បណ្ណាល័យ
មេរៀនទី 112 ៖ ហេលេមិន 11–12


មេរៀនទី 112

ហេលេមិន 11–12

សេចក្តី​ផ្ដើម

ជំពូក​ទី 11 និង 12 នៅក្នុង​គម្ពីរ​ហេលេមិន​មាន​នូវ​ប្រវត្តិសាស្ដ្រ​នៃ​សាសន៍​នីហ្វៃរយៈពេល​ 14 ឆ្នាំ​ដែល​ប្រជាជន​បាន​ឆ្លងកាត់​វដ្ដ​នៃ​សេចក្តីសុចរិត និង​សេចក្ដី​ទុច្ចរិត ។ ប្រវត្តិសាស្ដ្រ​នេះ​បង្ហាញ​ពី​របៀប​ដែល​ប្រជាជន​អាច​ភ្លេច​ព្រះអម្ចាស់​យ៉ាងរហ័ស និង​របៀប​ដែល​ទ្រង់​ផ្ចាញ់ផ្ចាល​ពួកគេ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ត្រឡប់​មករក​ទ្រង់​វិញ ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន 11

សាសន៍​នីហ្វៃ​ឆ្លងកាត់​វដ្ដ​នៃ​សេចក្តីសុចរិត និង​សេចក្ដី​ទុច្ចរិត​មួយ

សូម​ចម្លង​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា តារាង​នេះ​បង្ហាញ​អ្វី​ដែល​ជាញឹកញាប់​ហៅ​ថា​វដ្ដ​នៃ​សេចក្ដីឆ្មើងឆ្មៃ ។

Righteous Cycle

សូម​ឲ្យ​សិស្ស​គិត​ពី​អ្វី​ដែល​ពួកគេ​នឹង​សរសេរ​សម្រាប់​ធាតុ​ទាំងបួន​នៃ​វដ្ដ​នេះ ។ សូម​ឲ្យ​សិស្ស​ពិភាក្សា​ពី​ចម្លើយ ។ ក្រោយពី​បាន​ពិភាក្សា​ខ្លះ​ហើយ សូម​សរសេរ​ពាក្យ សេចក្ដីរាបសា និង​ការប្រែចិត្ត ក្បែរ​លេខ 4 នៅក្នុង​តារាង​នេះ ។ សូម​ពន្យល់​ថា សកម្មភាព​ព្រះគម្ពីរ​ខាងក្រោម​នឹង​បង្ហាញពី​របៀប​ដែល​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ឆ្លងកាត់​វដ្ដ​នេះ ។ សូម​បង្ហាញ​ថា វដ្ដ​នេះ​ជាញឹកញាប់​ត្រូវបាន​ឃើញ​នៅក្នុង​សង្គម​ដ៏​ធំនានា ប៉ុន្ដែ​វា​ក៏​អាច​បង្ហាញ​ពី​គំរូ​នៅក្នុង​ជីវិត​របស់​គ្រួសារ និង​បុគ្គលម្នាក់ៗ​ផងដែរ ។

សូម​រំឭក​សិស្ស​ថា ទោះបីជា​ក្រោយពី​នីហ្វៃ​បាន​ប្រាប់​ប្រជាជន​អំពី​សេចក្ដីស្លាប់​របស់​មេចៅក្រម​ហើយ​ក្ដី ក៏​គង់តែ « ពួកគេ​បាន​ធ្វើ​ចិត្ត​រឹងរូស ហើយ​ពុំ​បាន​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះអម្ចាស់​ឡើយ » ( ហេលេមិន 10:13 ) ។ នៅចុងបញ្ចប់​នៃ​ឆ្នាំទី 71 នៃ​រជ្ជកាល​នៃ​ចៅក្រម ប្រជាជន « បាន​បែកគ្នា​ហើយ​បាន​ចាប់ផ្ដើម​សម្លាប់​គ្នា​ទៅវិញទៅមក​ដោយ​ដាវ » ( ហេលេមិន 10:18 ) ។

  • នៅពេល​នេះ តើ​អ្នក​គិត​ថា​សាសន៍​នីហ្វៃ​ទាំងនេះ​ស្ថិតនៅក្នុង​វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ​កន្លែង​ណា ?

