មេរៀនទី 39
នីហ្វៃទី 2 29–30
សេចក្តីផ្ដើម
នីហ្វៃបានព្យាករអំពីការស្ដារដំណឹងល្អឡើងវិញនៅថ្ងៃចុងក្រោយ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថានឹងជា « ការណ៍មួយដ៏អស្ចារ្យ » ( នីហ្វៃទី 2 29:1 ) ។ នីហ្វៃបានថ្លែងទីបន្ទាល់ថា នៅក្នុងថ្ងៃចុងក្រោយ ព្រះគម្ពីរទាំងអស់នឹងធ្វើការរួមគ្នាដើម្បីបង្ហាញថា ព្រះចងចាំដល់កូនចៅរបស់ទ្រង់ ។ គាត់បានព្យាករថា មនុស្សជាច្រើននឹងបដិសេធព្រះគម្ពីរមរមន ប៉ុន្ដែអស់អ្នកទាំងឡាយដែលជឿ នឹងត្រូវបានប្រមូលផ្ដុំនៅក្នុងសាសនាចក្រ ។ បន្ថែមលើនេះ គាត់បានបង្រៀនថា ប្រជាជនក្នុងសេចក្ដីសញ្ញារបស់ព្រះគឺជាអស់អ្នកណាដែលប្រែចិត្ត និង ជឿលើព្រះរាជបុត្រានៃព្រះ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 29
នីហ្វៃព្យាករថា នៅក្នុងថ្ងៃចុងក្រោយ មនុស្សជាច្រើននឹងបដិសេធព្រះគម្ពីរមរមន
សូមអញ្ជើញសិស្សឲ្យស្រមៃថា មានមិត្តម្នាក់នៅសាលាបានសួរដោយស្មោះថា « ហេតុអ្វីបានជាពួកមរមនមានព្រះគម្ពីរបរិសុទ្ធផ្សេងដូច្នេះ ? » អ្នកអាចសុំសិស្សឲ្យលើកដៃឡើង ប្រសិនបើពួកគេត្រូវបានគេសួរសំណួរដូចគ្នាបែបនេះ ។ បន្ទាប់មក សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីរបៀបដែលពួកគេឆ្លើយតបនឹងសំណួរនោះ ។
សូមពន្យល់ថា នីហ្វៃបានផ្ដល់ចម្លើយខ្លះចំពោះសំណួរនេះ ដោយការកត់ត្រាព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីតួនាទី នៃព្រះគម្ពីរមរមននៅក្នុងថ្ងៃចុងក្រោយនៃការស្ដារឡើងវិញនៃដំណឹងល្អ ដែលព្រះអម្ចាស់បានហៅថាជា « ការណ៍មួយដ៏អស្ចារ្យ » ។ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី 2 29:1–2 ដោយស្ងាត់ស្ងៀម ហើយស្វែងរកអ្វីដែលព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងធ្វើនៅក្នុងថ្ងៃចុងក្រោយ ។ ( ពួកគេបាន « ចេញទៅ » ដល់ពូជរបស់នីហ្វៃ ឬ កូនចៅទាំងឡាយ ហើយពួកគេក៏បាន « ហួចហៅទៅដល់ចុងផែនដី » ) ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានពន្យល់ថា « យើងជាសមាជិកនៃសាសនាចក្រ និង ជាពិសេសពួកអ្នកផ្សព្វផ្សាយសាសនា ត្រូវតែជា ‹ អ្នកហួចហៅ › ឬ អ្នកប្រាប់ និង អ្នកថ្លែងទីបន្ទាល់អំពីព្រះគម្ពីរមរមនទៅកាន់ចុងផែនដី » ( « The Book of Mormon Is the Word of God »Ensignខែ ឧសភា ឆ្នាំ 1975 ទំព័រ 65 ) ។
សូមពន្យល់ថាពាក្យ ទង់ជ័យ នៅក្នុង នីហ្វៃទី 2 29:2 យោងទៅលើរបស់មួយដែលប្រើដើម្បីប្រមូល និង បង្រួបបង្រួម ប្រជាជន ។ ជាញឹកញាប់ ទង់ជាតិត្រូវបានហៅថាជាទង់ជ័យ ។ ( សូមមើលការពន្យល់ពាក្យ ទង់ជ័យ នៅក្នុងមេរៀនទី 32 ) ។
-
យោងតាម នីហ្វៃទី 2 29:2 តើអ្វីជា « ទង់ជ័យ » ដែលនឹងចេញទៅ « ដល់ចុងផែនដី » ដើម្បីប្រមូលរាស្ដ្ររបស់ព្រះអម្ចាស់ ? ( ព្រះគម្ពីរមរមន —ពាក្យរបស់ពូជនីហ្វៃ ឬ កូនចៅរបស់គាត់ ) ។
-
