បណ្ណាល័យ
មេរៀនទី​ 19 ៖ នីហ្វៃទី​1 18


មេរៀនទី 19

នីហ្វៃទី​ 1 18

សេចក្តី​ផ្ដើម

ដោយ​ការធ្វើតាម​ការណែនាំ​របស់​ព្រះអម្ចាស់ នីហ្វៃ និង អ្នក​ផ្សេង​ទៀត បាន​បញ្ចប់​ការសង់​សំពៅ និង ចេញ​ដំណើរ​ទៅ​កាន់​ដែនដី​សន្យា ។ អំឡុងពេល​ធ្វើដំណើរ​របស់​ពួកគេ លេមិន និង លេមយួល និង កូនប្រុស​របស់​អ៊ីសម៉ាអែល និង ប្រពន្ធ​របស់​ពួកគេ បាន​បះបោរ​ទាស់​នឹង​ព្រះអម្ចាស់ ។ នៅពេល​នីហ្វៃ​បាន​ស្ទីបន្ទោស​ពួកគេ លេមិន និង លេមយួល​បាន​ចងគាត់​ដោយ​ខ្សែដាប់ ។ ជាលទ្ធផល លីអាហូណា​បាន​ឈប់​ដើរ ហើយពួកគេ​មិន​អាច​សម្រេច​ថា​ផ្លូវណាមួយ​ត្រូវ​កាច់ចង្កូត​សំពៅ​ទៅ​នោះទេ ។ នៅពេល​ព្យុះ​ដ៏​ធំ​មួយ​បាន​មក​គំរាម​ជីវិត​គ្រប់គ្នា​នៅ​លើ​សំពៅ នោះពួកគេ​បាន​ប្រែចិត្ត និង បាន​ដោះលែង​នីហ្វៃ ។ នីហ្វៃ​បាន​អធិស្ឋាន​ដើម្បី​ឲ្យ​ព្យុះ​ស្ងប់ ហើយ​ព្រះអម្ចាស់​បាន​ដឹកនាំ​ដំណើររបស់ពួកគេ​ម្ដងទៀត ទៅកាន់​ដែនដី​សន្យា ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី​1 18:1–8

គ្រួសារ​របស់លីហៃ រៀបចំ​ចេញដំណើរ​តាម​សមុទ្រ​ទៅកាន់​ដែនដី​សន្យា

សូម​សរសេរ ព្រះចេស្ដា​របស់ព្រះអម្ចាស់ និង ការខិតខំ​របស់​ខ្ញុំ នៅលើ​ក្ដារខៀន ។ សុំ​ឲ្យ​សិស្ស​គិត​អំពី​បញ្ហា​មួយ ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​អ្វី​ដែល ( ព្រះចេស្ដា​របស់ព្រះអម្ចាស់ ការខិតខំ​របស់​ខ្ញុំ ) អាច​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​ការដោះស្រាយ​បញ្ហា និង សុំ​ឲ្យពួកគេ​ពន្យល់​ពី​មូលហេតុ ។ ក្រោយពី​ការពិភាក្សា​ដ៏​ខ្លីមួយ សូម​អញ្ជើញ​សិស្ស​រក​មើល​របៀប​ដែល​គំរូ​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី​1 18 អាច​ជួយ​ពួកគេ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដែលពួកគេ​ជួប​ប្រទះ ។

លីហៃ និង ប្រជាជន​របស់​គាត់ មក​ដល់​ដែនដី​សន្យា

សូម​បង្ហាញ​រូបភាព​លីហៃ និង ប្រជាជន​របស់​គាត់ មក​ដល់​ដែនដី​សន្យា ( 62045 ; សៀវភៅ​រូបភាព​ដំណឹងល្អ [2009] ទំព័រ 71) ។

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃទី1​ 18:1–8 ដោយ​ស្ងាត់​ៗ ។ សុំ​ឲ្យ​ពួកគេ​រក​មើល (1) អ្វី​ដែល​នីហ្វៃ និង គ្រួសារ​របស់​គាត់​ធ្វើ ដើម្បី​រៀបចំ​សម្រាប់​ដំណើរ​របស់​ពួកគេ​ទៅកាន់​ដែនដី​សន្យា និង (2) អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ជួយ​ដល់​ពួកគេ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​សំខាន់​ដែល​នីហ្វៃ​បាន​ទទួល​វិវរណៈ « ពី​ពេល​មួយ​ទៅ​ពេល​មួយ » ?