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​ចម្លង​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​កុំ​បញ្ចូល​ចម្លើយ​ជា​អក្សរទ្រេត​នៅក្នុង​ជួរឈរ​ទីបី និង​ទីបួន ។ ប្រសិនបើ​អាច សូម​ចម្លង​តារាង​នោះ​ជា​ក្រដាស​ចែក​ដល់​សិស្ស ។ ប្រសិនបើ​ពិបាក សូម​ឲ្យ​ពួកគេ​ចម្លង​តារាង​នេះ​ទៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។

គំរូ របៀប​ដើម្បី​បំពេញ​តារាង​ដោយ​ការធ្វើ​រួមគ្នា​នៅ​បន្ទាត់​ទីមួយរួម​គ្នា ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 11:1–2 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សង្ខេប​ខ្លី​ពី​​ស្ថានភាព​របស់​ប្រជាជន​ដូចដែល​បាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​តារាង ។ ​បន្ទាប់មក ​សូម​ឲ្យ​សិស្ស​រកមើល​វគ្គ​មួយណា​នៃ​វដ្ដនេះ​ដែល​ប្រជាជន​ស្ថិតនៅ ។ សូម​សរសេរ​ចម្លើយរបស់​ពួកគេ​នៅលើ​តារាង ។

នៅពេល​សិស្ស​យល់​ពី​របៀប​បំពេញ​តារាង​នេះ​ហើយ សូម​ឲ្យ​ពួកគេ​មាន​ពេល​បំពេញ​វា ។ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ធ្វើការ​រៀងៗខ្លួន ជា​ដៃគូ ឬ​ជា​ក្រុមតូចៗ ឬ​រួមគ្នា​ក្នុង​ថ្នាក់ ។

ឆ្នាំ​នៃ​រជ្ជកាល​នៃ​ចៅក្រម

ខគម្ពីរ​នៅក្នុង ហេលេមិន 11

ការពិពណ៌នា​ពី​ស្ថានភាព​របស់​ប្រជាជន

វគ្គ​នៅក្នុង​វដ្ដ

72–73

1–2

ការទាស់ទែងគ្នា និង​សង្គ្រាម​កើនឡើង ហើយ​ក្រុម​ចោរ​សម្ងាត់​ធ្វើការ​បំផ្លិចបំផ្លាញ ។

2, 3

73–75

3–6

ដោយសារតែ​សំណើរ​របស់​នីហ្វៃទៅដល់​ព្រះអម្ចាស់ គ្រោះទុរភិក្ស​ត្រូវ​ជំនួស​ដោយ​សង្គ្រាម ហើយ​មនុស្ស​រាប់ពាន់​នាក់​ចាប់ផ្ដើម​វិនាសបង់​ដោយ​ការអត់ឃ្លាន ។

2, 3

75

7–11

ប្រជាជន​ចាប់ផ្ដើម​ចងចាំ​ដល់​ព្រះអម្ចាស់ និង​បន្ទាបខ្លួន ហើយ​ពួកគេ​សម្អាត​ចេញ​នូវ​ក្រុម​កាឌីអានតុន​ពី​ក្នុង​ចំណោម​ពួកគេ ។

3, 4

76

17–20

ប្រជាជន​រីករាយ ហើយសរសើរ​តម្កើង​ដល់​ព្រះ ។ ពួកគេ​មាន​សេចក្ដី​សុចរិត ហើយ​ពួកគេ​ចាប់ផ្ដើម​រីកចម្រើន​ម្ដង​ទៀត ។

4, 1

77–79

21–23

ការចម្រុង​ចម្រើន និង​សន្ដិភាព​ត្រូវ​បាន​ស្ដារឡើងវិញ ។ ការទាស់ទែងគ្នា​មាន​តិច ហើយ​វាត្រូវ​បាន​ដោះស្រាយ​ដោយ​វិវរណៈ និង​ការបង្រៀន​ដំណឹងល្អ ។

