បណ្ណាល័យ
មេរៀន​ទី 38 ៖ នីហ្វៃទី2 28


មេរៀន​ទី 38

នីហ្វៃទី 2 28

សេចក្តីផ្ដើម

នីហ្វៃ​បាន​ព្យាករ​អំពី​លក្ខខណ្ឌ​ឧបសគ្គ​ខ្លះៗ​នៅក្នុង​ជំនាន់​ចុងក្រោយ រួមមាន​ទាំង​ការបង្រៀន​ខុសឆ្គង និង អំនួត​នៃ​សាសនាចក្រ​ជាច្រើន​ដែល​បាន​រីក​ដុះដាល​ឡើង ។ គាត់​បាន​បង្រៀន​ពី​របៀប​ដើម្បី​ស្គាល់​គោលលទ្ធិក្លែង​ក្លាយ និង ឥរិយាបថ​ខាង​លោកិយ ហើយ​គាត់​បាន​ព្រមាន​ពី​របៀប​ដែល​សាតាំង​នឹង​ព្យាយាម​ដើម្បី​ទាក់ទាញ​យើង​ពី​សេចក្ដី​សុចរិត ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី​ 2 28:1–19

នីហ្វៃ​រៀបរាប់​ពី​សាសនាចក្រ​ក្លែងក្លាយ និង លទ្ធិ​ក្លែងក្លាយ​ទាំងឡាយ​នៅ​ជំនាន់​របស់​យើង

សូម​គូស​ទីសម្គាល់​នៃ​ការព្រមាន​ដែល​ស្រដៀង​គ្នា​នៅក្នុង​វប្បធម៌​របស់​អ្នក នៅលើ​ក្ដារខៀន ។ ឧទាហរណ៍ អ្នក​អាច​គូស​រូប​សញ្ញា​ចរាចរណ៍​មួយ ឬ ក៏​និមិត្ត​សញ្ញា​ទំនាក់ទំនង​មួយ​ដែល​ធាតុ​ជាក់លាក់​មួយ គឺ​បង្ក​គ្រោះថ្នាក់ ឬ ដែល​ពុល ។

  • តើ​អ្វី​ជា​គោលបំណង​នៃ​សញ្ញា​ទាំងនេះ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

សូម​ពន្យល់​ថា ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​ឲ្យ​ឃើញ​ពី​សញ្ញា​ព្រមាន​ទាំងឡាយ​នៃ​ឥទ្ធិពល​ដែល​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពន្យល់​ថា គោលបំណង​មួយ​នៃ​ព្រះគម្ពីរ​មរមន​គឺ​ដើម្បី​ផ្សាយ​ពី​របៀប​ដែល​ឧបសគ្គ និង សត្រូវ​ផ្សេង​ទៀត​របស់​ព្រះគ្រីស្ទ​នឹង​ធ្វើការ​នៅក្នុង​ជំនាន់​ចុងក្រោយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊ែនសឹន ៖

« ព្រះគម្ពីរ​មរមនសម្តែង​សេចក្ដីពិត​ចំពោះ​សត្រូវ​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ វា​បញ្ចូល​លទ្ធិ​ក្លែងក្លាយ​ទាំងឡាយ ។ … វា​ពង្រឹង​ពួក​អ្នកដើរតាម​ព្រះគ្រីស្ទ​ដោយ​រាបសា​ប្រឆាំង​នឹង​ការរចនា​ដ៏​អាក្រក់ យុទ្ធសាស្ដ្រ និង គោលលទ្ធិ​នៃ​អារក្ស​នៅក្នុង​ជំនាន់​របស់​យើង ។ ប្រភេទ​នៃ​អ្នកក្បត់​សាសនា​នៅក្នុង​ព្រះគម្ពីរ​មរមន​គឺ​ស្រដៀង​នឹង​ប្រភេទ​ដែល​មាន​នា​សព្វថ្ងៃ​នេះ » ( « The Book of Mormon Is the Word of God » Ensignខែ មករា ឆ្នាំ 1988 ទំព័រ 3 ) ។

  • តើ​ព្រះគម្ពីរ​មរមន​បង្ហាញ​ពី​សត្រូវ​នៃ​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ? ( វា​រួមមាន​ដំណើររឿង​របស់​ប្រជាជន​ដែល​បាន​ព្យាយាម​ដឹកនាំ​អ្នក​ដទៃ​ឲ្យ​លែង​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ ។ វា​អនុញ្ញាត​ឲ្យ​យើង​មើល​ឃើញ​កំហុស និង លទ្ធិ​ក្លែងក្លាយ​របស់​ពួកគេ ) ។

  • តើ​ព្រះគម្ពីរ​មរមន​ពង្រឹង​យើង ប្រឆាំង​នឹង​ឧបសគ្គ​នោះ​ដោយ​របៀប​ណា ?

