មេរៀនទី 25
នីហ្វៃទី 23
សេចក្តីផ្ដើម
នីហ្វៃទី 23រួមមានពាក្យសម្ដីរបស់លីហៃទៅកាន់កូនពៅរបស់គាត់ គឺយ៉ូសែប ។ លីហៃបានរ៉ាយរ៉ាប់ការព្យាករណ៍ដោយ យ៉ូសែបនៃស្រុកអេស៊ីព្ទ ទាក់ទងនឹងតួនាទីរបស់ព្យាការីយ៉ូសែប ស្ម៊ីធ ការចេញមកនៃព្រះគម្ពីរមរមន និង ការស្ដារឡើងវិញនៃដំណឹងល្អ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 3:1–25
លីហៃរៀបរាប់ពីការព្យាករណ៍ដោយ យ៉ូសែបនៃស្រុកអេហ្ស៊ីបអំពីព្យាការីយ៉ូសែប ស្ម៊ីធ ។
មុនចាប់ផ្ដើមថ្នាក់ សូមគូរឌីយ៉ាក្រាមខាងក្រោមនៅលើក្ដារខៀន ។
ដើម្បីឲ្យសិស្សយល់ពីការបង្រៀននៅក្នុង នីហ្វៃទី 2 3 នេះ សូមប្រាប់ពួកគេថា ជំពូកនេះរួមមានសាច់រឿងអំពីបុរសបួននាក់ដែលមាននាមដូចគ្នា ។ សូមអញ្ជើញសិស្សស្រាវជ្រាវព្រះគម្ពីរយោងដែលនៅខាងក្រោមរូបភាពនៅលើក្ដារខៀនឲ្យលឿន ដើម្បីសម្រេចថានរណាតំណាងឲ្យរូបភាពមួយៗ ។ នៅពេលសិស្សម្នាក់រកឃើញចម្លើយហើយ សូមឲ្យគាត់ ឬ នាងសរសេរវានៅលើក្ដារខៀន ។ ( រូបភាពទីមួយតំណាងឲ្យ យ៉ូសែបជាកូនប្រុសរបស់លីហៃ ។ ទីពីរ តំណាងឲ្យព្យាការី យ៉ូសែប ដែលត្រូវបានលក់ទៅឯអេហ្ស៊ីប ប្រហែលជា 1700 ឆ្នាំមុនការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទីបី តំណាងឲ្យព្យាការី យ៉ូសែប ស្ម៊ីធ ។ ទីបួន តំណាងឲ្យ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ។ )
សូមបង្ហាញរូបភាពមួយរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ដូចជាបងប្រុស យ៉ូសែប ( 62161; សៀវភៅរូបភាពដំណឹងល្អ [2009] លេខ 87 ) ។ សូមប្រាប់សិស្សថា ភាគច្រើននៃនីហ្វៃទី 2 3 ផ្ដោតសំខាន់លើការព្យាករណ៍ដោយ យ៉ូសែបនៃស្រុកអេហ្ស៊ីបអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។
សូមអញ្ជើញសិស្សបីនាក់ឲ្យប្ដូរវេនគ្នាអានឮៗនៅក្នុង នីហ្វៃទី 2 3:6–8 ។ សុំឲ្យសិស្សស្វែងរកពាក្យ និង ឃ្លាដែលយ៉ូសែបនៃស្រុកអេហ្ស៊ីប បានប្រើដើម្បីពិពណ៌នាយ៉ូសែប ស្ម៊ីធ និង កិច្ចការដែលគាត់នឹងសម្រេចបាន ។ ( អ្នកគួរតែពន្យល់ថា នៅពេលដែលយ៉ូសែបនៃស្រុកអេហ្ស៊ីប បានប្រើឃ្លា « ផលនៃពោះលោក » គាត់សំដៅទៅកូនចៅរបស់គាត់ ។ ) នៅលើក្ដារខៀន ខាងក្រោមរូបភាពដែលតំណាងឲ្យយ៉ូសែប ស្ម៊ីធ សូមសរសេរពាក្យ និង ឃ្លាដែលសិស្សរកឃើញ ។ ពួកគេគួរតែស្វែងរកឃ្លាដូចជា « អ្នកមើលឆុតដ៏ជម្រើសចំពោះផលនៃពោះរបស់ខ្ញុំ » « បានតម្កើងខ្ពស់ » « ដើម្បីនាំឲ្យពួកគេស្គាល់នូវសេចក្ដីសញ្ញាទាំងឡាយ » និង « យើងនឹងធ្វើឲ្យគាត់ទៅជាធំនៅចំពោះភ្នែកយើង ។ »
-
នៅពេលយើងបានសិក្សា នីហ្វៃទី 2 3:6–8 តើអ្នកបានរៀនអ្វីខ្លះអំពីព្យាការី យ៉ូសែប ស្ម៊ីធ ? ( សូមជួយសិស្សឲ្យយល់ថា ព្រះអម្ចាស់បានលើកព្យាការី យ៉ូសែប ស្ម៊ីធ ឡើង ដើម្បី ជួយនាំមកនូវការស្ដារឡើងវិញនៃដំណឹងល្អ ។ )
