បណ្ណាល័យ
មេរៀន​ទី​ 17 ៖ នីហ្វៃ​ទី​1 16


មេរៀនទី 17

នីហ្វៃទី 1 16

សេចក្តី​ផ្ដើម

ក្រោយ​ពី​ត្រូវ​បាន​ចាក់​ចូលនៅក្នុង​ដួងចិត្ត​របស់​ពួកគេ​ដោយ​ពាក្យ​សម្ដី​របស់​នីហ្វៃ លេមិន និង លេមយួល បាន​បន្ទាប​ខ្លួន​ពួកគេ​នៅ​ចំពោះ​មុខ​ព្រះអម្ចាស់ ។ គ្រួសារ​បាន​បន្ដ​ដំណើរ​របស់​ពួកគេ​នៅក្នុង​ទីរហោស្ថាន ហើយព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេដោយ​មាន​លីអាហូណា ដែល​តាមរយៈ​នោះ​ទ្រង់​បាន​ដឹកនាំ​ពួកគេ​នៅក្នុង​ដំណើរ​របស់​ពួកគេ ។ នៅពេល​ពួកគេ​ធ្វើដំណើរ ពួកគេ​បាន​ជួប​នឹង​ការលំបាក រួម​មាន​ការបាត់​ធ្នូ​របស់​នីហ្វៃ​ ដែល​ជា​មធ្យោបាយ​មួយ​ដ៏​ល្អបំផុត​របស់​ពួកគេ​ក្នុង​ការរក​អាហារ ។ សមាជិក​គ្រួសារ​ភាគច្រើន— ទោះបីជាលីហៃ— បាន​ចាប់ផ្ដើម​ត្អូញត្អែរ​ទាស់​នឹង​ព្រះអម្ចាស់ ។ នីហ្វៃ​បានស្ទីបន្ទោស​បងៗ​របស់គាត់​ដែល​បាន​ត្អូញត្អែរ គាត់​បាន​ធ្វើ​ធ្នូ​ថ្មី​មួយ និង បាន​​ទៅ​ប្រឹក្សា​ជាមួយ​នឹង​ឪពុក​របស់​គាត់ អំពី​កន្លែង​ដែល​គាត់​គួរ​ទៅ​បរបាញ់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី​1 16:1−6

នីហ្វៃ​ឆ្លើយ​តប​នឹង​ការត្អូញត្អែរ​របស់​បងៗ​របស់គាត់

សុំ​ឲ្យ​សិស្ស​គិត​អំពី​គ្រា​មួយ ដែល​ពួកគេ​ត្រូវ​បាន​គេ​ស្ដី​បន្ទោសដោយ​បាន​ធ្វើ​អ្វី​មួយ​ខុស និង អំពី​របៀប​ដែល​ពួកគេ​បាន​ឆ្លើយ​តប ។ បន្ទាប់​មក សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 16:1 ឮៗ ។ មុន​គាត់​អាន សូម​អញ្ជើញ​សិស្សក្នុងថ្នាក់​ឲ្យ​ស្ដាប់​រក​ចម្លើយ​របស់​លេមិន និង លេមយួល​ចំពោះ​ការបង្រៀន​របស់​នីហ្វៃ ។ សូម​រំឭក​សិស្ស​ថា នីហ្វៃ​បាន​បង្រៀន​ថា ពួកទុច្ចរិត​នឹង​ត្រូវ​បាន​ញែកចេញ​ពី​ពួកបរិសុទ្ធ និង ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​របស់​ព្រះ ( សូម​មើល នីហ្វៃ​ទី​1 15:33–36) ។

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 16:2 ​ដោយ​​ស្ងាត់​ៗ។ អ្នក​អាច​ប្រាប់ពួកគេ​ឲ្យ​គូស​ចំណាំ​ឃ្លា​ដែល​នីហ្វៃ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ ពី​របៀប ​ដែល​មនុស្សមួយ​ចំនួ​ន​ឆ្លើយ​តប​សេចក្តី​ពិត នៅពេល​ពួកគេ​មិន​រស់​នៅ​តាម​ការ​ពិត ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​ដូចម្ដេច​ដែលថា « អ្នក​ណា​ដែល​មាន​ទោស រាប់​សេចក្ដីពិត​ទុក​ជា​ការពិបាក » ? តើ​អ្នក​គិត​ថា អ្វី​ជា​អត្ថន័យ​នៃ​ឃ្លា « វា​កាត់​ទំលុះ​គេ​រហូត​ដល់​ដួងចិត្ត » ?

