បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 5


មេរៀន​សិក្សា​នៅ​ផ្ទះ

នីហ្វៃ​ទី ​1 20នីហ្វៃ​ទី ​2 3 ( មេរៀន​ទី 5 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​ការសិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា​ក្នុង នីហ្វៃ​ទី ​1 20 ដល់ នីហ្វៃ​ទី ​2 3 ( មេរៀន​ទី 5 ) មិន​មែន​មាន​បំណង​ដើម្បី​ត្រូវ​បាន​បង្រៀន​ជា​ផ្នែក​មួយ​នៃ​មេរៀន​របស់​អ្នក ។ មេរៀន​ដែល​អ្នក​បង្រៀន​សម្រាប់​មេរៀន​ទី 5 ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​ពីរបី​ទាំងនេះ ។ សូម​ធ្វើតាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​នៃ​សិស្ស​របស់​អ្នក ។

ថ្ងៃ​ទី 1 ( នីហ្វៃ​ទី ​1 20–22 )

នៅពេល​នីហ្វៃ​បាន​ដកស្រង់​ការព្យាករណ៍​ខ្លះ​របស់​អេសាយ​ទៅ​កាន់​បងប្រុស​របស់​គាត់ សិស្ស​បាន​ដឹង​ថា ព្រះអម្ចាស់​អញ្ជើញ​អ្នកដែល​មិន​បាន​គោរព​ដើម្បី​ប្រែចិត្ត និង ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ នេះ​បង្ហាញ​យើង​ថា ព្រះអម្ចាស់​ស្រឡាញ់​យើង និង មិន​ដែល​បំភ្លេច​យើង​នោះ​ទេ ។ សិស្ស​ក៏​បាន​ដឹង​ដែរ​ថា ទោះបីជា​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ខ្ចាត់ខ្ចាយ​ដោយសារ​ការមិន​គោរពតាម​របស់​ពួកគេ នោះ​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ស្ដារឡើងវិញ​នូវ​ដំណឹងល្អ និង ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

ថ្ងៃ​ទី 2 ( នីហ្វៃ​ទី 2 1 )

សិស្ស​បាន​សិក្សា​ការបង្រៀន​ចុងក្រោយ​របស់​លីហៃ​ទៅ​កាន់​គ្រួសារ​របស់​គាត់ មុនពេល​គាត់​បាន​ស្លាប់ ។ លីហៃ​បាន​សង្កត់ធ្ងន់​ថា ព្រះអម្ចាស់​បាន​ប្រទានពរ​យើង នៅពេល​យើង​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​ឈប់​ប្រទានពរ នៅពេល​យើង​មិន​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ នៅពេល​លីហៃ​បានដឹង​ថា គាត់​នឹង​ស្លាប់​ឆាប់ៗ នោះ​គាត់​បាន​ដាស់តឿន​គ្រួសារ​របស់​គាត់​ឲ្យ​ធ្វើតាម​នីហ្វៃ ។ សិស្ស​បាន​ឃើញ​ថា នៅពេល​យើង​ធ្វើតាម​អ្នកដែល​ព្រះ​បាន​ហៅ​ឲ្យដឹកនាំ​យើង យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ឲ្យ​មាន​ការរីកចម្រើន និង សុវត្ថិភាព​ខាង​វិញ្ញាណ ។

ថ្ងៃ​ទី 3 ( នីហ្វៃ​ទី ​2 2 )

លីហៃ​បាន​ពន្យល់​ដល់​កូនប្រុស​របស់​គាត់ យ៉ាកុប ពី​សេចក្ដីពិត​គ្រឹះ​ពីរ ៖ (1) ថា​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ និង (2) ថា​តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​អាច​សង្រ្គោះ​យើង​ចេញ​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង ផ្ដល់​នូវ​ការប្រោសលោះ​ចេញពី​អំពើ​បាប​របស់​យើង ។ លីហៃ​បាន​ពន្យល់​ថា ជា​លទ្ធផល​នៃ​ការធ្លាក់ និង ដង្វាយធួន យើង​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ ការជាប់​ឃុំឃាំង និង​សេចក្ដី​ស្លាប់ ( សូម​មើល នីហ្វៃ​ទី ​2 2:27 ) ។

ថ្ងៃ​ទី 4 ( នីហ្វៃ​ទី ​2 3 )

