បណ្ណាល័យ
មេរៀនទី 80 ៖ អាលម៉ា 15–16


មេរៀនទី 37

អាលម៉ា 15–16

សេចក្តី​ផ្ដើម

ក្រោយពី​ព្រះអម្ចាស់​បាន​ដោះលែង​អាលម៉ា និង អាម៉ូលេក​ពី​គុក​ហើយ ពួកគេ​បាន​ទៅ​បង្រៀន​ប្រជាជន​នៅក្នុង​ទីក្រុង​ស៊ីដូម ។ នៅទីនោះ​ពួកគេ​ឃើញ​ថា អ្នកជឿ​ដែល​បាន​ត្រូវ​គេ​បណ្ដេញ​ចេញពី​ដែនដី​អាំម៉ូណៃហា រួមមាន​ស៊ីអែសរ៉ុម ដែល​បាន​រងទុក្ខ​ខាង​រាងកាយ និង ខាង​វិញ្ញាណ​ដោយសារតែ​អំពើបាប​របស់​គាត់ ។ នៅពេល​ស៊ីអែសរ៉ុម​បាន​ប្រកាស​ពី​សេចក្ដីជំនឿ​របស់​គាត់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ អាលម៉ា​បាន​ព្យាបាល​គាត់ ហើយ​បាន​ជ្រមុជទឹក​ឲ្យ​គាត់ ។ អាលម៉ា​បាន​ស្ថាបនា​សាសនាចក្រ​នៅក្នុង​ទីក្រុង​ស៊ីដូម ហើយ​បន្ទាប់មក​គាត់​បាន​ត្រឡប់ទៅ​ដែនដី​សារ៉ាហិមឡា​វិញ​ជាមួយ​នឹង​អាម៉ូលេក ។ ក្នុង​ការបំពេញ​តាម​ការព្យាករណ៍​របស់​អាលម៉ា សាសន៍​លេមិន​បាន​បំផ្លាញ​ទីក្រុង​អាំម៉ូណៃហា​នៅ​ថ្ងៃ​មួយ ។ លើសពី​នេះ សាសន៍​លេមិន​បាន​ចាប់យក​សាសន៍​នីហ្វៃ​ខ្លះ​ពី​ដែនដី​ជុំវិញ​នោះ ។ ដោយ​ការជ្រើសរើស​ធ្វើតាម​ការដឹកនាំ​នៃ​ការព្យាករណ៍​របស់​អាលម៉ា កងទ័ព​សាសន៍​នីហ្វៃ​បាន​ដោះលែង​អ្នកទោស ហើយ​បាន​បណ្ដេញ​ពួកសាសន៍​លេមិន​ចេញពី​ដែនដី ។ អំឡុងពេល​សន្ដិភាព អាលម៉ា អាម៉ូលេក និង​អ្នកដទៃ​ជាច្រើន​ទៀត​បាន​ពង្រឹង​សាសនាចក្រ​ទូទាំង​ដែនដី​នីហ្វៃ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 15

អាលម៉ា​ព្យាបាល​ស៊ីអែសរ៉ុម បង្កើត​សាសនាចក្រ​នៅក្នុង​ទីក្រុង​ស៊ីដូម ហើយ​ត្រឡប់​ទៅជាមួយ​នឹង​អាម៉ូលេក​ទៅកាន់​ដែនដី​សារ៉ាហិមឡា​វិញ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​ពី​មនុស្ស និង ហេតុការណ៍​សំខាន់​ទាំងឡាយ​ដែល​មាន​នៅក្នុង អាលម៉ា 11–14 សូម​សរសេរ​ពាក្យ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ស៊ីអែសរ៉ុម