  • តើ​រតាមបៀប​ណា​ខ្លះ ដែល​យើង​អាច​ឆ្លើយ​តប ប្រសិន​បើ​សេចក្ដីពិត​មួយ​ពិបាក​ទ្រាំ ?

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 16:3–4 ដោយ​​ស្ងាត់​ៗ ។ អ្នក​អាចប្រាប់ពួកគេ​ឲ្យគូស​ចំណាំ​ពាក្យ ប្រសិនបើ និង នោះ នៅក្នុង​ខគម្ពីរ​ទី 3 ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រក​មើល​ការប្រឹក្សា​ដែល​នីហ្វៃ​បាន​ឲ្យ​ទៅ​បងៗរបស់​គាត់ អំពី​របៀប​ដែល​ពួកគេ​គួរតែ​ឆ្លើយ​តប​ទៅ​នឹង « ការពិបាក » ដែល​គាត់​បាន​និយាយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ពន្យល់​ជា​សម្ដី​របស់​គាត់ ពី​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​ទៅ​បងៗ​របស់​គាត់ ។

  • យោង​តាម នីហ្វៃ​ទី​1 16:5 តើ​បងប្អូន​ប្រុស​របស់​នីហ្វៃ​បាន​ឆ្លើយតប​នឹង​ការណែនាំ​របស់​គាត់​ដោយ​របៀប​ណា ?

  • តើ​នីហ្វៃ​ទី​1 16:5 ស្នើ​អ្វី​ខ្លះ អំពី​របៀប​ដែល​យើង​គួរតែ​ឆ្លើយតប​ នៅពេល​ដែល​សេចក្ដីពិត « កាត់​ទំលុះ [ យើង ] រហូត​ដល់​ដួងចិត្ត » ?

នីហ្វៃទី​1 16:7−33

ព្រះអម្ចាស់ ណែនាំ​គ្រួសារ​របស់​លីហៃ​តាមរយៈ​លីអាហូណា

The Book of Mormon prophet Lehi portrayed kneeling on the ground. Lehi is holding the Liahona in his hands. Nephi is standing behind Lehi and is also looking at the Liahona. Other members of the family of Lehi are gathered around Lehi and Nephi.

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 16:9– 10 ឮៗ ។ សូម​បង្ហាញ​រូបភាព​លីអាហូណា ( 62041 ; សៀវភៅ​រូបភាព​ដំណឹងល្អ [2009] ទំព័រ 68 ) ។ សូម​បង្ហាញ​ការតំណាង​របស់​វិចិត្រករ​នៃ​លីអាហូណា ។

  • តើ​តាម​របៀប​ណាដែល​អ្នក​គិត​ថាអំណោយ​​មួយ​បែបនោះ នឹង​ជួយ​ដល់​លីហៃ និង គ្រួសារ​របស់គាត់​នៅក្នុង​កាលៈទេសៈ​របស់ពួកគេ ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា អាន​ឮៗ​នៅក្នុង នីហ្វៃទី​1 16:16–19 ។

  • តើ​លីអាហូណា​ផ្ដល់​ផល​ប្រយោជន៍​ដល់​គ្រួសារ​របស់លីហៃ​យ៉ាង​ដូចម្ដេច ?

