បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 18


មេរៀន​សិក្សា​នៅ​ផ្ទះ

អាលម៉ា 25–32 ( មេរៀន​ទី 18 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា អាលម៉ា 25–32( មេរៀនទី 18 ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញា​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 (អាលម៉ា 25–29)

សិស្ស​បាន​រៀន​ពី​គោលការណ៍​ខាងក្រោម នៅពេល​ពួកគេ​បាន​សិក្សា​អំពី​សេចក្ដីអំណរ​របស់​អាំម៉ូន​នៅក្នុង​ជ័យជំនះ​ដែល​គាត់ និង​បងប្អូនប្រុស​របស់​គាត់​បាន​ទទួល​ក្នុង​ការបង្រៀន​ដំណឹងល្អ ៖ នៅពេល​យើង​បន្ទាបខ្លួន ព្រះអម្ចាស់​នឹង​ពង្រឹង​យើង ហើយ​ប្រើ​យើង​ជា​គ្រឿងឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ទ្រង់ យើង​ទទួល​បាន​សេចក្ដីអរសប្បាយ នៅពេល​យើង​បម្រើ​ព្រះអម្ចាស់ និង​កូនចៅ​របស់​ទ្រង់​ដោយ​ស្មោះត្រង់ ។ នៅពេល​ពួកសាសន៍​លេមិន​បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ ហើយ​បាន​បដិសេធ​មិន​លើក​អាវុធ សិស្ស​បាន​រៀន​ថា នៅពេល​យើង​ពិតជា​បាន​ប្រែចិត្ត​ជឿ​ដោយ​ពេញលេញ​ទៅលើ​ព្រះអម្ចាស់ យើង​នឹង​រក្សា​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ទ្រង់ ។ ចេញពី​គំរូ​របស់​អាលម៉ា សិស្ស​ដឹង​ថា យើង​នឹង​ទទួល​បាន​សេចក្ដីអំណរ នៅពេល​យើង​ជួយ​ដល់​អ្នកដទៃ​ឲ្យ​ប្រែចិត្ត និង​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។

ថ្ងៃទី 2 (អាលម៉ា 30)

ដោយ​ការអាន​អំពី​ការបង្រៀន​របស់​កូរីហូរ ជា​ជន​ជំទាស់​នឹង​ព្រះគ្រីស្ទ នោះ​សិស្ស​បាន​រៀន​ថា សាតាំង​ប្រើ​នូវ​គោលលទ្ធិ​ខុសឆ្គង​ដើម្បី​ទាក់ទាញ​យើង​ឲ្យ​ប្រព្រឹត្ត​អំពើបាប ។ អាលម៉ា​បាន​ឆ្លើយតប​នឹង​ការបង្រៀន​របស់​កូរីហូរ​ដោយ​ការប្រកាស​ថា អ្វីៗ​ទាំងអស់​ថ្លែងទីបន្ទាល់​អំពី​ព្រះ​ថា​ជា​ព្រះដ៏​បង្កបង្កើត​ដ​ដ៏​អស្ចារ្យ ។ ក្រោយពី​អាន​ថា កូរីហូរ​ត្រូវបាន​វាយ​ដល់​ស្លាប់ សិស្ស​បាន​យល់​ថា គោលការណ៍​ដែល​បាន​កត់ត្រា​របស់​មរមន​គឺ ៖ « អារក្ស​ពុំ​ដែល​គាំទ្រ​ដល់​កូនចៅ​របស់​វា [ អ្នកដើរតាម​របស់​វា ]ទេ នៅ​ថ្ងៃចុងក្រោយ​បង្អស់ » ( អាលម៉ា 30:60 ) ។

ថ្ងៃទី 3 (អាលម៉ា 31)

នៅពេល​សិស្ស​អាន​អំពី​បំណង​របស់​អាលម៉ា​ដើម្បី​ជួយ​ដល់​ពួកសាសន៍​សូរាំ​ចេញពី​ការក្បត់​សាសនា ពួកគេ​បាន​រៀន​ពី​គោលការណ៍​ខាងក្រោម ៖ នៅពេល​យើង​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ វា​នឹង​ដឹកនាំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ ។ ការខិតខំ​រាល់ថ្ងៃ​ដើម្បី​អធិស្ឋាន និង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ពង្រឹង​យើង​ឲ្យ​ប្រឆាំង​នឹង​ការល្បួង ។ ប្រសិនបើ​យើង​អធិស្ឋាន និង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ដ៏​ទេវភាព​ក្នុង​ឧបសគ្គ​របស់​យើង​ទាំងឡាយ ។

