មេរៀនទី 38
នីហ្វៃទី 2 28
សេចក្តីផ្ដើម
នីហ្វៃបានព្យាករអំពីលក្ខខណ្ឌឧបសគ្គខ្លះៗនៅក្នុងជំនាន់ចុងក្រោយ រួមមានទាំងការបង្រៀនខុសឆ្គង និង អំនួតនៃសាសនាចក្រជាច្រើនដែលបានរីកដុះដាលឡើង ។ គាត់បានបង្រៀនពីរបៀបដើម្បីស្គាល់គោលលទ្ធិក្លែងក្លាយ និង ឥរិយាបថខាងលោកិយ ហើយគាត់បានព្រមានពីរបៀបដែលសាតាំងនឹងព្យាយាមដើម្បីទាក់ទាញយើងពីសេចក្ដីសុចរិត ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 28:1–19
នីហ្វៃរៀបរាប់ពីសាសនាចក្រក្លែងក្លាយ និង លទ្ធិក្លែងក្លាយទាំងឡាយនៅជំនាន់របស់យើង
សូមគូសទីសម្គាល់នៃការព្រមានដែលស្រដៀងគ្នានៅក្នុងវប្បធម៌របស់អ្នក នៅលើក្ដារខៀន ។ ឧទាហរណ៍ អ្នកអាចគូសរូបសញ្ញាចរាចរណ៍មួយ ឬ ក៏និមិត្តសញ្ញាទំនាក់ទំនងមួយដែលធាតុជាក់លាក់មួយ គឺបង្កគ្រោះថ្នាក់ ឬ ដែលពុល ។
-
តើអ្វីជាគោលបំណងនៃសញ្ញាទាំងនេះ ?
សូមពន្យល់ថា ព្រះគម្ពីរមរមនអាចជួយយើងឲ្យឃើញពីសញ្ញាព្រមានទាំងឡាយនៃឥទ្ធិពលដែលគ្រោះថ្នាក់ខាងវិញ្ញាណ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានពន្យល់ថា គោលបំណងមួយនៃព្រះគម្ពីរមរមនគឺដើម្បីផ្សាយពីរបៀបដែលឧបសគ្គ និង សត្រូវផ្សេងទៀតរបស់ព្រះគ្រីស្ទនឹងធ្វើការនៅក្នុងជំនាន់ចុងក្រោយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊ែនសឹន ៖
« ព្រះគម្ពីរមរមនសម្តែងសេចក្ដីពិតចំពោះសត្រូវទាំងឡាយនៃព្រះគ្រីស្ទ ។ វាបញ្ចូលលទ្ធិក្លែងក្លាយទាំងឡាយ ។ … វាពង្រឹងពួកអ្នកដើរតាមព្រះគ្រីស្ទដោយរាបសាប្រឆាំងនឹងការរចនាដ៏អាក្រក់ យុទ្ធសាស្ដ្រ និង គោលលទ្ធិនៃអារក្សនៅក្នុងជំនាន់របស់យើង ។ ប្រភេទនៃអ្នកក្បត់សាសនានៅក្នុងព្រះគម្ពីរមរមនគឺស្រដៀងនឹងប្រភេទដែលមាននាសព្វថ្ងៃនេះ » ( « The Book of Mormon Is the Word of God » Ensignខែ មករា ឆ្នាំ 1988 ទំព័រ 3 ) ។
-
តើព្រះគម្ពីរមរមនបង្ហាញពីសត្រូវនៃព្រះគ្រីស្ទដោយរបៀបណា ? ( វារួមមានដំណើររឿងរបស់ប្រជាជនដែលបានព្យាយាមដឹកនាំអ្នកដទៃឲ្យលែងមានសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ ។ វាអនុញ្ញាតឲ្យយើងមើលឃើញកំហុស និង លទ្ធិក្លែងក្លាយរបស់ពួកគេ ) ។
-
តើព្រះគម្ពីរមរមនពង្រឹងយើង ប្រឆាំងនឹងឧបសគ្គនោះដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនបង្ហាញលទ្ធិក្លែងក្លាយរបស់ពួកអារក្ស និង ពង្រឹងយើងប្រឆាំងនឹងការរចនាដ៏អាក្រក់របស់វាទាំងឡាយ ។សូមពន្យល់ថា សិស្សនឹងឃើញគំរូមួយនៃរឿងនេះនៅក្នុង នីហ្វៃទី 2 28 ។ ជំពូកនេះ រួមមានការព្យាករណ៍មួយរបស់នីហ្វៃអំពីថ្ងៃចុងក្រោយ ។ នៅក្នុងការព្យាករណ៍នេះ នីហ្វៃបានព្រមានអំពីការបង្រៀនក្លែងក្លាយដែលនឹងកើតមានទូទៅនៅក្នុងជំនាន់របស់យើង ។
