មេរៀនទី 16
នីហ្វៃទី 1 15
សេចក្តីផ្ដើម
ក្រោយពីនីហ្វៃ បានទទួលការនិមិត្តមួយ ស្រដៀងនឹងការនិមិត្តដែលឪពុករបស់គាត់បានទទួល គាត់បានត្រឡប់ទៅត្រសាលរបស់ឪពុកគាត់វិញ ។ នៅទីនោះ គាត់បានឃើញបងៗរបស់គាត់កំពុងឈ្លោះគ្នាអំពីការបង្រៀនរបស់លីហៃ ។ នីហ្វៃ បានស្ដីបន្ទោសដល់បងៗរបស់គាត់ចំពោះចិត្តរឹងរូសរបស់ពួកគេ ហើយបានរំឭកពួកគេពីរបៀបដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ។ បន្ទាប់មក គាត់បានពន្យល់ពីការបង្រៀនរបស់លីហៃខ្លះៗអំពីមែកធម្មជាតិនៃដើមអូលីវ និង ន័យនៃការនិមិត្តរបស់លីហៃអំពីដើមឈើជីវិត ។ នីហ្វៃទី1 15 ភាពផ្ទុយគ្នារវាង ការខិតខំដ៏ឧស្សាហ៍របស់នីហ្វៃ ដើម្បីរកសេចក្ដីពិត ជាមួយនឹងការខិតខំតាមធម្មតានៃបងប្រុសរបស់គាត់ ( សូមមើល នីហ្វៃទី1 15:9 –11 ) ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 15:1–11
បងៗរបស់នីហ្វៃ ត្អូញត្អែរថា ពួកគេមិនយល់ពីទស្សននិមិត្តរបស់លីហៃនោះទេ
សុំឲ្យសិស្សរាយចុះសកម្មភាពចំនួនបីបួនដែលត្រូវការការខំប្រឹងខាងផ្នែករបស់យើង មុនពេលយើងអាចរីករាយនឹងលទ្ធផល ។ អ្នកអាចកត់ត្រាចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ ( ចម្លើយទាំងអស់ អាចរួមមានកិច្ចការសាលា សួនច្បារ ការលេងឧបករណ៍ភ្លេង ការលេងកីឡា និង លំហាត់ប្រាណ ។ សូមអញ្ជើញសិស្សគិតអំពីគំរូ ដែលពួកគេបានមានបទពិសោធន៍ ) ។
-
សម្រាប់សកម្មភាពដែលអ្នកគិតដល់ តើអ្នកឃើញទំនាក់ទំនងអ្វីរវាងការខំប្រឹងដែលអ្នកធ្វើ និង លទ្ធផលដែលមកតាមក្រោយ ?
ក្រោយពីសិស្សឆ្លើយនឹងសំណួរនេះហើយ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកគំរូស្រដៀងគ្នាមួយ នៅក្នុងមេរៀននេះ នៅពេលពួកគេសិក្សានៅក្នុងនីហ្វៃទី1 15 ។
សូមប្រាប់សិស្សថា នីហ្វៃទី1 15 ចាប់ផ្ដើមដោយ នីហ្វៃត្រឡប់ទៅត្រសាលរបស់ឪពុកគាត់វិញ ក្រោយពីទទួលបាននូវទស្សននិមិត្តមួយស្រដៀងនឹង ទស្សននិមិត្តរបស់លីហៃដែរ ។ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 15:1–2, 7ឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលនីហ្វៃបានជួបប្រទះ នៅពេលគាត់បានត្រឡប់ទៅត្រសាលរបស់ឪពុកគាត់វិញ ។
-
តើនីហ្វៃបានរកឃើញអ្វី នៅពេលគាត់បានត្រឡប់ទៅត្រសាលរបស់ឪពុកគាត់វិញ ?
-
តើបងប្អូនប្រុសរបស់នីហ្វៃឈ្លោះគ្នាអំពីរឿងអ្វី ? ហេតុអ្វី ?
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 15:3 ឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់រកមើលហេតុផលដែលបងៗរបស់នីហ្វៃ ពិបាកនឹងយល់ពីរឿងដែលលីហៃបានបង្រៀនដល់ពួកគេ ។
-
យោងតាម នីហ្វៃទី1 15:3 ហេតុអ្វីបានជាបងប្អូនប្រុសរបស់នីហ្វៃមានការលំបាក ក្នុងការយល់ពីរឿងដែលលីហៃបានបង្រៀនដល់ពួកគេ ?