  • នៅក្នុង នីហ្វៃទី​1 18:2–3 តើ​ទំនាក់ទំនងអ្វី ​ដែល​អ្នក​បាន​ឃើញ​រវាង​សកម្មភាព​របស់នីហ្វៃ និង ជំនួយ​ដែល​គាត់​បាន​ទទួល​ម​កពី​ព្រះអម្ចាស់ ?

  • តើការណែនាំ​របស់​ព្រះអម្ចាស់ និង ការខិតខំ​ផ្ទាល់ខ្លួន​របស់​នីហ្វៃ មាន​សារៈសំខាន់​យ៉ាង​ដូចម្ដេច ក្នុង​ការ​បញ្ចប់​ការសង់​សំពៅ និង ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​សន្យា ?

សុំ​ឲ្យ​សិស្ស​សង្ខេបគោលការណ៍​ពីរបី ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​នីហ្វៃ ។ នៅពេល​សិស្ស​មាន​ឱកាស​ដើម្បី​រក​សេចក្ដី​ពិត ដែល​ពួកគេ​បាន​រៀន សូ​ម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ដើម្បី​សម្រេច​បាន​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា យើង​ត្រូវ​ស្វែងរក​ជំនួយ​របស់​ទ្រង់ និង បញ្ចេញ​ការខិត​ខំ​របស់​យើង​ផ្ទាល់ ។

  • តើ​នៅពេល​ណា​ដែល​អ្នក​ទទួល​បាន​ការណែនាំ ឬ ការដឹកនាំ​មក​ពី​ព្រះអម្ចាស់ ហើយ​ត្រូវការការខិតខំ​ប្រឹង​ផ្ទាល់​របស់​អ្នក ដើម្បី​រក្សា​ព្រះបញ្ញត្តិ​មួយ​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​កត់ត្រា​នូវ​ចម្លើយ​របស់​គ្នា​ទៅវិញ​ទៅមក ចំពោះ​សំណួរ​ខាងលើ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ។

សូម​បង្ហាញ​ថា យើ​ង​ទាំងអស់​គ្នា​ត្រូវការ​ជំនួយ​ពី​ព្រះ ដើម្បី​គោរព​តាម​ព្រះបញ្ញតិ្ត​របស់​ទ្រង់ និង ដើម្បី​ធ្វើ​តាម​បទដ្ឋាន​នៃ​ដំណឹងល្អ​ដែល​បាន​គ្រោង​ទុក​នៅក្នុង ដើម្បីកម្លាំង​នៃ​យុវជន ។( អ្នក​អាច​ទទួល​បាន និង សុំ​សៀវភៅ ​ដើម្បីកម្លាំង​នៃ​យុវជន មុនពេល​ចាប់​ផ្ដើម ) ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រក​មើល​ព្រះបញ្ញត្តិ​មួយ ឬ បទដ្ឋាន​ដំណឹងល្អ​មួយ ដែល​ពួកគេ​ត្រូវការ​ជំនួយ​ពី​ព្រះ​ជាពិសេស​ក្នុង​ការ​គោរព​តាម ។ សូម​ផ្ដល់ពេល​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​​របស់ពួកគេ​អំពី (1) អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ដើម្បីគោរព​តាម និង (2) ការខិតខំ​ផ្ទាល់ខ្លួន​អ្វី ដែល​ពួកគេ​ត្រូវការ​ដើម្បី​គោរព​តាម​វា​បាន ។

នីហ្វៃ​ទី​1 18:9 –25

លេមិន និង លេមយួល​បាន​ដឹកនាំ​ការបះបោរ​ដែល​រារាំង​ការធ្វើ​ដំណើរ​ទៅកាន់​ដែនដី​សន្យា

សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា អ្វី​ជា​ហេតុផលមួយចំនួន ដែល​យើង​ត្រូវ​ជួប​នឹង​ការលំបាក ?

