បណ្ណាល័យ
មេរៀនទី 77 ៖ អាលម៉ា 12


មេរៀនទី 77

អាលម៉ា 12

សេចក្តី​ផ្ដើម

ក្រោយពី​ពាក្យសម្ដី​របស់​អាម៉ូលេក​បាន​ធ្វើ​ឲ្យ​ស៊ីអែសរ៉ុម “ ចាប់​ផ្ដើម​ញ័រ​រន្ធត់ ដោយ​ដឹង​នូវ​កំហុស​របស់​ខ្លួន ” ( អាលម៉ា 12:1 ) អាលម៉ា​បាន​ឈរ​ភ្លឹក​ចំពោះ​អ្វី​ដែល​អាម៉ូលេក​បាន​បង្រៀន ។ អាលម៉ា​បាន​ផ្ដោតលើ​សេចក្ដីពិត​ដែល​នឹង​ជួយ​ដល់​ប្រជាជន​អាំម៉ូណៃហា ឲ្យ​ប្រែចិត្ត​ពី​ដួងចិត្ត​ដ៏​រឹង​របស់​ពួកគេ និង អំពើ​បាប​ផ្សេង​ទៀត ។ គាត់​បាន​បញ្ជាក់​ពី​អន្ទាក់​ដែល​មិន​អាច​មើលឃើញ​របស់​សាតាំង ការជំនុំជម្រះ​ដែល​នឹង​ធ្លាក់​ដល់​ពួក​ទុច្ចរិត និង ផែនការ​នៃ​សេចក្ដីប្រោសលោះ ដែល​កើតមាន​ដល់​អ្នកដែល​ប្រែចិត្ត ដើម្បី​ទទួល​បាន​ការអភ័យទោស​ចំពោះ​អំពើ​បាប​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 12:1–7

អាលម៉ា​អធិប្បាយ​ពី​ផែនការ​របស់​ស៊ីអែសរ៉ូម —និង ផែនការ​នៃ​ការល្បួង— ដល់​ប្រជាជន​អាំម៉ូណៃហា

សូម​ធ្វើតាម​ការបង្ហាញ​ខាងក្រោម​ដើម្បី​ចង​អន្ទាក់​ដោយ​ខ្សែ ។ សូម​បង្ហាញ​ពី​របៀប​ដែល​អន្ទាក់​ទាក់​ដោយ​ការដាក់​ជា​រង្វង់​ពី​មុខ​ស្ករគ្រាប់ ឬ អាហារ​នៅលើ​តុ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ឈោង​ទៅយក​អាហារ​កាត់​អន្ទាក់នោះ ។ នៅពេល​គេ​ធ្វើ​ដូច្នោះ សូម​បន្ដឹង​អន្ទាក់ ។ ( សូម​ប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​សិស្ស​ឈឺ 

អន្ទាក់

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​រំឭក​ដល់​សិស្ស​ក្នុង​ថ្នាក់​ពី​របៀប​ដែល​ស៊ីអែសរ៉ុម​បាន​ព្យាយាម​ទាក់​អាម៉ូលេក​ឲ្យ​ចូល​ក្នុង​អន្ទាក់ ( សូមមើល អាលម៉ា 11:21–25 ) ។ សូម​ពន្យល់​ថា ក្រោយពី​អាម៉ូលេក​បាន​ដឹង​ពី​បំណង​របស់​ស៊ីអែសរ៉ុម​ហើយ​បាន​ឆ្លើយតប​នឹង​គាត់​ហើយ អាលម៉ា​ក៏​បាន​ឈរ​ថ្លែងដល់​ស៊ីអែសរ៉ុម និង ប្រជាជន​ដែល​បាន​ស្ដាប់ ( សូមមើល អាលម៉ា 12:1–2 ) ។ សូមអញ្ជើញឲ្យ​សិស្ស​អាន អាលម៉ា 12:3–6 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​អាលម៉ា​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​វិធីសាស្ដ្រ​របស់​ស៊ីអែសរ៉ុម ។ ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ និង​ឃ្លា​ទាំងនេះ ) ។ សូមអញ្ជើញឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​គម្រោង​របស់​អ្នកណា​ដែល​ស៊ីអែសរ៉ុម​ធ្វើ​តាម​នោះ ?