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​បង្ហាញ​លទ្ធិ​ក្លែងក្លាយ​របស់​ពួកអារក្ស និង ពង្រឹង​យើង​ប្រឆាំង​នឹង​ការរចនា​ដ៏​អាក្រក់​របស់​វា​ទាំងឡាយ ។សូម​ពន្យល់​ថា សិស្ស​នឹង​ឃើញ​គំរូ​មួយ​នៃ​រឿង​នេះ​នៅក្នុង នីហ្វៃទី 2 28 ។ ជំពូក​នេះ រួម​មាន​ការព្យាករណ៍​មួយ​របស់​នីហ្វៃ​អំពី​ថ្ងៃ​ចុងក្រោយ ។ នៅក្នុង​ការព្យាករណ៍​នេះ នីហ្វៃ​បាន​ព្រមាន​អំពី​ការបង្រៀន​ក្លែងក្លាយ​ដែល​នឹង​កើតមាន​ទូទៅ​នៅក្នុង​ជំនាន់​របស់​យើង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី 2 28:3–9 ដោយ​ស្ងាត់ៗ ដោយស្វែងរក​ការព្រមាន​របស់​នីហ្វៃ​អំពី​ការបង្រៀន​ក្លែងក្លាយ​ទាំងនោះ ។ សូម​បង្ហាញ​ថា នីហ្វៃទី 2 28:7–9 គឺជា​វគ្គ​ចំណេះចំណានខគម្ពីរ​មួយ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​វគ្គ​នេះ​ឲ្យ​លេច​ដាច់​ពី​គេ ដើម្បី​ពួកគេ​អាច​រក​វា​ឃើញ​ដោយ​ងាយស្រួល ។ ក្រោយពី​សិស្ស​មាន​ពេល​សិក្សា​វគ្គ​នេះ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឡើង​មក​កាន់​ក្ដារខៀន ។ សូម​ឲ្យ​ពួកគេ​ម្នាក់ៗ​សរសេរ​ការបង្រៀន ឬ លទ្ធិ​ក្លែងក្លាយ​មួយ​ពី​ក្នុង​វគ្គ​នេះ ដោយ​ដាក់​ខគម្ពីរ​ដែល​វា​ដកស្រង់​ផង ។ បន្ទាប់​មក​សូម​សួរ​សិស្ស​ផ្សេង​ទៀត ថា​តើ​ពួកគេ​បាន​សម្គាល់​ឃើញ​ការបង្រៀន ឬ លទ្ធិ​ក្លែងក្លាយ​ផ្សេង​ទៀត​នៅក្នុង​វគ្គ​នេះ​ទេ ។ ប្រសិនបើ​ពួកគេ​មាន សូម​អញ្ជើញ​ពួកគេ​ឲ្យ​បន្ថែម​ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន​នោះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​ពី​គោលលទ្ធិ និង លទ្ធិ​ក្លែងក្លាយ​​ពីរ​បីទាំង​នេះ សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្វី​ជា​ឧទាហរណ៍​សម័យ​ទំនើប​មួយ នៃ​លទ្ធិ​ក្លែងក្លាយ​ទាំងនេះ​មួយ ? ( សូម​ធានា​ថា សិស្ស​ក្នុង​ថ្នាក់​មិន​បញ្ចេញ​ឈ្មោះ​ជាក់លាក់​ណា​មួយ​នៃ​សាសនាចក្រ​ផ្សេង នៅពេល​ពួកគេ​ឆ្លើយតប​នឹង​សំណួរ​នេះ ) ។

  • តើ​លទ្ធិ​ក្លែងក្លាយ​នេះ រារាំង​មនុស្ស​មិន​ឲ្យ​ធ្វើតាម​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 28:12–14 ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ការព្រមាន​របស់​នីហ្វៃ​អំពី​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​សាសនាចក្រ និង មនុស្ស​នៅ​ថ្ងៃ​ចុងក្រោយ​ជាច្រើន​ដោយសារតែ​អំនួត និង គោលលទ្ធិ​ក្លែងក្លាយ​ទាំងឡាយ ។

  • តើ​អំនួត និង ការបង្រៀន​ក្លែងក្លាយ​ជះ​ឥទ្ធិពល​លើ​មនុស្ស​យ៉ាង​ណា​ដែរ ?

  • ហេតុអ្វី​បានជា « ពួក​អ្នកដើរតាម​ព្រះគ្រីស្ទ​ដោយ​រាបសា » មិន​ត្រូវ​បាន​ដឹកនាំ​ឲ្យ​វង្វេង​ដោយសារ​អំនួត និង ភាពទុច្ចរិត ? តើ​យើង​អាច​ចៀសវាង​ការ​បោក​បញ្ឆោត​ដោយ « សិក្ខាបទ​ទាំងឡាយ​នៃ​មនុស្ស » ដោយ​របៀប​ណា ? ( អ្នក​គួរតែ​ពន្យល់​ថា​ឃ្លា « សិក្ខាបទ​ទាំងឡាយ​នៃ​មនុស្ស » យោង​ទៅលើ​ការបង្រៀន​របស់​មនុស្ស— ផ្ទុយ​ពី​ការបង្រៀន​របស់​ព្រះអម្ចាស់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 28:15–16, 19 ដោយ​ស្ងាត់ស្ងៀម ដោយស្វែងរកលទ្ធផល​នៃ​ការបង្រៀន​ក្លែងក្លាយ​ទាំងឡាយ ។

  • តើ​ពាក្យ ឬ ឃ្លា​អ្វី​ខ្លះ ដែល​អ្នក​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​រៀបរាប់​ពី​លទ្ធផល​នៃ​អំនួត និង ការបង្រៀន​ក្លែងក្លាយ​នោះ ?

នីហ្វៃទី 2 28:20–32

នីហ្វៃ​ព្រមាន​អំពី​របៀប​ដែល​សាតាំង​ព្យាយាម​បោក​បញ្ឆោត​យើង

សូម​ចែកចាយ​រឿង​ខាងក្រោម​ជាមួយ​នឹង​សិស្ស ៖

ខណៈពេល​ដែល​មាន​កិច្ចការ​នៅក្នុង​ទី្វប​អាហ្វ្រិក ប្រធាន ប៊យដ៍ ឃេ. ផាកកឺ បាន​ទៅ​មើល​សត្វ​នៅ​ទីបម្រុង​ល្បែង​មួយ ។ គាត់​បាន​កត់សម្គាល់​ថា សត្វ​នៅក្នុង​ប្រហោង​ទឹក​រាក់​មួយ​មាន​ការភិតភ័យ ។ នៅពេល​គាត់​សួរ​អ្នកមគ្គុទេសន៍​ពី​មូលហេតុ​ដែល​សត្វ​នេះ​មិន​ផឹក​ទឹក នោះ​អ្នកមគ្គុទេសន៍​បាន​និយាយ​ថា គឺ​ដោយសារ​មាន​សត្វក្រពើ ។ ប្រធាន ផាកកឺ បាន​នឹកឃើញ​ថា ៖

