មេរៀនទី 32
នីហ្វៃទី 2 12–15
សេចក្តីផ្ដើម
អេសាយបានដាក់ទោសភាពទុច្ចរិតនៃមនុស្សក្នុងជំនាន់របស់គាត់ ក៏ដូចជាភាពទុច្ចរិតនៃមនុស្សជាច្រើននៅក្នុងជំនាន់ចុងក្រោយ ។ គាត់បានព្រមានទាស់នឹងការហៅការអាក្រក់ថាល្អ ហើយការល្អថាអាក្រក់ ។ គាត់ក៏បានបញ្ជាក់ពីការស្ដារឡើងវិញនៃដំណឹងល្អនៅក្នុងជំនាន់ចុងក្រោយ រួមមានទាំងសារៈសំខាន់នៃព្រះវិហារបរិសុទ្ធ និង សារៈសំខាន់នៃការស្អាតស្អំពីអំពើបាបនៃពិភពលោក ។ សម្រាប់ព័ត៌មានបន្ថែមអំពីអេសាយ សូមមើលមេរៀនទី 21 នៅក្នុងសៀវភៅសិក្សានេះ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 12–15
អេសាយញែកពួកអ៊ីស្រាអែលដ៏ទុច្ចរិត ចេញពីពួកអ៊ីស្រាអែលដែលសុចរិតចេញពីគ្នា
ដើម្បីជួយសិស្សឲ្យយល់ពីបរិបទនៃមេរៀនថ្ងៃនេះ សូមចាប់ផ្ដើមថ្នាក់ដោយការរំឭកពួកគេថា នៅក្នុងមេរៀនមុនៗ ពួកគេបានរៀនអំពីការហៅរបស់អេសាយឲ្យក្លាយជាព្យាការីម្នាក់ ។ ថ្ងៃនេះ ពួកគេនឹងរៀនអំពីមនុស្សដែលគាត់បានបង្រៀន ។
សូមជួយសិស្សឲ្យយល់ថា នៅពេលអេសាយពិពណ៌នាពីសកម្មភាពដែលប្រជាជនក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៅក្នុងជំនាន់របស់គាត់ គាត់ក៏បានពិពណ៌នាពីមនុស្សខ្លះនៅក្នុងជំនាន់របស់យើងផងដែរ ។ អែលឌើរ ដាល្លិន អេក. អូកស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ៖ « ព្រះគម្ពីរអេសាយមានការព្យាករណ៍ជាច្រើនដែលមើលទៅមានការបំពេញជាច្រើន ។ …ការពិតដែលថា ការព្យាករណ៍ទាំងនេះជាច្រើនអាចមានអត្ថន័យជាច្រើន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកវិវរណៈរបស់យើងពីព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយយើងឲ្យបកប្រែពីវិវរណៈទាំងនោះ» ( « Scripture Reading and Revelation » Ensignខែ មករា ឆ្នាំ 1995 ទំព័រ 8 ) ។
មុនចាប់ផ្ដើមថ្នាក់ សូមថតចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ឬ រៀបចំវាជាក្រដាសសម្រាប់ចែកមួយ ។ សូមទុកចន្លោះល្មមសម្រាប់ឲ្យសិស្សសរសេរនៅក្នុងកូឡោននីមួយៗ ។
តើឥរិយាបថ និង ការអនុវត្តន៍អ្វីខ្លះ ដែលឆ្លុះបញ្ចាំងពីអំពើបាបរបស់មនុស្សទាំងនេះ ? | ||