អុនទី

ភ្លើង

អាលម៉ា

អាមូលេក

អាំម៉ូណៃហា

សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​នាទី​ដើម្បី​ព្យាយាម​ប្រើ​ឈ្មោះ​ទាំងអស់ និង ពាក្យ​នៅលើ​ក្ដារខៀន​សង្ខេប​ពី​ហេតុការណ៍​ដែល​មាន​នៅក្នុង អាលម៉ា 11–14 ។ ( អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​បើក​ទៅ​សេចក្ដីសង្ខេប​ជំពូក​សម្រាប់​ជំនួយ ។ ក្រោយពី​សិស្ស​ពីរ​បី​នាក់​បាន​ឆ្លើយហើយ សូម​លុប​ពាក្យ​ទាំងអស់​ចេញ លើកលែង​ពាក្យ ស៊ីអែសរ៉ុម ។

សូម​ពន្យល់​ថា ក្រោយពី​ការចាកចេញ​ពី​ដែនដី​អាំម៉ូណៃហា អាលម៉ា និង​អាមូលេក​បាន​មក​ទីក្រុង​ស៊ីដូម ដែល​ពួកគេ​បាន​រកឃើញ​អ្នកជឿ​ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​ដែនដី​អាំម៉ូណៃហា រួមមាន​ស៊ីអែសរ៉ុម​ដែរ ។ សូមអញ្ជើញឲ្យសិស្ស​អាន អាលម៉ា 15:3–5 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​ពិពណ៌នា​ពី​ស្ថានភាព​របស់​ស៊ីអែសរ៉ុម ។ នៅពេល​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន​នៅក្រោម​ឈ្មោះ​របស់​ស៊ីអែសរ៉ុម ។

  • ហេតុអ្វីបានជា​អ្នក​គិត​ថា​កំហុស​របស់​ស៊ីអែសរ៉ុម​បានដឹកនាំ​គាត់​ឲ្យ​រងទុក្ខ​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ? តើ​មនុស្ស​នៅក្នុង​ស្ថានភាព​នេះ​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​របស់​ពួកគេ ?

  • តើ​ស៊ីអែសរ៉ុម​បាន​ស្វែងរក​ជំនួយ​ពី​អ្នកណា ? ( សូម​មើល អាលម៉ា 15:4 ។ តើ​អ្នក​គិត​ថា ហេតុអ្វីបាន​ជា​គាត់​បានរក​អាលម៉ា និង​អាមូលេក ? ( ចម្លើយ​អាច​រួមមាន គាត់​បាន​ទុកចិត្ត​ពួកគេ ហើយ​ថា​គាត់​បាន​ដឹង​ថា ពួកគេ​គឺជា​បុរស​នៃ​ព្រះ ហើយ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ។

សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 15:6–10 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ​ដែល​អាលម៉ា​បាន​និយាយ​ដើម្បី​ជួយ​ស៊ីអែសរ៉ុម​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ស៊ីអែសរ៉ុម​ត្រូវការ​អនុវត្ត​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់​មុនពេល​គាត់​ត្រូវ​បាន​ព្យាបាល ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 15:11–12 ដោយ​ស្ងាត់ៗ​ដើម្បី​រកមើល​អ្វី​ដែល​កើតឡើង​ដល់​ស៊ីអែសរ៉ុម ។ នៅពេល​ពួកគេ​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​លុប​ពាក្យ​និង​ឃ្លា​ទាំងអស់​ចេញ​ពី​ក្ដារខៀន​នៅក្រោម​ឈ្មោះ​របស់​ស៊ីអែសរ៉ុម ។

  • តើ​ភស្ដុតាង​អ្វី​ដែល​អ្នក​ឃើញ​ថា ស៊ីអែសរ៉ុម​បាន​ប្រែចិត្ត និង​បាន​ទទួល​សេចក្ដី​មេត្តាករុណា​ពី​ព្រះអម្ចាស់ ? ( គាត់​ត្រូវបាន​ព្យាបាល​តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ គាត់​បាន​ជ្រមុជទឹក ហើយ​គាត់​បាន​ចាប់ផ្ដើម​ផ្សាយដំណឹងល្អ ។

សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ តាមរយៈ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ត្រូវបាន​ព្យាបាល និង ពង្រឹង ។

