មេរៀនទី 26
នីហ្វៃទី 2 4
សេចក្តីផ្ដើម
ក្រោយពីការស្លាប់របស់លីហៃ លេមិន និង លេមយួលបានខឹងនឹងនីហ្វៃ « ពីព្រោះតែសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ » ដែលនីហ្វៃបាននិយាយទៅកាន់ពួកគេ ( សូមមើល នីហ្វៃទី 2 4:13–14) ។ ដោយមានបញ្ហានឹងឥរិយាបថ និង សកម្មភាពរបស់បងប្រុសរបស់គាត់ និង ដោយសារភាពកម្សោយ និង អំពើបាបផ្ទាល់ខ្លួនរបស់គាត់ នីហ្វៃបានកត់ត្រានូវអារម្មណ៍របស់គាត់នៅក្នុងភាសាដ៏បំផុស និង មានកាព្យចាប់ចួនល្អ ។ គាត់បានពិពណ៌នាសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះគម្ពីរ និង ការដឹងគុណរបស់គាត់ចំពោះពរជ័យនានា និង កម្លាំងដែលគាត់បានទទួលមកពីព្រះអម្ចាស់ ( សូមមើល នីហ្វៃទី 2 4:15–35) ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 4:1–11
លីហៃប្រឹក្សា និង ប្រទានពរដល់គ្រួសាររបស់គាត់
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖
សូមចាប់ផ្ដើមដោយការអញ្ជើញសិស្សឲ្យឆ្លើយតបនឹងសំណួរនៅលើក្ដារខៀន ។ ក្រោយពីសិស្សឆ្លើយហើយ សូមសួរ ៖
-
តើឪពុកម្ដាយ និង ជីដូនជីតាមានទំនួលខុសត្រូវអ្វីខ្លះក្នុងការបង្រៀន និង ការប្រឹក្សាដល់កូនៗ ហើយនិង ចៅៗរបស់ពួកខ្លួន ?
ដោយសារជាផ្នែកនៃការពិភាក្សានេះ អ្នកអាចអាន ឬ សុំឲ្យសិស្សអានសេចក្ដីថ្លែងការណ៍ខាងក្រោម ៖
« ឪពុកម្តាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្តីស្រឡាញ់ និងដោយសេចក្តីសុចរិត ផ្គត់ផ្គង់សេចក្តីត្រូវការ ទាំងខាងរូបកាយ និងខាងវិញ្ញាណរបស់ពួកគេ និងបង្រៀនពួកគេឱ្យចេះស្រឡាញ់ និងបម្រើគ្នាទៅវិញទៅមក ចេះគោរពព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយធ្វើជាពលរដ្ឋល្អ ចេះគោរពច្បាប់គ្រប់ទីកន្លែង ដែលពួកគេរស់នៅ ។ ស្វាមី និងភរិយា—ម្តាយ និងឪពុក—នឹងទទួលខុសត្រូវនៅចំពោះព្រះភ័ក្ត្រព្រះ តាមការប្រតិបត្តិនៃភារកិច្ចទាំងឡាយនេះ ។ … ញាតិសន្ដានក្រុមគ្រួសារ គួរតែជួយគាំទ្រ នៅពេលមានសេចក្ដីត្រូវការ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensignខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។
សូមបង្ហាញនីហ្វៃទី 2 4 ដោយការពន្យល់ថា មុនពេលលីហៃស្លាប់ គាត់បានប្រឹក្សាដល់កូនចៅរបស់គាត់ឲ្យកាន់តាមព្រះបញ្ញត្តិរបស់ព្រះ ។ សូមអញ្ជើញសិស្សអាន នីហ្វៃទី 2 4:3–11ដោយស្វែងរកមនុស្សដែលលីហៃបានបង្រៀន និង ការប្រឹក្សាដែលគាត់បានផ្ដល់ដល់ពួកគេ ។
-
តើលីហៃបានបង្រៀនដល់នរណាដែរ ? ( សូមមើល នីហ្វៃទី 2 4:3, 8, 10–11 ។ )
-
តើលីហៃបានផ្ដល់សេចក្ដីសន្យាអ្វីដល់កូនចៅរបស់លេមិន និង លេមយួល ? ( សូមមើល នីហ្វៃទី 2 4:7, 9 ) ។
-
ដោយផ្អែកលើនីហ្វៃទី 2 4:5 តើអ្នកនឹងនិយាយអ្វីទៅ ដែលជាទំនួលខុសត្រូវដែលព្រះអម្ចាស់បានផ្ដល់ទៅឲ្យឪពុកម្ដាយ ? ( សិស្សអាចប្រើពាក្យខុសៗគ្នាដើម្បីឆ្លើយតបនឹងសំណួរនេះ ប៉ុន្ដែសូមប្រាកដថាពួកគេយល់ថា ឪពុកម្ដាយមានទំនួលខុសត្រូវដែលព្រះបានដាក់ឲ្យមួយដើម្បីបង្រៀនដំណឹងល្អដល់កូនចៅរបស់ពួកគេ ។ )
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនពីឪពុកម្ដាយ ឬ ជីដូនជីតារបស់អ្នក ?
