បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 8


មេរៀន​សិក្សា​នៅ​ផ្ទះ

នីហ្វៃទី 2 26–31 ( មេរៀន​ទី 8 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​ការសិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា​ក្នុង នីហ្វៃទី 2 26–31 ( មេរៀន​ទី 8 ) មិន​មែន​មាន​បំណង​ដើម្បី​ត្រូវ​បាន​បង្រៀន​ជា​ផ្នែក​មួយ​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​ពីរបី​ទាំងនេះ​ទេ ។ សូម​ធ្វើតាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​នៃ​សិស្ស​របស់​អ្នក ។

ថ្ងៃ​ទី 1 ( នីហ្វៃទី 2 26–27 )

សិស្ស​បាន​សិក្សា​ពី​ការព្យាករណ៍​ទាំងឡាយ​របស់​នីហ្វៃ​ដែល​ទាក់ទង​នឹង​ថ្ងៃ​ចុងក្រោយ ។ ពួកគេ​បាន​ដឹង​ថា អ្វីៗ​ដែល​ព្រះអម្ចាស់​ធ្វើ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភពលោក ហើយ​ថា​ព្រះអម្ចាស់​ទ្រង់​ស្រឡាញ់​មនុស្ស​ទាំងអស់ ហើយ​អញ្ជើញ​ទាំងអស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួលទាន​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ។ សិស្ស​ក៏​បាន​រកឃើញ​ពី​សេចក្ដី​ពិត​ថា ការ​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​គឺជា​របៀប​មួយ​ដែល​ព្រះ​នឹង​សម្រេច​កិច្ចការ​របស់​ទ្រង់​នៅក្នុង​ថ្ងៃចុងក្រោយ ។ បន្ថែម​លើ​នេះ ពួកគេ​បាន​ដឹង​ថា ព្រះគម្ពីរ​មរមន និង ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នោះ នឹង​នាំ​មក​នូវ​សេចក្ដី​អំណរ និង ការយល់​ដឹង​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​សិក្សា និង ទទួល​យក​វា ។

ថ្ងៃ​ទី2 ( នីហ្វៃទី 2 28 )

ខណៈពេល​ដែល​កំពុង​សិក្សា​ពី​ការព្រមាន​របស់​នីហ្វៃ​អំពី​ការបង្រៀន​ក្លែងក្លាយ​ទូទៅ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នោះ សិស្ស​បាន​ដឹង​ថា ព្រះគម្ពីរ​មរមន​បង្ហាញ​ពី​លទ្ធិ​ក្លែងក្លាយ​របស់​អារក្ស និង ពង្រឹង​យើង​ទាស់​នឹង​ការរចនា​ដ៏​អាក្រក់​របស់​វា ។ លើស​ពី​នេះ ពួកគេ​បាន​ដឹង​ពី​របៀប​ដែល​សាតាំង​ប្រើ​វិធីសាស្ដ្រ​ជាច្រើន​ដើម្បី​ព្យាយាម​គ្រប់គ្រង​យើង ដូចជា​ការចាក់រុក​ឲ្យ​យើង​មាន​កំហឹង ការបង្ក្រាប​យើង និង បំពេ​យើង និង ការបញ្ជោរ​យើង ។

ថ្ងៃ​ទី3 ( នីហ្វៃទី 2 29–30 )

សិស្ស​បាន​ដឹង​ថា ព្រះអម្ចាស់​ផ្ដល់​ព្រះគម្ពីរ​មក​ដើម្បី​ប្រមូល​រាស្រ្ត​ទៅកាន់​សេចក្ដី​សញ្ញា​របស់​ទ្រង់ ហើយ​ថា​ព្រះគម្ពីរ​មរមន​អាច​ជួយ​មនុស្ស​ទាំងអស់​ឲ្យ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ និង រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​បង្ហាញ​នីហ្វៃ​ថា មនុស្ស​ជាច្រើន​នៅ​ថ្ងៃ​ចុងក្រោយ​នឹង​បដិសេធ​ព្រះគម្ពីរ​មរមន ។ សិស្ស​មាន​ឱកាស​មួយ​ដើម្បី​គិត​អំពី​ជីវិត​ផ្ទាល់​របស់​ពួកគេ និង ពី​របៀប​ដែល​សហគមន៍​របស់​គេ​នឹង​ខុសគ្នា​យ៉ាង​ណា អំឡុងពេល​សហស្សវត្សរ៍ ដោយសារ​អារក្ស​សាតាំង​នឹង​គ្មាន​អំណាច​មក​លើ​ដួងចិត្ត​នៃ​កូនចៅ​មនុស្ស​ទៀត​ឡើយ ហើយ​សេចក្ដី​សុចរិត និង សេចក្ដី​សុខសាន្ដ​នឹង​យក​ឈ្នះ ។

