មេរៀនទី 40
នីហ្វៃទី 2 31
សេចក្តីផ្ដើម
ជាច្រើនឆ្នាំមុនពេលព្រះយេស៊ូវគ្រីស្ទប្រសូត នីហ្វៃបានទទួលវិវរណៈមួយអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ ។ នៅពេលនីហ្វៃបានប្រាប់ប្រជាជនរបស់គាត់អំពីវិវរណៈនេះ គាត់បានបង្រៀនអ្វីដែលគាត់ហៅថា « គោលលទ្ធិនៃព្រះគ្រីស្ទ » — ដែលថាដើម្បីទទួលបាននូវជីវិតដ៏នៅអស់កល្បជានិច្ច យើងត្រូវតែអនុវត្តសេចក្ដីជំនឿរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តពីអំពើបាបរបស់យើង ទទួលពិធីបុណ្យជ្រមុជទឹក ទទួលព្រះវិញ្ញាណបរិសុទ្ធ និង តស៊ូវដល់ទីបញ្ចប់ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃ ២ ៣១:១-១៣
នីហ្វៃបង្រៀនថា នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក យើងនឹងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ
សូមចាប់ផ្ដើមថ្នាក់ដោយការសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកចងចាំអ្វីខ្លះអំពីពិធីបុណ្យជ្រមុជទឹករបស់អ្នក ? តើអ្នកបានមានអារម្មណ៍យ៉ាងណាដែរ នៅពេលអ្នកបានទទួលបានបុណ្យជ្រមុជទឹកនោះ ?
សូមពន្យល់ថា នៅពេលសិស្សបានជ្រមុជទឹក ពួកគេកំពុងធ្វើតាមគំរូមួយដែលតែងតែជាផ្នែកមួយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។ នីហ្វៃបានប្រើឃ្លាមួយចំនួនដើម្បីយោងទៅគំរូនេះ ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវរកឃ្លាមួយដែលមាននៅក្នុង នីហ្វៃទី 2 31:2 និង នីហ្វៃទី 2 31:21 ។ ក្រោយពីពួកគេបានរកឃើញឃ្លាថា « គោលលទ្ធិនៃព្រះគ្រីស្ទ » ហើយ សូមសួរថា ៖
-
តើពាក្យ ឬ ឃ្លាអ្វីនៅក្នុង នីហ្វៃទី 2 31:2, 21 ដែលស្នើពីសារៈសំខាន់នៃ « គោលលទ្ធិនៃព្រះគ្រីស្ទ » នេះ ? ( ចម្លើយអាចរួមមាន « ខ្ញុំត្រូវតែនិយាយអំពី » « គ្មានផ្លូវឯណាទៀតទេ » និង « គោលលទ្ធិតែមួយ ហើយពិត » ) ។
សូមបង្ហាញរូបភាព យ៉ូហាន បាទី ស្ទ ជ្រមុជទឹកឲ្យព្រះយេស៊ូវ ( 62133 ; សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 35 ) ។ សូមអញ្ជើញសិស្សឲ្យសិក្សា នីហ្វៃទី 2 31:5–9 ដោយស្ងាត់ស្ងៀម ដោយស្វែងរកឃ្លាដែលបញ្ជាក់ពីមូលហេតុព្រះយេស៊ូវគ្រីស្ទត្រូវជ្រមុជទឹក ។ ( អ្នកអាចស្នើថា ពួកគេគួរតែគូសចំណាំឃ្លាទាំងនេះទុក ) ។ ក្រោយពីរបីនាទី មក សូមឲ្យសិស្សអានឃ្លាដែលពួកគេបានរកឃើញនោះ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែរដើម្បី « បំពេញសេចក្ដីសុចរិតគ្រប់យ៉ាង » នោះ ? ( ក្រោយពីសិស្សបានឆ្លើយហើយ អ្នកអាចពន្យល់ថា វាមានន័យថាការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ។ ប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បាននិយាយថា « ដើម្បីបំពេញសេចក្ដីសុចរិតគ្រប់យ៉ាង » គឺត្រូវ « បំពេញច្បាប់ » [ នៅក្នុងរបាយការណ៍សន្និសីទ ខែ មេសា ឆ្នាំ 1912 ទំព័រ 9 ] ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 31:10–12 ឮៗ ។
-
តើខគម្ពីរទាំងនេះពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកដោយរបៀបណា ? ( នីហ្វៃបង្រៀនថា ពិធីបុណ្យជ្រមុជទឹកគឺជាព្រះបញ្ញត្តិមួយមកពីព្រះវរបិតាសួគ៌ ដែលវាតម្រូវដើម្បីទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ហើយថាវាចាំបាច់ខំឲ្យអស់ពីការខិតខំរបស់យើងដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ) ។
សូមឲ្យសិស្សសង្ខេបពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលពួកគេបានរៀនពី នីហ្វៃទី 2 31:5–12 ។ នៅពេលពួកគេចែកចាយគំនិតរបស់ពួកគេ សូមធានាថា ពួកគេយល់ពីគោលការណ៍ដូចខាងក្រោមនេះ ៖
ព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូដ៏ឥតខ្ចោះនៃការគោរពប្រតិបត្តិសម្រាប់យើងឲ្យធ្វើតាម ។
យើងត្រូវតែធ្វើតាមព្រះយេស៊ូវគ្រីស្ទ ទទួលបុណ្យជ្រមុជទឹក និង ទទួលព្រះវិញ្ញាណបរិសុទ្ធ ។
ទោះបីជាគ្មានអំពើបាបក្ដី ព្រះយេស៊ូវគ្រីស្ទក៏នៅតែត្រូវជ្រមុជទឹកដើម្បីបំពេញសេចក្ដីសុចរិតគ្រប់យ៉ាងដែរ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 31:13ឮៗ ។ សូមដឹកនាំការយកចិត្តទុកដាក់របស់សិស្សទៅលើឃ្លាថា « ដោយពេញចិត្តប្រាថ្នា » « ពុំមានការលាក់ពុត ឬ ការបោកបញ្ឆោតនៅចំពោះព្រះឡើយ » និង « ដោយស្មោះអស់ពីចិត្ត » ។ អ្នកអាចស្នើថា ពួកគេគួរតែគូសចំណាំឃ្លាទាំងនេះទុក ។
-
តើឃ្លាទាំងនេះមានន័យយ៉ាងណាចំពោះអ្នក ? ( អ្នកអាចបង្ហាញថា ឃ្លាទាំងបីនេះសំដៅទៅលើតម្រូវការដើម្បីស្មោះត្រង់នៅក្នុងការខិតខំរបស់យើងដើម្បីអនុវត្តសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ ប្រែចិត្តពីអំពើបាបរបស់យើង និង ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីរបៀបដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះតាមស្ថានភាពជាច្រើននោះ សូមសួរសំណួរដូចខាងក្រោម ៖
-
តើឃ្លាទាំងនេះអាចអនុវត្តចំពោះសកម្មភាពដូចជា ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ និង ការទៅព្រះវិហារដោយរបៀបណា ?
-
តើមានភាពខុសគ្នាអ្វីរវាង « ការនិយាយអធិស្ឋាន » និង ការអធិស្ឋាន « ដោយពេញចិត្តប្រាថ្នា » នោះ ?
-
តើមានភាពខុសគ្នាអ្វីរវាងការទទួលទានសាក្រាម៉ង់នំប៉័ង និង ការទទួលទានសាក្រាម៉ង់នំប៉័ង « ដោយស្មោះអស់ពីចិត្ត » នោះ ?
-
តើមានភាពខុសគ្នាអ្វីរវាងការនិយាយថាអ្នកសុំទោសអំពីអ្វីមួយដែលអ្នកបានធ្វើ និង ការប្រែចិត្ត « ដោយពេញចិត្តប្រាថ្នា » នោះ ?