-
តើនីហ្វៃបានធ្វើអ្វី ដើម្បីដឹងពីសេចក្ដីពិតខាងវិញ្ញាណ ? ( ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ អ្នកអាចឲ្យពួកគេអាន នីហ្វៃទី1 10:17 ) ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 15:8 ឮៗ ។
-
សូមគិតថា នីហ្វៃទើបតែទទួលបានការនិមិត្តពីស្ថានសួគ៌ ជាការឆ្លើយតបទៅនឹងសំណួររបស់គាត់ ( សូមមើល នីហ្វៃទី1 11–14) តើហេតុអ្វីបានជាវាធម្មតាចំពោះគាត់ ដើម្បីសួរបងៗរបស់គាត់ បើសិនជាពួកគេមានសំណួរអំពីព្រះអម្ចាស់ ?
សុំឲ្យសិស្សម្នាក់អាន នីហ្វៃទី1 15:9 ឮៗ ។ បន្ទាប់មក សុំឲ្យសិស្សម្នាក់ទៀតសរសេរនូវចម្លើយរបស់បងប្រុសនីហ្វៃនៅលើក្ដារខៀន ៖
នៅលើក្ដារខៀន សូមគូសបន្ទាត់នៅពីក្រោមឃ្លា « យើងមិនទានបានសូមទេ » ។
-
តើបងៗរបស់នីហ្វៃ មិនបានធ្វើអ្វីខ្លះ ?
សូមសរសេរចម្លើយថា ( សុំដល់ព្រះអម្ចាស់ អធិស្ឋាន ឬ សួរព្រះអម្ចាស់ ) ជាប្រយោគនៅលើក្ដារខៀន ដូច្នេះគេអានថា ៖
( និយាយម្យ៉ាងទៀតថា « យើងមិនបានសួរទេ ពីព្រោះព្រះអម្ចាស់មិនបានមានបន្ទូលមកកាន់យើងទេ » ) ។
-
តើមានបញ្ហាអ្វី នៅក្នុងការគិតរបស់លេមិន និងលេមយួល ?
សូមប្រាកដថា សិស្សដឹងពីគុណវិបត្តនៃការគិតរបស់បងប្រុសនីហ្វៃ ។ សូមអញ្ជើញពួកគេឲ្យរៀបចំ ឬ សរសេរប្រយោគនោះម្ដងទៀតនៅលើក្ដារខៀន ដូច្នេះវានឹងពិពណ៌នាយ៉ាងច្បាស់ពីមូលហេតុដែលបងប្រុសរបស់នីហ្វៃ មិនបានទទួលជំនួយពីព្រះអម្ចាស់ ឲ្យយល់ពីការបង្រៀនរបស់លីហៃ ។ ចម្លើយដែលអាចមានដូចជា « ព្រះអម្ចាស់មិនបានឲ្យយើងដឹងរឿងបែបនេះទេ ដោយសារយើងមិនបានសុំដល់ទ្រង់ » និង « ដោយសារយើងមិនបានសួរដល់ព្រះអម្ចាស់ នោះទ្រង់នឹងមិនឲ្យយើងដឹងពីរឿងទាំងនេះទេ » ។
សុំឲ្យសិស្សម្នាក់អាន នីហ្វៃទី1 15:10–11 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលសេចក្ដីពិត ដែលនីហ្វៃបានបង្រៀនដល់បងៗរបស់គាត់ ដើម្បីជួយពួកគេឲ្យរៀនពីរបៀបដើម្បីទទួលបានចម្លើយមកពីព្រះ ។
-
តើការប្រឹក្សាអ្វីដែលនីហ្វៃបានផ្ដល់ទៅបងប្រុសរបស់គាត់ ដើម្បីជួយពួកគេឲ្យយល់ពីពាក្យសម្ដីរបស់ឪពុករបស់ពួកគេ និង ទទួលបានចម្លើយមកពីព្រះ ? ( នីហ្វៃ បានប្រឹក្សាបងៗរបស់គាត់ កុំធ្វើចិត្តរបស់ពួកគេរឹងរូស ឲ្យសុំដោយសេចក្ដីជំនឿ ឲ្យជឿថាពួកគេនឹងទទួលបានចម្លើយ និង ឲ្យឧស្សាហ៍ព្យាយាមក្នុងការកាន់តាមព្រះបញ្ញត្តិ ។ សូមជួយសិស្សឲ្យឃើញថា នីហ្វៃបានដឹងពីតម្លៃនៃគោលការណ៍ទាំងនេះ ដោយសារគាត់បានធ្វើតាមវាដោយខ្លួនគាត់ និង បានទទួលវិវរណៈដែលជាលទ្ធផលមួយ ) ។
ដើម្បីជួយសិស្សឲ្យស្គាល់គោលការណ៍ ចេញពីខគម្ពីរទាំងនេះ សូមសរសេរអ្វីខាងក្រោមនេះនៅលើក្ដារខៀន ៖
-
ដោយផ្អែកលើអ្វីដែលយើងបានអាននៅក្នុង នីហ្វៃទី1 15:10–11 តើយើងអាចបំពេញប្រយោគនេះដោយរបៀបណា ?
សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួរតែបង្ហាញការយល់ថា ប្រសិនបើយើងសុំដល់ព្រះដោយនូវសេចក្ដីជំនឿ និង គោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ នោះយើងនឹងរៀបចំដើម្បីទទួលវិវរណៈ និង ការណែនាំមកពីទ្រង់ ។ ( អ្នកអាចសរសេរគោលការណ៍នេះ នៅលើក្ដារខៀន ) ។
សូមរៀបចំសំណួរខាងក្រោមទាំងនេះ ដាក់លើក្ដារខៀន ឬ ជាក្រដាសសម្រាប់ចែកមុនបង្រៀនមេរៀន ៖
-
តើអ្នកអាចពន្យល់គោលការណ៍នេះ ដើម្បីជួយនរណាម្នាក់ឲ្យយល់ពីរបៀបដែលត្រូវបានបង្រៀនដោយព្រះអម្ចាស់ និង យល់ពីសេចក្ដីពិតខាងវិញ្ញាណដោយរបៀបណា ?
-
តើការខិតខំផ្ទាល់ខ្លួនរបស់អ្នក បានប៉ះពាល់ដល់សមត្ថភាពរបស់អ្នកដើម្បីទទួលបានការណែនាំរបស់ព្រះអម្ចាស់ និង យល់ពីដំណឹងល្អយ៉ាងដូចម្ដេច ?
សូមរៀបចំសិស្សជាគូៗ ។ នៅក្នុងដៃគូនីមួយៗ សូមឲ្យម្នាក់សញ្ជឹងគិតពីសំណួរទីមួយ និង ម្នាក់ទៀតសញ្ជឹងគិតអំពីសំណួរទីពីរ ។ សូមឲ្យពួកគេចែកចាយចម្លើយរបស់ពួកគេជាមួយនឹងគ្នាទៅវិញទៅមក ។ ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាចម្លើយរបស់ពួកគេហើយ សូមអញ្ជើញសិស្សពីរបីនាក់ចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមបញ្ជាក់ថា ការខិតខំ និង បំណងប្រាថ្នារបស់យើងដើម្បីស្វែងរកការដឹកនាំពីព្រះវិញ្ញាណ អាចមានឥទ្ធិពលដ៏ដ៏សំខាន់ចំពោះទីបន្ទាល់របស់យើង និង ភាពជិតស្និទ្ធរបស់យើងទៅនឹងព្រះអម្ចាស់ ។
នីហ្វៃទី1 15:12–20
នីហ្វៃពន្យល់ពីការខ្ចាត់ខ្ចាយ និង ការប្រមូលផ្ដុំនៃអ៊ីស្រាអែល
សូមសង្ខេបដោយខ្លីៗនូវ នីហ្វៃទី1 15:12–20 ។ សូមពន្យល់ថា ដើម្បីជួយដោះស្រាយការប្រកែកគ្នារបស់បងប្រុសគាត់ នីហ្វៃបានបង្រៀនពួកគេអំពី ន័យនៃការព្យាករណ៍របស់លីហៃអំពី « មែកកំណើតទាំងឡាយនៃដើមអូលីវ » និង ពួកសាសន៍ដទៃ ( សូមមើល នីហ្វៃទី1 10:12–14; 15:7) ។ សូមពន្យល់ថា ដើមអូលីវតំណាងឲ្យវង្សអ៊ីស្រាអែល ។ ដោយសារគ្រួសាររបស់លីហៃ បានចាកចេញពីទីក្រុងយេរូសាឡិម ហើយបានបែកចេញពីវង្សអ៊ីស្រាអែលផ្សេងទៀត វាដូចជាមែកមួយដែលបានបាក់ចេញពីដើមអូលីវ ( សូមមើល នីហ្វៃទី1 15:12 ) ។ គាត់បានពន្យល់បន្ថែមទៀតថា នៅក្នុងថ្ងៃចុងក្រោយ ជាច្រើនឆ្នាំក្រោយពីកូនចៅរបស់លីហៃ បាន « ចុះអន់ថយក្នុងការឥតជំនឿ » ( នីហ្វៃទី1 15:13 ) ភាពពេញលេញនៃដំណឹងល្អ នឹងត្រូវបានផ្ដល់ទៅដល់ពួកសាសន៍ដទៃ ។ បន្ទាប់មក ពួកសាសន៍ដទៃនឹងនាំដំណឹងល្អមកកាន់កូនចៅរបស់លីហៃ តាមរយៈការស្ដារឡើងវិញនូវចំណេះដឹងអំពីព្រះអង្គសង្គ្រោះរបស់ពួកគេ និង ចំពោះពរជ័យក្នុងសេចក្ដីសញ្ញាឪពុករបស់ពួកគេ ។ ការណ៍នេះដូចជា ការប្រមូលផ្ដុំ និង ការបំបៅជាប់នៃមែកទៅនឹងដើមអូលីវរបស់ពួកគេមកវិញ ( សូមមើល នីហ្វៃទី1 15:13–17) ។ ការស្ដារឡើងវិញនេះ នឹងកើតឡើងមិនត្រឹមតែសម្រាប់កូនចៅរបស់លីហៃប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់ទាំងអស់គ្នានៃវង្សអ៊ីស្រាអែល ( សូមមើល នីហ្វៃទី1 15:18–20; សូមមើលផងដែរ នីហ្វៃទី1 10:12–14) ។
សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់រក្សាសេចក្ដីសន្យារបស់ទ្រង់ និង ចាំអំពីសេចក្ដីសញ្ញាទាំងឡាយរបស់ទ្រង់ជាមួយនឹងកូនចៅរបស់ទ្រង់ ។ ទ្រង់ចង់ឲ្យទាំងអស់គ្នាទទួលបាននូវពរជ័យនៃដំណឹងល្អ ។
នីហ្វៃទី1 15:21–36
នីហ្វៃឆ្លើយនឹងសំណួររបស់បងប្រុសរបស់គាត់ អំពីការនិមិត្តរបស់លីហៃ
សូមពន្យល់ថា នៅក្នុងការរំឭកអំពី នីហ្វៃទី1 15 យើងអាននូវចម្លើយរបស់នីហ្វៃចំពោះសំណួរបងប្រុសរបស់គាត់អំពីការនិមិត្តរបស់លីហៃ ។ នីហ្វៃបានប្រើអ្វីដែលគាត់បានរៀននៅក្នុងការនិមិត្តផ្ទាល់ខ្លួនរបស់គាត់ ដើម្បីបង្រៀនពួកគេ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅលើក្ដារខៀន ឬ ជាក្រដាសសម្រាប់ចែក ។ សូមអញ្ជើញសិស្សទាយនូវពាក្យ ឬ ឃ្លាដែលគួរតែបំពេញនៅក្នុងប្រយោគនីមួយៗ ។
-
« នៅក្នុង … យើងអាចរកបាននូវអំណាចដើម្បីតតាំងនឹងការល្បួង » ។
-
« មួយ … មានអំណាចដើម្បីលើកកម្លាំងពួកបរិសុទ្ធ និង ប្រដាប់ពួកគេដោយព្រះវិញ្ញាណ » ។
-
« របស់គាត់ គឺជាអំណោយមួយដ៏មានតម្លៃបំផុត ដែលទ្រង់បានប្រទានឲ្យដល់យើង » ។
នៅពេលសិស្សពីរបីនាក់ បានចែកចាយនូវការទាយរបស់ពួកគេ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី1 15:23–24ឮៗ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកឃ្លាមួយ នៅក្នុងវគ្គនេះ ដែលនឹងជួយពួកគេឲ្យបំពេញសេចក្ដីថ្លែងការណ៍ដោយប្រធាន ប៊ែនសឹន យ៉ាងត្រឹមត្រូវ ។ ក្រោយពីគេអានបានច្រើនខគម្ពីរហើយ សូមឲ្យសិស្សទស្សន៍ទាយម្ដងទៀតនូវពាក្យ ឬ ឃ្លាដែលបំពេញនូវសេចក្ដីថ្លែងការណ៍នីមួយៗ ។ សូមប្រាប់ចម្លើយត្រឹមត្រូវជាមួយនឹងសិស្សក្នុងថ្នាក់ ។ ( ចម្លើយ ៖ 1—ព្រះបន្ទូលនៃព្រះ; 2— ព្រះបន្ទូលនៃព្រះ; 3— ព្រះបន្ទូល ។ [ សូមមើល « អំណាចនៃព្រះបន្ទូល » Ensign ខែ ឧសភា ឆ្នាំ 1986 ទំព័រ 80, 82 ។ ] )