ក្រោយពី​ការពិភាក្សា​ខ្លះៗ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិល វិតនី ខ្លេតុន នៃ​ក្រុម​ចិតសិប​នាក់ ។ សុំ​ឲ្យសិស្សក្នុង​ថ្នាក់​ស្ដាប់​រក​នូវ​ហេតុផល​បី​យ៉ាងដែល​អែលឌើរ ខ្លេតុន បាន​ផ្ដល់​ចំពោះ​ការលំបាក​ដែល​យើង​បាន​ជួបប្រទះ ៖

« តាម​ន័យ​ទូទៅ បន្ទុក​របស់​យើងមក​ពី​ប្រភព​បីយ៉ាង ។ [1] បន្ទុក​ខ្លះ​គឺជា​លទ្ធផល​ធម្មជាតិ​នៃ​លក្ខខណ្ឌ​នៃ​ពិភពលោក ដែល​យើង​រស់នៅ ។ ជំងឺ​តម្កាត់ ការពិការខាង​រាងកាយ ខ្យល់ព្យុះ​ និង ការរញ្ជួយ​ផែនដី​​ដែល​កើតឡើង​ពីពេល​មួយ​ទៅ​ពេល​មួយ ​នោះមិនមែនជា ​កំហុស​របស់​យើង​នោះទេ ។ …

« [2] បន្ទុក​ផ្សេង​ទៀត ត្រូវបាន​ដាក់​មក​លើ​យើង ដោយ​ការប្រព្រឹត្ត​ខុស​របស់​អ្នក​ដទៃ ។ ការបំពាន និង ការញៀន អាច​ធ្វើ​ឲ្យ​គេហដ្ឋាន​ក្លាយ​ជាអ្វីមួយ ប៉ុន្ដែគេហដ្ឋានគឺ​ជា​ស្ថានសួគ៌​មួយ​នៅលើ​ផែនដី​ចំពោះ​សមាជិក​គ្រួសារ​សុចរិត ។ អំពើ​បាប ប្រពៃណី​ខុសឆ្គង ការបង្រ្កាប និង បទល្មើស ពង្រាយ​ដាក់បន្ទុកដល់​ជនរងគ្រោះ​តាមផ្លូវ​នៃ​ជីវិត​គេ ។ …

« [3] កំហុស និង កំសោយ​របស់​យើង​ផ្ទាល់ ​បង្កើត​បញ្ហា​ដល់​យើង​ជាច្រើន និង អាច​ដាក់បន្ទុក​យ៉ាង​ធ្ងន់​មក​លើ​ស្មា​របស់​យើង ។ បន្ទុក​ដ៏​ស្មុគស្មាញ​ភាគច្រើនដែ​ល​យើង​ដាក់​មក​លើ​ខ្លួន​យើង គឺជា​បន្ទុក​នៃ​អំពើ​បាប » ( « ថា​បន្ទុក​របស់​អ្នក​នឹង​ត្រូវ​បាន​សម្រាល » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 12–13 ) ។

សូម​សរសេរ​នៅលើ​ក្ដារ​ខៀន (1) លក្ខខណ្ឌ​នៃ​ពិភពលោក (2) ការប្រព្រឹត្ត​ខុស​របស់​អ្នក​ដទៃ និង (3)  កំហុស និងកំសោយ​របស់​យើង​ផ្ទាល់ ។​

