បណ្ណាល័យ
មេរៀន​ទី 39 ៖ នីហ្វៃទី 2 29–30


មេរៀន​ទី 39

នីហ្វៃទី 2 29–30

សេចក្តីផ្ដើម

នីហ្វៃ​បាន​ព្យាករ​អំពី​ការស្ដារ​ដំណឹងល្អ​ឡើងវិញ​នៅ​ថ្ងៃ​ចុងក្រោយ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​ជា « ការណ៍​មួយ​ដ៏​អស្ចារ្យ » ( នីហ្វៃទី 2 29:1 ) ។ នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ ព្រះគម្ពីរ​ទាំងអស់​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​បង្ហាញ​ថា ព្រះ​ចងចាំ​ដល់​កូនចៅ​របស់​ទ្រង់ ។ គាត់​បាន​ព្យាករ​ថា មនុស្ស​ជាច្រើន​នឹង​បដិសេធ​ព្រះគម្ពីរ​មរមន ប៉ុន្ដែ​អស់​អ្នកទាំងឡាយ​ដែល​ជឿ នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​នៅក្នុង​សាសនាចក្រ ។ បន្ថែម​លើ​នេះ គាត់​បាន​បង្រៀន​ថា ប្រជាជន​ក្នុងសេចក្ដីសញ្ញា​របស់​ព្រះ​គឺជា​អស់​អ្នក​ណា​ដែល​ប្រែចិត្ត និង ជឿ​លើ​ព្រះរាជបុត្រា​នៃ​ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 29

នីហ្វៃ​ព្យាករ​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ មនុស្ស​ជាច្រើន​នឹង​បដិសេធ​ព្រះគម្ពីរ​មរមន

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​នៅ​សាលា​បាន​សួរ​ដោយ​ស្មោះ​ថា « ហេតុអ្វី​បានជា​ពួកមរមន​មាន​ព្រះគម្ពីរ​បរិសុទ្ធ​ផ្សេង​ដូច្នេះ ? » អ្នក​អាច​សុំ​សិស្ស​ឲ្យ​លើក​ដៃ​ឡើង ប្រសិនបើ​ពួកគេ​ត្រូវ​បាន​គេ​សួរ​សំណួរ​ដូចគ្នា​បែបនេះ ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​នឹង​សំណួរ​នោះ ។

សូម​ពន្យល់​ថា នីហ្វៃ​បាន​ផ្ដល់​ចម្លើយ​ខ្លះ​ចំពោះ​សំណួរ​នេះ ដោយ​ការកត់ត្រា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​អំពី​តួនាទី ​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ដែល​ព្រះអម្ចាស់​បាន​ហៅ​ថា​ជា « ការណ៍​មួយ​ដ៏​អស្ចារ្យ » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 29:1–2 ដោយ​ស្ងាត់ស្ងៀម ហើយ​ស្វែងរក​អ្វី​ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នឹង​ធ្វើ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ ( ពួកគេ​បាន « ចេញ​ទៅ » ដល់​ពូជ​របស់​នីហ្វៃ ឬ កូនចៅ​ទាំងឡាយ ហើយ​ពួកគេ​ក៏​បាន « ហួច​ហៅ​ទៅ​ដល់​ចុង​ផែនដី » ) ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពន្យល់​ថា « យើង​ជា​សមាជិក​នៃ​សាសនាចក្រ និង ជាពិសេស​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ត្រូវ​តែ​ជា ‹ អ្នក​ហួច​ហៅ › ឬ អ្នក​ប្រាប់ និង អ្នក​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​ទៅកាន់​ចុង​ផែនដី » ( « The Book of Mormon Is the Word of God »Ensignខែ ឧសភា ឆ្នាំ 1975 ទំព័រ 65 ) ។

សូម​ពន្យល់​ថា​ពាក្យ ទង់ជ័យ នៅក្នុង នីហ្វៃទី 2 29:2 យោង​ទៅលើ​របស់​មួយ​ដែល​ប្រើ​ដើម្បី​ប្រមូល និង បង្រួបបង្រួម​ ប្រជាជន ។ ជាញឹកញាប់ ទង់​ជាតិ​ត្រូវ​បាន​ហៅ​ថា​ជា​ទង់ជ័យ ។ ( សូម​មើល​ការពន្យល់​ពាក្យ ទង់ជ័យ នៅក្នុង​មេរៀន​ទី 32 ) ។

