បណ្ណាល័យ
មេរៀនទី 29 ៖ នីហ្វៃទី 2 9:1–26


មេរៀន​ទី 29

នីហ្វៃទី 2 9:1–26

សេចក្តី​ផ្ដើម

នៅក្នុង​ទេសនកថា​មួយ​ដល់​សាសន៍​នីហ្វៃ យ៉ាកុប​បាន​ចាប់ផ្ដើម​ដោយ​ការដកស្រង់​ការព្យាករណ៍​របស់​អេសាយ​ខ្លះ​ៗ អំពី​ព្រះអម្ចាស់​ដែល​ប្រោសលោះ​ប្រជាជន​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ ផ្នែក​នៃ​ទេសនកថា​របស់​យ៉ាកុបនេះ ​មាន​នៅក្នុង នីហ្វៃទី 2 6–8 ( សូមមើល មេរៀន​ទី 28 នៅក្នុង​សៀវភៅ​សិក្សា​នេះ ) ។ ការបន្ដ​នៃ​ទេសនកថា​ពីរ​ថ្ងៃ​នេះ មាន​នៅក្នុង នីហ្វៃទី 2 9–10 ។ ក្រោយពី​ការដកស្រង់​ពី​អេសាយ យ៉ាកុប​បាន​ចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​គាត់ អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ —អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​សង្គ្រោះ​យើង​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង លទ្ធផល​នៃ​អំពើបាប​របស់​យើង ។ ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​បង្រៀន​ថា នីហ្វៃទី 2 9 រួមមាន « សេចក្ដី​ថ្លែង​ដ៏​បំភ្លឺ​បំផុត​មួយ​ដែល​ធ្លាប់​បាន​ធ្វើ​ទាក់ទង​នឹង​ដង្វាយធួន » ។ គាត់​មាន​ប្រសាសន៍​ថា « វា​គួរតែ​បាន​អាន​ដោយ​ប្រុងប្រយ័ត្ន​ដោយ​មនុស្ស​គ្រប់គ្នា​ក្នុង​ការស្វែងរក​សេចក្ដី​សង្គ្រោះ » ( Answers to Gospel Questions comp. យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ជុញ្ញ័រ 5 vols ។ [ 1957–66 ]4:57 ) ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 9:1–9

យ៉ាកុប​ពន្យល់​ពី​ឥទ្ធិពល​នៃ​ការធ្លាក់

មុន​ពេល​ចាប់​ផ្ដើម​រៀន ចូរ​សរសេរ​ពាក្យវិរូប​ដ៏​គួរ​ស្ញែងខ្លាច​នៅ​កណ្ដាល​ក្ដារខៀន ។

ចាប់​ផ្ដើម​មេរៀន​ដោយ​ពន្យល់​ថានីហ្វៃទី 2 –9​ មាន​បន្ដទេសនកថា​ដែល​សិស្ស​សិក្សា​នៅ​មេរៀន​មុន ។ សូម​រំឭក​សិស្ស​ថា នៅក្នុង​ផ្នែក​ដំបូង​នៃ​ទេសកថា​នេះ មាន​នៅក្នុង នីហ្វៃទី 2 6–8 យ៉ាកុប​បាន​ដកស្រង់​ពី​អេសាយ​ដើម្បី​បង្រៀន​អំពី​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គ​សង្គ្រោះ និង ព្រះចេស្ដា​របស់​ទ្រង់​ក្នុង​ការរំដោះ​ប្រជាជន​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់​ពី​ស្ថានភាព​បាត់បង់ និង ខ្ចាត់ខ្ចាយ​របស់​ពួកគេ ។ នៅពេល​គាត់​បាន​បន្ដ​ទេសនកថា​របស់​គាត់ យ៉ាកុប​បាន​បង្រៀន​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​យើង​ទាំងអស់​គ្នា​ចេញពី​ស្ថានភាព​ធ្លាក់ និង ពោរពេញ​ដោយ​អំពើបាប​របស់​យើង ។

សូម​ទាញយកចំណាប់​អារម្មណ៍​របស់​សិស្ស​លើ​ឃ្លា ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​មាន​គិតដល់​អ្វី នៅពេល​អ្នក​គិត​អំពី​វិរូប​ដ៏​គួរ​ស្ញែងខ្លាច​មួយ ?

ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ សិស្ស​អាច​និយាយ​ពី​សត្វ​ចម្លែក​ក្នុង​ការស្រមៃ​បាន ។ ប្រសិនបើ​ពួកគេ​ឆ្លើយ សូម​ពន្យល់​ថា អ្វីៗ​ដែល​ពិត​អាច​គួរ​ឲ្យ​ខ្លាច​ជាង សត្វ​ចម្លែក​ក្នុង​ការស្រមៃ ដោយសារ​វា​អាច​នាំ​មក​នូវ​ការឈឺដ៏យូរ​អង្វែង ។ សូម​ប្រាប់​សិស្ស​ថា យ៉ាកុប​បាន​ប្រើ​ឃ្លា « វិរូប​ដ៏​គួរ​ស្ញែងខ្លាច » ដើម្បី​ពិពណ៌នា​ពី​លក្ខខណ្ឌ​មួយ​ដែល​យើង​ទាំងអស់​គ្នា​នឹង​ជួប និង ការឈឺចាប់​ដ៏​អស់កល្ប​ដែល​អាច​ជា​លទ្ធផល​ពី​វា ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 9:10ដោយ​ស្ងាត់ៗ ដោយ​ស្វែងរក​ធាតុផ្សំ​ពីរ​នៃ​វិរូប​ដែល​យ៉ាកុប​បាន​ពិពណ៌នា​នោះ ។ នៅពេល​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​រកឃើញ សូម​បន្ថែម​ចម្លើយ​លើ​ក្ដារខៀន​ដូចដែល​បាន​បង្ហាញ​នៅ​ខាងក្រោម ៖

Awful Monster

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការប្រើ​ពាក្យ​របស់​យ៉ាកុប​ដូចជា សេចក្ដី​ស្លាប់ និង ស្ថាននរក សូម​ពន្យលល់​ថា ពាក្យ​ទាំងពីរ​នេះ​សំដៅ​លើ​ការបែក​មួយ​ប្រភេទ ។ នៅពេល​យ៉ាកុប​ប្រើ​ពាក្យ សេចក្ដី​ស្លាប់ នៅក្នុង​ទេសនកថា​នេះ គាត់​បាន​សំដៅ​ទៅលើ « សេចក្ដី​ស្លាប់​នៃ​រូបកាយ » ដែល​ជា​ការបែក​នៃ​រូបកាយ​ខាង​សាច់ឈាម​ពី​វិញ្ញាណ ។ នៅពេល​គាត់​បាន​ប្រើ​ពាក្យ ស្ថាននរក គាត់​បាន​យោងទៅលើ « សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ » ដែល​ជា​ការបែក​របស់​មនុស្ស​ម្នាក់​ពី​វត្តមាន​នៃ​ព្រះ ។ នៅក្នុង​ព្រះគម្ពីរ ការបែក​នេះ​ជារឿយៗ​គឺ​សំដៅ​ទៅលើ « សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ » ។

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃទី 2 9:6 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​ស្វែងរក​មូលហេតុ​នៃ​សេចក្ដី​ស្លាប់​នៃ​រូបកាយ និង សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ ។

  • តើ​មាន​ព្រឹត្តិការណ៍​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្លាប់​នៃ​រូបកាយ និង សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ​ដល់​យើង​ទាំងអស់​គ្នា​នោះ ? ( អ្នក​គួរតែ​ពន្យល់​ថា ជា​លទ្ធផល​ពី​ការធ្លាក់ មនុស្ស​ទាំងអស់​ត្រូវ​បាន​កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ ហើយ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​ស្លាប់​ខាង​រូបកាយ​នៅ​ទីបំផុត ។

