បណ្ណាល័យ
មេរៀន​ទី 6 ៖ នីហ្វៃទី 1 1


មេរៀនទី 6

នីហ្វៃទី 1 1

សេចក្តី​ផ្ដើម

ព្រះគម្ពីរ​មរមន ចាប់​ផ្ដើម​ជាមួយ​នឹង​លីហៃ ដែល​បំពេញ​តួនាទី​របស់​គាត់​ជា​ព្យាការី​ម្នាក់​ដោយ​ស្មោះត្រង់ ។ លីហៃ គឺ​ជា​ព្យាការី​ម្នាក់​ក្នុងចំណោម « ព្យាការី​ជាច្រើន ដែល​ព្យាករណ៍​ដល់​ប្រជាជន​ថា ពួកគេ​ត្រូវតែ​ប្រែចិត្ត » ( នីហ្វៃទី1 1:4 ) ។ នៅពេល​គាត់​បាន​ព្យាករណ៍​ពី​ការបំផ្លាញ​នៃ​ទីក្រុង​យេរូសាឡិម និង បាន​ថ្លែងទីបន្ទាល់​អំពី​ការប្រោសលោះ តាមរយៈ​ព្រះមែស៊ី នោះមនុស្ស​ជាច្រើន បាន​ចំអកឡកឡឺយ​ដាក់​គាត់ និង ចង់​សម្លាប់គាត់​ថែមទៀតផង ។ ទោះជាយ៉ាងណា​ក៏​ដោយ លីហៃ​មាន​សេចក្ដីរីករាយ​នៅក្នុង​សេចក្ដី​មេត្តាករុណា​ និង អំណាច​នៃ​ការរំដោះ​របស់​ព្រះអម្ចាស់ ។ នៅពេល​សិស្ស​រៀន​អំពី​ការបម្រើ​របស់​លីហៃ នោះពួកគេកាន់​តែ​យល់​ដឹង​ថែម​ទៀត​ពី​តួនាទី​របស់​ព្យាការី​សព្វថ្ងៃ​នេះ ។ នៅពេល​ពួកគេ​ស្វែង​រក​ភស្ដុតាង​នៃ​សេចក្ដីមេត្តា​ករុណា​របស់​ព្រះ និង ចំណាប់​អារម្មណ៍​នៅក្នុង​ជីវិត​របស់​ពួកគេ នោះ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ទ្រង់​នឹងកាន់​តែ​ស្អិត​រមួត ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី1 1:1–3

នីហ្វៃ​ចាប់ផ្ដើម​កំណត់ត្រា​របស់​គាត់

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃទី1 1:1–3 ដោយ​​ស្ងាត់​ៗ ។ សុំ​ឲ្យ​ពួកគេ​ស្វែងរក​ថា​ ហេតុអ្វី​បាន​ជា​នីហ្វៃ​សរសេរ​កំណត់ត្រា​របស់​គាត់ ។

  • តើ​​នីហ្វៃបាន​ផ្ដល់ហេតុផលអ្វីខ្លះ​ចំពោះ​​ការកត់ត្រា​នៃ​បទពិសោធន៍​របស់​គាត់​នេះ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា នីហ្វៃ​មាន​អារម្មណ៍​ថា គាត់ជា « សំណប់ដ៏​ខ្លាំង​​របស់​ព្រះអម្ចាស់ » ទោះបី​ជាគាត់​ទទួល​រង​នូវ « ការទុក្ខវេទនា​​ទាំងនោះ​ជាច្រើន » ក៏​ដោយ ?

នីហ្វៃ1 1:4–20

លីហៃ ទទួល​បាន​​ការនិមិត្ត​មួយ ហើយ​ព្រមាន​ដល់​ប្រជាជន​ថា យេរូសាឡិម​នឹង​ត្រូវ​បាន​បំផ្លាញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​ពេល​មួយ នៅពេល​ឪពុកម្ដាយ​របស់​ពួកគេ​ព្រមាន​ពួកគេ​ពី​គ្រោះថ្នាក់ ។

  • ហេតុអ្វី​បាន​ជា​ឪពុកម្ដាយ​របស់​អ្នក ព្រមាន​អ្នក​ពី​គ្រោះថ្នាក់​នេះ ?

  • តើ​ព្រះវរបិតា​សួគ៌ ព្រមាន​កូនចៅ​របស់​ទ្រង់​ដោយ​របៀបណា ?