  • ក្រោយ​ពី​គ្រួសារ​របស់​លីហៃ​បាន​ទទួល​លីអាហូណា តើ​ការធ្វើ​ដំណើរ​របស់​ពួកគេ​ងាយស្រួល ឬ លំបាក ? តើ​នីហ្វៃ​ប្រាប់​អ្វី​នៅក្នុងនីហ្វៃ​ទី​1 16:17–19 ដើម្បី​គាំទ្រ​ចម្លើយ​របស់​អ្នក ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​មនុស្ស​សុចរិត ដូចជា​លីហៃ និង នីហ្វៃ ពេល​ខ្លះ​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ ? ( អ្នកអាចពន្យល់​ថា ឧបសគ្គ​ជាច្រើន​ដែល​យើង​ជួបប្រទះ មិន​ចាំបាច់​តែ​ជា​លទ្ធផល​នៃ​ការជ្រើសរើស​ខុស​នោះ​ទេ ។ ផ្ទុយទៅវិញ វា​គឺជា​ឱកាស​ដើម្បីរៀន និង រីក​ចម្រើន​ឡើង​ជា​ផ្នែក​នៃ​ដំណើរ​ខាងសាច់ឈាម​របស់​យើង ) ។

សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ឲ្យ​ធ្វើ​ការ​​ស្វែងយល់ នីហ្វៃ​ទី​1 16:20–22 ដោយ​​ស្ងាត់​ៗ ដោយ​ស្វែងរក​ពី​របៀប​ដែល​សមាជិក​គ្រួសារ​របស់លីហៃ​ខ្លះ តប​នឹងឧបសគ្គ​នៃ​ការបាក់​ធ្នូ​របស់​នីហ្វៃ ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​​ទៀត​ស្វែងយល់​ នីហ្វៃទី​1 16:23–25, 30–32 ដោយ​ស្វែងរក​ចម្លើយ​របស់​នីហ្វៃ​ចំពោះ​ឧបសគ្គ​នេះ និង ពី​របៀប​ដែល​ចម្លើយរបស់គាត់​បាន​មាន​ឥទ្ធិពល​​ដល់​គ្រួសារ​របស់គាត់ ។ បន្ទាប់​ពី​ក្រុម​នីមួយៗ បាន​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ហើយ សូម​សួរ ៖

  • តើ​យើ​ងអាច​រៀន​អ្វីខ្លះ តាម​រយៈ​​ការប្រៀបធៀប​ចំពោះ​ចម្លើយ​ទាំងពីរ​នេះ​ទៅនឹង​ឧបសគ្គ​ដូចគ្នា ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​នីហ្វៃ​បាន​ទៅ​កាន់​ឪពុក​របស់គាត់​សុំ​ការណែនាំ ទោះបី​ជា​លីហៃ​បាន​ត្អូញត្អែរ​នោះ ? តើ​គោលការណ៍​អ្វី​ដែល​យើ​ង​អាច​រៀន​ពី​នេះ ដើម្បី​អនុវត្ត​នៅក្នុងជីវិត​របស់​យើង ? ( អ្នក​អាច​ពន្យល់​ថា ដោយ​ការទៅ​រក​លីហៃ​សុំ​ការណែនាំ នីហ្វៃ​បាន​បង្ហាញ​ការគោរព​ចំពោះ​ឪពុក​ខ្លួន និង ជួយ​គាត់​ឲ្យ​ត្រឡប់​មក​កាន់​ព្រះអម្ចាស់​វិញ ។ ការស្វែងរក​ការប្រឹក្សា​ពី​ឪពុកម្ដាយ និង អ្នក​ដឹកនាំ​បព្វជិតភាព ដោយ​មិន​គិត​ពី​ភាព​មិន​ឥតខ្ចោះ​របស់ពួកគេ គឺជា​របៀប​មួយ​នៃ​ការគោរព​ពួកគេ និង អនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​ព្រះអម្ចាស់ ) ។

  • តើ​គោលការណ៍​បន្ថែម​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​ពី​ចម្លើយ​របស់​នីហ្វៃ​ចំពោះ​ឧបសគ្គ​របស់​គ្រួសារ​របស់​គាត់ ? ( នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ សូមគួសបញ្ជាក់ថា ប្រសិន​បើ​យើង​ធ្វើអ្វី​ទាំងអស់​ដែល​យើង​អាច និង បាន​ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់​ផងដែរ នោះ​ទ្រង់​នឹង​ជួយយើង​ឆ្លង​កាត់​ការលំបាកទាំងឡាយ​​របស់​យើង ។ )