« ខ្ញុំ​ដឹង​ថា គាត់​ប្រាកដ​ជា​និយាយ​លេង​ហើយ នោះ​ខ្ញុំ​បាន​សួរ​គាត់​ដោយ​ម៉ឺងម៉ាត់​ថា ‹ តើ​មាន​បញ្ហា​អ្វី ? › ចម្លើយ​ម្ដងទៀត​នោះ​គឺ ៖ ‹ ក្រពើ › ។ …

« គាត់​អាច​និយាយ​ថា ខ្ញុំ​មិន​ជឿ​គាត់​ទេ ហើយ​គាត់​សម្រេច​ចិត្ត តាម​ដែល​ខ្ញុំ​គិត ថា​គាត់​នឹង​បង្រៀន​មេរៀន​មួយ​ដល់​ខ្ញុំ ។ យើង​បាន​បើក​ឡាន​ទៅ​កន្លែង​ផ្សេង​ទៀត ដែល​មាន​ឡាន​ចត​នៅលើ​ទំនប់​មួយ​ពី​លើ​ប្រហោង​ភក់​ដែល​យើង​អាច​មើល​ទៅ​ក្រោម​បាន ។ គាត់​បាន​និយាយ​ថា ‹ នៅ​ទីនោះ › ។ ‹ មើល​ខ្លួន​ឯង​ទៅ › ។

« ខ្ញុំ​មិន​អាច​មើល​ឃើញ​អ្វី​ទេ លើកលែង​តែ​ភក់ ទឹក​បន្ដិច និង សត្វ​ដែល​ភ័យ​នោះ​នៅ​ពី​ចម្ងាយ ។ ហើយ​បន្ទាប់មក ខ្ញុំ​បាន​ឃើញ​វា​ម្ដង​ទាំងអស់ !—ក្រពើ​មួយ​ដ៏​ធំ ដែល​ដេក​នៅក្នុង​ភក់​នោះ រង់ចាំ​សត្វ​ដែល​ភ្លេច​ខ្លួន​ខ្លះៗ​ស្រេក​ទឹក​ខ្លាំង ដែល​នឹង​មក​ផឹក​ទឹក​នោះ ។

ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« ភ្លាម​នោះ ខ្ញុំ​ក្លាយជា​អ្នកជឿ​មួយ ! នៅពេល​គាត់​អាច​ឃើញ​ថា ខ្ញុំ​ចង់​ស្ដាប់​ហើយ គាត់​បាន​បន្ដ​មេរៀន​នោះ ។ គាត់​បាន​និយាយ​ថា ‹ មាន​ក្រពើ​ជាច្រើន​នៅពេញ​ឧទ្យាន​នេះ មិន​មែន​មាន​តែ​នៅក្នុង​ទន្លេ​នោះ​ទេ › ។ យើង​មិន​មាន​ទឹក​ណា​ដែល​គ្មាន​ក្រពើ​មួយក្បាល នៅ​កន្លែង​ណាមួយ​ក្បែរ​វា​នោះ​ទេ ហើយ​អ្នក​គួរតែ​ជឿ​វា​ទៅ › ។ …

« ពេល​ធ្វើ​ដំណើរ​មួយ​ទៀត​ទៅ​ទ្វីបអាហ្វ្រិក ខ្ញុំ​បាន​ពិភាក្សា​បទពិសោធន៍​នេះ​ជាមួយ​នឹង​អ្នកតម្រួត​ល្បែង​មួយ​នៅ​ឧទ្យាន​ផ្សេង​ទៀត ។ …

« ពេល​នោះ គាត់​បាន​បង្ហាញ​ខ្ញុំ​ពី​កន្លែង​មួយ​ដែល​ធ្លាប់​កើត​មាន​សោកនាដកម្ម​មួយ ។ យុវជន​ម្នាក់​មក​ពី​ប្រទេស​អង់គ្លេស បាន​ធ្វើការ​នៅក្នុង​សណ្ឋាគារ​មួយ​សម្រាប់​រដូវ​នោះ ។ ទោះបីជា​មាន​ការព្រមាន​ដ៏​ខ្ជាប់ខ្ជួន និង ដដែល​ក្ដី គាត់​បាន​ទៅ​កាន់​របង​ជាប់​គ្នា​ដើម្បី​ពិនិត្យ​មើល​អ្វី​មួយ​ដែល​កាត់​ថ្លុកទឹក​រាក់​​ដែល​មិន​បាន​គ្រប​លើ​ស្បែកជើង​កីឡា​តិន្នីស​របស់​គាត់​នោះ ។

អ្នកតម្រួត​បាន​និយាយ​ថា « ‹ គាត់​មិន​បាន​ឈាន​ពីរ​ជំហាន​ទៅ​មុខ​ទេ មុនពេល​ដែល​ក្រពើ​មួយ​ត្របាក់​គាត់​នោះ ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ដើម្បី​សង្គ្រោះ​គាត់​នោះ​ទេ › » ( « Spiritual Crocodiles » Ensign ខែ ឧសភា ឆ្នាំ 1976 ទំព័រ 30–31 ) ។

  • តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​យុវជន​នេះ​ធ្លាក់​ទៅជា​ចំណី​ដល់​សត្វក្រពើ​នោះ ? តើ​គាត់​អាច​ចៀសវាង​សោកនាដកម្ម​នេះ​បាន​ដោយ​របៀប​ណា ? ( ដោយ​ការគោរព​តាម​ការព្រមាន​ដែល​គាត់​បាន​ទទួល​នោះ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ការទូន្មាន​ខាងក្រោម​ពី​ប្រធាន ផាកកឺ ឲ្យ​ឮៗ ៖

