បណ្ណាល័យ
មេរៀនទី 66 ៖ ម៉ូសាយ 26


មេរៀនទី 66

ម៉ូសាយ 26

សេចក្តី​ផ្ដើម

អំឡុង​ពេល​រជ្ជកាល​របស់​ម៉ូសាយ មាន​មនុស្ស​ជាច្រើន​នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ —អ្នក​ដែល​ជា​កូន​តូចៗ​នៅពេល​ស្ដេច​ប៊េនយ៉ាមីន​បាន​ធ្វើ​សុន្ទរកថា​លើក​ចុងក្រោយ​របស់​គាត់ —មិន​បាន​ជឿ​តាម​ការបង្រៀន​នៃ​សាសនាចក្រ ហើយ​បាន​បដិសេធ​ពុំ​ព្រម​ស្រែក​ហៅ​រក​ព្រះអម្ចាស់ ។ យុវវ័យ​ដែល​មិន​ជឿ​ទាំងនេះ បាន​ជះឥទ្ធិពល​ដល់​សមាជិក​ផ្សេង​ទៀត​នៃ​សាសនាចក្រ​ឲ្យ​ធ្វើ​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ អ្នករំលង​ទាំងនេះ​ជាច្រើន​ត្រូវបាន​នាំ​មក​ចំពោះ​មុខ​អាលម៉ា អ្នកដឹកនាំ​សាសនាចក្រ ។ អាលម៉ា​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ​ពី​ដំបូង​នោះ ប៉ុន្ដែ​ទី​បំផុត​គាត់​បាន​សុំ​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​គាត់​ពី​របៀប​ដើម្បី​កាត់ទោស​សមាជិក​ដែល​មិនគោរព​តាម​នេះ ។ ព្រះអម្ចាស់​បាន​ប្រាប់​ពី​ដំណើរការ​ដែល​អាលម៉ា​គួរ​ធ្វើ​តាម ក្នុង​ការដោះស្រាយ​នឹង​សមាជិក​នៃ​សាសនាចក្រ​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អំពើបាប​របស់​ពួកគេ ។ អាលម៉ា​ក៏​បាន​រៀន​ពី​សេចក្ដីមេត្តា​របស់​ព្រះ និង ឆន្ទៈ​ក្នុង​ការអភ័យទោស​ដល់​អ្នកដែល​ប្រែចិត្ត ។ អាលម៉ា​បាន​ធ្វើតាម​ការប្រឹក្សា​របស់​ព្រះអម្ចាស់ ហើយ​បាន​នាំ​ការបញ្ជា​ដល់​សាសនាចក្រ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 26:1–6

មនុស្ស​ជាច្រើន​នៃ​ជំនាន់​ដែល​កំពុងពេញ​វ័យ​មិន​បាន​ជឿ​តាម​ដំណឹងល្អ​ទេ ហើយ​បាន​ដឹកនាំ​អ្នកដទៃ​ឲ្យ​ធ្វើ​អំពើបាប

មុនចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

តើ​អ្នក​ពិពណ៌នា​ទីបន្ទាល់​របស់​អ្នក​នៅ​ថ្ងៃនេះ​ដោយរបៀបណា ?

តើ​អ្នក​ចង់​ឲ្យ​ទីបន្ទាល់​របស់​អ្នក​រីកចម្រើន​តាមរបៀបណា ?

សូម​ឲ្យ​សិស្ស​ឆ្លើយតប​នឹង​សំណួរ​ទាំងនេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ក្រោយពី​មាន​ពេល​ល្មម​ហើយ សូម​ពន្យល់​ថា ម៉ូសាយ 26 រួមមាន​ដំណើររឿង​មួយ​អំពី​ក្រុម​ប្រជាជន​មួយ​ដែល​មិន​បាន​ធ្វើ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ថែទាំ​ទីបន្ទាល់​របស់​ពួកគេ​នោះ​ទេ ។ ជាលទ្ធផល សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះ​មិន​បាន​អភិវឌ្ឍ ហើយ​ពួកគេ​បាន​ដឹកនាំ​សមាជិក​សាសនាចក្រ​ជាច្រើន​ទៅក្នុង​អំពើបាប និង កំហុសឆ្គង ។ សូម​ស្នើ​ថា នៅពេល​សិស្ស​សិក្សា​ពី​រឿង​នេះ ពួកគេ​គួរ​គិត​ពី​អ្វី​ដែល​វា​បាន​បង្រៀន​អំពី​ការអភិវឌ្ឍ និង ការពង្រឹង​ដល់​ទីបន្ទាល់​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសាយ 26:1–3 ឮៗ ។ បន្ទាប់មក សូម​សួរ​សិស្ស​ថា ៖