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 16:26–29ឮៗ ។ សូម​អញ្ជើញសិស្សក្នុង​ថ្នាក់​ឲ្យ​រក​មើល​សេចក្ដីលម្អិត​អំពី​របៀបដែល​ព្រះអម្ចាស់​បាន​ប្រើប្រាស់​លីអាហូណា ដើម្បី​ដឹកនាំ​គ្រួសារ​របស់​លីហៃ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង អនុវត្ត​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បាន​បង្រៀនអំពី​ការទទួល​បាន​ការណែនាំ​ពី​ព្រះអម្ចាស់ សូម​សួរ​នូវ​សំណួរ​ដួចខាងក្រោម ៖

  • តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​ការធ្វើតាម​ការដឹកនាំ​របស់​ព្រះអម្ចាស់​តាម​ធម្មតា និង ការធ្វើតាម​ការដឹកនាំ​របស់​ព្រះអម្ចាស់​ដោយ​សេចក្ដីជំនឿ និង ការ​ឧស្សាហ៍​ព្យាយាម ?

​សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 16:29, អាលម៉ា 37:6–7 និង អាលម៉ា37:38–41 ដោយ​​ស្ងាត់​ៗដោយ​រក​គោលការណ៍​មួយ ដែល​ត្រូវ​បាន​បង្រៀន​នៅក្នុង​វគ្គ​ទាំងបី​នេះ ។

  • តើ​គោលការណ៍​អ្វី​ដែល​ត្រូវ​បាន​បង្រៀន​នៅក្នុង​វគ្គ​ទាំងបី​នេះ ? ( សូមបញ្ជាក់​ថា សិស្ស​យល់​ថា តាមរយៈ​របៀប​តូចតាច​ទាំងឡាយ ព្រះអម្ចាស់​អាច​នាំ​មក​នូវ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​បាន ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • ​យោង​តាម​ខគម្ពីរ​ទាំងនេះ តើ « របៀប​តូចតាច​ទាំងឡាយ » អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ការណែនាំ​ដល់​យើង ?

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅ​ក្ដារខៀន ដោយ​បញ្ជាក់​ឲ្យច្បាស់​ថា សំណួរ​នីមួយៗ​បាន​បាត់​ពាក្យ ឬ ឃ្លា​មួយ ។ ( អ្នកអាច​ធ្វើ​ការណ៍​នេះ មុន​ចាប់​ផ្ដើម​ការបង្រៀន ) ។

  1. តើ​របៀប​ពីរ ឬ បី​អ្វី​ខ្លះ​ដែល … ដូចជា​លីអាហូណា ?

  2. តើ​រឿងអ្វី​ខ្លះ​ដែល​អាចបណ្តាលឲ្យ​​យើង​បាត់បង់​សារលិខិត​ដ៏​សំខាន់​នេះ​ពី … ?

  3. តើ​នៅពេល​ណា​ដែល​អ្នក​ត្រូវ​បាន​ប្រទានពរ​ ដោយ​ការធ្វើ​តាម​ការណែនាំ​ពី … ?

សូម​បែងចែកសិស្សក្នុង​ថ្នាក់​ជា​បីក្រុម ជាមួយ​នឹង​អ្នកដឹកនាំ​ម្នាក់​នៅក្នុង​ក្រុម​នីមួយៗ ។ សូមឲ្យ​អ្នកដឹកនាំ​ នូវ​កិច្ចការ​ខាងក្រោម​មួយ​ច្បាប់​ម្នាក់ ដែល​ក្រុម​របស់ពួកគេ​​នឹង​សិក្សា​ពី « របៀប​តូចតាច » ដែល​ព្រះអម្ចាស់​ប្រើប្រាស់​ដើម្បី​ណែនាំ​យើង ។ ( ប្រសិន​បើ​សិស្សក្នុងថ្នាក់​របស់​អ្នកមាន​ចំនួន​ច្រើន អ្នក​អាចបែងចែក​សិស្ស​ច្រើន​ជាង​បីក្រុម​ដើម្បី​កាត់បន្ថយ​ទំហំ​របស់​ក្រុម ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ត្រូវ​ឲ្យ​ក្រុម​មួយ ឬ ច្រើន​នូវ​កិច្ចការ​ដូចគ្នា ) ។