1

80

24–26

ប្រជាជន​ក្លាយជា​មាន​ចិត្ត​ឆ្មើងឆ្មៃ ខឹងសម្បារ និង​ទុច្ចរិត​ម្ដងទៀត ។ ក្រុមចោរ​ទុច្ចរិត​រីកចម្រើន​ម្ដង​ទៀត​នៅក្នុង​ចំណោម​ប្រជាជន ដោយ​មាន​ឃាតករ និង​គម្រោង​សម្ងាត់ ។

2, 3

80–81

27–35

ពួកចោរ​ធ្វើ​ឲ្យ​មាន​ចលាចល និង​ការបំផ្លិចបំផ្លាញ ហើយ​កងទ័ព​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​មិន​អាច​បំផ្លាញ​ក្រុម​ទុច្ចរិត​នោះ​បាន​ឡើយ ។ ពួកចោរ​បាន​សម្លាប់​មនុស្ស​ជាច្រើន ហើយ​បាន​ចាប់​យក​ប្រជាជនមួយចំនួន រួមមាន​ស្រ្ដី ​និង​កូនក្មេង ជា​ចំណាប់ខ្មាំង​ទៅក្នុង​ទីវាល​រហោស្ថាន ។ ឧបសគ្គ​ទាំងឡាយ​នាំ​ឲ្យ​ប្រជាជន​ចងចាំ​ដល់​ព្រះអម្ចាស់ ។

3, 4

ក្រោយពី​សិស្ស​មានពេល​បំពេញ​តារាង​នេះ​ហើយ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​សកម្មភាព​នេះ ។ បន្ទាប់មក សូម​សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • យោងតាម ហេលេមិន 11:4 ហេតុអ្វីបានជា​នីហ្វៃ​​អធិស្ឋាន​សូម​ឲ្យ​មាន​គ្រោះទុរភិក្ស ? ( គាត់​​សង្ឃឹម​ថា គ្រោះទុរភិក្ស​នេះ​នឹង​នាំ​ប្រជាជន​ឲ្យ​ចងចាំ​ដល់​ព្រះអម្ចាស់ ហើយ​ប្រែចិត្ត ) ។

  • តើ​ប្រជាជន​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ចៀសវាង​គន្លង​នៃ​វដ្ដ​នៃ « ការរងទុក្ខ និង​សេចក្តីបំផ្លិចបំផ្លាញ » ?

សិស្ស​អាច​មាន​ចម្លើយ​ល្អៗ​ជាច្រើន​ចំពោះ​សំណួរ​នេះ ។ សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​គោលការណ៍​ខាងក្រោម ៖ តាមរយៈ​ការ​បន្ទាបខ្លួន និង​ការប្រែចិត្ត យើង​អាច​ចៀសវាងពី​​ភាពឆ្មើងឆ្មៃ និង​សេចក្តីបំផ្លិចបំផ្លាញ ។ សូម​បង្ហាញ​ថា សាសន៍​នីហ្វៃ​អាច​រំលង​វគ្គ​ទីពីរ និង​ទីបី​នៃ​វដ្ដ​នេះ​បាន ។ ពួកគេ​អាច​រស់នៅ​ដោយ​សុចរិត និង​ដោយ​បន្ទាបខ្លួន​ជានិច្ច ដោយ​ការប្រែចិត្ត​ដោយ​ពុំ​មាន​ការពន្យារពេល​នៅពេល​ណា​ដែល​ពួកគេ​ប្រព្រឹត្ត​អំពើបាប ។ ប្រសិនបើ​ពួកគេ​បាន​រស់នៅ​តាម​របៀប​នេះ ពួកគេ​នឹង​នៅតែ​ជួប​នឹង​​ការ​សាកល្បង​ខ្លះ ប៉ុន្ដែ​ពួកគេ​នឹង​មិនចាំបាច់​​ត្រូវស៊ូទ្រាំ​​នឹង​ការរងទុក្ខ និង​ការបំផ្លាញ​ដ៏​ខ្លាំងក្លា​ដែល​បណ្ដាល​មក​ពី​អំពើទុច្ចរិត​របស់​ពួកគេ​នោះឡើយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលមិន 11:36–37 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​ស្ដាប់​រក​នូវ​ការផ្លាស់ប្ដូរដែល​កើតឡើង​នៅក្នុង​រយៈពេល​ដ៏​ខ្លី ។

