មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 2 11–25 ( មេរៀនទី 7 )
សេចក្តីផ្ដើម
សប្ដាហ៍នេះ សិស្សបានសិក្សាពីជំពូកជម្រើសក្នុងអេសាយដែលនីហ្វៃបានបញ្ចូលនៅក្នុងការសរសេររបស់គាត់ ។ ប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីជំពូកអេសាយទាំងនេះថា ៖ « ចូរកុំឈប់អានឡើយ ! ចូរខិតខំអានឱ្យផុតជំពូកដ៏ពិបាកយល់ទាំងឡាយនោះ ដែលជាការព្យាការណ៍នៃព្រះគម្ពីរសញ្ញាចាស់នោះ ទោះបីជាអ្នកអាចយល់វាតែបន្តិចក៏ដោយ ។ សូមបន្ដអាន ប្រសិនបើអ្វីទាំងអស់ដែលអ្នកធ្វើគ្រាន់តែអានត្រួសៗ ហើយគ្រាន់តែប្រមែប្រមូលការបំផុសពីនេះពីនោះ » ( « The Things of My Soul » Ensignខែ ឧសភា ឆ្នាំ 1986 ទំព័រ 61 ) ។
នៅពេលអ្នកជួបនឹងសិស្សនៅសប្ដាហ៍នេះ សូមលើកទឹកចិត្តពួកគេឲ្យអត់ធ្មត់នៅពេលពួកគេសិក្សាពាក្យពេចន៍របស់អេសាយ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលការសរសេររបស់អេសាយបានជួយដល់ពួកគេ « លើកចិត្តគេឡើង ហើយអរសប្បាយ » នៅក្នុងភាពល្អរបស់ព្រះ ( នីហ្វៃទី 2 11:8 ) ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 11–25
នីហ្វៃដកស្រង់ការព្យាករណ៍របស់អេសាយអំពីព្រះយេស៊ូវគ្រីស្ទ
សូមបង្ហាញកែវពង្រីកមួយ ឬ សូមគូសរូបភាពកែវពង្រីកមួយនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី 2 25:13 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកអ្វីដែលនីហ្វៃ « ពង្រីក » ។ សូមពន្យល់ថា ហេតុផលមួយដែលនីហ្វៃបានកត់ត្រាពាក្យពេចន៍របស់អេសាយ ដែលត្រូវបានរកឃើញនៅក្នុង នីហ្វៃទី 2 11–25 គឺដើម្បីពង្រីកនាម ការបម្រើ និង ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់អ្នកទាំងឡាយណាដែលបានអានពាក្យរបស់នីហ្វៃ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 11:4–8 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកឃ្លាដែលសម្គាល់គោលបំណងរបស់នីហ្វៃក្នុងការដកស្រង់ពាក្យពេចន៍របស់អេសាយ ។
នៅក្នុងការសិក្សានៅផ្ទះរបស់ពួកគេ សិស្សត្រូវសុំឲ្យគូសសម្គាល់នាម « ព្រះគ្រីស្ទ » រាល់ពេលដែលវាលេចនៅក្នុង នីហ្វៃទី 2 25:20–30 ។ សូមអញ្ជើញពួកគេឲ្យបើកទៅ នីហ្វៃទី 2 25:28–29 ហើយរកមើលឃ្លាមួយដែលច្រំដែលនៅក្នុងខគម្ពីរទាំងនេះ ។ ( « ផ្លូវត្រឹមត្រូវ គឺជឿដល់ព្រះគ្រីស្ទ ហើយមិនបដិសេធទ្រង់ឡើយ » ) ។
សូមសួរសិស្ស ៖ តើបទពិសោធន៍អ្វីនៅក្នុងជីវិតអ្នកដែលបានបង្រៀនអ្នកថា ការជឿលើ និង ការធ្វើតាមព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវត្រឹមត្រូវដើម្បីរស់នៅនោះ ?