  • យោង​តាម នីហ្វៃទី 2 29:2 តើ​អ្វី​ជា « ទង់ជ័យ » ដែល​នឹង​ចេញ​ទៅ « ដល់​ចុង​ផែនដី » ដើម្បី​ប្រមូល​រាស្ដ្រ​របស់​ព្រះអម្ចាស់ ? ( ព្រះគម្ពីរ​មរមន —ពាក្យ​របស់​ពូជ​នីហ្វៃ ឬ កូនចៅ​របស់​គាត់ ) ។

  • យោង​តាម នីហ្វៃទី 2 29:1–2 តើ​អ្វី​ជា​គោលបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ការផ្ដល់​ព្រះគម្ពីរ​បន្ថែម ដូចជា​ព្រះគម្ពីរ​មរមន ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះអម្ចាស់​ផ្ដល់​ព្រះគម្ពីរ​ជា​សាក្សី​ទីពីរ​មួយ ហើយ​ដើម្បី​ប្រមូល​រាស្ដ្រ​ទៅកាន់​សេចក្ដីសញ្ញា​របស់​ទ្រង់ ) 

នៅលើ​ក្ដារខៀន សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ( ពីChrist and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 4 ) ៖

« ព្រះគម្ពីរ​មរមន គឺជា​សេចក្ដី​ថ្លែង​ដ៏​ខ្ពស់​ជាងគេ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ជាមួយ​នឹង​កូនចៅ និង សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​សម្រាប់​កូនចៅ​ទ្រង់​នៅលើ​ផែនដី​នេះ ។ » ( អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន )

សូម​ពន្យល់​ថា​នៅក្នុង នីហ្វៃទី 2 29 ពាក្យ​ថា សាសន៍​ដទៃយោង​ទៅលើ​ប្រជាជន​ដែល​មិន​មែន​ជា​វង្ស​នៃ​អ៊ីស្រាអែល ។ ពាក្យ​ថា សាសន៍​យូដាយោង​ទៅលើ​ប្រជាជន​ដែល​ជា​វង្ស​នៃ​អ៊ីស្រាអែល រួមមាន​គ្រួសារ និង កូនចៅ​របស់​លីហៃ​ដែរ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 29:3–6ដោយ​ស្ងាត់ស្ងៀម ដោយស្វែងរក​ប្រតិកម្ម​របស់​ពួកសាសន៍​ដទៃ​ខ្លះ​ដែល​អាច​មាន​ចំពោះ​ព្រះគម្ពីរ​បន្ថែម​នេះ ។

  • តើ​អ្នក​ខ្លះ​នឹង​មាន​ប្រតិកម្ម​ចំពោះ​ព្រះគម្ពីរ​បន្ថែម​នេះ​យ៉ាង​ណា​ដែរ ?

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អ្វី​ខ្លះ អំពី​ប្រជាជន​ដែល​មាន​ប្រតិកម្ម​របៀប​នេះ ?

សូម​ពន្យល់​ថា នីហ្វៃ​ពោរពេញ​ដោយ​ការព្យាករណ៍​នៅក្នុង​ការពិពណ៌នា​របស់​គាត់​អំពី​ប្រតិកម្ម​របស់​ប្រជាជន​ចំពោះ​ព្រះគម្ពីរ​មរមន ។ ប្រជាជន​នា​សព្វថ្ងៃ​នេះ បង្ហាញ​ការសង្ស័យ​ជាច្រើន​អំពី​ព្រះគម្ពីរ​មរមន ដោយសារ​ពួកគេ​មាន​ព្រះគម្ពីរ​បរិសុទ្ធ​រួច​ហើយ ។