« អ្នក​ទាំងឡាយ​ណា​ដែល​នៅ​ពី​មុខ​អ្នក​ក្នុង​ជីវិត​នេះ បាន​ស្ទង់​ពី​ប្រហោង​ទឹក​នោះ​បន្ដិច ហើយ​បាន​និយាយ​ប្រាប់​ព្រមាន​អំពី​សត្វ​ក្រពើ​ទាំងនោះ ។ មិន​មែន​គ្រាន់តែ​ក្រពើ​ដ៏​ធំ ប្រផេះ​នោះ​ដែល​អាច​ខាំ​អ្នក​ទៅជា​ចំណែក​នោះ​ទេ ប៉ុន្ដែ​ក្រពើ​ខាង​វិញ្ញាណ ពិត​ជា​គ្រោះថ្នាក់​ជាង និង បោក​បញ្ឆោត​ជាង ហើយ​អាច​មើលឃើញ​តិច​ជាង វា​មាន​គ្រោះថ្នាក់​ជាង​ល្មូន​ទាំងឡាយ​ដែល​បន្លំ​បាន​យ៉ាង​ល្អ​នៅ​ទ្វីប​អាហ្វ្រិក​ទៅ​ទៀត ។

« ក្រពើ​ខាង​វិញ្ញាណ​ទាំងនេះ អាច​សម្លាប់ ឬ ធ្វើ​ឲ្យ​វិញ្ញាណ​អ្នក​ខូច​បាន ។ វា​អាច​បំផ្លាញ​សេចក្ដី​សុខសាន្ដ​ក្នុង​គំនិត​អ្នក និង សេចក្ដី​សុខសាន្ដ​ក្នុង​គំនិត​របស់​អ្នក​ទាំងឡាយ​ណា​ដែល​ស្រឡាញ់​អ្នក ។ នោះ​គឺជា​អ្វី​ដែល​ត្រូវ​ព្រមាន​ប្រឆាំង ហើយ​វា​កម្រ​មាន​កន្លែង​ទឹក​ណា​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​នាពេល​ឥឡូវ​នេះ ដែល​វា​មិន​ត្រូវ​បាន​រំខាន​ដោយ​ក្រពើ​ទាំងនោះ​ណាស់ » ( « Spiritual Crocodiles » ទំព័រ 31 ) ។

  • តើ​ក្រពើ​នៅក្នុង​រឿង​របស់​ប្រធាន ផាកកឺ ស្រដៀង​គ្នា​ទៅនឹង​ការល្បួង និង វិធី​របស់​សាតាំង​ដោយ​របៀប​ណា ? តើ​ការព្រមាន​អ្វីខ្លះ ដែល​យើង​ទទួល​បាន​ដើម្បី​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​នោះ ?

សូម​អាន នីហ្វៃទី 2 28:19 ឮៗ ខណៈពេល​ដែល​សិស្ស​អាន​តាម​ដែរ ។ បន្ទាប់​មក​សូម​សរសេរ​នៅលើ​ក្ដារខៀន​ថា សាតាំង​ចង់​ចាប់​យើង​ឲ្យ​នៅក្នុង​អំណាច​របស់​វា​ដោយ …

សូម​ពន្យល់​ថា នៅពេល​នីហ្វៃ​បាន​បន្ដ​ការព្យាករណ៍​របស់​គាត់ គាត់​បាន​និយាយ​អំពី​វិធី​ដែល​សាតាំង​បាន​ប្រើ​ប្រឆាំង​នឹង​យើង​នៅក្នុង​ជំនាន់​ចុងក្រោយ​នេះ ។ សូម​បំបែក​សិស្ស​ទៅជាគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​អាន នីហ្វៃទី 2 28:20–29 ដោយស្វែងរក​របៀប​ដើម្បី​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។

ក្រោយពី​ពីរ​បី​នាទី​ហើយ សូម​អញ្ជើញ​ដៃគូ​ទាំងអស់​ឲ្យរៀបរាប់​ពី​របៀប​ដែល​ពួកគេ​បាន​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​នោះ ។ ដោយសារជាផ្នែក​នៃ​ការពិភាក្សា​នេះ សូម​ប្រាកដ​ថា សិស្ស​យល់​ថា សាតាំង​ប្រើ​វិធី​ជាច្រើន​ដើម្បី​ព្យាយាម​គ្រប់គ្រង​យើង ដូចជា​ដោយ​ចាក់រុក​យើង​ឲ្យ​មាន​កំហឹង ធ្វើ​ឲ្យ​ស្ងៀម និង ឲ្យ​យើង​ងងុយ​ដេក ហើយ​បញ្ជោរ​យើង ។

  • តើ​គំរូ​អ្វី​ខ្លះ​ដែល​សាតាំង​ព្យាយាម « ចាក់រុក [ មនុស្ស ] ឲ្យ​ពួកគេ​មាន​កំហឹង​ទាស់នឹង​អ្វី​ដែល​ជា​ល្អ​វិញ » នោះ ? តើ​កំហឹង​បំភាន់​មនុស្ស​អំពី​អ្វី​ដែល​ល្អ និង អ្វី​ដែល​អាក្រក់​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​មាន​គ្រោះថ្នាក់​សម្រាប់​មនុស្ស​ដែល « បាន​ស្រួល​ទាំងអស់​នៅ​ក្រុង​ស៊ីយ៉ូន » គិត​ថា​គ្មាន​ការរីកចម្រើន​ណា​ដែល​ចាំបាច់​ទេ​នោះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​សាតាំង​អាច​នាំ​មនុស្ស​បែប​នោះ « ដោយ​ប្រុងប្រយ័ត្ន​ចុះ​ទៅ​ស្ថាននរក » ?

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែរ ដើម្បី​បញ្ជោរ​នរណា​ម្នាក់​នោះ ? ( ផ្ដល់​ការសរសើរ និង ការពេញចិត្ត​ដែល​មិន​ស្មោះត្រង់ ) ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការបញ្ជោរ​អាច​នាំ​មនុស្ស​ខ្លះ​ឃ្លាត​ចេញ​ពី​ព្រះអម្ចាស់ ?

  • ហេតុអ្វី​បានជា​សាតាំង​ព្យាយាម​បញ្ចុះបញ្ចូល​មនុស្ស​ថា វា​មិន​មាន​រាងកាយ​ទេ ?

