មេរៀនទី 88
អាលម៉ា 30
សេចក្តីផ្ដើម
ក្រោយពីសង្គ្រាមដ៏ធំមួយរវាងសាសន៍នីហ្វៃ និងសាសន៍លេមិន សេចក្ដីសុខសាន្ដបានកើតមាននៅក្នុងដែនដី ។ ប្រហែលជាពីរឆ្នាំក្រោយមក បុរសម្នាក់ឈ្មោះ កូរីហូរបានចាប់ផ្ដើមបង្រៀនថា គ្មានព្រះទេ ថានឹងគ្មានព្រះគ្រីស្ទឡើយ ហើយថាគ្មានអំពើបាបនោះទេ ។ គាត់ស្អប់អ្នកដឹកនាំនៃសាសនាចក្រ ដោយប្រកាសថាពួកគេបានកំពុងបង្រៀនពីសណ្ដាប់ដ៏ឆ្កួតលីលា ។ ការបង្រៀនដ៏ខុសឆ្គងរបស់គាត់បានដឹកនាំមនុស្សជាច្រើនឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ ។ កូរីហូរត្រូវបាននាំទៅជួបនឹងអាលម៉ា ដែលបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបានបង្រៀនថាអ្វីៗទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះបង្កបង្កើតដ៏អស្ចារ្យ ។ នៅទីបញ្ចប់ កូរីហូរមិនអាចនិយាយរួចដោយសារអំណាចនៃពញរះ ហើយបានដឹងពីសេចក្ដីពិត ។ ទោះជាយ៉ាងណាក្ដី នៅពេលគាត់បានស្នើសុំឲ្យគាត់និយាយរួចវិញ អាលម៉ាបានបដិសេធ ដោយនិយាយថា គាត់នឹងបង្រៀនគោលលទ្ធិខុសម្ដងទៀត ប្រសិនបើគាត់អាចនិយាយរួចនោះ ។ កូរីហូរបានសុំទានអាហារពេញមួយជីវិតរបស់គាត់ រហូតដល់គាត់ត្រូវបានក្រុមអ្នកបែកចេញពីសាសន៍នីហ្វៃ ដែលហៅថាសាសន៍សូរ៉ាំ បានវាយគាត់ស្លាប់ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 30:1–18
កូរីហូរ ជាអ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ ចំអកដល់គោលលទ្ធិនៃព្រះគ្រីស្ទ
មុនចាប់ផ្ដើមបង្រៀន សូមចោះរន្ធតូចមួយនៃបាតកំប៉ុងសូដា ហើយឲ្យវាហៀវចេញចោលចុះ ។ សូមបង្ហាញកំប៉ុងដល់សិស្សក្នុងថ្នាក់ ដោយមិនប្រាប់ថាវាទទេនោះទេ ។ សូមសួរថា តើនរណាចង់បានវា ហើយតើពួកគេនឹងហ៊ានចំណាយប៉ុន្មានសម្រាប់វា ។ សូមឲ្យសិស្សម្នាក់ឈានមកខាងមុខ ពិនិត្យមើលកំប៉ុង ហើយប្រាប់សិស្សក្នុងថ្នាក់នូវអ្វីដែលមាននៅខាងក្នុង ។ ( ជំនួសឲ្យកំប៉ុងសូដា អ្នកក៏អាចប្រើប្រអប់ទទេមួយ កាតាបមួយ ឬប្រអប់កាដូទទេមួយដែលជាធម្មតាវាមានអ្វីដែលសិស្សនឹងចូលចិត្ត ។
-
តើការបង្រៀនខុសឆ្គងដូចជាកំប៉ុងសូដានេះដោយរបៀបណា ? ( ជាញឹកញាប់ វាទាក់ទាញពីខាងក្រៅ ប៉ុន្ដែខាងក្នុងវាទទេស្អាត ។