សូមលើកទឹកចិត្តសិស្សឲ្យក្លាយជាចំណងដ៏រឹងមាំនៅក្នុងច្រវ៉ាក់នៃគ្រួសាររបស់ពួកគេ —ដើម្បីរស់នៅតាមដំណឹងល្អ និង រៀបចំដើម្បីក្លាយជាឪពុកម្ដាយដ៏សុចរិត ។ អ្នកអាចបង្ហាញរូបភាពដែលមានចំណងជើង « ចូរធ្វើជាចំណងដ៏រឹងមាំមួយ » ( សូមមើល http://lds.org/liahona/2003/09/poster?lang=eng) ។
នីហ្វៃទី 2 4:12–35
នីហ្វៃបានទទួលស្គាល់ភាពកម្សោយរបស់គាត់ និង បានបង្ហាញទំនុកចិត្តរបស់គាត់លើព្រះអម្ចាស់ ។
នៅលើក្ដារខៀន សូមសរសេរ ព្រលឹងខ្ញុំត្រេកអរចំពោះ …
សុំឲ្យសិស្សសរសេរឃ្លានេះនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ និង ដើម្បីបញ្ចប់សេចក្ដីថ្លែងការណ៍ ដោយសរសេរចុះនូវរឿងដែលត្រេកអរដល់ព្រលឹងរបស់ពួកគេ ។
សុំឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 4:15–16ឮៗដើម្បីដឹងពីរបៀបដែលនីហ្វៃបានបំពេញឃ្លានេះ ។
-
តើរឿងអ្វីខ្លះដែលយើងអាចធ្វើ ប្រសិនបើព្រលឹងយើងត្រេកអរនៅក្នុងព្រះគម្ពីរ ?
-
តើវាន័យដូចម្ដេចចំពោះអ្នកក្នុងការត្រេកអរនៅក្នុងរឿងអ្វីៗរបស់ព្រះអម្ចាស់ ?
-
នីហ្វៃបាននិយាយថា ដួងចិត្តរបស់គាត់សញ្ជឹងគិតអំពីរឿងអ្វីៗដែលគាត់បានឃើញ និង បានឮ ។ តើការណ៍នេះមានអត្ថន័យយ៉ាងណាចំពោះអ្នក ?
សូមចង្អុលបង្ហាញថា នីហ្វៃបានទទួលបទពិសោធន៍សេចក្ដីអំណរយ៉ាងអស្ចារ្យនៅក្នុជីវិតរបស់គាត់ ។ ទោះយ៉ាងណាក្ដី គាត់ក៏បានជួបប្រទះនឹងទុក្ខលំបាកផងដែរ ។ សូមឲ្យសិស្សអាន នីហ្វៃទី 2 4:12–13ដោយស្ងាត់ស្ងៀមដើម្បីស្វែងរកឧបសគ្គខ្លះៗដែលនីហ្វៃបានប្រឈមមុខនៅពេលនោះក្នុងជីវិតរបស់គាត់ ។ ( ការស្លាប់របស់លីហៃ និង កំហឹងរបស់លេមិន លេមយួល និង កូនបុ្រសរបស់អ៊ីសម៉ាអែល ។ )
ឧបសគ្គជាច្រើនរបស់នីហ្វៃបានមកពីសកម្មភាព និង ឥរិយាបងរបស់បងៗគាត់ ។ ប៉ុន្ដែនីហ្វៃក៏មានអារម្មណ៍សោកសៅ ដោយសារតែភាពកម្សោយផ្ទាល់ខ្លួនរបស់គាត់ ។ សូមសរសេរលើក្ដារខៀន ចិត្តខ្ញុំសោកសៅព្រោះតែ …
សូមអញ្ជើញសិស្សអាន នីហ្វៃទី 2 4:17–18 ហើយរកមើលមូលហេតុដែលនីហ្វៃមានអារម្មណ៍សោកសៅ ។
នៅពេលសិស្សមានពេលអានខគម្ពីរទាំងនេះហើយ សូមសួរពួកគេនូវអ្វីដែលពួកគេបានរកឃើញ ។ សូមនាំចំណាប់អារម្មណ៍របស់ពួកគេលើពាក្យ វេទនា សាច់ឈាម និង រំខាន នៅក្នុងខគម្ពីរទាំងនេះ ។ សូមពន្យល់ថាពាក្យ វេទនា មានន័យថាទុក្ខលំបាក ឬ មានគុណភាពអន់ ។ នៅក្នុងព្រះគម្ពីរពាក្យ សាច់ឈាម ជាញឹកញាប់សំដៅលើភាពកម្សោយដែលយើងមាន ដោយសារយើងរស់នៅក្នុងសភាពដែលធ្លាក់មួយ ។ ពាក្យ រំខាន មានន័យថាឡោមព័ទ្ធ ឬ សង្កត់ពីគ្រប់ទិសទីទាំងអស់ ។