សូម​បង្ហាញ​ថា ដោយ​ជា​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់ អាលម៉ា​មិន​បាន​ដឹកនាំ​ការយកចិត្ត​ទុកដាក់​ទៅលើ​ខ្លួនគាត់​ឡើយ ។ គោលបំណង​របស់​ទ្រង់​នៅក្នុង​ការសន្ទនា​ជាមួយ​នឹង​ស៊ីអែសរ៉ុម​នេះ គឺ​ដើម្បី​ជួយ​ស៊ីអែសរ៉ុម​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង ដើម្បី​ទទួល​បាន​សេចក្ដីមេត្តា​ករុណា​តាមរយៈ​ដង្វាយធួន ។ ដើម្បី​បង្ហាញ​របៀប​មួយ​ដែល​អ្នកដឹកនាំ​បព្វជិតភាព​របស់​យើង​ជួយ​យើង​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន សូម​អាន​បទពិសោធន៍​ខាងក្រោម​ដែលចែកចាយ​ដោយ​អែលឌើរ ជេ អ៊ី ជែនសិន នៃ​ក្រុម​ពួកចិតសិបនាក់ ៖

“ ខណៈពេល​កំពុង​បម្រើ​ជា​ប៊ីស្សព​ម្នាក់ ខ្ញុំ​បាន​ធ្វើជា​សាក្សី​នៃ​ពរជ័យ​នៃ​ដង្វាយធួន​នៅក្នុង​ជីវិត​នៃ​សមាជិក​សាសនាចក្រ​ដែល​បាន​រំលង​ច្បាប់​ដ៏​ធ្ងន់ធ្ងរ ។ …

“ យុវជន​នៅលីវ​វ័យ​ក្មេង​ម្នាក់​នៅក្នុង​វួដ​របស់​យើង​បាន​ណាត់ជួប​នឹង​យុវនារី​ម្នាក់ ។ ពួកគេ​បាន​ធ្វើ​ឲ្យ​សេចក្ដីស្រឡាញ់​របស់​ពួកគេ​មិន​អាច​គ្រប់គ្រង​បាន ។ គាត់​បាន​មក​ជួប​នឹង​ខ្ញុំ​ដើម្បី​ប្រឹក្សា និង​ជួយ ។ ដោយ​ផ្អែកលើ​អ្វី​ដែល​បាន​សារភាព និង ការបំផុស​នៃ​ព្រះវិញ្ញាណ​មក​កាន់​ខ្ញុំ ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួលទាន​សាក្រាម៉ង​ក្នុង​ពេល​មួយ​កំណត់ ។ យើង​បាន​ជួប​ជាទៀងទាត់​ដើម្បី​ធានា​ថា ការប្រែចិត្ត​បាន​កើតឡើង ហើយ​ក្រោយពី​ពេល​មួយ​សមស្រប​ហើយ ខ្ញុំ​បាន​ឲ្យគាត់​ទទួលទាន​សាក្រាម៉ង់​វិញ ។