សូមអញ្ជើញសិស្សឲ្យសិក្សា នីហ្វៃទី 2 28:3–9 ដោយស្ងាត់ៗ ដោយស្វែងរកការព្រមានរបស់នីហ្វៃអំពីការបង្រៀនក្លែងក្លាយទាំងនោះ ។ សូមបង្ហាញថា នីហ្វៃទី 2 28:7–9 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំវគ្គនេះឲ្យលេចដាច់ពីគេ ដើម្បីពួកគេអាចរកវាឃើញដោយងាយស្រួល ។ ក្រោយពីសិស្សមានពេលសិក្សាវគ្គនេះគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សបីបួននាក់ឡើងមកកាន់ក្ដារខៀន ។ សូមឲ្យពួកគេម្នាក់ៗសរសេរការបង្រៀន ឬ លទ្ធិក្លែងក្លាយមួយពីក្នុងវគ្គនេះ ដោយដាក់ខគម្ពីរដែលវាដកស្រង់ផង ។ បន្ទាប់មកសូមសួរសិស្សផ្សេងទៀត ថាតើពួកគេបានសម្គាល់ឃើញការបង្រៀន ឬ លទ្ធិក្លែងក្លាយផ្សេងទៀតនៅក្នុងវគ្គនេះទេ ។ ប្រសិនបើពួកគេមាន សូមអញ្ជើញពួកគេឲ្យបន្ថែមទៅលើបញ្ជីនៅលើក្ដារខៀននោះ ។
ដើម្បីជួយសិស្សឲ្យពិភាក្សាពីគោលលទ្ធិ និង លទ្ធិក្លែងក្លាយពីរបីទាំងនេះ សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្វីជាឧទាហរណ៍សម័យទំនើបមួយ នៃលទ្ធិក្លែងក្លាយទាំងនេះមួយ ? ( សូមធានាថា សិស្សក្នុងថ្នាក់មិនបញ្ចេញឈ្មោះជាក់លាក់ណាមួយនៃសាសនាចក្រផ្សេង នៅពេលពួកគេឆ្លើយតបនឹងសំណួរនេះ ) ។
-
តើលទ្ធិក្លែងក្លាយនេះ រារាំងមនុស្សមិនឲ្យធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌របស់យើងដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 28:12–14 ឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ស្វែងរកការព្រមានរបស់នីហ្វៃអំពីអ្វីដែលនឹងកើតឡើងចំពោះសាសនាចក្រ និង មនុស្សនៅថ្ងៃចុងក្រោយជាច្រើនដោយសារតែអំនួត និង គោលលទ្ធិក្លែងក្លាយទាំងឡាយ ។
-
តើអំនួត និង ការបង្រៀនក្លែងក្លាយជះឥទ្ធិពលលើមនុស្សយ៉ាងណាដែរ ?
-
ហេតុអ្វីបានជា « ពួកអ្នកដើរតាមព្រះគ្រីស្ទដោយរាបសា » មិនត្រូវបានដឹកនាំឲ្យវង្វេងដោយសារអំនួត និង ភាពទុច្ចរិត ? តើយើងអាចចៀសវាងការបោកបញ្ឆោតដោយ « សិក្ខាបទទាំងឡាយនៃមនុស្ស » ដោយរបៀបណា ? ( អ្នកគួរតែពន្យល់ថាឃ្លា « សិក្ខាបទទាំងឡាយនៃមនុស្ស » យោងទៅលើការបង្រៀនរបស់មនុស្ស— ផ្ទុយពីការបង្រៀនរបស់ព្រះអម្ចាស់ ) ។
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី 2 28:15–16, 19 ដោយស្ងាត់ស្ងៀម ដោយស្វែងរកលទ្ធផលនៃការបង្រៀនក្លែងក្លាយទាំងឡាយ ។
-
តើពាក្យ ឬ ឃ្លាអ្វីខ្លះ ដែលអ្នកឃើញនៅក្នុងខគម្ពីរទាំងនេះដែលរៀបរាប់ពីលទ្ធផលនៃអំនួត និង ការបង្រៀនក្លែងក្លាយនោះ ?