សូមពន្យល់ថា នៅក្នុងមេរៀនថ្ងៃនេះ សិស្សនឹងរៀនអំពីបុរសម្នាក់ឈ្មោះកូរីហូរ ។ នៅពេលសិស្សសិក្សា អាលម៉ា 30 សូមលើកទឹកចិត្តពួកគេឲ្យគិតពីរបៀបដែលការបង្រៀនរបស់កូរីហូរបានធ្វើឲ្យគាត់ និងអ្នកដទៃទទេស្អាតខាងវិញ្ញាណ ។
សូមប្រាប់សិស្សថា ក្រោយពីសង្គ្រាមនឹងសាសន៍លេមិនហើយ ប្រជាជនអាំម៉ូន ( ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ) និងពួកសាសន៍នីហ្វៃបានមានសេចក្ដីសុខសាន្ដមួយរយៈ ។ បន្ទាប់មក កូរីហូរបានរំខានដល់សេចក្ដីសុខសាន្ដរបស់ពួកគេ ។ សូមឲ្យសិស្សអាន អាលម៉ា 30:6, 12 ដោយរកមើលពាក្យមួយដែលរៀបរាប់ពីបុរសនេះ ។ ( ពាក្យនោះគឺ អ្នកទទឹងនឹងព្រះគ្រីស្ទ ។សូមពន្យល់ថា និយមន័យមួយនៃពាក្យនេះគឺ « នរណាម្នាក់ ឬ អ្វីមួយដែលបន្លំផែនការនៃសេចក្ដីសង្គ្រោះនៃដំណឹងល្អដ៏ពិត ហើយដែលប្រឆាំងនឹងព្រះគ្រីស្ទដោយបើកចំហរ ឬ ដោយសម្ងាត់ » [Guide to the Scriptures, “Antichrist,” scriptures.lds.org] ។
សូមរៀបចំលំហាត់ខាងក្រោមជាក្រដាស ឬ សរសេរនៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់ ។ ប្រសិនបើអ្នកសរសេរវានៅលើក្ដារខៀន សូមឲ្យសិស្សចម្លងវាទៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ វានឹងជួយពួកគេឲ្យឃើញពីរបៀបដែលសាតាំង និងអ្នកទាំងឡាយដែលបម្រើវា ប្រើគោលលទ្ធិខុសឆ្គងដើម្បីទាក់ទាញយើងឲ្យធ្វើអំពើបាប ។
ការបង្រៀនខុសឆ្គងរបស់កូរីហូរ ជាជនទទឹងនឹងព្រះគ្រីស្ទ
ការបង្រៀនខុសឆ្គង |
សារលិខិត |
---|---|
. អ្នកមិនអាចដឹងពីអ្វីមួយថាពិត រហូតដល់អ្នកឃើញវា ។ ហេតុដូច្នេះហើយ អ្នកមិនអាចដឹងថា នឹងមានព្រះគ្រីស្ទនោះទេ ។ | |
2. អាលម៉ា 30:15 |
. គ្មានរឿងបែបនោះជាអំពើបាបនោះទេ ។ គ្មានបទដ្ឋានជាសកលណាថាអ្វីជាការត្រូវ ឬខុសនោះទេ ។ |
3. អាលម៉ា 30:16 |
. ប្រជាជនរីកចម្រើនដោយការខិតខំផ្ទាល់របស់ពួកគេតែឯង ។ គ្មានរឿងបែបនោះថាជាដង្វាយធួននោះទេ ។ |
4. អាលម៉ា 30:17 ( ការចាប់ផ្ដើមដោយ « មនុស្សគ្រប់រូបបានចម្រើនឡើង … » ) |