សូម​ពន្យល់​ថា នៅក្នុង នីហ្វៃទី 2 9:7–9យ៉ាកុប​បង្រៀន​ពី​អ្វី​ដែល​នឹង​កើតឡើង​ដល់​យើង ប្រសិនបើ​គ្មាន​ដង្វាយធួន ហើយ​ឥទ្ធិពល​នៃ​ការធ្លាក់​នោះ​នៅតែ​មាន​ជារៀង​រហូត ។ ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​ពី​ខគម្ពីរ​ទាំងនេះ អ្នក​អាច​ឲ្យ​និយមន័យ​ពាក្យ​ពីរ​បី​នៅក្នុង​ខ​ទី 7 ៖ នៅពេល​យ៉ាកុប​បាន​និយាយ​អំពី « សេចក្ដី​ជំនុំជម្រះ​ទី​មួយ​ដែល​ធ្លាក់​មក​លើ​មនុស្ស » គាត់​សំដៅ​ទៅលើ​លទ្ធផល​នៃ​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា ។ នៅពេល​គាត់​និយាយ​អំពី « ការពុក​រលួយ » គាត់​សំដៅ​លើ​រូបកាយ​ខាង​សាច់ឈាម​របស់​យើង ដែល​នឹង​ស្លាប់ ។ នៅពេល​គាត់​និយាយ​អំពី « មិនអាចពុក​រលួយ » គាត់​សំដៅ​ទៅលើ​រូបកាយ​ដែល​រស់ឡើង​វិញ​របស់​យើង ដែល​នឹង​រស់នៅ​ជារៀង​រហូត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 9:7–9ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្វែងរក​ឃ្លា​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​នឹង​កើតឡើង​ដល់​រូបកាយ និង វិញ្ញាណ​របស់យើង ប្រសិនបើ​សេចក្ដី​ស្លាប់​នៃ​រូបកាយ និង សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ​នៅតែ​មាន​ជារៀង​ដរាប​ទៅ ។

  • ប្រសិនបើ​គ្មាន​ដង្វាយធួន​ទេ តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​រូបកាយ​របស់​យើង ?

  • ប្រសិនបើ​គ្មាន​ដង្វាយ​ធួន​ទេ តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​វិញ្ញាណ​របស់​យើង ?

ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​នឹង​ជា​ជោគវាសនា​របស់​យើង បើ​សិនជា​គ្មាន​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ទេ​នោះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ឮៗ ដោយ​អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិននៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ប្រសិនបើ​ការបែក​ចេញ​ពី​ព្រះ​របស់​យើង និង សេចក្ដីស្លាប់​នៃ​រូបកាយ​របស់​យើង​កើតមាន​ជា​ដរាប នោះ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​នឹង​គ្មាន​ន័យ​អ្វី​ទាំងអស់ ។ មែនហើយ យើង​នឹង​មាន​សេរីភាព​ក្នុង​ការជ្រើសរើស ប៉ុន្ដែ​តើ​វា​បាន​ប្រយោជន៍​អ្វី ? លទ្ធផល​ចុងក្រោយ​នឹង​ដូចគ្នា​ជានិច្ច មិន​ថា​សកម្មភាព​របស់​យើង​យ៉ាងណា​នោះ​ទេ ៖ សេចក្ដី​ស្លាប់​ដោយ​គ្មាន​សង្ឃឹម​ពី​ការរស់ឡើងវិញ និង គ្មាន​សេចក្ដី​សង្ឃឹម​ពី​ស្ថានសួគ៌​នោះ ។ មិន​ថា​យើង​អាច​ជ្រើស​ដើម្បី​ក្លាយជា​ល្អ ឬ អាក្រក់​ប៉ុណ្ណា​ទេ យើង​ទាំងអស់​គ្នា​នឹង​បញ្ចប់​ទៅ​ជា ‹ ពួកពលបរិវា​នៃ​អារក្ស › ។ [ នីហ្វៃទី 2 9:9។] » ( « Moral Agency” Ensignែ មិថុនា ឆ្នាំ 2009 ទំព័រ 50 ) ។

នីហ្វៃទី 2 9:10–26

យ៉ាកុប​បង្រៀន​ថា តាមរយៈ​ដង្វាយធួន ព្រះអង្គ​សង្គ្រោះ​នឹង​រំដោះ​យើង​ចេញពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង ផ្ដល់​ឲ្យ​យើង​នូវ​ការអភ័យទោស​ពី​អំពើបាប​របស់​យើង ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 9:10 ម្ដង​ទៀត ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​ព្រះ​បាន​រៀបចំ​អ្វី​សម្រាប់​យើង ?