នីហ្វៃទី 2 28:20–32
នីហ្វៃព្រមានអំពីរបៀបដែលសាតាំងព្យាយាមបោកបញ្ឆោតយើង
សូមចែកចាយរឿងខាងក្រោមជាមួយនឹងសិស្ស ៖
ខណៈពេលដែលមានកិច្ចការនៅក្នុងទី្វបអាហ្វ្រិក ប្រធាន ប៊យដ៍ ឃេ. ផាកកឺ បានទៅមើលសត្វនៅទីបម្រុងល្បែងមួយ ។ គាត់បានកត់សម្គាល់ថា សត្វនៅក្នុងប្រហោងទឹករាក់មួយមានការភិតភ័យ ។ នៅពេលគាត់សួរអ្នកមគ្គុទេសន៍ពីមូលហេតុដែលសត្វនេះមិនផឹកទឹក នោះអ្នកមគ្គុទេសន៍បាននិយាយថា គឺដោយសារមានសត្វក្រពើ ។ ប្រធាន ផាកកឺ បាននឹកឃើញថា ៖
« ខ្ញុំដឹងថា គាត់ប្រាកដជានិយាយលេងហើយ នោះខ្ញុំបានសួរគាត់ដោយម៉ឺងម៉ាត់ថា ‹ តើមានបញ្ហាអ្វី ? › ចម្លើយម្ដងទៀតនោះគឺ ៖ ‹ ក្រពើ › ។ …
« គាត់អាចនិយាយថា ខ្ញុំមិនជឿគាត់ទេ ហើយគាត់សម្រេចចិត្ត តាមដែលខ្ញុំគិត ថាគាត់នឹងបង្រៀនមេរៀនមួយដល់ខ្ញុំ ។ យើងបានបើកឡានទៅកន្លែងផ្សេងទៀត ដែលមានឡានចតនៅលើទំនប់មួយពីលើប្រហោងភក់ដែលយើងអាចមើលទៅក្រោមបាន ។ គាត់បាននិយាយថា ‹ នៅទីនោះ › ។ ‹ មើលខ្លួនឯងទៅ › ។
« ខ្ញុំមិនអាចមើលឃើញអ្វីទេ លើកលែងតែភក់ ទឹកបន្ដិច និង សត្វដែលភ័យនោះនៅពីចម្ងាយ ។ ហើយបន្ទាប់មក ខ្ញុំបានឃើញវាម្ដងទាំងអស់ !—ក្រពើមួយដ៏ធំ ដែលដេកនៅក្នុងភក់នោះ រង់ចាំសត្វដែលភ្លេចខ្លួនខ្លះៗស្រេកទឹកខ្លាំង ដែលនឹងមកផឹកទឹកនោះ ។
« ភ្លាមនោះ ខ្ញុំក្លាយជាអ្នកជឿមួយ ! នៅពេលគាត់អាចឃើញថា ខ្ញុំចង់ស្ដាប់ហើយ គាត់បានបន្ដមេរៀននោះ ។ គាត់បាននិយាយថា ‹ មានក្រពើជាច្រើននៅពេញឧទ្យាននេះ មិនមែនមានតែនៅក្នុងទន្លេនោះទេ › ។ យើងមិនមានទឹកណាដែលគ្មានក្រពើមួយក្បាល នៅកន្លែងណាមួយក្បែរវានោះទេ ហើយអ្នកគួរតែជឿវាទៅ › ។ …
« ពេលធ្វើដំណើរមួយទៀតទៅទ្វីបអាហ្វ្រិក ខ្ញុំបានពិភាក្សាបទពិសោធន៍នេះជាមួយនឹងអ្នកតម្រួតល្បែងមួយនៅឧទ្យានផ្សេងទៀត ។ …
« ពេលនោះ គាត់បានបង្ហាញខ្ញុំពីកន្លែងមួយដែលធ្លាប់កើតមានសោកនាដកម្មមួយ ។ យុវជនម្នាក់មកពីប្រទេសអង់គ្លេស បានធ្វើការនៅក្នុងសណ្ឋាគារមួយសម្រាប់រដូវនោះ ។ ទោះបីជាមានការព្រមានដ៏ខ្ជាប់ខ្ជួន និង ដដែលក្ដី គាត់បានទៅកាន់របងជាប់គ្នាដើម្បីពិនិត្យមើលអ្វីមួយដែលកាត់ថ្លុកទឹករាក់ដែលមិនបានគ្របលើស្បែកជើងកីឡាតិន្នីសរបស់គាត់នោះ ។
អ្នកតម្រួតបាននិយាយថា « ‹ គាត់មិនបានឈានពីរជំហានទៅមុខទេ មុនពេលដែលក្រពើមួយត្របាក់គាត់នោះ ហើយយើងមិនអាចធ្វើអ្វីបានដើម្បីសង្គ្រោះគាត់នោះទេ › » ( « Spiritual Crocodiles » Ensign ខែ ឧសភា ឆ្នាំ 1976 ទំព័រ 30–31 ) ។
-
តើអ្វីដែលបណ្ដាលឲ្យយុវជននេះធ្លាក់ទៅជាចំណីដល់សត្វក្រពើនោះ ? តើគាត់អាចចៀសវាងសោកនាដកម្មនេះបានដោយរបៀបណា ? ( ដោយការគោរពតាមការព្រមានដែលគាត់បានទទួលនោះ ) ។
សូមអញ្ជើញសិស្សម្នាក់អានការទូន្មានខាងក្រោមពីប្រធាន ផាកកឺ ឲ្យឮៗ ៖
« អ្នកទាំងឡាយណាដែលនៅពីមុខអ្នកក្នុងជីវិតនេះ បានស្ទង់ពីប្រហោងទឹកនោះបន្ដិច ហើយបាននិយាយប្រាប់ព្រមានអំពីសត្វក្រពើទាំងនោះ ។ មិនមែនគ្រាន់តែក្រពើដ៏ធំ ប្រផេះនោះដែលអាចខាំអ្នកទៅជាចំណែកនោះទេ ប៉ុន្ដែក្រពើខាងវិញ្ញាណ ពិតជាគ្រោះថ្នាក់ជាង និង បោកបញ្ឆោតជាង ហើយអាចមើលឃើញតិចជាង វាមានគ្រោះថ្នាក់ជាងល្មូនទាំងឡាយដែលបន្លំបានយ៉ាងល្អនៅទ្វីបអាហ្វ្រិកទៅទៀត ។
« ក្រពើខាងវិញ្ញាណទាំងនេះ អាចសម្លាប់ ឬ ធ្វើឲ្យវិញ្ញាណអ្នកខូចបាន ។ វាអាចបំផ្លាញសេចក្ដីសុខសាន្ដក្នុងគំនិតអ្នក និង សេចក្ដីសុខសាន្ដក្នុងគំនិតរបស់អ្នកទាំងឡាយណាដែលស្រឡាញ់អ្នក ។ នោះគឺជាអ្វីដែលត្រូវព្រមានប្រឆាំង ហើយវាកម្រមានកន្លែងទឹកណានៅក្នុងជីវិតរមែងស្លាប់នេះនាពេលឥឡូវនេះ ដែលវាមិនត្រូវបានរំខានដោយក្រពើទាំងនោះណាស់ » ( « Spiritual Crocodiles » ទំព័រ 31 ) ។
-
តើក្រពើនៅក្នុងរឿងរបស់ប្រធាន ផាកកឺ ស្រដៀងគ្នាទៅនឹងការល្បួង និង វិធីរបស់សាតាំងដោយរបៀបណា ? តើការព្រមានអ្វីខ្លះ ដែលយើងទទួលបានដើម្បីជួយយើងឲ្យចៀសវាងពីគ្រោះថ្នាក់ខាងវិញ្ញាណនោះ ?
