មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 1 15–19( មេរៀនទី 4 )
សេចក្តីផ្ដើម
សប្ដាហ៍នេះ សិស្សបានសិក្សាពីព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានកើតឡើងនៅពេលគ្រួសាររបស់លីហៃបានធ្វើដំណើរកាត់ទីរហោស្ថាន និង ឆ្លងកាត់មហាសមុទ្រទៅកាន់ដែនដីសន្យា ។ មេរៀននេះ នឹងជួយសិស្សរំឭកឡើងវិញពីព្រឹត្តិការណ៍ទាំងនោះ និង ពិភាក្សា ព្រមទាំងថ្លែងទីបន្ទាល់ពីគោលការណ៍ដែលពួកគេបានរៀន ។ សូមជួយសិស្សយល់ពីរបៀបដែលនីហ្វៃនៅតែបន្ដស្មោះត្រង់នៅក្នុងកាលៈទេសៈលំបាក ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមគំរូរបស់គាត់ក្នុងការគោរពប្រតិបត្តិ និង ទុកចិត្តលើព្រះអម្ចាស់អំឡុងពេលគ្រាលំបាក ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 15–18
នីហ្វៃ ជាគំរូក្នុងការគោរពប្រតិបត្តិ និង ទុកចិត្តលើព្រះអម្ចាស់ក្នុងគ្រាដែលមានឧបសគ្គ
ប្រសិនបើរូបភាពខាងក្រោមនៅមាន សូមរៀបចំបង្ហាញវា ៖
-
លីអាហូណា ( 62041; សៀវភៅរូបភាពដំណឹងល្អ [2009] ទំព័រ 68)
-
នីហ្វៃបង្ក្រាបបងប្អូនប្រុសរបស់គាត់ ដែលបះបោរ ( 62044 ; សៀវភៅរូបភាពដំណឹងល្អ ទំព័រ 70 )
-
លីហៃ និង ប្រជាជនរបស់គាត់ បានមកដល់ដែនដីសន្យា ( 62045 ; សៀវភៅរូបភាពដំណឹងល្អ ទំព័រ 71 )
ដើម្បីជួយសិស្សរំឭកឡើងវិញ និង យល់ពីសាច់រឿងនៃអ្វីដែលពួកគេបានសិក្សានៅសប្ដាហ៍នេះ សូមបង្ហាញរូបភាពមួយចំនួន និង ឲ្យសិស្សដាក់រូបភាពនោះទៅតាមលំដាប់នៃកាល ។ សូមអញ្ជើញពួកគេឲ្យគិតស្រមៃថា ពួកគេគឺជាអ្នកបោះពុម្ពផ្សាយកាសែត ហើយត្រូវការសរសេរចំណងជើងពីបីទៅប្រាំមួយពាក្យសម្រាប់រូបភាពនីមួយៗ ។ សូមបង្ហាញរូបភាពតាមលំដាប់លំដោយ និង សុំឲ្យសិស្សក្នុងថ្នាក់ឆ្លើយតបនឹងចំណងជើងមួយ ។ អ្នកអាចអានឮៗនូវសេចក្ដីសង្ខេបជំពូកសម្រាប់ នីហ្វៃទី1 15–18 ដើម្បីផ្ដល់គំនិតខ្លះដល់ពួកគេ ។
ដើម្បីរៀបចំសិស្សឲ្យពិភាក្សា នីហ្វៃទី1 15 សូមឲ្យពួកគេប្រាប់អំពីសកម្មភាពមួយដែលពួកគេចូលរួម ដែលតម្រូវឲ្យការខំប្រឹងខាងផ្នែករបស់ពួកគេ មុនពេលពួកគេអាចពេញចិត្តនឹងលទ្ធផល ។ ទាំងនេះអាចរួមមានសកម្មភាពដូចជាការងារសាលា ការលេងឧបករណ៍តន្ដ្រី ឬ អត្ថពលកម្ម ។
សូមសរសេរ នីហ្វៃទី1 15:2–3, 7–11នៅលើក្ដារខៀន និង ផ្ដល់ពេលវេលាដល់សិស្សអានខគម្ពីរទាំងនេះ ។ សូមសួរពួកគេពីមូលហេតុដែលបងៗរបស់នីហ្វៃ មិនបានទទួលការយល់ដូចគ្នានឹងនីហ្វៃ ក្នុងការទទួលបានវិវរណៈទាក់ទងនឹងវិវរណៈរបស់លីហៃ ។
ក្រោយពីស្ដាប់ចម្លើយរបស់ពួកគេហើយ សូមជួយពួកគេស្វែងរកថា ការទទួលបានការបំផុសគំនិត និង ការដឹកនាំពីព្រះអម្ចាស់ ដំបូងត្រូវការរស់នៅដោយសុចរិត ការខិតខំ និង សេចក្ដីជំនឿនៅលើផ្នែករបស់យើង ។ អ្នកអាចបញ្ជាក់ពីគោលការណ៍នេះ ដោយការសរសេរវានៅលើក្ដារខៀន ។
សុំឲ្យសិស្សសញ្ជឹងគិត និង ឆ្លើយនូវសំណួរខាងក្រោមនេះ ៖ តើបទពិសោធន៍អ្វីដែលអ្នកទទួលបានហើយបានជួយអ្នកដឹងថា គោលការណ៍នេះគឺពិត ?