  • តើ​ជម្រើស​អ្វី​ដែល​មនុស្ស​ជាច្រើន​នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ​បាន​ធ្វើ ? ( ពួកគេ​ជ្រើសរើស​មិន​ជឿ​លើ​ប្រពៃណី​នៃ​ឪពុកម្ដាយ​របស់​ពួកគេ ) 

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការឥតជំនឿ​របស់​មនុស្ស​រារាំង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ “ យល់​ពី​ព្រះបន្ទូល​របស់​ព្រះ” ? ( ម៉ូសាយ 26:3 ) ។

សូម​ពន្យល់​ថា ការជឿ ( ឬ ការមាន​បំណង​ក្នុង​ការជឿ ) ដឹកនាំ​ទៅរក​សកម្មភាព​ដែល​ពង្រឹង​ដល់​ទីបន្ទាល់​របស់​យើង ។ ផ្ទុយទៅវិញ នៅពេល​មនុស្ស​ជ្រើសរើស​មិន​ជឿ ពួកគេ​ក៏​ជ្រើសរើស​មិន​ធ្វើ​នូវ​រឿង​មួយ​ចំនួន​ដែល​នឹង​ជួយ​ដល់​ពួកគេ​ឲ្យ​អភិវឌ្ឍ​ទីបន្ទាល់​ដ៏​រឹងមាំ​ដែរ ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 26:3–4, 6 ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​រកមើល​អ្វី​ដែល​ពួកជំនាន់​ដែល​កំពុងពេញវ័យ​មិន​ចង់​ធ្វើ ដោយសារ​តែ​ការឥត​ជំនឿ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​រកមើល​នូវ​លទ្ធផល​នៃ​ការឥតជំនឿ​នេះ ។

  • តើ​ពួកជំនាន់​ដែល​កំពុងពេញវ័យ​បាន​បដិសេធ​មិន​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​ការឥត​ជំនឿ​របស់​ពួកគេ ?

  • តើ​មាន​ឥទ្ធិពល​អ្វីខ្លះ​នៃ​ការឥត​ជំនឿ​របស់​ពួកគេ ?

ក្រោយពី​សិស្ស​បាន​ពិភាក្សា​ពី​សំណួរ​ទាំងនេះ​ហើយ សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ដើម្បី​អភិវឌ្ឍ និង រក្សា​ទីបន្ទាល់​មួយ យើង​ត្រូវ … 

ប្រធាន ហិនរី ប៊ី អាវរិង

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ។ សូម​ឲ្យ​សិស្ស​ស្ដាប់ និង រក​នូវ​របៀប​ដើម្បី​បំពេញ​ឃ្លា​នៅលើ​ក្ដារខៀន ។

“ ទីបន្ទាល់​ត្រូវការ​ការថែទាំ​ដោយ​ការអធិស្ឋាន​ដោយ​ក្ដី​ជំនឿ ការស្រេកឃ្លាន​នូវ​ព្រះបន្ទូល​របស់​ព្រះ​ក្នុង​ព្រះគម្ពីរ និង ការគោរព​តាម​សេចក្ដីពិត​ដែល​យើង​បាន​ទទួល ។ មាន​គ្រោះថ្នាក់​នៅក្នុង​ការមិន​បាន​អធិស្ឋាន ។ មាន​គ្រោះថ្នាក់​ដល់​ទីបន្ទាល់​របស់​យើង​នៅក្នុង​ការគ្រាន់តែ​សិក្សា និង ការអាន​ព្រះគម្ពីរ​ធម្មតា ។ ពួកវា​ជា​ប្រូតេអ៊ីន​ដ៏​ចាំបាច់​សម្រាប់​ទីបន្ទាល់​របស់​យើង ។ …