ដោយ​និយាយ​ទៅកាន់​កូនប្រុស​របស់​គាត់ យ៉ូសែប លីហៃ​បាន​និយាយ​ដល់​ការព្យាករណ៍​របស់​យ៉ូសែប​នៃ​ស្រុក​អេហ្ស៊ីបដែល​បាន​រកឃើញ​នៅលើ​ផ្ទាំង​លង្ហិន ។ ការព្យាករណ៍​នេះ បាន​ទាយទុក​ជាមុន​ថា ព្រះអម្ចាស់​បាន​តម្កើង​ព្យាការី យ៉ូសែប ស្ម៊ីធ ឡើង​ដើម្បី​ជួយ​នាំ​មក​នូវ​ការស្ដារឡើងវិញ​ដំណឹងល្អ ។ សិស្ស​ត្រូវបាន​សុំ​ឲ្យ​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​របៀប​ដែល​ការរួម​ចំណែក​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទៅ​ជា​ប្រយោជន៍​ដ៏​ធំ​ដល់​ពួកគេ ។

សេចក្តី​ផ្ដើម

មេរៀន​នេះ មាន​បំណង​ដើម្បី​ជួយ​សិស្ស​យល់​ពី​គោលបំណង​ដ៏​នៅ​អស់កល្បជានិច្ច​របស់​ព្រះ ។ លីហៃ​បាន​ដឹង​ថា កូនចៅ​របស់គាត់​អាច​ធ្វើការ​ជ្រើសរើស​ដែល​នឹង​នាំ​ពួកគេ​ទៅរក​សេចក្ដី​អំណរ ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ប្រសិនបើ​ពួកគេ​យល់ និង ជឿ​លើ​គោលលទ្ធិ​គន្លឹះ —ដូចជា ការធ្លាក់ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ សិទ្ធិ​ជ្រើសរើស និង ការគោរព​ប្រតិបត្តិ ( សូម​មើល នីហ្វៃ​ទី ​2 2:25, 27 ) ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ជ្រើសរើស​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដើម្បី​នៅ​ទីបញ្ចប់ ពួកគេ​អាច « ត្រូវ​បាន​ឱបក្រសោប​ជា​អង្វែង​តទៅ ដោយ​ព្រះពាហុ​នៃ​សេចក្ដីស្រឡាញ់​របស់ [ ព្រះ ] » ( នីហ្វៃ​ទី ​2 1:15 ) ដូចជា​លីហៃ​ដែរ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី ​2 1–2

មុនពេល​គាត់​ស្លាប់ លីហៃ​បាន​ដាស់តឿន​កូនៗ​របស់​គាត់​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ និង បង្រៀន​ដល់​ពួកគេ​នូវ​គោលលទ្ធិ​គ្រឹះ​អំពី​ផែនការ​សង្គ្រោះ

សូម​ចាប់ផ្ដើម​ដោយ​ការឲ្យ​សិស្ស​អាន​ប្រយោគ​ចុងក្រោយ​គេ​នៅក្នុង​នីហ្វៃ​ទី ​2 3:25 ( « ចូរ​នឹកចាំ​ពាក្យ​របស់​ឪពុក​ដ៏​ជិត​ស្លាប់​នេះ​ចុះ » ) ។ សូម​សួរ​ពួកគេ​ថា តើ​ការយកចិត្ត​ទុកដាក់​លើ​ការប្រឹក្សា​របស់​សមាជិក​គ្រួសារ​ម្នាក់​អាច​ផ្លាស់ប្ដូរ​បាន​យ៉ាង​ដូចម្ដេច ប្រសិនបើ​ពួកគេ​ដឹង​ថា​បុគ្គល​នោះ​ជិត​ស្លាប់​ហើយ ។

សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​សេចក្ដីពិត​ដែល​លីហៃ​បាន​សង្កត់ធ្ងន់​នៅក្នុង​ពាក្យ​ពាក្យសម្ដី​ចុងក្រោយ​របស់​គាត់​ទៅកាន់​គ្រួសារ​របស់​គាត់ ។ វា​ក៏​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​គ្នា​ទៅវិញទៅមក ពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​ពួកគេ​ឲ្យ​ធ្វើតាម​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ ។

  1. សូម​ឲ្យ​វគ្គ​ព្រះគម្ពីរ​ខាងក្រោម​ដល់​សិស្ស​ម្នាក់ៗ ឬ ជា​ដៃគូ ៖នីហ្វៃ​ទី ​2 1:16–20 ; នីហ្វៃ​ទី ​2 2:6–10 ; នីហ្វៃ​ទី ​2 2:19–20, 22–25 ; និង នីហ្វៃ​ទី ​2 2:11–13 ,27–29 ។ ( ប្រសិនបើ​អ្នក​មាន​សិស្ស​តិច​ជាង​បួន​នាក់ អ្នក​អាច​សម្របសម្រួលសកម្មភាព​នេះ​ដោយ​ដាក់​ឲ្យ​សិស្ស​ម្នាក់​អាន​វគ្គ​ព្រះគម្ពីរ​ច្រើន​ជាង​មួយ ដោយ​ជ្រើសរើស​វគ្គ​តិច​ជាង​មុន​ដើម្បី​ពិភាក្សា ។ )

  2. នៅពេល​សិស្ស​សិក្សា​វគ្គ​ទាំងនេះ សូម​ឲ្យ​ពួកគេ​ឆ្លើយតប​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ( អ្នក​អាច​គិត​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ។ )

    1. តើ​សេចក្ដីពិត​គន្លឹះ​ណា​មួយ ដែល​លីហៃ​បាន​បង្រៀន ?

