បណ្ណាល័យ
មេរៀន​ទី​ 15 ៖ នីហ្វៃ​ទី​1 14


មេរៀនទី 15

នីហ្វៃទី 1 14

សេចក្តី​ផ្ដើម

នីហ្វៃ​ទី​1 14 បញ្ចប់​​ដំណើរ​រឿង​នៃ​ទស្សន​និមិត្ត​របស់​នីហ្វៃ ។ នៅក្នុង​ផ្នែក​នៃ​ទស្ស​ន​និមិត្ត​នេះ នីហ្វៃ​ដឹង​ពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា​ទៅ​ដល់​អស់​អ្នក​ណា ដែល​កែប្រែ​ចិត្ត និង ស្ដាប់​តាម​ព្រះអម្ចាស់ និង ​បណ្ដាសា​ដែល​នឹង​មក​លើ​ពួក​ទុច្ចរិត ដែលពង្រឹង​ចិត្ត​របស់​ពួកគេ​ទាស់​នឹង​ព្រះអម្ចាស់ ។ នីហ្វៃ​ក៏​បាន​ឃើញ​ថា ព្រះអម្ចាស់​នឹង​ជួយ និង ការពារ​ដល់​អស់​អ្នក​ណា​ដែល​រស់នៅ​ដោយ​សុចរិត និង កាន់តាម​សេចក្ដីសញ្ញា​របស់​ពួកគេ ហើយថា​ទ្រង់​នឹង​បំផ្លាញ​ព្រះវិហារ​ដ៏​ធំ និង​ គួរ​ខ្ពើម​ឆ្អើម​របស់​ពួក​អារក្ស ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី1 14:1–7

នីហ្វៃ​ឃើញ​ពី​លទ្ធផល​ សម្រាប់​ជំនាន់​ក្រោយ​នៃ​ការគោរព ឬ ការ​មិន​គោរព​ព្រះអម្ចាស់

សូម​អញ្ជើញ​សិស្ស​បើ​ក​ព្រះគម្ពីរ​របស់​ពួកគេ​ទៅ នីហ្វៃ​ទី​1 14 ។ សូម​ពន្យល់​ថា សព្វថ្ងៃ​នេះ ពួកគេ​នឹង​បន្ដ​សិក្សា​ទស្សន​និមិត្ត​របស់​នីហ្វៃ ។ សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​នូវ​ប្រយោគ​ខាងក្រោម ៖

  • ប្រសិន​បើ​ខ្ញុំ​ធ្វើ​តាម​ព្រះអម្ចាស់ នោះ …

  • ប្រសិន​បើ​ខ្ញុំ​បដិសេធ​​ធ្វើ​តាម​ព្រះអម្ចាស់ នោះ …

នៅពេល​សិស្ស​បាន​ចែកចាយ​នូវ​ចម្លើយ​របស់ពួកគេ សូម​បង្ហាញ​ថា​ពាក្យ ប្រសិនបើ ស្តីអំពី​ជម្រើស ។ ដោយ​ពឹង​ផ្អែក​លើ​អ្វី​ដែល​យើង​ជ្រើស​រើស យើង​ទទួល​​​នូវ​លទ្ធផល​ខុសគ្នា ។ សូម​ពន្យល់​ថា នីហ្វៃ​បាន​ឃើញ​ជំនាន់​ក្រោយ និង បាន​កត់ត្រា​ថា ប្រសិន​បើ​ពួកគេ​សុចរិត នោះ​ពួកគេ​នឹង​ត្រូវ​បាន​ប្រទានពរ ឬ ប្រសិន​បើ​ពួកគេ​ជ្រើសរើស​អំពើ​ទុច្ចរិត នោះ​ពួកគេ​នឹង​ត្រូវ​បណ្ដាសា ។ សូម​អញ្ជើញ​សិស្សក្នុងថ្នាក់​ឲ្យ​គិត​ពីមេរៀន ថា​ការជ្រើសរើស​ដើម្បី​គោរព​តាម​ព្រះអម្ចាស់ បាននាំ​ពួកគេ​ឲ្យ​ទទួល​បាន​នូវ​ពរជ័យ ។