តើនឹងមានអ្វីកើតឡើងដល់មនុស្សទាំងនេះ ដែលជាលទ្ធផលនៃអំពើបាបរបស់ពួកគេ ? |
សូមពន្យល់ថា តារាងនេះនឹងជួយសិស្សក្នុងថ្នាក់ឲ្យពិនិត្យមើលលទ្ធផលនៃសកម្មភាពរបស់មនុស្សដែលរស់នៅផ្ទុយពីសេចក្ដីសញ្ញារបស់ពួកគេ ។
សូមបែងចែកសិស្សក្នុងថ្នាក់ជាពីរក្រុម ។ សូមឲ្យសិស្សក្រុមទីមួយសិក្សាក្នុង នីហ្វៃទី 2 12:5–12, 17–19 ; 13:8–9 ។ សូមឲ្យសិស្សក្រុមមួយទៀតសិក្សាក្នុង នីហ្វៃទី 2 13:16–26 ។ សូមអញ្ជើញសិស្សឲ្យអានខគម្ពីរដែលដាក់ឲ្យដល់ពួកគេ ហើយរកមើលចម្លើយចំពោះសំណួរទាំងពីរនៅក្នុងកូឡោនខាងឆ្វេងនៃតារាងនេះ ។ ប្រសិនបើដាក់តារាងនេះបង្ហាញលើក្ដារខៀន សូមអញ្ជើញសិស្សម្នាក់មកពីក្រុមនីមួយៗឲ្យសរសេរពីចម្លើយរបស់ពួកគេនៅក្នុងកូឡោនដែលសមរម្យមួយ ។ ប្រសិនបើតារាងនេះត្រូវចែកជាក្រដាស សូមឲ្យសិស្សកត់ចម្លើយរបស់ពួកគេនៅលើក្រដាសរបស់ពួកគេនោះ ។
សូមពន្យល់ដល់ក្រុមទីពីរថា អេសាយបានព្យាករណ៍ពីលទ្ធផលចំពោះសំលៀកបំពាក់ឆើតឆាយ និង សកម្មភាពរបស់ស្ដ្រីខាងលោកិយនៅក្នុងជំនាន់ផ្ទាល់របស់លោក និង ក្នុងពេលអនាគត ។ នីហ្វៃទី 2 13:16–26 ពិពណ៌នាពីអ្វីដែលគាត់បានឃើញ ។ ទោះបីជាអេសាយបាននិយាយជាក់លាក់ថា « ពួកកូនស្រីនៃក្រុងស៊ីយ៉ូន » ពាក្យពេចន៍របស់គាត់ក៏អាចអនុវត្តបានចំពោះពួកបុរសដែរ ។ ( អ្នកអាចចង់បង្ហាញថា ការព្យាករណ៍នៅក្នុង នីហ្វៃទី 2 14:1 មិនមែនអំពីពហុអាពាហ៍ពិពាហ៍នោះទេ ។ វាគឺអំពីបុរសដែលបានស្លាប់នៅក្នុងសង្គ្រាមដែលបានពិពណ៌នានៅក្នុង នីហ្វៃទី 2 13:25–26 ដែលបានទុកឲ្យស្រី្ដជាច្រើននៅជាស្ដ្រីមេម៉ាយ ។
ក្រោយពីសិស្សមានពេលឆ្លើយសំណួរក្នុងតារាងនេះគ្រប់គ្រាន់ហើយ សូមសួរ ៖
-
តើអំពើបាបណាខ្លះដែលមនុស្សទាំងនេះបានប្រព្រឹត្ត ? ( ចម្លើយអាចរួមមាន ភាពឆ្មើងឆ្មៃ ការគោរពរូបសំណាក ភាពលោកិយ និង ភាពអសារឥតការ ) ។ តើឃ្លាមួយណាដែលបង្ហាញថា មនុស្សទាំងនេះមានទោសដោយសារអំពើបាបទាំងនេះ ? តើអ្វីខ្លះជាលទ្ធផលនៃអំពើបាបទាំងនេះ ?
-
អេសាយបាននិយាយពីស្រុកដែល « ពោរពេញដោយរូបព្រះ » ( នីហ្វៃទី 2 12:8 ) ។ តើមានទម្រង់នៃរូបសំណាកអ្វីខ្លះ នាពេលសព្វថ្ងៃនេះ ?