  • តើ​យើង​អាច​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ការពារ​យើង​កុំ​ឲ្យ​មាន​កំហឹង​នោះ ? តើ​យើង​អាច​ការពារ​ប្រឆាំង​នឹង​អារម្មណ៍​ថា ស្រួល​ទាំងអស់ ដោយ​របៀប​ណា ? តើ​យើង​អាច​ការពារ​ប្រឆាំង​នឹង​ការបញ្ជោរ​ដោយ​របៀប​ណា ?

ដើម្បី​បញ្ចប់​មេរៀន សូម​ប្រាប់​សិស្ស​ថា នៅចុង​បញ្ចប់​នៃ​នីហ្វៃទី 2 28 រួម​មាន​ការព្រមាន​ចុងក្រោយ​មួយ និង ការធានា​មួយ​មក​ពី​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃទី 2 28:30–32 ដោយ​ស្ងាត់ស្ងៀម ។

  • ព្រះអម្ចាស់​ផ្ដល់​កិត្តិយស​ចំពោះ​សិទ្ធិ​ជ្រើសរើស​របស់​យើង និង ការខិតខំ​របស់​យើង​ដើម្បី​រៀន​ពី​ទ្រង់ ។ ដោយ​យោង​តាម នីហ្វៃទី 2 28:30 ទ្រង់​បង្រៀន​យើង « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។ តើ​ការណ៍​នេះ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ? យោង​តាម​ខគម្ពីរ​នេះ យើង​មាន​អ្វី​កើតឡើង​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​និយាយ​ថា « យើង​មាន​ល្មម​គ្រប់គ្រាន់​ហើយ » នោះ ?

  • នៅក្នុង នីហ្វៃទី 2 28:32 ព្រះអម្ចាស់​មាន​បន្ទូល​ទៅកាន់​ប្រជាជន​ដែល​បាន​បដិសេធ​ទ្រង់ ។ នៅក្នុង​ខគម្ពីរ​នេះ តើ​អ្នក​គិត​ថា ទ្រង់​ចង់​មាន​ន័យ​យ៉ាង​ណា នៅពេល​ទ្រង់​មាន​បន្ទូល​ថា « យើង​លូក​ដៃ​ទៅរក​ពួកគេ​ពី​ថ្ងៃ​មួយ​ទៅ​ថ្ងៃ​មួយ​ទៀត » នោះ ? ( នៅក្នុង​ខគម្ពីរ​នេះ ព្រះអម្ចាស់​ប្រាប់​ពី​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ និង បំណង​របស់​ទ្រង់​ដើម្បី​ជួយ​យើង​រាល់​ថ្ងៃ​នៅពេល​យើង​ចង់​ដើរតាម​បំណង​របស់​ទ្រង់ ទោះបីជា​យើង​បាន​បដិសេធ​ទ្រង់​កាល​ពីមុន​មក​ក្ដី ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះអម្ចាស់​នឹង​មាន​សេចក្ដី​មេត្តា​ករុណា​ចំពោះ​មនុស្ស​ទាំងអស់​ដែល​បាន​ប្រែចិត្ត និង ចូល​មក​រក​ទ្រង់ ) ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ៖ ដោយសារ​តែ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃនេះ ខ្ញុំ​នឹង … ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បញ្ចប់​ប្រយោគ​នេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅសរសេរ​របស់​ពួកគេ ដោយ​ការរៀបរាប់​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដែលជា​លទ្ធផល​នៃ​ការសិក្សា​ការព្យាករណ៍​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី 2 28 ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ ទោះជា​យ៉ាងណា​ក្ដី សូម​ធានា​ថា ពួកគេ​យល់​ថា ពួកគេ​មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវ​ចែកចាយ​គំនិត ឬ បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ។

សូម​ថ្លែង​ទីបន្ទាល់​ថា ដោយ​មាន​ការណែនាំ និង កម្លាំង​ពី​ព្រះអម្ចាស់ នោះ​យើង​អាច​យក​ឈ្នះ​លើ​ការល្បួង​បាន ។ ហើយ​ទោះបីជា​នៅពេល​យើង​ធ្វើ​បាប ព្រះអម្ចាស់​នឹង​មាន​សេចក្ដី​មេត្តា​ករុណា​ដល់​យើង ប្រសិនបើ​យើង​បាន​ប្រែចិត្ត​ដោយ​ស្មោះ​នោះ ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណាន​ខគម្ពីរ—នីហ្វៃទី 2 28:7–9

សូម​ពន្យល់​ថា ពេលខ្លះ​មនុស្ស​រក​មូលហេតុ​ចំពោះ​អំពើបាប​ដោយ​ប្រាប់​ខ្លួន​គេ​ថា គ្រប់គ្នា​ក៏​កំពុង​ធ្វើ​វា​ដែរ ឬ ថា​ពួកគេ​អាច​ប្រែចិត្ត​ពេល​ក្រោយ​បាន ។ សូម​បំបែក​សិស្ស​​ជា​ក្រុម​តូចៗ ។ សូម​អញ្ជើញ​ក្រុម​ទាំងឡាយ​អាន នីហ្វៃទី 2 28:7–9 រួម​គ្នា ដោយស្វែងរក​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​លទ្ធិ​ក្លែងក្លាយ​ទាំងនេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ពី​សំណួរ​ដូច​ខាងក្រោម​នៅក្នុង​ក្រុម​របស់​ពួកគេ ( អ្នក​អាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន​មុន​ពេល​ចាប់ផ្ដើម​បង្រៀន ) ៖

  • តើ​អ្វី​ជា​គ្រោះថ្នាក់​នៃ​ការប្រព្រឹត្ត « អំពើ​បាប​បន្ដិចបន្ដួច » មួយ ?

  • តើ​ព្រះ​នឹង​កែតម្រូវ​ការប្រព្រឹត្ត​របស់​យើង​ឲ្យ​ទៅ​ជា​តូច ឬ អំពើ​បាប​មិន​ញឹកញាប់​ទេ ? ( សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា 1:31 សម្រាប់​ការយល់​ដឹង​បន្ថែម​ទៀត ) ។

  • តើ​មនុស្ស​ម្នាក់​អាច « ជិះជាន់​មនុស្ស​ផ្សេង​ដោយសារ​សំដី​របស់​គេ » បាន​ដោយ​របៀប​ណា ? តើ​ពេល​ខ្លះ​យើង​អាច « ជីក​រណ្ដៅ​ទុក​ដាក់​អ្នក​ជិត​ខាង​ខ្លួន [ របស់​យើង ] » ដោយ​របៀប​ណា ?

សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​សរសេរ​ខគម្ពីរ​នេះ​សារ​ឡើងវិញ ជា​ភាសា​ដែល​មនុស្ស​អាច​ប្រើ​នៅ​សព្វថ្ងៃ​នេះ ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ក្មេងៗ​ឲ្យ​ធ្វើតាម​គោលលទ្ធិ​ឆ្កួតៗ​ទាំងនេះ ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​នានា​ដែល​ពួកគេ​បាន​រក្សា​កម្លាំង​ខាង​វិញ្ញាណ​របស់​ពួកគេ​ប្រឆាំង​នឹង​លទ្ធិ​ក្លែងក្លាយ​នៅ​សាលា នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ ពី​មិត្តភក្ដិ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​អំពី​បទពិសោធន៍​ទាំងនេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ។ សូម​គិត​ពី​ការសុំ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នោះ ។

កំណត់​ចំណាំ ៖ អ្នក​អាច​ប្រើ​គំនិត​នេះ​អំឡុងពេល​មេរៀន នៅពេល​អ្នក​ណែនាំ​វគ្គ​ចំណេះចំណាន​ខគម្ពីរ ឬ អ្នក​អាច​ប្រើ​វា​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 28:7–9 ។ គ្រោះថ្នាក់​ទាំងឡាយ​នៃ​ការប្រព្រឹត្ត​អំពើ​បាប

នីហ្វៃ​បាន​បង្ហាញ​ពី « លទ្ធិ​ក្លែងក្លាយ ឥត​ខ្លឹមសារ ហើយ​ឥត​ប្រយោជន៍ » ខ្លះៗ ( នីហ្វៃទី 2 28:9 ) ដែល​សាតាំង​ជំនាញ ហើយ​នឹង​បន្ដ​ប្រើ​វា​ទៀត ។ ឃ្លា​នីមួយៗ​នៃ​ឃ្លា​មាន​នៅក្នុង នីហ្វៃទី 2 28:7–9 នាំ​ទៅ​រក​ទស្សនៈ​ដ៏​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។ ព្យាការី​ថ្ងៃ​ចុងក្រោយ ក៏​បាន​រកឃើញ​នូវពាក្យ​ក្លែងក្លាយ​ទាំងនេះ​ដែរ ហើយ​បាន​និយាយ​ទាស់​នឹង​វា ។

« ស៊ី ផឹក ហើយ​អរសប្បាយ​ទៅ​ចុះ ដ្បិត​ស្អែក​ឡើង យើង​ត្រូវ​ស្លាប់​ហើយ » ( នីហ្វៃទី 2 28:7) ។ អែលឌើរ នែល អេ. ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ព្រមាន​ទាស់​នឹង​ឥរិយាបថ​នេះ ៖

« ទស្សនៈ​នៃ​ទម្លាប់​ការមិន​សន្សំ​សំចៃ​នេះ​គឺ ‹ ស៊ី ផឹក ហើយ​អរសប្បាយ​ទៅ​ចុះ … [ ហើយ ] ព្រះ​ទ្រង់​នឹង​វាយ​យើង​ពីរ​បី​រំពាត់ › ។ នេះ​គឺជា​ទស្សនៈ​ដ៏​ឥត​ខ្មាស់អៀន និង រាក់​កំភែល​មួយ​អំពី​ព្រះ អំពី​ខ្លួនឯង និង អំពី​ជីវិត ។ ព្រះ​មិន​អាច​កែតម្រូវ​យើង ‹ ពេល​ប្រព្រឹត្ត​អំពើ​បាប​បន្ដិចបន្ដួច › នោះ​ទេ › (នីហ្វៃទី 2 28:8) ។ ទ្រង់​គឺជា​ព្រះ​នៃ​សកលលោក មិន​មែន​ដូចជា​ចៅក្រម​ពេលយប់​ខ្លះ​ដែល​យើង​អាច​ជជែក​តវ៉ា ហើយ​អង្វរ​តថ្លៃ​នោះ​ទេ !

« មែនហើយ ព្រះ​អភ័យទោស ! ប៉ុន្ដែ​ទ្រង់​ដឹង​ពី​បំណង​នៃ​ដួងចិត្ត​របស់​យើង ។ ទ្រង់​ក៏​ដឹង​ពី​អ្វី​ដែល​ល្អ​ដែល​យើង​អាច​បាន​ល្អ ខណៈពេល​អវត្តមាន​ដោយ​គ្មាន​ការសុំ​ច្បាប់ ។ នៅក្នុង​ករណី​ណា​ក៏​ដោយ អ្វី​ដែល​អ្នកផ្សេង​ធ្វើ គឺ​គ្មាន​លេស​សម្រាប់​សិស្ស​ដែល​ត្រូវ​មាន​តម្រូវការ​ខ្លាំង​នោះ​ទេ ។ ( សូម​មើល អាលម៉ា 39:4 ក្រៅពី​នេះ នៅលើ​ផ្លូវ​ត្រង់​ហើយ​ចង្អៀត​នេះ វា​គ្មាន​ផ្លូវ​កែងកាត់​យ៉ាង​ងាយ​​នោះ​ទេ ។ ( សូមមើល គ. និង ស. 82:3 ) ។ » ( « Answer Me » Ensign ខែ វិច្ឆិកា ឆ្នាំ 1988 ទំព័រ 33 ) ។

« ព្រះ … នឹង​រាប់​ថា​សុចរិត​ក្នុង​ការប្រព្រឹត្ត​អំពើ​បាប​បន្ដិចបន្ដួច » ( នីហ្វៃទី 2 28:8) ។ គោលលទ្ធិ និង សេចក្តីសញ្ញា​គឺ​ច្បាស់​ថា ៖