សូម​គូស​ឌីយ៉ាក្រាម​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖

If Then Diagram

សូម​ឲ្យ​សិស្ស​ម្នាក់​​អាន នីហ្វៃ​ទី​1 14:1–2ឮៗ ។ សុំ​ឲ្យ​សិស្សក្នុងថ្នាក់​រក (1) ជម្រើស​ដែល​នីហ្វៃ​បាន​បង្ហាញ​ថា សាសន៍​ដទៃ​អាច​ធ្វើ​បាន និង (2) ពរជ័យ​ដែល​នីហ្វៃ​បាន​ឃើញ​ ដែល​នឹង​មក​ដល់​សាសន៍​ដទៃ ប្រសិន​បើ​ពួកគេ​ធ្វើ​ជម្រើស​នោះ ។ នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​បំពេញ​នៅក្នុង​ចន្លោះ​នៅលើ​ក្ដារ​ខៀន ដូច្នេះ​វា​មើល​ទៅ​ដូច​អ្វី​ដែល​មានខាងក្រោម​នេះ ៖

If Then Diagram 2

អ្នក​អាច​ពន្យល់ថា នៅក្នុងព្រះគម្ពីរ ឃ្លា « ថ្ម​ជំពប់ » ( នីហ្វៃ​ទី​1 14:1 ) ជាញឹកញាប់ សំដៅ​លើ​ឧបសគ្គ​ដែល​រារាំង​មនុស្ស​ពី​ការធ្វើតាម​ព្រះអម្ចាស់ ។ ដើម្បី​បាន « រាប់​ក្នុង​ចំណោម​វង្ស​អ៊ីស្រាអែល » ( នីហ្វៃ​ទី​1 14:2 ) មាន​ន័យ​ថា​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់ ដើម្បី​រាប់​ក្នុង​ចំណោម​ប្រជាជន​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ? ( ដើម្បីទទួល​បាន​នូវ​ពរជ័យ​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ [ សូម​មើល គ. និង ស. 132:30–31​ ] ) ។

  • តើ​វា​មាន​ន័យ​ដូចម្ដេច​ក្នុង​ការ « ស្ដាប់​តាម​កូនចៀម​នៃ​ព្រះ » ?

  • ក្នុង​ចំណោម​រង្វាន់​ចំពោះ​ការគោរព​ប្រតិបត្តិ ដែល​បាន​ចុះ​បញ្ជី​នៅក្ដារ​ខៀន តើរង្វាន់​​មួយ​ណា​ដែល​មានន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​នៅពេល​ណា​ដែល​អ្នកបាន​ស្ដាប់​តាម​ព្រះអម្ចាស់ និង បាន​ឃើញ​នូវ​ពរជ័យ​របស់​ទ្រង់​នៅក្នុ​ងជីវិត​​របស់​អ្នក ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ត្រូវការ​ចែកចាយ​បទពិសោធ​ដែល​ផ្ទាល់ខ្លួន​ខ្លាំង​ពេក​ទេ ) ។

នៅលើ​ផ្នែក​ផ្សេង​ទៀត​លើ​ក្ដារខៀន សូម​គូស​ឌីយ៉ាក្រាម​ដូច​ខាងក្រោម ៖

If Arrows

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី1 14:5–7ឮៗ ។ សុំ​ឲ្យសិស្សក្នុងថ្នាក់ស្វែងរក​នូវ (1) ពរជ័យ​ដែល​មក​ដល់​អស់​អ្នក​ណា​ដែល​ប្រែចិត្ត និង (2) លទ្ធផល​អវិជ្ជមាន​ដែល​មក​ដល់​អស់​អ្នក​ណា​ដែល​ពង្រឹង​ដួងចិត្ត​របស់​ពួកគេ ។ សូម​បំពេញ​ឌីយ៉ាក្រាម នៅពេល​អ្នក​ធ្វើ​លំហាត់​ពី​មុនៗ ។ ( ប្រសិន​បើ​មនុស្ស​ព្រម​ប្រែចិត្ត « នោះ​នឹង​បាន​ស្រួល​ដល់​ពួកគេ​ហើយ » [ នីហ្វៃ​ទី1 14:5​ ] ហើយ​ពួកគេ​នឹង​ទទួល​បាន « សេចក្ដី​សុខសាន្ដ និង ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច » [ នីហ្វៃ​ទី​1 14:7 ] ។ ប្រសិន​បើ​មនុស្ស​ពង្រឹង​ចិត្ត​របស់​ពួកគេ ពួកគេ​នឹង « ត្រូវ​វិនាស » [ នីហ្វៃ​ទី​1 14:5 ] និង « ត្រូវ​ធ្លាក់​ទៅក្នុង​ការជាប់ឃុំឃាំង » និង « សេចក្ដី​បំផ្លិចបំផ្លាញ » [ នីហ្វៃទី​1 14:7 ] ) ។

