បណ្ណាល័យ
មេរៀនទី 64 ៖ ម៉ូសាយ 23–24


មេរៀនទី 64

ម៉ូសាយ 23–24

សេចក្តី​ផ្ដើម

ក្រោយពី​អាលម៉ា និង ប្រជាជន​របស់​គាត់​បាន​រួច​ចេញ​ពី​កងទ័ព​របស់​ស្ដេចណូអេ ពួកគេ​បាន​បង្កើត​ទីក្រុង​ដ៏​សុចរិត​មួយ ។ ទោះបីជា​ពួកគេ​បាន​ក្លាយជា​អ្នកប្រែចិត្ត​ដល់​ដំណឹងល្អ​ក្ដី ពួកគេ​ជួប​នូវ​សេចក្ដីទុក្ខវេទនា និង​ឧបសគ្គ ។ សាសន៍​លេមិន​បាន​ដាក់​ពួកគេ​ក្នុង​សេវកភាព ។ នៅពេល​អាលម៉ា និង ប្រជាជន​របស់​គាត់​អនុវត្ត​សេចក្ដីជំនឿ និង​ការអត់ធ្មត់ ព្រះអម្ចាស់​បាន​បញ្ឈប់​បន្ទុក​របស់​ពួកគេ ហើយ​ទីបញ្ចប់​បានដោះលែង​ពួកគេ​ចេញពី​សេវកភាព ។ ( សូម​កត់ចំណាំ​ថា ម៉ូសាយ 23–24 មាន​រយៈពេល​ប្រហែលគ្នា​នឹង ម៉ូសាយ 19–22 ដែរ ។ )

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 23:1–20

ព្រះអម្ចាស់​បាន​ជួយ​ដល់​អាលម៉ា និង ប្រជាជន​របស់​ទ្រង់​ឲ្យ​រត់ចេញ​ពី​កងទ័ព​របស់​ស្ដេចណូអេ ហើយ​ស្ថាបនា​ទីក្រុង​ដ៏​សុចរិត​មួយ​ឡើង

Alma Baptizes in the Waters of Mormon

សូម​បង្ហាញ​រូបភាព​អាលម៉ា​ជ្រមុជទឹក​នៅក្នុង​ទឹក​នៃ​មរមន​ដល់​សិស្ស ( 62332; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 76 ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​ប្រាប់​ដល់​ថ្នាក់​ពី​អ្វី​ដែល​គេ​ស្គាល់​បុរស​ដែល​ជ្រមុជទឹក​ឲ្យ​អ្នកផ្សេង​នៅក្នុង​រូបភាព​នោះ ។ ( ប្រសិនបើ​សិស្ស​ពិបាក​ឆ្លើយ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​អាន​ការសង្ខេប​ក្នុង​ជំពូក​នៃ ម៉ូសាយ 18 ដើម្បី​រំឭក​ពួកគេ​ពី​រឿង​របស់​អាលម៉ា និង​ប្រជាជន​របស់​គាត់​នៅឯ​ទឹក​នៃ​មរមន 

សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ប្ដូរវេន​គ្នា​អាន​ឲ្យ​គ្នា​ស្តាប់​ទៅវិញទៅមកចាប់​​ពី ម៉ូសាយ 23:1–5, 19 ។ សូម​ឲ្យ​ពួកគេ​រកមើល​ឃ្លា​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​អាលម៉ា និង ប្រជាជន​របស់​គាត់ នៅពេល​ពួកគេ​បាន​ប្រែចិត្ត ហើយ​ជ្រើសរើស​ដើម្បី​រស់នៅ​ដោយ​សុចរិត ។ ( អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូស​ចំណាំ​ឃ្លា​ទាំងនេះ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ឲ្យ​សិស្ស​មើល​ទៅ​ឌីយ៉ាក្រាម​របស់​ពួកគេ​ដែល​បង្ហាញ​ពី​សេចក្ដីសង្ខេប​នៃ​ការធ្វើ​ដំណើរ​នៅក្នុង ម៉ូសាយ 7–24 ។ សូម​ណែនាំ​ពួកគេ​ឲ្យ​គូស​ដែនដី​ហេឡាម នៅលើ​ឌីយ៉ាក្រាម​របស់​ពួកគេ​ក្នុង​កន្លែង​សមរម្យ​ល្មម ។ សូម​ឲ្យ​ពួកគេ​គូស​សញ្ញា​ព្រួញ​មួយ​ពី​ទឹក​នៃ​មរមន​ទៅ​ដែនដី​ហេឡាម​ផងដែរ ហើយ​សូម​ឲ្យ​ពួកគេ​សរសេរ​លើ​ព្រួញ​នេះ​ថា « អាលម៉ា និង ប្រជាជន​របស់​គាត់​ចាកចេញ » ។ ( សម្រាប់​ឌីយ៉ាក្រាម​ពេញលេញ សូម​មើល​ទៅ​សេចក្ដីបន្ថែម​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ 