“ ការខ្ជាប់ខ្ជួន​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ការអធិស្ឋាន​ដោយ​អស់ពីចិត្ត និង ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ត្រូវតែ​បាន​អនុវត្ត​រាល់ពេល និង ជា​បន្ដបន្ទាប់​ដើម្បី​ឲ្យ​ទីបន្ទាល់​របស់​អ្នក​រីកចម្រើន និង ធំធាត់ ” ( “ ទីបន្ទាល់​ដ៏​រស់រវើក ,” Ensignលេអាហូណា, ខែ ឧសភា ឆ្នាំ 2011, ទំព័រ 127 ) ។

  • តើ​ការអនុវត្ត​អ្វី​ដែល​ប្រធាន អាវរីង បាន​បញ្ជាក់​ថា​នឹង​ជួយ​ដល់​យើង​ឲ្យ​ចិញ្ចឹម​ដល់​ទីបន្ទាល់​របស់​យើង​នោះ ? ( នៅពេល​សិស្ស​រកឃើញ​ការអនុវត្ត​ទាំងនេះ​ហើយ សូម​បញ្ចូល​វា​នៅក្នុង​ប្រយោគ​នៅលើ​ក្ដារខៀន ៖ ដើម្បី​អភិវឌ្ឍ និង ថែទាំ​ទីបន្ទាល់​មួយ យើង​ត្រូវ​ខ្ជាប់ខ្ជួន​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ អធិស្ឋាន​ដោយ​សេចក្ដីជំនឿ និង គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។

  • តើ​ការអនុវត្ត​ទាំងនេះ​បាន​ជះឥទ្ធិពល​ដល់​ទីបន្ទាល់​របស់​អ្នក​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 26:5–6 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពី​របៀប​ដែល​យុវវ័យ​ឥត​ជំនឿ​បាន​ជះឥទ្ធិពល​ដល់​សមាជិក​នៃ​សាសនាចក្រ​ខ្លះ ។

  • សូម​គិត​ពី​ប្រយោគ​ខាងក្រោម ៖ “ វា​ជា​ការចាំបាច់​ថា អស់​អ្នកណា​ដែល​នៅក្នុង​សាសនាចក្រ​ដែល​ប្រព្រឹត្ត​អំពើបាប​នោះ​សាសនាចក្រ​ត្រូវព្រមាន​ដាស់តឿន ” ( ម៉ូសាយ 26:6 ) ។ តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា ? ( វា​ចាំបាច់​សម្រាប់​សមាជិក​សាសនាចក្រ ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ដើម្បី​ត្រូវបាន​ព្រមាន និង ទទួលខុសត្រូវ 

ម៉ូសាយ 26:7–14

អាលម៉ា​សុំ​ការណែនាំ​ពី​ព្រះអម្ចាស់​ពី​របៀប​ដើម្បី​កាត់ទោស​ដល់​អ្នកណា​ដែល​ធ្វើអំពើបាប

សូម​ឲ្យ​សិស្ស​ស្រមៃមើល​ថា​តើ​វា​មាន​សភាព​បែប​ណា ក្នុង​ការធ្វើ​ជា​ប៊ីស្សព​នៃ​វួដ​មួយ​ដែល​មាន​សមាជិក​ ​ធ្វើ​អំពើបាប​ធ្ងន់ធ្ងរ ហើយ​មិន​បាន​ប្រែចិត្តនោះ ។ សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ដោយ​ស្ងៀមស្ងាត់ ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​នៅក្នុង​ស្ថានភាព​នេះ ។ តើ​ពួកគាត់​នឹង​បំពេញ​ការទទួលខុសត្រូវ​របស់​ពួកគេ​ដើម្បី​ដោះស្រាយ​នឹង​សមាជិក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អំពើបាប​របស់​ពួកគេ និង ដើម្បី​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត​ដោយ​របៀបណា ? សូម​ពន្យល់​ថា អាលម៉ា ជា​អ្នកដឹកនាំ​នៃ​សាសនាចក្រ បាន​ជួប​នឹង​ឧបសគ្គ​ដូចគ្នា​នេះ ។

