មេរៀនទី 89
អាលម៉ា 31
សេចក្តីផ្ដើម
អាលម៉ាបានដឹងថា ក្រុមសាសន៍នីហ្វៃប្រឆាំងមួយក្រុមដែលហៅថា សាសន៍សូរាំបានវង្វេងពីសេចក្ដីពិតនៃដំណឹងល្អ ហើយបានធ្លាក់ទៅក្នុងការអនុវត្តខុស ។ ដោយកើតទុក្ខនឹងការរៀបរាប់ពីភាពទុច្ចរិតទាំងនេះ អាលម៉ាបាននាំក្រុមអ្នកផ្សព្វផ្សាយសាសនាមួយក្រុមទៅបង្រៀនព្រះបន្ទូលនៃព្រះដល់ពួកសាសន៍សូរាំ ។ អាលម៉ា និងដៃគូរបស់គាត់បានសង្កេតពីការគោរពដែលក្បត់នឹងសាសនារបស់ពួកសាសន៍សូរាំ ការនិយមនឹងសម្ភារ និងអំនួតរបស់ពួកគេ ។ អាលម៉ាបានអធិស្ឋានដោយអស់ពីចិត្តថា ព្រះអម្ចាស់នឹងលួងលោមដល់គាត់ និងដៃគូរបស់គាត់ នៅពេលពួកគេប្រឈមមុខនឹងឧបសគ្គនេះ ហើយថាពួកគេនឹងមានជ័យជំនះក្នុងការនាំពួកសាសន៍សូរាំត្រឡប់មកកាន់ព្រះអម្ចាស់វិញ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 31:1–7
អាលម៉ា និងដៃគូរបស់គាត់ចាកចេញពីសារ៉ាហិមឡាដើម្បីបង្រៀនព្រះបន្ទូលនៃព្រះដល់ពួកសាសន៍សារ៉ាហិមឡាដែលក្បត់សាសនា
សូមឲ្យសិស្សគីតអំពីអ្វីដែលពួកគេនឹងធ្វើ ប្រសិនបើមិត្ត ឬ សមាជិកគ្រួសារម្នាក់បានចាប់ផ្ដើមវង្វេងចេញពីការរស់នៅតាមដំណឹងល្អ ។
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីជួយបុគ្គលនេះឲ្យត្រឡប់មកកាន់សាសនាចក្រវិញ ? តើអ្នកអាចដាស់បុគ្គលនេះឲ្យចាំពីបំណងដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយដោយរបៀបណា ? តើអ្នកអាចបែរទៅរកជំនួយពីនរណា ដើម្បីជួយដល់សមាជិកគ្រួសារ ឬ មិត្តម្នាក់នេះរបស់អ្នក ?
សូមប្រាប់សិស្សថា មេរៀនថ្ងៃនេះសង្កត់ធ្ងន់ពីរបៀបដែលអាលម៉ា និងអ្នកដទៃជាច្រើននាក់ទៀតបានព្យាយាមជួយដល់ក្រុមមនុស្សមួយក្រុមដែលបានវង្វេងពីដំណឹងល្អ ។ សូមជួយឲ្យសិស្សម្នាក់អាន អាលម៉ា 31:1–4 ឮ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកនូវការបារម្ភដែលអាលម៉ា និងអ្នកដទៃបានមានដល់ពួកសាសន៍សូរាំ ។
-
តើអារម្មណ៍របស់អាលម៉ាយ៉ាងណាដែរ នៅពេលគាត់បានឮអំពីភាពទុច្ចរិតនៃពួកសាសន៍សូរាំ ?
-
ហេតុអ្វីបានជាពួកសាសន៍នីហ្វៃបានចាប់ផ្ដើមខ្លាច ដោយសារតែពួកសាសន៍សូរាំ ?
សូមឲ្យសិស្សស្រមៃថា ពួកគេមានឱកាសដើម្បីណែនាំដល់អាលម៉ាពីរបៀបដើម្បីដោះស្រាយការព្រួយបារម្ភរបស់គាត់អំពីពួកសាសន៍សារ៉ាហិមឡា ។ សូមសួរសិស្សថា តើពួកគេនឹងផ្ដល់យោបល់ឲ្យគាត់ធ្វើអ្វី ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 31:5 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកមើលអ្វីដែលអាលម៉ាបានដឹង ដែលនឹងជារបៀបដ៏មានប្រសិទ្ធភាពដើម្បីជួយដល់ពួកសាសន៍សូរាំ ។
-
តើអាលម៉ាបានសម្រេចចិត្តធ្វើអ្វីដើម្បីជួយដល់ពួកសាសន៍សូរាំ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះបន្ទូលនៃព្រះមានព្រះចេស្ដាជាងកម្លាំង ឬ វិធីសាស្ដ្រដទៃទៀតនៅក្នុងការខំប្រឹងជួយប្រជាជនឲ្យផ្លាស់ប្ដូរ ?