សូម​ចាត់តាំង​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី 229:7–11ជា​ដៃគូ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​គោលបំណង​របស់​ព្រះអម្ចាស់​ក្នុង​ការឲ្យ​ព្រះគម្ពីរ​បន្ថែម​ទៀត​លើ​ព្រះគម្ពីរ​បរិសុទ្ធ ។ ក្រោយ​ពីរ​បី​នាទី សូម​ពួកគេ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ចម្លើយ​ដែល​អាច​មាន​គឺ​ថា ( 1 ) ព្រះអម្ចាស់​ចងចាំ​ប្រជាជន​ទាំងអស់ និង បញ្ជូន​ព្រះបន្ទូល​របស់​ទ្រង់​ទៅ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ( សូម​មើលខគម្ពីរ​ទី 7 ) ; (2) ព្រះអម្ចាស់​មាន​ព្រះបន្ទូល​នូវ​សារលិខិត​ដដែល​ទៅដល់​ជាតិសាសន៍​ទាំងអស់ ហើយ​ព្រះគម្ពីរ​មរមន គឺជា​សាក្សី​ទី ពីរ​មួយ​ចំពោះ​សេចក្ដីពិត​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ( សូមមើលខគម្ពីរ​ទី 8 ) ; (3) ព្រះអម្ចាស់​តែងតែ​នៅ​ដដែល ហើយ​ទ្រង់​មាន​បន្ទូល​ស្របតាម​បំណង​របស់​ទ្រង់ ( សូម​មើលខគម្ពីរ​ទី 9 ) ; (4) កិច្ចការ​របស់​ព្រះ​មិន​ទាន់​បាន​សម្រេច​នៅឡើយ​ទេ ហើយ​ទ្រង់​នឹង​បន្ដ​មាន​ព្រះបន្ទូល​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ( សូម​មើលខគម្ពីរ​ទី 9 ) ;(5) ប្រជាជន​មិន​គួរ​ស្មាន​ថា ព្រះគម្ពីរ​បរិសុទ្ធ​មាន​នូវ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទាំងអស់ ឬ ថា​ព្រះអម្ចាស់​មិន​បាន​បណ្ដាល​ឲ្យ​មាន​ព្រះបន្ទូល​ថែម​ទៀត​ឲ្យ​កត់ត្រា​នោះ ( សូម​មើលខគម្ពីរ​ទី 10 ) ; និង (6) ព្រះអម្ចាស់​បញ្ជា​ប្រជាជន​នៅ​គ្រប់​ជាតិ​ទាំងអស់​ឲ្យ​កត់ត្រា​ព្រះបន្ទូល​របស់​ទ្រង់ ( សូម​មើល{ខគម្ពីរ​ទី 11 ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​សង្ខេប និង អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ផ្នែក​នៃ​មេរៀន​នេះ សូម​សួរ​សំណួរ​ខាងក្រោម​នេះ​ខ្លះ ឬ ទាំងអស់ ៖

  • តើ​នីហ្វៃទី 2 29 អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ដោះស្រាយ​ការព្រួយ​បារម្ភ​អំពី​ព្រះគម្ពីរ​មរមន ថា​ជា​ព្រះគម្ពីរ​បន្ថែម​មួយ​ដោយ​របៀប​ណា ?

  • តើ​ខគម្ពីរ​ទាំងនេះ​បាន​បង្កើន​ការកោត​សរសើរ​របស់​អ្នក​សម្រាប់​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ?

សូម​បែងចែក​សិស្ស​ជា​ដៃគូ​ម្ដង​ទៀត ។ សូម​ឲ្យ​ពួកគេ​អនុវត្ត​ការឆ្លើយ​សំណួរ​ថា « ហេតុអ្វី​បានជា​ពួកមរមន​មាន​ព្រះគម្ពីរ​បរិសុទ្ធ​មួយ​ទៀត ? » សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សួរ​សំណួរ ហើយ​ម្នាក់​ទៀត​ឆ្លើយ​សំណួរ​នេះ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ប្ដូរ​តួនាទី​គ្នា ហើយ​ធ្វើ​ការពិភាក្សា​គ្នា​នេះ​ម្ដងទៀត ។ នៅ​ចុង​បញ្ចប់​នៃ​សកម្មភាព​នេះ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់​ដែល​អាច​មាន​ផលប្រយោជន៍​ពី​ការពិភាក្សា​មួយ​នៃ​គោលការណ៍​ទាំងនេះ និង ឲ្យ​ស្វែងរក​ការណែនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​របៀប​ដើម្បី​និយាយ​ជាមួយ​នឹង​មនុស្ស​ទាំងនេះ ។

នៅពេល​អ្នក​បញ្ចប់​ផ្នែក​នៃ​មេរៀន​នេះ សូម​ធានា​ថា​សិស្ស​យល់​ថា ព្រះអម្ចាស់​ចងចាំ​មនុស្ស​ទាំងអស់ ហើយ​នឹង​បញ្ជូន​ព្រះបន្ទូល​របស់​ទ្រង់​ចេញ​ទៅ​ដល់​ពួកគេ ។