សូម​ពន្យល់ថា ខ្សែ​រឿងទីមួយ​នៅក្នុង​ព្រះគម្ពីរមរមន ចាប់ផ្ដើម​នៅពេល​មួយ ពេល​មនុស្ស​ជាច្រើន​នៅក្នុង​ទីក្រុង​យេរូសាឡិម ជាមនុស្ស​ទុច្ចរិត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី​1 1:4 ។ សុំ​ឲ្យ​សិស្សក្នុងថ្នាក់​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់ ព្រមាន​ដល់​ប្រជាជន​នៅក្នុង​ទីក្រុង​យេរូសាឡិម ។

សូម​ពន្យល់ថា ឪពុក​របស់​នីហ្វៃ គឺ​លីហៃ​ បាន​ចូល​រួម​នឹង « ព្យាការី​ជាច្រើន » ដែល​បាន​និយាយ​នៅក្នុង​ខគម្ពីរ​នេះ ។ គាត់​បាន​ព្រមាន​ប្រជាជន​ថា ពួកគេ​ត្រូវតែ​ប្រែចិត្ត ។ ដើម្បី​ជួយសិស្ស​ស្វែងរក​នូវ​ការព្រមាន និង ការបង្រៀនទាំងឡាយ​របស់​លីហៃ សូម​រៀបចំ​សិស្ស​ជាគូៗ ហើយគូ​នីមួយៗ​ត្រូវ​អាន នីហ្វៃទី​1 1:5–13 ។ សុំ​ឲ្យ​ពួកគេ​ស្វែង​រក​អ្វីដែល​លីហៃ បាន​ឃើញ​នៅក្នុង​ការនិមិត្ត​ ដោយ​ការគូស​ចំណាំ​ព្រះគម្ពីរ​របស់​ពួកគេ ឬ ការ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្រដាស ។ ផ្ដល់​ពេល​ពីរបី​នាទី​ដល់ដៃ​គូ​ទាំងអស់ ដើម្បី​ពិភាក្សា​ពី​សំណួរ​ដូច​ខាងក្រោម ។ ( អ្នកអាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច​ ប្រសិន​បើ​អ្នក​បាន​ឃើញ​ការនិមិត្ត​ថា ទីក្រុង​របស់​អ្នក​នឹង​ត្រូវ​បាន​បំផ្លាញ ?

បន្ទាប់​ពី​សកម្មភាព សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល នីហ្វៃទី​1 1:15 ដោយ​ស្ងាត់ៗ ដើម្បីស្វែងរក​អារម្មណ៍​របស់​លីហៃ ក្រោយ​ពីឃើញ​ការនិមិត្ត​នេះ ។

  • តើ​ចម្លើយ​របស់​លីហៃ ចំពោះ​រឿង​ទាំងឡាយ​ដែល​គាត់​បាន​ឃើញមាន​អ្វី​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី​1 1: 14–15 ឲ្យ​ឮៗ ។ សូម​លើកទឹកចិត្ត​សិស្សទាំងឡាយ​ឲ្យ​រក​មើល​ហេតុផល​ថា ហេតុអ្វី​បាន​ជា​លីហៃ​មាន​សេចក្ដីរីករាយ ។ ( អ្នក​អាច​ត្រូវ​ពន្យល់​ថា ទោះបី​ជា​លីហៃ បាន​ដឹង​ថាទីក្រុង​យេរូសាឡិម​នឹង​ត្រូវ​បាន​បំផ្លាញ​បង់​ក៏​ដោយ ក៏​គាត់​បាន​ឃើញ​ថា អ្នក​ដែល​ទុកចិត្តលើ​ព្រះ​នឹង​មិន​ត្រូវ​ស្លាប់​នោះ​ទេ ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​អាច​សរសើរ​ដល់​ព្រះ ទោះបីជា​អំឡុង​ពេល​ពិបាក​យ៉ាងណា​នៅក្នុង​ជីវិត​របស់​អ្នក​ក៏ដោយ​នោះ ?

  • តើ​ពរជ័យ​ណាខ្លះ ដែល​បាន​ស្គាល់​ថាជា « សេចក្ដីល្អ និង សេចក្ដី​មេត្តា​ករុណា » របស់​ព្រះ អំឡុងពេល​លំបាក ?