សូម​បញ្ជាក់​ថា សារលិខិត​សំខាន់​របស់​យ៉ាកុប​នៅក្នុង​ទេសនកថា​នេះ​គឺ​ថា ព្រះ​បាន​រៀបចំ « ផ្លូវ​សម្រាប់​ឲ្យ​យើង​រំដោះ​ខ្លួន​ចេញពី​ក្រញ៉ាំ​នៃ … សេចក្ដីស្លាប់ និង ស្ថាននររក » ។ ការរំដោះ​នេះ—ចេញ​ពី​សេចក្ដី​ស្លាប់​នៃ​រូបកាយ និង នៃ​វិញ្ញាណ​ដែល​នាំ​មក​ដោយ​ការធ្លាក់—ត្រូវ​បាន​ធានា​ដោយសារ​ការពលិកម្មនៃ​ដង្វាយធួនរបស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ពីរក្រុម ។ សូម​អញ្ជើញ​ក្រុម​ទី​មួយ​អាន នីហ្វៃទី 2 9:5, 19–21 ដោយ​ស្ងាត់ស្ងៀម ដោយស្វែងរក​ការពិពណ៌នា​នៃ​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង ។ សូម​អញ្ជើញ​ក្រុម​ទី​ពីរ​អាន នីហ្វៃទី 2 9:11–12, 15, 22ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​ឃ្លា​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​សង្គ្រោះ​យើង​ចេញ​ពី​សេចក្ដី​ស្លាប់​នៃ​រូបកាយ ។ ( វា​អាច​ជួយ​ច្រើន បើ​សរសេរ​សេចក្ដី​យោង​ទាំងនេះ​ដាក់​នៅលើ​ក្ដារខៀន) ។ 

នៅពេល​សិស្ស​មាន​ពេលវេលា​អាន សូម​សួរ​ក្រុម​ទី​មួយ​នូវ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ព្រះអង្គ​សង្គ្រោះ​ស្ម័គ្រព្រះ​ទ័យដើម្បីរងទុក្ខ​អ្វីខ្លះ ដើម្បី​ទ្រង់​អាច​រំដោះ​យើង​ចេញពី​សេចក្ដី​ស្លាប់​នៃ​រូបកាយ និង នៃ​វិញ្ញាណ​នោះ ? តើ​ការពិពណ៌នា​អ្វី​ដែល​អ្នក​ឃើញ​ថា មាន​អត្ថន័យ​ខ្លាំង​ដល់​អ្នក ?

  • យ៉ាកុប​បាន​បញ្ជាក់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​រង​នូវ​ការឈឺចាប់​នៃ​មនុស្ស​ទាំងអស់ ។ តើ​ការណ៍​នេះ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ? តើ​ចំណេះដឹង​នេះ មាន​ឥទ្ធិពល​យ៉ាង​ណា​ដល់​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​ទំហំ​នៃ​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ អ្នក​អាច​បញ្ឈប់​ការពិភាក្សា​បន្ដិច ហើយ​បញ្ជាក់​ថា ព្រះអង្គ​សង្គ្រោះ​បាន​រង​នូវ​ការឈឺចាប់​នៃ​មនុស្ស​ទាំងអស់​ដែល​បាន​រស់នៅ ព្រមទាំង​អ្នក​ដែល​នឹង​មក​រស់នៅ​លើ​ផែនដី​នេះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​លក្ខណៈ​ផ្ទាល់​នៃ​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ សូម​ពិចារណា​ពី​ការអញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅ​ក្បែរ​រឹម​ទំព័រ​ជិត នីហ្វៃទី 2 9:21ធ្វើ​ជាការរំឭក​មួយ​ថា ព្រះអង្គ​សង្គ្រោះ​បាន​រង​នូវ​ការឈឺចាប់​របស់​ពួកគេ ។ 

សូម​សួរ​ក្រុម​ទី​ពីរ​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​ឃ្លា​អ្វី​ដែល​អ្នក​រកឃើញ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​សង្គ្រោះ​យើង​ចេញពី​សេចក្ដី​ស្លាប់​នៃ​រូបកាយ ?

  • យោងតាម នីហ្វៃទី 2 9:22 តើ​នរណា​នឹង​ត្រូវ​រស់ឡើង​វិញ ហើយ​នាំ​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះ​វិញ ?