នីហ្វៃទី 2 30:1–8

នីហ្វៃ​ព្យាករ​អំពី​តួនាទី ​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ថ្ងៃ​ចុងក្រោយ

សូម​ពន្យល់​ថា ក្រោយពី​បាន​បង្រៀន​ថា ព្រះ​នឹង​ចងចាំ​វង្ស​នៃ​អ៊ីស្រាអែល នីហ្វៃ​បាន​ព្រមាន​ប្រជាជន​របស់​គាត់​មិន​ឲ្យ​គិត​ថា​ពួកគេ​សុចរិត​ជាង​សាសន៍​ដទៃ​ឡើយ ។ គាត់​ក៏​បាន​រំឭក​ពួកគេ​ថា មនុស្ស​ទាំងអស់​អាច​ក្លាយជា​រាស្ដ្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 30:2ឮៗ ហើយ​សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្វែងរក​រឿង​ពីរ​ដែល​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​ក្លាយជា​ផ្នែក​នៃ​រាស្ដ្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ធានា​ថា ពួកគេ​យល់​ថា យើង​ក្លាយជា​ផ្នែក​នៃ​រាស្ដ្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះ នៅពេល​យើង​ប្រែចិត្ត និង ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ពន្យល់​ថា​នៅក្នុង នីហ្វៃទី 2 30:3 នីហ្វៃ​ពិពណ៌នា​ពី​របៀប​មួយ​ដែល​ព្រះអម្ចាស់​ប្រមូល​រាស្ដ្រ​របស់​ទ្រង់​ទៅកាន់​សេចក្ដី​សញ្ញា​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 30:3 ដោយ​ស្ងាត់ស្ងៀម និង ស្វែងរក​ដំណើរការ​នេះ ។ ( ព្រះអម្ចាស់​បញ្ជូន​មក​នូវ​ព្រះគម្ពីរ​មរមន ។ មនុស្ស​ជាច្រើន​ជឿ​លើ​ព្រះគម្ពីរ​មរមន ហើយ​ចែកចាយ​វា​ជាមួយ​នឹង​អ្នកផ្សេង ) ។ អ្នក​អាច​បង្ហាញ​ថា នីហ្វៃ​បាន​លើកឡើង​ជាពិសេស​ថា ពាក្យ​នៃ​ព្រះគម្ពីរមរមន​នឹង​ត្រូវ​បាន​នាំ​មក « ទៅដល់​សំណល់​នៃ​ពូជ​យើង » ដែល​មាន​ន័យ​ថា​ជា​កូនចៅ​របស់​លីហៃ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 30:4–8 ដោយ​ស្ងាត់ស្ងៀម ដោយស្វែងរក​ឃ្លា​ដែល​បង្ហាញ​ពី​របៀប​មនុស្ស​នឹង​ត្រូវ​បាន​ប្រទានពរ នៅពេល​ពួកគេ​ទទួល​បាន​ព្រះគម្ពីរ​មរមន ។

  • តើ​កូនចៅ​របស់​លីហៃ​នឹង​ត្រូវ​បាន​ប្រទានពរ នៅពេល​ពួកគេ​រៀន​អំពី​បុព្វបុរស​របស់​ពួកគេ​ដោយ​របៀប​ណា ?

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ អំពី​ឥទ្ធិពល​ដែល​ព្រះគម្ពីរ​មរមន​អាច​មាន​មក​លើ​មនុស្ស​ទាំងអស់ ?

សូម​ធានា​ថា សិស្ស​យល់​ថា ព្រះគម្ពីរ​មរមន​អាច​ជួយ​មនុស្ស​ទាំងអស់​ឲ្យ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ និង រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ។អ្នក​អាច​សរសេរ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ព្រះគម្ពីរ​មរមន ?

  • តើ​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ភ្ជាប់​បទពិសោធន៍​មួយ​ដែល​ពួកគេ​មាន ក្នុង​ការចែកចាយ​ព្រះគម្ពីរ​មរមន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អធិស្ឋាន​រក​ឱកាស​ដើម្បី​ចែកចាយ​ព្រះគម្ពីរ​មរមន​ជាមួយ​នឹង​អ្នកដទៃ ។

នីហ្វៃទី 2 30:9–18

នីហ្វៃ​ព្យាករ​អំពី​ស្ថានភាព​នៃ​ផែនដី​អំឡុងពេល​សហស្សវត្សរ៍

សូម​ពន្យល់​ថា នីហ្វៃ​ក៏​បាន​ព្យាករ​ទាក់ទង​នឹង​សហស្សវត្សរ៍ —1000 ឆ្នាំ ក្រោយពី​ការយាង​មក​ជាលើក​ទី ពីរ​របស់​ព្រះអង្គ​សង្គ្រោះផងដែរ ។

សូម​សង្ខេប នីហ្វៃទី 2 30:9–10 ដោយ​ការពន្យល់​ថា នៅពេល​ព្រះអម្ចាស់​យាង​មក​ជាលើក​ទី ពីរ ពួកទុច្ចរិត​នឹង​ត្រូវ​បាន​បំផ្លាញ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 30:12–18ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​ការពិពណ៌នា​​អំពី​ជីវិត​អំឡុងពេល​សហស្សវត្សរ៍ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​កំពុង​សរសេរ​អត្ថបទ​កាសែត​មួយ​អំឡុងពេល​សហស្សវត្សរ៍ ដោយ​ពិពណ៌នា​ពី​ស្ថានភាព​មួយ​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ចំណងជើង​សម្រាប់​អត្ថបទ​នោះ ហើយ​ចែកចាយ​ចំណងជើង​របស់​ពួកគេ​ជាមួយ​នឹង​គ្នា​ទៅវិញ​ទៅមក ។

  • ក្នុង​ចំណោម​ស្ថានភាព​សហស្សវត្សរ៍​ដែល​អ្នក​បាន​សិក្សា​នៅក្នុង​នីហ្វៃទី 2 តើ​មួយ​ណា​ដែល​អ្នក​ទន្ទឹង​រង់ចាំ​ខ្លាំង​បំផុត​នោះ ? ហេតុអ្វី ?

សូម​ដឹកនាំ​ការយក​ចិត្ត​ទុកដាក់​របស់​សិស្ស​ទី ​ប្រយោគ​ខាងក្រោម​នៅក្នុង នីហ្វៃទី 2 30:18 ៖ « អារក្ស​សាតាំង​នឹង​គ្មាន​អំណាច​ទៅលើ​ដួងចិត្ត​នៃ​កូនចៅ​មនុស្ស​ទៀត​ទេ គឺ​អស់​រយៈពេល​ជា​យូរយារ » ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ​ប្រយោគ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • ហេតុអ្វី​បានជា​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា សេចក្ដី​សុចរិត​នឹង​មាន​ជ័យជំនះ​លើ​សេចក្ដី​ទុច្ចរិត​នៅ​ទី បញ្ចប់​នោះ ?

ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​ថ្លែង​ទីបន្ទាល់​ថា អារក្ស​សាតាំង​នឹង​គ្មាន​អំណាច​ទៅលើ​ដួងចិត្ត​នៃ​កូនចៅ​មនុស្ស​អំឡុងពេល​សហស្សវត្សរ៍​ឡើយ ហើយ​សេចក្ដី​សុចរិត និង សេចក្ដី​សុខសាន្ដ​នឹង​យក​ឈ្នះ ។សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ចច ឃ្យូ ខានុន នៃ​គណៈប្រធាន​ទីមួយ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មូលហេតុ ដែល​អារក្ស​សាតាំង​នឹង​គ្មាន​អំណាច​អំឡុងពេល​សហស្សវត្សរ៍ ។

« យើង​និយាយ​អំពី​សាតាំង​ដែល​ត្រូវ​គេ​ចង ។ សាតាំង​នឹង​ត្រូវ​ចង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ប៉ុន្ដែ​វា​នឹង​ត្រូវ​ចង​ដោយ​ការសម្រេច​ចិត្ត​របស់​រាស្ដ្រ​នៃ​ព្រះ​ដែល​មិន​បាន​ស្ដាប់​តាម​វា ដែល​មិន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វា​ផងដែរ ។ ព្រះអម្ចាស់​នឹង​មិន​ចង​វា ហើយ​យក​អំណាច​របស់​វា​ចេញ​ពី​ផែនដី ខណៈពេល​ដែល​មាន​បុរស និង ស្ដ្រី​ដែល​មាន​បំណង​ឲ្យ​វា​គ្រប់គ្រង​នោះ ។ នោះ​គឺ​ផ្ទុយ​ទៅនឹង​ផែនការ​សង្គ្រោះ ។ ការដកហូត​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស​ចេញ​ពី​គេ គឺ​ផ្ទុយ​ទៅនឹង​គោលបំណង​នៃ​ព្រះ​របស់​យើង ។ មាន​ពេល​មួយ​នៅលើ​ទ្វីប​នេះ ដែល​យើង​មាន​ដំណើររឿង​មួយ នៅពេល​ប្រជាជន​សុចរិត​ខ្លាំង រហូត​ដល់​សាតាំង​គ្មាន​អំណាច​នៅក្នុង​ចំណោម​ពួកគេ ។ ជិត​បួន​ជំនាន់​កន្លង​ទៅ​នៅក្នុង​សេចក្ដី​សុចរិត ។ ពួកគេ​បាន​រស់នៅ​ដោយ​បរិសុទ្ធភាព ហើយ​បាន​ស្លាប់​ដោយ​គ្មាន​អំពើបាប​ឡើយ ។ នោះ​គឺ​តាមរយៈ​ការបដិសេធ​របស់​ពួកគេ​ដើម្បី​ធ្វើឲ្យ​សាតាំង​ចុះចាញ់ ។ វា​មិន​ត្រូវ​បាន​កត់ត្រា​ថា សាតាំង​គ្មាន​អំណាច​នៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ផែនដី​អំឡុងពេល​នោះ​ទេ ។ យោង​តាម​ប្រវត្តិសាស្ដ្រ​ទាំងអស់​ដែល​យើង​មាន​ជា​កម្មសិទ្ធិ​របស់​យើង សាតាំង​បាន​មាន​អំណាច​ដូចគ្នា​ទៅលើ​មនុស្ស​ដែល​មាន​បំណង​ស្ដាប់​តាម​វា ។ ប៉ុន្ដែ​នៅក្នុង​ដែនដី​នេះ វា​មិន​មាន​អំណាច​អ្វី​ឡើយ ហើយ​វា​ត្រូវ​ចង​ពិត​មែន ។ ខ្ញុំ​ជឿ​ថា នេះ​នឹង​ជា​ករណី​មួយ​នៅក្នុង​សហស្សវត្សរ៍ ហើយ​ខ្ញុំ​ផ្អែក​លើ​វា នៅពេល​ខ្ញុំ​ធ្វើ​តាម​ស្ថានភាព​ដ៏​រីករាយ​នោះ​ដែល​ត្រូវ​បាន​ពិពណ៌នា​នៅក្នុង​កំណត់ត្រា​ដែល​ខ្ញុំ​បាន​និយាយ​នេះ ។ ខ្ញុំ​សង្ឃឹម​ថា មុនពេល​សាតាំង​ត្រូវ​គេ​ចង​ទាំងស្រុង ពួកទុច្ចរិត​នឹង​ត្រូវ​បាន​បំផ្លាញ » ( នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ 1897 ទំព័រ 65 ) ។

  • តើ​សាតាំង​នឹង​ត្រូវ​ចង​ ក្នុងពេល​សហស្សវត្សរ៍​ដោយ​របៀប​ណា ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រស់នៅ​ដោយ​សុចរិត ដូច្នេះ​ឧបសគ្គ​នឹង​គ្មាន​អំណាច​មក​លើ​ពួកគេ​នោះ​ទេ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 30:9–10 ។ « ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ការបែកបាក់​ដ៏​ធំ »

នៅក្នុង នីហ្វៃទី 2 30:9–10 នីហ្វៃ​ព្យាករ​អំពី​ពេល​មួយ​នៅពេល « ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ការបែកបាក់​ដ៏​ធំ​នៅក្នុង​ចំណោម​ប្រជាជន ហើយ​ទ្រង់​នឹង​បំផ្លាញ​ពួកទុច្ចរិត​ចោល ហើយ​ទ្រង់​នឹង​ប្រណី​ដល់​រាស្ដ្រ​ទ្រង់ » ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ដើម្បី​ត្រូវ​បាន​រាប់​នៅក្នុង​ចំណោម​រាស្ដ្រ​របស់​ព្រះអម្ចាស់​នៅក្នុង​ថ្ងៃ​នោះ យើង​ត្រូវ​បំបែក​ខ្លួន​យើង​ពី​របៀប​ខាង​លោកិយ​ទាំងឡាយ​នា​ពេល​ឥឡូវ​នេះ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានមាន​ប្រសាសន៍​ថា ៖