សេចក្ដី​សង្ខេប​នៃ​ការធ្វើ​ដំណើរ​នៅក្នុង ម៉ូសាយ 7–24

ការធ្វើ​ដំណើរ​នៅក្នុង ម៉ូសាយ 7–24

សូម​ពន្យល់​ដោយ​ខ្លីៗ​ថា​នៅក្នុង ម៉ូសាយ 23:6–14 យើង​អាន​ថា អាលម៉ា​បាន​បដិសេធ​សំណើរ​របស់​ប្រជាជន​គាត់​ថា គាត់​គឺជា​ស្ដេច​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 23:9–10, 12 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការពិពណ៌នា​របស់​អាលម៉ា​អំពី​ឥទ្ធិពល​ដែល​ស្ដេចណូអេ​បាន​មាន​លើ​គាត់ និង ប្រជាជន​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​ឃ្លា « ធ្លាក់​ទៅក្នុង​អន្ទាក់ » និង « ជាប់​ចំណង​ទាំងឡាយ​នៃ​អំពើ​ទុច្ចរិត » បង្រៀន​អ្វីខ្លះ​អំពី​ឥទ្ធិពល​នៃ​អំពើបាប ?

  • ហេតុអ្វីបានជា​វា​ជួយ​ដល់​យើង ពេល​យើង​ស្គាល់​ពី​ឥទ្ធិពល​ដែល​បានដឹកនាំ​យើង​ឲ្យ​ធ្វើ​បាប​ក្នុង​អតីតកាល ?

  • ក្រោយពី​យើង​ប្រែចិត្ត ហេតុអ្វី​បានជា​វា​អាច​ជាការសំខាន់​ដើម្បី​ចាំ​ពី​ការប្រែចិត្តមាន « ការ​ឈឺចាប់ » ប៉ុណ្ណានោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 23:13 ឮៗ ។ សូម​បង្ហាញ​ពី​ការប្រឹក្សា​របស់​អាលម៉ា​ឲ្យ « ឈរ​ឲ្យ​រឹងប៉ឹង​ក្នុង​ឥស្សរភាព​នេះ​ដែល​ធ្វើ​ឲ្យ​អ្នករាល់គ្នា​មាន​សេរី​ជា​យ៉ាងនោះ​ដែរ » ។

  • តើ​ការប្រឹក្សា​នេះ​អនុវត្ត​ដល់​ដំណើរការ​នៃ​ការប្រែចិត្ត​ដោយ​របៀបណា ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា នៅពេល​ព្រះអម្ចាស់​បាន​ដោះលែង​យើង​ពី​អំពើបាប ហើយ​យើង​ទទួល​បាន​សេរីភាព​នៃ​ការអភ័យទោស យើង​ត្រូវ​តែ​រើស​យក​ជម្រើស​សុចរិត​ដើម្បី​បន្ដ​សេរីភាព​នេះ ) ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 23:14–18 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​រឿង​ខ្លះ​ដែល​អាលម៉ា​បាន​បង្រៀន​ដល់​ប្រជាជន​ឲ្យ​ធ្វើ​ដើម្បី​បន្ដ​សេរីភាព​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 23:19–20 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​ឃ្លា​ដែល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ប្រជាជន នៅពេល​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​រស់នៅ​ដោយ​សុចរតិ ( « ចម្រើន​ឡើង​ជា​អតិបរមា » ) ។

  • តើ​អ្នក​នឹង​សង្ខេប​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​របស់​អាលម៉ា និង ប្រជាជន​របស់​គាត់​ដោយ​របៀបណា ? ( ក្នុង​ចំណោម​សេចក្ដីពិត​ផ្សេង​ទៀត សិស្ស​អាច​និយាយ​ថា នៅពេល​យើង​ប្រែចិត្ត ហើយ​ជ្រើសរើស​រស់នៅ​ដោយ​សុចរិត ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង ហើយ​ឲ្យ​យើង​មាន​សេរីភាព​ពី​ចំណង​នៃ​សេចក្ដីទុច្ចរិត​ទាំងឡាយ ។ )