សូម​បើក​ត្រឡប់​ទៅ​ឃ្លា « វិរូប​ដ៏​គួរ​ស្ញែងខ្លាច » នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​និយាយ​ជា​ពាក្យសម្ដី​របស់​ពួកគេ​ផ្ទាល់ ពី​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ចេញពី « វិរូប » នេះ ។ សូម​ធានា​ថា សិស្ស​យល់​ថា តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​នឹង​រំដោះ​មនុស្សជាតិ​ទាំងអស់​ចេញពី​សេចក្ដី​ស្លាប់​នៃ​រូបកាយ និង នៃ​វិញ្ញាណ​ដែល​នាំ​មក​ដោយសារ​ការធ្លាក់ ។សូម​អញ្ជើញ​សិស្ស​ម្នាក់​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។

សូម​រំឭក​សិស្ស​ថា បន្ថែម​លើ​ការរំដោះ​មនុស្ស​ជាតិ​ទាំងអស់​ចេញពី​សេចក្ដី​ស្លាប់​នៃ​រូបកាយ និង នៃ​វិញ្ញាណ​ដែល​បណ្ដាល​មក​ពី​ការធ្លាក់ ព្រះយេស៊ូវគ្រីស្ទ​អាច​រំដោះ​យើង​ចេញពី​សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ​ដែល​បណ្ដាល​មកពី​អំពើបាប​របស់​យើង​ផ្ទាល់ ។

សូម​ពន្យល់​ថា យ៉ាកុប​បាន​ពិពណ៌នា​ស្ថានភាព​របស់​មនុស្ស​ដែល​មាន​អំពើបាប​ដែល​ឈរ​នៅ​ពី​មុខ​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការពិពណ៌នា​ទាំងនេះ ខណៈពេល​ដែល​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 9:15–16, 27ឮៗ ។

  • តើ​យ៉ាកុប​បាន​ពិពណ៌នា​ស្ថានភាព​របស់​មនុស្ស​ដែល​មាន​អំពើបាប​ដែល​ឈរ​នៅ​ពី​មុខ​ព្រះ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា យ៉ាកុប​ក៏​បាន​ពិពណ៌នា​ពី​ស្ថានភាព​របស់​មនុស្ស​ដែល​បរិសុទ្ធ​ដែល​ឈរ​នៅ​ពីមុខ​ព្រះ​ដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការពិពណ៌នា​ទាំងនេះ ខណៈពេល​ដែល​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 9:14, 18ឮៗ ។

  • តើ​យ៉ាកុប​បាន​ពិពណ៌នា​ស្ថានភាព​របស់​មនុស្ស​ដែល​បរិសុទ្ធ​ដែល​ឈរ​នៅ​ពីមុខ​ព្រះ​យ៉ាង​ដូចម្ដេច ?

សូម​បង្ហាញ​ថា ខណៈពេល​ដែល​ការរំដោះ​ពី​ការធ្លាក់​គឺជា​អំណោយទាន​មួយ​ដល់​មនុស្សជាតិ​គ្រប់រូប ការរំដោះ​របស់​យើង​ចេញពី​លទ្ធផល​នៃ​អំពើបាប​របស់​យើង ពឹងផ្អែក​មួយ​ផ្នែក​លើ​បំណងប្រាថ្នា និង សកម្មភាព​របស់​យើង ។ សូម​សរសេរ​អ្វី​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ៖ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​យក​ឈ្នះ​លើ​លទ្ធផល​នៃ​អំពើបាប​របស់​យើង នៅពេល​យើង …

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 9:21, 23–24ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ឃ្លា​នានា​ដើម្បី​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​នេះ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​អ្នក​នឹង​បំពេញ​ប្រយោគ​នេះ​ដោយ​របៀប​ណា ? ( ចម្លើយ​របស់​សិស្ស​គួរ​ឆ្លុះបញ្ចាំង​ពី​ការបំពេញ​ប្រយោគ​ខាងក្រោម​ដូចជា ៖ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​យក​ឈ្នះ​លើ​លទ្ធផល​នៃ​អំពើបាប​របស់​យើង នៅពេល​យើង​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក និង តស៊ូ​ដល់​ទីបញ្ចប់ ។ នៅពេល​ពួកគេ​ចែកចាយ​ចម្លើយ​របស់​ពួកគេ សូម​បំពេញ​សេចក្ដី​ថ្លែងការណ៍​នៅលើ​ក្ដារខៀន) ។ 

