បណ្ណាល័យ
មេរៀន​ទី 13 ៖ នីហ្វៃ​ទី​1 10–11


មេរៀនទី 13

នីហ្វៃ​ទី​ 1 10–11

សេចក្តី​ផ្ដើម

ក្រោយ​ពី​បាន​ស្ដាប់​ដំណើរ​រឿង​​ទស្សន​និមិត្ត​​​របស់ឪពុក​គាត់ ​លីហៃ នីហ្វៃ​ចង់​ឃើញ ឮ និង ដឹង​ដោយ​ខ្លួនគាត់​នូវ​រឿង​ដែល​លីហៃ​បាន​ឃើញ និង បាន​ឮ ( សូម​មើល នីហ្វៃ​ទី1 10:17 ) ។ អំឡុងពេល​គាត់​កំពុង​តែ​គិត​អំពី​ការបង្រៀន​របស់​ឪពុក​របស់​គាត់ នីហ្វៃ « ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ » (នីហ្វៃ​ទី​1 11:1 ) ហើយ​ទទួល​បាន​ទស្សន​និមិត្ត​ផ្ទាល់ខ្លួន​គាត់ ។ ទស្សន​និមិត្ត​នេះ ត្រូវ​បានរៀប​រាប់​ជា​ថ្មី​នៅក្នុង​ នីហ្វៃ​ទី​1 11–14 ។ នៅក្នុងនីហ្វៃ​ទី​1 11 យើង​បានអាន​អំពី​ដើម​ជីវិត ដំបង​ដែក និង ​អគារ​​ដ៏​ទូលាយ និង នៅលើ​អាកាស​ខ្ពស់​ពី​ដី ក៏ដូចជា​ការប្រសូត ពិធី​បុណ្យជ្រមុជ​ទឹក ការបម្រើ និង ការឆ្កាង​នៃ​ព្រះអង្គសង្គ្រោះ ។ នៅពេល​ដែល​នីហ្វៃ​​បាន​ឃើញ​រឿង​ទាំងនេះ គាត់​បាន​ស្គាល់​ពី​សេចក្ដី​ស្រឡាញ់​​ដែល​ព្រះ​មាន​ចំពោះ​កូនចៅ​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការ​បង្រៀន

នីហ្វៃ​ទី​1 10:1–16

លីហៃ ព្យាករណ៍​ពី​ព្រះម៊ែស៊ី

សូម​សង្ខេប​ដោយ​ខ្លីៗ​ពី នីហ្វៃ​ទី1 10:1–16 ដោយ​ប្រាប់​សិស្ស​ថា ក្រោយ​ពី​ប្រាប់​រឿង​ការនិមិត្ត​របស់​គាត់​អំពី​ដើម​ជីវិតហើយ លីហៃ​ក៏​បាន​ផ្ដល់​នូវ​ការព្យាករណ៍​មួយ ។ ទាំងនេះ រួម​មានសេចក្ដី​លម្អិត​ពី​ពេល​ព្រះយេស៊ូវគ្រីស្ទ​នឹ​ងមក​កាន់​ផែនដី ( សូម​មើល នីហ្វៃ​ទី1 10:4 ) ការជ្រមុជទឹក​របស់​ទ្រង់​ដោយ​យ៉ូហាន បាទីស្ទ ( សូម​មើល នីហ្វៃ​ទី​1 10:7– 10 ) ការឆ្កាង​របស់​ទ្រង់ និង ការមាន​ព្រះ​ជន្មរស់ឡើង​វិញ ( សូម​មើល នីហ្វៃ​ទី1 10:11 និង ការធ្វើឲ្យខ្ចាត់ខ្ចាយ និង ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​​ដែល​ជិត​កើត​មាន​ ( សូម​មើល នីហ្វៃ​ទី​1 10:12 –14 ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ នីហ្វៃ​ទី​1 10:4–6ឲ្យ​ឮ ។ ( អ្នកអាច​ពន្យល់​ថា ព្រះម៊ែស៊ី គឺជា « ទម្រង់​មួយ​នៃ​ពាក្យ​របស់​ភាសាសេមីត និង ភាសា​ហេព្រើរ មាន​ន័យ​ថា ‹ អ្នក​បាន​លាប​តាំង › ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះយេស៊ូវ ត្រូវ​បាន​ហៅ​ថា​ជា​ព្រះគ្រីស្ទ ដែល​ជា​ភាសា​ក្រិច​ ប្រហាក់​ប្រហែល​នឹង ព្រះម៊ែស៊ី ។វា​មាន​ន័យ​ថា ព្យាការី​ សង្ឃ ស្ដេច និង អ្នក​រំដោះ​ដែល​បាន​លាប​តាំង ដែល​ពួកយូដា​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​ការ​យាង​មក​របស់​ទ្រង់ » [ ការណែនាំ​លើ​ព្រះគម្ពីរ « ព្រះម៊ែស៊ី » scriptures.lds.org ; សូម​មើល​ផងដែរ វចនានុក្រម​ព្រះគម្ពីរ​បរិសុទ្ធ « ព្រះម៊ែស៊ី » ] ) ។