. វាមិនអាចទៅរួចឡើយដែលដឹងអំពីអ្វីៗដែលនឹងកើតឡើងនៅក្នុងអនាគតកាលនោះ ដូច្នេះអ្នកមិនគួរជឿលើព្រះគ្រីស្ទ ឬធ្វើតាមពាក្យនៃមនុស្សដែលនិយាយថា ពួកគេជាព្យាការីនោះទេ ។ |
5. អាលម៉ា 30:17 ( ចាប់ផ្ដើមដោយ « អ្វីៗក៏ដោយដែលមនុស្សបានប្រព្រឹត្តិ … » ) |
. ការអភ័យទោសនៃអំពើបាបគឺជាគំនិតដ៏ឆ្កួតលីលាមួយ ដែលចេញមកពីសណ្ដាប់ដ៏ខុសឆ្កង ។ |
6. អាលម៉ា 30:18 |
. គ្មានជីវិតក្រោយពីការស្លាប់នោះទេ ដូច្នេះយើងមិនត្រូវបារម្ភពីការកាត់សេចក្ដីក្រោយពីជីវិតនេះឡើយ ។ |
សូមបែងចែកសិស្សជាដៃគូ ។ សូមឲ្យពួកគេអាន អាលម៉ា 30:12–18 រួមគ្នា ។ សូមណែនាំពួកគេឲ្យផ្គូផ្គងការបង្រៀនខុសរបស់កូរីហូរ ដែលនៅផ្នែកខាងឆ្វេងនៃលំហាត់ទៅនឹងសារលិខិតនៃការបង្រៀនទាំងនោះដែលនៅខាងស្ដាំ ។ ( ចម្លើយ ៖ 1–ឃ, 2–ក, 3–ង, 4–គ, 5–ខ, 6–ច ។
ដើម្បីជួយសិស្សឲ្យវិភាគការបង្រៀនរបស់កូរីហូរ និងអនុវត្តអ្វីដែលពួកគេរៀន សូមសួរសំណួរខាងក្រោម ៖
-
តើការបង្រៀនអ្វីខ្លះដែលអ្នកបានប្រឆាំង ដូចជាការបង្រៀនរបស់កូរីហូរនេះ ?
-
យោងតាម អាលម៉ា 30:18តើការបង្រៀនរបស់កូរីហូរអ្វីខ្លះដែលដឹកនាំប្រជាជនឲ្យធ្វើ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាការបង្រៀនទាំងនេះដឹកនាំប្រជាជនឲ្យចុះចាញ់នឹងការល្បួង ?
-
តើយើងអាចរៀនអ្វីបានខ្លះពីខគម្ពីរទាំងនេះ អំពីគ្រោះថ្នាក់នៃគោលលទ្ធិដ៏ខុសឆ្គងនោះ ? ( សូមជួយសិស្សឲ្យដឹងពីគោលការណ៍ខាងក្រោម ៖ សាតាំងប្រើគោលលទ្ធិខុសឆ្គងដើម្បីទាក់ទាញយើងឲ្យធ្វើអំពើបាប ។
សូមឲ្យសិស្សស្រមៃថាខ្លួនគេនៅក្នុងស្ថានភាពដូចខាងក្រោម ៖
មិត្តភក្ដិម្នាក់អញ្ជើញអ្នកឲ្យលេងល្បែងវីដេអូ ។ នៅពេលអ្នកមកដល់ផ្ទះមិត្តរបស់អ្នក អ្នកដឹងថា ល្បែងនោះគឺហិង្សា ហើយថាវាមានលក្ខណៈនៃការស្លៀកពាក់មិនសមរម្យ ។ នៅពេលអ្នកស្ទាក់ស្ទើរនឹងលេងល្បែងនោះ មិត្តរបស់អ្នកសុំអ្នកឲ្យពន្យល់ពីមូលហេតុដែលអ្នកមិនចង់លេង ។
-
តើអ្នកនឹងនិយាយថាដូចម្ដេច ? ( សិស្សអាចពន្យល់ថា ល្បែងនោះរំលងបទដ្ឋាននៃសេចក្ដីជំនឿរបស់ពួកគេ ។
-
ប្រសិនបើមិត្តរបស់អ្នកចាប់ផ្ដើមរិះគន់សេចក្ដីជំនឿរបស់អ្នក ដោយនិយាយថា វាកម្រិតសេរីភាពរបស់អ្នក តើអ្នកនឹងឆ្លើយតបយ៉ាងណា ?