-
តើគំរូអ្វីខ្លះនៃការលំបាកដែលអាចរំខានយើង ? ( ចម្លើយអាចរួមមានបញ្ហានៅផ្ទះ សម្ពាធពីមិត្តភក្ដិ កិច្ចការសាលាដែលពិបាក និង ការល្បួងទាំងឡាយ ។ )
សុំឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 4:19 ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំសេចក្ដីថ្លែងការណ៍ថា « ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំស្គាល់អ្នកដែលខ្ញុំទុកចិត្ត ។ » សូមចង្អុលបង្ហាញថា នៅក្នុងនីហ្វៃទី 2 4:19 ពាក្យពាក្យសម្ដីរបស់នីហ្វៃផ្លាស់ប្ដូរពីភាពក្រៀមក្រំទៅជាសេចក្ដីសង្ឃឹម ។
-
តើអ្នកគិតថា នីហ្វៃចង់មានន័យយ៉ាងណា នៅពេលគាត់បាននិយាយថា « ខ្ញុំស្គាល់អ្នកដែលខ្ញុំទុកចិត្ត » ?
-
តើការចងចាំព្រះអម្ចាស់ និង ការណ៍ល្អរបស់ទ្រង់អាចជួយយើងក្នុងពេលយើងបាក់ទឹកចិត្តយ៉ាងដូចម្ដេច ?
សូមអាន នីហ្វៃទី 24:20–25 ឮៗ ។ សុំឲ្យសិស្សអានតាមនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកពាក្យ និង ឃ្លាដែលបង្ហាញថា ព្រះគាំទ្រអ្នកដែលដាក់ទីទុកចិត្តរបស់ពួកគេលើទ្រង់ ។
-
តើពាក្យ ឬ ឃ្លាណាមួយនៅក្នុង នីហ្វៃទី 2 4:20–25ដែលអ្នកឃើញថាមានន័យខ្លាំង ? ហេតុអ្វី ?
-
សូមគិតអំពីពេលមួយ នៅពេលដែលព្រះអម្ចាស់គាំទ្រអ្នក ឬ ជួយអ្នកនៅក្នុងពេលលំបាកមួយ ។ តើទ្រង់បានជួយអ្នកដោយរបៀបណា ? តើបទពិសោធន៍នោះបានជះឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេច ?
វាអាចជួយច្រើនបើផ្ដល់ពេលដល់សិស្សគិតអំពីបទពិសោធន៍បែបនោះ ហើយកត់ត្រាវាទុកក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។ សិស្សក៏អាចទទួលបានប្រយោជន៍ ប្រសិនបើអ្នកប្រាប់អំពីពេលមួយដែលព្រះបានគាំទ្រ ឬ ទ្រទ្រង់អ្នក ។
សូមជួយសិស្សយល់ថា សមត្ថភាពរបស់នីហ្វៃក្នុងការចងចាំ និង កោតសរសើរដល់អ្វីដែលព្រះបានធ្វើសម្រាប់គាត់នៅក្នុងអតីតកាល បានផ្ដល់សេចក្ដីសង្ឃឹមដល់គាត់ និង បានលើកទឹកចិត្តគាត់ឲ្យក្លាយជាមនុស្សល្អជាងមុន ។ សូមអញ្ជើញសិស្សអាន នីហ្វៃទី 2 4:26–30ដោយស្ងាត់ស្ងៀម ដោយស្វែងរកពីរបៀបដែលបទពិសោធន៍របស់នីហ្វៃបានជះឥទ្ធិពលដល់បំណងប្រាថ្នារបស់គាត់ចង់ក្លាយជាសុចរិត ។ សុំឲ្យសិស្សពីរបីនាក់ចែកចាយនូវអ្វីដែលពួកគេរកឃើញ ។
សុំឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពីក្នុង នីហ្វៃទី 2 4:30–35 ។ សូមរកមើលការតាំងចិត្តដែលនីហ្វៃបានធ្វើចំពោះព្រះអម្ចាស់ និង ពរជ័យដែលគាត់បានសុំនៅក្នុងថ្នាក់ ។
-