សូម​បញ្ចប់​មេរៀន​នេះ ដោយ​ការជ្រើសរើស​សកម្មភាព​មួយ​ខាងក្រោម ។ សកម្មភាព​ទាំងពីរ​មាន​គោលបំណង​ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​អត្ថន័យ​ដែល​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ដល់​ពួកគេ ហើយ​ដើម្បី​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ទ្រង់ ។

  1. សូម​ឲ្យ​សិស្ស​មើល​ត្រួសៗ​ក្នុង នីហ្វៃទី 2 9:1–22 ហើយ​រក​ខគម្ពីរ​ទាំងអស់​ដែល​ចាប់ផ្ដើម​ដោយ​ពាក្យ​ថា  ។ សូម​អញ្ជើញ​សិស្ស​អាន​ប្រយោគ​ទីមួយ​នៃ​ខគម្ពីរ​ទាំងនោះ​ឮៗ ។

    សូម​អញ្ជើញ​សិស្ស​សរសេរ​ប្រយោគ​ស្រដៀង​គ្នា​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ដោយ​ពិពណ៌នា​ពី​អារម្មណ៍​របស់​ពួកគេ​ផ្ទាល់ អំពី​ការដឹងគុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង ការពលិកម្ម​របស់​ទ្រង់​សម្រាប់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ធ្វើតាម​គំរូ​របស់​យ៉ាកុបដោយ​ចាប់ផ្ដើម​ប្រយោគ​នីមួយៗ​ដោយ​ពាក្យ និងបញ្ចប់​ដោយ​ឧទាន​សញ្ញា​មួយ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ប្រយោគ​របស់​ពួកគេ បើ​តាមដែល​សមរម្យ ។ សូម​ធានា​ថា ពួកគេ​យល់​ថា ពួកគេ​មិន​ចាំបាច់​មាន​អារម្មណ៍​ថា មាន​កាតព្វកិច្ច​ដើម្បី​ចែកចាយ​អារម្មណ៍ ឬ បទពិសោធន៍​ណា​ដែល​សម្ងាត់ ឬ ផ្ទាល់ខ្លួន​ខ្លាំង​នោះ​ទេ ។

  2. សូម​ច្រៀង ឬ អាន​ពាក្យ​ក្នុង​បទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ទាំងអស់​គ្នា​ក្នុង​ថ្នាក់ ( ទំនុក​តម្កើង ទំព័រ 22 ) ឬ ទំនុក​តម្កើង​ផ្សេង​ទៀត​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ជ្រើសរើស​ឃ្លា​ពី​ក្នុង​ទំនុក​តម្កើង​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ និង ការពលិកម្ម​ដង្វាយធួន​របស់​ទ្រង់ ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​អំពី​ឃ្លា​ដែល​ពួកគេ​បាន​រើស ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​សរសើរ​ដល់​ឃ្លា​ទាំងនោះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 9:7 ។ តើ​អ្វី​ជា « ដង្វាយធួន​ដ៏​និរន្ដរ៍ ? »

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម អែលឌើរ រ័សុល អិម. ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​លក្ខណៈ​អស់កល្ប​នៃ​ដង្វាយធួន និង សមត្ថភាព​តែ​មួយ​គត់​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ធ្វើ​ដង្វាយធួន ៖