ដោយសារជាផ្នែកនៃការពិភាក្សានេះ សូមអានការទូន្មានខាងក្រោមមកពីប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល ៖
« រូបសំណាកសម័យទំនើប ឬ រូបព្រះខុសឆ្គងអាចមានទម្រង់ដូចជា សំលៀកបំពាក់ ផ្ទះ ជំនួញ ម៉ាស៊ីន រថយន្ដ ទូកកំសាន្ដ និង សម្ភារបា្លតផ្សេងទៀតជាច្រើនមកពីផ្លូវទៅកាន់ភាពជាព្រះ ។ … យុវជនជាច្រើនបានសម្រេចចូលរៀនមហាវិទ្យាល័យ នៅពេលពួកគេគួរតែបម្រើបេសកកម្មមុននោះ ។ បរិញ្ញាបត្រ និង ទ្រព្យសម្បត្តិ និង សន្ដិសុខ ដែលមកតាមរយៈបេសកកម្ម លេចឡើងយ៉ាងទាក់ទាញរហូតដល់បេសកកម្មធ្លាក់មកលំដាប់ទីពីរ ។ … មនុស្សជាច្រើនគោរពការបរបាញ់ ដំណើរកំសាន្ដស្ទូចត្រី វិស្សមកាល ពេលវេលាពិចនិចចុងសប្ដាហ៍ និង ការចេញទៅក្រៅ ។ អ្នកផ្សេងទៀតមានល្បែងកីឡា បាល់បោះ បាល់ទាត់ ល្បែងប្រកួតលនឹងសត្វគោ ឬ ការលេងកូនហ្គោលជារូបព្រះរបស់ពួកគេ ។ … នៅតែមានរូបភាពផ្សេងទៀត ដែលមនុស្សគោរពគឺអំណាច និង កិត្យានុភាព » ( The Miracle of Forgiveness [ ឆ្នាំ 1969 ] ទំព័រ 40–41 ) ។
-
អេសាយបានព្យាករណ៍អំពីប្រជាជនដែលនឹងបង្ហាញការឆ្មើងឆ្មៃ និង ភាពខាងលោកិយរបស់ពួកគេ តាមរបៀបដែលពួកគេស្លៀកពាក់ ។ តើយើងអាចចាំយាមទាស់នឹងឥរិយាបថ និង ការនិយមរបស់លោកិយដោយរបៀបណា ?
សូមសរសេរពាក្យ វេទនា ដាក់លើក្ដារខៀន ។សូមពន្យល់ថាពាក្យ វេទនាសំដៅទៅលើទុក្ខសោក និង ការរងទុក្ខ ។ ពេលខ្លះ ព្យាការីពីបុរាណជាច្រើន បានប្រើពាក្យនេះដើម្បីបញ្ជាក់ពីលទ្ធផលនៃអំពើបាប ។ ( សិស្សអាចចងចាំពីការឃើញពាក្យនេះមានច្រំដែលនៅក្នុង នីហ្វៃទី 2 9:27–38 ។ ) សូមអញ្ជើញសិស្សឲ្យស្ដាប់ ពេលអ្នកអាន នីហ្វៃទី 2 15:18–23ឮ ។ ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យ វេទនា និង ឃ្លាដែលពិពណ៌នាសកម្មភាព និង ឥរិយាបថដែលនឹងនាំមកនូវទុក្ខសោក និង ការរងទុក្ខ ។ អ្នកក៏អាចស្នើថា ពួកគេគួរតែសរសេរនិយមន័យនៃពាក្យ វេទនា នៅរឹមទំព័រក្បែរខគម្ពីរទាំងនេះ ) ។
-
តើ នីហ្វៃទី 2 15:20 មានអត្ថន័យចំពោះអ្នកយ៉ាងដូចម្ដេចដែរ ?
-
តើអ្នកបានឃើញមនុស្សដែលហៅ « ការអាក្រក់ថាល្អ ហើយការល្អថាអាក្រក់ » នៅក្នុងជំនាន់របស់យើងដោយរបៀបណា ?