សូម​ពន្យល់​ថា ក្រោយពី​គ្រួសារ​របស់​លីហៃ​បាន​ចុះ​សំពៅ​​ធ្វើ​ដំណើរ​កាត់​សមុទ្រ លេមិន លេមយួល និង អ្នក​ផ្សេង​ទៀត​បាន​ជ្រើសរើស​ជម្រើស​ខុស ដែល​នាំ​មក​នូវ​ការលំបាក​ដល់​គ្រប់គ្នា​នៅលើ​សំពៅ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី​ 1 18:9 ឮៗ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​លើកដៃ​របស់​ពួកគេ នៅពេល​ពួកគេ​ដឹងពី​គំរូ​មួយ​របស់​នរណា​ម្នាក់​ដែល​រើស​ជម្រើស​ខុស ។

  • តើ​ជម្រើស​ខុស​អ្វី​ដែល​លេមិន លេមយួល កូនប្រុស​របស់​អ៊ីសម៉ាអែល និង ប្រពន្ធ​របស់​ពួកគេ​បាន​ធ្វើ ? ហេតុអ្វីបាន​ជា​វា​ខុស ?

សូម​ជួយ​សិស្ស​យល់​ថា វា​មិន​មែន​ខុស​ដើម្បី​រាំ ស្ដាប់​តន្ដ្រី ឬ មាន​ការសប្បាយ ប៉ុន្ដែ​ខគម្ពីរ​នេះ​បង្ហាញ​ថា​លេមិន លេមយួល និង អ្នកផ្សេង​ទៀត​បានធ្វើ​នូវ​រឿង​ទាំងនេះ « ដោយ​មាន​ភាព​ទ្រគោះ​ហួស​វិស័យ »​( នីហ្វៃ​ទី​1 18:9 ) ។ សូម​ពន្យល់ថា​នៅក្នុ​ង​បរិបទ​នេះ ពាក្យ​ភាពទ្រគោះ​ សំដៅ​លើ​ភាព​អាសគ្រាម ឬ គ្រោតគ្រាត ។ សត្រូវ​​យើង ​អាច​ប្រើ​​ការរាំ តន្ដ្រី និង របៀប​ដែល​យើង​និយាយ​ដើម្បី​បំផ្លាញ​ដួងចិត្ត និង គំនិត​របស់​យើង និង នាំ​ឲ្យ​យើង​បាត់បង់​ភាព​ជាដៃគូ​នៃព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 18:10 ឮៗ ។

  • ដោយ​យោង​តាម នីហ្វៃ​ទី​​1 18:10 តើ​នីហ្វៃ​បាន​ភ័យ​ខ្លាច​​អ្វី​នឹង​កើតឡើង ប្រសិន​បើ​អ្នកដែល​បះបោរ​មិន​ព្រម​ប្រែចិត្ត ?

  • តើ​នីហ្វៃ​បាន​ធ្វើ​អ្វី ដើម្បី​ព្យាយាម​ជួយ​ពួកគេ ? ( វា​អាច​មា​នប្រយោជន៍​សម្រាប់​សិស្ស​ដើម្បី​ដឹង​ថា​ពាក្យ ភាព​ម៉ឺងម៉ាត់ មានន័យ​ថា ភាព​ម៉ត់ចត់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ប្រសិនបើ​សមាជិក​គ្រួសារ​ម្នាក់ ឬ អ្នក​ដឹកនាំ​សាសនាចក្រ​ណាម្នាក់ បាន​សុំ​ឲ្យពួកគេ​ប្ដូរ​តន្ដ្រី​ដែល​ពួកគេ​កំពុង​ស្ដាប់ របៀបពួកគេ​រាំ ឬ របៀប​ពួកគេ​និយាយ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹង​គិត​ថា តើ​ពួកគេ​នឹង​ព្រម​ស្ដាប់តាម ហើយ​ផ្លាស់ប្ដូរ​ឬទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី​1 18:11 ឮៗ ។

  • យោងតាម នីហ្វៃទី​1 18: 10–11 តើ​លេមិន និង លេមយួល​បាន​ឆ្លើយតប​នឹង​ការប្រឹក្សា​របស់​នីហ្វៃ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​បាន​ជាព្រះអម្ចាស់​បានបណ្តោយ​ឲ្យ​លេមិន និង លេមយួល​ចងនីហ្វៃ ?

សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ប្ដូរ​វេន​គ្នា​អាន​នៅក្នុង នីហ្វៃទី​1 18:12–14, 17–19 ឮៗ ។ សុំ​ឲ្យ​សិស្ស​រក​មើល​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​អាកប្បកិរិយា​របស់​លេមិន និង លេមយួល ។ សូម​អញ្ជើញ​សិស្ស​រក​មើល​គោលការណ៍​នៃ​ដំណឹងល្អ ដែល​ពួកគ​អាច​រៀន​ពី​ដំណើររឿង​នេះ ។ ចម្លើយ​មួយ​អាច​ថា អំពើ​បាប​នាំ​ទៅរក​ការរងទុក្ខ​ដល់​ខ្លួន​យើង និង ពេលខ្លះ​ដល់​អ្នក​ដទៃ​ផងដែរ ។ដើម្បី​ជួយ​សិស្ស​អនុវត្ត​គោលការណ៍​នេះ អ្នក​អាច​សួរ​សំណួរ​ដូចជា ៖

  • តើ​សកម្មភាព​បះបោរ​នៃ​មនុស្ស​ពីរបី​នាក់ ប៉ះពាល់​ដល់​ក្រុម​ទាំងមូល​យ៉ាងដូចម្ដេច ?

  • តើ​ជម្រើស​ដ៏​ល្ងង់ខ្លៅ ឬ ដែល​បះបោរ​ទាំងនេះ អាច​ជ្រៀតជ្រែក​ដល់​សមត្ថភាព​យើង​ក្នុង​ការទទួល​បាន​វិវរណៈ​ដោយ​របៀបណា ?

នៅផ្នែក​នៃ​ការពិភាក្សា​នេះ សូមគិត​ពី​ការអាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

« យើង​បាន​មើល​គំរូ​នៃ​ការមានគារវភាព និង ការគ្មានគារវភាព​នៅក្នុង​សាសនាចក្រ ។ ខណៈពេល​ដែល​មនុស្ស​ជាច្រើន​ត្រូវ​បាន​គេ​កោតសរសើរ​ជា​ខ្លាំង យើង​កំពុង​តែ​រសាត់ព្រាត់ ។ យើង​មាន​ហេតុផល​ដើម្បី​ត្រូវ​គេ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។

« ពិភពលោក​កាន់តែ​មាន​ភាព​រវល់ឡើងៗ ។ ការស្លៀកពាក់ និង ការសម្អិតសម្អាង និង ការប្រព្រឹត្ត គឺកាន់តែ​ធូររលង់ និង កាន់តែមិន​ស្អាតស្អំ​ និង កាន់តែ​គ្មាន​របៀបរៀបរយ ។ តន្ដ្រី​ខ្លាំងៗ … ជាមួយ​នឹង​ទំនុក​ថោកទាប​ បន្លឺ​ឡើង​តាម​ប្រដាប់​បំពង​សំឡេង ។ … ការប្រែប្រួល​នៃ​រឿង​ទាំងនេះ ទទួល​បាន​​ការយល់ព្រម​យ៉ាងខ្លាំង និង មាន​ឥទ្ធិពល​មក​លើ​យុវវ័យ​យើង ។ …

« ទំនោរ​នេះ ចំពោះ​សំឡេងកាន់​តែ​ខ្លាំង កាន់​តែមាន​ភាពសប្បាយ កាន់​តែ​មាន​ទំនាស់ មិនមាន​ការការអត់​ធ្មត់ មិនមាន​សេចក្តីថ្លៃថ្នូរ​ មិនមានរបៀប​របប គឺ​វា​មិនមែនជា​រឿង​ចៃដន្យ​ ឬ ដោយ​គ្មានកំហុសនោះទេ ឬក៏ ​គ្មាន​​ការប៉ះទង្គិចដែរ ។

« ការចេញបញ្ជាលើកតំបូង​ត្រូវ​បាន​ចេញ​ដោយ មេ​បញ្ជាកា​ម្នាក់​ទប់​ទល់​នឹងការឈ្លានពាន​ពី​​កងទ័ព​មួយ​ គឺជា​ការស្ទះខ្សែរយៈ​​ទំនាក់ទំនង​នៃអស់​អ្នក​ដែល​គាត់​មាន​បំណង​ចង់​យក​ជ័យ​ជំនះ​លើ ។

« ការគ្មានគារវភាព បំពេញ​បំណង​របស់​គូសត្រូវ ដោយ​ការ​រារាំង​បណ្ដាញ​ដ៏​ពិសិដ្ឋ​នៃ​វិវរណៈ​ទាំង​ខាង​គំនិត និង ខាង​វិញ្ញាណ » ( « គារវភាពអញ្ជើញ​​វិវរណៈ » Ensignខែ វិច្ឆិកា ឆ្នាំ 1991 ទំព័រ 22 ) ។

  • ប្រសិន​បើ​អ្នក​ក្លាយជា​​អ្នក​បះបោរ និង អ្នកមិន​គោរពប្រតិបត្តិ តើ​វាអាច​ប៉ះពាល់​ដល់​គ្រួសារ​របស់​អ្នកដោយ​របៀបណា ? តើ​វា​អាច​ប៉ះពាល់​ដល់​មិត្តភក្ដិ​របស់​អ្នក​ដោយ​របៀប​ណា ? តើ​វា​អាច​ប៉ះពាល់​ដល់​សិស្សក្នុងថ្នាក់ ឬ កូរ៉ុម​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​ត្រឡប់​ទៅ​ចំណុច​​នៃភាពលំបាកៗ ទាំងបី​ដែល​បាន​សរសេរ​​នៅ​លើ​ក្ដារខៀន ។ សូម​ពន្យល់​ថា មេរៀន​ផ្សេង​ៗទៀត​នៃ​ជំពូក​នេះ អាច​ជួយ​យើង​ឲ្យ​រៀន​ពី​របៀប​ដែល​យើង​គួរតែ​ឆ្លើយតប នៅពេល​ជួបការលំបាក​មក​ដល់ មិន​ថា​ពួកគេ​មាន​លទ្ធផល​ពី​ជម្រើស​របស់យើង​ផ្ទាល់ ឬ ជម្រើស​របស់​អ្នកដទៃនោះទេ ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃទី1 ​18:15–16, 20–23រៀងៗ​ខ្លួន ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​ដែល​អាច​អនុវត្ត​នៅក្នុង​ស្ថានភាព​ទាំងពីរ ។ សូម​ឲ្យ​ពួកគេ​ចែកចាយជា​ពាក្យសម្ដី​ផ្ទាល់​ខ្លួន​គេ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ចម្លើយ​របស់​ពួកគេ អាច​រួមមាន ៖

  • យើង​អាច​សំឡឹង​ទៅ​ព្រះ និង នៅ​បន្ដ​ស្មោះត្រង់ អំឡុងពេល​យើងជួបនឹងឧបសគ្គ ។

  • ការអធិស្ឋាន អាច​ជួយ​យើង​ឲ្យ​រក​បាន​សេចក្ដី​សុខសាន្ដ ក្នុង​គ្រា​យើង​ជួបនឹង​ឧបសគ្គ ។

នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ សូម​ប្រាកដ​ដើម្បី​បញ្ជាក់​ពី​គំរូ​ដ៏​សុចរិត​របស់​នីហ្វៃ អំឡុងពេលគាត់​​ជួប​នឹង​ឧបសគ្គ ។ សូម​អញ្ជើញ​សិស្សឲ្យ​អាន​ទីបន្ទាល់​ខាងក្រោម​ពី​អែលឌើរ អិល វិតនី ក្លេតុន ។ សូម​ឲ្យសិស្សក្នុងថ្នាក់​រក​មើល​អ្វី​ដែល​អែលឌើរ ក្លេតុន បាន​ប្រឹក្សា​យើង​ឲ្យ​ធ្វើ នៅពេល​យើង​ជួប​នឹង​ឧបសគ្គ ៖