    2. ហេតុអ្វី​បានជា​សេចក្ដីពិត​ទាំងនេះ​សំខាន់​សម្រាប់​​និរន្ដរ៍ភាព​នៃ​សុខុ​មាលភាព​យើង ?

  3. ក្រោយពី​ផ្ដល់​ពេល​ឲ្យ​សិស្ស​បំពេញ​កិច្ចការ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ ឬ ដៃគូ​ឲ្យ​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យបានកាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ឲ្យចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ និង ពី​មូលហេតុ​ដែល​វា​មានន័យ​ចំពោះ​ពួកគេ ។

ក្រោយពី​សកម្មភាព​នេះ សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ការធ្លាក់​របស់​អ័ដាម និង អេវ៉ា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន យ៉ូសែបហ៉្វីលឌីង ស៊្មីធ ៖

« អ័ដាម​គ្រាន់តែ​ធ្វើ​នូវ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​តែ​ប៉ុណ្ណោះ ។ គាត់​ទទួលទាន​ផ្លែឈើ​នោះ​ដោយសារ​ហេតុផល​ល្អ​មួយ ហើយ​នោះ​គឺ​ដើម្បី​បើក​ទ្វារ​ដើម្បី​នាំ​អ្នក និង ខ្ញុំ និង គ្រប់គ្នា​ផ្សេង​ទៀត​មក​កាន់​ពិភពលោក​នេះ ។ …

« … ប្រសិនបើ​វា​មិនមែន​ដោយសារ​អ័ដាម​ទេ​នោះ ខ្ញុំ​នឹង​មិន​អាច​នៅ​ទីនេះ​បាន​ទេ ។ អ្នក​នឹង​មិន​អាច​នៅ​ទីនេះ​នោះ​ទេ ។ យើង​នឹង​ត្រូវ​រង់ចាំ​នៅ​ស្ថានសួគ៌​ក្នុង​សភាព​ជា​វិញ្ញាណ » ( នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ 1967 ទំព័រ 121–22 ) ។

សូម​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​អ្វី​ខ្លះ​ជា​លទ្ធផល​នៃ​ការធ្លាក់ ដែល​លីហៃ​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃ​ទី ​2 2:21–24 ?

  • តើ​លទ្ធផល​ទាំងនេះ​អាច​ធ្វើ​ឲ្យ​វា​អាច​ទៅរួច​សម្រាប់​យើង​ដើម្បី​រីកចម្រើន ស្រប​ទៅតាម​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​សេចក្ដីសង្រ្គោះ​របស់​យើង​យ៉ាង​ដូចម្ដេច ?

សូម​បន្ថែម​សេចក្ដីពិត​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ៖  តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​អាច​សង្គ្រោះ​យើង​ចេញពី​ការធ្លាក់ និង ផ្ដល់​ការប្រោសលោះ​ចេញ​ពី​អំពើ​បាប​របស់​យើង ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​នូវ​ការយល់ដឹងកាន់តែ​ជ្រៅជ្រះ​​អំពី​សេចក្ដីពិត​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

« ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ទង្វើ​មួយ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ បាន​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ និង ផ្ដល់​នូវ​ផ្លូវ​សម្រាប់​មនុស្ស​ទាំងអស់​ឲ្យ​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះ​វិញ ។ ដោយ​សារ​តែជាផ្នែក​នៃ​ដង្វាយធួន ព្រះអង្គសង្គ្រោះ​បាន​យកឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​សាច់ឈាម និង ផ្ដល់​នូវ​អមតភាព​សម្រាប់​មនុស្សគ្រប់គ្នា​ជា​កូនចៅ​របស់​ព្រះ តាមរយៈ​ការរស់ឡើងវិញ ។ ទ្រង់​ក៏​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ និង ផ្ដល់​ជា​សមត្ថភាព​មួយ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ជីវិត​ដែល​ព្រះ​រស់នៅ និង ជា​អំណោយទាន​មួយ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ចំណោម​អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​នៃ​ព្រះ » ( « គ្រីស្ទាន​នៅក្នុង​ជំនឿ និង សកម្មភាព » Ensignខែ វិចិ្ឆកា ឆ្នាំ 1996 ទំព័រ 71 ) ។

សូម​សួរ​សិស្ស ៖ តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​មក​ពី​ដង្វាយធួន ?