សូមប្រាប់សិស្សថា ឥឡូវនេះ ពួកគេនឹងអានអំពីមនុស្សមួយក្រុមដែលបានរក្សាសេចក្ដីសញ្ញារបស់ពួកគេ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី 2 14:2–4 ឮ ។ សូមឲ្យសិស្សទាំងអស់ក្នុងថ្នាក់ស្វែងរកការពិពណ៌នារបស់អេសាយអំពីក្រុមមនុស្សនេះ ។
-
តើពាក្យ ឬ ឃ្លាណាដែលបង្ហាញថា ក្រុមនេះខុសពីក្រុមផ្សេងទៀត ដែលយើងបានពិនិត្យមកនោះ ? ( សូមគិតពីការសរសេរចម្លើយរបស់សិស្សដាក់លើក្ដារខៀន
សូមឲ្យសិស្សអាន នីហ្វៃទី 2 14:5–6ដោយស្ងាត់ស្ងៀម ដោយស្វែងរកកន្លែងបីដែលអេសាយបានលើកឡើងដែលនឹងផ្ដល់ការការពារខាងវិញ្ញាណ ។ សូមប្រាកដថា សិស្សស្គាល់ និង យល់ពីពាក្យ ទី លំនៅ ( ផ្ទះ ឬ គេហដ្ឋាន ) ទី ប្រជុំ ( កន្លែងប្រជុំ ដូចជាសាខា វួដ ឬ ស្ដេក ) និង រោងបារាំ ( ព្រះវិហារបរិសុទ្ធ ) ។ សូមពន្យល់ថា « ពពក និង ផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ » សំដៅទៅលើការការពារ និង ការណែនាំដែលម៉ូសេ និង ប្រជាជនរបស់គាត់បានទទួលពីព្រះអម្ចាស់នៅក្នុងទីរហោស្ថាន ( សូមមើល និក្ខមនំ 13:21–22 ) ។ ពាក្យទាំងនេះរំឭកយើងពីការការពារ និង ការណែនាំដែលយើងអាចទទួលបានពីព្រះអម្ចាស់ ។ សូមបង្ហាញផងដែរថា អេសាយបានប្រៀបធៀបព្រះវិហារបរិសុទ្ធទៅនឹងជម្រកការពារមួយពីកំដៅ និង ជា « ទី បាំងខ្លួន » ឬ ជម្រកពីព្យុះ និង ភ្លៀង ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ពីការការពារ ឬ ការណែនាំរបស់ព្រះអម្ចាស់នៅក្នុងផ្ទះ ឬ សាសនាចក្ររបស់អ្នក ?
-
តើនៅពេលណាដែលអ្នកបានឃើញការសម្រាក ឬ ការការពារខាងវិញ្ញាណនៅក្នុងព្រះវិហារបរិសុទ្ធ ?
-
តើមនុស្សប្រភេទណាដែលនឹងរស់នៅក្នុងផ្ទះ ហើយថ្វាយបង្គំនៅក្នុងព្រះវិហារ និង ព្រះវិហារបរិសុទ្ធដែលបានពិពណ៌នានៅក្នុងខគម្ពីរទី 5–6 ?
-
តើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីធ្វើឲ្យផ្ទះ និង សាខា ឬ វួដរបស់យើងជាកន្លែងការពារប្រឆាំងនឹងពិភពលោក ?
សូមសង្ខេបជំពូកទី 12–15 ដោយការពន្យល់ថា នៅក្នុងជំពូកទាំងនេះ យើងនឹងរៀនថា ការរក្សាសេចក្ដីសញ្ញារបស់យើងនាំមកពរជ័យនៃការការពារខាងវិញ្ញាណ ខណៈពេលដែលការធ្វើខុសនឹងសេចក្ដីសញ្ញាទុកយើងឲ្យនៅដោយគ្មានការការពារពីព្រះអម្ចាស់ ។ សូមធានាសិស្សថា ពួកគេអាចបង្កើតនៅក្នុងជីវិតផ្ទាល់របស់ពួកគេនូវបរិស្ថានមួយដូចដែលបានពិពណ៌នានៅក្នុង នីហ្វៃទី 2 14:5–6 ។
នីហ្វៃទី 2 12:1–5 ; 15:26
អេសាយព្យាករណ៍អំពីព្រះវិហារបរិសុទ្ធ និង សាសនាចក្ររបស់ព្រះអម្ចាស់ ដែលនឹងស្ថាបនាឡើងនៅក្នុងថ្ងៃចុងក្រោយ
សូមគូសឌីយ៉ាក្រាមខាងក្រោមនៃរូបភ្នំមួយ និង ព្រះវិហារបរិសុទ្ធមួយនៅលើក្ដារខៀន ៖
