មេរៀនទី 96
អាលម៉ា 39
សេចក្តីផ្ដើម
អាលម៉ាស្ដីបន្ទោសដល់កូនប្រុសដ៏ខូចខិលរបស់គាត់ កូរីអានតុន ដែលបានលះបង់ការបម្រើ ហើយប្រព្រឹត្តអំពើបាបខាងផ្លូវភេទ ។ អាលម៉ាបានបង្រៀនគាត់ពីភាពធ្ងន់ធ្ងរនៃសកម្មភាពរបស់គាត់ ហើយបានបង្ហាញពីការខកចិត្តដែលកូរីអានតុនបានធ្វើខុសនឹងអំពើបាបដ៏ធ្ងន់ធ្ងរបែបនោះ ។ អាលម៉ាបានបញ្ជាឲ្យកូនប្រុសរបស់គាត់ឈប់ដេញតាមចំណង់អ្វីដែលគាត់ឃើញនឹងភ្នែក ហើយប្រែចិត្ត ។ ( ការបង្រៀនរបស់អាលម៉ាដល់កូរីអានតុនលើប្រធានបទផ្សេងទៀតនៅក្នុងជំពូក 40–42 ។ )
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 39:1–8
អាលម៉ាពន្យល់ដល់កូនប្រុសរបស់គាត់កូរីអានតុនពីភាពធ្ងន់ធ្ងរនៃអំពើបាបខាងផ្លូវភេទ
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ ហេតុអ្វីបានជាអំពើបាបខ្លះធ្ងន់ធ្ងរជាងអំពើបាបផ្សេងទៀត ?
សូមឲ្យសិស្សគិតដោយស្ងាត់ស្ងៀមពីចម្លើយចំពោះសំណួរនេះ ។ សូមផ្ដល់យោបល់ថា ការបង្រៀនរបស់អាលម៉ាដែលបានកត់ត្រានៅក្នុង អាលម៉ា 39 អាចជួយយើងឲ្យយល់ពីលក្ខណៈធ្ងន់ធ្ងរនៃអំពើបាបមួយចំនួន ។
សូមឲ្យសិស្សមើលទៅកំណត់ចំណាំលើក្បាលជំពូកទី 39 ។ សូមឲ្យពួកគេរកមើលនរណាដែលកំពុងនិយាយនៅក្នុងជំពូកនេះ ហើយគាត់កំពុងនិយាយទៅនរណា ( អាលម៉ាកំពុងនិយាយទៅកាន់កូនប្រុសរបស់គាត់ កូរីអានតុន ) ។ សូមពន្យល់ថា កូរីអានតុនបានរួមដំណើរនឹងបងប្រុសរបស់គាត់ ស៊ិបឡុន និងអាលម៉ាដើម្បីទៅបង្រៀនដំណឹងល្អដល់ពួកសាសន៍សូរាំ ប៉ុន្ដែគាត់បានធ្លាក់ទៅក្នុងអំពើបាប ។ សូមបង្ហាញថា ការយល់ពីអ្វីដែលកូរីអានតុនបានធ្វើខុស នឹងជួយសិស្សឲ្យយល់កាន់តែច្បាស់ពីការបង្រៀនរបស់អាលម៉ាដល់គាត់នៅក្នុងជំពូកនេះ និងជំពូកបីក្រោយទៀត ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 39:1–5 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលកូរីអានតុនបានធ្វើខុស ។ ( អ្នកអាចពន្យល់ថា ពាក្យ ស្រីខូច នៅក្នុងខទី 3 សំដៅលើស្រីដែលអសីលធម៌ ឬស្រីរកស៊ីផ្លូវភេទ ។
-
តើកូរីអានតុនបានធ្វើអ្វីខុស ? តើអំពើបាបរបស់គាត់មួយណាដែលធ្ងន់ធ្ងរបំផុតនោះ ? ( ភាពអសីលធម៌ខាងផ្លូវភេទ ។ )
-