សូម​សង្ខេប ម៉ូសាយ 26:7–12 ដោយ​ការពន្យល់​ថា អ្នកដែល​បាន​ធ្វើ​បាប​ត្រូវបាន​នាំ​មក​ជួប​នឹង​អាលម៉ា ។ គ្មាន​អ្វី​ដូចនេះ បាន​កើតឡើង​ពី​មុន​មក​ទេ​នៅក្នុង​សាសនាចក្រ ហើយ​អាលម៉ា​មិន​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នោះទេ ។ គាត់​បាន​សម្រេចចិត្ត​បញ្ជូន​អ្នករំលង​ទាំងឡាយ​ទៅកាន់​ស្ដេច​ម៉ូសាយ​ឲ្យ​កាត់ទោស ។ ស្ដេច​ម៉ូសាយ​បាន​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​អាលម៉ា​វិញ ដែល​បាន​កាន់​សិទ្ធិ​អំណាច​មក​ពី​ព្រះ ក្នុង​ការកាត់ទោស​សមាជិក​សាសនាចក្រ​ណា​ដែល​បាន​ធ្វើ​អំពើបាប ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 26:13–14 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​អារម្មណ៍​ដែល​អាលម៉ា​មាន​អំពី​ការទទួល​ខុសត្រូវ​របស់​គាត់​ក្នុង​ការកាត់សេចក្ដី​ដល់​អ្នកដែល​បាន​ធ្វើ​អំពើបាប ។

  • នៅពេល​ដែល​អាលម៉ា​មាន​អារម្មណ៍​ថា​ជួប​បញ្ហា​ក្នុង​កាតព្វកិច្ច​របស់​គាត់​ក្នុង​ការកាត់សេចក្ដី​អ្នករំលង​ទាំងឡាយ តើ​គាត់​បាន​ធ្វើ​អ្វីខ្លះ ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹង​ថា ប៊ីស្សព​ និង ​ប្រធាន​សាខា​ស្វែងរក និង ទទួល​នូវ​ការដឹកនាំ​ពី​ព្រះអម្ចាស់ នៅពេល​ជួយ​ដល់​អ្នកដែល​បាន​ធ្វើ​អំពើបាប ?

ម៉ូសាយ 26:15–32

ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​អាលម៉ា​ពី​របៀប​ដើម្បី​ដោះស្រាយ​នឹង​សមាជិក​នៃ​សាសនាចក្រ​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​អំពើបាប​របស់​ពួកគេ ហើយ​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បរិបទ​ក្នុង ម៉ូសាយ 26:15–32 សូម​បង្ហាញ​ថា ខគម្ពីរ​ទាំងនេះ​រួមមាន​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​សំណួរ​របស់​អាលម៉ា​ទាក់ទង​នឹង​អ្វី​ដែល​គាត់​គួរ​ធ្វើ​ចំពោះ​អ្នករំលង​ទាំងឡាយ ។ នៅពេល​សិស្ស​សិក្សា​ពី​ចម្លើយ​របស់​ព្រះអម្ចាស់ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ​ណា​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​តួនាទី​នៃ​ចៅក្រម​បព្វជិតភាព ដូចជា​ប៊ីស្សព និង ប្រធាន​សាខា ( និង សម្រាប់​អ្នកកាន់​បព្វជិតភាព​មីលគីស្សាដែក ប្រធាន​ស្ដេក មណ្ឌល និង ប្រធាន​បេសកកម្ម ) ។ សូម​ឲ្យ​ពួកគេ​រកមើល​គោលការណ៍ និង គោលលទ្ធិ​អំពី​ការស្វែងរក​ការអភ័យទោស​ផងដែរ ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 26:17–28 ដោយ​ស្ងាត់ៗ ដោយ​កត់សម្គាល់​ពី​ពេល​នីមួយៗ​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ពាក្យ របស់​យើងយើង ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ពាក្យ​ទាំងនេះ​ចំណាំ​ទុក​រាល់ពេល​ពួកគេ​ជួប ។ បន្ទាប់មក សូម​សួរ​សិស្ស​ថា ៖