  • តើ​អាលម៉ា​បាន​និយាយ​អ្វី​ដែល​ជា​បំណង​របស់​អារក្ស ?

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អាលម៉ាមើល​ធ្លុះ​ផែនការ​នេះ ?

សូមអញ្ជើញឲ្យ​សិស្ស​និយាយ​ពី​គោលការណ៍​ដែល​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី អាលម៉ា 12:3 អំពី​របៀប​ដែល ពួកគេ​អាច​រៀន​ពី​ការបោកបញ្ឆោត​នៃ​ការល្បួង ។ ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា​ក្ដី ពួកគេ​គួរ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​ការបោកបញ្ឆោត​នៃ​ការល្បួង ។អ្នក​អាច​រំឭក​សិស្ស​ថា នៅក្នុង​មេរៀន​មុន ពួកគេ​បាន​រៀន​ថា នៅពេល​យើង​ពឹងផ្អែក​ទៅលើ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​យក​ឈ្នះ​លើ​ការល្បួង​បាន ។ សូម​ពន្យល់​ថា ដើម្បី​យកឈ្នះ​លើ​ការល្បួង ឬ ការបោក​បញ្ឆោត ដំបូង​យើង​ត្រូវ​ស្គាល់​វា និង ផលប៉ះពាល់​ដែល​វា​អាច​នាំ​មក​ដល់​យើង ។ បន្ទាប់មក យើង​ត្រូវ​ធ្វើ​អ្វីៗ​ទាំងឡាយ​ដែល​យើង​អាច​ដើម្បី​ចៀសវាង​ពី​វា ។

  • តើ​នៅពេល​ណា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​ដឹង និង ចៀស​ពី​ការល្បួង ? ( ក្រោយពី​សិស្ស​បាន​ឆ្លើយតប​ហើយ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​មួយ​ផ្ទាល់ខ្លួន​អ្នក​ដែរ ) ។

សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរ​បី​នាទី​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​អាច​បង្កើន​ការដឹង​របស់​ពួកគេ​ចំពោះ​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹង និង​ចៀសវាង​ពី​អន្ទាក់​នៃ​ការល្បួង ។

អាលម៉ា 12:8–18

អាលម៉ា​បង្រៀន​អំពី​ការជំនុំជម្រះ​ចុងក្រោយ​នៃ​មនុស្ស​ទាំងឡាយ

សូម​ឲ្យ​សិស្ស​គិត​អំពី​ការងារ​ដែល​ពួកគេ​ចាប់អារម្មណ៍​ចង់​បាន ។ សូមអញ្ជើញឲ្យ​ពួកគេ​ពីរ​បី​នាក់​និយាយ​អំពី​ការងារ​ដែល​ពួកគេ​ចាប់អារម្មណ៍ ។ សូម​ឲ្យ​ពួកគេ​ស្មាន​ពី​ចំនួន​ដែល​ពួកគេ​អាច​បង់​ថ្លៃ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬ សាលា​ជំនួញ​ដើម្បី​ទទួល​បាន​ចំណេះដឹង និង ជំនាញ​ដែល​តម្រូវឲ្យ​មាន​ដើម្បី​មាន​ជោគជ័យ​ក្នុង​ការងារ​នោះ ។ សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកពាក្យ “ ការបង់ថ្លៃ” ដែល​អែលឌើរ បែដណា បាន​និយាយ​ថា​យើង​ត្រូវ​បង់​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

អែលឌើរ ដាវីឌ អេ បែដណា

“ ការយល់ដឹង​ខាង​វិញ្ញាណ … មិន​អាច​ត្រូវបាន​ឲ្យ​ដល់ [ យើង ] ដោយ​ងាយស្រួល​ទេ ។ ការបង់ថ្លៃ​នៃ​ការព្យាយាម និង ការរៀន​ដោយ​ការសិក្សា​និង​ដោយ​សេចក្ដីជំនឿ​ផង​ត្រូវបាន​បង់​ដើម្បី​ទទួល​បាន​ចំណេះដឹង​បុគ្គល ‹ ផ្ទាល់ខ្លួន › បែបនោះ ។ មាន​តែ​តាម​របៀបនេះ​ប៉ុណ្ណោះ ដែល​អ្វី​ដែល​ត្រូវបាន​ស្គាល់​នៅក្នុង​គំនិត​ក៏​អាច​មាន​អារម្មណ៍​ក្នុង​ចិត្តដែរ ” ( “ Watching with All Perseverance,” Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2010, ទំព័រ 4 ) ។