សូមអាន នីហ្វៃទី 2 28:19 ឮៗ ខណៈពេលដែលសិស្សអានតាមដែរ ។ បន្ទាប់មកសូមសរសេរនៅលើក្ដារខៀនថា សាតាំងចង់ចាប់យើងឲ្យនៅក្នុងអំណាចរបស់វាដោយ …
សូមពន្យល់ថា នៅពេលនីហ្វៃបានបន្ដការព្យាករណ៍របស់គាត់ គាត់បាននិយាយអំពីវិធីដែលសាតាំងបានប្រើប្រឆាំងនឹងយើងនៅក្នុងជំនាន់ចុងក្រោយនេះ ។ សូមបំបែកសិស្សទៅជាគូ ។ សូមឲ្យដៃគូនីមួយៗអាន នីហ្វៃទី 2 28:20–29 ដោយស្វែងរករបៀបដើម្បីបំពេញប្រយោគនៅលើក្ដារខៀន ។
ក្រោយពីពីរបីនាទីហើយ សូមអញ្ជើញដៃគូទាំងអស់ឲ្យរៀបរាប់ពីរបៀបដែលពួកគេបានបំពេញប្រយោគនៅលើក្ដារខៀននោះ ។ ដោយសារជាផ្នែកនៃការពិភាក្សានេះ សូមប្រាកដថា សិស្សយល់ថា សាតាំងប្រើវិធីជាច្រើនដើម្បីព្យាយាមគ្រប់គ្រងយើង ដូចជាដោយចាក់រុកយើងឲ្យមានកំហឹង ធ្វើឲ្យស្ងៀម និង ឲ្យយើងងងុយដេក ហើយបញ្ជោរយើង ។
-
តើគំរូអ្វីខ្លះដែលសាតាំងព្យាយាម « ចាក់រុក [ មនុស្ស ] ឲ្យពួកគេមានកំហឹងទាស់នឹងអ្វីដែលជាល្អវិញ » នោះ ? តើកំហឹងបំភាន់មនុស្សអំពីអ្វីដែលល្អ និង អ្វីដែលអាក្រក់ដោយរបៀបណា ?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាមានគ្រោះថ្នាក់សម្រាប់មនុស្សដែល « បានស្រួលទាំងអស់នៅក្រុងស៊ីយ៉ូន » គិតថាគ្មានការរីកចម្រើនណាដែលចាំបាច់ទេនោះ ? តើអ្នកគិតថា ហេតុអ្វីបានជាសាតាំងអាចនាំមនុស្សបែបនោះ « ដោយប្រុងប្រយ័ត្នចុះទៅស្ថាននរក » ?
-
តើវាមានន័យយ៉ាងណាដែរ ដើម្បីបញ្ជោរនរណាម្នាក់នោះ ? ( ផ្ដល់ការសរសើរ និង ការពេញចិត្តដែលមិនស្មោះត្រង់ ) ។ តើអ្នកគិតថា ហេតុអ្វីបានជាការបញ្ជោរអាចនាំមនុស្សខ្លះឃ្លាតចេញពីព្រះអម្ចាស់ ?
-
ហេតុអ្វីបានជាសាតាំងព្យាយាមបញ្ចុះបញ្ចូលមនុស្សថា វាមិនមានរាងកាយទេ ?
-
តើយើងអាចអាចធ្វើអ្វីខ្លះ ដើម្បីការពារយើងកុំឲ្យមានកំហឹងនោះ ? តើយើងអាចការពារប្រឆាំងនឹងអារម្មណ៍ថា ស្រួលទាំងអស់ ដោយរបៀបណា ? តើយើងអាចការពារប្រឆាំងនឹងការបញ្ជោរដោយរបៀបណា ?