  • នៅក្នុង ម៉ូសាយ 26:17–28 តើ​ពាក្យ យើង និង របស់​យើង ស្នើ​អ្វី​អំពី​កន្លែង​របស់​ព្រះអម្ចាស់​នៅក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត​នោះ ? ( អ្នក​អាច​ឲ្យ​សិស្ស​ចែកចាយ​ពី​ឃ្លា ឬ ខគម្ពីរ​ជាក់លាក់​ដែល​គាំទ្រ​ដល់​ចម្លើយ​របស់​ពួកគេ ។ )

  • តើ​សេចក្ដីពិត​អ្វីដែល​​យើង​អាច​រៀន​ពី ម៉ូសាយ 26:20–21 អំពី​តួនាទី​របស់​អ្នកបម្រើ​នៃ​ព្រះអម្ចាស់​នៅក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា អ្នកដឹកនាំ​បព្វជិតភាព​តំណាង​ឲ្យ​ព្រះអម្ចាស់ ហើយ​ថា នៅក្នុង​ករណី​អំពើបាប​ធ្ងន់ធ្ងរ ប៊ីស្សព ​និង ​ប្រធាន​សាខា​អាច​ជួយ​យើង​ឲ្យ​ប្រែចិត្ត និង ទទួល​បាន​ការអភ័យទោស 

  • តើ​ប៊ីស្សព ឬ ប្រធាន​សាខា​អាច​ជួយ​អ្នក​ដែល​តស៊ូ​នឹង​អំពើបាប និង ការល្បួង​ដោយ​របៀបណា ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​បង្រៀន​អាលម៉ា​អំពី​អ្វី​ដែល​អ្នកស្វែងរក​ការអភ័យទោស​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​ការប្រែចិត្ត ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 26:29–32 ជា​ដៃគូ ហើយ​រកមើល​គោលការណ៍​ដែល​ជួយ​ដល់​ពួកគេ​ឲ្យ​យល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​ធ្វើ នៅពេល​យើង​ប្រែចិត្ត ។

ក្រោយពី​សិស្ស​មាន​ពេល​សិក្សា​ខគម្ពីរ​ទាំងនេះ​ហើយ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​សរសេរ​នៅលើ​ក្ដារខៀន ដោយ​ប្រើ​ពាក្យ​គេ​ផ្ទាល់ ពី​គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ ។ ចម្លើយ​របស់​ពួកគេ​អាច​មាន​ដួចខាងក្រោម ៖

ការសារភាព​នៃ​អំពើបាប​ដឹកនាំ​ទៅរក​ការអភ័យទោស ។

ព្រះអម្ចាស់​នឹង​អភ័យទោស​ដល់​អស់អ្នកណា​ដែល​ប្រែចិត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។

យើង​ត្រូវ​អភ័យទោស​ដល់​អ្នកដទៃ​ដើម្បី​ទទួល​បាន​ការអភ័យទោស​ពី​ព្រះអម្ចាស់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​គោលការណ៍​នេះ សូម​សួរ​សំណួរ​ខាងក្រោម​ខ្លះ ឬ ទាំងអស់ ៖

  • នៅក្នុង ម៉ូសាយ 26:29 តើ​អ្វី​ជា​អត្ថន័យ​នៃ​ឃ្លា “ ទទួល​សារភាព​នូវ​អំពើបាប​ទាំងឡាយ​របស់​ខ្លួន​ចំពោះ​អ្នក និង ចំពោះ​យើង ” ? ( អ្នក​អាច​ត្រូវ​បង្ហាញ​ថា នៅក្នុង​ខគម្ពីរ​នេះ ពាក្យ អ្នក សំដៅ​លើ​អាលម៉ា 