ថ្ងៃ​ទី4 ( នីហ្វៃទី 2 31 )

សេចក្ដីពិត​ខាងក្រោម​ដែល​ទាក់ទង​នឹង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​បញ្ជាក់​ថា ៖ ព្រះយេស៊ូវគ្រីស្ទ បាន​បំពេញ​សេចក្ដី​សុចរិត​គ្រប់យ៉ាង ដោយ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះវរបិតា ហើយ​យើង​ត្រូវ​តែ​ធ្វើតាម​គំរូ​នៃ​ការគោរព​ប្រតិបត្តិ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការជ្រមុជ​ទឹក និង ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​អំពី​ព្រះវរបិតា និង អំពី​ព្រះរាជបុត្រា ហើយ​នាំ​មក​នូវ​ការផ្ដាច់​បាប ។ ប្រសិនបើ​យើង​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ យើង​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សេចក្តីផ្ដើម

មេរៀន​នេះ​បញ្ជាក់​ថា គ្រប់​អ្វី​ទាំងអស់​ដែល​ព្រះវរបិតា​សួគ៌​ធ្វើ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភពលោក និង ត្រូវ​បាន​ជម្រុញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​កូនចៅ​របស់​ទ្រង់ ។ មេរៀន​នេះ ក៏​នឹង​ប៉ះ​ដល់​របៀប​ដែល​ព្រះគម្ពីរ​មរមន​បង្ហាញ​ពី​ការបង្រៀន​ក្លែងក្លាយ​របស់​សាតាំង​ដែល​មាន​ជាទូទៅ នៅក្នុង​ជំនាន់​របស់​យើង និង ពី​របៀប​ដែល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​មក​ដល់​អស់​អ្នកទាំងឡាយ​ណា​ដែល​ធ្វើតាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​មាន​គំនិត ឬ ការយល់​ដឹង​អ្វី​ចេញ​ពី​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ដែល​អាច​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទេ មុនពេល​អ្នក​ចាប់ផ្ដើម​មេរៀន​នេះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សួរ​សំណួរ​ណា​ដែល​ពួកគេ​មាន អំពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា​ហើយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នូវ​ការបំផុស​គំនិត​ខាង​វិញ្ញាណ ដែល​ពួកគេ​បាន​ទទួល នៅពេល​ពួកគេ​អាន និង សញ្ជឹង​គិត​អំពី​ព្រះគម្ពីរ និង កិច្ចការ​របស់​វា ។ ការណ៍​នេះ​នឹង​អញ្ជើញ​វិញ្ញាណ​នៃ​ការព្យាករណ៍​ទៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​ជួយ​អ្នក​សរសេរ​ចម្លើយ​ខ្លះ​ចំពោះ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ឬ នៅលើ​ក្រដាស​មួយសន្លឹក ៖ ប្រសិនបើ​អ្នក​ដឹង​ថា ពេលវេលា​របស់​អ្នក​នៅលើ​ផែនដី​នេះ ជិត​ដល់​ទីបញ្ចប់​ហើយ ហើយ​ថា​អ្នក​អាច​សរសេរ​សំបុត្រ​មួយ​ដែល​កូនចៅ​របស់​អ្នក និង មនុស្ស​ទូទាំង​ពិភពលោក​នឹង​អាន​នោះ តើ​អ្នក​នឹង​រើស​យក​ប្រធានបទ​អ្វី​មក​បញ្ចូល​នៅក្នុង​លិខិត​របស់​អ្នក​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ត្រួសៗ​ក្នុង នីហ្វៃទី 2 26–31និង កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ដើម្បី​មើល​ពី​ប្រធានបទ​អ្វី​ដែល​នីហ្វៃ​បាន​និយាយ ខណៈ​ដែល​គាត់​ជិត​បញ្ចប់​ជីវិត​របស់​គាត់​ហើយ​នោះ ។ សូម​ប្រៀបធៀប​អ្វី​ដែល​ពួកគេ​រកឃើញ ជាមួយ​នឹង​ចម្លើយ​ដែល​ពួកគេ​សរសេរ​នៅលើ​ក្ដារខៀន ។ ការទូន្មាន​ចុងក្រោយ​គេ​របស់​នីហ្វៃ ត្រូវ​សរសេរ​ឡើង​សម្រាប់​ពួក​យើង​ដែល​រស់នៅ​ក្នុង​ជំនាន់​ចុងក្រោយ និង មាន​នូវ​តម្រុយ​ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​នូវ​សេចក្ដីពិត ចៀសវាង​ថ្ម​ជំពប់​របស់​សាតាំង ហើយ​ធ្វើតាម​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នីហ្វៃទី 2 26