យោងតាម នីហ្វៃទី 2 29:1–2 តើអ្វីជាគោលបំណងរបស់ព្រះអម្ចាស់សម្រាប់ការផ្ដល់ព្រះគម្ពីរបន្ថែម ដូចជាព្រះគម្ពីរមរមន ? ( សូមជួយសិស្សឲ្យយល់ថា ព្រះអម្ចាស់ផ្ដល់ព្រះគម្ពីរជាសាក្សីទីពីរមួយ ហើយដើម្បីប្រមូលរាស្ដ្រទៅកាន់សេចក្ដីសញ្ញារបស់ទ្រង់ )
នៅលើក្ដារខៀន សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( ពីChrist and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 4 ) ៖
សូមពន្យល់ថានៅក្នុង នីហ្វៃទី 2 29 ពាក្យថា សាសន៍ដទៃយោងទៅលើប្រជាជនដែលមិនមែនជាវង្សនៃអ៊ីស្រាអែល ។ ពាក្យថា សាសន៍យូដាយោងទៅលើប្រជាជនដែលជាវង្សនៃអ៊ីស្រាអែល រួមមានគ្រួសារ និង កូនចៅរបស់លីហៃដែរ ។ សូមឲ្យសិស្សអាន នីហ្វៃទី 2 29:3–6ដោយស្ងាត់ស្ងៀម ដោយស្វែងរកប្រតិកម្មរបស់ពួកសាសន៍ដទៃខ្លះដែលអាចមានចំពោះព្រះគម្ពីរបន្ថែមនេះ ។
-
តើអ្នកខ្លះនឹងមានប្រតិកម្មចំពោះព្រះគម្ពីរបន្ថែមនេះយ៉ាងណាដែរ ?
-
តើព្រះអម្ចាស់បានមានព្រះបន្ទូលអ្វីខ្លះ អំពីប្រជាជនដែលមានប្រតិកម្មរបៀបនេះ ?
សូមពន្យល់ថា នីហ្វៃពោរពេញដោយការព្យាករណ៍នៅក្នុងការពិពណ៌នារបស់គាត់អំពីប្រតិកម្មរបស់ប្រជាជនចំពោះព្រះគម្ពីរមរមន ។ ប្រជាជននាសព្វថ្ងៃនេះ បង្ហាញការសង្ស័យជាច្រើនអំពីព្រះគម្ពីរមរមន ដោយសារពួកគេមានព្រះគម្ពីរបរិសុទ្ធរួចហើយ ។
សូមចាត់តាំងសិស្សឲ្យសិក្សា នីហ្វៃទី 229:7–11ជាដៃគូ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកគោលបំណងរបស់ព្រះអម្ចាស់ក្នុងការឲ្យព្រះគម្ពីរបន្ថែមទៀតលើព្រះគម្ពីរបរិសុទ្ធ ។ ក្រោយពីរបីនាទី សូមពួកគេឲ្យចែកចាយពីអ្វីដែលពួកគេបានរកឃើញ ។ ចម្លើយដែលអាចមានគឺថា ( 1 ) ព្រះអម្ចាស់ចងចាំប្រជាជនទាំងអស់ និង បញ្ជូនព្រះបន្ទូលរបស់ទ្រង់ទៅគ្រប់ជាតិសាសន៍ទាំងអស់ ( សូមមើលខគម្ពីរទី 7 ) ; (2) ព្រះអម្ចាស់មានព្រះបន្ទូលនូវសារលិខិតដដែលទៅដល់ជាតិសាសន៍ទាំងអស់ ហើយព្រះគម្ពីរមរមន គឺជាសាក្សីទី ពីរមួយចំពោះសេចក្ដីពិតនៅក្នុងព្រះគម្ពីរបរិសុទ្ធ ( សូមមើលខគម្ពីរទី 8 ) ; (3) ព្រះអម្ចាស់តែងតែនៅដដែល ហើយទ្រង់មានបន្ទូលស្របតាមបំណងរបស់ទ្រង់ ( សូមមើលខគម្ពីរទី 9 ) ; (4) កិច្ចការរបស់ព្រះមិនទាន់បានសម្រេចនៅឡើយទេ ហើយទ្រង់នឹងបន្ដមានព្រះបន្ទូលដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ( សូមមើលខគម្ពីរទី 9 ) ;(5) ប្រជាជនមិនគួរស្មានថា ព្រះគម្ពីរបរិសុទ្ធមាននូវព្រះបន្ទូលរបស់ព្រះអម្ចាស់ទាំងអស់ ឬ ថាព្រះអម្ចាស់មិនបានបណ្ដាលឲ្យមានព្រះបន្ទូលថែមទៀតឲ្យកត់ត្រានោះ ( សូមមើលខគម្ពីរទី 10 ) ; និង (6) ព្រះអម្ចាស់បញ្ជាប្រជាជននៅគ្រប់ជាតិទាំងអស់ឲ្យកត់ត្រាព្រះបន្ទូលរបស់ទ្រង់ ( សូមមើល{ខគម្ពីរទី 11 ) ។ ដើម្បីជួយសិស្សឲ្យសង្ខេប និង អនុវត្តនូវអ្វីដែលពួកគេបានរៀនពីផ្នែកនៃមេរៀននេះ សូមសួរសំណួរខាងក្រោមនេះខ្លះ ឬ ទាំងអស់ ៖
-
តើនីហ្វៃទី 2 29 អាចត្រូវបានប្រើដើម្បីដោះស្រាយការព្រួយបារម្ភអំពីព្រះគម្ពីរមរមន ថាជាព្រះគម្ពីរបន្ថែមមួយដោយរបៀបណា ?