  • នៅពេល​នរណាម្នាក់​បាន​ធ្វើ​អំពើបាប​ដ៏​ធ្ងន់ធ្ងរ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​មនុស្ស​នោះ​ត្រូវ​សារភាព​ដល់​ព្រះអម្ចាស់ និង ដល់​អ្នកដឹកនាំ​សាសនាចក្រ​ដ៏​សមរម្យ ? ( ការរំលង​ដ៏​ធ្ងន់ធ្ងរ ដូចជា​ការរំលង​ច្បាប់​ព្រហ្មចារីភាព អាច​មាន​គ្រោះថ្នាក់​ដល់​សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​បុគ្គល​នោះ ។ ហេតុដូច្នេះហើយ នៅក្នុង​ករណី​បែប​នោះ បុគ្គល​ម្នាក់​ត្រូវ​សារភាព​អំពើបាប​ទៅដល់​ព្រះអម្ចាស់ និង អ្នកតំណាង​របស់​ទ្រង់​នៅក្នុង​សាសនាចក្រ ។ ប៊ីស្សព និង ប្រធាន​សាខា​កាន់​កូនសោ​បព្វជិតភាព​ដើម្បី​ជួយ​ដល់​អ្នកណា​ដែល​បាន​ធ្វើ​បាប ហើយ​ស្វែងរក​ការអភ័យទោស ។ ខណៈពេល​ដែល​មាន​តែ​ព្រះអម្ចាស់​អាច​អភ័យទោស​ដល់​អំពើបាប​នោះ អ្នកដឹកនាំ​បព្វជិតភាព​ដើរតួ​គាំទ្រ​ក្នុងការ​ជួយ​មនុស្ស​ដែល​បាន​ទទួល​ការអភ័យទោស​នោះ ។ ពួកគេ​រក្សា​ការសម្ងាត់​នៃ​ការសារភាព​ទាំងឡាយ ហើយ​ជួយ​អ្នកដែល​សារភាព​នោះ​ឆ្លងកាត់​ដំណើរការ​នៃ​ការប្រែចិ ) 

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ដល់​អ្នកណា​ម្នាក់​ដែល​ប្រែចិត្ត “ ដោយ​ស្មោះ​អស់​ពី​​ចិត្ត ” នោះ ? ( ម៉ូសាយ 26:29 ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​អភ័យទោស​ដល់​អ្នកដទៃ​នោះ ? តើ​ការប្រែចិត្ត និង ការអភ័យទោស​ដល់​អ្នកដទៃ​ទាក់ទង​គ្នា​ដោយ​របៀបណា ? ( សូមមើល នីហ្វៃទី3 13:14–15; គ. និង ស. 64:8–11 ) ។

  • ចំពោះ​អ្នក​ដែល​មាន​អារម្មណ៍​ថា អំពើ​បាប​របស់​ពួក​គេ​មិន​អាច​ត្រូវ​បាន​អភ័យ​ទោស​ឲ្យទេ តើ​ឃ្លា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ផ្ដល់​ការលើកទឹកចិត្ត ឬ ការលួងលោម​ដល់​នរណាម្នាក់​ដែល​ចង់​ប្រែចិត្តដោយ​របៀប​ណា ?

ម៉ូសាយ 26:33–39

អាលម៉ា​គោរព​តាម​ការប្រឹក្សា​របស់​ព្រះអម្ចាស់ ដោយ​កាត់ទោស​ដល់​អ្នកដែល​បាន​ធ្វើ​អំពើបាប និង នាំ​ឲ្យ​មាន​របៀប​រៀប​រយ​ឡើង​វិញ​នៅ​ក្នុង​សាសនាចក្រ