“ នៅពេល​ខ្ញុំ​បាន​អង្គុយ​លើ​វេទិកា​នៃ​ការប្រជុំ​សាក្រាម៉ង់ ភ្នែក​របស់​ខ្ញុំ​ក្រឡេក​ទៅគាត់ នៅពេល​គាត់​ទទួល​យក​សាក្រាម៉ង​ដោយ​ស្អាតស្អំ ។ ខ្ញុំ​សូម​ធ្វើ​ជាសាក្សី​ពី​ដៃ​នៃ​សេចក្ដីមេត្តាករុណា សេចក្ដីស្រឡាញ់ និង​សុវត្ថិភាព​ដែល​ព័ទ្ធ​ជុំវិញ​គាត់ នៅពេល​ការព្យាបាល​នៃ​ដង្វាយធួន​បាន​លួងលោម​ព្រលឹង​របស់​គាត់ ហើយ​បាន​លើក​បន្ទុក​ឡើង ដោយ​ផ្ដល់​នូវ​ការអភ័យទោស សេចក្ដី​សុខសាន្ដ និង សុភមង្គល​ដែល​បាន​សន្យា ” ( “Arms of Safety,” Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2008, ទំព័រ 49 ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ប៊ីស្សព​និង​អ្នកដឹកនាំ​បព្វជិតភាព​ផ្សេង​ទៀត​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​សេចក្ដីមេត្តា​ករុណា និង កម្លាំង​ដែល​យើង​ត្រូវការ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា អ្នកដឹកនាំ​សាសនាចក្រ​បម្រើ​ដល់​ក្រុមមនុស្ស និង​បុគ្គល សូម​ឲ្យ​ពួកគេ​សិក្សា អាលម៉ា 15:13–18 ។ សូម​ឲ្យ​ពួកគេ​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ក្នុង​ដៃគូ​នីមួយៗ​សិក្សា អាលម៉ា 15:13–15, 17 ដោយ​រកមើល​របៀប​ដែល​ប្រជាជន​ស៊ីដូម​ត្រូវបាន​ប្រទានពរ​តាមរយៈ​ការបម្រើ​របស់​អាលម៉ា ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​នៅក្នុង​ដៃគូ​នីមួយៗ​សិក្សា អាលម៉ា 15:16, 18 ដោយរកមើល​របៀប​ដែល​អាមូលេក​ត្រូវបាន​ប្រទានពរ​តាមរយៈ​ការបម្រើ​របស់​អាលម៉ា ។ ក្រោយពី​ពួកគេ​បាន​មាន​ពេល​គ្រប់គ្រាន់​ហើយ សូមអញ្ជើញឲ្យ​ពួកគេ​ពន្យល់​ដល់​គ្នា​ទៅវិញទៅមក​ពី​អ្វី​ដែល​ពួកគេ​បានរកឃើញ ។

សូមអញ្ជើញឲ្យ​ដៃគូ​ទាំងអស់​គិត​ពី​របៀប​បី​ទៅ​ប្រាំ​ដែល​អ្នកដឹកនាំ​សាសនាចក្រ​សព្វថ្ងៃនេះ​អាច​ជួយ​ក្រុម និង​បុគ្គល​ទាំងឡាយ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​ការទទួលខុសត្រូវ​ផ្ទាល់​របស់​ពួកគេ​ជា​អ្នកដឹកនាំ​នៅក្នុង​កូរ៉ុម​បព្វជិតភាព និង ថ្នាក់​យុវនារី​របស់​ពួកគេ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ចែកចាយ​គំនិត​របស់​ពួកគេ​មួយ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

អាលម៉ា 16:1–12

សាសន៍​លេមិន​បំផ្លាញ​ដែនដី​អាំម៉ូណៃហា ប៉ុន្ដែ​មិន​អាច​បង្ក្រាប​សាសន៍​នីហ្វៃ​ដែល​ធ្វើតាម​ការណែនាំ​របស់​អាលម៉ា​បាន

សូម​ឲ្យ​សិស្ស​គិត​ពេល​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ភ្ញាក់ផ្អលើ ឬ ខ្លាច​មួយ​រំពេច ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ។ សូមអញ្ជើញឲ្យ​សិស្ស​អាន អាលម៉ា 16:1–3 ដោយ​ស្ងាត់ៗ ដោយរកមើល​របៀប​ដែល​សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​អាម៉ូណៃហា​បាន​ភ្ញាក់ផ្អើល និង មូលហេតុ​ដែល​ពួកគេ​ខ្លះ​ហាក់ដូចជា​ភ័យខ្លាច ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( បើ​ចាំបាច់ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា សាសន៍​លេមិន​បាន​វាយប្រហារទីក្រុង​អាំម៉ូណៃហា​ភ្លាម ហើយ​បាន​បំផ្លាញ​ប្រជាជន​មុនពេល​សាសន៍​នីហ្វៃ​អាច​តតាំង​នឹង​ពួកគេ​បាន​ដោយ​កងទ័ព ។