សូម​ឲ្យ​សិស្ស​អាន​សេចក្ដីថ្លែងការណ៍​ដូចខាងក្រោម​ឮៗ ៖

« ដូចជា​ព្យាការី​ពីបុរាណ​ដែរ ព្យាការី​បច្ចុប្បន្ន​នេះ ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ និង បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ។ ពួកគេ​ផ្សព្វផ្សាយ​អំពី​ព្រះរាជបំណង និង បុគ្គលិកលក្ខណៈ​ពិតរបស់ព្រះ ។ ពួកគាត់​និយាយ​ដោយ​ក្លាហាន និង ច្បាស់ៗ ដោយ​ចុះចូល​នឹង​អំពើបាប ហើយ​ព្រមានដល់​លទ្ធផល​របស់​អំពើបាប ។ ពេល​ខ្លះ ពួកគាត់​អាច​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ព្យាករណ៍​ពី​​ព្រឹត្តិការណ៍​ដែលកើត​ឡើង​នៅពេល​អនាគត​សម្រាប់​ជាប្រយោជន៍​ដល់​យើង » ( ពិត​ចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​ដំណឹងល្អ [2004] ទំព័រ 129 ) ។

សូម​បញ្ជាក់​ថា លីហៃ​គឺជា​គំរូ​មួយ​នៃ​សេចក្ដីពិត​ដែល ព្យាការី​បាន​ព្រមាន​ទាស់​នឹង​អំពើ​បាប និង បង្រៀន​ពី​សេចក្ដីសង្រ្គោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ (អ្នក​អាច​សរសេរ​សេចក្តីពិត​នេះ នៅលើ​ក្ដារខៀន ) ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី​1 1:19–20 ។

  • តើ​លីហៃ​បង្រៀន​អ្វីខ្លះ ?

  • តើ​ប្រជាជន​បាន​ឆ្លើយ​តប​នឹង​ការបង្រៀន​របស់​លីហៃ​យ៉ាងដូចម្ដេច ?

  • ហេតុអ្វី​ក៏​ប្រជាជន​ខ្លះ នៅក្នុង​ជំនាន់​របស់​យើង បដិសេធ​សារលិខិត​មក​ពី​ព្យាការី​របស់​ព្រះ​យ៉ាងដូច្នោះ ?

  • តើ​​អ្នក​ត្រូវ​បាន​ប្រទានពរ ឬ បាន​ការពារ ដោយសារ​អ្នក​ធ្វើតាម​ព្យាការី​នោះ នៅ​ពេល​ណា​ខ្លះ ?

នីហ្វៃទី1 1:20

នីហ្វៃ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់

បង្ហាញ​ថា នៅក្នុង​ប្រយោគ​ទីពីរ​នៃ នីហ្វៃទី1 1:20 នីហ្វៃ​បានបក​ស្រាយ​ដំណើរ​រឿង​របស់​គាត់ ដើម្បី​ចែកចាយ​សារលិខិត​មួយ​ជាមួយ​នឹង​អ្នក​ដែល​អាន​ពាក្យសម្ដី​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី1 1:20 រៀងៗ​ខ្លួន ដោយ​រក​មើល​នូវ​សារលិខិត​ដែល​នីហ្វៃ​ចង់​ឲ្យ​យើង​ឃើញ ។ នៅពេល​គេ​ត្រូវការ សូម​ដឹកនាំ​ចំណាប់អារម្មណ៍​របស់​ពួកគេ​លើ​ឃ្លា​ដែល​នីហ្វៃ​បាន​ប្រើ ដើម្បី​ណែនាំ​សារលិខិត​របស់​គាត់ ( « ខ្ញុំ នីហ្វៃ នឹង​បង្ហាញ​ដល់​អ្នក​នូវ … » ) ។

  • តើ​ការយកចិត្ត​ទុកដាក់​ខ្លាំង​លើ​ឃ្លា​ប្រភេទ​នេះ អាច​ជួយ​អ្នក​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក​ ពេល​អាន​ព្រះគម្ពីរមរមន​យ៉ាងដូចម្ដេច ?

  • តើ​នីហ្វៃ​ចង់​បង្ហាញ​ដល់​យើង​អ្វី​ខ្លះ ?