ក្រុម​ទី​ 1 ៖ ពរជ័យ​អយ្យកោ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ទៅ​ដល់​ក្រុម​នោះ ៖

« ព្រះអម្ចាស់​ដដែល ដែល​បាន​ផ្ដល់​នូវ​លីអាហូណា​ដល់​លីហៃ បាន​ផ្ដល់​ដល់​អ្នក និង ខ្ញុំ​នៅ​សព្វថ្ងៃ​នេះ​នូវ​អំណោយ​ដ៏​កម្រ និង ដ៏​មាន​តម្លៃ​ដើម្បី​ផ្ដល់​ការណែនាំ​ដល់​ជីវិត​របស់​យើង ដើម្បី​សម្គាល់​គ្រោះថ្នាក់​ជា​ប្រយោជន៍​សម្រាប់សុវត្ថិភាព​របស់​យើង និង ដើម្បី​គូស​ផ្លូវ គឺ​ជា​ផ្លូវ​មាន​សុវត្ថិភាព​ —មិនមែនទៅ​កាន់​ដែនដី​សន្យា​មួយ ប៉ុន្ដែ​ទៅ​ផ្ទះ​នៅ​ស្ថានសួគ៌​យើ​ងវិញ ។ អំណោយ​ដែល​ខ្ញុំ​សំដៅ​លើ​នោះ​គឺជា ពរជ័យ​អយ្យកោ​របស់​អ្នក ។ …

« … ពរជ័យ​របស់​អ្នក មិន​មែន​ត្រូវ​បត់​ទុក​ឲ្យ​ស្អាត ហើយ​មូរ​ទុក​នោះ​ទេ ។ វា​មិន​មែន​ត្រូវ​ដាក់​ស៊ុមទុក ឬ បោះពុម្ពទុក​នោះទេ ។ ប៉ុន្ដែ វា​ត្រូវ​យក​មក​អាន ។ វា​ត្រូវ​តែ​ទទួល​បាន​ក្ដី​ស្រឡាញ់ ។ វា​ត្រូវ​តែ​បាន​ធ្វើ​តាម ។ ពរជ័យ​អយ្យកោ​របស់​អ្នក នឹង​ជួយអ្នកនៅក្នុងគ្រាដ៏​ងងឹត ។ វា​នឹង​ដឹកនាំ​អ្នក ឆ្លងកាត់​គ្រោះថ្នាក់​ក្នុង​ជីវិត ។ … ពរជ័យ​អយ្យកោ​របស់​អ្នក សម្រាប់​អ្នក គឺជា​លីអាហូណា​ផ្ទាល់ខ្លួន​ដើម្បី​គូស​ផ្លូវ​របស់​អ្នក និងណែនាំ​ផ្លូវ​របស់​អ្នក » ( « ពរជ័យ​អយ្យកោ​របស់​អ្នក ៖ លីអាហូណា​នៃ​ពន្លឺ » Ensignខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 65– 66 ) ។

សូម​កែសម្រួល​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ដូច្នេះ​​វា​នឹង​និយាយ​អំពី​ពរជ័យ​អយ្យកោ ។ ជា​ក្រុម​មួយ សូម​ពិភាក្សា​សំណួរ​ទាំងនេះ ។ សូម​ឲ្យ​មនុស្ស​ម្នាក់​នៅក្នុង​ក្រុម​របស់​អ្នក​ចែកចាយ​ជាមួយ​នឹង​សិស្ស​ ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ក្រុម​របស់​អ្នក​បាន​រៀន ។ សូម​អញ្ជើញ​នរណា​ម្នាក់​ពី​ក្រុម​របស់​អ្ន​កផងដែរ ឲ្យចែក​ចាយ​បទពិសោធន៍​របស់​គាត់​ពី​សំណួរ​ទី​ 3 ។

ក្រុម​ទី​ 2 ៖ ព្រះគម្ពីរ និង ពាក្យសម្ដី​នៃ​ព្យាការី​ថ្ងៃចុងក្រោយ​

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​​ដោយ​អែលឌើរ ដបុលយូ រ៉ូលហ្វ ឃើរ នៃ​ក្រុម​ចិត​សិប​នាក់ ទៅ​ដល់​ក្រុម​​នោះ ៖