  • យោង​តាម​ការព្យាករណ៍​របស់​លីហៃ តើ​នៅពេល​ណា​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មក ? ( សូម​មើល នីហ្វៃ​ទី 1 10:4 ) ។

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​មនុស្ស​លោក ប្រសិន​បើ​ពួកគេ​មិន​ពឹង​លើ​ព្រះអង្គសង្គ្រោះ​នោះ​ទេ ? ( សូមមើល នីហ្វៃទី1 10:6 ) ។

នីហ្វៃ​ទី​1 10:17–22; 11:1–6

នីហ្វៃចង់​ឃើញ ឮ និង ដឹង​ពី​សេចក្ដី​ពិត​ដែល​ឪពុក​របស់​គាត់​បាន​បង្រៀន

សុំ​ឲ្យ​សិស្ស​គិត​អំពីគំរូ​ខាងក្រោម​នេះ ៖ មាន​បុរស​វ័យ​ក្មេង​បី​នាក់ បាន​ចូល​ក្នុង​ការប្រជុំ​សាសនាចក្រ​តែ​មួយ ។ ក្រោយពី​ត្រឡប់​មក​ដល់ផ្ទះ​វិញ បុរស​វ័យ​ក្មេង​ម្នាក់ មាន​អារម្មណ៍​ថា ការប្រជុំ​នោះ​គួរ​ឲ្យ​ធុញ​ទ្រាន់ និង ខាត​ពេល​របស់​គាត់​ណាស់ ។ បុរស​ម្នាក់​ទៀតគិត​ថា ការប្រជុំ​នោះ​គឺ​ល្អ ប៉ុន្ដែ​មិន​បាន​ទទួល​ឥទ្ធិពល​ពី​វា​នោះ​ទេ ។ បុរស​ទីបី ត្រឡប់​មក​ផ្ទះ​វិញ​ ត្រូវ​បាន​តម្កើង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ទទួល​បាន​ការបំផុស​គំនិត និង ការណែនាំ​សម្រាប់​ជីវិត​របស់​គាត់ ហើយ​វា​លើស​ពីអ្វី​ដែល​បាន​បង្រៀន​នៅក្នុង​ការប្រជុំ​នោះទៅ​ទៀត ។

  • តើ​វា​អាច​កើត​មាន​ដោយ​របៀប​ណា ដែល​បុរស​វ័យ​ក្មេង​ទាំងបី​នាក់ អាច​ចូលរួមក្នុង​ការប្រជុំ​តែ​មួយ ប៉ុន្ដែ​មាន​បទពិសោធ​ខុស​គ្នា​បែប​នេះ ?

សូម​ពន្យល់ថា គំរូ​នេះ គឺ​ស្រដៀង​នឹង​បទពិសោធន៍​របស់​លេមិន លេមយួល និង នីហ្វៃ នៅពេល​ដែល​ពួកគេ​បាន​ឮ​ការព្យាករណ៍​របស់​ឪពុក​របស់​ពួកគេ និង ដំណើរ​រឿង​នៃ​ទស្សន​និមិត្ត​របស់គាត់ ។ លេមិន និង លេមយួល មិន​បាន​យល់​ពី​សម្ដី​របស់​ឪពុក​របស់ពួកគេ​នោះ​ទេ ហើយ​បាន​ឈ្លោះ​អំពី​អ្វី​ដែល​ពួកគេ​បានឮ ( សូម​មើល នីហ្វៃទី​1 15:2 ) ។ ផ្ទុយ​ទៅ​វិញ នីហ្វៃ បាន​ទៅ​រក​ព្រះអម្ចាស់​សម្រាប់​ការ​យល់​ដឹង ។ គាត់​បាន​ផ្ដល់​គំរូ​មួយ​ដ៏​ប្រសើរ​ក្រៃលែង ពី​របៀប​ដើម្បី​ស្វែងរក និង ទទួល​បាន​នូវ​វិវរណៈ ។