  • តើ​មាន​រយៈពេល​យូរ​ប៉ុណ្ណា​ក្រោយពី​ការចងចាំ​ដល់ព្រះអម្ចាស់ ដែល​វា​ធ្វើ​ឲ្យ​សាសន៍​នីហ្វៃ « ទុំ​ល្មម​សម្រាប់​ការបំផ្លាញ » ? ( បួន​ឆ្នាំ ) ។

  • តើ​នៅក្នុង​ជំហាន​នៃ​វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ​អ្វីដែល​ត្រូវ​​បាន​ពិពណ៌នា​នៅចុង​បញ្ចប់​នៃ ហេលេមិន 11 ?

សូម​ឲ្យ​សិស្ស​រកមើល ហើយ​គិត​អំពី​ពេល​ជាក់លាក់​ណាមួយ ដែល​ពួកគេ​បាន​ឃើញ​វដ្ដ​នេះ​កើតឡើង​ក្នុង​កម្រិត​ណា​មួយ​នៅក្នុង​ជីវិត​របស់​គេ​ផ្ទាល់ ឬ​ជីវិត​របស់​មនុស្ស​ដែល​គេ​ស្គាល់ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ចៀសវាង​ពី​វគ្គ​ទីពីរ និង​ទីបី​នៃ​វដ្ដ​នេះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​គំនិត​ជាក់លាក់​ខ្លះ​ដែល​ពួកគេ​ទទួល​បាន នៅពេល​ពួកគេ​សញ្ជឹងគិត ។

ហេលេមិន 12

មរមន​ពន្យល់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ផ្ចាញ់ផ្ចាល​ប្រជាជន ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ។ « មែនហើយ ហើយ​យើង​អាច​ឃើញ​ថា … » សូម​ពន្យល់​ថា មរមន​បាន​ប្រើ​ឃ្លា​នេះ​ដើម្បី​បង្ហាញ​ពី​មេរៀន​ដែល​ត្រូវ​រៀន​ពី​ដំណើររឿង​ដែល​គាត់​បាន​កត់ត្រា ។

  • ដោយ​ផ្អែកលើ ហេលេមិន 11 តើ​អ្នក​នឹង​បំពេញ​ប្រយោគ​នេះ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 12:1 ឮៗ​ហើយសូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្សេងទៀត​រកមើល​របៀបដែល​មរមន​បំពេញ​ប្រយោគ​នេះ ។

  • តើ​ឃ្លា « ភាពមិន​នឹងនរ​នៃ​ចិត្ត​នៃ​កូនចៅ​មនុស្ស » មាន​ន័យ​យ៉ាង​ណាចំពោះ​​អ្នក ?

  • តើ​អ្វី​ដែល​ជួយ​ឲ្យ​ចិត្ត​របស់​អ្នក​នៅបន្ដ​ខ្ជាប់ខ្ជួន​ស្មោះត្រង់​នឹង​ព្រះអម្ចាស់ ?