« ដង្វាយធួន​របស់​ទ្រង់​គឺ​និរន្ដរ៍ —ដោយ​គ្មា​ទីបញ្ចប់​ឡើយ ។ [ សូម​មើល នីហ្វៃទី 2 9:7; 25:16; អាលម៉ា 34:10, 12, 14] ។ វា​ក៏ជា​និរន្ដរ៍​ដែល​មនុស្ស​ជាតិ​ទាំងអស់​នឹង​ត្រូវបាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ដែល​មិន​ចេះ​ចប់ ។ វា​ជានិរន្ដរ៍​ក្នុង​ន័យ​ការរងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ វា​និរន្ដរ៍​ក្នុង​ពេលវេលា ដោយ​ការបញ្ចប់​គំរូ​ដើម​ពីមុន​នៃ​យញ្ញបូជា​សត្វ ។ វា​ជានិរន្ដរ៍​ក្នុង​បរិបទ —វា​ត្រូវ​ធ្វើ​តែ​ម្ដង​សម្រាប់​មនុស្ស​ទាំងអស់ ។ [ សូម​មើល ហេព្រើរ 10:10] ។ ហើយ​សេចក្ដីមេត្តា​ករុណា​នៃ​ដង្វាយធួន​ពង្រីក​មិនត្រឹម​តែ​ដល់​ចំនួន​មនុស្ស​ដ៏​និរន្ដរ៍​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ដល់​ចំនួន​ដ៏​និរន្ដរ៍​នៃ​ពិភពលោក​ទាំងឡាយ​ដែល​ត្រូវបាន​បង្កើត​ដោយ​ទ្រង់ ។ [ សូមមើល គ. និង ស. 76:24 ; ម៉ូសេ1:33] ។ វា​ជា​និរន្ដរ៍​លើស​ពី​ការស្មាន​នៃ​រង្វាស់​របស់​មនុស្ស ឬ លើសពី​ការយល់ដឹង​ខាង​សាច់ឈាម ។

« ព្រះយេស៊ូវ​គឺជា​អង្គ​តែ​មួយ​គត់ ដែល​អាច​ផ្ដល់​នូវ​ដង្វាយធួន​ជានិរន្ដរ៍​មួយ​បែប​នោះ​បាន ដោយសារ​ទ្រង់​បាន​ប្រសូត្រ​ពី​ម្ដាយ​ជា​សាច់ឈាម​ម្នាក់ និង ពី​ព្រះវរបិតា​ខាង​វិញ្ញាណ ។ ដោយសារ​តែ​អំណាច​មរតក​របស់​បង​ច្បង​តែ​មួយ​គត់​នោះ ព្រះយេស៊ូវ​គឺជា​អង្គ​ដ៏​និរន្ដរ៍​មួយ » ( « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 35 ) ។

« យោងតាម​ច្បាប់​ដ៏​អស់កល្បជានិច្ច ដង្វាយធួន​នោះ​ត្រូវការ​ការលះបង់​ផ្ទាល់ខ្លួន​ដោយ​ការធ្វើ​ជាមនុស្ស​ខាង​វិញ្ញាណ​អមត​ដែល​អាច​ស្លាប់​បាន ។ ហើយ​ទ្រង់​ត្រូវតែ​សុគត ហើយ​ទទួល​យក​នូវ​រាងកាយ​របស់​ទ្រង់​ផ្ទាល់​ម្ដង​ទៀត ។ ព្រះអង្គ​សង្គ្រោះ​គឺជា​អង្គ​តែមួយ​គត់​ដែល​អាច​សម្រេច​ការណ៍​នេះ​បាន ។ ដោយសារ​ម្ដាយ​របស់​ទ្រង់ ទ្រង់​ទទួល​បាន​អំណាច​ចេះ​ស្លាប់ ។ ចេញពី​ព្រះវរបិតា​របស់​ទ្រង់ ទ្រង់​ទទួល​បាន​អំណាច​ដើម្បី​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់ » ( « Constancy amid Change » Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 34 ) ។

នីហ្វៃទី 2 9:7 ។ តើ​អ្វី​នឹង​ជា​ឥទ្ធិពល​នៃ​ការធ្លាក់​ដោយ​គ្មាន​ដង្វាយធួន​នោះ ?

អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អ្វី​ដែល​នឹង​ជា​ជោគវាសនា​របស់​យើង បើ​គ្មាន​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទេ​នោះ ។