ដើម្បីបញ្ចប់មេរៀន សូមប្រាប់សិស្សថា នៅចុងបញ្ចប់នៃនីហ្វៃទី 2 28 រួមមានការព្រមានចុងក្រោយមួយ និង ការធានាមួយមកពីព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សអាន នីហ្វៃទី 2 28:30–32 ដោយស្ងាត់ស្ងៀម ។
-
ព្រះអម្ចាស់ផ្ដល់កិត្តិយសចំពោះសិទ្ធិជ្រើសរើសរបស់យើង និង ការខិតខំរបស់យើងដើម្បីរៀនពីទ្រង់ ។ ដោយយោងតាម នីហ្វៃទី 2 28:30 ទ្រង់បង្រៀនយើង « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ តើការណ៍នេះមានអត្ថន័យយ៉ាងណាចំពោះអ្នក ? យោងតាមខគម្ពីរនេះ យើងមានអ្វីកើតឡើងចំពោះអ្នកទាំងឡាយណាដែលនិយាយថា « យើងមានល្មមគ្រប់គ្រាន់ហើយ » នោះ ?
-
នៅក្នុង នីហ្វៃទី 2 28:32 ព្រះអម្ចាស់មានបន្ទូលទៅកាន់ប្រជាជនដែលបានបដិសេធទ្រង់ ។ នៅក្នុងខគម្ពីរនេះ តើអ្នកគិតថា ទ្រង់ចង់មានន័យយ៉ាងណា នៅពេលទ្រង់មានបន្ទូលថា « យើងលូកដៃទៅរកពួកគេពីថ្ងៃមួយទៅថ្ងៃមួយទៀត » នោះ ? ( នៅក្នុងខគម្ពីរនេះ ព្រះអម្ចាស់ប្រាប់ពីសេចក្ដីមេត្តាករុណារបស់ទ្រង់ និង បំណងរបស់ទ្រង់ដើម្បីជួយយើងរាល់ថ្ងៃនៅពេលយើងចង់ដើរតាមបំណងរបស់ទ្រង់ ទោះបីជាយើងបានបដិសេធទ្រង់កាលពីមុនមកក្ដី ។ សូមជួយសិស្សឲ្យយល់ថា ព្រះអម្ចាស់នឹងមានសេចក្ដីមេត្តាករុណាចំពោះមនុស្សទាំងអស់ដែលបានប្រែចិត្ត និង ចូលមករកទ្រង់ ) ។
សូមសរសេរឃ្លាខាងក្រោមដាក់លើក្ដារខៀន ៖ ដោយសារតែអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ ខ្ញុំនឹង … ។ សូមអញ្ជើញសិស្សឲ្យបញ្ចប់ប្រយោគនេះនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេររបស់ពួកគេ ដោយការរៀបរាប់ពីអ្វីដែលពួកគេនឹងធ្វើ ដែលជាលទ្ធផលនៃការសិក្សាការព្យាករណ៍របស់នីហ្វៃនៅក្នុង នីហ្វៃទី 2 28 ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរជាមួយនឹងសិស្សក្នុងថ្នាក់ ។ ទោះជាយ៉ាងណាក្ដី សូមធានាថា ពួកគេយល់ថា ពួកគេមិនគួរមានអារម្មណ៍ថាត្រូវចែកចាយគំនិត ឬ បទពិសោធន៍ដែលផ្ទាល់ខ្លួន ឬ ឯកជនពេកនោះទេ ។
សូមថ្លែងទីបន្ទាល់ថា ដោយមានការណែនាំ និង កម្លាំងពីព្រះអម្ចាស់ នោះយើងអាចយកឈ្នះលើការល្បួងបាន ។ ហើយទោះបីជានៅពេលយើងធ្វើបាប ព្រះអម្ចាស់នឹងមានសេចក្ដីមេត្តាករុណាដល់យើង ប្រសិនបើយើងបានប្រែចិត្តដោយស្មោះនោះ ។
ចំណេះចំណានខគម្ពីរ—នីហ្វៃទី 2 28:7–9
សូមពន្យល់ថា ពេលខ្លះមនុស្សរកមូលហេតុចំពោះអំពើបាបដោយប្រាប់ខ្លួនគេថា គ្រប់គ្នាក៏កំពុងធ្វើវាដែរ ឬ ថាពួកគេអាចប្រែចិត្តពេលក្រោយបាន ។ សូមបំបែកសិស្សជាក្រុមតូចៗ ។ សូមអញ្ជើញក្រុមទាំងឡាយអាន នីហ្វៃទី 2 28:7–9 រួមគ្នា ដោយស្វែងរកពាក្យ និង ឃ្លាទាំងឡាយដែលទាក់ទងទៅនឹងលទ្ធិក្លែងក្លាយទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាពីសំណួរដូចខាងក្រោមនៅក្នុងក្រុមរបស់ពួកគេ ( អ្នកអាចសរសេរសំណួរនេះនៅលើក្ដារខៀនមុនពេលចាប់ផ្ដើមបង្រៀន ) ៖
-
តើអ្វីជាគ្រោះថ្នាក់នៃការប្រព្រឹត្ត « អំពើបាបបន្ដិចបន្ដួច » មួយ ?