ថ្ងៃទី 4 (អាលម៉ា 32)

នៅពេល​សិស្ស​អាន​អំពី​ជោគជ័យ​របស់​អាលម៉ា​នៅក្នុង​ការបង្រៀន​ដល់​ប្រជាជន​ក្រីក្រ​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ សិស្ស​បាន​ដឹង​ថា ការបន្ទាបខ្លួន​រៀបចំ​យើង​ឲ្យ​ទទួល​ព្រះបន្ទូល​របស់​ព្រះ ។ អាលម៉ា​បាន​បង្រៀន​ការអនុវត្ត​សេចក្ដីជំនឿ​ទៅនឹង​ការដាំ​គ្រាប់ពូជ​មួយ និង​ការថែទាំ​វា ។ សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​ថែទាំ​សេចក្ដីជំនឿ​យើង​ទៅលើ​ព្រះបន្ទូល​របស់​ព្រះ​ក្នុង​ចិត្ត​យើង​ដោយ​ឧស្សាហ៍​ព្យាយាម នោះ​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​នឹង​កើនឡើង ។

សេចក្តី​ផ្ដើម

សូម​ចាប់ផ្ដើម​មេរៀន​នេះ​ដោយ​សកម្មភាព​មួយ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ដើម្បី​ក្លាយជា​គ្រឿង​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ ។ ទោះជាយ៉ាងណាក្ដី ភាពចម្បង​នៃ​មេរៀន​នេះ​នឹង​ផ្ដោតលើ​លទ្ធផល​នៃ​ការជឿ និង​ការអនុវត្ត​លើ​គំនិត​ខុសឆ្គង ដែល​ផ្ទុយ​ទៅនឹង​ការជឿ និង​ការអនុវត្ត​លើ​ព្រះបន្ទូល​នៃ​ព្រះ ដូចដែល​បាន​បង្ហាញ​នៅក្នុង អាលម៉ា 30–32 ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 25–29

អាំម៉ូន និង​ពួកបុត្រា​នៃ​ម៉ូសាយ​រុងរឿង​ក្នុង​ព្រះអម្ចាស់ នៅពេល​សាសន៍​លេមិន​ជាច្រើន​បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ

ដូចដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 26 អាំម៉ូន និង​បងប្អូនប្រុស​របស់​គាត់​បាន​រីករាយ​នឹង​ជោគជ័យ​របស់​ពួកគេ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 26:1–4, 11–13 ហើយ​រកមើល​អ្វី​ដែល​អាំម៉ូន និង​បងប្អូនប្រុស​របស់​គាត់​សម្រេច​បាន និង​របៀប​ដែល​ពួកគេ​អាច​សម្រេច​បាន​វា ។ សូម​រំឭក​សិស្ស​ថា ខគម្ពីរ​ទាំងនេះ​បង្រៀន​ពី​គោលការណ៍​ខាងក្រោម ៖ នៅពេល​យើង​បន្ទាបខ្លួន​យើង ព្រះអម្ចាស់​នឹង​ពង្រឹង​យើង ហើយ​ប្រើ​យើង​ជា​គ្រឿងឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ទ្រង់ ។

អាលម៉ា 30

កូរីហូរ​សើចចំអក​ដល់​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ

សូម​បង្ហាញ​ដល់​សិស្ស​នូវ​គ្រាប់ពូជ​មួយ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ឧទាហរណ៍​នៃ​អ្វី​ដែល​ពួកគេ​ចូលចិត្ត ដែល​ដុះ​ពី​គ្រាប់ពូជ ។ ផ្ទុយទៅនឹង​រុក្ខជាតិ ផ្លែឈើ និង​បន្លែ​ខ្លះ​ដែល​សិស្ស​អាច​លើកឡើង សូម​បង្ហាញ​ថា វា​អាច​កើតមាន​ថា គ្រាប់ពូជ​មួយ​អាច​ដុះ​លើ​ដើមឈើ​មួយ ដែល​មាន​ផ្លែ​ល្វីង ឬ​ថែមទាំង​ពុល ឬ ថា​វា​អាច​លាយឡំ​នឹង​ដើមឈើ​ល្អ​ផ្សេង​ទៀត ។

សូម​សរសេរ​ពាក្យ គំនិត និង​សេចក្ដីជំនឿ នៅលើ​ក្ដារខៀន​ហើយ​សូម​សួរ ៖ តើ​គំនិត ឬ សេចក្ដីជំនឿ​មួយ​អាច​ដូចជា​គ្រាប់ពូជ​មួយ​ដោយ​របៀបណា ?