សុំ​ឲ្យ​សិស្សម្នាក់​អាន នីហ្វៃទី1 1:20 ឮៗ ។ សូម​អញ្ជើញ​សិស្ស​ផ្សេង​ទៀត​អាន មរ៉ូណៃ 10:3 ។ សុំ​ឲ្យ​សិស្ស រក​មើល​នូវ​ចំណុច​ស្រដៀង​គ្នា​នៅក្នុង​ខគម្ពីរ​ទាំងពីរ​នេះ ។

  • តើ​គំនិត​ដូចគ្នា​អ្វីខ្លះ ដែល​នីហ្វៃ និង មរ៉ូណៃ ចង់​ឲ្យ​អ្នក​អាន​ព្រះគម្ពីរមរមន​កត់សម្គាល់ ?

សូម​ជួយ​សិស្ស​រក​មើល​គោលការណ៍​នេះ ៖ សេចក្ដីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ ពង្រីក​ចំពោះ​អ្នក​ដែល​អនុវត្ត​សេចក្ដីជំនឿ​លើ​ទ្រង់ ។ ( អ្នកអាច​សរសេរ​គោលការណ៍​នេះ នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​អ្វីទៅ​ជា សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់​ និង របៀប​ដើម្បី​ស្គាល់​សេចក្ដី​នោះ​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

អែលឌើរ ដាវីឌ អេ បែដណា

« សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់ គឺជា​ពរជ័យ កម្លាំង ការការពារ​ ការធានា ការណែនាំ សេចក្ដីសប្បុរស ការលួងលោម ការគាំទ្រ និង អំណោយ​ទាន​ខាង​វិញ្ញាណ​​​ផ្ទាល់ខ្លួន និង ជា​បុគ្គលបំផុត ដែល​យើង​ទទួល​បាន​ពី និង ដោយសារ និង តាមរយៈ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ …

« … សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់ មិន​មែន​កើតឡើង​ដោយព្រាវៗ ​ ឬ គ្រាន់​តែ​ដោយ​ចៃដន្យ​នោះ​ទេ ។ ភាព​ស្មោះត្រង់ និង ការគោរព​ប្រតិបត្តិ ជួយ​យើង​ឲ្យ​ទទួល​បាន​នូវ​អំណោយទាន​ដ៏​សំខាន់​ទាំងនេះ ហើយ​ជាញឹកញាប់ ពេលវេលា​របស់​ព្រះអម្ចាស់ នឹង​ជួយ​យើង​ឲ្យ​ស្គាល់​អំណោយទានទាំងនោះ ។

« យើង​មិន​អាច​បន្ទាប​តម្លៃ ឬ មើល​រំលង​ព្រះចេស្ដា​នៃ​សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់​បាន​ទេ » ( « សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2005 ទំព័រ 99–100 ) ។

  • តើ​អែលឌើរ បែដណា បាន​ពន្យល់​ឃ្លា « សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់ » យ៉ាង​ដូចម្ដេច ?

  • តើ​គំរូ​នៃ​សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់​អ្វីខ្លះ ដែល​អ្នក​មាន ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់មាន ?

ក្រោយ​ពី​សិស្ស​មាន​ពេល​ឆ្លើយតប​ចំពោះ​សំណួរ​ទាំងនេះ​ហើយ សូម​អញ្ជើញ​ពួកគេ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ស្គាល់​សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់​កាន់​តែ​ច្បាស់​ជាងមុន នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​ពី​សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់ ដែល​បាន​វាត​ទី​លើ​ពួកគេ ។ អ្នកអាច​ផ្ដល់​ជាយោបល់​ថា ពួកគេ​គួរ​តែ​កត់ត្រា​នូវ​បទពិសោធន៍​របស់ពួកគេ​ជាមួយ​នឹង​សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​ នៅក្នុង​សៀវភៅកំណត់ហេតុ​ផ្ទាល់​ខ្លួន​របស់ពួកគេ ។ សូម​គិត​ពី​ការឲ្យ​ពេល​វេលា​មួយ​ដល់​ពួកគេ ដើម្បីសរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​អំពី​របៀប​មួយ ឬ ពីរ​ដែល​ព្រះអម្ចាស់ បាន​ផ្តល់​សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ទ្រង់​មក​លើ​ពួកគេ​ក្នុង​ពេល​ថ្មីៗ​​នេះ ។