-
តើខគម្ពីរទាំងនេះបានបង្កើនការកោតសរសើររបស់អ្នកសម្រាប់ព្រះគម្ពីរមរមនដោយរបៀបណា ?
សូមបែងចែកសិស្សជាដៃគូម្ដងទៀត ។ សូមឲ្យពួកគេអនុវត្តការឆ្លើយសំណួរថា « ហេតុអ្វីបានជាពួកមរមនមានព្រះគម្ពីរបរិសុទ្ធមួយទៀត ? » សូមអញ្ជើញសិស្សម្នាក់ឲ្យសួរសំណួរ ហើយម្នាក់ទៀតឆ្លើយសំណួរនេះ ។ បន្ទាប់មក សូមឲ្យពួកគេប្ដូរតួនាទីគ្នា ហើយធ្វើការពិភាក្សាគ្នានេះម្ដងទៀត ។ នៅចុងបញ្ចប់នៃសកម្មភាពនេះ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគិតអំពីមនុស្សដែលពួកគេស្គាល់ដែលអាចមានផលប្រយោជន៍ពីការពិភាក្សាមួយនៃគោលការណ៍ទាំងនេះ និង ឲ្យស្វែងរកការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបដើម្បីនិយាយជាមួយនឹងមនុស្សទាំងនេះ ។
នៅពេលអ្នកបញ្ចប់ផ្នែកនៃមេរៀននេះ សូមធានាថាសិស្សយល់ថា ព្រះអម្ចាស់ចងចាំមនុស្សទាំងអស់ ហើយនឹងបញ្ជូនព្រះបន្ទូលរបស់ទ្រង់ចេញទៅដល់ពួកគេ ។
នីហ្វៃទី 2 30:1–8
នីហ្វៃព្យាករអំពីតួនាទី នៃព្រះគម្ពីរមរមននៅក្នុងថ្ងៃចុងក្រោយ
សូមពន្យល់ថា ក្រោយពីបានបង្រៀនថា ព្រះនឹងចងចាំវង្សនៃអ៊ីស្រាអែល នីហ្វៃបានព្រមានប្រជាជនរបស់គាត់មិនឲ្យគិតថាពួកគេសុចរិតជាងសាសន៍ដទៃឡើយ ។ គាត់ក៏បានរំឭកពួកគេថា មនុស្សទាំងអស់អាចក្លាយជារាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 30:2ឮៗ ហើយសូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្វែងរករឿងពីរដែលយើងត្រូវតែធ្វើ ដើម្បីក្លាយជាផ្នែកនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេរកឃើញ ។ សូមធានាថា ពួកគេយល់ថា យើងក្លាយជាផ្នែកនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះ នៅពេលយើងប្រែចិត្ត និង ជឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមពន្យល់ថានៅក្នុង នីហ្វៃទី 2 30:3 នីហ្វៃពិពណ៌នាពីរបៀបមួយដែលព្រះអម្ចាស់ប្រមូលរាស្ដ្ររបស់ទ្រង់ទៅកាន់សេចក្ដីសញ្ញានៅក្នុងថ្ងៃចុងក្រោយ ។ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី 2 30:3 ដោយស្ងាត់ស្ងៀម និង ស្វែងរកដំណើរការនេះ ។ ( ព្រះអម្ចាស់បញ្ជូនមកនូវព្រះគម្ពីរមរមន ។ មនុស្សជាច្រើនជឿលើព្រះគម្ពីរមរមន ហើយចែកចាយវាជាមួយនឹងអ្នកផ្សេង ) ។ អ្នកអាចបង្ហាញថា នីហ្វៃបានលើកឡើងជាពិសេសថា ពាក្យនៃព្រះគម្ពីរមរមននឹងត្រូវបាននាំមក « ទៅដល់សំណល់នៃពូជយើង » ដែលមានន័យថាជាកូនចៅរបស់លីហៃ ។
សូមលើកទឹកចិត្តសិស្សឲ្យអាន នីហ្វៃទី 2 30:4–8 ដោយស្ងាត់ស្ងៀម ដោយស្វែងរកឃ្លាដែលបង្ហាញពីរបៀបមនុស្សនឹងត្រូវបានប្រទានពរ នៅពេលពួកគេទទួលបានព្រះគម្ពីរមរមន ។
-
តើកូនចៅរបស់លីហៃនឹងត្រូវបានប្រទានពរ នៅពេលពួកគេរៀនអំពីបុព្វបុរសរបស់ពួកគេដោយរបៀបណា ?
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីឥទ្ធិពលដែលព្រះគម្ពីរមរមនអាចមានមកលើមនុស្សទាំងអស់ ?
សូមធានាថា សិស្សយល់ថា ព្រះគម្ពីរមរមនអាចជួយមនុស្សទាំងអស់ឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ និង រស់នៅតាមដំណឹងល្អរបស់ទ្រង់ ។អ្នកអាចសរសេរប្រយោគនេះនៅលើក្ដារខៀន ។
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយអ្នកដទៃឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះគម្ពីរមរមន ?
-
តើព្រះគម្ពីរមរមនបានជួយអ្នកឲ្យស្គាល់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យភ្ជាប់បទពិសោធន៍មួយដែលពួកគេមាន ក្នុងការចែកចាយព្រះគម្ពីរមរមន ។ សូមលើកទឹកចិត្តសិស្សឲ្យអធិស្ឋានរកឱកាសដើម្បីចែកចាយព្រះគម្ពីរមរមនជាមួយនឹងអ្នកដទៃ ។
នីហ្វៃទី 2 30:9–18
នីហ្វៃព្យាករអំពីស្ថានភាពនៃផែនដីអំឡុងពេលសហស្សវត្សរ៍
សូមពន្យល់ថា នីហ្វៃក៏បានព្យាករទាក់ទងនឹងសហស្សវត្សរ៍ —1000 ឆ្នាំ ក្រោយពីការយាងមកជាលើកទី ពីររបស់ព្រះអង្គសង្គ្រោះផងដែរ ។
សូមសង្ខេប នីហ្វៃទី 2 30:9–10 ដោយការពន្យល់ថា នៅពេលព្រះអម្ចាស់យាងមកជាលើកទី ពីរ ពួកទុច្ចរិតនឹងត្រូវបានបំផ្លាញ ។ សូមឲ្យសិស្សអាន នីហ្វៃទី 2 30:12–18ដោយស្ងាត់ស្ងៀម ដោយស្វែងរកការពិពណ៌នាអំពីជីវិតអំឡុងពេលសហស្សវត្សរ៍ ។ សូមអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេកំពុងសរសេរអត្ថបទកាសែតមួយអំឡុងពេលសហស្សវត្សរ៍ ដោយពិពណ៌នាពីស្ថានភាពមួយដែលពួកគេបានរកឃើញ ។ សូមឲ្យពួកគេសរសេរចំណងជើងសម្រាប់អត្ថបទនោះ ហើយចែកចាយចំណងជើងរបស់ពួកគេជាមួយនឹងគ្នាទៅវិញទៅមក ។
-
ក្នុងចំណោមស្ថានភាពសហស្សវត្សរ៍ដែលអ្នកបានសិក្សានៅក្នុងនីហ្វៃទី 2 តើមួយណាដែលអ្នកទន្ទឹងរង់ចាំខ្លាំងបំផុតនោះ ? ហេតុអ្វី ?
សូមដឹកនាំការយកចិត្តទុកដាក់របស់សិស្សទី ប្រយោគខាងក្រោមនៅក្នុង នីហ្វៃទី 2 30:18 ៖ « អារក្សសាតាំងនឹងគ្មានអំណាចទៅលើដួងចិត្តនៃកូនចៅមនុស្សទៀតទេ គឺអស់រយៈពេលជាយូរយារ » ។ អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំប្រយោគនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
ហេតុអ្វីបានជាវាមានប្រយោជន៍ដើម្បីដឹងថា សេចក្ដីសុចរិតនឹងមានជ័យជំនះលើសេចក្ដីទុច្ចរិតនៅទី បញ្ចប់នោះ ?