សូម​ពន្យល់​ថា នៅពេល​សិស្ស​សិក្សា និង​ពិភាក្សា​ក្នុង អាលម៉ា 30–32 នៅក្នុង​ថ្នាក់​ថ្ងៃនេះ ពួកគេនឹង​បញ្ច្រាស​លទ្ធផល​នៃ​ការធ្វើតាម​គំនិត​ខុសឆ្គង​ទៅនឹង​លទ្ធផល​នៃ​ការធ្វើតាម​ព្រះបន្ទូល​នៃ​ព្រះ ។

សូម​ឲ្យ​សិស្ស​ពន្យល់​ថា​កូរីហូរ​ជា​នរណា ។ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា 30:12–18, 23 ហើយ​រកមើល​គំនិត​ខុសឆ្គង​ដែល​កូរីហូរ​បាន​បង្រៀន ។ ក្រោយពី​ពួកគេ​មាន​ពេល​អាន​ហើយ សូម​ឲ្យ​ពួកគេ​សរសេរ​នៅលើ​ក្ដារខៀន ឬ​ក្រដាស​មួយ​នូវ​គំនិត​ខុសឆ្គង​របស់​កូរីហូរ​ដែល​ពួកគេ​គិត​ថា អាច​មាន​គ្រោះថ្នាក់​ជាពិសេស​ដល់​សេចក្ដីជំនឿ​ខាង​សាសនា​របស់​នរណាម្នាក់ ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​សកម្មភាព​ណាខ្លះ​ដែល​គំនិត​ទាងនេះ​អាច​ដឹកនាំ​ទៅ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​បង្ហាញ​ថា​គំនិត​មួយ​ដែល​នាំ​ទៅរក​សកម្មភាព គឺជា​ដូចជា​គ្រាប់ពូជ​មួយ​ដែល​ដុះ​លើ​ដើមឈើ ។

  • យោងតាម អាលម៉ា 30:18 តើ​ការបង្រៀន​របស់​កូរីហូរ​បានដឹកនាំ​ប្រជាជន​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​ថា សាតាំង​ប្រើ​គោលលទ្ធិ​ខុសឆ្គង​ដើម្បី​ទាក់ទាញ​យើង​ឲ្យ​ធ្វើ​អំពើ​បាប ។

សូម​ឲ្យ​សិស្ស​ម្នាក់សង្ខេប​អ្វី​ដែល​បាន​កើតឡើង​ដល់​កូរីហូរ ។ ( ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ សូម​ឲ្យ​ពួកគេ​ប្រើ​សេចក្តី​សង្ខេប​ក្បាល​ជំពូក​នៃ អាលម៉ា 30 ឬ​អាន អាលម៉ា 30:52–53, 59–60 ។

អាលម៉ា 31

អាលម៉ា​ដឹកនាំ​បេសកកម្ម​មួយ​ដើម្បី​ជួយ​ដល់​ពួកសាសន៍​សូរាំ​ដែល​ក្បត់សាសនា

សូម​រំឭក​សិស្ស​ថា ពួកសាសន៍​សូរាំ​បាន​ជឿ​លើ​គំនិត​ដ៏​ខុសឆ្គង ហើយ​បាន​ធ្លាក់​ទៅក្នុង​ការអនុវត្ត​ដ៏​ខុសឆ្គង ឬ ដែល​ក្បត់សាសនា ។ នៅក្នុង អាលម៉ា 31:5 យើង​រៀនថា នៅពេល​យើង​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ វា​នឹង​ដឹកនាំ​យើង​ឲ្យ​ធ្វើ​អ្វីដែល​ត្រូវ ។

អាលម៉ា 32

អាលម៉ា​បង្រៀន​ដល់​ប្រជាជន​នៃ​សាសន៍​សូរាំ​ក្រីក្រ​ពី​របៀប​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ

សូម​រំឭក​សិស្ស​ថា ទោះបីជា​ពួកសាសន៍​សូរាំ​ជាច្រើន​បាន​បដិសេធ​មិន​ទទួល​ព្រះបន្ទូល​នៃ​ព្រះ​ក្ដី ក៏​អាលម៉ា​បាន​ចាប់ផ្ដើម​មាន​ជោគជ័យ​ក្នុង​ចំណោម​ពួកអ្នក​ក្រីក្រ ។ គាត់​បាន​បង្រៀន​ពួកគេ​អំពី​របៀប​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ ។ សូម​ឲ្យ​សិស្ស​រំឭក អាលម៉ា 32:21 ជា​ចំណេះចំណាន​ខគម្ពីរ​មួយ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន​ពួកគេ​អំពី​សេចក្ដីជំនឿ ។