សូមអញ្ជើញឲ្យសិស្ស​ម្នាក់​អាន អាលម៉ា 16:4–6 ឮ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​កន្លែង​ដែល​ពួកនីហ្វៃ​សុចរិត​ស្វែងរក​ការដឹកនាំ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន អាលម៉ា 16:7–8 ឮៗ​ខណៈពេល​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​លទ្ធផល​ជំនួយ​ដែល​ពួកគេ​បាន​ទទួល ។

  • តើ​ការដឹកនាំ​ដោយ​ការព្យាករណ៍​របស់​អាលម៉ា​បាន​ជួយ​ដល់​សាសន៍​នីហ្វៃ​ដោយ​របៀបណា ?

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​ដំណើររឿង​នេះ ? (សិស្ស​អាច​រកឃើញ​គោលការណ៍​ផ្សេងៗគ្នា ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា នៅពេល​យើង​ស្វែងរក និង ធ្វើ​តាម​ការដឹកនាំ​ពី​ព្យាការី​របស់​ព្រះអម្ចាស់ ព្រះអម្ចាស់​នឹង​ពង្រឹង និង​ការពារ​ដល់​យើង ។សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

  • តើ​យុវជណ​ត្រូវបាន​ប្រទានពរ នៅពេល​ពួកគេ​ធ្វើ​តាម​ការដឹកនាំ​នៃ​ការព្យាករណ៍​ដោយ​របៀបណា ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយតប​នឹង​សំណួរ​នេះ សូម​គិត​ពី​ការឲ្យ​ពួកគេ​បើក​ទៅ​ផ្នែក​ពីរ ឬ បី​នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ សូមអញ្ជើញឲ្យពួកគេ​ឆ្លើយនឹង​សំណួរ​នេះ ទាក់ទង​នឹង​ផ្នែក​នីមួយៗ​ដែល​អ្នក​ជ្រើសរើស ។

សូម​ឲ្យ​សិស្ស​គិត​ពី​បទពិសោធន៍​ដែល​ការដឹកនាំ​នៃ​ការព្យាករណ៍​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​ជ្រើសរើស​ត្រឹមត្រូវ​នៅក្នុង​ស្ថានភាព​លំបាក ។ សូមអញ្ជើញឲ្យសិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ ( សូម​ប្រាកដថា ពួកគេ​យល់​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​ពី​បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​របស់​អ្នក​ផ្ទាល់ខ្លួន​ដែរ ។ ដើម្បី​បញ្ជាក់​ពី​សេចក្ដីពិត​ថា ពាក្យ​សម្ដី​របស់​ព្យាការី​តែងតែ​ត្រូវបាន​បំពេញ អ្នក​អាច​បង្ហាញ​ថា អាលម៉ា 16:9–11 បង្ហាញ​ពី​ការបំពេញ​នៃ​ការព្យាករណ៍​របស់​អាលម៉ា​អំពី​ប្រជាជន​អាំម៉ូណៃហា ( សូមមើល អាលម៉ា 9:12 ) ។

អាលម៉ា 16:13–21

អាលម៉ា អាមូលេក និង អ្នក​ផ្សេង​ទៀត​កសាង​សាសនាចក្រ​ក្នុង​ចំណោម​សាសន៍​នីហ្វៃ

នៅពេល​សិស្ស​បញ្ចប់​ការសិក្សា អាលម៉ា 16 សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​គំរូ​នៃ​គោលការណ៍​ពីរ​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​សង្ខេប អាលម៉ា 16:13–15 ដោយ​ការពន្យល់​ថា អាលម៉ា និង​អាមូលេក​បាន​បន្ដ​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​ទូទាំង​ដែនដី ដោយ​មាន​ជំនួយ​ពី​អ្នក​ដទៃ “ ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​កិច្ចការ ” ( អាលម៉ា 16:15 ) ។ សូមអញ្ជើញឲ្យសិស្ស​អាន អាលម៉ា 16:16–21 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​លទ្ធផល​នៃ​ការខិតខំ​ទាំងនេះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ប្រាប់​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សួរ​ពួកគេ​ពី​របៀប​ដែល​គំរូ​ទាំងនេះ​បង្ហាញ​ពី​គោលការណ៍​មួយ ឬ ទាំងពីរ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