នៅពេល​សិស្ស​ឆ្លើយ​តប អ្នក​អាច​ពន្យល់​ថា « កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ » ដែល​​បាន​លើកឡើង​នៅក្នុង​នីហ្វៃ​ទី​1 14:7  សំដៅ​លើ​ការស្ដារឡើង​វិញ​នៃ​បព្វជិតភាព ដំណឹងល្អ និង សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

  • តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា « កិច្ចការដ៏ធំ ហើយ​អស្ចារ្យ » ចំពោះ​អ្នក​ដោយ​របៀប​ណា ? តើ​វា​នាំ​មក​នូវ​សេចក្ដីសុខសាន្ដ​មក​ដល់​អ្នក​ដោយ​វិធី​ណា ? តើ​វា​នាំ​សេចក្ដី​សង្ឃឹម​មក​ដល់​អ្នក​ចំពោះ​ជីវិត​ដ៏​នៅអស់កល្បជានិច្ច​យ៉ាង​ដូចម្ដេច ?

សូម​គិត​ពី​ការ​ឲ្យ​ពេល​ទៅ​សិស្ស​ដើម្បី​សញ្ជឹង​គិត​ដោយ​ស្ងាត់ៗពី​ផ្លូវ​ដែល​បាន​គូស​នៅលើ​ក្ដារ​ខៀន​ដែល​ពួកគេ​កំពុងតែ​ស្វែងរក​ថ្មីៗ​នេះ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ការគោរព​តាម​ព្រះអម្ចាស់ និង ការកែប្រែចិត្ត​ពីអំពើ​បាប​របស់​យើង នាំ​ទៅ​រក​ពរជ័យ​ដ៏​មហិមា ។អ្នក​ក៏​អាច​ថ្លែង​ទីបន្ទាល់​ថា ការពង្រឹង​ចិត្ត​របស់​យើង ទាស់​នឹង​ព្រះអម្ចាស់ និង សាសនាចក្រ​របស់​ទ្រង់​ នឹង​នាំ​ទៅ​រក​ការជាប់​ឃុំឃាំង និង ការបំផ្លាញ​ខាង​វិញ្ញាណ ។

នីហ្វៃទី1 14:8–17

នីហ្វៃ​ឃើញ​ពី​សង្គ្រាម រវាង​សាសនាចក្រ​នៃ​កូនចៀម​នៃ​ព្រះ និង សាសនាចក្រ​​ដ៏ធំ និង គួរ​ខ្ពើម​ឆ្អើម ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតស្រមៃ​ថា ពួកគេ​ទើបតែ​បាន​ចុះ​បញ្ជី​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម​មួយ ។

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​រៀបចំ​សម្រាប់​សង្គ្រាម​នោះ ?

សូម​ពន្យល់​ថា ទេវតា​បាន​បង្រៀន​នីហ្វៃ​អំពី​សង្គ្រាម​មួយ​ដ៏​អស្ចារ្យ ដែល​នឹង​កើតឡើង​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

សូម​អញ្ជើញ​សិស្ស​បី​នាក់ ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ នៅក្នុង​នីហ្វៃ​ទី​1 14:9–11 ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ស្វែងរក​ក្រុម​ពីរ​ដែល​ស្ថិតនៅក្នុង​ជម្លោះ​ទាស់​គ្នា ។ ( អ្នកអាចរំឭក​សិស្ស​ថា ព្រះវិហារ​ដ៏​ធំ និង គួរ​ខ្ពើម​ឆ្អើម​ ប្រកាស​ដល់​បុគ្គល​ ឬ ក្រុម​ខ្លះ​ដែល​ដឹកនាំ​មនុស្ស​ចេញ​ឆ្ងាយ​ពី​ព្រះ និង ច្បាប់​របស់​ទ្រង់ ) ។

  • តើ​ពាក្យ និង ឃ្លា​ណា​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ « ព្រះវិហារ​ដ៏​ធំ និង គួរ​ខ្ពើម​ឆ្អើម » ?