ដើម្បី​ជួយ​សិស្ស​យល់​ពី​សារសំខាន់​នៃ​សិទ្ធិ​ជ្រើសរើស​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អេ. ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

« ដោយ​គ្មាន​វត្តមាន​នៃ​ការជ្រើសរើស ដោយ​គ្មាន​សិទ្ធិសេរីភាព​របស់​យើង​ក្នុង​ការជ្រើសរើស និង ដោយ​គ្មាន​ការផ្ទុយគ្នា​ទេ នោះ​ក៏​គ្មាន​ការឋិតនៅ​ពិតប្រាកដ​ដែរ ។ … វា​ជា​ការពិត​មួយ​ដែល​យើង​មិន​អាច​ធំ​លូតលាស់​ខាង​វិញ្ញាណ ឬ ដោយ​ហេតុនោះ​មាន​ការរីករាយ​ពិតប្រាកដ លើកលែង​តែ និង ទាល់តែ​យើង​ធ្វើការ​ប្រើប្រាស់​ដោយ​ឆ្លាតវៃ​លើ​សិទ្ធិ​ជ្រើសរើស​រខាង​សាច់ឈាម​របស់​យើង » ( សំពាធ​មួយ​ទៀត​នៃ​ការសរសើរ [1999]ទំព័រ 80 ) ។

សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ យើង​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ ក៏​រើស​យក​ការជាប់​ឃុំឃាំង និង សេចក្តីស្លាប់ ។

សុំ​ឲ្យ​សិស្ស​បើក​ទៅ​កិច្ចការ​ទី 4 នៅ​ថ្ងៃ​ទី 3 នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្សពីរបី​នាក់ឲ្យ​ពន្យល់​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​សិទ្ធិ​ជ្រើសរើស​ពី​ក្នុង នីហ្វៃ​ទី ​2 2:26–29 ។

សូម​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ៖

« ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ យើង​មិនគ្រាន់តែ​មិន​ត្រូវ​ធ្វើ​រឿង​ខ្លះៗ​នោះ​ទេ ប៉ុន្ដែ​មិន​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​បាន​បញ្ជា » ( ការបង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [2007] ទំព័រ 161 ) ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​សារសំខាន់​នៃ​ការគោរព​ប្រតិបត្តិ អ្នក​អាច​សួរ​សំណួរ​ខាងក្រោម ៖

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា លីហៃ​បាន​បញ្ជាក់​លើ​ការគោរព​ប្រតិបត្តិ​នៅក្នុងបណ្តាំ​ចុងក្រោយ​​គាត់​ទៅកាន់​គ្រួសារ​របស់​គាត់ មុនពេល​គាត់​ស្លាប់ ?

  • តើ​បទពិសោធន៍​អ្វី​ដែល​អ្នក​បាន​មាន​ដែល​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​ប្រទានពរ​យើង នៅពេល​យើង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​ឈប់​ប្រទានពរ​យើង នៅពេល​យើង​មិន​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​នោះ ? ( សូម​បន្ថែម​សេចក្ដីពិត​នេះ​ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន ។ )

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

« ការគោរព​ប្រតិបត្តិ​គឺជា​ឱសថ​ខាង​វិញ្ញាណ​ដ៏​មាន​អំណាច ។ វា​គឺជាឱសថ​មួយ​ដ៏​ខ្លាំង​ព្យាបាល​គ្រប់​ជំងឺ » ( « Balm of Gilead » Ensignខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 18 ) ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​សម្រាប់​សិស្ស​របស់​អ្នក និង អំពី​បំណង​របស់​ទ្រង់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ និង ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

មេរៀន​ក្រោយ ( នីហ្វៃ​ទី ​2 4–10 )

ក្រោយពី​លីហៃ​ស្លាប់ លេមិន និង លេមយួល​បាន​ព្យាយាម​សម្លាប់​នីហ្វៃ​ម្ដង​ទៀត ។ តើ​ព្រះអម្ចាស់​បាន​ផ្ដល់​ការព្រមាន​អ្វី​ពេល​បាន​សង្គ្រោះ​ជីវិត​របស់​នីហ្វៃ ? ផងដែរ តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ និង វិញ្ញាណ​របស់​យើង ប្រសិនបើ​គ្មាន​ដង្វាយធួន​ទេ​នោះ ? សិស្ស​នឹង​រកឃើញ​ចម្លើយ​ទៅនឹង​សំណួរ​នេះ នៅក្នុង​នីហ្វៃ​ទី ​2 9:7–9 ។