  • តើ​អ្នក​បាន​ឃើញ​ពី​គោលការណ៍​នេះ​ត្រូវបាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក ឬ ជិវិត​របស់​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ​អ្នកនៅ​ពេល​ណា ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​ពី​បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ។ )

ម៉ូសាយ 23:21–29

កងទ័ព​លេមិន និង ពួកសង្ឃ​ដ៏​ទុច្ចរិត​របស់​ស្ដេចណូអេ​បាន​ដាក់​អាលម៉ា និង ប្រជាជន​របស់​គាត់​ក្នុង​សេវកភាព ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា អ្នកដែល​សុចរិត​ត្រូវតែ​បន្ដ​ជួប​នឹង​ឧបសគ្គ សូមឲ្យ​សិស្ស​គិត​ពី​ពេល​មួយ​ក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ពួកគេ​អាច​ភ្ជាប់​នឹង​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

អែលឌើរ រីឆាដ ជី ស្កត

« ការសាកល្បង … គឺជា​ការ​ចាំបាច់​ ទោះបីជា​នៅពេល​អ្នក​រស់នៅ​ដោយ​សា្អតស្អំ​ ដ៏​សុចរិត ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ [ របស់​ព្រះ ] ក្ដី ។ គឺ​នៅពេល​អ្វី​ទាំងអស់​មើល​ទៅ​ល្អ ជាញឹកញាប់​ឧបសគ្គ​មក​យ៉ាងច្រើន​ដែល​អនុវត្ត​ក្នុង​ពេលទន្ទឹម​គ្នា » ( « ទុកចិត្ត​លើ​ព្រះអម្ចាស់ » Ensign ខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 16 ) ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 23:21–22 ដើម្បី​រក​មើល​មូលហេតុ​ដែល​ព្រះអម្ចាស់​ឲ្យ​អ្នកដែល​ជ្រើសរើស​រស់នៅ​ដោយ​សុចរិត ជួប​នឹង​ការសាកល្បង និង ឧបសគ្គ​នានា ។ នៅពេល​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​ជួយ​ពួកគេ​ឲ្យយល់​ថា ព្រះអម្ចាស់​នឹង​សាកល្បង​ការអត់ធ្មត់ និង សេចក្ដីជំនឿ​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​បង្កើន​ការទុកចិត្ត​របស់​យើង​ទៅលើ​ទ្រង់ ។

សូម​ឲ្យ​សិស្ស​សរសេរ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី​សំណួរ​ទាំងនេះ នៅពេល​ពួកគេ​សិក្សា ម៉ូសាយ 23 ទាំងមូល ។ ពួកគេ​មិន​គួរ​សរសេរ​ចម្លើយ​របស់​ពួកគេ រហូតដល់​អ្នក​បំផុស​ពួកគេ​ឲ្យ​ធ្វើ​ដូច្នោះ​នៅ​ពេល​ក្រោយទៀតក្នុង​មេរៀន ។

  • តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​អ្នក​បាន​ជួប​នាពេល​ថ្មីៗ​នេះ ?

  • តើ​អ្នក​អាច​អនុវត្ត​សេចក្ដីជំនឿ និង ការទុកចិត្ត​ទៅលើ​ព្រះ ពេល​អ្នកជួប​នឹង​ឧបសគ្គ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 23:23–29 ។ សូម​ឲ្យ​ពួកគេ​រកមើល​របៀប​ដែល​អាលម៉ា និង ប្រជាជន​របស់​គាត់​ត្រូវបាន​សាកល្បង និង អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​បង្ហាញ​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះ ។

  • តើ​ការអធិស្ឋាន និង ការធ្វើតាម​ការប្រឹក្សា​របស់​ព្យាការី​ជួយ​យើង​ក្នុង​ពេល​មាន​ឧបសគ្គ​ដោយ​របៀបណា ? ( ពួកគាត់​អាច​ជួយ​យើង​ឲ្យ​បង្កើន​ការអត់ធ្មត់ និង សេចក្ដីជំនឿ ។ ពួកគាត់​ក៏​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​នូវ​កម្លាំង វិវរណៈ​ផ្ទាល់ខ្លួន សន្ដិភាព និង ទំនុកចិត្ត ដើម្បី​ឲ្យ​យើង​អាច​ស៊ូទ្រាំ​នឹង​ឧបសគ្គ​របស់​យើង ឬ ស្វែងរក​ការដោះលែង​ពី​ឧបសគ្គ​នោះ ។ )