នីហ្វៃទី 2 31:14–21
នីហ្វៃបង្រៀនថា ក្រោយពីពិធីបុណ្យជ្រមុជទឹក យើងត្រូវទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ដធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ
សូមពន្យល់ថា នីហ្វៃបាននិយាយអំពីទ្វារមួយចូលទៅផ្លូវមួយ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 31:17–18 ឲ្យឮៗ ។ នៅពេលសិស្សអានចប់ហើយ សូមគូសរូបសាមញ្ញមួយដូចខាងក្រោមនៅលើក្ដារខៀន ៖
-
ដោយផ្អែកលើ នីហ្វៃទី 2 31:17 តើអ្វីជាទ្វារទៅ ? ( ការប្រែចិត្ត និង ពិធីបុណ្យជ្រមុជទឹក ។ សូមសរសេរ ការប្រែចិត្ត និង ពិធីបុណ្យជ្រមុជទឹក ពីក្រោមទ្វារនោះ ) ។ តើការប្រែចិត្ត និង ពិធីបុណ្យជ្រមុជទឹកដូចជាទ្វារមួយដោយរបៀបណា ?
-
ដោយយោងតាម នីហ្វៃទី 2 31:18 តើផ្លូវនោះនាំទៅរកអ្វី ? ( ជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមសរសេរ ជីវិតដ៏នៅអស់កល្បជានិច្ច នៅចុងបញ្ចប់នៃផ្លូវនោះ ។ អ្នកគួរតែពន្យល់ថាឃ្លា « ជីវិតដ៏នៅអស់កល្បជានិច្ច » សំដៅទៅលើការតម្កើងឡើងនៅក្នុងនគរសេឡេស្ទាល ) ។
-
នីហ្វៃបានបង្រៀនថា ក្រោយពីពិធីបុណ្យជ្រមុជទឹកហើយ យើងនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល នីហ្វៃទី 2 31:13–14 ) ។ ដោយយោងតាម នីហ្វៃទី 2 31:17–18 តើព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វីសម្រាប់យើង ? ( សូមជួយសិស្សឲ្យយល់ថា ព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីដល់ព្រះវរបិតា និង ព្រះរាជបុត្រា និង នាំមកនូវការផា្ដច់បាបមួយ ) ។
-
ហេតុអ្វីបានជាវាចាំបាច់សម្រាប់យើងដើម្បីទទួលបានទីបន្ទាល់មួយអំពីព្រះវរបិតា និង ព្រះរាជបុត្រាតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
ដើម្បីជួយសិស្សឲ្យយល់ពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការផ្ដាច់បាប អ្នកគួរតែពន្យល់ឃ្លា « បុណ្យជ្រមុជដោយភ្លើង និង ដោយព្រះវិញ្ញាណបរិសុទ្ធ » ( នីហ្វៃទី 2 31:13–14 ; សូមមើលផងដែរខគម្ពីរទី 17 ) ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថា្នក់ស្ដាប់រកនូវអ្វីដែលមានអត្ថន័យ ក្នុងការជ្រមុជដោយភ្លើង និង ដោយព្រះវិញ្ញាណបរិសុទ្ធ ។
« ទ្វារនៃពិធីបុណ្យជ្រមុជទឹក នាំទៅរកផ្លូវតូច ហើយចង្អៀត ។ …