-
តើព្រះនឹងកែតម្រូវការប្រព្រឹត្តរបស់យើងឲ្យទៅជាតូច ឬ អំពើបាបមិនញឹកញាប់ទេ ? ( សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 1:31 សម្រាប់ការយល់ដឹងបន្ថែមទៀត ) ។
-
តើមនុស្សម្នាក់អាច « ជិះជាន់មនុស្សផ្សេងដោយសារសំដីរបស់គេ » បានដោយរបៀបណា ? តើពេលខ្លះយើងអាច « ជីករណ្ដៅទុកដាក់អ្នកជិតខាងខ្លួន [ របស់យើង ] » ដោយរបៀបណា ?
សូមអញ្ជើញក្រុមនីមួយៗឲ្យសរសេរខគម្ពីរនេះសារឡើងវិញ ជាភាសាដែលមនុស្សអាចប្រើនៅសព្វថ្ងៃនេះ ដើម្បីបញ្ចុះបញ្ចូលមនុស្សក្មេងៗឲ្យធ្វើតាមគោលលទ្ធិឆ្កួតៗទាំងនេះ ។
សូមឲ្យសិស្សគិតអំពីពេលនានាដែលពួកគេបានរក្សាកម្លាំងខាងវិញ្ញាណរបស់ពួកគេប្រឆាំងនឹងលទ្ធិក្លែងក្លាយនៅសាលា នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬ ពីមិត្តភក្ដិ ។ សូមអញ្ជើញពួកគេឲ្យសរសេរអំពីបទពិសោធន៍ទាំងនេះនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ។ សូមគិតពីការសុំសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរនោះ ។
កំណត់ចំណាំ ៖ អ្នកអាចប្រើគំនិតនេះអំឡុងពេលមេរៀន នៅពេលអ្នកណែនាំវគ្គចំណេះចំណានខគម្ពីរ ឬ អ្នកអាចប្រើវានៅចុងបញ្ចប់នៃមេរៀននេះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
នីហ្វៃទី 2 28:7–9 ។ គ្រោះថ្នាក់ទាំងឡាយនៃការប្រព្រឹត្តអំពើបាប
នីហ្វៃបានបង្ហាញពី « លទ្ធិក្លែងក្លាយ ឥតខ្លឹមសារ ហើយឥតប្រយោជន៍ » ខ្លះៗ ( នីហ្វៃទី 2 28:9 ) ដែលសាតាំងជំនាញ ហើយនឹងបន្ដប្រើវាទៀត ។ ឃ្លានីមួយៗនៃឃ្លាមាននៅក្នុង នីហ្វៃទី 2 28:7–9 នាំទៅរកទស្សនៈដ៏គ្រោះថ្នាក់ខាងវិញ្ញាណ ។ ព្យាការីថ្ងៃចុងក្រោយ ក៏បានរកឃើញនូវពាក្យក្លែងក្លាយទាំងនេះដែរ ហើយបាននិយាយទាស់នឹងវា ។
« ស៊ី ផឹក ហើយអរសប្បាយទៅចុះ ដ្បិតស្អែកឡើង យើងត្រូវស្លាប់ហើយ » ( នីហ្វៃទី 2 28:7) ។ អែលឌើរ នែល អេ. ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានព្រមានទាស់នឹងឥរិយាបថនេះ ៖
« ទស្សនៈនៃទម្លាប់ការមិនសន្សំសំចៃនេះគឺ ‹ ស៊ី ផឹក ហើយអរសប្បាយទៅចុះ … [ ហើយ ] ព្រះទ្រង់នឹងវាយយើងពីរបីរំពាត់ › ។ នេះគឺជាទស្សនៈដ៏ឥតខ្មាស់អៀន និង រាក់កំភែលមួយអំពីព្រះ អំពីខ្លួនឯង និង អំពីជីវិត ។ ព្រះមិនអាចកែតម្រូវយើង ‹ ពេលប្រព្រឹត្តអំពើបាបបន្ដិចបន្ដួច › នោះទេ › (នីហ្វៃទី 2 28:8) ។ ទ្រង់គឺជាព្រះនៃសកលលោក មិនមែនដូចជាចៅក្រមពេលយប់ខ្លះដែលយើងអាចជជែកតវ៉ា ហើយអង្វរតថ្លៃនោះទេ !