សូម​ប្រាប់​សិស្ស​ថា នៅពេល​ពួកគេ​សិក្សា​ពី​បទពិសោធ​របស់​នីហ្វៃ ពួកគេ​នឹង​រក​ឃើញ​នូវ​គោលការណ៍ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ស្វែងរក និង ទទួល​បាន​នូវ​វិវរណៈ​សម្រាប់​ខ្លួន ។ សូម​លើកទឹកចិត្ត​ពួកគេ ឲ្យ​កត់សម្គាល់​នូវ​រឿង​ដែល​នីហ្វៃ​បាន​ធ្វើ ដែល​ធ្វើ​ឲ្យ​គាត់​អាច​ទទួល​បាន​វិវរណៈ​មួយ​ស្រដៀង​នឹង​អ្វី​ដែល​លីហៃ​ទទួល​បាន ។

សូមបំបែកសិស្សក្នុងថ្នាក់​ជាបីក្រុម ។ សូម​ចាត់​ឲ្យ​ក្រុម​នីមួយៗ នូវ​ប្រភេទ​មួយ និង សំណួរ​មួយ​កុ្រម​ចេញ​ពី​តារាង​ខាង​ក្រោម ។ ( អ្នក​អាច​បង្ហាញ​តារាង​នោះ​ នៅលើ​ក្ដារខៀន មុន​ចាប់ផ្ដើម​បង្រៀន ) ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 10:17 និង 11:1–6 ដោយ​ស្ងាត់ៗនិង រៀបចំ​ចម្លើយ​សម្រាប់​សំណួរ​ដែល​ដាក់​ឲ្យ​ពួកគេ​នេះ ។

ចំណង់

តើ​នីហ្វៃ​មាន​ចង់​ឃើញ ឮ និង ដឹង​ពី​អ្វី ?

តើ​ចំណង់​របស់​យើង ប៉ះ​ពាល់​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការទទួល​បាន​នូវ​វិវរណៈ​ដោយ​របៀប​ណា ?

តើ​ខ្ញុំ​ចង់​ដឹង​អ្វី​ពី​ព្រះអម្ចាស់ ?

ការជឿ

តើ​ការជឿ​​អ្វី ដែល​នីហ្វៃ​បាន​បង្ហាញ នៅពេល​ដែល​គាត់​បាន​ស្វែង​រក​វិវរណៈ ?

តើ​ការជឿ​ទាំងនេះ​អាច​មានឥទ្ធិពល​យ៉ាង​ដូចម្ដេច ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការ​ទទួល​បាន​នូវ​វិវរណៈ ?

តើ​ខ្ញុំ​អាច​បង្កើន​ទីបន្ទាល់ និង ការជឿ​​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

ការសញ្ជឹង​គិត

​​​តើ​មាន​អ្វី​កើតឡើង​ នៅពេល​នីហ្វៃ​បាន​អង្គុយ​សញ្ជឹង​គិត ?

ហេតុអ្វី​បាន​ជា​ការសញ្ជឹងគិត​អាច​នាំ​ទៅ​រក​វិវរណៈ ?

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី ដើម្បី​សញ្ជឹង​គិតពី​ពាក្យសម្ដី​នៃ​ព្យាការី​​ដោយ​ឧស្សាហ៍​ព្យាយាម​ជាង​នេះ ?