« យើងត្រូវបានបញ្ជា និង ណែនាំឲ្យរស់នៅដូច្នោះ ដើម្បីឲ្យស្ថានភាពធ្លាក់របស់យើងត្រូវប្ដូរតាមរយៈអំណាចបន្សុទ្ធនៃព្រះវិញ្ញាណបរិសុទ្ធ ។ ប្រធាន ម៉ារ៉ុន ជី. រ៉មនី បានបង្រៀនថា បុណ្យជ្រមុជភ្លើងដោយព្រះវិញ្ញាណបរិសុទ្ធ ‹ បានប្រែចិត្ត [ យើង ] ឲ្យជឿពីភាពខាងសាច់ឈាម ទៅភាពខាងវិញ្ញាណ ។ វាសម្អាត ព្យាបាល និង បន្សុទ្ធព្រលឹង ។ … សេចក្ដីជំនឿទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ការប្រែចិត្ត និង ពិធីបុណ្យជ្រមុជទឹក ទាំងអស់គឺជាការដំបូង និង ត្រូវការជាមុនចំពោះវា ប៉ុន្ដែ [ បុណ្យជ្រមុជដោយភ្លើង ] គឺជាការបំពេញមួយ ។ ដើម្បីទទួលបាន [ បុណ្យជ្រមុជដោយភ្លើងនេះ ] គឺដើម្បីឲ្យសំលៀកបំពាក់របស់មនុស្សម្នាក់ត្រូវបានសម្អាតនៅក្នុងព្រះលោហិតដ៏ធួននៃព្រះយេស៊ូវគ្រីស្ទ › ( Learning for the Eternities, comp. George J. Romney [ ឆ្នាំ 1977 ] ទំព័រ 133 ; សូមមើលផងដែរនីហ្វៃទី 3 27:19–20 ) ។
« ហេតុដូច្នេះហើយ នៅពេលយើងត្រូវបានកើតម្ដងទៀត ហើយតស៊ូដើម្បីឲ្យមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹងយើងជានិច្ច នោះព្រះវិញ្ញាណបរិសុទ្ធនឹងបន្សុទ្ធ និង សម្រិតព្រលឹងយើងដោយសារភ្លើង ( សូមមើល នីហ្វៃទី 2 31:13–14 , 17 ) ។ ទី បំផុត យើងត្រូវឈរដោយស្អាតនៅចំពោះព្រះ » ( « Clean Hands and a Pure Heart » Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 81 ) ។
-
តើអែលឌើរ ប៊ែដណា និង ប្រធាន រ៉ូមនី បាននិយាយថា « បុណ្យជ្រមុជដោយភ្លើង » ធ្វើអ្វីខ្លះសម្រាប់យើង ?
-
តើពរជ័យបន្ថែមទាំងឡាយអ្វីខ្លះ ដែលយើងអាចទទួលបានតាមរយៈឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអ្នក « តស៊ូដើម្បីឲ្យមានព្រះវិញ្ញាណរបស់ទ្រង់ » គង់នៅជាមួយនឹងអ្នកជានិច្ចដោយរបៀបណា ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើសកម្មភាពនៅក្នុងជីវិតរបស់អ្នក ?
សូមពន្យល់ថានៅក្នុង នីហ្វៃទី 2 31:18 ពាក្យ តូច មានន័យថា ចង្អៀត តឹងតែង ច្បាស់លាស់ និង មិនឲ្យមានការវៀចវេរឡើយ ។ នីហ្វៃបានប្រើពាក្យនេះដើម្បីរៀបរាប់ពីផ្លូវដែលយើងត្រូវតែដើរតាម ក្រោយពីធ្វើបុណ្យជ្រមុជទឹកហើយ ដើម្បីទទួលបាននូវជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមឲ្យសិស្សសញ្ជឹងគិតដោយស្ងប់ស្ងាត់នូវសំណួរខាងក្រោមនេះ ៖
-
តើយើងត្រូវធ្វើអ្វីខ្លះ ក្រោយពីជ្រមុជទឹកហើយ ដើម្បីបន្ដនៅលើផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ចនោះ ?