ម៉ូសាយ 23:30–24:25

អាលម៉ា និង ប្រជាជន​របស់​គាត់​រង​ការកាត់ទោស ប៉ុន្ដែ​ព្រះអម្ចាស់​បញ្ឈប់​បន្ទុក​របស់​ពួកគេ ហើយ​បាន​ដោះលែង​ពួកគេ​ដោយ​អព្ភូតហេតុ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ទំនាក់ទំនង​របស់​អាម៉ូឡុន​ជាមួយ​នឹង​សាសន៍​នីហ្វៃ និង​ស្ដេច​របស់​ពួកគេ សូម​សង្ខេប ម៉ូសាយ 23:30–39 និង 24:1–7 ។ សូម​ពន្យល់​ថា អាម៉ូឡុន​គឺជា​អ្នកដឹកនាំ​ពួកសង្ឃ​ដ៏​ទុច្ចរិត​របស់​ស្ដេច​ណូអេ ដែល​បាន​កាត់​អាលម៉ា​ចេញ ដោយសារ​គាត់​បាន​គាំទ្រ​អ័ប៊ីណាដៃ ។ អាម៉ូឡុន ជាមួយ​នឹង​ពួកសង្ឃ​ដ៏​ទុច្ចរិត​ផ្សេង​ទៀត និង ប្រពន្ធ​សាសន៍​លេមិន​របស់​ពួកគេ បាន​ចូលរួម​នឹង​សាសន៍​លេមិន ។ អាម៉ូឡុន ទទួល​បាន​ប្រយោជន៍​ពី​សេ្ដច​នៃ​សាសន៍​លេមិន ដែល​ក្រោយមក​បាន​តែងតាំង​គាត់​ឲ្យ​គ្រប់គ្រង​លើ​សាសន៍នីហ្វៃ​ទាំងអស់​ក្នុង​ដែនដី​ហេឡាម រួមមាន​ប្រជាជន​របស់​អាលម៉ា​ដែរ ។

សូម​ឲ្យ​សិស្ស​ម្នាក់​មកខាងមុខ​ថ្នាក់ ហើយ​សូម​ឲ្យ​គេ​ស្ពាយ​កាតាប​ទទេ ។ ( សិស្ស​នឹងត្រូវការ​ព្រះគម្ពីរ​របស់​គេ ។ ) សូម​សួរ​សិស្ស​ថា​តើ​វា​ងាយស្រួល​ប៉ុណ្ណា​ដើម្បី​ស្ពាយ​កាតាប​ទទេ​ពេញ​មួយ​ថ្ងៃ​នោះ ។ សូម​ឲ្យ​សិស្ស​នេះ​អាន ម៉ូសាយ 24:8–11 ឮៗ ។ រាល់ពេល​សិស្ស​អាន​អំពី​អ្វី​មួយ​ដែល​ជា​ឧបសគ្គ​ដល់​អាលម៉ា និង​ប្រជាជន​របស់​គាត់ សូម​ដាក់​ថ្ម​មួយ ឬ​របស់​ធ្ងន់​អ្វីមួយ​ទៅក្នុង​កាតាប​នោះ ។ នៅពេល​សិស្ស​បាន​អាន​ចប់ សូម​សួរ​គាត់​ថា ​តើ​វា​ងាយស្រួល​ប៉ុណ្ណា​ក្នុង​ការស្ពាយ​កាតាប​ពេញ​ដោយ​របស់ធ្ងន់​ពេញ​មួយ​ថ្ងៃ​នោះ ។ ( សិស្ស​គួរ​នៅ​ខាងមុខ​ថ្នាក់​ដដែល ហើយ​ស្ពាយ​កាតាប​ធ្ងន់​នោះ រហូតដល់​ប្រាប់​ឲ្យ​អង្គុយ​ចុះ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​ថ្ម ឬ របស់​ធ្ងន់​ដែល​នៅក្នុង​កាតាប​តំណាង​ឲ្យ​អ្វី​នៅក្នុង​ជីវិត​របស់​យើង ?

  • តើ​បន្ទុក​ប្រភេទ​នេះ​ជះឥទ្ធិពល​ដល់​យើង​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 24:10–12 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​ប្រជាជន​របស់​អាលម៉ា​បាន​ធ្វើ ដើម្បី​ទទួលបាន​ជំនួយ​ដល់​បន្ទុក​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ពន្យល់​អ្វី​ដែល​គេ​រកឃើញ ។

  • តើ​ការអធិស្ឋាន​អាច​ជួយ​យើង នៅពេល​យើង​មាន​បន្ទុក​លំបាក​ដោយ​របៀបណា ?

