បណ្ណាល័យ
មេរៀនទី 73 ៖ អាលម៉ា 6–7


មេរៀនទី 73

អាលម៉ា 6–7

សេចក្តី​ផ្ដើម

ក្រោយពី​ការដាក់​សាសនាចក្រ​ឲ្យ​មាន​របៀប​នៅក្នុង​ទីក្រុង​សារ៉ាហិមឡា​ហើយ អាលម៉ា​បាន​ទៅ​ទីក្រុង​របស់​គេឌាន ។ គាត់​បាន​ឃើញ​ថា ប្រជាជន​នៅទីនោះ​មាន​ភក្ដីភាព​ជាង​ប្រជាជន​នៅ​សារ៉ាហិមឡា​ពីមុន​ទៅទៀត ។ ហេតុដូច្នេះហើយ សារលិខិត​របស់​គាត់​នៅក្នុង​គេឌាន​ខុសពី​សារលិខិត​នៅក្នុង​សារ៉ាហិមឡា ។ គាត់​បាន​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​បន្ដ​ពឹងផ្អែក​ទៅលើ​ព្រះអម្ចាស់ ហើយ​ស្វែងរក​អនុវត្ត​ដង្វាយធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ គាត់​បាន​ថ្លែងទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​លើកដាក់​មក​លើ​អង្គ​ទ្រង់​នូវ​ការស្លាប់ និង អំពើបាប​របស់​យើង ហើយ​ថា​ទ្រង់​ក៏​បាន​លើក​ដាក់​លើ​អង្គ​ទ្រង់​នូវ​ការឈឺចាប់ ការរងទុក្ខ ជំងឺ និង ពិការភាព​របស់​យើង ថា​ទ្រង់​អាច​ដឹង​ពី​របៀប​ដើម្បី​ជួយ​យើង ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 6

អាលម៉ា​រៀបចំ​សាសនាចក្រ​នៅក្នុង​ទីក្រុង​សារ៉ាហិមឡា​ឲ្យ​មាន​របៀប ហើយ​ទៅបង្រៀន​ក្នុង​ទីក្រុង​គេឌាន

មុន​ចាប់ផ្ដើម​មេរៀន សូម​ឲ្យ​សិស្ស​ម្នាក់​រៀបចំ​ចែកចាយ​ដោយ​សង្ខេប​ដល់​សិស្ស​ក្នុង​ថ្នាក់ នូវ​របៀប​ខ្លះ​ដែល​គេ​មាន​អារម្មណ៍​ថា​បាន​ប្រទានពរ​សម្រាប់​ការខិតខំ​របស់​គេ​ដើម្បី​មកកាន់​ព្រះវិហារ ។ ដើម្បី​ចាប់ផ្ដើម​មេរៀន សូម​ឲ្យ​សិស្ស​ដដែល​នោះ​មក​កាន់ខាងមុខ​ថ្នាក់ ហើយ​ចែកចាយ​នូវ​គំនិត​ដែល​គេ​បាន​រៀបចំ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​របៀប​ដែល​អ្នក​ត្រូវបាន​ប្រទានពរ​តាមរយៈ​ការចូលរូល​ក្នុង​សាសនាចក្រ ។

សូម​ណែនាំ អាលម៉ា 6 ដោយ​ការពន្យល់​ថា ជំពូកនេះ​បង្រៀន​ពី​របៀប​ដែល​អាលម៉ា និង​អ្នកដឹកនាំ​បព្វជិតភាព​ដទៃទៀត​ពង្រឹង​សាសនាចក្រ​នៅក្នុង​ដែនដី​សារ៉ាហិមឡា ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 6:4–6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​សមាជិក​នៃ​សាសនាចក្រ​ក្នុង​ដែនដី​សារ៉ាហិមឡា​បាន​ធ្វើ​សម្រាប់​អ្នកដែល​មិន​បាន​ស្គាល់​ព្រះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។

សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ សាសនាចក្រ​ត្រូវបាន​ស្ថាបនា​សម្រាប់​សុខុមាលភាព​នៃ​ប្រជាជន​ទាំងឡាយ ។ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​សេចក្ដីពិត​នេះ​អាច​ជះឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ សូម​សួរ ៖

  • តើ​អ្នក​គិត​ថា សាសនាចក្រ​សព្វថ្ងៃ​នេះ​អាច​ប្រទានពរ​ដល់​អ្នកដែល​មិន​ស្គាល់​ព្រះ​ដោយ​របៀបណា 

សូម​ឲ្យ​សិស្ស​គិត​អំពី​នរណាម្នាក់​ដែល​ត្រូវ​ដឹង​ពី​ព្រះ​ជាង​មុន ។ បុគ្គល​នេះ​អាច​ជា​សមាជិក​នៃ​សាសនាចក្រ ឬ សមាជិក​នៃ​អ្នក​មាន​ជំនឿ​ផ្សេងទៀត ។ សូម​ថ្លែងទីបន្ទាល់​ពី​ពរជ័យ​ដែល​យើង​ទទួល​បាន ដោយសារ​យើង​ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​អញ្ជើញ​អ្នកដទៃ​ដើម្បី​ចែកចាយ​នូវ​ពរជ័យ​ទាំងនោះ ។

អាលម៉ា 7:1–13

អាលម៉ា​ព្យាករណ៍​ពី​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ពិភាក្សា​ពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​ហេតុការណ៍​អនាគតកាល​ណាខ្លះ​ដែល​អ្នក​នឹង​មាន​អារម្មណ៍​រំភើប​នោះ ?