នៅពេលសិស្សសញ្ជឹងគិតអំពីសំណួរនេះ សូមអញ្ជើញពួកគេឲ្យស្វែងរកចម្លើយនៅក្នុង នីហ្វៃទី 2 31:15–16, 19–21 ។ អ្នកអាចស្នើថា ពួកគេគួរតែគូសចំណាំពាក្យ ឬ ឃ្លាដែលពន្យល់ពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបាននូវជីវិតដ៏នៅអស់កល្បជានិច្ច ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានគូសចំណាំនោះ ។ នៅពេលពួកគេឆ្លើយ សូមសរសេរចម្លើយរបស់ពួកគេដាក់លើក្ដារខៀន ។ រូបរបស់អ្នក គួរតែមើលទៅដូចនេះ ៖
សូមធានាថា សិស្សយល់ថា ប្រសិនបើយើងរស់នៅតាមគោលលទ្ធិនៃព្រះគ្រីស្ទ យើងនឹងទទួលបាននូវជីវិតដ៏នៅអស់កល្បជានិច្ច ។
ដើម្បីបញ្ចប់មេរៀននេះ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 31:20 ឮៗ ។ សូមបង្ហាញថា នីហ្វៃទី 2 31:19–20 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំវគ្គនេះឲ្យប្លែកពីគេ ដើម្បីពួកគេអាចរកវាឃើញដោយងាយស្រួល ។ សូមអញ្ជើញពួកគេឲ្យឆ្លើយនឹងសំណួរមួយខាងក្រោមនេះ នៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ៖
-
ដោយផ្អែកលើអ្វីដែលអ្នកបានសិក្សានៅក្នុងមេរៀននេះ តើអ្វីដែលផ្ដល់ក្ដីសង្ឃឹមថា អ្នកអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះ ?
-
តើសេចក្ដីសញ្ញាដែលអ្នកបានធ្វើនៅពេលជ្រមុជទឹក បានជះឥទ្ធិពលលើជីវិតរបស់អ្នកដូចម្ដេចខ្លះ ?
ចំណេះចំណានខគម្ពីរ—នីហ្វៃទី 2 31:19–20
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាដ ជី. ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អំណាចដ៏អស្ចារ្យ អាចមកពីការទន្ទេញចាំព្រះគម្ពីរ ។ ដើម្បីទន្ទេញចាំព្រះគម្ពីរមួយ គឺត្រូវបង្កើតមិត្តភាពមួយថ្មី ។ វាដូចជាការរកឃើញបុគ្គលថ្មីមួយដែលអាចជួយក្នុងពេលត្រូវការ ផ្ដល់ការបំផុសគំនិត និង ការលួងលោម និង ជាប្រភពមួយនៃការជម្រុញសម្រាប់ការផ្លាស់ប្ដូរដែលចាំបាច់ » ( «The Power of Scripture » Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 6 ) ។
នៅលើបដាមួយ ( ឬ ក្រដាសមួយសន្លឹក ) សូមសរសេរ ខ្ញុំបានទន្ទេញចាំ នីហ្វៃទី 2 31:19–20 ។សូមដាក់បដានោះនៅកន្លែងមួយដែលសិស្សគ្រប់គ្នាមើលឃើញវា ។ សូមប្រជែងសិស្សឲ្យទន្ទេញវគ្គនេះដោយខ្លួនឯង ឬ ជាមួយនឹងគ្រួសាររបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យចុះហត្ថលេខាលើបដានោះនៅថ្ងៃបន្ទាប់ ពេលពួកគេបានទន្ទេញចាំវគ្គនេះហើយ ។ ប្រសិនបើពួកគេធ្វើការជាមួយនឹងគ្រួសាររបស់ពួកគេដើម្បីទន្ទេញវា ពួកគេក៏អាចសរសេរឈ្មោះសមាជិកគ្រួសាររបស់ពួកគេដាក់លើបដានោះបានដែរ ។ សូមចាំថាត្រូវកែតម្រូវការប្រជែងនេះដល់សមត្ថភាព និង កាលៈទេសៈរបស់បុគ្គលដើម្បីឲ្យសិស្សម្នាក់ៗអាចបានជោគជ័យ ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីគុណតម្លៃនៃការទន្ទេញចាំព្រះគម្ពីរ ដូចជា នីហ្វៃទី2 31:19–20 ដែលមានពាក្យនៃក្ដី សង្ឃឹមនេះ ។
