មេរៀនទី 9
នីហ្វៃទី 1 5
សេចក្តីផ្ដើម
នៅពេលដែល សារ៉ាយ ប្រពន្ធរបស់លីហៃ បានរង់ចាំកូនប្រុសរបស់នាងត្រឡប់មកពីទីក្រុងយេរូសាឡិមវិញ នាងមានការភ័យខា្លចថា ពួកគេត្រូវបានសម្លាប់នៅក្នុងការខិតខំរបស់ពួកគេ ដើម្បីយកផ្ទាំងមាសនោះមក ។ នៅពេលពួកគេត្រឡប់មកវិញជាមួយផ្ទាំងមាសដោយសុវត្ថិភាព នាងទទួលបាននូវទីបន្ទាល់កាន់តែរឹងមាំថា ព្រះបានណែនាំ និង ការពារដល់គ្រួសាររបស់គាត់ ។ លីហៃ បានស្វែងយល់ផ្ទាំងលង្ហិន និង ឃើញថាវាមានតម្លៃដ៏អស្ចារ្យចំពោះគ្រួសាររបស់គាត់ ។ នៅពេលដែលគាត់អានវា គាត់ពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយគាត់បានព្យាករណ៍ថា ព្រះគម្ពីរដែលពួកគេមាន នឹងត្រូវរក្សាទុកសម្រាប់កូនចៅរបស់គាត់ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 5:1– 9
កូនប្រុសរបស់លីហៃ ត្រឡប់ទៅគ្រួសាររបស់ពួកគេវិញដោយសុវត្ថិភាព នៅក្នុងទីរហោស្ថាន
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 5:1–3ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលហេតុផលដែលសារ៉ាយ ចាប់ផ្ដើមត្អូញត្អែរ ។
-
តើសារ៉ាយត្អូញត្អែរអ្វីខ្លះ ? ( ចម្លើយទាំងអស់ អាចរួមមាន លីហៃគឺជាបុរសដែលប្រកបដោយការនិមិត្ត ដែលគាត់បាននាំគ្រួសារចាកចេញចោលដែនដីនៃកេរ្ដិ៍អាកររបស់ពួកគេ ហើយថាគាត់បានសម្រេចចិត្ត ដែលអាចនាំទៅរកការបាត់បង់កូនប្រុសរបស់ពួកគេ ហើយថាអាចនាំទៅរកការស្លាប់ទៅក្នុងទីរហោស្ថាន ) ។
សុំឲ្យសិស្សគិតអំពីពេលមួយ ដែលពួកគេអាចត្អូញត្អែរអំពីស្ថានភាពមួយ ទោះបីជាពួកគេគ្មានព័ត៌មានទាំងអស់អំពីស្ថានភាពនោះក៏ដោយ ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 5:4– 6 ឮៗ ។ សុំឲ្យសិស្សផ្តោតយកចិត្តទុកដាក់លើរបៀបដែល លីហៃឆ្លើយតបនឹងការត្អូញត្អែររបស់សារ៉ាយ។
-
តើអ្វីដែលធ្វើឲ្យអ្នកពេញចិត្តអំពី របៀបដែលលីហៃបានឆ្លើយតបទៅនឹងការត្អូញត្អែររបស់សារ៉ាយ ? ( អ្នកអាចបង្ហាញថា លីហៃបានឆ្លើយតបដោយទីបន្ទាល់ និង ជឿជាក់លើព្រះអម្ចាស់ ជាជាងសេចក្ដីភ័យខ្លាច ឬ ការសង្ស័យ ។ គាត់មិនបានឆ្លើយតបដោយខឹង ឬ ដោយគ្មានការអត់ធ្មត់នោះទេ ) ។
-
តើយើងអាចរៀនអ្វីខ្លះ មកពីការឆ្លើយតបរបស់លីហៃ ចំពោះសារ៉ាយ ?
សុំឲ្យសិស្សម្នាក់អាន នីហ្វៃទី1 5:7– 9 ឮៗ ។
-
តើសារ៉ាយទទួលបានអ្វីពីបទពិសោធន៍នេះ ?