« ព្រះបន្ទូល​​នៃ​ព្រះគ្រីស្ទ អាច​ជា​លីអាហូណា​ផ្ទាល់​ខ្លួន សម្រាប់​យើង​ម្នាក់​ៗ ដោយ​បង្ហាញយើង​នូវ​ផ្លូវ​ដែល​យើ​ង​ត្រូវ​ដើរ ។ ចូរ​យើង​ឈប់​មាន​ចិត្ត​ខ្ជិលច្រអូស ដោយសារ​ផ្លូវ​នោះ​ងាយ​ស្រួលទៀត​ទៅ ។ ចូរ​យើង​ទទួល​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ដោយ​សេចក្ដីជំនឿ ដាក់​ក្នុង​គំនិត និង ដួងចិត្ត​របស់​យើង នៅពេល​ពួកគេ​បាន​កត់ទុក​នៅក្នុង​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ និង នៅពេល​ពួកគេ​បាន​បន្លឺ​ដោយ​ព្យាការី អ្នក​មើលឆុត និង អ្នក​ទទួល​វិវរណៈ​ដែល​នៅ​រស់ ។ ចូរ​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ដោយ​សេចក្ដីជំនឿ និង ដោយ​ក្ដី​ឧស្សាហ៍​ព្យាយាម ដោយសារ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នឹង​បាន​ជា​លីអាហូណា​ខាង​វិញ្ញាណរបស់​យើង ប្រាប់​យើង​នូវ​អ្វី​ទាំងអស់​ដែល​យើង​គួរ​ធ្វើ » ( « ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ —លីអាហូណា​ខាង​វិញ្ញាណរបស់​យើង » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 37 ) ។

សូម​កែ​សម្រួល​​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ដូច្នេះ​​វា​នឹង​និយាយ​អំពី​ព្រះគម្ពីរ និង ពាក្យ​សម្ដី​នៃ​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ ជា​ក្រុម​មួយ សូម​ពិភាក្សា​សំណួរ​ទាំងនេះ ។ សូម​ឲ្យ​មនុស្ស​ម្នាក់​នៅក្នុង​ក្រុម​របស់​អ្នក​ចែកចាយ​ជាមួយ​នឹង​សិស្ស ​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ក្រុម​របស់​អ្នក​បាន​រៀន ។ សូម​អញ្ជើញ​នរណា​ម្នាក់​ពី​ក្រុម​របស់​អ្ន​កផងដែរ ឲ្យចែក​ចាយ​បទពិសោធ​របស់​គាត់​ពី​សំណួរ​ទី​ 3 ។

ក្រុម​ទី​ 3 ៖ ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ទៅ​ដល់​ក្រុម​​នោះ ៖

« នៅពេល​យើង​ខិតខំ​សម្រប​ឥរិយា​បថ​ និង សកម្មភាព​របស់​យើងជាមួយ​នឹង​ភាព​សុចរិត​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ក្លាយជាលីអាហូណា​ដែល​ធ្លាប់​ជា​របស់​លីហៃ និង គ្រួសារ​របស់​គាត់​នៅក្នុង​ជំនាន់​របស់​ពួកគេ​ សម្រាប់​យើង​វិញ ។ កត្ដា​ដ៏សំខាន់​ដែល​បណ្ដាល​ឲ្យ​លីអាហូណា​ធ្វើការ​ឲ្យ​លីហៃ ក៏​នឹង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​យើង​ដែរ ។ ហើយ​កត្ដា​ដ៏ពិត​ដែល​បណ្ដាល​ឲ្យ​លីអាហូណា មិន​ឲ្យ​ធ្វើ​ការ​កាលពី​បុរាណ​នោះ ក៏​នឹង​ធ្វើ​ឲ្យ​យើង​ ​យើង​ចេញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធនៅសព្វថ្ងៃ​នេះ​ដែរ » ( « ថា​យើង​នឹង​តែងតែ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​នៅ​ជាមួយ​នឹង​យើង » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 30 ) ។