ក្នុងចំណោមពួកសាសន៍សូរាំ កូរីអានតុនបានអួតពីកម្លាំង និងប្រាជ្ញារបស់គាត់ ( សូមមើល អាលម៉ា 39:2 ) ។ តើឥរិយាបថអួតអាងអាចនាំទៅរកអំពើបាបដ៏ធ្ងន់ធ្ងរដូចជាភាពអសីលធម៌ខាងផ្លូវភេទដោយរបៀបណា ? តើគំរូនៅសម័យនេះណាខ្លះនៃឥរិយាបថអួតអាងនាំមនុស្សឲ្យប្រព្រឹត្តអំពើបាបខាងផ្លូវភេទ ? ( នៅពេលសិស្សពិភាក្សាពីសំណួរទាំងនេះ សូមបង្ហាញថា នៅពេលមនុស្សមានអំនួត ជាញឹកញាប់ពួកគេឲ្យតម្លៃលើកម្លាំងខ្លួនឯងខ្លាំងហួស រួមមានសមត្ថភាពក្នុងការប្រឆាំងនឹងការល្បួង ។ គំរូសម័យនេះខ្លះនៃការណាត់ជួបដៃគូនៅក្មេងពេក និងការណាត់ជួបដៃគូតែបុគ្គលម្នាក់ ។
សូមឲ្យសិស្សអាន អាលម៉ា 39:5 ដោយស្ងាត់ៗ ដោយរកមើលរបៀបដែលអាលម៉ាបានពន្យល់ពីភាពធ្ងន់ធ្ងរនៃអំពើបាបខាងផ្លូវភេទ ។ ( វាអាចជួយអ្នកបើអ្នកពន្យល់ថាពាក្យ អំពើគួរខ្ពើមឆ្អើម សំដៅលើអ្វីដែលមានបាប ទុច្ចរិត ឬអាក្រក់ ។ )
-
តើព្រះអម្ចាស់មានព្រះទ័យយ៉ាងណាអំពីអំពើបាបខាងផ្លូវភេទ ? ( នៅពេលសិស្សឆ្លើយតប សូមជួយពួកគេឲ្យរកឃើញនូវសេចក្ដីពិតថា អំពើបាបខាងផ្លូវភេទ គឺជាអំពើគួរខ្ពើមឆ្អើមមួយនៅក្នុងព្រះនេត្រនៃព្រះអម្ចាស់ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាកាមគុណ និងការផិតក្បត់ជាអំពើបាបដ៏ធ្ងន់ធ្ងរក្បែរនឹងឃាតកម្ម ?
ដើម្បីជួយសិស្សឲ្យយល់ពីបទដ្ឋានរបស់ព្រះអម្ចាស់ និងសេចក្ដីសន្យាទាំងឡាយដែលទាក់ទងនឹងភាពបរិសុទ្ធខាងផ្លូវភេទ សូមឲ្យពួកគេអានឃ្លាពីរដំបូងនៃផ្នែក « ភាពបរិសុទ្ធខាងផ្លូវភេទ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ដោយស្ងាត់ស្ងៀម ។សូមឲ្យពួកគេរកមើលចម្លើយនឹងសំណួរខាងក្រោម នៅពេលពួកគេអាន ។ ( អ្នកអាចសរសេរសំណួរនេះនៅលើក្ដារខៀន ។ អ្នកក៏អាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំចម្លើយដែលពួកគេរកឃើញក្នុងកូនសៀវភៅ ។
-
តើមានប្រយោជន៍អ្វីខ្លះ ក្នុងការរក្សាមានភាពបរិសុទ្ធខាងផ្លូវភេទ ?
ក្រោយពីសិស្សមានពេលអាន និងរៀបរាប់ចម្លើយដែលពួកគេរកឃើញហើយ សូមឲ្យពួកគេអានផ្នែក « ភាពបរិសុទ្ធខាងផ្លូវភេទ» ទាំងអស់ដោយស្ងាត់ៗ ដោយរកមើលចម្លើយចំពោះសំណួរខាងក្រោម ៖
-
តើបទដ្ឋានអ្វីដែលព្រះអម្ចាស់បានដាក់សម្រាប់ឲ្យយើងរក្សាបរិរសុទ្ធភាពខាងផ្លូវភេទ ?