សូម​បញ្ចប់​ដោយ​ការប្រាប់​ជាថ្មី​ពី​ទីបន្ទាល់​របស់​នីហ្វៃ នៅក្នុងនីហ្វៃទី​1 1:20 ដែលទាក់ទង​នឹង​សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ភាព​ពិត​នៃ​ពរជ័យ និង ការថែទាំ​ដោយ​​ផ្ទាល់​ខ្លួន​ពីព្រះអម្ចាស់ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រក​មើល​គំរូ​នៃ​សេចក្ដី​មេត្តាករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់ នៅក្នុង​ជីវិត​របស់​ពួកគេ និង នៅក្នុង​ព្រះគម្ពីរមរមន ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី1 1:2 ។ « ភាសា​របស់​​ពួក​សាសន៍អេស៊ីព្ទ »

នីហ្វៃ​បាន​និយាយ​ថា គាត់​បាន​កត់ត្រា​កំណត់​ត្រារបស់​គាត់ជា « ភាសា​នៃ​ពួក​អេស៊ីព្ទ » ( នីហ្វៃទី1 1:2 ) ។ ប្រហែល​ជា 470 ឆ្នាំក្រោយ​មក ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​កូនប្រុស​របស់​គាត់​ជា « ភាសា​នៃ​ពួក​អេស៊ីព្ទ » ( ម៉ូសាយ 1:1–4  ពាក្យ​ថា « អក្សរ​អេស៊ីព្ទ​កែទម្រង់ » លេច​ឡើង​នៅក្នុង មរមន 9:32 ។ មរ៉ូណៃ បាន​បង្ហាញ​ថា មកដល់​ជំនាន់​របស់​គាត់ ប្រហែល 1000 ឆ្នាំ ពី​ជំនាន់​របស់លីហៃ និង នីហ្វៃ ប្រជាជន​បាន​ផ្លាស់ប្ដូរ​អក្សរអេ ស៊ីព្និង ភាសា​ហេព្រើរ ដែល​លីហៃ និង នីហ្វៃ បាន​ប្រើ ។

នីហ្វៃទី1 1:4 ។ « ព្យាការី​ជាច្រើន »

នីហ្វៃ បាន​និយាយ​ថា « ព្យាការី​ជាច្រើន » បាន​មក​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ទីក្រុង​យេរូសាឡិម ។ យើង​ស្គាល់ យេរេមា , អូបាឌា , ណាហ៊ុម , ហាបាគុក និង សេផានា គឺជា​ព្យាការី​ក្នុងសម័យកាលជាមួយគ្នា ទាំងអស់ ដែល​បាន​ថ្លែងទីបន្ទាល់​នៅក្នុង​នគរ​យូដា ។ យេរេមា 35:15 មាននូវ​យោបល់​ស្រដៀង​គ្នា​អំពី​ព្យាការី​ជាច្រើន ដែល​ត្រូវ​បាន​បញ្ជូន​ដោយ​ព្រះអម្ចាស់​ដើម្បី​ទៅ​ព្រមាន​ដល់​ប្រជាជន ( សូម​មើល​ផងដែរ របាក្សត្រ​ទី​2 36:15–16 

យេរេមា គឺជា​ព្យាការី​ដ៏​ខ្លាំងពូកែ​ម្នាក់ នៅក្នុង​ជំនាន់​របស់​លីហៃ និង នីហ្វៃ ហើយ​ត្រូវ​បាន​លើកឡើង​នៅក្នុង នីហ្វៃ​ទី1 5:13 និង 7:14។ គាត់​បាន​បម្រើ​ដល់​សាសន៍​យូដា​ពី​ឆ្នាំ 626 ម.  គ. ស. ដល់​ឆ្នាំ 586​ម. គ. ស. ។ មិន​ដូចជា​លីហៃ យេរេមា​ដែលបាន​ស្នាក់​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម និង បាន​បន្ដ​ហៅ​ប្រជាជន​ឲ្យ​ធ្វើ​ការ​ប្រែចិត្តឡើយ ( សូម​មើល វចនានុក្រម​ព្រះគម្ពីរ​បរិសុទ្ធ « យេរេមា ») ។ ក្រោយ​ពី​លីហៃ​បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម យេរេមា​ត្រូវ​បានជាប់ក្នុង​គុក ។ អំឡុងពេល​នៅក្នុង​គុក គាត់​បាន​សរសេរ​សៀវភៅ​បរិទេវ ដែល​គាត់​បាន​ទួញ​ពី​ការបំផ្លាញ​នៃ​ទីក្រុង​យេរូសាឡិម និង ការពិត​ដែល​ប្រជាជន​មិន​បាន​ប្រែចិត្ត ។