អាលម៉ា 30:19–60
កូរីហូរទាមទារទីសម្គាល់មួយពីអាលម៉ា ហើយបានគរដោយអំណាចនៃព្រះ
សូមសង្ខេប អាលម៉ា 30:19–30 ដោយការពន្យល់ថា កូរីហូរបានបង្រៀនគោលលទ្ធិខុសឆ្គងនៅក្នុងទីក្រុងនៃសាសន៍នីហ្វៃបីខុសគ្នា ។ នៅទីបញ្ចប់ គាត់ត្រូវបាននាំទៅជួបនឹងមេចៅក្រមនៃដែនដី និងនៅមុខអាលម៉ា ដែលជាអ្នកដឹកនាំនៃសាសនចក្រ ។ អ្នកអាចបង្ហាញថា អំណះអំណាងចម្បងរបស់កូរីហូរមួយគឺថា អ្នកដឹកនាំសាសនាចក្របានដាក់ប្រជាជននៅក្នុងសេវកភាព—ដោយសាសនារបស់ពួកគេបានយកសេរីភាពចេញពីប្រជាជន ។ គាត់ក៏បានចោទអ្នកដឹកនាំសាសនាចក្រពីបទការចង់បានផលចំណេញផ្ទាល់ខ្លួនពីការបម្រើរបស់ប្រជាជន ។
សូមឲ្យសិស្សអាន អាលម៉ា 30:31ដោយស្ងាត់ៗ ដោយរកមើលការចោទប្រកាន់ដែលកូរីហូរបានធ្វើទាស់នឹងអាលម៉ា និងអ្នកដឹកនាំផ្សេងទៀតនៅក្នុងសាសនាចក្រ ។
សូមឲ្យសិស្សអាន អាលម៉ា 30:32–35 ដើម្បីរកមើលនូវរបៀបដែលអាលម៉ាឆ្លើយតបនឹងកូរីហូរ ។
-
តើអ្នកបានឃើញពីសេចក្ដីពិតនៃចម្លើយរបស់អាលម៉ានៅក្នុងជីវិតនៃអ្នកដឹកនាំសាសនាចក្រដោយរបៀបណា ?
សូមឲ្យសិស្សពីរនាក់មកខាងមុខថ្នាក់ ។ សូមឲ្យពួកគេអាន អាលម៉ា 30:37–45 ឮ ដោយមានម្នាក់អានសម្ដីរបស់អាលម៉ា និងម្នាក់ទៀតអានសម្ដីរបស់កូរីហូរ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលអាលម៉ាបង្ហាញជាភស្ដុតាងនៃការមានព្រះមួយអង្គ ។
-
តើភស្ដុតាងអ្វីដែលអាលម៉ាបានផ្ដល់សម្រាប់បញ្ជាក់ជាការមានព្រះ ? នៅពេលសិស្សឆ្លើយតប អ្នកអាចសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ អ្នកក៏អាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំវានៅក្នុងព្រះគម្ពីររបស់ពួកគេដែរ ។ ជាផ្នែកនៃការពិភាក្សានេះ សូមបញ្ជាក់ថា អ្វីៗទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះ ។
-
ក្នុងចំណោមភស្ដុតាងដែលអាលម៉ាបានបញ្ជាក់ តើមួយណាដែលមានអំណាចជាពិសេសដល់អ្នក ? ហេតុអ្វី ?
សូមឲ្យពេលសិស្សពីរបីនាទីដើម្បីសរសេរ ។ សូមឲ្យពួកគេសរសេរនូវភស្ដុតាងដែលពួកគេបានឃើញដែល « ធ្វើជាសាក្សីថា មានព្រះមួយអង្គ » ( អាលម៉ា 30:44 ) ។ សូមឲ្យសិស្សបីបួននាក់ចែកចាយនូវបញ្ជីរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។
-
តើភស្ដុតាងទាំងនេះជះឥទ្ធិពលដល់អ្នកដោយរបៀបណា ? តើវាអាចពង្រឹងដល់សេចក្ដីជំនឿ និងទីបន្ទាល់របស់អ្នកតាមវិធីណា ?
សូមសង្ខេប អាលម៉ា 30:46–50 ដោយការពន្យល់ថាកូរីហូរនៅតែមិនទទួលយកនូវទីសម្គាល់ទាំងឡាយដែលគាត់បានទទួល គាត់បានទាមទារថា អាលម៉ាត្រូវបង្ហាញគាត់ពីទីសម្គាល់មួយនៃការមានព្រះ ។ ជាចម្លើយ កូរីហូរបានក្លាយជាគរដោយអំណាចនៃព្រះ ។ ដោយដឹងពីអំណាចរបស់ព្រះ កូរីហូរបានសរសេរអំពីមូលហេតុដែលគាត់បានបង្រៀនប្រឆាំងនឹងព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សម្នាក់អានឮនូវការពន្យល់របស់កូរីហូរនៅក្នុង អាលម៉ា 30:51–53 ។
-
តើអ្នកគិតថា កូរីហូរមានន័យយ៉ាងណា នៅពេលគាត់បាននិយាយថា គាត់បានបង្រៀនអ្វីដែល « ធ្វើឲ្យស្កប់ស្កល់ដល់គំនិតខាងរូបកាយ » ? ( អ្នកអាចពន្យល់ថា ការបង្រៀនរបស់កូរីហូរប្រាប់ពីបំណងខាងរូបកាយដ៏មិនសុចរិតរបស់ប្រជាជនជាជាងបំណងខាងវិញ្ញាណដ៏សុចរិតរបស់ពួកគេ ។
សូមសង្ខេប អាលម៉ា 30:54–59 ដោយការពន្យល់ថា កូរីហូរបានសុំឲ្យអាលម៉ាអធិស្ឋានដើម្បីឲ្យបណ្ដាសាអាចដោះចេញពីគាត់ ។ អាលម៉ាបានបដិសេធ ដោយនិយាយថា ប្រសិនបើកូរីហូរអាចនិយាយបានវិញ គាត់នឹងបង្រៀននូវគោលលទ្ធិខុសឆ្គងម្ដងទៀតដល់ប្រជាជន ។ កូរីហូរត្រូវបានបណ្ដេញចេញ ហើយបានដើរពីផ្ទះមួយទៅផ្ទះមួយសុំអាហារ ។ នៅទីបញ្ចប់គាត់បានទៅជួបនឹងពួកសាសន៍សារ៉ាហិមឡា ដែលបានបែកចែកពីសាសន៍នីហ្វៃ ហើយគាត់ត្រូវបានវាយដល់ស្លាប់ ។
សូមឲ្យសិស្សអាន អាលម៉ា 30:60 ដោយស្ងាត់ៗ ដោយរកមើលគោលការណ៍ដែលមរមនបង្រៀន ។
-
តើគោលការណ៍អ្វីដែលមរមនបង្រៀននៅក្នុងខគម្ពីរនេះ ?
សូមប្រាកដថាសិស្សយល់ថា « អារក្សនឹងមិនគាំទ្រកូនចៅរបស់វា [ អ្នកដើរតាមវា ] នៅថ្ងៃចុងក្រោយនោះទេ » ។
-
តើការណ៍នេះខុសពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយកចិត្តទុកដាក់ពីយើងដោយរបៀបណា ? ( នៅពេលសិស្សពិភាក្សាពីសំណួរនេះ អ្នកអាចឲ្យពួកគេអានអាលម៉ា 36:3 ។
សូមថ្លែងទីបន្ទាល់ពីសេចក្ដីពិតដែលអ្នក និងសិស្សបានពិភាក្សានៅក្នុងមេរៀននេះ ។