  • យោង​តាម​ទស្សន​និមិត្ត​របស់​នីហ្វៃ តើ ​« ព្រះវិហារ​ដ៏​ធំ និង គួរ​ខ្ពើម​ឆ្អើម » នឹង​ត្រូវ​បាន​រកឃើញនៅ​កន្លែង​ណា ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ?

សុំ​ឲ្យ​សិស្ស​បី​នាក់​ទៀត ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅក្នុង​ នីហ្វៃ​ទី​1 14:12–14 ។ សូម​អញ្ជើញ​សិស្សក្នុងថ្នាក់​ឲ្យ​រក​មើល​មូលហេតុ​ដែល​យើង​អាច​មាន​សង្ឃឹម​អំពី​អនាគត ។

  • យោង​តាម​នីហ្វៃ​ទី​1 14:12 តើ​ព្រះវិហារ​ណាមួយ​នឹង​មាន​មនុស្ស​ច្រើន​ជាង ?

  • ហេតុអ្វី​បាន​ជា​សាសនាចក្រ​នៃ​កូនចៀម នឹង​មាន​មនុស្ស​តិច​ជាង​សាសនាចក្រ​ដ៏​ធំ និង គួរ​ខ្ពើម​ឆ្អើម ?

  • យោង​តាម នីហ្វៃ​ទី​1 14:13 តើ​​​សាសនាចក្រ​ដ៏​ធំ និង គួរ​ខ្ពើម​ឆ្អើម ប្រមូល​ផ្ដុំ​ហ្វូង​មនុស្ស​ជាច្រើន​ដើម្បី​គោលបំណង​អ្វី ?

សូម​ថ្លែង​ទីបន្ទាល់​ថា យើង​​បាន​ជាប់នៅក្នុង​សង្គ្រាម​ដែល​នីហ្វៃ​​ពិពណ៌នា​—សង្រ្គាម​ខាង​វិញ្ញាណ​នៅ​ថ្ងៃ​ចុង​ក្រោយ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​កូនចៀម យើង​​មាន​​ចំនួន​ច្រើន ហើយ​យើង​ត្រូវ​ការ​ជំនួយ ប្រសិន​បើ​យើងត្រូវ​​ឲ្យ​​ឈ្នះ​ប្រឆាំង​នឹង​កម្លាំង​នៃ​អារក្ស ។

  • តើ​អ្នក​បាន​អាន​អ្វី​នៅក្នុង នីហ្វៃ​ទី​1 14:14 ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដី​សង្ឃឹម ?

សូម​សង្កត់​ធ្ងន់​ថា សេចក្ដី​សន្យា​ដែល​បាន​ផ្ដល់​នៅក្នុង​ព្រះគម្ពីរ​ទាំងនេះ ​អនុវត្ត​ជាពិសេសចំពោះ​អ្នក​ណា​ដែល​ធ្វើ និង រក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ។ សូម​រំឭក​សិស្ស​ថា ពួកគេ​បាន​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជាមួយ​នឹង​ព្រះអម្ចាស់ ។ សូម​ទាមទារ​ការយកចិត្ត​ទុកដាក់​លើ​ឃ្លា « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ » នៅក្នុង​នីហ្វៃ​ទី​1 14:14 ។

  • តើ​ឃ្លា « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ » មាន​ន័យ​ដូចម្ដេច​ចំពោះ​អ្នក ?

  • តើ​តាម​របៀប​ណា​​ដែល​ការ​ « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ » អាច​ដូចជា​ការ​មាន​សព្វា​វុធ និង អាវុធ នៅក្នុង​សង្គ្រាម​របស់​យើង ប្រឆាំង​នឹង​អំពើ​អាក្រក់ ?