សូមឲ្យសិស្សស្វែងយល់នៅក្នុង នីហ្វៃទី1 15:24–25ដោយស្ងាត់ៗ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ រកមើលនូវពរជ័យខ្លះក្នុងការធ្វើតាមព្រះបន្ទូលនៃព្រះនៅក្នុងខគម្ពីរទាំងនេះ ។ សុំឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀត រកមើលពាក្យ ឬ ឃ្លាដែលស្នើពីរបៀបដែលយើងគួរតែធ្វើតាមព្រះបន្ទូលនៃព្រះ ដើម្បីទទួលបាននូវពរជ័យទាំងនោះ ។ សូមឲ្យក្រុមនីមួយៗ ចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។
-
តើយើងត្រូវធ្វើអ្វី ដើម្បី « ស្ដាប់ » « កាន់តាមខ្ជាប់ » និង « គោរព » តាមព្រះបន្ទូលនៃព្រះ ? ( ចម្លើយអាចរួមមាន ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ការស្ដាប់ និង ការគោរពតាមការប្រឹក្សានៃអ្នកដឹកនាំសាសនាចក្រដែលត្រូវបានបំផុសគំនិត និង ការស្វែងរក និង ការធ្វើតាមវិវរណៈផ្ទាល់ខ្លួន តាមរយៈការអធិស្ឋាន ) ។
សូមអញ្ជើញសិស្សឲ្យនិយាយជាសម្ដីរបស់ខ្លួនឯងផ្ទាល់ នូវគោលការណ៍មួយដែលសង្ខេបអ្វីដែលខគម្ពីរទាំងនេះ បានបង្រៀនអំពីការសិក្សាព្រះគម្ពីរ និង ពរជ័យដែលវានាំមកដល់ក្នុងជីវិតរបស់យើង ។ ចម្លើយដែលអាចមានមួយ គឺ ការសិក្សា និង ការធ្វើតាមព្រះបន្ទូលនៃព្រះប្រចាំថ្ងៃ ពង្រឹងយើងប្រឆាំងនឹងការល្បួងរបស់សាតាំង ។ ដើម្បីផ្ដល់ឱកាសដល់សិស្ស ដើម្បីថ្លែងទីបន្ទាល់នៃគោលការណ៍នេះ សូមសួរ ៖
-
តើនៅពេលណាដែលការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនប្រចាំថ្ងៃ បានពង្រឹងអ្នកប្រឆាំងនឹងការល្បួង ? ( សូមរំឭកសិស្សថា ពួកគេមិនចាំបាច់ចែកចាយបទពិសោធដែលផ្ទាល់ខ្លួនពេកនោះទេ ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សេចក្ដីពិតទាំងនេះ ពិតជាសំខាន់ណាស់ ដែលព្រះវរបិតាសួគ៌បានផ្ដល់ទស្សននិមិត្តទៅដល់លីហៃ និង នីហ្វៃ យ៉ាងច្បាស់ ដែលតំណាងឲ្យព្រះបន្ទូលនៃព្រះ ជាដំបងដែកមួយ ។ ទាំងឪពុក និង កូនប្រុសបានដឹងថា ការកាន់តាមការដឹកនាំដ៏រឹងមាំ ដ៏ត្រង់ ដ៏ទុកចិត្តបាននេះ គឺជា របៀបតែមួយគត់ ដើម្បីបន្ដនៅលើផ្លូវដ៏ត្រង់ ហើយចង្អៀតនោះ ដែលនាំទៅរកព្រះអង្គសង្គ្រោះរបស់យើង ( « ព្រះគម្ពីរដ៏បរិសុទ្ធ ៖ អំណាចនៃព្រះ ចំពោះសេចក្ដីសង្គ្រោះរបស់យើង » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 25 ) ។