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ពី​ក្រុម​នីមួយៗ ឲ្យ​ផ្ដល់​ចម្លើយ​លើ​សំណួរ​ដែល​បាន​ដាក់​ឲ្យ​ពីរ​ដំបូង​របស់​គេ ។ ( អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ទីបី ប៉ុន្ដែ​សូម​ប្រាប់​ពួកគេ​ថា ពួក​គេមិន​ចាំបាច់​ចែកចាយ​ចម្លើយ​ដែលមាន​លក្ខណៈ​​ផ្ទាល់ខ្លួន​​ពេក​នោះ​ទេ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 10:19 ឮៗ ។

  • តើ​នរណា​ ​អាច​ដឹង​ពី​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​បាន ?

  • ដោយ​អំណាច​អ្វី ដែល​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​​ត្រូវ​បាន​បើក​បង្ហាញ ?

  • តើ​យើង​ត្រូវ​ធ្វើដូចម្តេច ដើម្បី​ទទួល​បាន​វិវរណៈ​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​លើ​ពាក្យ ​ការ​ស្វែងរក​ដោយ​ឧស្សាហ៍​ព្យាយាម ?

  • តើ​នីហ្វៃ​បាន​ធ្វើ​អ្វី​ខ្លះ ដែល​បង្ហាញ​ថា គាត់​កំពុង​ស្វែងរក​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​​មើលឃើញ ឮ និង​ ដឹងនូវ​រឿង​ដែលឪពុក​របស់​គាត់​បាន​បង្រៀន ?

សូម​សរសេរ​សេចក្ដីថ្លែងការណ៍​​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

ព្រះ​បង្ហាញ​សេចក្ដី​ពិត​ដល់ …

សុំ​សិស្ស​ឲ្យ​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀនចេញ​ពី​បទពិសោធ​របស់​នីហ្វៃ ដោយ​ការ​បំពេញ​​សេចក្ដីថ្លែងការណ៍​នៅលើ​ក្ដារខៀន ។ ខណៈពេល​ដែល​សិស្ស​អាច​ជ្រើសរើស​ពាក្យ​ខុសគ្នា ចម្លើយ​របស់​ពួកគេ​គួរ​ចាប់​យក​នូវ​សេចក្ដីពិត​ថា ព្រះ​បង្ហាញ​សេចក្ដីពិត​ដល់​អ្នកទាំងអស់​ណា​ដែល​ស្វែងរក​ទ្រង់​ដោយ​ក្ដី​ឧស្សាហ៍​ព្យាយាម ។( អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​ពេល​មួយ ដែល​ការស្វែងរក​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម បាន​នាំ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់ និង ទទួល​បាន​វិវរណៈ ។ ( វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​និយាយ​ថា វិវរណៈ​អាច​រួមមាន​ការទទួល​បាន​ការណែនាំ នៅពេល​ធ្វើ​ការសម្រេច​ចិត្ត ការកើននូវ​ការយល់ដឹង​បន្ថែម ការទទួល​បាន​ការលួងលោម ឬ ការទទួល​បាន​ការធានា​ថា​អ្វី​មួយពិត ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​ពី​ បទពិសោធន៍​របស់ខ្លួនជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ អ្នក​ក៏​អាច​ថ្លែង​ទីបន្ទាល់​ពី​អ្វី​ដែល​អ្នក​បាន​ជួប​ប្រទះ តាមរយៈ​ការខិតខំ​របស់​អ្នក​ដើម្បី​រក​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម​ផង​ដែរ ។

នីហ្វៃទី 1 11:7–36

នីហ្វៃធ្វើ​ជាសាក្សីអំពី​ការយាង​ចុះ​មក​នៃ​ព្រះ

សូម​ពន្យល់​ទៅ​សិស្ស​ថា នីហ្វៃ​បាន​បន្ដ​សញ្ជឹង​គិត និង ស្វែងរក​ការណែនាំ​ដ៏​ទេវភាព អំឡុងពេល​ការ​ទទួលការ​និមិត្ត​របស់​គាត់ ។ នៅពេល​នីហ្វៃ​សុំ​រៀន​ដើម្បី​បកស្រាយ​នៃ​ដើមឈើដែល​គាត់ និង ឪពុក​របស់​គាត់​បាន​ឃើញ ទេវតា​មួយអង្គ​បាន​លេច​មក​ឯ​គាត់ ​ដើម្បី​ជួយគាត់ ។ ទេវតា​នោះ​បាន​សួរ​ថា « តើ​អ្នក​យល់​ន័យ​ពី​ដើម​ឈើ ដែល​ឪពុក​​អ្នក​បាន​ឃើញ​នោះ​ទេ ? » ( នីហ្វៃទី 1 11:21 ) ។ សូម​រំឭកឡើងវិញ​ពី​អត្ថន័យ​នៃ​ដើមឈើ ដោយឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ នៅក្នុង​នីហ្វៃ​ទី​1 11:18–23 ។