សូមអញ្ជើញសិស្សអាន នីហ្វៃទី 2 3:11–15ដោយស្ងាត់ស្ងៀម ។ សុំឲ្យពួកគេស្រាវជ្រាវរកឃ្លាបន្ថែមទៀត អំពីអ្វីដែលព្រះនឹងសម្រេចបានតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅពេលដែលពួកគេមានពេលគ្រប់គ្រាន់ដើម្បីសិក្សាខគម្ពីរទាំងនេះហើយ សូមសួរពីអ្វីដែលពួកគេបានរកឃើញ ។ សូមបន្ថែមចម្លើយរបស់ពួកគេទៅលើបញ្ជីនៅលើក្ដារខៀនខាងក្រោមរូបភាពដែលតំណាងឲ្យព្យាការី យ៉ូសែប ស្ម៊ីធ ។ ( ចម្លើយអាចរួមមាន « នាំពាក្យរបស់យើង » « ចេញពីភាពទន់ខ្សោយ អ្នកនោះនឹងត្រូវបានធ្វើឲ្យមាំមួន » « អ្នកណាដែលស្វែងរកបំផ្លាញលោក នោះនឹងត្រូវបំផ្លាញចោល » និង « ត្រូវបានហៅ … តាមឈ្មោះឪពុកលោក ។ » )
ដើម្បីជួយសិស្សយល់បន្ថែមទៀត និង សញ្ជឹងគិតអំពីតួនាទីរបស់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អ សូមអាន នីហ្វៃទី 2 3:11 ឮៗ ដោយផ្ដល់ការសង្កត់ធ្ងន់ពិសេសទៅលើឃ្លា « អំណាចឲ្យនាំពាក្យរបស់យើង » ។
-
តើឧទាហរណ៍អ្វីខ្លះនៃព្រះបន្ទូលរបស់ព្រះដែលយ៉ូសែប ស្ម៊ីធ បាននាំមក ? ( ចម្លើយអាចរួមមាន ព្រះគម្ពីរមរមន , គោលលទ្ធិ និង សេចក្ដីសញ្ញា , មុក្តាដ៏មានតម្លៃមហិមា , ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ និង ការបង្រៀនផ្ទាល់របស់ព្យាការី ។ )
នៅក្នុងវគ្គនៃការពិភាក្សានេះ សូមប្រាកដដើម្បីបង្ហាញថា យ៉ូសែបនៃស្រុកអេហ្ស៊ីប បានព្យាករណ៍ថា ព្យាការី យ៉ូសែប ស្ម៊ីធ នឹងនាំមកនូវព្រះគម្ពីរមរមន ។ អ្នកគួរតែពន្យល់ថា នីហ្វៃទី 2 3:12 បានលើកឡើងសៀវភៅពីរ ៖ សៀវភៅសរសេរដោយកូនចៅរបស់យ៉ូសែបនៃស្រុកអេហ្ស៊ីប គឺជាព្រះគម្ពីរមរមន និង សៀវភៅដែលសរសេរដោយកូនចៅសាសន៍យូដា គឺជាព្រះគម្ពីរបរិសុទ្ធ ។ អ្នកអាចចង់ផ្ដល់យោបល់ថា សិស្សគួរតែកត់ត្រាការពន្យល់ទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមអញ្ជើញសិស្សស្រាវជ្រាវរកឃ្លានៅក្នុង នីហ្វៃទី 2 3:12 ដែលពិពណ៌នាឥទ្ធិពលដែលព្រះគម្ពីរមរមន និង ព្រះគម្ពីរបរិសុទ្ធនឹងមានលើពិភពលោក នៅពេលដែលទាំងពីរ « ត្រូវបានរួមទៅជាមួយគ្នា ។ » ( ឧទាហរណ៍ សិស្សអាចស្វែងរក « ការផ្ចាញ់ផ្ចាលនូវគោលលទ្ធិក្លែងក្លាយទាំងឡាយ » « ការបង្ក្រាបការទាស់ទែងគ្នាទាំងប៉ុន្មាន » និង « ការបង្កើតឲ្យមានសេចក្ដីសុខសាន្ដ ។ » )
ដើម្បីជួយសិស្សឲ្យគិតអំពីរបៀបដែលព្រះគម្ពីរមរមន បានមានឥទ្ធិពលនៅក្នុងជីវិតរបស់ពួកគេ សូមសួរ ៖
-
តើនៅពេលណាដែលអ្នកមានបទពិសោធន៍អំពីអំណាចនៃព្រះគម្ពីរមរមននៅក្នុងជីវិតរបស់អ្នក ឬ បានឃើញឥទ្ធិពលរបស់វានៅក្នុងជីវិតរបស់មិត្តភក្ដិ ឬ សមាជិកគ្រួសារ ?