សូម​បញ្ចប់​មេរៀន​ដោយ​ការលើកទឹកចិត្ត​សិស្ស​ឲ្យ​ចម្លង​គោលការណ៍​មួយ​ក្នុង​ចំណោម​ពីរ​ទៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ សូមអញ្ជើញឲ្យ​ពួកគេ​សរសេរ​សេចក្ដី​សង្ខេប​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ថ្ងៃនេះ​អំពី​គោលការណ៍​នោះ ។ សូម​ឲ្យ​ពួកគេ​សរសេរ​អំពី​របៀប​ដែល​ពួកគេ​គ្រោង​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​ផងដែរ ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរការរំឭល​ចំណេះចំណាន​ខគម្ពីរ

មេរៀន​នេះ​បញ្ជាក់​ពី​ចំណុច​ពាក់កណ្ដាល​ផ្លូវ​នៅក្នុង​ការបង្រៀន​ឆ្នាំ​នេះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​បញ្ជាក់​ពី​ចំណេះដឹង​របស់​ពួកគេ​អំពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ សូម​គិត​ពី​ការ​ឲ្យ​ពួកគេ​នូវ​លំហាត់ ឬ ការប្រលង​ដើម្បី​វាស់​ពី​ការចេះដឹង​ដែល​ពួកគេ​មាន​នឹង​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដែល​អ្នក​បាន​បង្រៀន​ក្នុង​ថ្នាក់ ។ អ្នក​អាច​រៀបចំ​លំហាត់​ពាក្យ ឬ ការសរសេរ​សាមញ្ញ ដូចជា​ការឲ្យ​តម្រុយ​ពី​វត្ថុស៊ក​ក្នុង​សៀវភៅ​សម្រាប់​ចំណាំ​ថ្នាក់​សិក្ខាសាលា និង ការ​ឲ្យ​សិស្ស​សរសេរ​សេចក្ដីយោង​ត្រឹមត្រូវ ឬ អ្នក​អាច​គិត​ពី​ការដឹកនាំ​ការរំឭក​មួយ​នៃ​វគ្គ​ខ្លះ​ដែល​សិស្ស​បាន​ចាំ ។ អ្នក​អាច​ប្រាប់​សិស្ស​អំពី​លំហាត់ ឬ ការប្រឡង​ជាមុន ដើម្បី​ឲ្យ​ពួកគេ​អាច​រៀបចំ​សម្រាប់​វា ។

កំណត់​ចំណាំ ៖ ប្រសិនបើ​អ្នក​មិន​មាន​ពេល​ប្រើ​សកម្មភាព​នេះ​ជា​ផ្នែក​នៃ​មេរៀន​នេះ​ទេ អ្នក​អាច​ប្រើ​វា​នៅ​ថ្ងៃ​ក្រោយ ។ សម្រាប់​សកម្មភាព​រំឭក​ផ្សេង​ទៀត សូម​មើល​សេចក្ដីបន្ថែម​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 15:3–5 ។ ការរងទុក្ខ​ខាង​សាច់ឈាម​បណ្ដាល់​ដោយ​ការមិនស្រួល​ខាង​វិញ្ញាណ

ខណៈពេល​ដែល​ស៊ីអែសរ៉ុម​បាន​ប្រែចិត្ត អំពើបាប​របស់​គាត់ « បាន​ធ្វើ​ឲ្យ​គំនិត​គាត់​កើតទុក្ខ រហូត​ដល់​ធ្វើ​ឲ្យ​គាត់​ឈឺ​ជា​ខ្លាំង​ដោយ​គ្មាន​ច្រកចេញ » (អាលម៉ា 15:3) ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​និយាយ​អំពី​ភាពពិត​នៃ​ការរងទុក្ខ​ខាង​សាច់ឈាម​ដែល​អាច​បណ្ដាល​មក​ពី​ការមិនស្រួល​ខាង​វិញ្ញាណ ៖