សូម​ពន្យល់​ថា ម៉ូសាយ 26:33–37 ប្រាប់​ពី​របៀប​ដែល​អាលម៉ា​ បាន​ធ្វើតាម​ការណែនាំ​របស់​ព្រះអម្ចាស់ ដោយ​កាត់សេចក្ដី​សមាជិក​សាសនាចក្រ​ដែល​បាន​ធ្វើ​អំពើបាប ហើយ​បាន​នាំ​មក​នូវ​របៀប​រៀប​រយ​ឡើង​វិញ​នៅ​ក្នុងសាសនាចក្រ ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 26:34–37 ដោយ​ស្ងាត់ៗ ដោយ​រកមើល​លទ្ធផល​នៃ​ការខិតខំ​របស់​អាលម៉ា​ក្នុង​ការធ្វើតាម​ការប្រឹក្សា​របស់​ព្រះអម្ចាស់ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា នៅពេល​យើង​ប្រែចិត្ត ហើយ​រស់នៅ​ដោយ​សុចរិត យើង​អាច​មាន​សន្ដិភាព​នៅក្នុង​ចិត្ត​យើង និង រីកចម្រើន​ខាងវិញ្ញាណ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 26:29–30 ។ ធាតុ​សំខាន់​នៃ​ការប្រែចិត្ត

អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​អំពី​ធាតុ​សំខាន់ៗ​នៃ​ការប្រែចិត្ត ៖

« ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល [ បាន​ឲ្យ ] ការណែនាំ​ដ៏​អស្ចារ្យ​មួយ​ដល់​ការអភ័យទោស​តាមរយៈ​ការប្រែចិត្ត ។ វាបាន​ជួយ​ដល់​មនុស្ស​ជាច្រើន​ស្វែងរក​ផ្លូវ​របស់​ពួកគេ​ត្រឡប់​មកវិញ ។ គាត់ [ បាន​បញ្ជាក់ ] ពី​ធាតុ​សំខាន់ៗ​នៃ​ការប្រែចិត្ត ។

«សេចក្ដីសោកសៅ​ចំពោះ​អំពើបាប ។ ការសិក្សា និង​ ការសញ្ជឹង​គិត​ដើម្បី​សម្រេចចិត្ត​ពី​របៀប​ដែល​ព្រះអម្ចាស់​ផ្ដល់​និយមន័យ​ដល់​ការរំលង​របស់​អ្នក​ដោយ​ម៉ត់ចត់ ។ នោះ​វា​នឹង​នាំមក​នូវ​ការព្យាបាល​ការសោកសៅ និង ការសោកស្ដាយ ។ វា​ក៏​នឹង​នាំ​មក​នូវ​បំណងប្រាថ្នា​ដ៏​ស្មោះស​ដើម្បី​ផ្លាស់ប្ដូរ និង ឆន្ទៈ​ដើម្បី​ធ្វើតាម​រាល់​ការតម្រូវ​ទាំងឡាយ​សម្រាប់​ការអភ័យទោស ។ …

«ការបោះបង់​ចោល​អំពើបាប ។ នេះ​គឺជា​ការសម្រេច​មួយ​ដ៏​មិនទោរទន់ និង អចិន្ដ្រៃយ៍​ដើម្បី​មិន​ធ្វើ​ការរំលង​នោះ​ម្ដងទៀត ទេ ។ ដោយ​រក្សា​នូវ​ការ​តាំង​ចិត្ត​នេះ ភាពល្វីងជូរចត់​​ក្រោយ​ការភ្លក់​អំពើបាប​នោះ​មិន​ត្រូវការ​ទទួល​បទពិសោធន៍​បែប​នោះ​ម្ដងទៀត​ឡើយ ។ …