ក្រោយពី​នីហ្វៃ​ព្យាករ​ទាក់ទង​នឹង​ការបំផ្លាញ​នៃ​ប្រជាជន​របស់​គាត់​ហើយ គាត់​បាន​ព្យាករ​អំពី​ថ្ងៃ​ចុងក្រោយ និង អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 26:29–31 ហើយ​ស្វែងរក​វិធីសាស្ដ្រ​របស់​សាតាំង​ មួយ​ដែល​នីហ្វៃ​បាន​ព្រមាន​យើង​នោះ ។ បន្ទាប់​ពី​សិស្ស​ពីរ​បី​នាក់​ឆ្លើយ​នឹង​អ្វី​ដែល​ពួកគេ​បាន ​រកឃើញ​ហើយ សូម​សួរ​នូវ​សំណួរ​ខាងក្រោម ៖

  • យោង​តាម នីហ្វៃទី 2 26:29 តើ​អ្វី​ជា​ឧបាយកល​ផ្នែក​សង្ឃ ?

  • តើ​អ្វី​ទៅ​ដែល​ហាក់​ដូចជា​ការជម្រុញ​មនុស្ស​ខ្លះ​ឲ្យ​ធ្វើ​ឧបាយកល​ផ្នែក​សង្ឃ ?

  • តើ​ព្រះអម្ចាស់​សង្ឃឹម​ឲ្យ​យើង​ត្រូវ​បាន​ជម្រុញ​ដោយ​អ្វី នៅពេល​យើង​បម្រើ​នៅក្នុង​សាសនាចក្រ ? តើ​អ្នក​មាន​ស្គាល់​នរណា​ម្នាក់ ដែលធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ការណ៍​នេះ​ដែរ​ឬ​ទេ ?

សូម​រំឭក នីហ្វៃទី2 26:23–28, 33 និង ថ្ងៃ​ទី 1 កិច្ចការ​ទី 3 ។ សូម​សួរ ៖ តើ​អ្វី​ដែល​ជម្រុញ​ព្រះអម្ចាស់​នៅក្នុង​ការងារ​របស់​ទ្រង់ ?

ក្រោយពី​សិស្ស​ពីរ​បី​នាក់​បាន​ឆ្លើយ​ហើយ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​សំណួរ​ខាងក្រោម ៖

  • តើ​ឃ្លា​អ្វី​នៅក្នុង នីហ្វៃទី 2 26:23–28, 33 បង្រៀន​យើង​ថា ព្រះអម្ចាស់​ស្រឡាញ់​មនុស្ស​ទាំងអស់ ហើយ​អញ្ជើញ​ទាំងអស់​គ្នា​ឲ្យ​មក​រក​ទ្រង់ និង ទទួលទាន​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ហើយ​ថា​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះអម្ចាស់​ធ្វើ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភពលោក​នោះ ?

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​រៀន​លើកទឹកចិត្ត​ដោយ​សេចក្ដី​ស្រឡាញ់​សម្រាប់​អ្នកដទៃ ជាជាង​ដោយ​សេចក្ដី​លោភលន់ ឬ បំណង​ប្រាថ្នា​ដើម្បី​ទទួល​បាន​ការសរសើរ​ពី​អ្នកដទៃ​នោះ ?