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 3:15ឮៗ ។ សូមឲ្យថ្នាក់ផ្ដល់ការយកចិត្តទុកដាក់ជាពិសេសទៅលើឃ្លា « នាំប្រជាជនខ្ញុំ ទៅកាន់សេចក្ដីសង្គ្រោះ » ។
-
តើតាមរបៀបណាដែលព្រះគម្ពីរមរមនបានជួយនាំប្រជាជនទៅកាន់សេចក្ដីសង្គ្រោះ ?
-
តើព្រះគម្ពីរមរមនបានធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ?
ដើម្បីជួយសិស្សឲ្យយល់ និង កោតសរសើរបេសកកម្មដែលបានតែងតាំងតាំងពីមុនលោកិយមកម្ល៉េះចំពោះព្យាការី យ៉ូសែប ស្ម៊ីធ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឮៗដោយប្រធាន ព្រិកហាំ យ៉ង់ ៖
« វាគឺជាច្បាប់នៅក្នុងការប្រឹក្សាអំពីភាពដ៏អស់កល្បជានិច្ច ជាយូរយាមកហើយ ពីមុនពេលគ្រឹះនៃផែនដីត្រូវបានដាក់ ថាគាត់ គឺជាយ៉ូសែប ស្ម៊ីធ គួរតែជាបុរស នៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយបំផុតនៃពិភពលោក ដើម្បីនាំមកនូវព្រះបន្ទូលរបស់ព្រះដល់មនុស្សលោក ហើយទទួលភាពពេញលេញនៃកូនសោទាំងឡាយ និងអំណាចនៃបព្វជិតភាពនៃព្រះរាជបុត្រារបស់ព្រះ ។ព្រះអម្ចាស់បានទតមើលគាត់ និង ឪពុករបស់គាត់ ហើយដល់ជីតារបស់គាត់ ហើយដល់បុព្វបុរសរបស់ពួកគេរាប់ត្រឡប់ … ដល់លោកអ័ដាម ។ ទ្រង់បានទតមើលគ្រួសារនោះ និង ខ្សែលោហិតនោះ ដោយសារវាបានត្រាច់ចរពីប្រភពរបស់វាទៅដល់កំណើតរបស់បុរសនោះ ។ គាត់ត្រូវបានតែងតាំងពីកាលនៅក្នុងភាពអស់កល្បដើម្បីគ្រប់គ្រងលើគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ » ( Discourses of Brigham Young, sel. John A. Widtsoe [1954] ទំព័រ 108 ) ។
សូមសង្ខេបនីហ្វៃទី 2 3:16–24 ដោយការពន្យល់ថា យ៉ូសែបនៃស្រុកអេហ្ស៊ីបបានប្រៀបធៀបយ៉ូសែប ស្ម៊ីធ ទៅនឹងម៉ូសេ ។ សូមឲ្យសិស្សស្វែងរកពាក្យ និង ឃ្លាដែលពិពណ៌នាព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងនីហ្វៃទី 2 3:24 ។ នៅពេលពួកគេចែកចាយពាក្យ និង ឃ្លាទាំងឡាយដែលពួកគេបានរកឃើញ សូមបន្ថែមចម្លើយរបស់ពួកគេទៅលើបញ្ជីលើក្ដារខៀននោះ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សុំសិស្សឲ្យស្ដាប់រកសេចក្ដីពិតដែលបានបង្ហាញតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ៖
« សូមអនុញ្ញាតឲ្យខ្ញុំលើកឡើងនូវគោលលទ្ធិ និង ការអនុវត្តន៍ពីរបីក្នុងចំណោមគោលលទ្ធិ និង ការអនុវត្តន៍ជាច្រើនដែលបែងចែកយើងចេញពីសាសនាចក្រផ្សេងទៀតទាំងអស់ និង អ្វីៗទាំងអស់ដែលបានមកពីវិវរណៈទៅដល់ព្យាការីវ័យជំទង់ [ យ៉ូសែប ស្ម៊ីធ ] ។ …
« ចំណេះដឹងនៃអាទិទេព ។ …
« ព្រះគម្ពីរមរមន ។ …
« … បព្វជិតភាពដែលបានស្ដារឡើងវិញ ។ …