សូមឲ្យសិស្សសញ្ជឹងគិតពីសារលិខិតអ្វីដែលពួកគេមានអារម្មណ៍ថា ព្រះអម្ចាស់នឹងឲ្យពួកគេរៀនពីអ្វីដែលពួកគេទើបតែបានអាននោះ ។ សូមថ្លែងទីបន្ទាល់ពីភាពធ្ងន់ធ្ងរនៃអំពើបាបខាងផ្លូវភេទ និងពីពរជ័យដែលមកពីការមានបរិរសុទ្ធភាពខាងផ្លូវភេទ ។
សូមបង្ហាញថា ដោយការប្រឹក្សាដល់កូនប្រុសរបស់គាត់អំពីបញ្ហាដ៏ធ្ងន់នេះ អាលម៉ាបានបំពេញកាតព្វកិច្ចរបស់គាត់ជាឪពុកម្នាក់ ។ សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលពួកគេអាចឆ្លើយតបនឹងការប្រឹក្សាពីឪពុកម្ដាយរបស់ពួកគេ ឬ អ្នកដឹកនាំសាសនាចក្រទាក់ទងនឹងភាពបរិសុទ្ធខាងផ្លូវភេទ ។ សូមឲ្យពួកគេអាន អាលម៉ា 39:7–8 ដោយស្ងាត់ៗ ដោយរកមើលគោលបំណងរបស់អាលម៉ាក្នុងការបង្រៀនកូរីអានតុនពីភាពធ្ងន់ធ្ងរនៃអំពើបាបខាងផ្លូវភេទនេះ ។
-
តើអ្វីជាមូលហេតុរបស់អាលម៉ាសម្រាប់ការបង្រៀនកូរីអានតុនអំពីភាពធ្ងន់ធ្ងរនៃអំពើបាបរបស់គាត់ ? ( ដើម្បីជួយកូរីអានតុនឲ្យប្រែចិត្ត ដើម្បីឲ្យគាត់នឹងមិនត្រូវឈរមានទោសចំពោះមុខព្រះ ។
-
តើយើងគួរឆ្លើយតបយ៉ាងណា នៅពេលនរណាម្នាក់សុំយើងឲ្យប្រែចិត្ត ?
ដើម្បីជួយសិស្សឲ្យយល់ពីមូលហេតុដែលឪពុកម្ដាយ ដូចជា អាលម៉ា នឹងសុំឲ្យកូនៗប្រែចិត្ត សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការអញ្ជើញឲ្យប្រែចិត្តគឺជាការបង្ហាញនៃសេចក្ដីស្រឡាញ់មួយ ។ … ប្រសិនបើយើងមិនអញ្ជើញឲ្យអ្នកដទៃផ្លាស់ប្ដូរ ឬ ប្រសិនបើយើងមិនទាមទារការប្រែចិត្តពីខ្លួនយើងទេ យើងនឹងបរាជ័យក្នុងកាតព្វកិច្ចគ្រឹះមួយដែលយើងមានចំពោះគ្នាទៅវិញទៅមក និងចំពោះខ្លួនយើង ។ ឪពុកម្ដាយដ៏មានសណ្ដោស មិត្តភក្ដិដ៏មានសណ្ដានចិត្ត អ្នកដឹកនាំសាសនាចក្រដ៏បារម្ភម្នាក់គឺតាមពិតមានការខ្វល់ខ្វាយពីខ្លួនឯងជាងសុខុមាលភាព និងសុភមង្គល់នៃអ្នកដែលពួកគេអាចជួយ ។ មែនហើយ ការហៅឲ្យប្រែចិត្តពេលខ្លះចាត់ទុកថាដូចជាមិនសណ្ដោស ឬបំបាក់មុខ ហើយពេលខ្លះអាចថែមទាំងអន់ចិត្ត ប៉ុន្ដែបានដឹកនាំដោយព្រះវិញ្ញាណ ការពិតវាជាសកម្មភាពមួយនៃការថែទាំដ៏ខ្លាំងក្លា » ( « The Divine Gift of Repentance »Ensignឬលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 39 ) ។
អាលម៉ា 39:9–19
អាលម៉ាណែនាំកូរីអានតុនឲ្យប្រែចិត្ត
ដើម្បីណែនាំការបង្រៀនដែលអាលម៉ាបានផ្ដល់ដល់កូនប្រុសរបស់គាត់អំពីរបៀបដើម្បីប្រែចិត្ត និងត្រឡប់មកកាន់ព្រះអម្ចាស់វិញ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ការប្រែចិត្តរួមមាន …
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮពី អាលម៉ា 39:9–13 ។ សូមឈប់នៅចន្លោះខគម្ពីរនីមួយៗដើម្បីសួរសិស្សនូវសំណួរខាងក្រោម ៖
អាលម៉ា 39:9
-