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 12:7–8 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ភស្ដុងតាង​ដែល​ស៊ីអែសរ៉ុម​បាន​ចាប់ផ្ដើម​បង់ “ ថ្លៃ ” ខាង​វិញ្ញាណ​ដែល​តម្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សូមអញ្ជើញឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​បង្ហាញ​ពី​ដួងចិត្ត​របស់​ស៊ីអែសរ៉ុម បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ ។

សូម​បង្ហាញ​ថា ស៊ីអែសរ៉ុម​បាន​សួរ​អាលម៉ា​នូវសំណួរមួយ​អំពី​ការរស់ឡើងវិញ ។ ជាជាង​ឆ្លើយនឹង​សំណួរ​នោះ​ភ្លាមៗ អាលម៉ា​បាន​បង្រៀន​គាត់​អំពី​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 12:9–11 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀនដល់​ស៊ីអែសរ៉ុម​អំពី​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សូម​ពន្យល់​ថា “ អាថ៌កំបាំង​នៃ​ព្រះ​គឺជា​សេចក្ដីពិត​ខាង​វិញ្ញាណ​ដែល​ដឹង​តែ​តាមរយៈ​វិវរណៈ​ប៉ុណ្ណោះ … ចំពោះ​អ្នកដែល​គោរពតាម​ដំណឹងល្អ ” ( Guide to the Scriptures, “Mysteries of God,” scriptures.lds.org ) ។ ( អ្នក​អាច​សរសេរ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​ស្នើ​ថា សិស្ស​គួរ​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 12:9 ) ។

សូម​ឲ្យ​សិស្ស​បង្ហាញ​ជា​សម្ដី​ខ្លួន​ឯង​ពី​អ្វី​ដែល អាលម៉ា 12:9 បង្រៀន​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​សេចក្ដីពិត​ខាង​វិញ្ញាណ ។ ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​ចម្លើយ​របស់​ពួកគេ​គួរ​បង្ហាញ​ថា ព្រះអម្ចាស់​បង្ហាញ​សេចក្ដីពិត​ខាងវិញ្ញាណ​ដល់​យើង តាមរយៈ​ការគោរព និង សេចក្ដី​ឧស្សាហ៍ព្យាយាម​ដែល​យើង​ធ្វើ​តាម​ព្រះបន្ទូល​របស់​ទ្រង់ ។អ្នកអាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 12:9 ) ។

  • តើ​អ្វី​ជា​ទំនាក់ទំនង​រវាង​ស្ថានភាព​នៃ​ដួងចិត្ត​យើង និង សមត្ថភាព​យើង​ដើម្បី​ទទួល​បាន​សេចក្ដពីត​ខាងវិញ្ញាណ ?

នៅក្នុង អាលម៉ា 12:10–11 សូម​បង្ហាញ​ពី​លទ្ធផល​បញ្ច្រាសគ្នា​សម្រាប់​អ្នកដែល​មិន​បាន​ធ្វើ​ឲ្យ​ដួងចិត្ត​គេ​រឹងទទឹង​ទាស់​នឹង​សេចក្ដីពិត និង អ្នកដែល​បាន​ធ្វើ​ឲ្យ​ចិត្ត​រឹងទទឹង ។

  • តើ​ការដឹង​ពី​លទ្ធផល​ទាំងនេះ​ជះឥទ្ធិពល​ដល់​បំណង​របស់​អ្នក​ក្នុង​ការស្វែងរក​ចំណេះដឹង​ខាងវិញ្ញាណ​ខ្លាំង​ជាង​នេះ​ដោយ​របៀបណា ?