  • នៅពេល​យើង​ជួប​នឹង​ឧបសគ្គ ហេតុអ្វីបានជា​វា​ជួយ​លួងលោម​ពេល​ដឹង​ថា ព្រះ​ដឹង​ពី « គំនិត​នៃ​ដួងចិត្ត [ របស់​យើង ] » ?

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 24:13–15 ដើម្បី​រកមើល​អ្វី​ដែល​បាន​កើតឡើង​ដល់​ប្រជាជន​របស់​អាលម៉ា នៅពេល​ពួកគេ​បន្ដ​អធិស្ឋាន​ដើម្បី​សុំ​ជំនួយ ។

  • តើ​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ធ្វើ​អ្វី​សម្រាប់​ប្រជាជន​របស់​អាលម៉ា ? ( នៅពេល​សិស្ស​ឆ្លើយ អ្នក​អាច​សុំ​ឲ្យ​ម្នាក់ ឬ ពីរនាក់​ទៀត​លើក​បាត​កាតាប​ដើម្បី​សម្រាល​បន្ទុក​នៃ​ការស្ពាយ​របស់​សិស្ស​នោះ—ដើម្បី​តំណាង​ឲ្យ​ពេល​ព្រះអម្ចាស់​អាច​សម្រាល​បន្ទុក​របស់​យើង តើ​ការសន្យា​នេះ​ទាក់ទង​នឹង​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​នៅឯ​ទឹក​នៃ​មរមន​ដោយ​របៀបណា ? ( សូមមើល ម៉ូសាយ 18:8–10 ។ )

  • ហេតុអ្វីបានជា​វា​ជួយ​ដល់​អ្នក​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​មិនតែងតែ​ដក​បន្ទុក​របស់​យើង​ភ្លាមៗ ឬ ដក​យក​នូវ​ឧបសគ្គ​របស់​អ្នក​ភ្លាម​ទេ ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ ពី​របៀប​ដែល​អាលម៉ា ​និង ​ប្រជាជន​របស់​គាត់​ឆ្លើយតប​នឹង​ការសាកល្បង​របស់​ពួកគេ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​នូវកម្លាំង​ដើម្បី​ស៊ូទ្រាំ​នឹង​ការសាកល្បង ឬ ការរែក​បន្ទុក​នោះ ?

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 24:16–17, 21 ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ និង ឃ្លា​ដែល​ពិពណ៌នា​បន្ថែម​ទៀត​ពី​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតប​នឹង​ការសាកល្បង​របស់​ពួកគេ និង ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ពន្យល់​ជា​សម្ដី​ខ្លួនឯង​ពី​ទំនាក់ទំនង​ដែល​ពួកគេ​ឃើញ​រវាង​សកម្មភាព​របស់​ប្រជាជន និង សកម្មភាព​របស់​ព្រះអម្ចាស់ ។ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ធ្វើតាម​ឆន្ទៈ​របស់​ព្រះអម្ចាស់​ដោយ​អត់ធ្មត់ ទ្រង់​នឹង​ពង្រឹង​យើង ហើយ​ដោះលែង​យើង​ពី​ការសាកល្បង​របស់​យើង​តាមពេល​វេលា​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​ដែល​បាន​មក​ខាង​មុខ​ថ្នាក់ ទម្លាក់​កាតាប​ចុះ ។ សូម​ឲ្យ​គេ​ពិពណ៌នា​ពី​អារម្មណ៍​ដែល​មាន​សេរីភាព​ពី​បន្ទុក​នោះ ។ សូម​ឲ្យ​សិស្ស​ដដែល​នោះ​អាន ម៉ូសាយ 24:21–22 ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​នោះ​ចែកចាយ​ពី​របៀប​ដែល​គេ​អាច​ភ្ជាប់​ទៅនឹង​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