នីហ្វៃទី1 5:10–22
លីហៃ ស្វែងយល់ផ្ទាំងលង្ហិនទាំងឡាយ
សុំឲ្យសិស្សគិតពីអ្វីមួយដែលពួកគេនឹងគិតលះបង់ជីវិតរបស់ពួកគេដើម្បីទទួលបាន ឬ រក្សាទុក ។
សូមអញ្ជើញសិស្សម្នាក់ឲ្យធ្វើការសង្ខេប នីហ្វៃទី1 3 –4 ហើយប្រាប់ពីការលះបង់ដែលគ្រួសាររបស់លីហៃបានធ្វើដើម្បីទទួលបានផ្ទាំងលង្ហិនទាំងនោះ ។ ( នីហ្វៃ និង បងប្អូនប្រុសរបស់គាត់ បានប្រថុយជីវិតរបស់ពួកគេ បានលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន និង បានធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយ ។ )
-
ហេតុអ្វីបានជាអ្នកគិតថា ការលះបង់បែបនោះគឺចាំបាច់ ?
សូមពន្យល់ថា ក្រោយពីគ្រួសារនោះ បានធ្វើការលះបង់ និង ថ្លែងអំណរគុណដល់ព្រះអម្ចាស់ ភ្លាមនោះលីហៃបានចាប់ផ្ដើមអានអត្ថន័យនៃផ្ទាំងទាំងនោះ ។ សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអាន នីហ្វៃទី1 5:11– 16 ឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់ស្វែងរកអ្វីដែលលីហៃបានរកឃើញនៅលើផ្ទាំងលង្ហិនទាំងនោះ ។ អ្នកអាចកត់ត្រាចម្លើយរបស់ពួកគេនៅលើក្តារខៀនដោយសង្ខេប ។
សូមអញ្ជើញសិស្សអាន នីហ្វៃទី1 5:10 ដោយស្ងាត់ៗ។ សុំឲ្យពួកគេស្វែងរកពាក្យដែលពិពណ៌នាពីការអានព្រះគម្ពីររបស់ លីហៃ ។ ( គាត់ « បានស្វែងយល់វា » ) ។ សូមអញ្ជើញសិស្សឲ្យចាប់ដៃគូ ដើម្បីពិភាក្សានូវសំណួរដូចខាងក្រោមនេះ ៖
-
តើភាពខុសគ្នាអ្វីខ្លះ រវាងការស្វែងយល់ពីព្រះគម្ពីរ និង ការគ្រាន់តែអានព្រះគម្ពីរ ? ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យប្រាប់ពីពេលដែលពួកគេបានអានស្វែងយល់ព្រះគម្ពីរ ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅពេលដែលខ្ញុំនិយាយថា ‹ សិក្សា › ខ្ញុំមានន័យអ្វីមួយ ជាជាងការគ្រាន់តែអាន ។ វាជារឿងល្អ ដែលពេលខ្លះអានសៀវភៅព្រះគម្ពីរមួយ នៅក្នុងពេលកំណត់ណាមួយ ដើម្បីទទួលបានន័យទូទៅនៃសារលិខិតរបស់វា ប៉ុន្ដែសម្រាប់ការសន្ទនា អ្នកគួរតែយកចិត្តទុកដាក់លើចំនួនដែលអ្នកបានអាននៅពេលនោះ ជាងការគិតពីពេលវេលាដែលអ្នកចំណាយជាមួយព្រះគម្ពីរ ។ ខ្ញុំឃើញថា ពេលខ្លះអ្នកអានពីរបីខគម្ពីរ ឈប់ ដើម្បីសញ្ជឹងគិតអំពីខគម្ពីរនោះ សូមអានខគម្ពីរនេះម្តងទៀតដោយយកចិត្តទុកដាក់ ហើយនៅពេលអ្នកគិតពីន័យរបស់វា សូមអធិស្ឋានសម្រាប់ការយល់ដឹង សួរសំណួរនៅក្នុងគំនិតរបស់អ្នក រង់ចាំការបំផុសគំនិតខាងវិញ្ញាណ និង សរសេរទុកនូវការបំផុសគំនិត និង ទស្សនវិស័យជ្រៅជ្រះដែលនឹងមក ដូច្នេះអ្នកអាចចងចាំ និង រៀនបានច្រើនជាង ។ ការសិក្សារបៀបនេះ អ្នកប្រហែលមិនអានច្រើនជំពូក ឬ ច្រើនខគម្ពីរនោះទេនៅក្នុងរយៈពេលកន្លះម៉ោង ប៉ុន្ដែអ្នកនឹងឲ្យកន្លែងមួយសម្រាប់ព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តរបស់អ្នក ហើយទ្រង់នឹងមានព្រះបន្ទូលមកកាន់អ្នក ។ សូមចាំអំពីការពិពណ៌នារបស់អាលម៉ា ពីអារម្មណ៍ដែលថា ៖ ‹ វាចាប់ផ្ដើមពង្រីកព្រលឹងរបស់ខ្ញុំ មែនហើយ វាចាប់ផ្ដើមបំភ្លឺយោបល់របស់ខ្ញុំ មែនហើយ វាចាប់ផ្ដើមមានរសជាតិឆ្ងាញ់ចំពោះខ្ញុំ › [អាលម៉ា 32:28]” (“When Thou Art Converted,” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 11–12 ) ។
សូមផ្ដល់ពេលវេលាដល់សិស្សគិតពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ សុំឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ហេតុនូវការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ អំពីរបៀបដ៏មានន័យ ដែលពួកគេបានអានស្វែងយល់ព្រះគម្ពីរ ។ ក្រោយពីពួកគេបានសរសេរហើយ សូមអញ្ជើញពួកគេគិតពីរបៀបដែលពួកគេធ្វើឲ្យការសិក្សាព្រះគម្ពីររបស់ពួកគេកាន់តែប្រសើរឡើង ។ សុំឲ្យពួកគេជ្រើសរើសរបៀបមួយ ដើម្បីពង្រីកការស្វែងយល់ព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេ ឲ្យសរសេរគោលដៅនេះទុកក្នុងសៀវភៅកំណត់ហេតុនូវការសិក្សាព្រះគម្ពីររបស់ពួកគេ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរតែចែកចាយនូវគោលដៅខ្លួនជាមួយនឹងនរណាម្នាក់ ( ឧទាហរណ៍ ជាមួយអ្នក ឪពុកម្ដាយ ឬ សិស្សផ្សេងទៀត ) ដែលនឹងរំឭកពួកគេអំពីគោលដៅ និង លើកទឹកចិត្តគេឲ្យសម្រេចវាឲ្យបាន ។
សូមពន្យល់ថា ព្រះអម្ចាស់ប្រទានពរដល់លីហៃ ក្នុងស្វែងយល់ពីព្រះគម្ពីរ។ ដើម្បីជួយសិស្សរកឃើញពរជ័យទាំងនេះ សូមអញ្ជើញពួកគេអាន នីហ្វៃទី1 5:16– 20 ដោយស្ងាត់ៗ។
-
តើការស្វែងយល់ក្នុងផ្ទាំងលង្ហិននេះ មានឥទ្ធិពលដល់លីហៃយ៉ាងដូចម្ដេច ?
សូមបញ្ជាក់ថា នៅពេលលីហៃ បានស្វែងយល់ពីព្រះគម្ពីរ គាត់បានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ និង ទទួលបានវិវរណៈ « ទាក់ទងនឹងគ្រាប់ពូជរបស់គាត់ » ( កូនចៅរបស់គាត់ ) ។ សូមបញ្ជាក់ដល់សិស្សថា នៅពេលយើងស្វែងយល់ពីព្រះគម្ពីរ យើងអាចពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ និង ទទួលបានវិវរណៈ ។ ដូចគ្នាដែរ នៅពេលយើងលះបង់ពេលវេលា និង កម្លាំងរបស់យើងដើម្បីស្វែងយល់ពីព្រះគម្ពីរ ដូចដែលលីហៃបានធ្វើ យើងអាចទទួលបានកម្លាំងដើម្បីកាន់តាមព្រះបញ្ញត្តិរបស់ព្រះ ។
-
តើអ្នកត្រូវបានប្រទានពរដោយសារការស្វែងយល់ពីព្រះគម្ពីរ ដោយរបៀបណា ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ខណៈដែលអ្នកសិក្សាព្រះគម្ពីរ ?
សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដែលអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់ពីពរជ័យនៃការស្វែងយល់ពីព្រះគម្ពីរ ៖
« នៅពេលយើងចង់និយាយទៅកាន់ព្រះ នោះយើងអធិស្ឋាន ។ ហើយនៅពេលយើងចង់ឲ្យទ្រង់មានបន្ទូលមកកាន់យើង នោះយើងស្វែងយល់ពីព្រះគម្ពីរទាំងឡាយ ដ្បិតព្រះបន្ទូលរបស់ទ្រង់មានព្រះបន្ទូលតាមរយៈពួកព្យាការីរបស់ទ្រង់ ។ បន្ទាប់មក ទ្រង់នឹងបង្រៀនដល់យើងនៅពេលយើងស្តាប់តាមការបំផុសគំនិតទាំងឡាយនៃព្រះវិញ្ញាណបរិសុទ្ធ ។
« ប្រសិនបើអ្នកស្តាប់មិនឮសំឡេងមានបន្ទូលមកកាន់អ្នកថ្មីៗនេះទេ សូមត្រឡប់មកព្រះវិហារវិញ ហើយអានព្រះគម្ពីរម្តងទៀត ។ វាគឺជាខ្សែជីវិតខាងវិញ្ញាណ » ( « Holy Scriptures: The Power of God unto Our Salvation, » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ26–27 ) ។
សូមអាន នីហ្វៃទី1 5:21 –22 ៗ ដោយសុំឲ្យសិស្សអានតាមនៅក្នុងព្រះគម្ពីររបស់គេ ។ នៅពេលអ្នកអាន សូមបញ្ជាក់លើពាក្យទាំងនេះ ៖ « វាជាប្រាជ្ញានៅក្នុងព្រះដែលយើងគួរតែយកវាតាមខ្លួនយើង នៅពេលយើងធ្វើដំណើរនៅក្នុងទីរហោស្ថាន » ។
-
តើហេតុអ្វីបានជាវាជាការឈ្លាសវៃដល់យើង ក្នុងការយកព្រះគម្ពីរតាមខ្លួនយើង នៅពេលយើងធ្វើដំណើរ ?
-
តើតាមរបៀបណាដែលយើងអាចយកព្រះគម្ពីរតាមខ្លួនយើងបាន ?
បង្ហាញថា លីហៃ និង គ្រួសាររបស់គាត់ ទទួលបានផ្ទាំងលង្ហិនតាមរយៈការលះបង់ដ៏អស្ចារ្យ ។ បើគ្មានព្រះគម្ពីរ លីហៃ និង គ្រួសាររបស់គាត់ នឹងមិនអាចមានជ័យជំនះនៅក្នុងដំណើររបស់ពួកគេបានទេ ។ សូមលើកទឹកចិត្តសិស្សឲ្យទុកព្រះគម្ពីរនៅនឹងខ្លួនគេ នៅពេលពួកគេធ្វើដំណើរក្នុងជីវិតរមែងស្លាប់របស់ពួកគេ ។
សូមអញ្ជើញសិស្ស ឲ្យគិតពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមគិតពីការអញ្ជើញសិស្សម្នាក់ដែលអានព្រះគម្ពីរទៀងទាត់ ដើម្បីផ្ដល់ការលើកទឹកចិត្ត និង ទីបន្ទាល់ទៅកាន់មិត្តភក្ដិរបស់គាត់ ។ សូមលើកទឹកចិត្តសិស្សឲ្យមានទម្លាប់ចំណាយពេលប្រចាំថ្ងៃដើម្បីស្វែងយល់ពីព្រះគម្ពីរ ។
កំណត់ចំណាំ ៖ ប្រវែងនៃមេរៀននេះ អាចឲ្យពេលធ្វើសកម្មភាពសម្រាប់ចំណេះចំណានខគម្ពីរខ្លះ ពីមេរៀនមុនបាន ។