ដោយផ្អែកលើ អាលម៉ា 31:5 តើយើងអាចរៀនអ្វីខ្លះអំពីព្រះចេសា្ដនៃព្រះបន្ទូលនៃព្រះនៅក្នុងជីវិតរបស់យើង ? ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែសូមប្រាកដថា ពួកគេរកឃើញនូវសេចក្ដីពិតខាងក្រោម ៖ នៅពេលយើងសិក្សាព្រះបន្ទូលនៃព្រះ វានឹងដឹកនាំយើងឲ្យធ្វើអ្វីដែលត្រូវ ។អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីព្រះចេស្ដានៃព្រះបន្ទូលនៃព្រះក្នុងការជួយយើងឲ្យធ្វើអ្វីដែលត្រូវ សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ( អ្នកអាចសរសេរសេចក្ដីថ្លែងការណ៍នេះនៅលើក្ដារខៀន ឬ រៀបចំជាក្រដាសមួយ ។
« គោលលទ្ធិពិតត្រូវបានយល់ច្បាស់ វាកែប្រែឥរិយាបថ និងចរិតរបស់មនុស្ស ។
« ការសិក្សាពីគោលលទ្ធិនៃដំណឹងល្អនឹងអភិវឌ្ឍឥរិយាបថបានលឿនជាងការសិក្សាពីឥរិយាបថ ដើម្បីអភិវឌ្ឍឥរិយាបថទៅទៀត ។ … ដូច្នេះហើយបានជាយើងផ្ដោតទៅលើការសិក្សាគោលលទ្ធិនៃដំណឹងល្អយ៉ាងខ្លាំង » ( « Little Children »Ensign,ខែ វិច្ឆិកា ឆ្នាំ 1986, ទំព័រ 17 ) ។
សូមឲ្យសិស្សប្រាប់ពីពេលមួយដែលពួកគេ ឬ នរណាម្នាក់ដែលពួកគេស្គាល់ទទួលបានបំណងប្រាថ្នាដ៏ខ្លាំងមួយដើម្បីធ្វើអ្វីដែលត្រូវដោយសារតែព្រះគម្ពីរ ឬ ការបង្រៀនរបស់អ្នកដឹកនាំសាសនាចក្រ ។
សូមសង្ខេប អាលម៉ា 31:6–7 ដោយការប្រាប់សិស្សថា ជាលទ្ធផលនៃទំនុកចិត្តរបស់អាលម៉ាទៅលើព្រះចេស្ដានៃព្រះបន្ទូលនៃព្រះ គាត់និងអ្នកផ្សេងប្រាំពីរនាក់ទៀតបានចេញទៅបង្រៀនដំណឹងល្អដល់ពួកសាសន៍សូរាំ ។
អាលម៉ា 31:8–23
ពួកសាសន៍សូរាំអធិស្ឋាន និងថ្វាយបង្គំតាមរបៀបមួយដ៏ខុសឆ្គង
សូមប្រាប់សិស្សថា នៅពេលអាលម៉ា និងដៃគូរបស់គាត់បានចេញទៅក្នុងចំណោមពួកសាសន៍សូរាំ ពួកគេបានអង្កេតឃើញថា ប្រជាជនកំពុងគោរពតាមព្រះតាមរបៀបមួយដ៏ប្លែកមួយ ។
សូមឲ្យសិស្សអាន អាលម៉ា 31:8–11 ដោយស្ងាត់ៗ ដោយរកមើលពាក្យ និងឃ្លាដែលពិពណ៌នាពីការថ្វាយបង្គំរបស់ពួកសាសន៍សូរាំ ។ សូមបង្ហាញថា លេខយោង 10 ក ផ្ដល់យោបល់ថាឃ្លា « ការប្រព្រឹត្តទាំងឡាយនៃសាសនាចក្រ » គឺទាក់ទងនឹងពិធីការទាំងឡាយ ក៏ដូចជា « ការអធិស្ឋាន និងការទូលអង្វរដល់ព្រះជារៀងរាល់ថ្ងៃ » ។
-
យោងតាម ខគម្ពីរទី 10តើពួកសាសន៍សូរាំបានកំពុងធ្វើអ្វីដែលធ្វើឲ្យពួកគេងាយនឹងចាញ់ការល្បួង ?