សូម​សង្ខេប ម៉ូសាយ 24:18–25 ដោយ​ការពន្យល់​ថា អាលម៉ា និង ​ប្រជាជន​របស់​គាត់​អាច​រត់ចេញ ដោយសារ​ព្រះអម្ចាស់​បាន​បណ្ដាល​ឲ្យ​សាសន៍​លេមិន​បាន​ដេកលង់លក់​យ៉ាង​ខ្លាំង ។ បន្ទាប់មក ព្រះអម្ចាស់​បាន​ដឹកនាំ​អាលម៉ា​ និង ​ប្រជាជន​របស់​គាត់​ទៅកាន់​ដែនដី​សារ៉ាហិមឡា នៅពេល​ស្ដេច​ម៉ូសាយ​បាន​ស្វាគមន៍​ដល់​ពួកគេ​ដោយ​សេចក្ដីអំណរ ។ អាលម៉ា និង ប្រជាជន​របស់​គាត់ “ បាន​ថ្វាយ​អំណរគុណ​របស់​គេ​ដល់​ព្រះ” ដោយ​ដឹង​ថា “ គ្មាន​អ្នកណា​ម្នាក់​អាច​ដោះ​ពួកគេ​បាន​ឡើយ លើកលែង​តែ​ព្រះអម្ចាស់ ជា​ព្រះ​របស់​គេ​ប៉ុណ្ណោះ” ( ម៉ូសាយ 24:21; សូម​មើល​ផងដែរ ម៉ូសាយ 25:16 ) ។

លើ​ឌីយ៉ាក្រាម​របស់​ពួកគេ​បង្ហាញ​ពី​សេចក្ដីសង្ខេប​នៃ​ការធ្វើ​ដំណើរ​នៅក្នុង ម៉ូសាយ 7–24 សូម​ឲ្យ​សិស្ស​គូរ​សញ្ញា​ព្រួញ​មួយ​ពី​ដែនដី​ហេឡាម ទៅ​កាន់​ដែនដី​សារ៉ាហិមឡា ។ សូម​ឲ្យ​សិស្ស​សរសេរ​លើ​ការធ្វើ​ដំណើរ​នេះ​ថា “ ប្រជាជន​របស់​អាលម៉ា​រត់ចេញ” ។

ការធ្វើ​ដំណើរ​នៅក្នុង ម៉ូសាយ 7–24

ដើម្បី​បញ្ចប់ សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​នឹង​សំណួរ​ពីរ​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ពីមុនៗ​ក្នុង​មេរៀន​នេះ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​ឧបសគ្គ និង របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីជំនឿ និង​ទីទុកចិត្ត​ទៅលើ​ព្រះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស៊ូទ្រាំ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ប្រសិនបើ​យើង​ធ្វើតាម​ព្រះឆន្ទៈ​នៃ​ព្រះអម្ចាស់​ដោយ​អត់ធ្មត់ ទ្រង់​នឹង​ពង្រឹង​យើង ហើយ​ដោះលែង​យើង​ចេញពី​ឧបសគ្គ​របស់​យើង​តាមពេលវេលា​របស់​ទ្រង់ ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​ចែក​ឧទាហរណ៍​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ពង្រឹង​ដល់​ពួកគេ​ក្នុងពេល​គេ​មាន​ឧបសគ្គ​ដែរ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 21–24 ។ ការបញ្ច្រាស​សេវកភាព​នៃ​ប្រជាជន​របស់​លិមហៃ ជាមួយ​នឹង​សេវកភាព​នៃ​ប្រជាជន​របស់​អាលម៉ា

ប្រជាជន​របស់​លិមហៃ

ប្រជាជន​របស់​អាលម៉ា

ពួកគេ​ត្រូវ​បាន​ដាក់​នៅក្នុង​សេវកភាព ក្រោយពី​មាន​ការបង្ហូរ​ឈាម​ជាច្រើន ( សូមមើល ម៉ូសាយ 21:5–13 ) ។

ពួកគេ​ត្រូវបាន​ដាក់​នៅក្នុង​សេវកភាព​ដោយ​គ្មាន​ការបង្ហូរឈាម ( សូម​មើល ម៉ូសាយ 23:35–38 ) ។

ព្រះអម្ចាស់​ក្រ​នឹង​ឮ​ការយំ​របស់​ពួកគេ ដោយសារ​តែ​អំពើទុច្ចរិត​របស់​ពួកគេ ( សូម​មើល ម៉ូសាយ 21:15 ) ។

ព្រះអម្ចាស់​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ពួកគេ​យ៉ាងលឿន ( សូមមើល ម៉ូសាយ 23:10–13 ) ។

បន្ទុក​របស់​ពួកគេ​ត្រូវបាន​បញ្ឈប់ ដោយសារ​ព្រះអម្ចាស់​បាន​បន្ទន់​ដួងចិត្ត​នៃ​សាសន៍​លេមិន ( សូមមើល ម៉ូសាយ 21:15 ) ។