សូម​ឲ្យ​សិស្ស​សិក្សា ហេលេមិន 12:2–3 ដោយស្ងៀម​​ស្ងាត់ ​ដោយ​រកមើល​មេរៀន​ផ្សេង​ទៀត​ដែល​មរមន​ចង់​ឲ្យ​យើង​រៀន​ពី​ប្រវត្តិសាស្ដ្រ​នៃ​សាសន៍​នីហ្វៃ​នេះ ។ សូម​រំឭក​សិស្ស​ថា ជាញឹកញាប់​មរមន​ប្រើ​ឃ្លា​ដូចជា « ហើយ​យើង​អាច​ឃើញ​ថា » ( ខ​ទី 2 ) និង « ម៉្លោះហើយ យើង​ឃើញ​ថា » ( ខទី 3 ) នៅពេល​លោក​បាន​ចែកចាយ​នូវ​សេចក្ដីពិត​ដែល​យើង​អាច​រៀន​ពី​ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ ។

  • និយាយ​ជា​សម្ដី​ខ្លួន​ផ្ទាល់ តើ​មេរៀន​អ្វី​ដែល​មរមន​ចង់​ឲ្យ​យើង​រៀន ? ( សិស្ស​អាច​ឆ្លើយ​ដូច​ខាងក្រោម ៖ ប្រសិនបើ​យើង​មិន​ប្រុងប្រយ័ត្នទេ សេចក្ដីចម្រុង​ចម្រើន​របស់​យើង​អាច​នាំ​យើង​ឲ្យ​ភ្លេច​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​នឹង​ផ្ចាញ់ផ្ចាល​ប្រជាជន​របស់​ទ្រង់​ឲ្យ​ពួកគេ​ចងចាំង​ដល់​ទ្រង់ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ប្រជាជន​ដែល​រីកចម្រើន ​ពេលខ្លះ​ភ្លេច​ព្រះអម្ចាស់ ?

  • តើ​អ្នកគិត​ថា ហេតុអ្វីបានជា​ប្រជាជន​ពេល​ខ្លះ​ត្រូវ​តែ​ទទួល​ការផ្ចាញ់ផ្ចាល​មុនពេល​ពួកគេ​ចងចាំ​ដល់​ព្រះអម្ចាស់ ? ( អ្នក​អាច​ពន្យល់​ថា​ពាក្យ ផ្ចាញ់ផ្ចាល មានន័យ​ថា​ ការកែតម្រូវ​នរណាម្នាក់​តាមរយៈ​ការដាក់ទោស ឬ​ការរងទុក្ខ​មួយ​ចំនួន ) ។

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម ៖

  • តើ​ព្រះអម្ចាស់​អាច​ផ្ចាញ់ផ្ចាល​យើង​នាសព្វថ្ងៃ​នេះ​តាម​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

« ការផ្ចាញ់ផ្ចាល​ពី​ស្ថានសួគ៌​មាន​គោលបំណង​យ៉ាងហោច​ណាស់​បីយ៉ាង ៖ (1) ដើម្បី​បញ្ចុះបញ្ចូល​យើង​ឲ្យ​ប្រែចិត្ត (2) ដើម្បី​បន្សុទ្ធ ហើយ​ញែក​យើង​ចេញ និង (3) នៅពេល​ខ្លះ​តម្រង់​ផ្លូវ​យើង​ជាថ្មី​នៅ​ក្នុង​​ជីវិតឲ្យ​ចំ​នឹង​អ្វី​ដែល​ព្រះ​ដឹង​ថា​ជា​ផ្លូវ​ដ៏​ប្រសើររ​មួយ » ( « As Many as I Love, I Rebuke and Chasten » EnsignLiahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 98 ) ។

  • តើ​ការផ្ចាញ់ផ្ចាល​របស់​ព្រះអម្ចាស់​គឺជា​ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 12:4–6 ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្សេងទៀតក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ឥរិយាបថ​ដែល​ធ្វើ​ឲ្យ​វា​ពិបាក​សម្រាប់​មនុស្ស​ដើម្បី​ចងចាំ​ដល់​ព្រះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា មរមន​បាន​ពិពណ៌នា​ពី​ប្រជាជន​ដែល​បដិសេធ​មិន​ឲ្យ​ព្រះអម្ចាស់​ក្លាយជា​មគ្គុទេសន៍​របស់​ពួកគេ​ថា​ « អន់​ជាង​ធូលី​ដី​ទៅទៀត » ( ហេលេមិន 12:7 ) ។ សូម​ឲ្យ​សិស្ស​អាន ហេលេមិន 12:7–8 ឮៗ ។