« គម្លាត​រវាង​សាសនាចក្រ និង ពិភពលោក​ដាក់​នៅលើ​ផ្លូវ​មួយ ដែល​យើង​មិន​អាច​ធ្វើតាម នឹង​បន្ដ​កើនឡើង​ជារហូត​ទៅ » ( « The Father and the Family » Ensign ខែ ឧសភា ឆ្នាំ 1994 ទំព័រ 21 ) ។

អែលឌើរ រ៉ូបឺត ឌី. ហែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​ថា ៖

« ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មិន​ត្រូវ​មើល​ទៅ​ដូចជា​ពិភពលោក​នោះ​ទេ ។ យើង​មិន​ត្រូវ​មាន​ការកំសាន្ដ​ដូចជា​ពិភពលោក​នោះ​ទេ ។ ទម្លាប់​ផ្ទាល់ខ្លួន​របស់​យើង គួរតែ​ខុស​ពី​គេ ។ ការសម្រាក​លំហែ​របស់​យើង គួរតែ​ខុស​ពី​គេ » ( « Gifts of the Spirit » Ensign ខែ កុម្ភៈ ឆ្នាំ 2002 ទំព័រ 17 ) ។

អែលឌើរ លែរី ដបបិលយូ. ហ្គីបសិន នៃ​ក្រុម​ចិតសិប​នាក់ បាន​និយាយ​ថា ៖

« នៅក្នុង​ជំនាន់​នេះ​នៃ​ការចេះដឹង​មិន​ទៀង​ខាង​សីលធម៌ យើង​ត្រូវ​តែ​រៀបចំ​ដើម្បី​ឈរ ហើយ​និយាយ​ថា «‹ នេះ​គឺ​ត្រូវ ហើយ​នេះ​គឺ​ខុស › ។ យើង​មិន​អាច​ធ្វើតាម​ហ្វូង​មនុស្ស​បាន​ទេ ! មែន​ហើយ ឥឡូវ​នេះ ខ្ញុំ​មិន​មែន​ស្នើ​ថា​យើង​ចាកចេញ​ទៅ​ទីរហោស្ថាន ហើយ​ចាក់សោ​ផ្ទះ​យើង​នោះ​ទេ ។ យើង​អាច​នៅក្នុង​ពិភពលោក ទៅ​សាលា ទៅ​ធ្វើការ ចូលរួម​អង្គការ​សហគមន៍​ដ៏​មាន​ប្រយោជន៍ ជា​ដើម ។ ប៉ុន្ដែ​យើង​ត្រូវ​តែ​កាន់តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់ ។…

« បងប្អូនប្រុស​ស្រី សូម​បន្ដ​នៅ​លើ​ផ្លូវ​ត្រង់ ហើយ​ចង្អៀត​នេះ​ចុះ ។ ទេ សូម​នៅ ចំ​កណ្ដាល នៃ​ផ្លូវ​ត្រង់ ហើយ​ចង្អៀត​នេះ ។ ចូរ​កុំ​រសាត់​ឡើយ កុំ​ដើរ​វង្វេង​ឡើយ កុំ​ឲ្យ​ទទឹក​ឡើយ សូម​ប្រុង​ប្រយ័ត្ន ។

« សូម​ចាំ សូម​កុំ​ញ៉ែញ៉ង​នឹង​អំពើ​អាក្រក់​ឡើយ ។ សូម​ចេញ​ពី​ដែនដី​របស់​អារក្ស ។ សូម​កុំ​ឲ្យ​សាតាំង​មាន​ប្រយោជន៍​ពី​ទី​ផ្ទះ​ណា​ឡើយ ។ ការរស់នៅ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នឹង​នាំឲ្យ​អ្នក​មាន​សុភមង្គល​ដែល​មនុស្ស​ជាច្រើន​ចង់​បាន​នៅក្នុង​កន្លែង​ផ្សេង​ទៀត » ( « Wherefore, Settle This in Your Hearts » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 103–4 ) ។

នីហ្វៃទី 2 30:9–18 ។ តើ​អ្វី​ទៅ​ជា​សហស្សវត្សរ៍ ?