« មែនហើយ ព្រះអភ័យទោស ! ប៉ុន្ដែទ្រង់ដឹងពីបំណងនៃដួងចិត្តរបស់យើង ។ ទ្រង់ក៏ដឹងពីអ្វីដែលល្អដែលយើងអាចបានល្អ ខណៈពេលអវត្តមានដោយគ្មានការសុំច្បាប់ ។ នៅក្នុងករណីណាក៏ដោយ អ្វីដែលអ្នកផ្សេងធ្វើ គឺគ្មានលេសសម្រាប់សិស្សដែលត្រូវមានតម្រូវការខ្លាំងនោះទេ ។ ( សូមមើល អាលម៉ា 39:4 ក្រៅពីនេះ នៅលើផ្លូវត្រង់ហើយចង្អៀតនេះ វាគ្មានផ្លូវកែងកាត់យ៉ាងងាយនោះទេ ។ ( សូមមើល គ. និង ស. 82:3 ) ។ » ( « Answer Me » Ensign ខែ វិច្ឆិកា ឆ្នាំ 1988 ទំព័រ 33 ) ។
« ព្រះ … នឹងរាប់ថាសុចរិតក្នុងការប្រព្រឹត្តអំពើបាបបន្ដិចបន្ដួច » ( នីហ្វៃទី 2 28:8) ។ គោលលទ្ធិ និង សេចក្តីសញ្ញាគឺច្បាស់ថា ៖
« ដ្បិតយើងជាព្រះអម្ចាស់ ពុំអាចទតមើលអំពើបាប សូម្បីតែបន្ដិចបន្ដួចបានឡើយ ប៉ុន្ដែអ្នកណាដែលប្រែចិត្ត ហើយធ្វើតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ នោះនឹងបានអត់ទោស » ( គ . និង ស . 1:31–32 ) ។
អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងពីភាពឆ្កួតនៃការគិតថា យើងគួរតែធ្វើទៅ បន្ទាប់ពីការមានបាបដោយសារតែអ្វីដែលយើងបានរៀនពីបទពិសោធន៍នោះ ៖
« គំនិតដែលថា មនុស្សម្នាក់គួរតែធ្វើទៅ ក្រោយពីមនុស្សនោះបានមានបានហើយ ហើយប្រែចិត្តនោះ គឺជាការកុហករបស់អារក្សនៃឧបសគ្គនោះ ។ តើមាននរណាម្នាក់នៅទី នេះគិតថា វាជាការល្អដើម្បីរៀនក្នុងពេលដំបូងដែលមានការបក់បោកខ្លះនឹងបំបែកឆ្អឹង ឬ ការលាយសារធាតុគីមីខ្លះនឹងផ្ទះ ហើយធ្វើឲ្យស្បែករបស់យើងស្ងួតទេ ? តើយើងគួរតែធ្វើវាទៀត ក្រោយពីយើងបានទទួល ហើយបន្ទាប់មកព្យាបាលរបួសនោះទេ ? ខ្ញុំជឿថា យើងទាំងអស់គ្នាអាចឃើញថា វាប្រសើរជាងដើម្បីគោរពតាមការព្រមានរបស់មនុស្សឆ្លាតវៃដែលដឹងពីឥទ្ធិពលនៅលើរាងកាយរបស់យើង » ( « Sin and Suffering » [ សុន្ទរកថាក្នុងការប្រជុំសកលវិទ្យាល័យព្រិកហាំយ៉ង់ ថ្ងៃទី 5 ខែ សីហា ឆ្នាំ 1990 ] ទំព័រ 6, speeches.byu.edu ) ។
« កុហកបន្ដិចបន្ដួច » ( នីហ្វៃទី 2 28:8) ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានដាស់តឿនយើងឲ្យតស៊ូនឹងការល្បួងថាឲ្យកុហកបន្ដិចបន្ដួចថា ៖
« ដូច្នេះ នីហ្វៃបានរៀបរាប់ពីប្រជាជនក្នុងជំនាន់របស់គាត់ ដូចជាអ្វីដែលគាត់បានរៀបរាប់សម្រាប់មនុស្សជាច្រើននៅក្នុងជំនាន់របស់យើងដែរ ។ វាងាយស្រួលណាស់សម្រាប់យើងដើម្បីនិយាយថា ‹ យើងជឿលើការស្មោះត្រង់ ពិតប្រាកដ បរិសុទ្ធភាព ការមេត្តាករុណា › (មាត្រានៃសេចក្ដីជំនឿ 1:13) ។ ប៉ុន្ដែ វាពិបាកណាស់សម្រាប់មនុស្សជាច្រើនដើម្បីតស៊ូនឹងការល្បួងដែលឲ្យកុហកបន្ដិចបន្ដួច បោកប្រាសបន្ដិចបន្ដួច លួចបន្ដិច និយាយពាក្យក្លែងពេលនិយាយដើមអ្នកដទៃ ។ ចូរងើបឡើងផុតពីវា ។… ចូររឹងមាំឡើងនៅក្នុងគុណធម៌ដ៏សាមញ្ញនៃភាពស្មោះត្រង់ » ( « Building Your Tabernacle » Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 52 ) ។
« ព្រះទ្រង់នឹងវាយយើងពីរបីរំពាត់ ហើយនៅទីបំផុត យើងក៏នឹងត្រូវបានសង្គ្រោះនៅក្នុងនគរព្រះដែរ » ( នីហ្វៃទី 2 28:8) ។ ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត នៃគណៈប្រធានទីមួយ បាននិយាយព្រមានពីការក្លែងក្លាយនេះ ៖