សូមរំឭកសិស្សថា នៅក្នុងទស្សននិមិត្តរបស់លីហៃ អ្នកដែលកាន់ខ្ជាប់តាមដំបងដែកនេះ ត្រូវបានដឹកនាំដោយសុវត្ថិភាពកាត់អ័ព្ទនៃសេចក្ដីងងឹត ដែលតំណាងឲ្យការល្បួងនៃអារក្ស ( សូមមើល នីហ្វៃទី1 12:17 ) ។
សូមសង្ខេបដោយខ្លីក្នុង នីហ្វៃទី 15:26 –29 ។ សូមប្រាប់សិស្សថា បងៗរបស់នីហ្វៃ បានសុំគាត់ឲ្យពន្យល់ពីន័យនៃទន្លេដែលឪពុករបស់ពួកគេបានឃើញនៅក្នុងទស្សននិមិត្តរបស់គាត់ ។ គាត់បានពន្យល់ថា វាតំណាងឲ្យស្ថាននរកដ៏អាក្រក់ដែលរៀបចំសម្រាប់ពួកទុច្ចរិត ដែលញែកពួកគេចេញពីព្រះ និង រាស្ដ្ររបស់ទ្រង់ ។
-
តើនីហ្វៃបានសម្គាល់អ្វីអំពីទន្លេដែលហូរ ដែលឪពុករបស់គាត់មិនបានកត់សម្គាល់ ? ( ទឹកនោះ កខ្វក់ ) ។
សូមពន្យល់ថា នៅក្នុង នីហ្វៃទី1 15:33–36នីហ្វៃបង្រៀនអំពីយុត្តិធម៌នៃព្រះ និង ហេតុផលដែលពួកទុច្ចរិត នឹងត្រូវបំបែកចេញពីពួកសុចរិត ។ សូមអញ្ជើញសិស្សបីបួននាក់ ឲ្យប្ដូរវេនគ្នាអានឮៗនៅក្នុង នីហ្វៃទី1 15:33–36 ។
-
ហេតុអ្វីបានជាពួកទុច្ចរិតនឹងត្រូវញែកចេញពីពួកសុចរិត ?
-
តើការដឹងថាគ្មានមនុស្សណាមិនស្អាត អាចចូលក្នុងនគរនៃព្រះបានឡើយ បានជួយលេមិន និង លេមយួលបានយ៉ាងដូចម្ដេច ?
សូមលើកទឹកចិត្តសិស្សឲ្យគិតពីគោលការណ៍ទាំងឡាយ ដែលពួកគេបានរៀននៅក្នុង នីហ្វៃទី1 15ដោយការសញ្ជឹងគិតនូវសំណួរខាងក្រោមដោយស្ងាត់ៗ៖
-
តើតាមរបៀបណា ដែលការនិមិត្តរបស់លីហៃ និង នីហ្វៃបានបង្ហាញពីចំណាប់ព្រះទ័យរបស់ព្រះមកលើលេមិន និង លេមយួល ? តើតាមរបៀបណា ដែលការនិមិត្តនោះបង្ហាញពីចំណាប់ព្រះទ័យរបស់ព្រះមកលើអ្នក ?
-
តើអ្នកអាចធ្វើអ្វីបាន ដើម្បីអនុវត្តគោលការណ៍ទាំងឡាយ ដែលអ្នកបានរៀន នៅពេលអ្នកបានសិក្សានៅក្នុងជំពូកនេះ ? ( អ្នកអាចអញ្ជើញសិស្សឲ្យសរសេរចម្លើយចំពោះសំណួរនេះ នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រានៅក្នុងថ្នាក់របស់ពួកគេ ) ។
សូមគិតពីការបញ្ចប់មេរៀនដោយការអាន នីហ្វៃទី1 15:25 ម្ដងទៀតក្នុងថ្នាក់ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យដែលមក នៅពេលយើងស្ដាប់តាមព្រះបន្ទូលនៃព្រះ និង រក្សាព្រះបញ្ញត្តិរបស់ទ្រង់ ។ សូមបញ្ជាក់ដល់ពួកគេពីសេចក្ដីស្រឡាញ់ដ៏មហិមា ដែលព្រះមានសម្រាប់ពួកគេ ហើយថាទ្រង់នឹងប្រទានពរដល់ពួកគេនៅក្នុងការខិតខំក្នុងសេចក្ដីសុចរិតរបស់ពួកគេ ។