បញ្ជីខាងក្រោមរួមមានសេចក្ដីពិត គោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលសិស្សបានសិក្សានៅក្នុង នីហ្វៃទី 2 11–25 នៅសប្ដាហ៍នេះ ។ សូមសរសេរប្រយោគប្រាំបួនខាងក្រោមដាក់លើក្ដារខៀន ឬ សូមបញ្ចូលវានៅក្នុងក្រដាសចែកឲ្យសិស្សម្នាក់ ។ សូមអញ្ជើញសិស្សឲ្យអានបញ្ជី ហើយស្វែងរកសេចក្ដីពិត គោលលទ្ធិ និង គោលការណ៍ទាំងនេះនៅក្នុងខគម្ពីរដាក់មកនេះ ។
ការយល់ពីការបង្រៀនរបស់អេសាយនៅក្នុងជំនាន់របស់យើង
-
ព្រះបានស្ថាបនាព្រះវិហារបរិសុទ្ធដើម្បីបង្រៀនយើងពីរបៀបរបស់ទ្រង់ និង ដើម្បីជួយយើងឲ្យដើរតាមផ្លូវរបស់ទ្រង់ ( សូមមើល នីហ្វៃទី 2 12:2–3 ) ។
-
យើងអាចត្រូវបានសម្អាតចេញពីភាពមិនស័ក្ដិសមរបស់យើងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃ2 16:5–7 ) ។
-
ព្រះនឹងគង់នៅជាមួយនឹងយើង នៅពេលយើងទុកចិត្តលើទ្រង់ ទោះបីជាក្នុងពេលលំបាក និង ភ័យខ្លាចក្ដី ( សូមមើល នីហ្វៃ2 17:4, 7, 14 ) ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះនៃការកាត់សេចក្ដី និង សេចក្ដីមេត្តាករុណាមួយ ។ សេចក្ដីមេត្តាករុណារបស់ទ្រង់ ត្រូវបានពង្រីកទៅអស់អ្នកទាំងឡាយណាដែលប្រែចិត្ត និង កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ( សូមមើល នីហ្វៃ2 19:12, 17, 21; 20:4 ) ។
-
ព្រះអម្ចាស់បានស្ដារឡើងវិញនូវដំណឹងល្អរបស់ទ្រង់ និង សាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ ហើយឥឡូវនេះកំពុងប្រមូលប្រជាជនរបស់ទ្រង់នៅក្នុងជំនាន់ចុងក្រោយ ( សូមមើល នីហ្វៃទី 2 21:10, 12 ) ។
-
ពេលថ្ងៃសហស្សវត្សរ៍មកដល់ ផែនដីនឹងក្លាយជាកន្លែងមួយដែលមានសន្ដិភាព ដោយសារវានឹងពោរពេញទៅដោយចំណេះដឹងអំពីព្រះអម្ចាស់ ( សូមមើល នីហ្វៃទី 2 21:6–9 ) ។
-
ព្រះអម្ចាស់នឹងអាណិតអាសូរដល់រាស្ដ្ររបស់ទ្រង់ តែពួកទុច្ចរិតត្រូវតែវិនាស ( សូមមើល នីហ្វៃទី 2 23:22 ) ។
ការបង្រៀនរបស់នីហ្វៃ
-
ដោយសារតែព្រះយេស៊ូវគ្រីស្ទ យើងអាចបានសង្គ្រោះដោយព្រះគុណបន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ( សូមមើល នីហ្វៃទី 2 25:23 ) ។
-
តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ យើងអាចទទួលបានការផ្ដាច់បាបរបស់យើង ( សូមមើល នីហ្វៃទី 2 25:26 ) ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកឃើញគោលគំនិតអ្វី នៅក្នុងការបង្រៀនទាំងនេះពីអេសាយ និង នីហ្វៃ ? ( គោលគំនិតដែលអាចមានគឺ ៖ ព្រះវរបិតាសួគ៌បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីពង្រីកសេចក្ដីសង្គ្រោះ និង សេចក្ដីសុខសាន្ដដល់កូនចៅរបស់ទ្រង់ ។ យើងអាចទុកចិត្តលើព្រះនៅគ្រប់កាលៈទេសៈទាំងអស់ ។ ព្រះវិហារបរិសុទ្ធបង្រៀនយើងអំពីព្រះ ) ។
-
តើប្រយោគទាំងប្រាំបួននេះមួយណា ដែលអ្នកឃើញថាមានន័យបំផុតនោះ ? ហេតុអ្វី ?