  • ហេតុអ្វីបានជា​មនុស្ស​បែបនោះ​អាច​ចាត់ទុកថា « អន់​ជាង​ធូលី​ដី​ទៅទៀត » ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា មរមន​មិន​មែន​កំពុង​បង្រៀន​ថា ប្រជាជន​មាន​តម្លៃ​​ចំពោះ​ព្រះវរបិតាសួគ៌​តិចជាង​​ធូលី​ដី​នោះ​ទេ ។ ផ្ទុយទៅវិញ លោក​បាន​ទាក់ទាញ​ការយកចិត្ត​ទុកដាក់​ចំពោះ​ការពិត​ថា ធូលីដី​តែងតែ​គោរព​តាម​ការបញ្ជា​របស់​ព្រះ​ជានិច្ច ប៉ុន្ដែ​មនុស្ស​ជាញឹកញាប់​មិន​ធ្វើ​តាម​នោះទេ ) ។

សូម​សង្ខេប ហេលេមិន 12:9–22 ដោយ​ការលើកឡើង​ថា នៅក្នុង​ខគម្ពីរ​ទាំងនេះ មរមន​រំឭក​យើង​ពី​ព្រះចេស្ដា​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់—ថា​ព្រះអម្ចាស់​អាច​បញ្ជា​ធាតុ​ខាងរាងកាយ​ឲ្យរំកិល ឬ​ផ្លាស់ប្ដូរ ហើយ​ថា​ទ្រង់​អាច​បណ្ដាល​ឲ្យ​មនុស្ស​មាន​បាន​ម្នាក់​កាត់ចេញ​ពី​វត្តមាន​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​សិក្សា​ស្រាវជ្រាវ ហេលេមិន 12:23–26 ដោយ​រកមើល​ភស្ដុតាង​ដែល​បង្ហាញ​ថា យើង​គឺ​មាន​តម្លៃ​ជាង​ធូលី​ដី​ខ្លាំង​ណាស់ ។ អ្នក​អាច​ណែនាំ​សិស្ស​ថាគួរ​គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​សំខាន់​ដល់​ពួកគេ ។

  • តើ​អំណោយ​អ្វី​ដែល​មាន​ដល់​យើង នៅពេល​យើង​ប្រែចិត្ត ហើយ​ស្ដាប់តាម​សំឡេង​នៃ​ព្រះអម្ចាស់ ?

  • តើ​ភស្ដុតាង​នៃ​តម្លៃ​របស់​យើង​ចំពោះ​ព្រះ​មាន​ន័យ​យ៉ាងណា​ដែរ ?

សូម​សរសេរ​ប្រយោគ​មិនពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​សរសេរ​សេចក្ដីសន្និដ្ឋាន​មួយ​សម្រាប់​មេរៀន​ថ្ងៃនេះ​ដោយ​ការបញ្ចប់​ប្រយោគ​ទាំងនេះ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។

​ហេតុដូច្នេះហើយ​ខ្ញុំ​មើល​នៅក្នុង ហេលេមិន 11–12 ថា …

ហើយ​ម្ល៉ោះហើយ​ខ្ញុំ​នឹង …

សូម​ធ្វើទីបន្ទាល់​ថា នៅពេល​យើង​ចងចាំ​ដល់​ព្រះអម្ចាស់ ស្ដាប់​តាម​សំឡេង​របស់​ទ្រង់ ហើយ​ប្រែចិត្ត នោះ​យើង​បង្ហាញ​ពី​ការបន្ទាបខ្លួន និង​សេចក្ដីជំនឿ​របស់​យើង​លើ​ទ្រង់ ។ ជាការ​តបស្នង​​វិញ ទ្រង់​រក្សា​សេចក្ដីសន្យា​របស់​ទ្រង់​ដើម្បី​ប្រទានពរ និង​ធ្វើឲ្យ​យើង​ចម្រុងចម្រើន ហើយ​នៅ​ទីបញ្ចប់​ប្រទានដល់​យើង​នូវ​ជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច ។