មេរៀនទី 95
អាលម៉ា 38
សេចក្តីផ្ដើម
ស៊ិបឡុនបានបម្រើជាមួយនឹងឪពុករបស់គាត់ អាលម៉ា ជាអ្នកផ្សព្វផ្សាយសាសនាក្នុងចំណោមពួកសាសន៍សូរាំ ( សូមមើលអាលម៉ា 31:7 ) ។ ក្រោយពីបេសសកម្មនេះ អាលម៉ាបានបង្ហាញសេចក្ដីអំណរនៅក្នុងការខ្ជាប់ខ្ជួន និងសេចក្ដីស្មោះត្រង់ដែលស៊ិបឡុនបានបង្ហាញ ខណៈពេលដែលរងទុក្ខនឹងការកាត់ទោស ។ អាលម៉ាក៏បានថ្លែងទីបន្ទាល់ដល់ស៊ិបឡុនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះនៃការដោះលែង និងបានផ្ដល់ការប្រឹក្សាទាក់ទងនឹងការបន្ដការខិតខំប្រឹងរបស់ស៊ិបឡុនក្នុងការបង្រៀនដំណឹងល្អ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 38:1–3
អាលម៉ាបង្ហាញសេចក្ដីអំណរចំពោះសេចក្ដីស្មោះត្រង់របស់ស៊ិបឡុន
ប្រសិនបើអ្នកបានអញ្ជើញសិស្សឲ្យធ្វើសកម្មភាពអនុវត្តនៅផ្ទះនៅ ចុងបញ្ចប់នៃមេរៀនមុន សូមរំឭកពួកគេអំពីសំណួរពីរដែលអ្នកបានឲ្យពួកគេសួរឪពុកម្ដាយរបស់ពួកគេ ឬ មជ្ឈិមវ័យដែលគេទុកចិត្តផ្សេងទៀត ៖
-
តើការគោរពតាមព្រះបញ្ញត្តិនៃព្រះបានជួយអ្នកដោយរបៀបណា ?
-
តើដំបូន្មានអ្វីដែលអ្នកមានសម្រាប់ខ្ញុំ ដែលអាចជួយខ្ញុំឲ្យឆ្លាតវៃជាងមុននៅក្នុងយុវវ័យរបស់ខ្ញុំ ?
សូមឲ្យសិស្សរាយការណ៍ពីបទពិសោធន៍របស់ពួកគេនឹងសកម្មភាពនេះ ។ ក្រោយពីសិស្សបានចែកចាយហើយ សូមសួរ ៖
-
តើបទពិសោធន៍នេះបានជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នកដើម្បីកាន់តាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដោយរបៀបណា ?
សូមពន្យល់ថា អាលម៉ា 38 កត់ត្រានូវការណែនាំដែលអាលម៉ាបានធ្វើដល់កូនប្រុសរបស់គាត់ ស៊ិបឡុន ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 38:1–3 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលឃ្លាដែលពិពណ៌នាពីរបៀបដែលអាលម៉ាមានអារម្មណ៍អំពីស៊ិបឡុនង និងមូលហេតុ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើយើងអាចរៀនអ្វីខ្លះពី អាលម៉ា 38:2–3 អំពីឥទ្ធិពលដែលកូនចៅសុចរិតអាចមានលើឪពុកម្ដាយរបស់ពួកគេ ? ( សិស្សអាចមានចម្លើយខុសៗគ្នា ។ សូមធានាថា ពួកគេរកឃើញនូវសេចក្ដីពិតថា នៅពេលយុវវ័យខ្ជាប់ខ្ជួន និងស្មោះត្រង់ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ពួកគេអាចនាំមកនូវសេចក្ដីអំណរដ៏អស្ចារ្យដល់ឪពុកម្ដាយរបស់ពួកគេ ។
-
តើនៅពេលណាដែលឪពុកម្ដាយរបស់អ្នកមានអារម្មណ៍ពីសេចក្ដីអំណរ ដោយសារតែការសម្រេចចិត្តដ៏ល្អមួយដែលអ្នកបានធ្វើ ឬ ដោយសារតែការខិតខំរបស់អ្នកក្នុងការរស់នៅតាមដំណឹងល្អនោះ ?
-
តើការខិតខំរបស់អ្នកក្នុងការរកាន់តាមព្រះបញ្ញត្តិទាំងឡាយជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកនឹងឪពុកម្ដាយរបស់អ្នកដោយរបៀបណា ?
អ្នកអាចចែកចាយគំរូមួយអំពីរបៀបដែលគ្រួសាររបស់អ្នក បានជះឥទ្ធិពលដោយជម្រើសដ៏សុចរិតនៃកូនចៅនៅក្នុងគ្រួសារនោះ ។
អាលម៉ា 38:4–9
អាលម៉ាថ្លែងទីបន្ទាល់អំពីព្រះចេស្ដានៃព្រះអង្គសង្គ្រោះក្នុងការដោះលែង
សូមពន្យល់ថា អាលម៉ាបានរំឭកស៊ិបឡុនថា ពួកគេបានទទួលទាំងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះនៃការដោះលែង ។ សូមរៀបចំតារាងខាងក្រោមជាក្រដាសមួយ ឬ បង្ហាញវានៅលើក្ដារខៀន ហើយសូមឲ្យសិស្សចម្លងវាចូលក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។
ស៊ិបឡុន ( អាលម៉ា 38:4–5 ) |
អាលម៉ា ( អាលម៉ា 38:6–8 ) | |
---|---|---|
តើគាត់ត្រូវបានដោះលែងចេញពីអ្វី ? | ||
ហេតុអ្វីបានជាគាត់បានទទួលពរជ័យនៃការដោះលេង ? | ||
តើយើងអាចរៀនអ្វីខ្លះពីបទពិសោធន៍របស់គាត់ ? |
សូមបំពេញតារាងក្នុងថ្នាក់ទាំងមូល ឬ សូមឲ្យសិស្សបំពេញវាជាដៃគូ ។ សូមឲ្យសិស្សយោងទៅវគ្គព្រះគម្ពីរ ដែលមាននៅក្នុងតារាង នៅពេលពួកគេឆ្លើយនឹងសំណួរទាំងឡាយ ។ សូមលើកទឹកចិត្តពួកគេឲ្យរួមបញ្ចូលអ្វីដែលពួកគេបានដឹងរួចហើយអំពីព្រះអម្ចាស់ក្នុងការដោះលែងស៊ិបឡុន ( សូមមើល អាលម៉ា 38:2–3 ) និង អាលម៉ា ( សូមមើលម៉ូសាយ 27; អាលម៉ា 36 ) ។ ក្រោយពីសិស្សបំពេញតារាងហើយ សូមសួរសំណួរខាងក្រោមដើម្បីជួយពួកគេឲ្យពិភាក្សាពីគោលការណ៍ដែលពួកគេបានរៀន ៖
-
តើយើងអាចរៀនអ្វីខ្លះពីបទពិសោធន៍របស់ស៊ិបឡុន ? ( សិស្សអាចរកឃើញគោលការណ៍ខុសគ្នា ។ សូមប្រាកដថា ពួកគេរកឃើញសេចក្ដីពិតខាងក្រោម ៖ ប្រសិនបើយើងទ្រាំនឹងអ្វីៗទាំងអស់ដោយសេចក្ដីអត់ធ្មត់ និងទុកចិត្តលើព្រះ ទ្រង់នឹងដោះលែងយើងពីឧបសគ្គ បញ្ហា និងការរងទុក្ខទាំងឡាយ ហើយលើកយើងឡើងនៅថ្ងៃចុងក្រោយបង្អស់ ។
-
តើយើងអាចរៀនអ្វីខ្លះពីបទពិសោធន៍របស់អាលម៉ា ? ( ទោះបីជាសិស្សអាចឆ្លើយខុសៗគ្នា សូមប្រាកដថា ពួកគេបង្ហាញថា ដើម្បីទទួលបានការផ្ដាច់បាបរបស់យើង និងរកសេចក្ដីសុខសាន្ដដល់ព្រលឹងរបស់យើង យើងត្រូវអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងស្វែងរកសេចក្ដីមេត្តាករុណារបស់ទ្រង់ ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 38:9 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលអាលម៉ាចង់ឲ្យកូនប្រុសរបស់គាត់រៀនអំពីព្រះអង្គសង្គ្រោះ ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជា « ផ្លូវ ឬមធ្យោបាយតែមួយគត់ ដែលនាំឲ្យ [ យើង ] បានសង្គ្រោះ » ?
-
តើអ្នកបានទទួលការដោះលែងតាមរយៈព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះតាមរបៀបណា ? ( អ្នកអាចឲ្យពេលដល់សិស្សសញ្ជឹងគិតអំពីសំណួរនេះ មុនពេលសុំឲ្យពួកគេឆ្លើយ ។ តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីស្វែងរកការដោះលែង ?
សូមផ្ដល់ពេលខ្លះដល់សិស្សឲ្យសញ្ជឹងគិតអំពីរបៀបដែលពួកគេអាចរកឃើញជំនួយរបស់ព្រះអម្ចាស់ក្នុងឧបសគ្គផ្ទាល់ខ្លួនមួយ ។
អាលម៉ា 38:10–15
អាលម៉ាណែនាំស៊ិបឡុនឲ្យបន្ដការបង្រៀនដំណឹងល្អ និងអភិវឌ្ឍឥរិយាបថដ៏សុចរិតទាំងឡាយ
សូមពន្យល់ថា អាលម៉ាលើកទឹកចិត្តស៊ិបឡុនឲ្យអភិវឌ្ឍគុណសម្បត្តិដែលនឹងជួយគាត់ នៅពេលគាត់បន្ដបង្រៀនដំណឹងល្អ និងបម្រើដល់អ្នកដទៃ ។ ការប្រឹក្សារបស់អាលម៉ាដល់ស៊ិបឡុន អាចអនុវត្តដល់មនុស្សគ្រប់រូបដែលចង់បម្រើ បង្រៀន ឬ ជះឥទ្ធិពលដល់អ្នកដទៃសម្រាប់សេចក្ដីល្អ ។ សូមឲយសិស្សអាន អាលម៉ា 38:10–15 ដោយស្ងាត់ៗ ដោយរកមើលការណែនាំដែលនឹងជួយដល់ពួកគេជាពិសេស ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សនូវច្បាប់ចម្លងនៃការណែនាំការសិក្សានៅចុងបញ្ចប់នៃមេរៀននេះ ។ សូមពន្យល់ថា នៅពេលពួកគេប្រើការណែនាំ ពួកគេនឹងឃើញពីរបៀបដែល ការខិតខំប្រឹងរបស់យើងដើម្បីអភិវឌ្ឍឥរិយាបថដ៏សុចរិតនឹងរៀបចំយើងឲ្យបង្រៀន និងបម្រើដល់អ្នកដទៃ ។សូមឲ្យពួកគេជ្រើសរើសការប្រឹក្សារបស់អាលម៉ាមួយផ្នែកនៅក្នុងកូឡោនខាងឆ្វេងនៃការណែនាំ ហើយបំពេញនូវសកម្មភាពរៀនដែលត្រូវគ្នានឹងកូឡោនខាងស្ដាំ ។ ( ប្រសិនបើអ្នកមិនអាចចម្លងការណែនាំការសិក្សានោះទេ សូមសម្របសកម្មភាព ដោយការដឹកនាំសិស្សឲ្យពិភាក្សា និងប្រើព័ត៌មាននៅក្នុងការណែនាំការសិក្សាជាធនធានមួយ ។
នៅពេលសិស្សមានពេលល្មមដើម្បីបំពេញសកម្មភាពនៃការរៀនមួយនៃសកម្មភាពទាំងឡាយនៅក្នុងសៀវភៅណែនាំការសិក្សានេះ សូមគិតពីការសុំឲ្យពួកគេបីបួនចែកចាយអ្វីដែលពួកគេបានរៀនពីសកម្មភាពនេះ និងរបៀបដែលពួកគេគ្រោងដើម្បីអនុវត្តវា ។ ប្រសិនបើអ្នកឲ្យបានចែកដល់សិស្សនូវច្បាប់ចម្លងនៃសៀវភៅណែនាំការសិក្សា សូមលើកទឹកចិត្តពួកគេឲ្យយកវាទៅផ្ទះ ហើយរៀនបន្ថែមទៀតអំពីការប្រឹក្សារបស់អាលម៉ាដល់ស៊ិបឡុន ។
សៀវភៅណែនាំការសិក្សាសម្រាប់ អាលម៉ា 38:10–12
សូមមើលផ្នែកខុសៗគ្នានៃការប្រឹក្សារបស់អាលម៉ាខាងក្រោម ហើយសូមរើសយកការប្រឹក្សាមួយដែលអ្នកចង់អភិវឌ្ឍ ។ សូមបំពេញសកម្មភាពនៃការរៀនដែលត្រូវគ្នា ដើម្បីជួយអ្នកឲ្យអនុវត្តការប្រឹក្សានេះនៅក្នុងជីវិតរបស់អ្នក ។
ការប្រឹក្សារបស់អាលម៉ា |
សកម្មភាពនៃការរៀន |
---|---|
« ចូរមានការព្យាយាម ហើយចេះទប់ចិត្តក្នុងគ្រប់ការណ៍ទាំងអស់ » ( អាលម៉ា 38:10 ) ។ |
ការព្យាយាមគឺជាការខិតខំដ៏ខ្ជាប់ខ្ជួន ប្រុងប្រយ័ត្ន និងប្រកបដោយមនសិការ ។ ការចេះទប់ចិត្តគឺ « ការចេះប្រើការយល់យោគនៅក្នុងគ្រប់ការណ៍ទាំងអស់ ឬ ការអនុវត្តការគ្រប់គ្រងខ្លួនឯង » ( Kent D. Watson « Being Temperate in All Things »Ensignឬលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2009, ទំព័រ 38 ) ។ សូមសរសេរអំពីមូលហេតុនៃលក្ខណៈទាំងពីរនេះចាំបាច់ នៅពេលមនុស្សម្នាក់បង្រៀនដំណឹងល្អ និងបម្រើដល់អ្នកដទៃ នៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ។ សូមសរសេរផងដែរអំពីផ្នែកខ្លះនៃជិវិតរបស់អ្នក ដែលអ្នកអាចព្យាយាម ឬចេះទប់ចិត្តជាងនេះ និងអំពីរបៀបដែលការអភិវឌ្ឍផ្នែកទាំងនោះនឹងជួយអ្នកឲ្យបង្រៀន និងបម្រើដល់អ្នកដទៃឲ្យមានប្រសិទ្ធិភាពជាងមុន ។ |
« ចូរឲ្យឃើញថា កូនមិនលើកខ្លួនឡើងទៅជាឆ្មើងឆ្មៃ ; …ចូរកុំអួតអាង » ( អាលម៉ា 38:11 ) ។ |
ធាតុមួយនៃអំនួតគឺការដាក់ការទុកចិត្តដ៏សម្បើមលើខ្លួនឯង ជាជាងលើព្រះ ។ អំនួតក៏ឃើញច្បាស់ នៅពេលមនុស្សម្នាក់គិតថា គាត់ខ្លាំងជាង ឬសំខាន់ជាងអ្នកដទៃ ។ សូមសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្វីដែលអាចកើតឡើង ប្រសិនបើសមាជិកសាសនាចក្រម្នាក់មានអំនួតនឹងការហៅបម្រើរបស់គេ ។ អែលឌើរ រ៉ូបឺត ឌី ហែលនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « សិស្សក៏ពិតនិយាយដោយទំនុកចិត្តដ៏ស្ងប់ស្ងាត់ មិនមែនដោយអំនួតអួតអាងនោះទេ » ( « Christian Courage: The Price of Discipleship »Ensignឬលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2008, ទំព័រ 73 ) ។ សូមគិតពីនរណាម្នាក់ដែលអ្នកស្គាល់ ដែលបង្រៀនដំណឹងល្អ « ទំនុកចិត្តដ៏ស្ងប់ស្ងាត់ » ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីមនុស្សនេះ និងឥទ្ធិពលដែលការបង្រៀនរបស់គេបានមានលើអ្នក ។ សូមសរសេរផងដែរនូវរបៀបមួយ ឬពីរដែលអ្នកនឹងត្រូវចៀសវាងអំនួត ។ |
« ចូរប្រើសេចក្ដីក្លាហាន ប៉ុន្ដែកុំកោងកាច» ( អាលម៉ា 38:12 ) ។ |