« សហស្សវត្សរ៍ គឺជា​រយៈពេល 1000 ឆ្នាំ ។ នៅពេល​យើង​និយាយ​អំពី ‹ សហស្សវត្សរ៍ › យើង​យោង​ទៅ​រយៈពេល 1000 ឆ្នាំ​ក្រោយពី​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល វិវរណៈ 20:4; គ . និង ស . 29:11 ) ។ អំឡុងពេល​សហស្សវត្សរ៍ ‹ ព្រះគ្រីស្ទ​នឹង​សោយរាជ្យ​នៅលើ​ផែនដី​ផ្ទាល់ › ( មាត្រា​នៃ​សេចក្ដី​ជំនឿ 1:10

« សហស្សវត្សរ៍ នឹង​ជា​ពេល​មួយ​នៃ​សេចក្ដី​សុចរិត និង សេចក្ដី​សុខសាន្ដ​នៅលើ​ផែនដី​នេះ ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ‹ នៅ​ថ្ងៃ​នោះ សេចក្ដី​ខ្មាំង​នៃ​មនុស្ស និង​សេចក្ដី​ខ្មាំង​នៃ​សត្វ​ទាំងឡាយ មែនហើយ គឺ​សេចក្ដី​ខ្មាំង​នៃ​អស់​ទាំង​សាច់ឈាម​នឹង​មាន​មាន › ( គ . និង ស . 101:26; សូម​មើល​ផងដែរ អេសាយ 11:6–9 ) ។ អារក្ស​សាតាំង​នឹង​ត្រូវ​បាន ‹ ចង ប្រយោជន៍​កុំ​ឲ្យ​វា​មាន​កន្លែង​នៅក្នុង​ដួងចិត្ត​នៃ​កូនចៅ​មនុស្ស​ឡើយ › ( គ . និង ស . 45:55សូម​មើល​ផងដែរ វិវរណៈ 20:1–3

« អំឡុងពេល​សហស្សវត្សរ៍ មនុស្ស​ទាំងអស់​នៅលើ​ផែនដី​នឹង​ក្លាយជា​ល្អ និង ត្រឹមត្រូវ ប៉ុន្ដែ​មនុស្ស​ជាច្រើន​នឹង​មិន​បាន​ទទួល​ភាពពេញលេញ​នៃ​ដំណឹងល្អ​ឡើយ ។ ជា​លទ្ធផល សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​នឹង​ចូលរួម​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

« សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ ក៏​នឹង​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ អំឡុងពេល​សហស្សវត្សរ៍​ដែរ ។ ពួកបរិសុទ្ធ​ទាំងឡាយ​នឹង​បន្ដ​កសាង​ព្រះវិហារ​បរិសុទ្ធ និង ទទួល​ពិធីបរិសុទ្ធ​ជំនួស​ឲ្យ​មរណញាតិ​របស់​ពួកគេ ។ ដោយ​បាន​ណែនាំ​ដោយ​វិវរណៈ ពួកគេ​នឹង​រៀបចំ​កំណត់ត្រា​នៃ​បុព្វបុរស​របស់​ពួកគេ​រហូត​ដល់​ជំនាន់​អ័ដាម និង អេវ៉ា ។

« សេចក្ដី​សុចរិត និង សេចក្ដី​សុខសាន្ដ​ពេញលេញ​នឹង​បន្ដ រហូតដល់​ចុង​បញ្ចប់​នៃ 1000 ឆ្នាំ នៅពេល​សាតាំង ‹ នឹង​ត្រូវ​បាន​សា្រយ​មួយ​រដូវ​ខ្លី ប្រយោជន៍​ឲ្យ​វា​អាច​ប្រមូល​ពលទ័ព​ទាំងឡាយ​របស់​វា › ។ ពលទ័ព​របស់​អារក្ស​សាតាំង​នឹង​ឡើង​មក​ច្បាំង​នឹង​ពលទ័ព​នៃ​ស្ថានសួគ៌ ដែល​នឹង​ដឹកនាំ​ដោយ​មីកែល ឬ អ័ដាម ។ សាតាំង និង អ្នកដើរតាម​វា នឹង​ចាញ់ ហើយ​ត្រូវ​បណ្ដេញ​ចេញ​ជា​រៀង​រហូត ។ ( សូមមើល គ. និង ស. 88:111–115) » (ពិត​ចំពោះ​សេចក្តី​ជំនឿ ៖ ឯកសារយោង​ដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 103–4 ) ។