  • តើ​អ្នក​គិត​ថា យើង​អាច​មាន​សេចក្ដី​សប្បុរស សេចក្ដី​ស្រឡាញ់ និង ភាព​ដូចជា​ព្រះគ្រីស្ទ​ច្រើន​ជាង​មុន​ នៅក្នុង​ការងារ​សាសនាចក្រ​របស់​យើង ដោយ​របៀប​ណា ?

នីហ្វៃទី 2 28

នីហ្វៃ​ព្រមាន​ពី​ការបោក​បញ្ឆោត​ទាំងឡាយ​របស់​អារក្ស​សាតាំង

សូម​ប្រាប់​សិស្ស​ថា នៅក្នុង​នីហ្វៃទី 2 28 នីហ្វៃ​បាន​បន្ដ​បង្ហាញ​លទ្ធិ​ក្លែងក្លាយ​ដែល​បាន​បង្រៀន​ដោយ​ពួកអារក្ស ។ សូម​រំឭក​ពី « លទ្ធិ​ក្លែងក្លាយ ឥត​ខ្លឹមសារ ហើយ​ឥត​ប្រយោជន៍ » ដែល​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី 2 28:3–9 ហើយ​សូម​សួរ​សំណួរ​ខាងក្រោម​ដល់​សិស្ស ។ ពួកគេ​អាច​បញ្ចូល​ចម្លើយ​នានា​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ក្នុង​សប្ដាហ៍​កន្លង​ទៅ ។

  • តើ « ជិះជាន់​មនុស្ស​ផ្សេង​ដោយសារ​សំដី​របស់​គេ » មាន​ន័យ​យ៉ាង​ណា​ដែរ ? ( នីហ្វៃទី 2 28:8 ) ។ ( ឧទាហរណ៍​ទាំងឡាយ​អាច​រួមមាន​ការចំអក​ដល់​អ្នកដទៃ និង ការពោល​ខុស ឬ ការពន្លើស​អ្វី​ដែល​អ្នក​ផ្សេង​បាន​និយាយ ) 

  • តើ​មនុស្ស​សព្វថ្ងៃ​នេះ « ជីក​រណ្ដៅ » ( នីហ្វៃទី 2 28:8 ) ទុក​ដាក់​អ្នក​ជិតខាង​របស់​ពួកគេ​ដោយ​របៀប​ណា ?

  • តើ​មាន​គ្រោះថ្នាក់​អ្វី​ខ្លះ ពេល​ព្យាយាម​លាក់​អំពើបាប​ទាំងឡាយ​ពី​ព្រះអម្ចាស់ ឬ ដាក់​កិច្ចការ​របស់​យើង​នឹង​នៅក្នុង​ទី​ងងឹត​នោះ ? ( សូមមើល នីហ្វៃទី 2 28:9 ) ។

  • តើ​អ្នក​គិត​ថា ការបង្រៀន​ក្លែងក្លាយ​អ្វី​នៅក្នុង នីហ្វៃទី 2 28:3–9ដែល​បំផ្លាញ​យុវវ័យ​ខ្លាំង​បំផុត​នោះ​នា​សព្វថ្ងៃ​នេះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​មាន​គ្រោះថ្នាក់ ? តើ​យុវវ័យ​ត្រូវ​បាន​ល្បួង​ដោយ​ការបង្រៀន​ក្លែងក្លាយ​នោះ​ដោយ​របៀប​ណា ? ( សូម​មើល ថ្ងៃ​ទី 2 កិច្ចការ​ទី 1 ) ។

សូម​រំឭក នីហ្វៃទី 2 28:20–23 និង រឿង​របស់​ប្រធាន ប៊យដ៍ ឃេ. ផាកកឺ អំពី​ក្រពើ​ខាង​វិញ្ញាណ​ពី​មេរៀន​នៅ​ថ្ងៃ​ទី 2 ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ អំពី​ទីសម្គាល់​នៃ​ការព្រមាន​ដែល​ពួកគេ​បាន​គូស​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ( ថ្ងៃទី 2 កិច្ចការ​ទី 5 ) ដែល​បង្ហាញ​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ ដែល​ពួកគេ​គិត​ថា យុវវ័យ​ត្រូវ​បាន​ព្រមាន​នៅ​បច្ចុប្បន្ន​នេះ ។