  • តើ​នៅពេល​ណា​ដែល​អ្នកមាន​អារម្មណ៍​ថា អ្នកត្រូវ​បាន « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ » ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​សង្ខេប​សារលិខិត​ នៅក្នុង​នីហ្វៃ​ទី​1 14:1–14ដោយ​របៀប​ណា ។ សូម​ធ្វើយ៉ាងណា ពួកគេ​យល់​ថា ប្រសិន​បើ​យើង​រស់នៅ​ដោយសុចរិត និង កាន់​តាម​សេចក្ដីសញ្ញា​របស់​យើង នោះ​ព្រះចេស្ដា​នៃ​ព្រះ នឹង​ជួយ​យើង​ឲ្យ​មាន​ជ័យ​ជំនះ​លើ​អំពើ​អាក្រក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយតម្លៃ​ជីវិត​របស់ពួកគេ និង គិត​ថា​តើ​ពួកគេ​អាច​ធ្វើ​អ្វី ដើម្បី​ប្រដាប់​អាវុធ​​ដោយ​សេចក្ដី​សុចរិត ។ សូម​ជម្រុញ​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។ សូម​ធានា​ពួកគេ​ថា នៅពេល​ពួកគេ​នៅតែ​ស្មោះត្រង់ ពួកគេ​នឹង​មាន​ឱកាស​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ និង ធ្វើ​សេចក្ដី​សញ្ញា​បន្ថែម​ជាមួយ​នឹង​ព្រះអម្ចាស់ ។ សេចក្ដី​សន្យា និង សេចក្ដី​សញ្ញា ដែល​ពួកគេ​​ធ្វើ​នៅ​ទីនោះ នឹង​នាំ​អំណាច ហើយការការពារ​ដ៏​អស្ចារ្យ​ទៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 14:3–4ឮៗ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន នីហ្វៃ​ទី​1 14:15–17ឮៗ ។

  • តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ព្រះវិហារ​ដ៏​ធំ និង គួរ​ខ្ពើម​ឆ្អើម ?

  • តើ​អ្វី​ដែល​នឹង​ជា​លទ្ធផល​ចុងក្រោយ​នៃ​សង្រ្គាម​រវាង​សាសនាចក្រ​នៃ​កូនចៀម ( នគរ​នៃ​ព្រះ ) និង ថាមពល​នៃ​អារក្ស ?

  • តើ​ការដឹង​អំពី​លទ្ធផល​នៃ​ការតស៊ូនេះ អាចជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អាន​ប្រាប់​សិស្សក្នុងថ្នាក់​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

« យើង [ សមាជិក​នៃ​សាសនាចក្រ ] គឺជា​ចំណែក​តូចមួយ នៅពេល​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​រាប់​ពាន់លាន​នាក់​នៅលើ​ផែនដី ។ ប៉ុន្ដែ​យើង គឺជា​យើង ហើយ​យើង​ដឹង​ពី​អ្វី​ដែល​យើង​ដឹង ហើយ​យើង​នឹង​ទៅ​មុខ ហើយ​ផ្សព្វផ្សាយ​ដំណឹងល្អ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ព្រះគម្ពីរ​មរមន ប្រាប់​ច្បាស់​ថា យើង​នឹង​មិន​ដែល​ត្រួតត្រា​ដោយ​ចំនួន​នោះ​ទេ ។ ប៉ុន្ដែ​យើង​មាន​អំណាច​នៃ​បព្វជិតភាព [ សូម​មើល នីហ្វៃ​ទី​1 14:14] ។ …

« យើង​អាច និង នៅក្នុង​ពេល​កំណត់​ច្បាស់ យើង​នឹង​មាន​ឥទ្ធិពល​លើ​មនុស្សជាតិ​ទាំងអស់ ។ យើងនឹងត្រូវបានគេដឹងថា យើងជានរណា និង ហេតុអ្វីបានយើងធ្វើ ។ វា​ហាក់បី​ដូចជា​អស់​សង្ឃឹម វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ប៉ុន្ដែ​វា​មិន​ត្រឹម​តែ​អាចធ្វើបាន​នោះទេ គឺវា​ច្បាស់​ថា យើង​នឹង​ឈ្នះ​លើ​សង្គ្រាម ប្រឆាំង​នឹង​សាតាំង​នេះ » ( « អំណាច​នៃ​បព្វជិតភាព » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2010 ទំព័រ 7 ) ។