  • តើ​នីហ្វៃ​បាន​និយាយ​អ្វីខ្លះ ថា​ជា​អត្ថន័យ​នៃ​ដើមឈើនោះ ? ( ក្រោយពី​សិស្ស​ឆ្លើយ​រួច អ្នកអាច​បង្ហាញ​ថា នីហ្វៃ​បាន​ឃើញ​ម៉ារី បី​ទារក​យេស៊ូវ ហើយ​ទេវតា​ស្គាល់​ទារក​នោះ​ថា​ជា « ព្រះរាជបុត្រា​នៃ​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ បន្ទាប់​មក ទេវតា​បាន​សួរ​នីហ្វៃ​ពី​អត្ថន័យ​នៃ​ដើមឈើ ដើម្បី​ជួយ​គាត់​ឲ្យ​ឃើញ​ថា វា​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​នីហ្វៃ​បាន​ឆ្លើយ​ថា វា​តំណាង​ឲ្យ « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ » គាត់​សំដៅ​លើ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដូច​ដែល​បាន​បង្ហាញ​តាមរយៈ​អំណោយ​ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ។ យើង​ទទួល​បាន​សេចក្ដីស្រឡាញ់​នៃ​ព្រះ ដោយ​ការទទួល​យក​ពរជ័យ​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​នីហ្វៃ និង ទេវតា​ពិពណ៌នា​សេចក្ដីស្រឡាញ់​នៃ​ព្រះ​យ៉ាង​ដូចម្ដេច ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 11:16 ។ ( សូម​ពន្យល់​ថា ពាក្យ​ថា ការ​យាង​ចុះ​មក មាន​ន័យ​ថាការចុះចេញ​​​ដោយ​ស្ម័គ្រចិត្ត​ពីតួនាទី​​នៃ​តំណែង​មួយ ឬ មុខងារ​ដ៏​ខ្ពស់​មួយ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការពន្យល់​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ នីហ្វៃ​ទី1 11:16 ) ។

សូម​ឲ្យ​សិស្ស​រក​ចម្លើយ​របស់​នីហ្វៃ ទៅ​នឹង​សំណួរ​របស់​ទេវតា​ដោយ​អាន​នៅក្នុង នីហ្វៃ​ទី​1 11:17 ឮៗ ។

  • តើ​នីហ្វៃ​បាន​ដឹង​ពី​អ្វី ?

  • តើ​អ្វី​ដែល​គាត់​មិន​បាន​ដឹង ?

ក្រោយពី​នីហ្វៃ​បាន​ឆ្លើយ​តបហើយ ទេវតា​បាន​បង្ហាញ​គាត់​នូវ​គំរូ​ជាច្រើន​នៃ​ការយាងចុះ​មក​នៃ​ព្រះ ដើម្បី​ជួយ​គាត់​ឲ្យ​យល់​ពី​សេចក្ដីស្រឡាញ់​នៃ​ព្រះ ។ សូម​ពន្យល់​សិស្ស​ថា « ការយាង​ចុះ​មក​នៃ​ព្រះ » សំដៅ​ទាំង​លើ​ព្រះ ជា​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ។

សូម​ចែក​ចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​​ ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដែល​បាន​ពន្យល់​ពីការ​យាងចុះ​មក​នៃ​ព្រះ ជា​ព្រះវរបិតាសួគ៌ា​របស់យើង ។

« ការយាង​ចុះ​មក​នៃ​ព្រះ ស្ថិត​លើ​ការពិត​ដែល​ថា ទ្រង់ ​ជា​អង្គ​ត្រូវ​បាន​តម្កើង បានយាង​ចុះ​មក​ពី​បល្ល័ង្ក​ដ៏​នៅអស់កល្បជានិច្ច​របស់​ទ្រង់ មក​ក្លាយ​ជា​ព្រះវរបិតា​នៃ​ព្រះរាជបុត្រា​ខាង​សាច់ឈាម » ( ​ព្រះម៊ែស៊ី​ខាង​សាច់ឈាម [1979], 1:314 ) ។