សូម​សួរ ៖ ក្នុង​ចំណោម​រឿង​ទាំងអស់​ដែល​នីហ្វៃ​អាច​សរសេរ នៅពេល​គាត់​បញ្ចប់​កំណត់ត្រា​របស់​គាត់ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​គាត់​សរសេរ​អំពី​ការបោក​បញ្ឆោត និង វិធីសាស្ដ្រ​របស់​សាតាំង ? ( អ្នក​អាច​ថ្លែង​ទីបន្ទាល់​អំពី​ជំនួយ និង កម្លាំង​ដែល​យើង​ទទួល​បាន​ដើម្បី​តតាំង​នឹង​វិធីសាស្ដ្រ​របស់​សាតាំង នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​មរមន​ដោយ​ប្រុងប្រយ័ត្ន ) ។

នីហ្វៃទី 2 31

នីហ្វៃ​បង្រៀន​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ជា​គំរូ​ដ៏​ឥតខ្ចោះ​សម្រាប់​យើង

សូម​គូស​រូបភាព​ផ្លូវ​ដ៏​សាមញ្ញ​មួយ ដែលនាំទៅកាន់​ទ្វារ​មួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 31:17–18ហើយ​ស្វែងរក​ពី​របៀប​ដែល​នីហ្វៃ​បាន​ប្រើ​រូបភាព​ផ្លូវ​មួយ និង ទ្វារ​មួយ​នេះ​ដើម្បី​បញ្ជាក់​ពី​របៀប​តែ​មួយ​គត់​ដើម្បី​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក សូម​សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​ទ្វារ និង ផ្លូវ​នេះ​តំណាង​ឲ្យ​អ្វី ? ( ទ្វារ​តំណាង​ឲ្យ​ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជ​ទឹក និង ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • ចេញពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក​ក្នុង នីហ្វៃទី 2 31 ហេតុអ្វី​បានជា​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​យោង​ថា​ជា « បុណ្យ​ជ្រមុជ​ដោយ​ភ្លើង » ? ( សូមមើល នីហ្វៃទី2 31:13; សូម​មើល​ផងដែរ​ក្នុង ខគម្ពីរ​ទី 17 ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 31:19–21 ឮៗ ។ សូម​ឲ្យ​សិស្ស​ស្វែងរក​អ្វី​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ បន្ទាប់​ពី​យើង​ឆ្លងកាត់ « ទ្វារ » ហើយ​នោះ ។ ក្រោយពី​សិស្ស​បាន​ឆ្លើយ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖​

  • តើ​អ្នក​គិត​ថា នីហ្វៃ​ចង់​មាន​ន័យ​យ៉ាង​ណា នៅពេល​គាត់​សរសេរ « នេះ​គឺជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ? ( នីហ្វៃទី 2 31:21 ) ។

  • ដោយ​គិត​ពិ​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃនេះ តើ​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ដ​ទៅ​មុខ​លើ​ផ្លូវ​តូច ហើយ​ចង្អៀត​នោះ ? ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គោលដៅ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​នេះ ) 

មេរៀន​បន្ទាប់ ( នីហ្វៃទី 2 32យ៉ាកុប 4 )

តើ​អ្នក​ចូលចិត្ត​បរិភោគឬ​ទេ ? នៅក្នុង​មេរៀន​ក្រោយ សិស្ស​នឹង​រៀន​អំពី​អត្ថន័យ​នៃ​ការ « ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » ( នីហ្វៃទី 2 32:3 ) ។ តើ​ព្យាការី​គួរ​តែ​កែតម្រូវ​ប្រជាជន​ដែល​ចាប់ផ្ដើម​ទទួល​ឥទ្ធិពល​ដោយ​សេចក្ដី​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ឬ ដោយ​មនុស្ស​ដែល​មិន​គោរព​តាម​ច្បាប់​ព្រហ្មចារីយភាព​ដោយ​របៀប​ណា ? សូម​កត់​ចំណាំ​ពី​របៀប​ដែល​យ៉ាកុប​និយាយ​ពី​បញ្ហា​ទាំងនេះ ។