សូម​រំឭក​សិស្ស​ថា អាលម៉ា​បាន​ប្រើ​គ្រាប់ពូជ​មួយ​ដើម្បី​បង្រៀន​អំពី​ដំណើការ​នៃ​ការអភិវឌ្ឍ​សេចក្ដីជំនឿ ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ឃ្លា​ណា​នៅក្នុង អាលម៉ា 32:28 បង្ហាញ​ថា​គ្រាប់ពូជ​មួយ ឬ នៅក្នុង​ករណី​នេះ ព្រះបន្ទូល​នៃ​ព្រះគឺ​ល្អ​នោះ ?

  • តើ​ឥទ្ធិពល​អ្វី​ដែល​ព្រះបន្ទូល​នៃ​ព្រះ​បាន​មាន​មក​លើ​យើង នៅពេល​យើង​អនុញ្ញាត​ឲ្យ​វា​បាន​ដុះ​នៅក្នុង​ទ្រូង​យើង​នោះ ?

សូម​ប្រាប់​សិស្ស​ថា អាលម៉ា​បាន​សុំ​ឲ្យ​ពួកសាសន៍​សូរាំ​ពិសោធ​ជាមួយ​នឹង​ព្រះបន្ទូល ឬ ដាំ​វា​នៅក្នុង​ចិត្ត​គេ​ដោយ​ការជឿ​លើ​វា ហើយ​ធ្វើ​សកម្មភាព​តាម ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 33:22–23 ដោយ​រកមើល « ពាក្យសម្ដី » ដែល​អាលម៉ា​ចង់​ឲ្យ​ប្រជាជន​ដាំ​នៅក្នុង​ចិត្ត​របស់​ពួកគេ​ជាពិសេស​នោះ ។ អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​សរសេរ​ខគម្ពីរ​ទាំងនេះ​ជា​សេចក្ដីយោង​ក្បែរ​នឹង អាលម៉ា 32:28 ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 32:28–29, 31, 37, 41–43 ដោយ​រកមើល​រង្វាន់​ដែល​យើង​នឹង​ទទួល​ពី​ការជឿ និង​ការអនុវត្ត​តាម​ព្រះបន្ទូល​នៃ​ព្រះ ។ នៅពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា​គោលការណ៍​ខាងក្រោម​នេះ​បាន​បញ្ជាក់​ច្បាស់ ៖ ប្រសិនបើយើង​ថែទាំ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​ដួងចិត្ត​យើង​ដោយ​ឧស្សាហ៍​ព្យាយាម​នោះ សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​នឹង​កើនឡើង ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយរបស់​ពួកគេ​ចំពោះ​មេរៀន​ទី 4 កិច្ចការ​ទី 4 នៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ —អំពី​លទ្ធផល​ដែល​ពួកគេ​បាន​ឃើញ​នៅក្នុង​ជីវិត​របស់​គេ នៅពេល​ពួកគេ​បាន​ធ្វើ​តាម​ការពិសោធ​របស់​អាលម៉ា​ដែល​បាន​ពិពណ៌នា​នៅក្នុង អាលម៉ា 32 ។

មេរៀន​បន្ទាប់ ( អាលម៉ា 33–38 )

តើ​គ្រោះថ្នាក់​អ្វី នៃ​ការពន្យាពេលប្រែចិត្ត ? អាមូលេក​ឆ្លើយ​នឹង​សំណួរ​នេះ ហើយ​ផ្ដល់​នូវ​ការព្រមាន​មួយ ។ អាលម៉ា​ក៏​ណែនាំ​ដល់​កូនប្រុស​របស់​គាត់​ពីរនាក់ នៅពេល​គាត់​ជិត​ដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់ ។ គាត់​ផ្ដល់​នូវ​សេចក្ដីលម្អិត​អំពី​ការផ្លាស់ប្រែចិត្តជឿ—ការផ្លាស់ប្ដូ​ពី​នរណាម្នាក់​ដែល​ជំទាស់​នឹង​ព្រះ ទៅជា​នរណាម្នាក់​ដែល​ប្រយុទ្ធ​ដើម្បី​ព្រះ —និង​អំពី​អារម្មណ៍​របស់​គាត់ នៅពេល​គាត់​បាន​មាន​សេរីភាព​ពី​អំពើខុសឆ្គង និង​ការឈឺចាប់​នៃ​អំពើបាប​របស់​គាត់ ។