សូម​ពន្យល់​ថា ក្រោយពី​អាលម៉ា​បាន​បង្រៀន​ពី​របៀប​ដែល​យើង​ដឹង​ពី​សេចក្ដីពីត​ខាង​វិញ្ញាណ គាត់​បាន​ឆ្លើយតប​នឹង​សំណួរ​ដែល​ស៊ីអែសរ៉ុម​បាន​សួរ​ពី​មុន​មក ។ សូម​ឲ្យ​សិស្ស​សួរ​សំណួរ​របស់​ស៊ីអែសរ៉ុម​ម្ដងទៀត​នៅក្នុង អាលម៉ា 12:8 ជា​សម្ដី​ខ្លួន​ឯង ។ សូមអញ្ជើញឲ្យពួកគេ​អានអាលម៉ា 12:12–15 ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ដល់​ស៊ីអែសរ៉ុម​អំពី​ការស់ឡើងវិញ និង សេចក្ដីជំនុំជម្រះ ។ ខណៈពេល​ដែល​សិស្ស​កំពុង​អាន សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ យើង​នឹង​ត្រូវ​ទទួល​ខុសត្រូវ​នៅចំពោះ​មុខ​ព្រះ​សម្រាប់ … , … និង … របស់​យើង ។

នៅពេល​សិស្ស​បាន​អាន​ចប់​ហើយ សូម​ឲ្យ​ពួកគេ​បំពេញ​ប្រយោគ​នៅ​លើក្ដារខៀន ៖ យើង​នឹង​ត្រូវ​ទទួល​ខុសត្រូវ​នៅចំពោះ​មុខ​ព្រះ​សម្រាប់​គំនិត ពាក្យសម្ដី និង កិច្ចការ​ទាំងឡាយ​របស់​យើង ។

  • តើ​អ្នក​គិត​ថា សេចក្ដីពិត​នេះ​អាច​មាន​ឥទ្ធិពល​ដល់​ស៊ីអែសរ៉ុម​ដោយ​របៀបណា ? ( សូម​ឲ្យ​សិស្ស​បើក​ទៅ អាលម៉ា 14:6និង 15:3ដើម្បី​រក​ចម្លើយ ) ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​សេចក្ដីពិត​នេះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ដល់​ស៊ីអែសរ៉ុម ? ( អ្នក​អាច​បង្ហាញ​ថា ស៊ីអែសរ៉ុម​បាន​បារម្ភ​មិន​ត្រឹមតែ​ចំពោះ​ខ្លួនគាត់​នោះ​ទេ ។ គាត់​បាន​បារម្ភ​អំពី​ប្រជាជន​ដែល​គាត់​បាន​ដឹកនាំ​ដើរក្នុង​ផ្លូវខុស ) ។

  • តើ​គំនិត ពាក្យសម្ដី និង កិច្ចការ​បែបណា​ដែល​ប្រជាជន​បាន​ស៊ូតាម ដែល​គេ​អាច​ដាក់ទោស​ខ្លួនគេ ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត​ទេ​នោះ ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត និង ពិភាក្សា​ពី​របៀប​ដែល​ជម្រើស​របស់​ពួកគេ​លើ​ការកំសាន្ដ និង តន្ដ្រី​អាច​ជះឥទ្ធិពល​ដល់​គំនិត ពាក្យសម្ដី និង កិច្ចការ​របស់​ពួកគេ អ្នក​អាច​បើក​ទៅលើ​ការប្រឹក្សា​អំពី​ការកំសាន្ដ និង​តន្ដ្រី​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ) ។

  • តើ​នឹង​មាន​ភាពខុសគ្នា​បែបនាំ​ក្នុង​ជម្រើស​ប្រចាំថ្ងៃ​របស់​អ្នក ប្រសិនបើ​អ្នក​ចងចាំ​ពី​សេចក្ដីពិត​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ?