« [ ការបោកបញ្ឆោតមួយ ] គឺជាអ្វីដែលមនុស្សខ្លះហៅដោយភាន់ច្រឡំថា ‹ ការប្រែចិត្តដែលមានចេតនាទុកជាមុន › ។ វាគ្មានគោលលទ្ធិបែបនោះនៅក្នុងសាសនាចក្រនេះទេ ។ នេះអាចស្ដាប់ទៅជាការហៅដ៏ប្រសព្វមួយ ប៉ុន្ដែតាមពិត វាមានគ្រោះថ្នាក់ និង ជាគំនិតដ៏ខុសឆ្គងមួយ ។ កម្មវត្ថុរបស់វាគឺ ដើម្បីបញ្ចុះបញ្ចូលយើងថា យើងអាចរំលងទាំងមានសម្បជញ្ញៈ និង មានចេតនាបានដោយមានគំនិតទុកមុនថា ការប្រែចិត្តលឿននឹងនាំឲ្យយើងអររីករាយនឹងពរជ័យដ៏ពេញលេញនៃដំណឹងល្អ ដូចជាពរជ័យនៃព្រះវិហារបរិសុទ្ធ ឬ បេសកកម្មមួយ ។ ការប្រែចិត្តពិតប្រាកដ អាចជាដំណើរការដ៏យូរ ហើយឈឺចាប់មួយ ។ គោលលទ្ធិដ៏ឆ្កួតនេះ ត្រូវបានព្យាករដោយនីហ្វៃថា ៖
« ‹ ហើយនឹងមានមនុស្សជាច្រើននិយាយថា ៖ ចូរយើងស៊ីផឹក ហើយអរសប្បាយទៅចុះ ប៉ុន្ដែចូរកោតខ្លាចដល់ព្រះ —ទ្រង់នឹងរាប់ថាសុចរិត ក្នុងការប្រព្រឹត្តអំពើបាបបន្ដិចបន្ដួច … គ្មានខុសអ្វីទេចំពោះការណ៍ទាំងនេះ ហើយចូរយើងប្រព្រឹត្តនូវការណ៍អស់ទាំងនេះទៅចុះ ដ្បិតស្អែកឡើង យើងត្រូវស្លាប់ហើយ ហើយប្រសិនបើយើងបែរជាមានទោសទៅវិញ នោះព្រះទ្រង់នឹងវាយយើងពីរបីរំពាត់ ហើយនៅទីបំផុត យើងក៏នឹងត្រូវបានសង្គ្រោះនៅក្នុងនគរព្រះដែរ ›[ នីហ្វៃទី 2 28:8 ] ។
« … សេចក្ដីសញ្ញារបស់យើងទាំងអស់មិនត្រឹមតែត្រូវទទួលបានតាមរយៈពិធីបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្ដែត្រូវតែផ្សារភ្ជាប់ជាអស់កល្បជានិច្ចដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា ។ តែមអនុម័តដ៏ទេវភាពនេះ គឺត្រូវដាក់នៅលើពិធីបរិសុទ្ធ និង សេចក្ដីសញ្ញារបស់យើងតែតាមរយៈភាពស្មោះត្រង់ប៉ុណ្ណោះ ។ លទ្ធិក្លែងក្លាយនៃការប្រែចិត្តដែលមានចេតនាទុកមុនដែលគេហៅនេះ ទាក់ទងនឹងធាតុមួយនៃការបោកបញ្ឆោត ប៉ុន្ដែព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យាមិនអាចបោកបញ្ឆោតបានទេ » ( « The Enemy Within » Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 46 ) ។
នីហ្វៃទី 2 28:21–22 ។ « អ្នកផ្សេងទៀត វានឹងបង្រ្កាបឲ្យសុខ ។… វាបញ្ជោរអ្នកឯទៀត »
ប៊ីស្សព រីឆាឌ ស៊ី. អែជ្ជលី ជាទីប្រឹក្សាម្នាក់នៅក្នុងគណៈប៊ីស្សពជាអធិបតី បាននិយាយអំពីគ្រោះថ្នាក់នៃការបានបង្រ្កាប និង បញ្ជោរនេះថា ៖
« រាល់ទង្វើទាំងអស់ ល្អ ឬ អាក្រក់ក្ដី តែងមានលទ្ធផលមួយ ។ រាល់ អំពើ ល្អ ពង្រីក សមត្ថភាព របស់ យើង ឲ្យ ធ្វើ ល្អ ហើយ ឈរ កាន់តែ រឹងមាំ ទាស់ នឹង អំពើ បាប ឬ ភាព បរាជ័យ ។ រាល់ការរំលង ដោយមិនគិតពីតូចធំក្ដី ធ្វើឲ្យយើងងាយរងជាងទៅនឹងឥទ្ធិពលរបស់សាតាំងនៅពេលក្រោយដែលវាល្បួងយើង ។ សាតាំងទាញយើងមួយសង់ទី ម៉ែត្រក្នុងមួយលើក ដោយការបោកបញ្ឆោតយើងទៅនឹងលទ្ធផលនៃអំពើបាបតូចៗដែលគេហៅនោះ រហូតដល់វាចាប់យើងបាននៅក្នុងការរំលងដ៏ធំនានា ។ នីហ្វៃពិពណ៌នាវិធីសាស្ដ្រនេះថាជារបៀបមួយនៃការបង្រ្កាប ការបំពេរ និង ការបញ្ជោរយើងរហូតដល់សាតាំង ‹ ចាប់ [ យើង ] ជាប់ដោយច្រវាក់ដ៏អប្រីយ៍របស់វា ចាប់ពីនោះទៅគឺគ្មានការរំដោះឲ្យរួចបានឡើយ › (នីហ្វៃទី 2 28:22 សូមមើលផងដែរ ខគម្ពីរទី 21) » ( « That Thy Confidence Wax Strong » Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 40 ) ។