« មិន​ថា​ការលំបាក​ដែល​យើង​ជួប​នៅក្នុង​ជីវិត​ជា​លទ្ធផល ​នៃ​លក្ខខណ្ឌ​ធម្មជាតិ ការប្រព្រឹត្ត​ខុស​របស់​អ្នកដទៃ ឬ ជា​កំហុស និង ការធ្លាក់​របស់​យើង​ផ្ទាល់​នោះ​ទេ យើង​ទាំងអស់​គ្នា​គឺជា​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់ ដែល​បាន​បញ្ជូន​យើង​មក​កាន់​ផែនដី ដែល​ជា​ផ្នែក​នៃ​ផែនការ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ សម្រាប់​ការលូតលាស់ និង ការរីកចម្រើន​របស់​យើង ។ បទពិសោធន៍ពិសេសៗ​ផ្ទាល់ខ្លួន​​របស់​យើង អាច​ជួយ​យើង​ឲ្យ​រៀបចំខ្លួនដើម្បី​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ … យើង​ត្រូវតែ​ធ្វើ​អ្វីៗ​ដែល​យើង​អាច ដើម្បី​ទប់ទល់​នឹង​ការលំបាក​របស់​យើង ‹ ឲ្យ​បាន​ល្អ › [ សូម​មើល គ. និង ស. 121:7–8 ] ។ …

« … ខ្ញុំ​ដឹង​ថា នៅពេល​យើង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ និង សេចក្ដីសញ្ញា​របស់​យើង ទ្រង់​នឹង​ជួយ​យើង​សម្រាល​បន្ទុក​របស់​យើង ។ ទ្រង់​នឹង​ពង្រឹង​យើង ។ នៅពេល​យើង​ប្រែចិត្ត ទ្រង់​នឹង​អភ័យទោស​ដល់​យើង ដោយ​សេចក្ដីសុខសាន្ដ​នៃ​សម្បជញ្ញៈ និង សេចក្ដី​អំណរ » ( « ដើម្បី​ឲ្យ​បន្ទុក​របស់​អ្នកនឹង​ត្រូវ​បាន​សម្រាល » ទំព័រ 13–14 ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សេចក្ដីពិត​មួយ ដែល​ពួកគេ​បាន​រៀន​ពី​មេរៀន​នេះ ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ពី​សេចក្ដីពិត​នេះ​កើតឡើង នៅក្នុង​ជីវិត​របស់​អ្នក ឬ នៅក្នុង​ជីវិត​របស់​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ?

អ្នកអាច​បន្ថែម​ទីបន្ទាល់​របស់​អ្នក​ថា ព្រះ​អាច​ជួយ​យើង​ឆ្លងកាត់​ឧបសគ្គ​របស់​យើង នៅពេល​យើង​ស្មោះត្រង់ និង នៅពេល​យើង​ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ទ្រង់​វិញ ។

ដើម្បី​បញ្ចប់ សូម​រំឭក​សិស្ស​ថា ទោះ​ជា​មាន​​ការលំបាក​ដែល​នីហ្វៃ និង គ្រួសារ​របស់​គាត់​បាន​ជួបប្រទះក្តី ក៏នៅទីបំផុត​ពួកគេ​បាន​ទៅដល់​ដែនដី​សន្យាដែរ ។ សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់ និង ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការធ្វើ​តាម​នោះ យើងក៏​អាច​បំពេញ​ដំណើរ​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​យើង​មក​ផែនដី​ដើម្បី​បាន​ទទួល​បទពិសោធន៍​ប្រកប​ដោយ​ជោគជ័យផង​ដែរ ។