សូមចាត់តាំងសិស្សម្នាក់ឲ្យតាមគោលលទ្ធិ ឬ គោលការណ៍មួយចេញពីបញ្ជីខាងលើ ហើយសូមឲ្យសិស្សធ្វើដូចខាងក្រោម ៖
-
អានវគ្គព្រះគម្ពីរដែលគោលលទ្ធិ ឬ គោលការណ៍បានដកយកមក ។
-
ឆ្លើយសំណយរនេះ ៖ តើគោលលទ្ធិ ឬ គោលការណ៍នេះអាចជួយអ្នកឲ្យ « ត្រេកអរ » នៅក្នុងព្រះអម្ចាស់បានដោយរបៀបណា ? ( សូមមើល នីហ្វៃទី 2 11:4–6
-
សូមគិតអំពីកាលៈទេសៈមួយដែលការមានចំណេះដឹងអំពីគោលលទ្ធិ ឬ គោលការណ៍នេះអាចនាំសេចក្ដីសង្ឃឹម និង កម្លាំងមកដល់អ្នក ។
សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ។ នៅពេលពួកគេធ្វើដូច្នោះ អ្នកអាចសួរថា « តើមាននរណាទៀតមានទីបន្ទាល់ ឬ ការយល់ដឹងមួយអំពីអ្វីដែលទើបតែបានបង្រៀននេះ ? » ការឲ្យពួកគេចែកចាយការយល់ដឹង និង ទីបន្ទាល់នឹងបញ្ជាក់ពីសេចក្ដីពិតដល់ដួងចិត្តរបស់ពួកគេ និង ដល់ដួងចិត្តរបស់មិត្តភក្ដិរបស់ពួកគេ ។ សូមអរគុណពួកគេសម្រាប់ការចូលរួម ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 25:13 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់អានតាម ដោយស្វែងរកហេតុផលដែលនីហ្វៃត្រេកអរនៅក្នុងការពង្រីកព្រះនាមរបស់ព្រះអម្ចាស់ ។ សូមឲ្យសិស្សប្រាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់អានទីបន្ទាល់ខាងក្រោមដោយប្រធាន ថូម៉ាស អេស. ម៉នសុន ៖
« ខ្ញុំជឿថាគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចនឹកស្មានដល់អំពីអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើងនៅក្នុងច្បារគែតសេម៉ានីនោះទេ ប៉ុន្តែខ្ញុំមានអំណរជារៀងរាល់ថ្ងៃក្នុងជីវិតរបស់ខ្ញុំចំពោះពលិកម្មដ៏ធួនរបស់ទ្រង់ជំនួសយើង ។
« នៅវិនាទីចុងក្រោយ ទ្រង់អាចត្រឡប់ក្រោយបាន ។ ប៉ុន្តែទ្រង់មិនបានត្រឡប់ទេ ។ ទ្រង់បានឆ្លងកាត់អ្វីៗទាំងអស់ ដើម្បីឲ្យទ្រង់អាចសង្គ្រោះអ្វី្ៗទាំងអស់បាន ។ ដោយការធ្វើដូច្នោះ ទ្រង់ប្រទានដល់យើងនូវជីវិតដែលហួសពីការរស់នៅក្នុងជីវិតរមែងស្លាប់នេះ ។ ទ្រង់បានលើកយើងចេញពីការធ្លាក់របស់អ័ដាម ។
« ខ្ញុំមានអំណរគុណចំពោះទ្រង់ ដោយអស់ពីជម្រៅនៃព្រលឹងរបស់ខ្ញុំ ។ ទ្រង់បានបង្រៀនយើងពីរបៀបដើម្បីរស់នៅ ។ ទ្រង់បានបង្រៀនយើងពីរបៀបដើម្បីស្លាប់ ។ ទ្រង់បានធានាសេចក្ដីសង្គ្រោះរបស់យើង » ( « At Parting » Ensignខែ ឧសភា ឆ្នាំ 2011 ទំព័រ 114 ) ។
សូមសួរ ៖ តើមានភាពស្រដៀងគ្នាអ្វីដែលអ្នកឃើញរវាងពាក្យរបស់នីហ្វៃនៅក្នុង នីហ្វៃទី 2 25:13និង ពាក្យពាក្យសម្ដីរបស់ប្រធានម៉នសុន ?
សូមបញ្ចប់មេរៀនថ្ងៃនេះដោយការសុំសិស្សឲ្យពិពណ៌នាពីរបៀបដែលពួកបរិសុទ្ធថ្ងៃចុងក្រោយវ័យក្មេង អាចពង្រីកព្រះនាមរបស់ព្រះអម្ចាស់ ។ ក្រោយពីសិស្សបានឆ្លើយហើយ សូមលើកទឹកចិត្តពួកគេឲ្យពង្រីកព្រះនាមរបស់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ។
មេរៀនក្រោយ ( នីហ្វៃទី 2 26–31 )
នៅក្នុងមេរៀនក្រោយ សិស្សនឹងសិក្សាការព្យាករណ៍របស់នីហ្វៃខ្លះអំពីថ្ងៃចុងក្រោយ ។ នីហ្វៃបានឃើញថា សាសនាចក្រខុសឆ្គងទាំងឡាយ និង ការរួមគំនិតសម្ងាត់ទាំងឡាយនឹងមានច្រើន ។ គាត់ក៏បានឃើញថា ព្រះអម្ចាស់នឹងធ្វើ « ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក » ( នីហ្វៃទី 2 27:26 ) ហើយថាមនុស្សជាច្រើនបានបដិសេធព្រះគម្ពីរមរមន ដោយសារពួកគេបានមានព្រះគម្ពីរបរិសុទ្ធរួចហើយ ។ បន្ថែមលើនេះ នីហ្វៃបានពន្យល់ពីគោលលទ្ធិរបស់ព្រះគ្រីស្ទ ។