« ខ្ញុំ [ ធ្លាប់ ] បាន​សួរ​វេជ្ជបណ្ឌិត​នៃ​គ្រួសារ​ពី​ពេលវេលា​របស់​គាត់​ក្នុង​ការលះបង់​ដោយ​សុទ្ធសាធ​ចំពោះ​ការព្យាបាល​ការមិនស្រួល​ខាង​រាងកាយ ។ គាត់​មាន​ការអនុវត្ត​ដ៏​ធំ ហើយ​ក្រោយពី​ការគិត​ដ៏​ម៉ត់ចត់ គាត់​បាន​ឆ្លើយតប​ថា ‹ មិន​ច្រើន​ជាង 20 ភាគរយ​នោះ​ទេ ។ ពេលវេលា​ផ្សេងទៀត​ដែល​ខ្ញុំ​ធ្វើការ​នឹង​បញ្ហា​ដែល​ប៉ះពាល់​ខ្លាំងក្លា​ដល់​សុខុមាល​ភាព​ខាង​រាងការយ​នៃ​អ្នកជំងឺ​របស់​ខ្ញុំ ប៉ុន្ដែ​មិន​មែន​កើតពី​ក្នុង​រាងកាយ​នោះទេ › ។

« ‹ ការមិនស្រួល​ខាង​រាងកាយ​ទាំងនេះ › វេជ្ជបណ្ឌិត​បាន​បញ្ចប់​ថា ‹ គឺ​គ្រាន់តែជា​រោគសញ្ញា​នៃ​ប្រភេទ​ខ្លះ​នៃ​បញ្ហា › ។

« នៅក្នុង​ជំនាន់​ថ្មីៗនេះ ជំងឺ​មួយ​ហើយ​មួយ​ទៀត​ដ៏​ចម្បង​បាន​ត្រូវ​គេ​គ្រប់គ្រង់ ឬ ព្យាបាល ។ ជំងឺ​ចម្បង​ខ្លះ​នៅតែ​បន្ដ ប៉ុន្ដែ​ឥឡូវ​យើង​ហាក់​ដូចជា​អាច​ធ្វើ​អ្វីខ្លះ​ដល់​វា​ភាគច្រើន ។

« មានន​ផ្នែក​ផ្សេងទៀត​នៃយើង មិនមែន​ច្បាស់​ខ្លាំង ប៉ុន្ដែ​ពិត​ជា​មាន​មែន​នៅក្នុង​រាងកាយ​យើង ។ ផ្នែក​មើល​មិនឃើញ​ក្នុង​ខ្លួន​យើង​នេះ ត្រូវបាន​រៀបរាប់​ថា​ជា​គំនិត អារម្មណ៍ បញ្ញា កំហឹង និង អ្វី​ផ្សេង​ទៀត​ជាច្រើន ។ វា​កម្រ​នឹង​ពិពណ៌នា​ថា​ជា​វិញ្ញាណ​ណាស់ ។

« ប៉ុន្ដែ​មាន វិញ្ញាណ នៅក្នុង​មនុស្ស ការព្រងើយ​កន្តើយ​នឹង​វា គឺ​ដូចជា​ការព្រងើយកន្តើយ​នឹង​តថភាព​ដែរ ។ ក៏​មាន​ការមិនស្រួល​ខាង​វិញ្ញាណ​ដែរ ហើយ​ជំងឺ​ខាង​វិញ្ញាណ​ដែល​អាច​បង្ក​ឲ្យ​មាន​ការរងទុក្ខ​ដ៏​ខ្លាំង ។

« រាងកាយ និង វិញ្ញាណ​នៃ​មនុស្ស​ត្រូវនៅ​រួមគ្នា » ( « The Balm of Gilead » Ensign ខែ វិច្ឆិកា ឆ្នាំ1977 ទំព័រ 59 ) ។