សូម​ធានា​សិស្ស​ថា នគររបស់​ព្រះ នឹង​មាន​ជ័យ​ជំនះ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។សូម​បង្ហាញ​ការ​ជឿ​ជាក់​ថា ពួកគេ​អាច​ទុក​ចិត្ត​លើ​ព្រះ ហើយ​ថា​អំណាច​របស់​ទ្រង់​នឹង​យក​ឈ្នះ​លើ​អំពើ​អាក្រក់​ទាំងអស់ ។ សូម​លើកទឹក​ចិត្ត​ពួកគេ ឲ្យ​ក្លាយ​ជា​កម្លាំង​មួយ​សម្រាប់​ការល្អ ក្នុង​ការ​មានឥទ្ធិពល​ដល់​អ្នក​ដទៃ ។

នីហ្វៃទី1 14:18–27

នីហ្វៃ​បាន​ឃើញ​យ៉ូហាន អ្នក​ទទួល​វិវរណៈ

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

តើ​សាវក​ដប់​ពីររបស់​ព្រះអង្គសង្គ្រោះ​ណាមួយ ដែល​នីហ្វៃ​បាន​ឃើញ​នៅក្នុង​ទស្សន​និមិត្ត​នោះ ?

តើ​សាវក​នេះ នឹង​សរសេរ​អំពីអ្វី ?

ហេតុអ្វី​បាន​ជា​នីហ្វៃ​ត្រូវ​បានដាក់​បញ្ញត្តិ​មិន​ឲ្យ​សរសេរ​ទស្សន​និមិត្ត​របស់​គាត់​ទាំងអស់ ?

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 14:18–27ដោយ​ស្ងាត់​ៗ។ បន្ទាប់​មក​ពិភាក្សា​ដោយ​ខ្លីៗ​ពី​ចម្លើយ ចំពោះ​សំណួរ​នៅ​លើ​ក្ដារខៀន ។

សូម​ពន្យល់ថា យោងយ៉ាងហោចណាស់ខគម្ពីរ​ទាំងនេះ​សំដៅ​ ​លើផ្នែក​នៃ​ការសរសេរ​របស់​យ៉ូហាន​នៅក្នុង​ព្រះគម្ពីរ​វិវរណៈ ។ គំនិត​សំខាន់​មួយ​នៃ​ព្រះគម្ពីរ​នោះគឺ​ថា ព្រះ​នឹង​យក​ជ័យ​ជំនះ​លើ​កម្លាំង​នៃ​អារក្ស ។ ដូច​ជា​យ៉ូហានដែរ នីហ្វៃ​ក៏​បាន​ឃើញ​ទស្សន​និមិត្ត​មួយ​អំពី​ចុង​បញ្ចប់​នៃ​ពិភពលោក ប៉ុន្ដែ​គាត់​ត្រូវ​បាន​បញ្ជា​មិន​ឲ្យ​សរសេរការណ៍ទាំងនោះទេ ដោយសារ​យ៉ូហាន​បាន​ទទួល​ខុសត្រូវ​ធ្វើ​កិច្ចការ​នេះ ។ បើ​មាន​ពេល អ្នក​អាច​បញ្ចប់​មេរៀន​នេះ ដោយ​ការពិភាក្សា​ខ្លី​មួយ អំពី​របៀប​ដែល​ព្រះគម្ពីរ​បរិសុទ្ធ និង ព្រះគម្ពីរ​មរមន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី « តាំង​នូវ​សេចក្ដី​ពិត » ពី​គ្នា​ទៅវិញ​ទៅ​មក ហើយ​ក្លាយ​ជា « តែ​មួយ » ( នីហ្វៃ​ទី​1 13:40–41) ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី1 14:7 ។ « កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ »

ព្រះគម្ពីរ​ពិពណ៌នា​ពី​ការស្ដារឡើង​វិញ​នៃ​ដំណឹងល្អ និង ការរៀបចំ​សាសនាចក្រ​ឡើងថា​ជា « កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ » ( នីហ្វៃទី1 14:7; នីហ្វៃទី3 21:9 ) ។ នៅក្នុង​អត្ថបទ​នេះ ពាក្យ ដ៏​ធំ មាន​ន័យ​ថា សំខាន់ និង មាន​ន័យ ចំណែក អស្ចារ្យ មាន​ន័យ​ថា មហិមា និង ការបំផុស​ដ៏​សម្បើម ។ កិច្ចការ និយាយ​អំពី​សកម្មភាព ឬ ការសម្រេច​បាន ។

នីហ្វៃទី1 14:14 ។ « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ »

អែលឌើរ នៀល អេ ម៉ាក់ស្វែល នៃកូរ៉ុម​នៃពួក​សាវក​ដប់​ពីរនាក់ បាន​ពន្យល់ពី​របៀប​ដែល​យើង​អាច « បំពាក់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ » ( នីហ្វៃ​ទី​1 14:14 ) ៖

« ដូច្នេះ ចូរ​យើង​មើល​មក​ខ្លួន​ឯង ។ ចំពោះ​សាសនាចក្រ ព្រះគម្ពីរ​បង្ហាញ​ថា ទាំង​ការផ្លាស់ប្តូរ​យ៉ាងឆាប់​រហ័ស និង ការរីកចម្រើន​ខាងវិញ្ញាណយ៉ាង​ខ្លាំង និង កំណើន​តួ​លេខ —ការណ៍​ទាំង​នេះ​កើត​ឡើង​ពី​មុន​ពេល​ដែល​ រាស្រ្ត​របស់​ព្រះ​នឹងត្រូវ « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត » —មិន​មែន​ដោយ​សព្វាវុធ​ទេ— ហើយ​ជាពេលដែល​សិរីល្អ​របស់​ព្រះអម្ចាស់ នឹង​ត្រូវ​បាន​ចាក់​ស្រោច​មក​លើ​ពួកគេ ( នីហ្វៃ​ទី​1 14:14; សូម​មើល​ផងដែរ ពេត្រុស​ទី​1 4:17; គ. និង ស. 112:25 ) ។ ព្រះអម្ចាស់​បានប្ដេជ្ញា ដើម្បី​មាន​មនុស្ស​ដែល​សាកល្បង បរិសុទ្ធ និង បានវាយ​ផ្ចាល ( សូម​មើល គ. និង ស. 100:16; 101:4; 136:31ហើយ ‹ គ្មាន​អ្វី​ដែល​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ធ្វើ​ទេ លើកលែង​តែ​អ្វី​នោះ​ដែល​ទ្រង់​នឹង​សម្រេច​ប៉ុណ្ណោះ › ( អ័ប្រាហាំ 3:17ព្រោះ​ខ្ញុំ​នឹង​ដឹកនាំ​អ្នក​មក​ជាមួយ » Ensign ខែ ឧសភា ឆ្នាំ 1988 ទំព័រ 8 ) ។

« បងប្អូន​ប្រុស​ស្រី​ទាំងឡាយ សមាជិក​សាសនាចក្រ មាន​ការជួប​ពិសេស​មួយ ។ នីហ្វៃ​បាន​ឃើញ​វា ។ ថ្ងៃ​មួយ​នៅ​ពេល​អនាគត គាត់​បាន​និយាយ​ថារាស្ដ្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញារបស់​ព្រះយេស៊ូវ ‹ ដែល​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី › នឹង​ត្រូវ​បាន​ ‹ ប្រដាប់​​អាវុធដោយសេចក្ដី​សុចរិត និង ដោយ​ព្រះចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ › (នីហ្វៃ​ទី1 14:14) ។ វា​នឹង​កើតឡើង បន្ទាប់​ពី​ពេល​ណា សមាជិក​កាន់តែច្រើន​ឡើងៗ ក្លាយជាពួកបរិសុទ្ធដ៏ពិត​ និង មាន​ការឧទ្ទិស​នៅក្នុងការប្រព្រឹត្តិ » ( « ការប្រែចិត្ត » Ensign ខែ វិច្ឆិកា ឆ្នាំ 1991 ទំព័រ 32 ) ។