-
តើយើងអាចរៀនអ្វីខ្លះ ពីកំហុសរបស់ពួកសាសន៍សូរាំក្នុងការ « បន្ដការអធិស្ឋាន និងការទូលអង្វរដល់ព្រះជារៀងរាល់ថ្ងៃ » នោះ ? ( ចម្លើយរបស់សិស្សអាចខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញថា ការខិតខំរបស់យើងប្រចាំថ្ងៃក្នុងការអធិស្ឋាន និងកាន់តាមព្រះបញ្ញត្តិនឹងពង្រឹងយើងឲ្យប្រឆាំងនឹងការល្បួង ។អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ អ្នកក៏អាចផ្ដល់យោបល់ថា សិស្សគួរសរសេរវានៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 31:9–11 ។
-
តើនៅពេលណាដែលអ្នកបានឃើញថា ការអធិស្ឋានប្រចាំថ្ងៃអាចជួយយើងឲ្យតស៊ូនឹងការល្បួងបាន ?
ជាផ្នែកនៃការពិភាក្សារបស់សិស្សពីសំណួរនេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូលុន ជី. ក្រាវិន នៃពួកចិតសិបនាក់ ៖
« អំឡុងពេលច្រើនឆ្នាំកន្លងទៅ នៅពេលខ្លះខ្ញុំត្រូវបានសុំដោយបងប្អូនប្រុសដើម្បីជួយជាមួយនឹងសមាជិកដែលប្រែចិត្តនៃសាសនាចក្រ ហើយសម្ភាសន៍ពួកគេអំពីការស្ដារឡើងវិញនៃពរជ័យព្រះវិហារបិរសុទ្ធរបស់ពួកគេ ។ ការណ៍នេះតែងតែជាបទពិសោធន៍រីកចម្រើនខាងវិញ្ញាណមួយដើម្បីស្ដារឡើងវិញនូវពរជ័យនៃមនុស្សដ៏អស្ចារ្យទាំងនោះដែលបានប្រែចិត្ត ។ ខ្ញុំបានសួរដល់ពួកគេខ្លះនូវសំណួរថា ‹ តើមានអ្វីខ្លះបានកើតឡើងនៅក្នុងជីវិតរបស់អ្នក ដែលបណ្ដាលឲ្យអ្នកបាត់បង់សមាជិកភាពរបស់អ្នកនៅក្នុងសាសនាចក្រមួយរយៈបណ្ដោះអាសន្ននោះ › ? ដោយពោរពេញដោយទឹកភ្នែក ពួកគេបានឆ្លើយតប ៖ ‹ ខ្ញុំមិនបានគោរពតាមគោលការណ៍គ្រឹះនៃដំណឹងល្អ ៖ ការអធិស្ឋាន ការមកព្រះវិហាររាល់សប្ដាហ៍ ការបម្រើក្នុងសាសនាចក្រ និងការសិក្សាដំណឹងល្អ ។ ពេលនោះ ខ្ញុំបានចាញ់ការល្បួង ហើយបានបាត់បង់ការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ › » ( « Temptation »Ensign,ខែ ឧសភា ឆ្នាំ 1996, ទំព័រ 76 ) ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 31:12–14 ឮៗ ។ បន្ទាប់មក សូមឲ្យសិស្សផ្សេងទៀតអាន អាលម៉ា 31:15–18 ឮៗ ។ មុនពេលសិស្សទីពីរអាន សូមឲ្យសិស្សក្នុងថ្នាក់គិតអំពីរបៀបដែលពួកគេនឹងឆ្លើយតប ប្រសិនបើពួកគេបានឮនរណាម្នាក់អធិស្ឋានតាមរបៀបនេះ ។
-
តើការបារម្ភអ្វីខ្លះដែលអ្នកនឹងមាន ប្រសិនបើអ្នកបានឮនរណាម្នាក់អធិស្ឋានតាមរបៀបនេះ ?
-
តើគោលលទ្ធិដ៏ខុសឆ្គងអ្វីខ្លះដែលពួកសាសន៍សូរាំបានទន្ទេញនៅក្នុងការអធិស្ឋានរបស់ពួកគេ ?
-
តើឥរិយាបថរបស់ពួកសាសន៍សូរាំចំពោះមនុស្សដទៃមានអ្វីខ្លះ ? ( អ្នកអាចទាញចំណាប់អារម្មណ៍សិស្សទៅលើភាពញឹកញាប់ដែលពាក្យ យើង (ជាប្រធាន ) និង យើង ( ជាកម្មបទ ) លេចឡើងនៅក្នុងការអធិស្ឋានរបស់ពួកសាសន៍សូរាំ ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 31:19–23 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយស្វែងរកមើលបញ្ហាផ្សេទៀតដែលទម្លាប់នៃការថ្វាយបង្គំរបស់ពួកសាសន៍សូរាំ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើការផ្លាស់ប្ដូរអ្វីខ្លះ ដែលអ្នកគិតថា ពួកសាសន៍សូរាំត្រូវធ្វើដើម្បីឲ្យការថ្វាយបង្គំរបស់ពួកគេមានគារវភាព និងសព្វព្រះហឬទ័យដល់ព្រះអម្ចាស់ ?