« … ផែនការសម្រាប់ជីវិតគ្រួសារដ៏នៅអស់កល្បជានិច្ច ។ …
« ភាពសុចរិតនៃកូនក្មេងតូចៗ ។ …
« … គោលលទ្ធិនៃសេចក្ដីសង្គ្រោះដ៏អស្ចារ្យសម្រាប់មរណជន ។ …
« លក្ខណៈដ៏នៅអស់កល្បជានិច្ចរបស់មនុស្ស ។ …
« … គោលការណ៍នៃវិវរណៈនាសម័យទំនើប ។ …
« … អំឡុងពេលខ្លីនៃអាយុជីវិត 38 និង មួយឆ្នាំកន្លះរបស់គាត់ មានការចាក់បង្ហូរនូវចំណេះដឹង អំណោយទាន និង គោលលទ្ធិដ៏ឥតប្រៀបផ្ទឹមបានតាមរយៈគាត់ » ( «រឿងដ៏អស្ចារ្យដែលព្រះបានបើកសម្ដែង » Ensignឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2005 ទំព័រ 80–83 ) ។
សូមអញ្ជើញសិស្សបន្ថែមបញ្ជីរបស់ប្រធាន ហ៊ីងគ្លី ទៅលើបញ្ជីនៅលើក្ដារខៀន ។
សុំឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 135:3 ឮៗ ។ សូមពន្យល់ថា អែលឌើរ យ៉ូហាន ថេលើរ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលក្រោយមកបានក្លាយជាប្រធានទីបីនៃសាសនាចក្រ បានសរសេរពាក្យទាំងនេះមិនយូរប៉ុន្មានក្រោយពីមរណភាពរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ សុំឲ្យសិស្សស្វែងរកចំណុចទាំងអស់ដែលមាននៅក្នុងខគម្ពីរនេះ ដែលពួកគេអាចបន្ថែមលើបញ្ជីនៅលើក្ដារខៀន ។ សូមបន្ថែមចម្លើយរបស់ពួកគេទៅលើបញ្ជី ។
សុំឲ្យពេលវេលាដល់សិស្សរំឭកបញ្ជីនៅលើក្ដារខៀន ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេបានរៀនអំពីតួនាទី របស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ សូមអញ្ជើញពួកគេគិតអំពីអ្វីដែលពួកគេដឹង និង មានអារម្មណ៍អំពីព្យាការីដោយការសរសេរចម្លើយមួយចំពោះសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ៖
-
តើអ្នកបានរៀន ឬ មានអារម្មណ៍អ្វីនៅថ្ងៃនេះ ដែលបានពង្រឹងទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធ ?
-
តើយ៉ូសែប ស្ម៊ីធ បានធ្វើ បង្រៀន ឬ ស្ដារឡើងវិញអ្វីខ្លះដែលអ្នកមានអារម្មណ៍ថា « ជាប្រយោជន៍ដ៏ធំ » ( នីហ្វៃទី 2 3:7 ) ចំពោះអ្នក ?
សូមបំបែកសិស្សធ្វើការជាគូៗ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្យាការី យ៉ូសែប ស្ម៊ីធ ជាមួយគ្នាទៅវិញទៅមក ។ ប្រសិនបើអ្នកមានពេល អ្នកអាចលើកទឹកចិត្តសិស្សខ្លះឲ្យចែកចាយជាមួយនឹងថ្នាក់ទាំងមូល ។ សូមចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកថា ព្រះបានលើក យ៉ូសែប ស្ម៊ីធ ឡើងឲ្យនាំមកនូវការស្ដារឡើងវិញ ។ សូមអញ្ជើញសិស្សរបស់អ្នក ឲ្យស្វែងរករបៀប ដើម្បីចែកចាយទីបន្ទាល់របស់ពួកគេអំពីព្យាការី យ៉ូសែប ស្ម៊ីធ និង ព្រះគម្ពីរមរមនជាមួយនឹងអ្នកដទៃដែលពោរពេញដោយការអធិស្ឋាន ជាពិសេសមិត្តភក្ដិ និង គ្រួសាររបស់ពួកគេ ។