សូមសរសេរ ភាពក្លៀវក្លា នៅលើក្ដារខៀន ។ សូមសួរសិស្សថា តើវាមានន័យដូចម្ដេចចំពោះពាក្យ ភាពក្លៀវក្លា ។ សូមសរសេរនៅលើក្ដារខៀនក្រោមចម្លើយរបស់ពួកគេនូវពាក្យ ៖ រឹងមាំ និង បំបែកមិនបាន នៅក្នុងស្ថានភាពលំបាក ឬ មានសម្ពាធ ។
ដើម្បីជួយសិស្សយល់ពីរបៀបដែលពាក្យ ភាពក្លៀវក្លា ទាក់ទងនឹងនីហ្វៃ សូមចាត់ឲ្យសិស្សអានជំពូកខាងក្រោម ម្នាក់មួយជំពូក ៖ នីហ្វៃទី1 16, 17, ឬ 18 ។ ប្រសិនបើអ្នកមានសិស្សចំនួនច្រើន វាអាចជួយបានច្រើនដើម្បីដាក់សិស្សជាក្រុម និង ឲ្យពួកគេធ្វើការរួមគ្នាក្នុងមួយជំពូក ។
សូមសរសេរសំណួរខាងក្រោមនៅលើក្តាខៀន ។ សូមលើកទឹកចិត្តសិស្សឲ្យប្រើជំពូកដែលបានដាក់ឲ្យពួកគេអាន និង សម្ភារសៀវភៅសិក្សារបស់សិស្សដែលទាក់ទងដើម្បីឆ្លើយនូវសំណួរទាំងនេះ ។
សុំផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់សិស្សដើម្បីបំពេញលំហាត់នេះ ។ បន្ទាប់មក យ៉ាងហោចណាស់សុំសិស្សម្នាក់ ឲ្យអានជំពូកមួយម្នាក់ដើម្បីចែកចាយចម្លើយរបស់គាត់ ។ ( ប្រសិនបើអ្នកមានសិស្សគ្រប់ អ្នកអាចមានសិស្សផ្សេងគ្នាដើម្បីចែកចាយចម្លើយចំពោះសំណួរមួយៗសម្រាប់ជំពូកនីមួយៗ ) ។
សូមអញ្ជើញសិស្សម្នាក់អានឭៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ហេតុអ្វីបានជាយើងត្រូវការសេចក្ដីជំនឿដ៏ក្លៀវក្លាបែបនោះ ? ដោយសារថ្ងៃដ៏លំបាកនៅខាងមុខ ។ វាកម្រណាស់ដែលថ្ងៃអនាគតនឹងងាយស្រួល ឬ ល្បីល្បាញដើម្បីនៅជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់នោះ ។ យើងម្នាក់ៗ នឹងត្រូវបានសាកល្បង ។ … ការធ្វើទុក្ខបុកម្នេញ វាអាចបំបាក់អ្នកទៅក្នុងភាពខ្សោយដោយស្ងៀមស្ងាត់ ឬក៏អាចជម្រុញអ្នកឲ្យ ក្លាយជាគំរូ និង មានកម្លាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ។
« របៀបដែលអ្នកដោះស្រាយឧបសគ្គនៅក្នុងជីវិត គឺជាផ្នែកនៃការអភិវឌ្ឍសេចក្ដីជំនឿរបស់អ្នក ។ កម្លាំងទទួលបាន នៅពេលអ្នកចងចាំថា អ្នកមាននិស្ស័យនៃព្រះមួយ កេរ្ដិ៍មរតកដ៏មានតម្លៃជាក់លាក់ » ( « ប្រឈមមុខនឹងអនាគតដោយសេចក្ដីជំនឿ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 35–36 ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតអំពីរបៀបដែលពួកគេអាចជួបនឹងឧបសគ្គនៃជីវិត និង ការសាកល្បងផ្ទាល់ខ្លួន ដូចជានីហ្វៃបានជួបដែរ ។
នីហ្វៃទី 1 19
នីហ្វៃ កត់ត្រាការព្យាករណ៍អំពីព្រះយេស៊ូវគ្រីស្ទដើម្បីបញ្ចុះបញ្ចូលយើងឲ្យចងចាំដល់ទ្រង់
បើសិនជាមានពេល សុំសិស្សឲ្យរំឭកឡើងវិញពីអ្វីដែលពួកគេបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេសម្រាប់ថ្ងៃទី 4 កិច្ចការទី 5 ។ សូមសួរប្រសិនបើ ពួកគេមួយចំនួនមានឆន្ទៈចង់ចែកចាយអ្វីដែលពួកគេបានសរសេរអំពីសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ។ បន្ទាប់មក សូមចែកចាយអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។
នីហ្វៃស្រឡាញ់ព្រះអង្គសង្រ្គោះ និង ចងចាំទ្រង់ពេលគាត់ជួបនឹងឧបសគ្គ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលយើងស្រឡាញ់ និង ចងចាំព្រះអង្គសង្គ្រោះ ទ្រង់នឹងជួយ និង គាំទ្រយើងនៅក្នុងឧបសគ្គរបស់យើង ។
ជំពូកបន្ទាប់ ( នីហ្វៃទី1 20–នីហ្វៃទី2 3)
នៅក្នុងជំពូកបន្ទាប់ សិស្សនឹងសិក្សាពីពាក្យសម្ដីចុងក្រោយខ្លះរបស់លីហៃទៅកាន់គ្រួសាររបស់គាត់ មុនពេលគាត់ស្លាប់ ។ ពួកគេក៏នឹងអានពីការព្យាករណ៍មួយពីបុរាណ ជាយូរពីមុនព្រះគ្រីស្ទ អំពីព្យាការីយ៉ូសែប ស្ម៊ីធ ។