សូមពន្យល់ថា យើងថ្វាយបង្គំដល់ព្រះដោយប្រគល់នូវសេចក្ដីស្រឡាញ់ ការគោរព និងការលះបង់របស់យើងដល់ទ្រង់ ។ ( អ្នកអាចសរសេរពីធាតុនៃការថ្វាយបង្គំទាំងនេះនៅលើក្ដារខៀន ។ យើងគួរថ្វាយបង្គំមិនត្រឹមតាមរយៈឥរិយាបថ និងសកម្មភាពរបស់យើងនៅពេលយើងអធិស្ឋាន តមអាហារ និងចូលរួមក្នុងសាសនាចក្រប៉ុណ្ណោះទេ ប៉ុន្ដែយើងត្រូវគោរពតាមរយៈឥរិយាបថ និងសកម្មភាពជារៀងរាល់ថ្ងៃ ។ សូមលើកទឹកចិត្តសិស្សឲ្យវាយតម្លៃការយកចិត្តទុកដាក់ និងភាពស្មោះត្រង់នៃការថ្វាយបង្គំរបស់ពួកគេផ្ទាល់ ។
សូមឲ្យសិស្សរកនូវរបៀបផ្សេងទៀត ដែលយើងអាចថ្វាយបង្គំដល់ព្រះដោយសមរម្យ ។ សូមឲ្យពួកគេមានពេលចែកចាយគំនិតរបស់ពួកគេ ។ អ្នកអាចឲ្យសិស្សម្នាក់សរសេរគំនិតទាំងនេះនៅលើក្ដារខៀន ។
-
តើឥរិយាបថអ្វីខ្លះដែលយើងគួរប្រព្រឹត្ត នៅពេលយើងថ្វាយបង្គំ ? តើយើងអាចរក្សាឥរិយាបថនោះជារៀងរាល់ថ្ងៃដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលឥរិយាបថរបស់យើងប៉ះពាល់ដល់ការថ្វាយបង្គំរបស់យើង សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ជារឿយៗ ការថ្វាយបង្គំរួមមាននូវសកម្មភាព ប៉ុន្ដែការថ្វាយបង្គំដ៏ពិតប្រាកដជានិច្ចកាលទាក់ទងនឹងឥរិយាបនៃគំនិតជាពិសេស ។
« ឥរិយាបថនៃការថ្វាយបង្គំរំឭកឲ្យមានអារម្មណ៍ដ៏ជ្រាលជ្រៅនៃស្មោះត្រង់ ការស្រឡាញ់ និងការកោតសរសើរ ។ ការថ្វាយបង្គំរួមបញ្ចូលនូវសេចក្ដីស្រឡាញ់ និងការគោរពក្នុងសភាពមួយនៃការលះបង់ដែលនាំវិញ្ញាណរបស់យើងឲ្យខិតកាន់តែជិតទៅនឹងព្រះ » ( Pure in Heart [ ឆ្នាំ 1988 ], ទំព័រ 125 ) ។
សូមឲ្យសិស្សសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេនូវការវាយតម្លៃខ្លីមួយនៃទម្លាប់នៃការថ្វាយបង្គំផ្ទាល់ខ្លួនរបស់គេថ្មីៗនេះ និង ឥរិយាបថនៃការថ្វាយបង្គំរបស់គេនៅក្នុងប្រភេទខាងក្រោម ៖ ការអធិស្ឋានផ្ទាល់ខ្លួនប្រចាំថ្ងៃ ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនប្រចាំថ្ងៃ ការគោរពតាមព្រះបញ្ញត្តិទាំងឡាយ និងការទៅព្រះវិហារ និងការទទួលយកសាក្រាម៉ង់រាល់សប្ដាហ៍ ។ សូមឲ្យសិស្ស ដាក់គោលដៅមួយ ដើម្បីពង្រីកសមត្ថភាពនៃការថ្វាយបង្គំផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់ពួកគេ ។
អាលម៉ា 31:24–38
អាលម៉ាអធិស្ឋានសម្រាប់កម្លាំង និងជ័យជំនះក្នុងការនាំសាសន៍សូរាំត្រឡប់មកកាន់ព្រះអម្ចាស់វិញ