-
តើអ្វីជាភាពស្រដៀងគ្នាខ្លះៗរវាងភ្នំមួយ និង ព្រះវិហារបរិសុទ្ធមួយ ? ( ចម្លើយខ្លះអាចរួមមាន ទាំងពីរគឺមានត្រកូលខ្ពស់ និង មានអំណាច ហើយទាំងពីរនោះបំផុសគំនិតយើងឲ្យមើលទៅស្ថានសួគ៌ខាងលើ
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី 2 12:2–5ដោយស្ងាត់ស្ងៀម ដោយស្វែងរកអ្វីដែលព្រះបានសន្យាថានឹងស្ថាបនានៅក្នុងជំនាន់ចុងក្រោយ និង ពីរបៀបដែលវានឹងប្រទានពរដល់ជីវិតរបស់មនុស្ស ។
-
តើពាក្យ « ភ្នំនៃព្រះអម្ចាស់ » យោងទៅលើអ្វី ? ( វាមានសេចក្ដីយោងជាក់លាក់ទៅព្រះវិហារបរិសុទ្ធ សលត៍ លេក ប៉ុន្ដែវាក៏អាចយោងទៅលើព្រះវិហារបរិសុទ្ធដែលព្រះអម្ចាស់បានស្ថាបនានៅក្នុងជំនាន់ចុងក្រោយ
-
តើពរជ័យអ្វីខ្លះចេញមកពី « ដំណាក់នៃព្រះអម្ចាស់ » នៅក្នុងជំនាន់ចុងក្រោយនោះ ? ( គោលការណ៍មួយដែលសិស្សអាចរកឃើញនោះគឺថា ព្រះបានស្ថាបនាព្រះវិហារបរិសុទ្ធដើម្បីបង្រៀនយើងអំពីផ្លូវរបស់ទ្រង់ និង ដើម្បីជួយយើងឲ្យដើរនៅក្នុងផ្លូវរបស់ទ្រង់ [ សូមមើល នីហ្វៃទី 2 12:3 ] ) ។
-
តើព្រះវិហារបរិសុទ្ធជួយយើងឲ្យដើរតាមផ្លូវរបស់ព្រះអម្ចាស់ដោយរបៀបណា ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដែលប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានថ្លែងអំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ធ ៖
« អគារដ៏ឯក និង អស្ចារ្យទាំងនេះ ព្រមទាំងពិធីបរិសុទ្ធដែលបម្រើនៅខាងក្នុងនោះ តំណាងឲ្យចុងបំផុតនៃការគោរពរបស់យើង ។ ពិធីបរិសុទ្ធទាំងនេះ ក្លាយជាការបង្ហាញសាសនារបស់យើងដ៏ជ្រាលជ្រៅបំផុត ។ ខ្ញុំសូមជម្រុញប្រជាជនរបស់យើងគ្រប់ទីកន្លែង ដោយមានការបញ្ចុះបញ្ចូលទាំងអស់ដែលខ្ញុំអាចមាន ដើម្បីឲ្យរស់នៅដោយស័ក្ដិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធមួយ ដើម្បីពង្រឹងមនុស្សម្នាក់ ហើយចាត់ទុកវាថាជាវត្ថុដ៏មានតម្លៃបំផុតមួយ និង ដើម្បីខិតខំប្រឹងបន្ថែមទៀតដើម្បីទៅដំណាក់របស់ព្រះអម្ចាស់ និង ទទួលទានព្រះវិញ្ញាណ និង ពរជ័យដែលមាននៅក្នុងទីនោះ » ( Of Missions, Temples, and Stewardship »Ensignខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 53 ) ។
-
តើព្រះវិហារបរិសុទ្ធអាចជួយយើងឲ្យចៀសវាងពីលទ្ធផលនៃភាពទុច្ចរិតដែលបានពិពណ៌នានៅក្នុង នីហ្វៃទី 2 12–15 ដោយរបៀបណា ? ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ ការធ្វើ និង ការរក្សាសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធពង្រឹងយើង និង គ្រួសាររបស់យើងប្រឆាំងនឹងភាពទុច្ចរិត ។ ការថ្វាយបង្គំព្រះវិហារបរិសុទ្ធជាទៀងទាត់ រំឭកយើងពីព្រះអង្គសង្គ្រោះ ការពលិកម្មដ៏ធួនរបស់ទ្រង់ និង សេចក្ដីសញ្ញាដែលយើងបានធ្វើ ។ នៅពេលយើងរស់នៅដោយស័ក្ដិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ យើងមានសេចក្ដីសង្ឃឹមសម្រាប់ពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ សេចក្ដីសង្ឃឹមនោះជម្រុញយើងឲ្យបន្ដរស់នៅដោយសុចរិត