សូម​បង្ហាញ​ពី​សេចក្ដីយោង​ក្នុង​ព្រះគម្ពីរ​ទៅ ម៉ូសាយ 4:30នៅក្នុងអាលម៉ា 12:14, លេខយោង 14ក,ហើយ​សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អានម៉ូសាយ 4:30ឮៗ ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​សេចក្ដីយោង​ព្រះគម្ពីរ​នេះ ) ។ ប្រសិនបើ​មាន​ពេល សូម​ឲ្យ​សិស្ស​បើកទៅ​អ្វី​ដែល​អ្នក​បាន​សរសេរ​អំពី​ការបង្កើន​ញាណដឹង​របស់​គេ​ចំពោះ​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូមអញ្ជើញឲ្យ​ពួកគេ​បន្ថែម​គំនិត​ពីរ​បី​ទៀត​អំពី​របៀប​ដែល​ការយល់ដឹង​ពី​ការទួលខុសត្រូវ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ចំពោះមុខ​ព្រះ​ជះឥទ្ធិពល​ដល់​បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ស្គាល់ និង​ចៀសវាង​ពី​ការល្បួង ។

អាលម៉ា 12:19–37

អាលម៉ា​ពន្យល់​ពី​របៀប​ដែល​ផែនការ​នៃ​សេចក្ដីប្រោសលោះ​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់

អ័ដាម និង អេវ៉ា​គោរព​ដល់​រូបព្រះ

សូម​ឲ្យ​សិស្ស​មើល​រូបភាព​អ័ដាម និង អេវ៉ា​គោរព​ដល់​រូបព្រះ ( សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 4 ) ។ សូម​ពន្យល់​ថា បុរសម្នាក់​ឈ្មោះ អាន់ទីអូណា ដែល​ជា​មេត្រួតត្រា​ម្នាក់​ក្នុង​ដែនដី​អាំម៉ូណៃហា បាន​សួរ​សំណួរ​ទាក់ទង​នឹង​អ្វី​ដែល​អាលម៉ា និង អាម៉ូលេក​បាន​បង្រៀន​អំពី​ការរស់ឡើងវិញ ។ គាត់​បាន​សួរ​អាលម៉ា​ពី​របៀប​ដែល​មនុស្ស​អាន​ក្លាយទៅជា​អមតភាព ។ ( សូមមើល អាលម៉ា 12:20–21 ) ។

សូម​សួរ​សិស្ស​ពី​ទំនុកចិត្ត​ដែល​ពួកគេ​នឹង​មាន​ពេល​ពន្យល់​ដល់​នរណា​ម្នាក់​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ពី​របៀប​ដែល​យើង​អាច​ត្រូវបាន​ប្រោសលោះ​ពី​ការធ្លាក់ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ត្រៀមជាស្រេច​ដើម្បី​បង្រៀន​ពី​សេចក្ដីពិត​នេះ​ដល់​នរណាផ្សេង​ទៀត សូម​ឲ្យ​ពួកគេ​រៀន​គម្ពីរ​នៅក្នុង​តារាង​ខាងក្រោម ហើយ​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​កូឡោន​ដែល​ត្រូវ ។ ( អ្នក​អាច​ចម្លង​តារាង​នេះ​នៅលើ​ក្ដារខៀន មុន​ចាប់ផ្ដើម​ថ្នាក់ ។ សូមអញ្ជើញឲ្យ​សិស្ស​ចម្លង​វា​ទៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ) ។

ឥទ្ធិពល​នៃ​ការធ្លាក់ ( អាលម៉ា 12:22, 24 )

អ្វី​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​នាំមកនូវ​ការប្រោសលោះ​របស់​យើង ( អាលម៉ា 12:24–25, 28–33 )

អ្វី​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ត្រូវ​បាន​ប្រោសលោះ ( អាលម៉ា 12:24, 30, 34, 37 )

នៅពេល​សិស្ស​បំពេញ​ក្នុង​តារាង ពួកគេ​ខ្លះ​អាច​ត្រូវការ​ជំនួយ​របស់​អ្នក ។ ( របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ព្រះគម្ពីរ​គឺ ត្រូវ​បង្ហាញ​ដល់​ពួកគេ​នូវ​លេខយោង ។ ជា​ឧទាហរណ៍ សេចក្ដីយោង​ព្រះគម្ពីរ​ដែល​បាន​ផ្ដល់​នៅក្នុង​លេខយោង 22 អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បាន​វង្វេង និង​ធ្លាក់ ) ។ នៅពេល​សិស្ស​បាន​បំពេញ​តារាង​ហើយ សូម​សួរ​នូវ​សំណួរ​ខាងក្រោម ៖ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​មុនពេល​ចាប់ផ្ដើម​ថ្នាក់ ដើម្បី​ឲ្យ​សិស្ស​អាច​គិត​ពី​ចម្លើយ​របស់​ពួកគេ នៅពេល​ពួកគេ​បំពេញ​ក្នុង​តារាង​នេះ ។

  • តើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អនុញ្ញាត​ឲ្យ​យើង​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់​ដោយ​របៀបណា ? ( ដោយសារតែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​នឹង​យកឈ្នះ​លើ​ការស្លាប់​ខាង​រាងកាយ​ទាំងឡាយ​តាមរយៈ​ការរស់ឡើងវិញ ។ ហើយ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង ការប្រែចិត្ត​របស់​យើង យើង​អាច​ត្រឡប់​ទៅកាន់​ព្រះ​ពី​ស្ថានភាព “ វង្វេង និង ធ្លាក់ ” របស់​យើង ។

  • យោងតាម អាលម៉ា 12:24 តើ​អាលម៉ា​បាន​បង្រៀន​អ្វី ដែល​ជា​បំណង​នៃ​ជីវិត​នេះ ? ( គាត់​បាន​និយាយ​ថា ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់​យើង​ប្រុងប្រៀប​ទៅជួប​នឹង​ព្រះ ។អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​ឃ្លា​នៅក្នុង អាលម៉ា 12:24 ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ការដឹង​ពី​គោលបំណង​នៃ​ជីវិត​បាន​ជួយ​ដឹកនាំ​អ្នក​ដោយ​របៀបណា ?

  • តើ​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​អ្នក​ប្រុងប្រៀប​ទៅជួប​នឹង​ទ្រង់​ដោយ​របៀបណា ?

សូម​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​អ្នក​ថា ឥឡូវនេះ​ជាពេលវេលា​ប្រុងប្រៀប​ទៅជួប​នឹង​ព្រះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 12:24 « ស្ថានភាព​ពិសោធន៍ »

នៅក្នុង​ព្រះគម្ពីរ​ទាំងឡាយ ពាក្យ « ស្ថានភាព​ពិសោធន៍ » ឬ « ពេលវេលា​ពិសោធន៍ » លេចឡើង​តែ​នៅក្នុង​ព្រះគម្ពីរ​អាលម៉ា​ប៉ុណ្ណោះ ( សូមមើល អាលម៉ា 12:24; 42:4, 10, 13) ។ អែលឌើរ អិល ថម ភែរី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា​ពី​ពេលវេលា​ពិសោធន៍​នេះ ៖

« គោលបំណង​ដ៏​ចម្បង​នៃ​ជីវិត​លើ​ផែនដី​នេះ​គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​យើង ដែល​បានស្ថិតនៅ​ពី​មុន​ពិភពលោក​នោះម្លិះ រួបរួម​នឹង​រាងកាយ​យើង​មួយ​រយៈ​ក្នុង​ឱកាស​ដ៏​អស្ចារ្យ​ខាង​សាច់ឈាម ។ ទំនាក់ទំនង​នៃ​ធាតុទាំងពីរ​នេះ​រួមគ្នា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អភ័យឯកសិទ្ធិ​ក្នុង​ការលូតលាស់ ការអភិវឌ្ឍ និង ការធំធាត់​តាម​ដែល​យើង​អាច​ធ្វើ​បាន​ដោយសារ​មាន​វិញ្ញាណ និង​រាងកាយ​រួបរួមគ្នា​ប៉ុណ្ណោះ ។ ដោយ​មាន​រាងកាយ​របស់​យើង យើង​ឆ្លងកាត់​ឧបសគ្គ​មួយ​ចំនួន​ក្នុង​អ្វី​ដែល​ហៅ​ថា​ជា​ស្ថានភាព​នៃ​ការរស់នៅ​របស់​យើង ។ នេះគឺជា​ពេល​វេលាម​មួយ​ដើម្បី​រៀន និង សាកល្បង​ដើម្បី​បង្ហាញ​ថាខ្លួន​យើង​សក្តិសម​នឹង​ឱកាស​ដ៏​អស់ក្បល​ទាំងឡាយ ។ វា​គឺជា​ផ្នែក​ទាំងឡាយ​នៃ​ផែនការ​ដ៏​ទេវភាព​ដែល​ព្រះវរបិតា​របស់​យើង​មាន​សម្រាប់​កូនចៅ​របស់​ទ្រង់ » ( “Proclaim My Gospel from Land to Land” » Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 14 ) ។