« ដូចជា​សេចក្ដី​ស្លាប់​ដែល​នឹង​បំផ្លាញ​យើង ហើយ​ធ្វើ​ឲ្យ​សិទ្ធិ​ជ្រើសរើស​របស់​យើង​គ្មាន​ន័យ​ដែរ ប៉ុន្ដែ​បើ​មិន​ដោយសារ​សេចក្ដី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ និង ដោយសារ​ព្រះគុណ​របស់​ទ្រង់​ទេ នោះ​អំពើ​បាប និង ជម្រើស​ដ៏​អាក្រក់​របស់​យើង​នឹង​ទម្លាក់​យើង​ឲ្យ​វង្វេង​ជារៀង​រហូត​ទៅ ។ វា​គ្មាន​ផ្លូវ​ណា​ក្នុង​ការសះស្បើយ​បាន​យ៉ាង​ពេញលេញ​ពី​កំហុស​របស់​យើង និង ការមិន​ស្អាត​នោះ​ទេ យើង​មិន​អាច​រស់នៅ​ម្ដងទៀត​នៅក្នុង​វត្តមាន​នៃ [ ព្រះ ] បាន​ទេ ។

« … យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ អ្នកកណ្ដាល​ដែល​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើបាប និង កំហុស​របស់​យើង​ដើម្បី​ពួកគេ​មិន​ចាំបាច់​ត្រូវ​វិនាស​ដល់​ស្លាប់​ទៀត ។ ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ទើប​យើង​អាច​សះស្បើយ​ពី​ជម្រើស​ដ៏​អាក្រក់​ទាំងឡាយ ហើយ​បាន​ធ្វើ​យុត្តិកម្ម​នៅក្រោម​ច្បាប់​ឲ្យ​ក្លាយ​បាន​ដូចជា​យើង​មិន​បាន​ធ្វើ​បាប​ដែរ » ( « Moral Agency » Ensign ខែ មិថុនា ឆ្នាំ 2009 ទំព័រ 5 ) ។

នីហ្វៃទី 2 9:10 ។ « ឱសេចក្ដី​សប្បុរស​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎ ! »

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្ហាញ​ការដឹងគុណ​ចំពោះ​តួនាទី របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការបំពេញ​ដង្វាយធួន​នេះ ៖

« សូម​ថ្លែង​អំណរ​ព្រះគុណ​ដល់​ព្រះ ចំពោះ​ការអស្ចារ្យ និង ព្រះចេស្ដា​នៃ​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ សូម​ថ្លែង​អំណរ​ព្រះគុណ និង ការតម្កើង​ដល់​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​របស់​ទ្រង់ ដែល​ពលិ​ព្រះជន្ម​របស់​ទ្រង់​នៅលើ​ឈើឆ្កាង​ត្រង់​កាលវ៉ារី ដើម្បី​បង់​ថ្លៃ​នៃ​អំពើបាប​ខាង​សាច់ឈាម ដែល​មាន​ការរងទុក្ខ​ណា​ដ៏​មិន​អាច​ពិពណ៌នា​បាន ។ ទ្រង់​គឺជា​អង្គ ដែល​តាមរយៈ​ការពលិកម្ម​ដង្វាយធួន​របស់​ទ្រង់ បាន​បំបែក​ចំណង​នៃ​សេចក្ដី​ស្លាប់ ហើយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ទ្រង់​បាន​យក​ជ័យជំនះ​លើ​ផ្នូរ ។ ទ្រង់​គឺជា​ព្រះប្រោសលោះ​របស់​យើង គឺជា​ព្រះប្រោសលោះ​នៃ​មនុស្ស​ជាតិ​ទាំងអស់ ។ ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​អ្នកនិពន្ធ​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង » ( « The Victory over Death » Ensign ខែ ឧសភា ឆ្នាំ 1985 ទំព័រ 51 ) ។

នីហ្វៃទី 2 9:22 ។ « ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំងអស់ អាច​ឈរ​ចំពោះ​ទ្រង់ »

មនុស្ស​ទាំងអស់​ចាកចេញ​ពី​វត្តមាន​នៃ​ព្រះ ដោយសារ​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា ។ ដោយសារ​តែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះ​ដើម្បី​ទទួល​ការកាត់​សេចក្ដី ។ សម្រាប់​សេចក្ដី​បន្ថែម​លើ​ប្រធានបទ​នេះ សូម​មើល​វគ្គ​ខាងក្រោម ៖ នីហ្វៃទី 2 2:9–10 ; 9:15, 22, 38 ; អាលម៉ា 11:43–44 ; 12:12–15, 24 ; 42:23; ហេលេមិន 14:15–17 ; នីហ្វៃទី 3 26:4 ; មរមន 9:12–13 ។