សូម​កែសម្រួល​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ដូច្នេះ​​វា​នឹង​និយាយ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ជា​ក្រុម​មួយ សូម​ពិភាក្សា​សំណួរ​ទាំងនេះ ។ សូម​ឲ្យ​មនុស្ស​ម្នាក់​នៅក្នុង​ក្រុម​របស់​អ្នក​ចែកចាយ​ជាមួយ​នឹង​សិស្ស ​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ក្រុម​របស់​អ្នក​បាន​រៀន ។ សូម​អញ្ជើញ​នរណា​ម្នាក់​ពី​ក្រុម​របស់​អ្ន​ក ឲ្យចែក​ចាយ​បទពិសោធ​របស់​គាត់​ពី​សំណួរ​ទី​ 3 ។

កំណត់សម្គាល់​ចំពោះ​គ្រូបង្រៀន ៖ ប្រហែល​ក្រោយប្រាំមួយ ឬ ប្រាំបី​នាទី​មក សុំ​ក្រុម​នីមួយៗឲ្យ​បង្រៀន​សិស្ស​ក្នុង​ថ្នាក់ អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ការពិភាក្សា​របស់​ពួកគេ ។ អ្នកក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ អំពី​គ្រា​មួយ​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ពួកគេ​តាមរយៈ​របៀប​តូចតាច​ទាំងឡាយ ។ សូម​គិត​អំពី​ការប្រាប់​ពី​គ្រា​មួយ​ ពេល​អ្នក​ទទួល​បាន​ការណែនាំ​ពី​ព្រះអម្ចាស់​តាមរយៈ​របៀប​តូចតាច​ទាំងឡាយ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី1 16:10 ។ លីអាហូណា​ផ្ទាល់ខ្លួន

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ប្រៀបធៀប​សតិសម្បជញ្ញៈ​របស់​យើង​ទៅ​នឹង​លីអាហូណា ៖

« អ្នក​ត្រូវតែ​ដឹង​ថា អ្នក​មាន​អ្វី​មួយ​ដូចជា​ត្រីវិស័យ ដូចជា​លីអាហូណា នៅក្នុង​ប្រព័ន្ធ​ផ្ទាល់ខ្លួន​របស់​អ្នក ។ គ្រប់​កុមារ​ទាំងអស់​មាន​វា ។ នៅពេល​គាត់​មាន​អាយុ​ប្រាំបី​ឆ្នាំ គាត់​ដឹង​ត្រូវ​ពី​ខុស ប្រសិន​បើ​ឪពុកម្ដាយ​បាន​បង្រៀន​គាត់​បាន​ល្អ ។ ប្រសិន​បើ​គាត់​ព្រងើយកន្តើយនឹង​លីអាហូណា ដែល​គាត់​មាន​នៅក្នុង​ការធ្វើ​ផ្ទាល់ខ្លួន​របស់​គាត់ ទីបំផុត​គាត់​មិន​អាច​នឹង​មាន​វា​ខ្សឹប​មក​កាន់​គាត់​នោះទេ ។ ប៉ុន្ដែ​ ប្រសិនបើ​យើង​ចងចាំ​ថា យើងគ្រប់គ្នា​មាន​អ្វី​ដែល​នឹង​ដឹកនាំ​គាត់​ដោយ​ត្រឹមត្រូវ សំពៅ​របស់​យើង​នឹង​មិន​ទៅ​ផ្លូវខុស ហើយការ​រងទុក្ខ​នឹង​កើតឡើង ហើយ​ធ្នូ​នឹង​មិន​បាក់ ហើយ​គ្រួសារ​នឹង​មិន​ស្រែក​យំ​រក​អាហារនោះទេ —ប្រសិន​បើ​ស្ដាប់​តាម​ការណែនាំ​ពី​លីអាហូណា​ផ្ទាល់ខ្លួន​របស់​​យើង ដែ​ល​យើង​ហៅ​ថា​សតិសម្បជញ្ញៈ​នោះ »​ ( « លីអាហូណា​របស់​យើង​ផ្ទាល់ » Ensign ខែ វិច្ឆិកា ឆ្នាំ 1976 ទំព័រ 79 ) ។