ក្រោយពី​ដៃគូ​មាន​ពេល​ល្មម​ក្នុង​ការពិភាក្សា​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​របស់​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់មក សូម​ពន្យល់​ថា ក្រោយពី​អាលម៉ា​បាន​រៀបចំ​សាសនាចក្រ​ឲ្យ​មាន​របៀបរៀបរយ​ក្នុង​ដែនដី​សារ៉ាហិមឡា​ហើយ គាត់​បាន​ទៅ​កាន់​ទីក្រុង​គេឌាន ។ គាត់​បាន​ប្រាប់​ប្រជាជន​នៅទីនោះ​ថា ក្នុង​ចំណោម​អ្វីៗ​ទាំងអស់​ដែល​នឹង​កើតឡើង​នៅក្នុង​ពេល​អនាគត មាន​រឿង​មួយ​ដែល “ សំខាន់​ជាង​រឿង​ទាំងអស់ ” ( អាលម៉ា 7:7 ) ។ គាត់​បាន​បង្រៀន​គោលការណ៍​នានា​ដែល​នឹង​ជួយ​ដល់​ប្រជាជន​ឲ្យ​រៀបចំ​សម្រាប់​ពរជ័យ​ទាំងឡាយ​ដែល​នឹង​មក ដោយសារ​តែ​ហេតុការណ៍​អនាគត​នេះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 7:3–6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថា្នក់​រកមើល​ក្ដីសង្ឃឹម​ដែល​អាលម៉ា​មាន អំពី​ប្រជាជន​នៅក្នុង​ទីក្រុង​គេឌាន ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន អាលម៉ា 7:18–19 ឮៗ ។ សូម​ឲ្យ​សិស្ស​ពិពណ៌នា​អ្វី​ដែល​អាលម៉ា​បាន​រៀន​ពី​ការបំផុស​គំនិត​អំពី​ប្រជាជន​គេឌាន ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 7:7, 9–10ដោយ​ស្ងាត់ៗ ដោយ​រកមើល​ហេតុការណ៍​ដែល​អាលម៉ា​មាន​អារម្មណ៍​ថា​សំខាន់​ជាងគេ​ដើម្បី​ឲ្យ​ប្រជាជន​ដឹង​នោះ ។

  • យោងតាម​អាលម៉ា តើ​អ្វី​ជា “ រឿង​មួយ​ដែល​សំខាន់​ជាង​គេ ” ជាង​រឿង​ផ្សេងទៀត​ដែល​នឹង​កើតឡើង​នោះ ? តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​ការយាងមក​នៃ​ព្រះអង្គ​សង្គ្រោះ គឺជា​ហេតុការណ៍​ដ៏​សំខាន់​ជាងគេ​ក្នុង​ពេល​ទាំងឡាយ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​អាលម៉ា​ប្រាប់​ដល់​ប្រជាជន​ដែល​បាន​ជឿ និង​មាន​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​រួចហើយ​ថា​ពួកគេ​ត្រូវតែ​ប្រែចិត្ត ?

សូម​ពន្យល់​ថា បន្ទាប់ពីនោះ​មក អាលម៉ា​បាន​បង្រៀន​ពី​មូលហេតុ​នៃ​ការយាងមក​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ហេតុការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​ប្រវត្តិសាស្ដ្រ​មនុស្ស​ជាតិ​ទាំងឡាយ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 7:11–13 ។ សូមអញ្ជើញឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​លើកដាក់ទៅលើ​អង្គទ្រង់​សម្រាប់​យើង​នោះ ។ ( អ្នក​អាច​ពន្យល់​ថា ជួយ មាន​ន័យ​ថា ផ្ដល់​ជំនួយ ឬ ទៅ​ជួយ​ដល់​នរណាម្នាក់ 

សូម​បង្ហាញ​ថា អាលម៉ា 7:11–13 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​តាមរបៀប​មួយ​ដែល​ពួកគេ​អាច​រកវា​ឃើញ​ដោយ​ងាយ ។

សូម​សរសេរ​ចម្លើយ​រប់ស​សិស្ស ជា​ចំណងជើង​លើ​ក្ដារខៀន ។ ចម្លើយ​អាច​រួមមាន ការឈឺចាប់ សេចក្ដីវេទនា ការល្បួង ជំងឺ ការស្លាប់ ការរងទុក្ខ ( ភាពទន់ខ្សោយ ឬ អសមត្ថភាព ) និង អំពើបាប ។

អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​ឃ្លា “ គ្រប់​បែប​យ៉ាង ” នៅក្នុង អាលម៉ា 7:11 ។ សូម​ឲ្យ​ពួកគេ​លើក​ពី​ឧទាហរណ៍​នៃ​ស្ថានភាព​នីមួយៗ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ នៅពេល​សិស្ស​ផ្ដល់​ឧទាហរណ៍ សូម​សរសេរ​វា​ពី​ក្រោម​ចំណងជើង​ដែល​ស៊ីគ្នា ។ ( ឧទាហរណ៍ ជំងឺ​មហារីក អាច​សរសេរ​នៅក្រោម ជំងឺ ហើយ​អសមត្ថភាព​ខាង​រាងកាយ អាច​សរសេរនៅក្រោម​ការរងទុក្ខ ។ )

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ប៊្រុសូ ស៊ី ហាហ្វែន នៃ​ក្រុម​ចិតសិបនាក់ ៖

“ ដង្វាយធួន​មិន​មែន​សម្រាប់​តែ​អ្នកមាន​បាប​នោះ​ទេ ” (“Beauty for Ashes: The Atonement of Jesus Christ,” Ensign,ខែ មេសា ឆ្នាំ 1990, ទំព័រ 7 ) ។ អ្នក​អាច​សរសេរ​សេចក្ដីថ្លែងការណ៍​នេះ​នៅលើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សិស្ស​សរសេរ​វា​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 7:11–13 ។

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​បាន​អាន​នៅក្នុង អាលម៉ា 7:11–13 តើ​អ្នក​គិត​ថា អែលឌើរ ហាហ្វែន ចង់​មានន័យ​យ៉ាងណា នៅពេល​គាត់​និយាយ​ថា “ ដង្វាយធួន​មិន​មែន​សម្រាប់​តែ​អ្នកមាន​បាប​នោះ​ទេ ” ?

សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​ដើម្បី​សង្គ្រោះ​យើង​ពី​អំពើបាប និង សេចក្ដី​ស្លាប់ ហើយ​ដើម្បី​ជួយ​យើង​ឲ្យ​ឆ្លង​កាត់​ឧបសគ្គ​ទាំងឡាយ​នៃ​ជីវិត​ខាង​សាច់ឈាម ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​របៀប​ដែល​ពួកគេ​អាច​ពឹងផ្អែក​ទៅលើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

“ តើ​អ្នក​ប្រយុទ្ធ​នឹង​បិសាច​នៃ​ការញៀន— ថ្នាំ​ជក់ ឬ ថ្នាំ​ញៀន ឬ ល្បែង ឬ ជំងឺ​បណ្ដោះអាសន្ន​ដ៏​សាហាវ​នៃ​កាមសាស្ដ្រ ? … តើ​អ្នក​មាន​ច្រឡំ​នឹង​ការបញ្ជាក់​ពី​ភេទ ឬ ការស្វែងរក​ការគោរព​ផ្ទាល់ខ្លួន​ទេ ? តើ​អ្នក—ឬ នរណាម្នាក់​ដែល​អ្នក​ស្រឡាញ់—ប្រឈម​មុខ​នឹង​ជំងឺ ឬ​សម្ពាធ ឬ​ការស្លាប់​ទេ ? មិន​ថា​ជំហាន​ផ្សេងទឿត​ដែល​អ្នក​អាច​ត្រូវ​ដើរ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទេ សូម ដំបូង​បំផុត នោះ​ចូលមក​កាន់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ទុកចិត្ត​លើ​សេចក្ដីសន្យា​នៃ​សា្ថនួគ៌ ។ …

“ ការពឹងផ្អែក​ទៅលើ​លក្ខណៈ​ដ៏​មាន​ក្ដីមេត្តាករុណា​របស់​ព្រះ​នេះ គឺនៅ​ក្នុង​ស្នូល​នៃ​ដំណឹងល្អ ដែល​ព្រះគ្រីស្ទ​បាន​បង្រៀន ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​លើកយើង​មិន​ត្រឹម​តែ​ឲ្យ​ចេញពី​បន្ទុក​នៃ​អំពើបាប​របស់​យើង​នោះ​ទេ ប៉ុន្ដែ​ថែមទាំង​ចេញពី​បន្ទុក​នៃ​ការសោកសៅ និង ទុក្ខសោក​របស់​យើង ជំងឺ​បេះដូង​របស់​យើង និង ការឈឺចាប់​របស់​យើង ។ [ សូមមើលអាលម៉ា 7:11–12 ។ ] តាំងពី​ដើមដំបូង ការទុកចិត្ត​ទៅលើ​ជំនួយ​បែបនោះ គឺ​ត្រូវ​ឲ្យ​យើង​ទាំង​មូលហេតុ និង ផ្លូវ​មួយ​ដើម្បី​ពង្រីក ការជម្រុញ​ដើម្បី​ដាក់ចុះ​នូវ​បន្ទុក​របស់​យើង ហើយ​លើកដាក់​នូវ​សេចក្ដីសង្គ្រោះ​របស់​យើង ” (“Broken Things to Mend,” Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2006, ទំព័រ 70–71 ) ។

  • តើ​ការយល់​ពី អាលម៉ា 7:11–13 អាច​ជួយ​យើង នៅពេល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​ដោយ​របៀបណា ?

ដើម្បី​បង្ហាញ​ពី​របៀប​ខ្លះ​ដែល​យើង​អាច​ទទួល​ជំនួយ និង កម្លាំង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ សូម​អាន​ស្ថានភាព​ខាងក្រោម​នេះ ។ ក្រោយពី​ការអាន​ស្ថានភាព​នីមួយៗ​ហើយ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ អាច​ជួយ​ដល់​បុគ្គល​នោះ​ឲ្យ​ប្រឈមមុខ​នឹង​ឧបសគ្គ​បែប​នោះ ។

  1. យុវនារី​ម្នាក់​ស្ថិតក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​ឲ្យជើង​របស់​នាង​ពិការ ។

  2. យុវជន​ម្នាក់​ត្រូវ​ខ្មាស់គេ​នឹង​ជម្រើសដែល​អាក្រក់​ខ្លះ​ដែល​គាត់​បាន​ធ្វើ ។ គាត់​មាន​អារម្មណ៍​ពិបាក​ចិត្ត និង គ្មាន​តម្លៃ ។

  3. ឪពុក​របស់​យុវជន​ម្នាក់ បាន​ស្លាប់​នាពេលថ្មីៗ​នេះ ហើយ​យុវជន​នោះ​បាន​ប្ដូរ​លំនៅ​ទៅទីក្រុង​ថ្មី​មួយ​ជាមួយ​នឹង​ម្ដាយ​របស់​គាត់ ។ គាត់​មាន​អារម្មណ៍​ក្រៀមក្រំ និង​ឯកោ ហើយ​គាត់​មិន​អាច​ឃើញ​ពី​របៀប​ដែល​អ្វីៗ​នឹង​អាច​ដូចដើម​ម្ដងទៀត​នោះ​ទេ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​អំណាច​នៃ​ដង្វាយធួន និង ចម្ងាយ​ដែល​ដង្វាយធួន​អាច​ទៅដល់ ។ បន្ទាប់មក​សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​ឆ្លើយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​ចំពោះ​សំណួរ​មួយ​ខាងក្រោម​នេះ ។ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​ថ្នាក់ សូម​រៀបចំ​ជា​ក្រដាស​ដោយ​មាន​សំណួរ​ចែកដល់​សិស្ស ឬ អាន​សំណួរ​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​ចម្លង​វា ។ )

  • តើ​នៅពេល​ណា​ដែល​ដង្វាយធួន​បាន​ជួយ​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់​តាម​របៀប​មួយ​ដែល​បាន​លើកឡើង​នៅក្នុង អាលម៉ា 7:11–13 ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ពឹងផ្អែក​ទៅលើ​ដង្វាយធួន នៅពេល​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងឡាយ ?

សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ( សូម​រំឭក​ពួកគេ​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​នូវ​អ្វីៗ​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះទេ 

អាលម៉ា 7:14–27

អាលម៉ា​លើកទឹកចិត្ត​ដល់​ប្រជាជន​ឲ្យ​បន្ដ​ដើរតាម​ផ្លូវទៅ​នគរ​នៃ​ព្រះ

ដើម្បី​រំឭក​សិស្ស​ពី​របៀប​ដែល​អាលម៉ា​បាន​ពិពណ៌នា​ស្ថានភាព​ខាងវិញ្ញាណ​នៃ​ប្រជាជន​គេឌាន សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 7:19 ឮៗ ។ សូម​សង្កត់​ធ្ងន់​ថា ប្រជាជន “ កំពុង​នៅលើ​ផ្លូវ​ដែល​នាំ​ទៅរក​នគរ​នៃ​ព្រះ ” ។ សូម​ពន្យល់​ថា អាលម៉ា​ចង់​ជួយ​ពួកគេ​ឲ្យ​បន្ដ​នៅលើ​ផ្លូវ​នោះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ដោយការរស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ យើង​ដើរតាម​ផ្លូវ​ដែល​នាំទៅរក​នគរ​នៃ​ព្រះ សូម​គូស​ផ្លូវ​មួយ​នៅលើ​ក្ដារខៀន ។ នៅ​ដើម​ដំបូង​នៃ​ផ្លូវ​នេះ សូម​សរសេរ ភាព​ខាងសាច់ឈាម ។នៅ​ចុងបញ្ចប់​នៃ​ផ្លូវ​នេះ សូម​សរសេរ​នគរ​នៃ​ព្រះ ។សូម​ឲ្យ​សិស្ស​ធ្វើ​ការ​ជា​ពីរ​ក្រុម ។ សូមអញ្ជើញឲ្យ​ក្រុម​ទីមួយ​សិក្សា អាលម៉ា 7:14–16 ហើយ​ក្រុម​ទីពីរ​សិក្សា អាលម៉ា 7:22–24 ។ សូម​ឲ្យ​ក្រុមទាំងពីរ​រកមើល​អ្វី​ដែល​យើង​ត្រូវ ធ្វើ ហើយ​អ្វី​ដែល​យើង​ត្រូវ ក្លាយជា ដើម្បី​ដើរតាម​ផ្លូវ​ដែល​នាំ​ទៅរក​នគរ​នៃ​ព្រះ ។

ក្រោយពី​សិស្ស​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូមអញ្ជើញឲ្យ​ពួកគេ​ពីរ​បី​នាក់​ឡើង​មក​កាន់​ក្ដារខៀន ។ សូម​ឲ្យ​ពួកគេ​សរសេរ​តាម​ផ្លូវ​នូវ​សកម្មភាព និង​ឥរិយាបថ​នានា​ដែល​ពួកគេ​រកឃើញ​ដែល​នាំ​ទៅរក​នគរ​ព្រះ ។ អ្នក​អាច​សួរ​សិស្ស​ថា តើ​សកម្មភាព ឬ​ឥរិយាបថ​អ្វី​ខ្លះតាម​ផ្លូវ​នេះ​ដែល​មាន​ន័យ​ដល់​ពួកគេ ។ អ្នក​ក៏​អាច​សុំ​ឲ្យ​ពួកគេ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​តាម​ផ្លូវនេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​រស់នៅ​ដោយ​ស្មោះត្រង់ យើង “ កំពុង​នៅលើ​ផ្លូវ​ដែល​នាំទៅរក​នគរ​នៃ​ព្រះ​” ហើយ ( អាលម៉ា 7:19 ) ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណាន​ខគម្ពីរ—អាលម៉ា 7:11–13

ដោយសារ អាលម៉ា 7:11–13 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដ៏​វែង​មួយ វា​អាច​ពិបាក​សម្រាប់​សិស្ស​ក្នុងការចងចាំ​វា ។ ប៉ុន្ដែ​ភាសា​របស់​អាលម៉ា​រួមមាន​នូវ​ពាក្យ​ជាក់លាក់​ដែល​អាច​ជួយ​ឲ្យ​សិស្ស​ចងចាំ​ពេញ​មួយ​ជីវិត​របស់​ពួកគេ​នូវ​អំណាច និង ការអាច​ទៅដល់​នៃ​ដង្វាយធួន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​ពាក្យ​គន្លឹះ​ទាំងនេះ សូម​សរសេរ​បរិបទ​នៃ អាលម៉ា 7:11–13 នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​ថ្នាក់ ដោយ​ដាក់​ចន្លោះ​ទទេ​សម្រាប់​ពាក្យ​គន្លឹះ​ខាងក្រោម នៅពេល​វា​លេចឡើង ៖ ការឈឺចាប់ ទុក្ខវេទនា ការល្បួង ជំងឺ សេចក្ដីស្លាប់ ជំងឺ​ឈឺចាប់ អំពើបាប អំពើ​រំលង​ទាំងឡាយ ។( ឧទាហរណ៍ ការសរសេរ​របស់​អ្នក​អំពី អាលម៉ា 7:11 នឹង​ចាប់ផ្ដើម​ដូចនេះ ៖ “ ហើយ​ទ្រង់​នឹង​យាង​ទៅ ដោយ … និង … និង … គ្រប់​បែបយ៉ាង​” 

នៅពេល​អ្នក​អាន អាលម៉ា 7:11–13 ឮៗ​ទាំងអស់​គ្នា​ក្នុង​ថ្នាក់ សូម​ឲ្យ​សិស្ស​បំពេញ​ពាក្យ​ដែល​ចន្លោះ​នោះ ។ ក្រោយពី​អ្នក​បាន​ធ្វើ​ដូច្នេះ​ពីរបី​ដង​ហើយ សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​អាច​សរសេរ​នៅលើ​ក្រដាស​មួយ​នូវ​ពាក្យ​ដែល​បង្ហាញ​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​លើកដាក់​មក​លើ​អង្គទ្រង់​សម្រាប់​ពួកគេ ។ សូមអញ្ជើញឲ្យសូម​ឲ្យ​សិស្ស​ចងចាំ​ជានិច្ច​ពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកគេ ដើម្បី​នៅពេល​ពួកគេ​ជួប​នឹង​ឧបសគ្គ​ទាំងឡាយ នោះ​ពួកគេ​អាច​មាន​សេចក្ដីជំនឿ​ខ្លាំង​ជាង​នេះ​នៅក្នុង “ អំណាច​នៃ​ការដោះលែង​របស់​ទ្រង់​” ។

កំណត់​ចំណាំ ៖ អ្នក​អាច​យក​ពេល​ពីរ​បី​នាទី​ពេល​ចាប់ផ្ដើម​ដំបូង​នៃ​ថ្នាក់​លើកក្រោយ​របស់​អ្នក​ដើម្បី​ឃើញ​ថា សិស្ស​នៅ​អាច​ចាំ​ពាក្យ​គន្លឹះ​ទាំងនេះ​ទាក់ទង​នឹង​ការទៅដល់​ដ៏​អស្ចារ្យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 6:6 ។ ការតមអាហារ និង ការអធិស្ឋាន​ជំនួស​ឲ្យ « អ្នក​ដែល​មិន​ស្គាល់​ព្រះ »

ដើម្បី​បញ្ជាក់​ថា ពរជ័យ​ទាំងឡាយ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​គឺ​មាន​បំណង​សម្រាប់​កូនចៅ​របស់​ព្រះ​ទាំងអស់ អ្នក​អាច​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រីអ័រហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