ការប្រសូត​នៃ​ព្រះយេស៊ូវ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា​ « ការយាងចុះ​មក​នៃ​ព្រះ » ក៏​យោងទៅ​លើ​ព្រះយេស៊ូវគ្រីស្ទដែរ សូម​បង្ហាញ​រូបភាព​ការប្រសូត​នៃ​ព្រះយេស៊ូវ (62116; សៀវភៅ​រូបភាព​ដំណឹងល្អ [2009] ទំព័រ 30) ។ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 11:13–21 ឮៗ ។ សូម​អញ្ជើញ​សិស្ស​ផ្សេង​ទៀត រក​មើល​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ ត្រូវ​នឹង​រូបភាព​នេះ ។ សុំ​ឲ្យ​សិស្ស​ម្នាក់អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជើរ៉លដ៍ អិន ឡានដ៍ អតីត​នៃក្រុមចិតសិប​នាក់ ។ សូម​អញ្ជើញសិស្សក្នុង​ថ្នាក់​ស្ដាប់​ហើយ​រក​របៀប​ ដែល​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។

« នេះ​គឺជា ព្រះយេស៊ូវ —សមាជិក​មួយ​អង្គ​នៃក្រុមព្រះ ជាកូន​ច្បង​នៃ​ព្រះវរបិតា ជាអង្គ​បង្កបង្កើត ជាព្រះ​យេហូវ៉ា​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់— ឥឡូវ​ចាកចេញ​ពី​ស្ថាន​ដ៏​ទេវភាព និង បរិសុទ្ធ​របស់​ទ្រង់​ ដក​ព្រះអង្គ​ទ្រង់​ចេញ​ពី​អ្វី​ទាំងអស់​ដែល​មាន​សិរីល្អ និង អានុភាព ហើយ​ចូល​ក្នុង​រាងកាយ​ទារក​មួយ​ដ៏​តូច​ ដោយ​គ្មាន​នរណា​ជួយ គឺ​ពឹង​លើ​ម្ដាយ និង ឪពុក​ខាង​លោកិយ​​របស់​ទ្រង់​ទាំងស្រុង ។ ​ទ្រង់​មិន​គួរ​មក​កាន់​រាជវាំង​នៃ​ផែនដី​ដ៏​ល្អ​បំផុត ហើយ​ត្រូវ … ស្រោច​ដោយ​គ្រឿង​អលង្ការ ប៉ុន្ដែ​គួរ​មក​ក្នុង​ភាព​នឹង​ដ៏​តូចទាប នោះ​គឺ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ។ ការ​ឆ្ងល់​បន្ដិច​ថា ទេវតា​គួរ​តែ​និយាយ​ទៅ​នីហ្វៃ​ថា ‹ មើល​ចុះ ការយាងចុះ​មក​នៃ​ព្រះ ! › » ( ព្រះយេស៊ូវគ្រីស្ទ ជាកូនសោ​ទៅកាន់​ផែនការ​សង្គ្រោះ [1991] ទំព័រ 16 ) ។

  • តើ​ការប្រសូតរបស់​ព្រះអង្គសង្រ្គោះ បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ?

សូម​ប្រាកដ​ថា វា​ច្បាស់លាស់​ថា ព្រះឆន្ទៈ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​រស់នៅ​ជា​ជីវិត​រមែងស្លាប់ បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។

ព្រះគ្រីស្ទ​ព្យាបាល​អ្នក​ឈឺ​នៅ​បេថែសដា

សូ​ម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ លើក​កូនស្រី​របស់​យ៉ៃរ៉ុស (62231; សៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ 41) និង ព្រះគ្រីស្ទ​ព្យាបាល​អ្នក​ឈឺ​នៅ​បេថែសដា (សៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ 42 ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី1 11:28 និង 31 ឮៗ ។ សូម​លើក​ទឹកចិត្តសិស្សក្នុង​ថ្នាក់​ឲ្យ​រក​មើល​របៀប ដែល​រូបភាព​ទាំងនេះ​ស្រដៀង​ទៅនឹង​ខគម្ពីរ​នោះ ។

  • តើ​នីហ្វៃ​បាន​ឃើញ​នរណា ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​បម្រើ និង ព្យាបាល ?