ព្រះអម្ចាស់​បាន​ពង្រឹង​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​ស៊ូទ្រាំ​នឹង​បន្ទុក​របស់​ពួកគេ ( សូមមើល ម៉ូសាយ 23:14–15) ។

គេឌាន​បាន​ទទួល​គម្រោង​មួយ​នៃ​ការរត់ចេញ ( សូមមើល ម៉ូសាយ 21:36; 22:1–9 ។

ព្រះអម្ចាស់​បាន​ប្រាប់​ពួកគេ​ថា « ចូរ​ក្សាន្ដ​ចិត្ត​ចុះ ព្រោះ​ថ្ងៃស្អែក​យើង​នឹង​ដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​សេវកភាព » ( ម៉ូសាយ 24:16 ) ។

ពួកគេ​បាន​ធ្វើ​ឲ្យ​អ្នកយាម​ស្រវឹង ( សូមមើល ម៉ូសាយ 22:10 ) ។

ព្រះអម្ចាស់​បាន​បណ្ដាល​ឲ្យ​អ្នកយាម​ដេកលក់ ( សូមមើល ម៉ូសាយ 24:19) ។

ម៉ូសាយ 23:21 ។ តើ​ឧបសគ្គ​របស់​យើង​អាច​ជា​ប្រយោជន៍​ដល់​យើង​ដោយ​របៀបណា ?

ទោះបីជា​ប្រជាជន​ដែល​ធ្វើតាម​អាលម៉ា​បាន​ប្រែចិត្ត ហើយ​មាន​សេចក្ដីជំនឿ​ក្ដី ក៏​ព្រះអម្ចាស់​បាន​ឲ្យ​ពួកគេ​ត្រូវបាន​សង្កត់សង្កិន​ខាង​សាច់ឈាម​ដោយ​សាសន៍​លេមិន ជា​ឧបសគ្គ​មួយ​នៃ​ការអត់ធ្មត់ និង សេចក្ដីជំនឿ​របស់​ពួកគេ​ដែរ ។

អែលឌើរ អ័សុន អែហ្វ វីតនី នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​ថា អ្វីៗ​ដែល​យើង​ជួប នឹង​បង្រៀន​យើង​ពី​មេរៀន​ដ៏​មាន​តម្លៃ ៖

« គ្មាន​ការឈឺចាប់​ដែល​យើង​រងទុក្ខ គ្មាន​ការសាកល្បង​ដែល​យើង​ទទួល​ណា ទៅជា​ឥត​ប្រយោជន៍​​នោះ​ទេ ។ វា​បម្រើ​ដល់​ការអប់រំ​ ដល់​ការអភិវឌ្ឍ​នៃ​គុណ​សម្បត្តិរបស់​យើង​ដូចជា ការអត់ធ្មត់ សេចក្ដី​ជំនឿ ការរឹងមាំ និង ការបន្ទាបខ្លួន ។ អ្វី​ទាំងអស់​ដែល​យើង​រងទុក្ខ និង​អ្វី​ទាំងអស់​ដែល​យើង​ស៊ូទ្រាំ ជាពិសេស​នៅពេល​យើង​ស៊ូទ្រាំ​វា​ដោយ​អត់ធ្មត់​នោះ វា​នឹង​ពង្រឹង​ដល់​អត្តចរិត​របស់​យើង បន្សុទ្ធ​ដួងចិត្ត​យើង ពង្រីក​ព្រលឹង​យើង និង ធ្វើឲ្យ​យើង​ចេះ​ស្រឡាញ់ និង​សប្បុរស​កាន់តែ​ខ្លាំង កាន់តែ​សក្តិសម​នឹង​ត្រូវបាន​ហៅ​ថា​ជា​កូនចៅ​នៃ​ព្រះ … ហើយ​វា​គឺ​តាមរយៈ​សេចក្ដីសោកសៅ និង​ការរងទុក្ខ ការលំបាក និង​ ទុក្ខព្រួយ ដែល​យើង​ទទួល​បាន​ការអប់រំ​ដែល​យើង​មក​ទីនេះ​ដើម្បី​ទទួល​បាន ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះវរបិតា និង ព្រះមាតា​នៅលើ​ស្ថានសួគ៌” ( នៅក្នុង ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល, Faith Precedes the Miracle [ ឆ្នាំ 1972 ], ឆ្នាំ 98 ) ។

អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ពន្យល់​បន្ថែម​ទៀត​អំពី​តម្លៃ និង គោលបំណង​នៃ​ឧបសគ្គ​ទាំងនោះ ៖

« ពេល​ការសាកល្បង​ទាំងនោះ​ពុំ​មែន​លទ្ធផល​នៃ​ការ​មិនគោរព​ប្រតិបត្តិ​របស់អ្នក នោះ​វា​គឺជា​ភស្តុតាង​ថា ព្រះអម្ចាស់​ទ្រង់​សព្វព្រះទ័យ​ចង់​ឲ្យ​អ្នក​រីកចម្រើន​បន្ថែម​ទៀត ( សូមមើល សុភាសិត 3:11–12 ) ។ ដូច្នេះ​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នូវ​បទពិសោធន៍​ដែល​ជួយ​ឲ្យ​មាន​ការរីកចម្រើន ការយល់ដឹង និងសេចក្ដីមេត្តា ដែលដុះខាត់អ្នក​សម្រាប់​អត្ថប្រយោជន៍​ដ៏អស់កល្ប​ជានិច្ច​របស់​អ្នក ។ ដើម្បី​យក​អ្នក​ពី​កន្លែង​ដែល​អ្នក​ស្ថិតនៅ ទៅ​កាន់​កន្លែង​ដែល​ទ្រង់ចង់​ឲ្យ​អ្នក​ក្លាយទៅជា នោះ​តម្រូវ​ឲ្យ​មាន​ការ​កែតំរង់​ជា​ច្រើន ហើយ​ដែល​ជាទូទៅ​តម្រូវ​ឲ្យ​មាន​ការ​លំបាក និង​ការឈឺចាប់» ( “Trust in the Lord,Ensign, ខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 16–17 ) ។

ម៉ូសាយ 24:15–16. ។ តើ​អាកប្បកិរិយា​របស់​យើង​អាច​ជះឥទ្ធិពល​ដល់​ការរីកចម្រើន​ផ្ទាល់ខ្លួន​យើង​តាមរយៈ​ឧបសគ្គ​ដោយ​របៀបណា ?

អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​លើកទឹកចិត្ត​ដល់​យើង​ឲ្យ​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ នៅពេល​យើង​ជួប​នឹង​ការសាកល្បង ៖

« ព្រះអម្ចាស់​មាន​គម្រោង​ពង្រឹង​ដល់​ការរីកចម្រើន និង ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​របស់​អ្នក ។ ដំណើរការ​នោះ ត្រូវបាន​ពន្លឿន​នៅពេល​អ្នក​នឹង​មាន​ឆន្ទៈ​ឲ្យ​ទ្រង់​ដឹកនាំ​អ្នក​ឆ្លងកាត់​រាល់​បទពិសោធន៍​រីកចម្រើន​នានា​ដែល​អ្នក​បាន​ជួប មិន​ថា​ពី​មុន​វា​ជា​ការចូលចិត្ត​ផ្ទាល់ខ្លួន​របស់​អ្នក​ឬ​ក៏​អត់​នោះ​ទេ ។ នៅពេល​អ្នក​ទុកចិត្ត​លើ​ព្រះអម្ចាស់ នៅពេល​អ្នក​មាន​ឆន្ទៈ​ឲ្យ​ដួងចិត្ត​របស់​អ្នក និង​គំនិត​របស់​អ្នក​ផ្ដោតលើ​ឆន្ទៈ​របស់​ទ្រង់ នៅពេល​អ្នក​សុំ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក​ដើម្បី​ធ្វើតាម​ឆន្ទៈ​របស់​ទ្រង់ អ្នក​នឹង​ត្រូវបាន​ធានា​ពី​សុភមង្គល​ដ៏​អស្ចារ្យ​នៅតាម​ផ្លូវ និង​ការទទួលបាន​ដ៏ពេញលេញ​បំផុត​ពី​បទពិសោធន៍​ខាង​សាច់ឈាម​នេះ ។ ប្រសិនបើ​អ្នក​មាន​សំណួរ​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​អ្នក​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​នោះ ឬ មិន​អាច​ដោះស្រាយ​នឹង​ឧបសគ្គ​ដ៏​មិនរីករាយ​គ្រប់ពេល​នោះ អ្នក​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ពិបាក​នឹង​ប្រទានពរ​ដល់​អ្នក​ជាងមុន” ( «“ Finding Joy in Life, Ensign, ខែ ឧសភា ឆ្នាំ 1996, ទំព័រ 25 ) ។