ក្រោយពីសិស្សបានឆ្លើយហើយ សូមថ្លែងទីបន្ទាល់ថា អារក្សសាតាំងនឹងគ្មានអំណាចទៅលើដួងចិត្តនៃកូនចៅមនុស្សអំឡុងពេលសហស្សវត្សរ៍ឡើយ ហើយសេចក្ដីសុចរិត និង សេចក្ដីសុខសាន្ដនឹងយកឈ្នះ ។សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ចច ឃ្យូ ខានុន នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមូលហេតុ ដែលអារក្សសាតាំងនឹងគ្មានអំណាចអំឡុងពេលសហស្សវត្សរ៍ ។
« យើងនិយាយអំពីសាតាំងដែលត្រូវគេចង ។ សាតាំងនឹងត្រូវចងដោយព្រះចេស្ដានៃព្រះ ប៉ុន្ដែវានឹងត្រូវចងដោយការសម្រេចចិត្តរបស់រាស្ដ្រនៃព្រះដែលមិនបានស្ដាប់តាមវា ដែលមិនត្រូវបានគ្រប់គ្រងដោយវាផងដែរ ។ ព្រះអម្ចាស់នឹងមិនចងវា ហើយយកអំណាចរបស់វាចេញពីផែនដី ខណៈពេលដែលមានបុរស និង ស្ដ្រីដែលមានបំណងឲ្យវាគ្រប់គ្រងនោះ ។ នោះគឺផ្ទុយទៅនឹងផែនការសង្គ្រោះ ។ ការដកហូតសិទ្ធិជ្រើសរើសរបស់មនុស្សចេញពីគេ គឺផ្ទុយទៅនឹងគោលបំណងនៃព្រះរបស់យើង ។ មានពេលមួយនៅលើទ្វីបនេះ ដែលយើងមានដំណើររឿងមួយ នៅពេលប្រជាជនសុចរិតខ្លាំង រហូតដល់សាតាំងគ្មានអំណាចនៅក្នុងចំណោមពួកគេ ។ ជិតបួនជំនាន់កន្លងទៅនៅក្នុងសេចក្ដីសុចរិត ។ ពួកគេបានរស់នៅដោយបរិសុទ្ធភាព ហើយបានស្លាប់ដោយគ្មានអំពើបាបឡើយ ។ នោះគឺតាមរយៈការបដិសេធរបស់ពួកគេដើម្បីធ្វើឲ្យសាតាំងចុះចាញ់ ។ វាមិនត្រូវបានកត់ត្រាថា សាតាំងគ្មានអំណាចនៅផ្នែកផ្សេងៗទៀតនៃផែនដីអំឡុងពេលនោះទេ ។ យោងតាមប្រវត្តិសាស្ដ្រទាំងអស់ដែលយើងមានជាកម្មសិទ្ធិរបស់យើង សាតាំងបានមានអំណាចដូចគ្នាទៅលើមនុស្សដែលមានបំណងស្ដាប់តាមវា ។ ប៉ុន្ដែនៅក្នុងដែនដីនេះ វាមិនមានអំណាចអ្វីឡើយ ហើយវាត្រូវចងពិតមែន ។ ខ្ញុំជឿថា នេះនឹងជាករណីមួយនៅក្នុងសហស្សវត្សរ៍ ហើយខ្ញុំផ្អែកលើវា នៅពេលខ្ញុំធ្វើតាមស្ថានភាពដ៏រីករាយនោះដែលត្រូវបានពិពណ៌នានៅក្នុងកំណត់ត្រាដែលខ្ញុំបាននិយាយនេះ ។ ខ្ញុំសង្ឃឹមថា មុនពេលសាតាំងត្រូវគេចងទាំងស្រុង ពួកទុច្ចរិតនឹងត្រូវបានបំផ្លាញ » ( នៅក្នុងរបាយការណ៍សន្និសីទ ខែ តុលា ឆ្នាំ 1897 ទំព័រ 65 ) ។
-
តើសាតាំងនឹងត្រូវចង ក្នុងពេលសហស្សវត្សរ៍ដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យរស់នៅដោយសុចរិត ដូច្នេះឧបសគ្គនឹងគ្មានអំណាចមកលើពួកគេនោះទេ ។