សូមអានប្រសាសន៍របស់សាវកប៉ុលនៅក្នុង ភីលីព 1:14 ( នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ) ដើម្បីឃើញពីរបៀបដែលអ្នកបម្រើរបស់ព្រះអាចបង្ហាញសេចក្ដីក្លាហាន ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយបានបង្រៀនពីរបៀបដែលយើងអាចចៀសវាងការកោងកាច ៖ « ខ្ញុំមិនជឿថា យើងមិនចាំបាច់ត្រូវនិយាយ … ឮៗ សម្រុក ឬ គ្មានស្មារតីពេលយើងបង្រៀន [ ដល់កិច្ចការអ្នកផ្សព្វផ្សាយសាសនា ] នោះទេ » ( នៅក្នុង James P. Bell, In the Strength of the Lord: The Life and Teachings of James E. Faust [ ឆ្នាំ 1999 ], 373 ) ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីរបៀបដែលមនុស្សម្នាក់អាចក្លាហានដោយមិនកោងកាច ។ សូមសរសេររបៀបដ៏ជាក់លាក់មួយ ដែលអ្នកនឹងអនុវត្តការប្រឹក្សាដើម្បីក្លាហាន ប៉ុន្ដែមិនកោងកាច ។ សូមសរសេរផងដែរអំពីរបៀបដែលការប្រឹក្សានេះអាចជួយអ្នកឲ្យមានជោគជ័យក្នុងការបង្រៀន និងបម្រើដល់អ្នកដទៃ ។ |
« ចូរទប់អស់ទាំងតណ្ហារបស់កូន » ( អាលម៉ា 38:12 ) ។ |
ការទប់មានន័យថា ការបញ្ឈប់ ដឹកនាំ ឬ គ្រប់គ្រង ។ តណ្ហាគឺជាអារម្មណ៍ដ៏ខ្លាំងមួយ ។ សូមសញ្ជឹងគិតពីសំណួរខាងក្រោម ហើយសូមសរសេរចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីទប់អស់ទាំងតណ្ហារបស់យើង ? តើអ្នកគិតថា ការទប់អស់ទាំងតណ្ហារបស់អ្នកអាចជួយអ្នកឲ្យពោរពេញដោយសេចក្ដីស្រឡាញ់ដោយរបៀបណា ? តើអ្នកនឹងធ្វើអ្វីដើម្បីធ្វើតាមការប្រឹក្សារបស់អាលម៉ា ដើម្បីទប់អស់ទាំងតណ្ហារបស់អ្នក ? |
« ចូរទប់ខ្លួនកុំឲ្យធ្លាក់ទៅក្នុងការខ្ជិលច្រអូស » ( អាលម៉ា 38:12 ) ។ |
សូមរំឭកវគ្គព្រះគម្ពីរដែលមាននៅក្នុងលិបិក្រមសម្រាប់បណ្ដុំព្រះគម្ពីរក្រោមពាក្យ « ការខ្ជិលច្រអូស ខ្ជិលច្រអូស » ។ សូមរកមើលការប្រឹក្សអំពីអត្ថន័យនៃពាក្យខ្ជិលច្រអូស និងអំពីពាក្យផ្ទុយនឹងខ្ជិលច្រអូស ។ សូមរើសយកខគម្ពីរពីរដែលមាននៅក្នុងតារាង ហើយសិក្សាវា ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីអ្វីដែលអ្នករៀនពីខគម្ពីរទាំងឡាយដែលអ្នកបានរើស ។ សូមសរសេរអំពីរបៀបដែលការប្រឹក្សានេះដើម្បីបញ្ឈប់ពីភាពខ្ជិលច្រអូស នឹងជួយអ្នកឲ្យបង្រៀន និងបម្រើដល់អ្នកដទៃឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន ។ ជាទីបញ្ចប់ សូមសរសេររបៀបដ៏ជាក់លាក់មួយដែលអ្នកនឹងបញ្ឈប់ភាពខ្ជិលច្រអូស ។ |