« ដ្បិត​យើង​ជា​ព្រះអម្ចាស់ ពុំ​អាច​ទត​មើល​អំពើ​បាប សូម្បី​តែ​បន្ដិច​បន្ដួច​បាន​ឡើយ ប៉ុន្ដែ​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ នោះ​នឹង​បាន​អត់ទោស » ( គ . និង ស . 1:31–32 ) ។

អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ថ្លែង​ពី​ភាពឆ្កួត​នៃ​ការគិត​ថា យើង​គួរតែ​ធ្វើ​ទៅ បន្ទាប់ពី​ការមាន​បាប​ដោយសារ​តែ​អ្វី​ដែល​យើង​បាន​រៀន​ពី​បទពិសោធន៍​នោះ ៖

« គំនិត​ដែល​ថា មនុស្ស​ម្នាក់​គួរតែ​ធ្វើ​ទៅ ក្រោយពី​មនុស្ស​នោះ​បាន​មាន​បាន​ហើយ ហើយ​ប្រែចិត្ត​នោះ គឺជា​ការកុហក​របស់​អារក្ស​នៃ​ឧបសគ្គ​នោះ ។ តើ​មាន​នរណា​ម្នាក់​នៅ​ទី នេះ​គិត​ថា វា​ជា​ការល្អ​ដើម្បី​រៀន​ក្នុង​ពេល​ដំបូង​ដែល​មាន​ការបក់បោក​ខ្លះ​នឹង​បំបែក​ឆ្អឹង ឬ ការលាយ​សារធាតុ​គីមី​ខ្លះ​នឹង​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ស្ងួត​ទេ ? តើ​យើង​គួរតែ​ធ្វើ​វា​ទៀត ក្រោយពី​យើង​បាន​ទទួល ហើយ​បន្ទាប់មក​ព្យាបាល​របួស​នោះ​ទេ ? ខ្ញុំ​ជឿ​ថា យើង​ទាំងអស់​គ្នា​អាច​ឃើញ​ថា វា​ប្រសើរ​ជាង​ដើម្បី​គោរព​តាម​ការព្រមាន​របស់​មនុស្ស​ឆ្លាតវៃ​ដែល​ដឹង​ពី​ឥទ្ធិពល​នៅលើ​រាងកាយ​របស់​យើង » ( « Sin and Suffering » [ សុន្ទរកថា​ក្នុង​ការប្រជុំ​សកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់ ថ្ងៃទី 5 ខែ សីហា ឆ្នាំ 1990 ] ទំព័រ 6, speeches.byu.edu ) ។

« កុហក​បន្ដិចបន្ដួច » ( នីហ្វៃទី 2 28:8) ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​ដាស់តឿន​យើង​ឲ្យ​តស៊ូ​នឹង​ការល្បួង​ថា​ឲ្យ​កុហក​បន្ដិចបន្ដួច​ថា ៖

« ដូច្នេះ នីហ្វៃ​បាន​រៀបរាប់​ពី​ប្រជាជន​ក្នុង​ជំនាន់​របស់​គាត់ ដូចជា​អ្វី​ដែល​គាត់​បាន​រៀបរាប់​សម្រាប់​មនុស្ស​ជាច្រើន​នៅក្នុង​ជំនាន់​របស់​យើង​ដែរ ។ វា​ងាយស្រួល​ណាស់​សម្រាប់​យើង​ដើម្បី​និយាយ​ថា ‹ យើង​ជឿ​លើ​ការស្មោះត្រង់ ពិត​ប្រាកដ បរិសុទ្ធភាព ការមេត្តា​ករុណា › (មាត្រា​នៃ​សេចក្ដី​ជំនឿ 1:13) ។ ប៉ុន្ដែ វា​ពិបាក​ណាស់​សម្រាប់​មនុស្ស​ជាច្រើន​ដើម្បី​តស៊ូ​នឹង​ការល្បួង​ដែល​ឲ្យ​កុហក​បន្ដិចបន្ដួច បោកប្រាស​បន្ដិចបន្ដួច លួច​បន្ដិច និយាយ​ពាក្យ​ក្លែង​ពេល​និយាយ​ដើម​អ្នក​ដទៃ ។ ចូរ​ងើប​ឡើង​ផុត​ពី​វា ។… ចូរ​រឹងមាំ​ឡើង​នៅក្នុង​គុណធម៌​ដ៏​សាមញ្ញ​នៃ​ភាពស្មោះត្រង់ » ( « Building Your Tabernacle » Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 52 ) ។

« ព្រះ​ទ្រង់​នឹង​វាយ​យើង​ពីរ​បី​រំពាត់ ហើយ​នៅ​ទីបំផុត យើង​ក៏​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​ព្រះ​ដែរ » ( នីហ្វៃទី 2 28:8) ។ ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ បាន​និយាយ​ព្រមាន​ពី​ការក្លែងក្លាយ​នេះ ៖

« [ ការបោក​បញ្ឆោត​មួយ ] គឺជា​អ្វី​ដែល​មនុស្ស​ខ្លះ​ហៅ​ដោយ​ភាន់​ច្រឡំ​ថា ‹ ការប្រែចិត្ត​ដែល​មាន​ចេតនា​ទុក​ជា​មុន › ។ វា​គ្មាន​គោលលទ្ធិ​បែប​នោះ​នៅក្នុង​សាសនាចក្រ​នេះ​ទេ ។ នេះ​អាច​ស្ដាប់​ទៅ​ជា​ការហៅ​ដ៏​ប្រសព្វ​មួយ ប៉ុន្ដែ​តាមពិត វា​មាន​គ្រោះថ្នាក់ និង ជា​គំនិត​ដ៏​ខុសឆ្គង​មួយ ។ កម្មវត្ថុ​របស់​វា​គឺ ដើម្បី​បញ្ចុះបញ្ចូល​យើង​ថា យើង​អាច​រំលង​ទាំង​មាន​សម្បជញ្ញៈ និង មាន​ចេតនា​បាន​ដោយ​មាន​គំនិត​ទុកមុន​ថា ការប្រែចិត្ត​លឿន​នឹង​នាំ​ឲ្យ​យើង​អររីករាយ​នឹង​ពរជ័យ​ដ៏​ពេញលេញ​នៃ​ដំណឹងល្អ ដូចជា​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ឬ បេសកកម្ម​មួយ ។ ការប្រែចិត្ត​ពិត​ប្រាកដ អាច​ជា​ដំណើរការ​ដ៏​យូរ ហើយ​ឈឺចាប់​មួយ ។ គោលលទ្ធិ​ដ៏​ឆ្កួត​នេះ ត្រូវ​បាន​ព្យាករ​ដោយ​នីហ្វៃ​ថា ៖