តើ « លះបង់ចោលអំពើបាបទាំងឡាយរបស់កូន » មានន័យយ៉ាងណា ? ( ឈប់ប្រព្រឹត្តវាទៀត ។
-
តើឃ្លា « កុំទៅតាមសេចក្ដីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ » និង « ត្រូវចៀសវាងនូវអំពើទាំងនេះ » មានន័យយ៉ាងណាចំពោះការលះបង់ចោលអំពើបាប ? ( វាអាចជួយច្រើនបើអ្នកពន្យល់ថា នៅក្នុងជំនាន់របស់យើងឃ្លា « សេចក្ដីសម្រើបនៃភ្នែករបស់ខ្លួន » អាចសំដៅលើរូបភាព និងតន្ដ្រីដែលមានរូបអាសអាភាសតាមគ្រប់មធ្យោបាយ ។ ដើម្បីបញ្ជាក់ពីគ្រោះថ្នាក់នៃរូបអាសអាភាស សូមគិតពីការសុំសិស្សឲ្យអានការបង្រៀនលើប្រធានបទនេះក្នុងទំព័រ 12 នៃ កម្លាំងនៃយុវជន ។អ្នកក៏អាចពន្យល់ថាឃ្លា « ចៀសវាង » មានន័យយ៉ាងត្រូវអនុវត្តការគ្រប់គ្រង់ខ្លួនឯង ឬ ការបញ្ជាខ្លួនឯង ; សូមមើល លេខយោង ខ ។
-
តើពួកបរិសុទ្ធថ្ងៃចុងក្រោយក្មេងៗអាចអនុវត្តការគ្រប់គ្រងខ្លួនឯងលើបញ្ហាបរិសុទ្ធភាពខាងផ្លូវភេទ និងចៀសវាងសេចក្ដីសម្រើបនៃភ្នែករបស់ខ្លួនតាមរបៀបណាខ្លះ ? ( ដើម្បីជួយសិស្សឲ្យពិភាក្សាពីសំណួរនេះកាន់តែលម្អិត អ្នកអាចពិពណ៌នាពីស្ថានភាពខ្លះដែលទាក់ទងនឹងវប្បធម៌ និងកាលៈទេសៈរបស់សិស្សអ្នក ។ ឧទាហរណ៍ អ្នកអាចនិយាយពីអ្វីមួយដូចខាងក្រោម ៖ យុវនារីបរិសុទ្ធថ្ងៃចុងក្រោយបានសម្រេចចិត្តដើម្បី « ចៀសវាងខ្លួនឯង » ប៉ុន្ដែពេលនោះមានយុវជនដែលនាងកោតសរសើរម្នាក់បានអញ្ជើញនាងឲ្យទៅពិធីជប់លៀងដ៏មិនសមរម្យមួយ ។ តើនាងគួរឆ្លើយតបយ៉ាងណា ? )
សូមបង្ហាញថា អាលម៉ា 39:9 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចស្នើថា សិស្សគួរគូសចំណាំវគ្គនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ដើម្បីឲ្យពួកគេអាចរកឃើញវាងាយស្រួល ។
អាលម៉ា 39:10
-
តើការស្វែងរកការថែទាំខាងវិញ្ញាណ —អាចជាឪពុកម្ដាយ អ្នកដឹកនាំសាសនាចក្រ បងប្អូនបង្កើត ឬ មិត្តដ៏ទុកចិត្តម្នាក់— អាចជួយយើងឲ្យប្រែចិត្តតាមរបៀបណា ?
អាលម៉ា 39:11
-
តើ « កុំបណ្ដោយខ្លួនឲ្យវង្វេង » មានន័យយ៉ាងណា ? ( អ្នកអាចពន្យល់ថាពាក្យ បណ្ដោយ មានន័យថាអនុញ្ញាតឲ្យ ។ )
-
តើអ្វីខ្លះជា « ការឥតប្រយោជន៍ ឬ ឆ្កួតលីលា » ដែលអ្នកឃើញថាមនុស្សត្រូវឈ្លក់វង្វេងនាសព្វថ្ងៃនេះ ?
អាលម៉ា 39:12
-
តើវាមានន័យយ៉ាងណាដើម្បីឈប់ធ្វើនូវអំពើទុច្ចរិត ? ( ចៀសវាងអំពើបាប ។
អាលម៉ា 39:13
សូមពន្យល់ថា ការប្រែចិត្តមានន័យថា « ការប្រែដួងចិត្ត និងឆន្ទៈទៅរកព្រះ » ( សូមមើលBible Dictionary, “Repentance” ) ។ នៅក្នុងព្រះគម្ពីរឃ្លា « បែរទៅរកព្រះអម្ចាស់ » ជាធម្មតាជាសញ្ញានៃការប្រែចិត្ត ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « បែរទៅរកព្រះអម្ចាស់ដោយអស់ពីដួងចិត្ត និងអស់សមត្ថភាព និងអស់កម្លាំង » ?