«សារភាព​អំពើបាប ។ អ្នក​តែងតែ​ត្រូវការ​សារភាព​អំពើបាប​របស់​អ្នក​ដល់​ព្រះអម្ចាស់​ជានិច្ច ។ ប្រសិនបើ​វា​ជា​ការរំលង​ធ្ងន់ធ្ងរ ដូចជា​អមតភាព ពួកគេ​ត្រូវ​សារភាព​ដល់​ប៊ីស្សព ឬ ប្រធាន​ស្ដេក​ម្នាក់ ។ សូម​យល់​ថា ការសារភាព​គឺ​មិន​មែន​ជា​ការប្រែចិត្ត​នោះ​ទេ ។ វា​ជា​ជំហាន​មួយ​ដ៏​សំខាន់ ប៉ុន្ដែ​វា​ម្នាក់ឯង​មិន​គ្រប់គ្រាន់​នោះ​ទេ ។ ការសារភាពជា​ផ្នែកៗ ដោយ​ការប្រាប់​​ពី​កំហុសតូច​ៗ​នោះ នឹង​មិន​បាន​ជួយ​អ្នក​ ដោះស្រាយ​ការរំលងធ្ងន់ធ្ងរ​ដែល​បាន​មិន​សារភាព​នោះ​ឡើយ ។ សារសំខាន់​ដល់​ការអភ័យទោស​គឺជា​ឆន្ទៈ​ដើម្បី​បង្ហាញ​ដោយ​ពេញលេញ​ដល់​ព្រះអម្ចាស់ ហើយ​ដែល​ចាំបាច់ ចៅក្រម​បព្វជិតភាព​របស់​ទ្រង់ ទាំងអស់ ដែល​អ្នក​បាន​ធ្វើ ។ …

«ការសង​ចំពោះ​អំពើបាប ។ អ្នក​ត្រូវ​សា្ដរឡើងវិញ​តាម​ដែល​អាច​ធ្វើ​ទៅបាន នូវ​អ្វី​ទាំងអស់​ដែល​ត្រូវបាន​លួច បំផ្លាញ ឬ ធ្វើ​ឲ្យ​មិន​បរិសុទ្ធ ។ ការមាន​ឆន្ទៈ​កែតម្រូវ​ឡើង​វិញ​នោះ គឺ​ជា​ភស្ដុតាង​ដ៏​ជាក់ស្ដែង​ដល់​ព្រះអម្ចាស់​ថា អ្នក​ពិតជា​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​អ្នក​អាច​ដើម្បី​ប្រែចិត្ត ។

«ការគោរព​តាម ព្រះបញ្ញត្តិ ទាំងឡាយ ។ ការគោរពតាម​ដ៏ពេញលេញ​នាំ​មក​នូវ​អំណាច​ដ៏​ពេញលេញ​នៃ​ដំណឹងល្អ​ទៅក្នុង​ជិវិត​របស់​អ្នក ដោយ​កម្លាំង​ដើម្បី​ផ្ដោតលើ​ការបោះបង់​ចោល​នូវ​អំពើបាប​ជាក់លាក់​ណាមួយ ។ វា​រួមមាន​រឿង​ដែល​អ្នក​មិន​អាច​គិត​ដល់​ពី​ដំបូង​នៃ​ផ្នែក​នៃ​ការប្រែចិត្ត​ដូចជា ការចូលរួម​ការប្រជុំ ការបង់​ដង្វាយ​មួយ​ភាគ​ដប់ ការផ្តល់ការបម្រើ និង ការអភ័យទោស​ដល់​អ្នកដទៃ ។ …

« ខ្ញុំ​សូម​បន្ថែម​ជំហាន​ទី​ប្រាំមួយ ៖ ការទទួល​ស្គាល់​ដល់​ព្រះអង្គ​សង្គ្រោះ ។ ក្នុង​គ្រប់​ជំហាន​ដ៏​សំខាន់​ទាំងអស់ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា អ្វី​ដែល​សំខាន់​ជាងគេ​បំផុត​នោះ​គឺ​សម្រាប់​អ្នក​ត្រូវ​មាន​ការជឿជាក់​ថា ការអភ័យទោស​នឹង​មក​ដោយសារ​ព្រះប្រោសលោះ ។ វា​សំខាន់​ដើម្បី​ដឹង​ថា មាន​តែ​តាមរយៈ​ទ្រង់​ទេ​ទើប​អ្នក​អាច​ត្រូវបាន​អភ័យទោស​នោះ » ( “Finding Forgiveness,Ensign, ខែ ឧសភា ឆ្នាំ 1995, ទំព័រ 76 ) ។