-
តើព្រះវិហារបរិសុទ្ធបានបំផុសគំនិត និង ប្រទានពរដល់អ្នកដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 15:26ឭៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលឃ្លាដែលបង្ហាញពីអ្វីដែលព្រះអម្ចាស់នឹង « លើក » ដើម្បីប្រមូលប្រជាជននៅជំនាន់ចុងក្រោយនោះ ។ សូមពន្យល់ថាពាក្យ ទង់ជ័យយោងទៅលើបទដ្ឋានមួយ ទង់មួយ ឬ បដាមួយដែលបានប្រើជាចំនុចប្រមូល ឬ ជាសញ្ញាមួយដើម្បីបង្រួបបង្រួម ជាពិសេសនៅក្នុងសង្គ្រាម ។
-
តើអ្វីជា « ទង់ជ័យសម្រាប់ពួកសាសន៍ » ដែលអេសាយបានព្យាករណ៍ដល់នោះ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ៖
« ទង់ជ័យនោះ [ គឺជា ] សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលត្រូវបានស្ថាបនាសម្រាប់សម័យចុងក្រោយ ដែលវានឹងមិនត្រូវបានបំផ្លាញម្ដងទៀត ឬ ផ្ដល់ទៅដល់មនុស្សផ្សេងទៀតឡើយ ។ វាគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលពិភពលោកបានឃើញ តាំងពីថ្ងៃដែលព្រះប្រោសលោះបានលើកឈើឆ្កាងឡើង ហើយបានធ្វើដង្វាយធួនដ៏និរន្ដរ៍ និង ដ៏អស់កល្បជានិច្ច ។ វាមានន័យចំពោះមនុស្សជាតិច្រើនជាងអ្វីៗផ្សេងទៀត ដែលបានកើតឡើងតាំងពីថ្ងៃនោះមក » ( គោលលទ្ធិនៃសេចក្ដីសង្គ្រោះ វ៉ុលទី 3 ។ [ 1954–56 ]3:254–55 ) ។
-
តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជា « ទង់ជ័យសម្រាប់ពួកសាសន៍ » ដោយរបៀបណា ?
-
តើពរជ័យអ្វីខ្លះដែលបានមកក្នុងជីវិតរបស់អ្នក ដោយសារតែសមាជិកភាពរបស់អ្នកនៅក្នុងសាសនាចក្រ ?
-
សូមគិតអំពីពរជ័យទាំងអស់ដែលអ្នកបានទទួល និង សេចក្ដីពិតទាំងឡាយដែលអ្នកបានរៀនក្នុងនាមជាសមាជិកនៃសាសនាចក្រម្នាក់ ។ តើអ្វីទៅជាសេចក្ដីពិតមួយដែលអ្នកអាចចែកចាយជាមួយនឹងអ្នកដទៃ ដែលអាចជួយពួកគេឲ្យប្រមូលផ្ដុំទៅកាន់ « ទង់ជ័យសម្រាប់ពួកសាសន៍ » ?
សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បានប្រទានពរដល់យើង ដោយផ្ដល់ជំនួយដ៏អស្ចារ្យដើម្បីឲ្យរស់នៅក្នុងជំនាន់ចុងក្រោយដោយជោគជ័យ ។ ទ្រង់នឹងប្រទានពរ និង ញែកអស់អ្នកទាំងឡាយដែលជ្រើសរើសដើម្បីមករកទ្រង់ ។ នៅពេលយើងធ្វើ និង ផ្ដល់កិត្តិយសដល់សេចក្ដីសញ្ញាជាមួយនឹងទ្រង់ ទ្រង់នឹងជួយយើងឲ្យដើរតាមផ្លូវរបស់ទ្រង់ ។