  • តើ​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​ពី​សេ​ចក្ដី​ស្រឡាញ់​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 11:32–33ឮៗ ។ សូម​អញ្ជើញ​សិស្សក្នុងថ្នាក់​ស្ដាប់​ហើយ​រក​នូវ​គំរូ​ដ៏ខ្ពស់​បំផុត​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

ការ​ឆ្កាង

ក្រោយពី​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ សូម​បង្ហាញ​រូបភាព​ការឆ្កាង (62505; សៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ 57 ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ការយាងចុះ​មក​នៃ​ព្រះយេស៊ូវគ្រីស្ទ បង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់ព្រះ​ចំពោះ​យើង ។ព្រះអង្គ​សង្គ្រោះ បាន​យាងចុះ​មករស់នៅ​ជា​ជីវិត​រមែងស្លាប់ ធ្វើការ​បម្រើ និង ព្យាបាល​ដល់​អ្នក​ឈឺ និង អ្នក​រងទុក្ខ ហើយ​សុគត​សម្រាប់​អំពើ​បាប​របស់​យើង​ទាំងអស់ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​ផ្ទះ​ទៅ​កាន់​វត្តមាន​នៃ​ព្រះវរបិតា​សួគ៌ា​វិញ ។

  • តើ​ការ​ដឹង​អំពី​ការយាងចុះ​មក​របស់​ព្រះអង្គសង្គ្រោះ និង សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ មានឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​អំពី​ទ្រង់​យ៉ាង​ដូច​ម្ដេច ?

សូម​បញ្ចប់​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​ពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​នៃព្រះគឺជា « ការ​គួរឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វី​ៗ​ទាំងអស់ » និង « សេចក្ដី​រីករាយ​បំផុត » ចំពោះ​ពួកគេ ( សូម​មើល នីហ្វៃទី1 ​11:22–23) ។ សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ និង ស្វែង​រក​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម យើង​នឹងមាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង ដកពិសោធន៍​នូវ​សេចក្ដី​អំណរ​ក្នុង​ការទទួល​យក​នូវ​ពរជ័យ ដែល​កើត​មាន​​តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យធ្វើ​តាម​គំរូ​របស់​នីហ្វៃ នៅក្នុង​ការខិតខំ​ប្រឹង​ដែល​ពួកគេ​ធ្វើ​ដើម្បី​ស្វែង​រក​នូវ​វិវរណៈ ។ សូម​រំឭក​ពួកគេ​ពី​តួនាទី​របស់ពួកគេ​ជា​អ្នក​រៀន នៅក្នុង​ថ្នាក់​សិក្ខាសាលា ហើយ​ថា​សេចក្ដី​ជំនឿ និង ការខិតខំ​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ និង ការចូល​រួម​ពីសិស្សក្នុង​ថ្នាក់ មានឥទ្ធិពល​ដល់​សមត្ថភាព​របស់គេ ក្នុង​ការរៀន​ដោយ​ព្រះវិញ្ញាណ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី​1 10:17–19 ។ ការ​រៀន​សូត្រ​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បានបញ្ជាក់ទៅ​លើ​តម្រូវការ​របស់​យើង ដើម្បី​រៀនពី​សេចក្ដីពិត​នៃ​​ដំណឹងល្អ ដោយ​អំណាច​នៃ​​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ៖

« ការរស់នៅ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់ តម្រូវ​ឲ្យ​យើង​​សាបព្រោះ​អំណោយ​ទាន​នៃ​​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អំណោយ​ទាន​នោះ នឹង​ជួយ​យើង​ឲ្យ​យល់​ពី​គោលលទ្ធិ និង អនុវត្ត​វា​រៀងៗ​ខ្លួន ។ ដោយសារ​សេចក្ដីពិត ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​វិវរណៈ អាច​យល់​បាន​តែ​តាម​រយៈ​វិវរណៈ នោះ​ការសិក្សា​របស់​យើង ត្រូវ​តែ​ពោរពេញ​ដោយ​ការ​អធិស្ឋាន » ( « ការរស់នៅ​តាម​ការណែនាំ​ខាង​វិញ្ញាណ » Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 17 ) ។

នីហ្វៃទី1 1:11។ សារៈសំខាន់​នៃ​ការសញ្ជឹង​គិត

អែលឌើរ ជើរ៉ល អិន ឡាន នៃ​ក្រុម​ចិតសិប បាន​បង្រៀន​ពី​សារៈសំខាន់​នៃ​ការអធិស្ឋាន​នៅក្នុង​ពេល​ស្វែងរក​វិវរណៈ ៖

« សូម​ចំណាយ​ពេល​សញ្ជឹងគិត និង ពិចារណា ។ ដើរ​ចេញ​ពី​ការមមាញឹក​នៃ​ជីវិត ។ សូម​ស្វែងរក​កន្លែង​ស្ងប់ស្ងាត់​មួយ ហើយ​យក​ពេល​ដើម្បីគ្រាន់តែ​អង្គុយ និង គិត​ ដើម្បី​ស្តាប់​ពី​គំនិត និង អារម្មណ៍​របស់​អ្នក ដើម្បី​បើក​ដួងចិត្ត​អ្នក​ចំពោះ​ការបំផុស​នៃ​ព្រះវិញ្ញាណ ។ សូម​ចំណាំ​នូវអ្វី​ដែល​ព្យាការី​ខាងក្រោម បាន​មាន​ប្រសាសន៍ថា ពួកគេ​នឹង​ធ្វើខ្លះ មុន​ពេល​ទទួល​បាន​នូវ​វិវរណៈ​ដ៏​សំខាន់​មួយ ។ នីហ្វៃ ៖ ‹ ខ្ញុំ​បាន​អង្គុយ​រំពឹងគិត​នៅក្នុង​ចិត្ត​ខ្ញុំ › ( នីហ្វៃ​ទី​1 11:1 យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ៖ ‹ ក្នុង​កាល​ដែល​យើងខ្ញុំ​កំពុង​តែ​ពិចារណាពី​សេចក្ដី​ទាំងនេះ › ( គ. និង ស. 76:19  យ៉ូសែប អេហ្វ ស្ម៊ីធ ៖ ‹ ខ្ញុំ​បាន​អង្គុយ​នៅក្នុង​បន្ទប់​ខ្ញុំ ពិចារណា​ពី​បទគម្ពីរ ហើយ​សញ្ជឹងគិត › (គ. និង ស. 138:1–2 យ៉ូសែប ស្ម៊ីធ ៖ ‹ គំនិត​របស់​ខ្ញុំគិត​ពិចារណា​ដ៏​ជ្រាលជ្រៅ ។… … ខ្ញុំ​ពិចារណា … ម្ដង​ហើយ​ម្ដង​ទៀត [ លើ​ពាក្យ​សម្ដី​របស់​យ៉ាកុប ] › ( យ៉ូសែប ស្ម៊ីធ —ប្រវត្តិ 1:8, 12) ។

« ពេលខ្លះ យើង​ត្រូវ​តែ​ទុកដោយចេតនាមួយ​អន្លើ​សិន​នូវ​ការខ្វាយខ្វល់ ខាង​ពិភពលោក​ ទុក​ការរវល់​របស់​ជីវិត​ប្រចាំ​ថ្ងៃ​យើង​មួយ​អន្លើ​សិន ហើយ​ស្វែងរក​កន្លែង​ស្ងាត់មួយ និង ពេលវេលា​ស្ងប់ស្ងាត់​មួយ ដែល​យើង​អាច​អង្គុយ និង សញ្ជឹងគិត ហើយ​ពិចារណា​ និង អធិស្ឋាន— ហើយ​ស្ដាប់​តាម​សំឡេង​ដ៏​តូច​រហៀង​ដែល​ខ្សឹប​មក​នោះ » ( « សំឡេង​នៃ​ព្រះអម្ចាស់ » [Brigham Young University devotional address ថ្ងៃទី 2 ខែធ្នូ ឆ្នាំ 1997] ទំព័រ 9–10, speeches.byu.edu) ។