តើយើងអាចរៀនអ្វីពីការអធិស្ឋាននេះ ដែលអាចជួយយើងក្នុងការអធិស្ឋានផ្ទាល់ខ្លួនរបស់យើង ? ( សិស្សអាចប្រើពាក្យខុសៗគ្នាក្នុងការឆ្លើយនឹងសំណួរនេះ ប៉ុន្ដែសូមប្រាកដថាពួកគេយល់ថា ការអធិស្ឋានដោយចិត្តស្មោះ អាចពង្រឹងការតាំងចិត្តរបស់យើងឲ្យយកឈ្នះលើអំពើបាប និង ការបាក់ទឹកចិត្ត ។ )
សូមអញ្ជើញសិស្សឲ្យគិតអំពីពេលមួយដែលការអធិស្ឋានបានជួយដល់ពួកគេឲ្យយកឈ្នះលើអំពើបាប ឬ ការបាក់ទឹកចិត្ត ។ អ្នកអាចផ្ដល់យោបល់ថា ពួកគេគួរតែចែកចាយនូវបទពិសោធន៍របស់ពួកគេ ឬ កត់ត្រាវាទុកនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។
សូមឲ្យពេលបន្តិចទៅសិស្ស ឲ្យស្វែងរកវគ្គមួយនៅក្នុង នីហ្វៃទី 2 4 ដែលឆ្លុះបញ្ចាំងនូវបំណងប្រាថ្នាមួយដែលពួកគេមាន ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ពីរបៀបដែលការអធិស្ឋានអាចចិញ្ចឹមការធំធាត់ខាងវិញ្ញាណ ៖
« ប្រហែលមានរឿងនានានៅក្នុងចរិតរបស់យើង ដំណើរប្រព្រឹត្តរបស់យើង ឬ ទាក់ទងនឹងការធំលូតលាស់ខាងវិញ្ញាណរបស់យើងអំពីអ្វីមួយដែលយើងត្រូវប្រឹក្សាជាមួយនឹងព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋានពេលព្រឹក ។ ក្រោយពីការបង្ហាញអំណរគុណត្រឹមត្រូវចំពោះពរជ័យដែលបានទទួលហើយ យើងអង្វរសុំការយល់ដឹង ការដឹកនាំ និង ជំនួយដើម្បីធ្វើរឿងអ្វីៗដែលយើងមិនអាចធ្វើដោយកម្លាំងរបស់យើងផ្ទាល់តែឯង ។ ឧទាហរណ៍ នៅពេលយើងអធិស្ឋាន យើងអាច ៖
« • គិតអំពីឱកាសទាំងនោះនៅពេលដែលយើងបាននិយាយដោយគ្រោតគ្រាត ឬ មិនសមរម្យទៅកាន់អ្នកដែលយើងស្រឡាញ់ខ្លាំងបំផុត ។
« • ទទួលស្គាល់ថា យើងដឹងច្រើនជាងនេះ ប៉ុន្ដែយើងមិនមែនតែងតែធ្វើតាមអ្វីដែលយើងដឹងនោះទេ ។
« • បង្ហាញការសោកស្ដាយចំពោះភាពកម្សោយរបស់យើង និង ចំពោះការដែលមិនបានស្រាតចោលនូវជីវិតខាងសាច់ឈាមដោយអស់ពីចិត្តជាងមុន ។
« • ប្ដេជ្ញាដើម្បីដឹកនាំជីវិតរបស់យើងតាមព្រះអង្គសង្គ្រោះយ៉ាងពេញលេញជាងមុន ។
« • អង្វរសុំកម្លាំង ខ្លាំងជាងមុនដើម្បីធ្វើ និង ក្លាយជាមនុស្សល្អជាងមុន » ( « អធិស្ឋានជានិច្ច » Ensignឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 41 ) ។
សូមបញ្ចប់ដោយយោងទៅឃ្លាដែលអ្នកបានសរសេរនៅលើក្ដារខៀនពីពេលមុននៅក្នុងមេរៀននេះ ( « ព្រលឹងរបស់ខ្ញុំត្រេកអរចំពោះ … » និង « ចិត្តខ្ញុំសោកសៅព្រោះតែ … » ) ។ សូមបង្ហាញជំនឿចិត្តរបស់អ្នកថា ទោះបីជានៅពេលយើងជួបនឹងស្ថានភាពលំបាកក្ដី ក៏យើងអាចមានសុភមង្គល និង សេចក្ដីសុខសាន្ដដែរ នៅពេលយើងស្វែងរកជំនួយពីព្រះអម្ចាស់ ។