សូមរំឭកសិស្សថា អំឡុងពេលបេសកកម្មបម្រើដល់ពួកសាសន៍សូរាំ ការប្រព្រឹត្តរបស់កូរីអានតុនបានដឹកនាំប្រជាជនខ្លះមិនជឿលើសម្ដីរបស់អាលម៉ា ( សូមមើល អាលម៉ា 39:11 ) ។
-
នៅពេលអំពើបាបរបស់យើងជះឥទ្ធិពលដល់អ្នកដទៃ តើយើងត្រូវធ្វើអ្វីជាផ្នែកនៃការប្រែចិត្តរបស់យើង ? ( ការទទួលស្គាល់ ឬ សារភាពពីកំហុសរបស់យើងដល់អ្នកដែលយើងបានធ្វើបាប ហើយត្រូវរកវិធីព្យាបាលការរងទុក្ខនោះ ។
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ការប្រែចិត្តរួមមានការទទួលស្គាល់ និងការលះបង់ចោលនូវអំពើបាបរបស់យើង ហើយបែរទៅរកព្រះអម្ចាស់ដោយអស់ពីដួងចិត្ត និងអស់សមត្ថភាព និងអស់កម្លាំង ។អ្នកអាចផ្ដល់យោបល់ថា សិស្សគួរសរសេរប្រយោគនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 39:13 ។ សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីអ្វីដែលពួកគេមានអារម្មណ៍ថា ព្រះអម្ចាស់នឹងចង់ឲ្យពួកគេធ្វើដើម្បីបែរដួងចិត្ត និងឆន្ទៈរបស់គេទៅរកទ្រង់ដោយពេញលេញជាងនេះ ។
ដើម្បីបញ្ជាក់ពីតួនាទីរបស់ព្រះអម្ចាស់នៅក្នុងដំណើរការនៃការប្រែចិត្ត សូមឲ្យសិស្សម្នាក់អាន អាលម៉ា 39:15–16, 19 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលឃ្លាមួយ ដែលលើកឡើងបីដងនៅក្នុងខគម្ពីរទាំងនេះ ។ ( ឃ្លានោះគឺ « ដំណឹងដ៏រីករាយ » ដែលអ្នកអាចពន្យល់ថាវាមានន័យថា « ដំណឹងល្អ » ។
-
តើ « ដំណឹងល្អដ៏រីករាយ» អ្វីដែលអាលម៉ាបានបង្រៀនកូនប្រុសរបស់គាត់ ? ( ក្នុងចំណោមចម្លើយដែលសិស្សឆ្លើយគួរបង្ហាញសេចក្ដីពិតថា ព្រះយេស៊ូវគ្រីស្ទបានមកដើម្បីនាំអំពើបាបចេញពីពិភពលោក ។អ្នកអាចសរសេរវានៅលើក្ដារខៀន ។
-
ហេតុអ្វីបានជាការយាងមកនៃព្រះយេស៊ូវគ្រីស្ទជាដំណឹងល្អសម្រាប់កូរីអានតុន ? ( នៅពេលសិស្សឆ្លើយនឹងសំណួរនេះ អ្នកអាចប្រាប់ពួកគេថា កូរីអានតុនបានប្រែចិត្តពីអំពើបាបរបស់គាត់ក្រោយមក ហើយបានត្រឡប់ទៅជាអ្នកផ្សព្វផ្សាយសាសនាវិញ [ សូមមើលអាលម៉ា 49:30] ។
សូមគិតពីការចែកចាយដល់សិស្សនូវរបៀបដែលសារលិខិតនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានក្លាយជា « ដំណឹងដ៏រីករាយ » សម្រាប់អ្នក ឬអ្នកដែលស្គាល់ ។ សូមបន្ថែមទីបន្ទាល់របស់អ្នកទាក់ទងនឹងគោលការណ៍ដែលសិស្សបានពិភាក្សាពី អាលម៉ា 39 ។ សូមណែនាំឲ្យសិស្សធ្វើតាមការបំផុសគំនិតដែលពួកគេបានទទួល អំឡុងពេលមេរៀនដើម្បីការពារដល់បរិសុទ្ធភាពរបស់គេ ហើយបែរទៅរកព្រះអម្ចាស់តាមរយៈការប្រែចិត្ត ។