អាលម៉ា 12:32 ។ ការទទួលយក​ព្រះបញ្ញត្តិ ក្រោយពី​ការទទួល​បាន​ចំណេះដឹង​ពី​ផែនការ

ប្រធាន ប៊យដ៍ ឃេ ផាកកឺនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​ថា ចំណេះដឹងអំពី​ផែនការ​របស់​ព្រះ​ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ​ដែល​យើង​គួរ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ដោយ​និយាយ​ទៅកាន់​គ្រូបង្រៀន​យុវជន​ទាំងឡាយ គាត់​បាន​មាន​ប្រសាសន៍​ថា ៖

« យុវវ័យ​ងឿង​ឆ្ងល់​ថា ‹ ហេតុអ្វី ? ›—ហេតុអ្វី​ក៏​យើង​ត្រូវ​បាន​បញ្ជា​ឲ្យ ធ្វើ កិច្ចការ​មួយ​ចំនួន និង មិន ឲ្យ​ធ្វើ​កិច្ចការ​មួយ​ចំនួន​ទៀត​ដូច្នេះ ? ទោះបី​ជា​ចំណេះដឹង​អំពី​ផែនការ​នៃ​សុភមង្គល​ត្រូវបាន​សង្ខេប​ក្តី​ក៏​វា​អាច​ផ្តល់ ‹ ចម្លើយ › ដល់​ពួកគេ​បានដែរ » ។…

« សំណួរ​ពិបាកៗ​ភាគច្រើន​ដែល​យើង​ជួប​នៅក្នុង​សាសនាចក្រ​នាពេល​ឥឡូវនេះ ហើយ​យើង​អាច​សរសេរ​វា —ការរំលូតកូន និង អ្វី​ទាំងឡាយ ឧបសគ្គ​ទាំងឡាយ​ដែល​អ្នក​កាន់​បព្វជិតភាព និង អ្នក​ដែល​មិន​កាន់— មិន​អាចត្រូវបាន​ឆ្លើយតប​ដោយ​គ្មាន​ចំណេះដឹង​ខ្លះ​ពី​ផែនការ​នេះ​ជា​សាវតា​នោះ​ទេ ។

« អាលម៉ា​បាន​និយាយ​ពី​ការណ៍​នេះ ហើយ​ខ្ញុំ​គិត​ថា​យឺតហើយ​ដែល​នេះជា​ព្រះគម្ពីរ​ដែល​ខ្ញុំ​ពេញចិត្ត ទោះបីជា​ខ្ញុំ​ផ្លាស់ប្ដូរ​ឥឡូវ និង ម្ដងទៀត​ក្ដី ៖ ព្រះ​ទ្រង់​ប្រទាន បញ្ញត្តិ​ទាំងឡាយ​ដល់​គេ បន្ទាប់ពី បាន​ប្រាប់​ឲ្យ​គេ​ដឹង​នូវ ផែនការ​នៃ​សេចក្ដីប្រោសលោះ›(អាលម៉ា 12:32 សេចក្ដី​បញ្ជាក់​បន្ថែម ) ។…

« … ប្រសិនបើ​អ្នក​ព្យាយាម​ផ្ដល់​នូវ ‹ ហេតុអ្វី › ដល់ [ សិស្ស ] ដើម្បី​ធ្វើ​តាម​គំរូ​នោះ ៖ ‹ ព្រះ​ទ្រង់​ប្រទាន​បញ្ញត្តិ​ទាំងឡាយ​ដល់​គេ បន្ទាប់ពី បាន​ប្រាប់​ឲ្យ​គេ​ដឹង​នូវ​ផែនការ​នៃ​សេចក្ដីប្រោសលោះ »( « The Great Plan of Happiness » [ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នកអប់រំ​សាសនា CES នៅថ្ងៃទី10 ខែ សីហា ឆ្នាំ 1993 ] si.lds.org) ។