« ‹ ហើយ​នឹង​មាន​មនុស្ស​ជាច្រើន​និយាយ​ថា ៖ ចូរ​យើង​ស៊ី​ផឹក ហើយ​អរសប្បាយ​ទៅ​ចុះ ប៉ុន្ដែ​ចូរ​កោតខ្លាច​ដល់​ព្រះ —ទ្រង់​នឹង​រាប់​ថា​សុចរិត ក្នុង​ការប្រព្រឹត្ត​អំពើបាប​បន្ដិចបន្ដួច … គ្មាន​ខុស​អ្វី​ទេ​ចំពោះ​ការណ៍​ទាំងនេះ ហើយ​ចូរ​យើង​ប្រព្រឹត្ត​នូវ​ការណ៍​អស់​ទាំងនេះ​ទៅ​ចុះ ដ្បិត​ស្អែក​ឡើង យើង​ត្រូវ​ស្លាប់​ហើយ ហើយ​ប្រសិនបើ​យើង​បែរ​ជា​មាន​ទោស​ទៅវិញ នោះ​ព្រះ​ទ្រង់​នឹង​វាយ​យើង​ពីរ​បី​រំពាត់​ ហើយ​នៅ​ទីបំផុត យើង​ក៏​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​ព្រះ​ដែរ ›[ នីហ្វៃទី 2 28:8 ] ។

« … សេចក្ដី​សញ្ញា​របស់​យើង​ទាំងអស់​មិន​ត្រឹម​តែ​ត្រូវ​ទទួល​បាន​តាមរយៈ​ពិធីបរិសុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ត្រូវ​តែ​ផ្សារភ្ជាប់​ជា​អស់កល្ប​ជានិច្ច​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ។ តែម​អនុម័ត​ដ៏​ទេវភាព​នេះ គឺ​ត្រូវ​ដាក់​នៅលើ​ពិធីបរិសុទ្ធ និង សេចក្ដី​សញ្ញា​របស់​យើង​តែ​តាមរយៈ​ភាពស្មោះត្រង់​ប៉ុណ្ណោះ ។ លទ្ធិ​ក្លែងក្លាយ​នៃ​ការប្រែចិត្ត​ដែល​មាន​ចេតនា​ទុកមុន​ដែល​គេ​ហៅ​នេះ ទាក់ទង​នឹង​ធាតុ​មួយ​នៃ​ការបោក​បញ្ឆោត ប៉ុន្ដែ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា​មិន​អាច​បោក​បញ្ឆោត​បាន​ទេ » ( « The Enemy Within » Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 46 ) ។

នីហ្វៃទី 2 28:21–22 ។ « អ្នកផ្សេង​ទៀត វា​នឹង​បង្រ្កាប​ឲ្យ​សុខ ។… វា​បញ្ជោរ​អ្នក​ឯទៀត »

ប៊ីស្សព រីឆាឌ ស៊ី. អែជ្ជលី ជា​ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប៊ីស្សព​ជា​អធិបតី បាន​និយាយ​អំពី​គ្រោះថ្នាក់​នៃ​ការបាន​បង្រ្កាប និង បញ្ជោរ​នេះ​ថា ៖

« រាល់​ទង្វើ​ទាំងអស់ ល្អ ឬ អាក្រក់​ក្ដី តែង​មាន​លទ្ធ​ផល​មួយ ។ រាល់ អំពើ ល្អ ពង្រីក សមត្ថភាព របស់ យើង ឲ្យ ធ្វើ ល្អ ហើយ ឈរ កាន់តែ រឹងមាំ ទាស់ នឹង អំពើ បាប ឬ ភាព បរាជ័យ ។ រាល់​ការរំលង ដោយ​មិន​គិត​ពី​តូច​ធំ​ក្ដី ធ្វើ​ឲ្យ​យើង​ងាយ​រង​ជាង​ទៅនឹង​ឥទ្ធិពល​របស់​សាតាំង​នៅ​ពេលក្រោយ​ដែល​វា​ល្បួង​យើង ។ សាតាំង​ទាញ​យើង​មួយ​សង់ទី ម៉ែត្រ​ក្នុង​មួយ​លើក ដោយ​ការបោក​បញ្ឆោត​យើង​ទៅនឹង​លទ្ធផល​នៃ​អំពើ​បាប​តូចៗ​ដែល​គេ​ហៅ​នោះ រហូត​ដល់​វា​ចាប់​យើង​បាន​នៅក្នុង​ការរំលង​ដ៏​ធំ​នានា ។ នីហ្វៃ​ពិពណ៌នា​វិធីសាស្ដ្រ​នេះ​ថា​ជា​របៀប​មួយ​នៃ​ការបង្រ្កាប ការបំពេរ និង ការបញ្ជោរ​យើង​រហូតដល់​សាតាំង ‹ ចាប់ [ យើង ] ជាប់​ដោយ​ច្រវាក់​ដ៏​អប្រីយ៍​របស់​វា ចាប់​ពី​នោះ​ទៅ​គឺ​គ្មាន​ការរំដោះ​ឲ្យ​រួច​បាន​ឡើយ › (នីហ្វៃទី 2 28:22 សូម​មើល​ផងដែរ ខគម្ពីរ​ទី 21) » ( « That Thy Confidence Wax Strong » Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 40 ) ។