គ្រប់​គ្នា អធិស្ឋាន​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូមឲ្យ​វា​ដូច្នោះ​ជារៀង​រហូត​ទៅ ។ នៅក្នុង​វិញ្ញាណ​ដូចគ្នា​នោះ យើង​ក៏​អាច​អធិស្ឋាន​សម្រាប់​អ្នកដែល ( ឬ អ្នក​ដែល​ត្រូវការ ) ជួប​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ។ នៅឯ​សារ៉ាហិមឡា សមាជិក​ត្រូវបាន​បញ្ជា​ឲ្យ ‹ រួមគ្នា​តម​អាហារ ហើយ​អធិស្ឋាន​ឲ្យ​អស់​ពី​ចិត្ត › [ អាលម៉ា 6:6 ] សម្រាប់​ពួក​អ្នក​ដែល​មិនទាន់​បាន​ចូលរួម​នឹង​សាសនាចក្រ​របស់​ព្រះ​នៅឡើយ ។ យើង​អាច​ធ្វើ​ដូច្នោះ​ដែរ ។

« យើង​ក៏​អាច​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទទួល​បាន​បទពិសោធន៍​នៃ​ការផ្សព្វផ្សាយ​សាសនា​ផ្ទាល់​ខ្លួន​របស់​យើង​ផ្ទាល់ ។ សូម​អធិស្ឋាន​ថា នៅក្រោម​ការគ្រប់គ្រង​ដ៏​ទេវភាព​នៃ​ការណ៍​ទាំងឡាយ​បែបនោះ នោះ​ឱកាស​ផ្សព្វផ្សាយ​សាសនា​ដែល​អ្នក​ចង់បាន គឺ​កំពុង​ត្រូវបាន​រៀបចំ​រួច​ជា​ស្រេច​នៅក្នុង​ដួងចិត្ត​របស់​នរណា​ម្នាក់ ដែល​ចង់​បាន​យ៉ាងខ្លាំង និង ដែល​ស្វែងរក​នូវ​អ្វី​ដែល​អ្នក​មាន ។ ‹ មាន​មនុស្ស​ជាច្រើន​នៅលើ​ផែនដី​នៅឡើយ … ដែល​លាក់​ពី​សេចក្ដី​ពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដី​ពិត​ឯណា​ទេ › [គ. និង ស. 123:12] ។ សូម​អធិស្ឋាន​ថា ពួកគេ​នឹង​រកឃើញ​អ្នក ! ហើយ​បន្ទាប់មក ចូរ​វាងវៃ ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​នៅក្នុង​ពិភព​របស់​អ្នក ដែល​មាន​អារម្មណ៍​ថា មាន​អំណត់អត់​នៅក្នុង​ជីវិត​របស់​ពួកគេ ( « Witnesses unto Me » Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 15 ) ។

អាលម៉ា 7:1–5 ។ ប្រជាជន​នៅក្នុង​ដែនដី​គេឌាន

អាលម៉ា 7 រួមមាន​ការបង្រៀន​របស់​អាលម៉ា​ដល់​ប្រជាជន​ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​គេឌាន ដែល​ស្ថិតនៅ​ច្រកភ្នំ​គេឌាន « ដែល​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​បុរស​ម្នាក់​ដែល​ត្រូវ​សម្លាប់​ដោយ​ដៃ​របស់​នីហូរ​ដោយ​ដាវ » (អាលម៉ា 6:7) ។ គេឌាន​គឺជា​សិស្ស​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ក្លាយជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ​ក្នុង​ការរំដោះ​ប្រជាជន​លិមហៃ​ចេញពី​សេវកភាព ។ គាត់​ទប់ទល់​នឹង​គោលលទ្ធិរបស់​នីហូរ​ដោយ​ព្រះបន្ទូល​នៃ​ព្រះ​រហូតដល់​ស្លាប់ ។ ( សូមមើល ម៉ូសាយ 22:3–9; អាលម៉ា 1:7–9) ។ ប្រជាជន​ដែល​រស់នៅ​ក្នុង​ដែនដី​ដែល​ដាក់​ឈ្មោះ​របស់​បុរស​ដ៏​ស្មោះត្រង់​នេះ ក៏​ស្មោះ​ត្រង់​ដែរ ( សូមមើល អាលម៉ា 7:17–20, 26 អាលម៉ា​អាច​និយាយ​ប្រាប់​ដល់​ពួកគេ​ពី​ព្រះបន្ទូល​នៃ​ភាពបរិសុទ្ធ​ដោយ​សេចក្ដីអំណរ ដោយ​ដឹង​ថា​ពួកគេ​ជឿ និង​បាន​ជ្រើសរើស​ដើម្បី​គោរព​តាម​ព្រះ​ដ៏​ពិត និង នៅរស់ ( សូមមើល អាលម៉ា 7:6) ។ ភក្ដីភាព​របស់​ពួកគេ​អាច​រៀបចំ​ពួកគេ​ឲ្យ​ទទួល​មេរៀន​ដ៏​មាន​អំនាច​របស់​អាលម៉ា​អំពី​ដង្វាយធួន —ថា​ព្រះយេស៊ូវគ្រីស្ទ​នឹង « លើក​ដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការឈឺចាប់ និង ជំងឺ​ទាំងឡាយ​របស់​រាស្ដ្រ​ទ្រង់ » ថា​ទ្រង់​នឹង « ជួយ​រាស្ដ្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ហើយ​ថា​ទ្រង់​នឹង « យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​អំពើបាប​ទាំងឡាយ​របស់​រាស្ដ្រ​ទ្រង់ » (អាលម៉ា 7:11–13) ។

អាលម៉ា 7:10 ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត « នៅ​ទីក្រុង​យេរូសាឡិម »

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​ពី​កន្លែង​នៃ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ដូចដែល​បាន​ប្រកាស​ដោយ​អាលម៉ា ។

« វា​គ្មាន​ផលវិបាក ឬ ការបញ្ច្រាស​នៅក្នុង​ព្រះគម្ពីរ​មរមន​ជាមួយ​នឹង​សេចក្ដីពិត​ណា​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ឡើយ ។ ការអាន​ដោយ​ប្រយ័ត្ន​នៃ​អ្វីដែល​អាលម៉ា​បាន​និយាយ នឹង​បង្ហាញ​ថា​គាត់​គ្មាន​បំណង​ប្រកាស​ថា ព្រះយេស៊ូវ​នឹង​ប្រសូត នៅក្នុង ទីក្រុង យេរូសាឡិម​ឡើយ ។ អាលម៉ា​បាន​ដឹង​ច្រើន​ជាងនេះ ។ ហើយ​យ៉ូសែប ស្ម៊ីធ និង​អ្នកដែល​ទាក់ទង​នឹង​គាត់​ក្នុង​ការនាំមក​នូវ​ព្រះគម្ពីរ​មរមន​ក៏​បាន​ដឹង​ដូច្នោះ​ដែរ ។ បើ​អាលម៉ា​បាន​និយាយ​ថា ‹ កើត នៅក្នុង​ ទីក្រុង​យេរូសាឡមិន ទីក្រុង នៃ​ឪពុក​របស់​យើង › វា​នឹង​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ទាំងអស់​នៅក្នុងពិភពលោក ។ បន្ទាប់មក យើង​នឹង​និយាយ​ថា គាត់​និយាយ​ខុសហើយ ។ អាលម៉ា​មិន​ខុស​នោះ​ទេ ហើយ​អ្វី​ដែល​គាត់​និយាយ​គឺ​ពិត ។

« វេជ្ជ ហូ នីប្លី នៅក្នុង​វគ្គ​សិក្សា​បព្វជិតភាព​របស់​គាត់​សម្រាប់​ឆ្នាំ 1957 ការទៅដល់​ព្រះគម្ពីរ​មរមន នៅក្នុង​មេរៀន​ទី 8 ទំព័រ 85 មាន​ការណ៍​នេះ​ដើម្បី​និយាយ​ពី​ចំណុច​នេះ ៖

« ‹ … ចំណុច​ដែល​ចូលចិត្ត​មួយ​នៃ​ការវាយប្រហារ​ទៅលើ​ព្រះគម្ពីរ​មរមន​គឺ​ជា​ប្រយោគ​នៅក្នុង អាលម៉ា 7:10 ថា​ព្រះអង្គ​សង្គ្រោះ​នឹង​កើត « នៅ​ក្រុង​យេរូសាឡិម ដែល​ជា ដែនដី នៃ​អយ្យកោ​របស់​យើង » ។ នៅទីនេះ យេរូសាឡិម​មិនមែន​ជា​ទីក្រុង​នោះ​ទេ «នៅក្នុង ដែនដី​នៃ​ពួកអយ្យកោ​ដើម​របស់​យើង » វា គឺជា ដែនដី ។ ព្រះគ្រីស្ទ​បាន​ប្រសូត​នៅក្នុង​ភូមិ​មួយ​ប្រហែល​ប្រាំមួយ​គីឡូ​ម៉ែត្រ​ពី​ក្រុង​យេរូសាឡិម វា​ក៏​មិន​មែន​នៅក្នុង​ទីក្រុង​ដែរ ប៉ុន្ដែ​វា​នៅក្នុង​អ្វី​ដែល​យើង​ឥឡូវនេះ​ស្គាល់​ពី​បុរាណកាល​ខ្លួនគេ​ដែល​ត្រូវ​ស្គាល់​ថា​ជា « ដែនដី​នៃ​យេរូសាឡិម » › » (Answers to Gospel Questions, កែសម្រួល​ដោយ Joseph Fielding Smith Jr 5 vols [1957–66] 1:174 ) ។

អាលម៉ា ៧:១១–១៣ « ការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួង​គ្រប់​បែប​យ៉ាង »

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទីមួយ​បាន​ផ្ដល់​នូវ​ការយល់ដឹង​ខាងក្រោម​ទាក់ទង​នឹង​ការលួងលោម​ដែល​យើង​អាច​ទទួល​ដោយសារតែ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ៖

« វា​នឹង​លួងលោម​យើង នៅពេល​យើង​ត្រូវ​រង់ចាំ​ដោយ​ពិបាក​សម្រាប់​ការសង្គ្រោះ​ដែល​បាន​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ថា​ទ្រង់​ដឹង ពី​បទពិសោធន៍ ពី​របៀប​ដើម្បី​ព្យាបាល និង​ជួយ​យើង ។ ព្រះគម្ពីរ​មរមន​ផ្ដល់​នូវ​ការធានា​ដ៏​ជាក់លាក់​នៃ​អំណាច​របស់​ទ្រង់​ដើម្បី​លួងលោម​ដល់​យើង ។ ហើយ​សេចក្ដីជំនឿ​ទៅលើ​អំណាច​នោះ នឹង​ផ្ដល់​ការស៊ូទ្រាំ​ដល់​យើង នៅពេល​យើង​អធិស្ឋាន​និង​ធ្វើ​និង​រង់ចាំ​ជំនួយ​នោះ ។ ទ្រង់​អាច​ដឹង​ពី​របៀប​ដើម្បី​ជួយ​យើង​យ៉ាងសាមញ្ញ​ដោយ​វិវរណៈ ប៉ុន្ដែ​ទ្រង់​បាន​រើស​ដើម្បី​រៀន​ដោយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ទ្រង់ » ( « Adversity » EnsignLiahona, ខែ ឧសភា ឆ្នាំ 2009 ទំព័រ 24 ) ។

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ជាមួយ​នឹង​ឧបសគ្គ​គ្រប់បែប​យ៉ាង​ដែល​យើង​អាច​ជួប​ប្រទះ ៖

« មនុស្ស​ជាច្រើន​ទទួល​បន្ទុក​ដ៏​ធ្ងន់​ជាច្រើន ។ អ្នកខ្លះ​បាន​បាត់បង់​មនុស្ស​ជាទីស្រឡាញ់​ដល់​ស្លាប់ ឬ យកចិត្ត​ទុកដាក់​ដល់​អ្នក​ដែល​អសមត្ថភាព ។ អ្នកខ្លះ​បាន​រងរបួស​ដោយ​ការលែងលះ ។ អ្នកផ្សេងទៀត​ចង់​បាន​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​មួយ​យ៉ាងខ្លាំង ។ អ្នកខ្លះ​ត្រូវជាប់​ក្នុង​ការឃុំ​នៃ​សារធាតុ​ញៀន ឬ ទម្លាប់​ដ៏​ញៀន​ដូចជា​ស្រា ថ្នាំជក់ ថ្នាំញៀន ឬ រូបអាសគ្រាម ។ អ្នកផ្សេងទៀត​ពិការ​ខាង​ការអន់ថយ​នៃ​រាងកាយ ឬ សតិអារម្មណ៍ ។ អ្នកខ្លះ​ជួប​នឹង​ឧបសគ្គ​ដោយ​ការទាក់ទាញ​ភេទ​ដូចគ្នា ។ អ្នកខ្លះ​មាន​អារម្មណ៍​ក្រៀមក្រំ និង មិនពេញលេញ​យ៉ាង​ខ្លាំង ។…

« អំណាច​នៃ​ការព្យាបាល​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ —មិន​ថា​វា​លុបបំបាត់​បន្ទុក​របស់​យើង ឬ ពង្រឹង​យើង​ឲ្យ​ស៊ូទ្រាំ​និង​រស់នៅ​ជាមួយ​វា​នោះទេ … —គឺ​អាច​មាន​សម្រាប់​ការរងទុក្ខ​ទាំងឡាយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ » (“He Heals the Heavy Laden” » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 6, 8 ) ។

អែលឌើរ ជែហ្វ្រីអ័រហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ បាន​សរសេរ​ពី​សេចក្ដីមេត្តាករុណា និង សមត្ថភាព​របស់​ព្រះគ្រីស្ទ​ដើម្បី​ជួយ​ដល់​យើង ៖

« ព្រះគ្រីស្ទ​បាន​ដើរ​លើ​ផ្លូវ​ដែល​ជីវិត​រមែងស្លាប់​ទាំងឡាយ​ត្រូវ​បាន​ហៅ​ឲ្យ​ដើរ​តាម ដើម្បី​ឲ្យ​ទ្រង់​បាន​ដឹង​ពី​របៀប​ដើម្បី​ជួយ និង ពង្រឹង​យើង​នៅក្នុង​ពេល​ដ៏​ពិបាក​របស់​យើង ។ ទ្រង់​ដឹង​ពី​ការលំបាក​ដ៏​ជ្រៅ និង ផ្ទាល់ខ្លួន​បំផុត​ដែល​យើង​មាន ។ ទ្រង់​ដឹង​ពី​ការឈឺចាប់​ដ៏​ខ្លាំង​បំផុត និង ក្រៀមក្រំ​បំផុត​ដែល​យើង​មាន ។ ទ្រង់​ដាក់​ចុះ​នៅក្រោម​ការឈឺចាប់​បែប​នោះ ដើម្បី​ទ្រង់​អាច​លើក​យើង​ចេញពី​វា ។ វា​គ្មាន​ការឈឺចាប់ ឬ ការសោកស្ដាយ ឬ ការក្រៀមក្រំ​នៅក្នុង​ជីវិត​ដែល​ទ្រង់​មិន​បាន​រងទុក្ខ​ជំនួស​យើង ហើយ​យកចេញ​ពី​ស្មា​ដ៏​ក្លាហាន និង​មាន​មេត្តា​របស់​ទ្រង់​ផ្ទាល់​នោះ​ទេ » (Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំ ព័រ 223–24 ) ។