សូមឲ្យសិស្សអាន អាលម៉ា 31:24–25 ដោយស្ងាត់ៗ ដោយរកមើលឥរិយាបថ និងអាកប្បកិរិយាដែលមានក្នុងការក្បត់សាសនារបស់សាសន៍សូរាំ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថា នៅពេលអាលម៉ាបានឃើញពីភាពទុច្ចរិតនៃសាសន៍សូរាំ គាត់បានអធិស្ឋាន ។ សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមឲ្យដៃគូទាំងឡាយសិក្សា អាលម៉ា 31:26–35 និងពិភាក្សាពីសំណួរខាងក្រោម ។ ( អ្នកអាចចែកសំណួរនេះជាក្រដាស ឬ សរសេរវានៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់ ។
-
តើអ្វីជាការផ្ដោតនៃការអធិស្ឋានរបស់សាសន៍សូរាំ ? ( ពួកគេបានផ្ដោតលើខ្លួនពួកគេ ។
-
តើអ្វីជាការផ្ដោតនៃការអធិស្ឋានរបស់អាលម៉ា ? ( គាត់បានផ្ដោតលើការជួយអ្នកដទៃ ។ ទោះបីជានៅពេលគាត់បានអធិស្ឋានសម្រាប់ខ្លួនគាត់ និងដៃគូគាត់ ក៏គាត់នៅតែសុំកម្លាំងដើម្បីបម្រើដល់សាសន៍សូរាំ ។
-
តើធាតុនៃការអធិស្ឋានរបស់អាលម៉ាអ្វីខ្លះ ដែលអ្នកចង់អនុវត្តនៅក្នុងការអធិស្ឋានរបស់អ្នកផ្ទាល់ ?
សូមសរសេរសំណួរខាងក្រោមនៅលើក្តាខៀន ៖
សូមពន្យល់ថា ក្រោយពីអាលម៉ាបានអធិស្ឋានសុំជំនួយក្នុងការទៅបង្រៀនពួកសាសន៍សូរាំហើយ គាត់និងដៃគូរបស់គាត់បានចាប់ផ្ដើមបម្រើ « ដោយពុំគិតពីខ្លួនគេឡើយ » ( អាលម៉ា 31:37 ) ។ សូមឲ្យសិស្សអាន អាលម៉ា 31:36–38 ដោយស្ងាត់ៗ ដោយរកមើលពរជ័យដែលបានមកដល់អាលម៉ា និងដៃគូរបស់គាត់ នៅពេលពួកគេបានទទួលនូវពរជ័យបព្វជិតភាព និងបង្រៀនដំណឹងល្អ ។ ( អ្នកអាចពន្យល់ថានៅក្នុង អាលម៉ា 31:36 ឃ្លា « បានទះដៃទៅលើពួកគេ » សំដៅលើការដាក់ដៃលើ ។ សូមមើលលេខយោង 36ខ ។
-
តើពរជ័យអ្វីខ្លះបានកមកដល់អាលម៉ា និងដៃគូរបស់គាត់ដោយសារតែការអធិស្ឋាន និងសកម្មភាពរបស់ពួកគេ ?
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនពីគំរូរបស់អាលម៉ា និងដៃគូរបស់គាត់ តើអ្នកនឹងបំពេញប្រយោគនៅលើក្ដារខៀនយ៉ាងដូចម្ដេច ? ( សិស្សអាចឆ្លើយចម្លើយផ្សេងគ្នាដែលវាជាចម្លើយត្រឹមត្រូវ ។ សូមសង្ខេបចម្លើយរបស់ពួកគេដោយបំពេញប្រយោគនៅលើក្ដារខៀន ៖ ប្រសិនបើយើងអធិស្ឋាន និងធ្វើសកម្មភាពដោយសេចក្ដីជំនឿ ព្រះអម្ចាស់នឹងពង្រឹងយើងនៅក្នុងឧបសគ្គរបស់យើង ។
សូមពន្យល់ថា បន្ទាប់ពីការអធិស្ឋានរបស់គាត់ អាលម៉ា និងដៃគូរបស់គាត់បានបង្ហាញសេចក្ដីជំនឿដោយការទៅធ្វើការ និងទុកចិត្តលើព្រះអម្ចាស់ក្នុងការផ្ដល់ដល់ពួកគេ នៅពេលពួកគេបានបម្រើដល់ទ្រង់ ។ សូមឲ្យសិស្សធ្វើតាមគំរូរបស់អាលម៉ាក្នុងការអធិស្ឋានដោយសេចក្ដីជំនឿ ។