កំណត់ចំណាំ ៖ ដោយសារតែលក្ខណៈ និង ថិរវេលានៃមេរៀនថ្ងៃនេះ អ្នកអាចប្រើសកម្មភាពនេះនៅថ្ងៃក្រោយ នៅពេលដែលអ្នកមានពេលគ្រប់គ្រាន់ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
នីហ្វៃទី 231:2, 21 ។ « គោលលទ្ធិនៃព្រះគ្រីស្ទ »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃក្រុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ៖
« ‹ គោលលទ្ធិនៃព្រះគ្រីស្ទ › ដូចដែលបានបង្រៀនដោយនីហ្វៃនៅក្នុងសេចក្ដីថ្លែងដ៏ធំ ដោយសង្ខេបអំពីសេចក្ដីជំនឿទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ការប្រែចិត្ត បុណ្យជ្រមុជដោយការពន្លិចទឹក ការទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ និង ការតស៊ូដល់ទីបញ្ចប់ ។ នៅក្នុងសេចក្ដីប្រកាសនេះ វាមិនមែនមានបំណងដើម្បីគ្របដណ្ដប់ផែនការសង្គ្រោះទាំងមូលនោះទេ គុណធម៌ទាំងអស់នៃជីវិតជាគ្រីស្ទានមួយ ឬក៏រង្វាន់ដែលរង់ចាំយើងនៅក្នុងកម្រិតខុសគ្នាទាំងឡាយនៃសិរីល្អពីស្ថានសួគ៌ ។ នៅក្នុងសេចក្ដីប្រកាសនេះ វាមិនមែនទាក់ទងនឹងតំណែងទាំងឡាយនៃបព្វជិតភាព ពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ឬ គោលលទ្ធិពិតផ្សេងទៀតជាច្រើន ។ ទាំងអស់នេះគឺសំខាន់ ប៉ុន្ដែដូចដែលបានប្រើនៅក្នុងព្រះគម្ពីរមរមនដែរ ‹ គោលលទ្ធិនៃព្រះគ្រីស្ទ › គឺសាមញ្ញ និង ចំៗ ។ វាផ្ដោតទៅលើគោលការណ៍ទីមួយនៃដំណឹងល្អដាច់ពីគ្នា រួមមានការបង្ហាញការលើកទឹកចិត្តឲ្យតស៊ូ មិនចុះចាញ់ ខិតខំទៅ ។ តាមពិតទៅ វាច្បាស់ និងសាមញ្ញអំពី ‹ គោលលទ្ធិនៃព្រះគ្រីស្ទ › ដែលគេបានឃើញពីឥទ្ធិពលរបស់វា ។ នីហ្វៃបានដឹងថា វានឹងក្លាយជាដូច្នេះ ។ គាត់បានសរសេរថា ‹ ខ្ញុំនឹងនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងច្បាស់លាស់ ស្របតាមសេចក្ដីច្បាស់លាស់នៃការព្យាករណ៍របស់ខ្ញុំ ›[ នីហ្វៃទី 2 31:2 Christ and the New Covenant: The Messianic Message of the Book of Mormon ឆ្នាំ 1997 ] ទំព័រ 49–50 ) ។
នីហ្វៃទី 2 31:13 ។ « ការធ្វើដោយពុំមានការលាក់ពុត »
អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បាននិយាយអំពីការធ្វើដោយពុំមានការលាក់ពុត ៖
« តាមពិតទៅ តើយើងពិតជាបានរស់នៅតាមដំណឹងល្អទេ ឬក៏យើងគ្រាន់តែ សម្ដែង លក្ខណៈខាងក្រៅនៃសេចក្ដីសុចរិតដើម្បីឲ្យអ្នកនៅជុំវិញយើង ស្មានថា យើងស្មោះត្រង់ តែតាមការពិត ចិត្ត និង សកម្មភាពដែលមើលមិនឃើញរបស់យើងនោះ មិន ពិតចំពោះការបង្រៀនរបស់ព្រះអម្ចាស់ឡើយ ?
« តើយើងគ្រាន់តែពាក់ ‹ ទម្រង់នៃការដឹកនាំពីព្រះ › ខណៈដែលបដិសេធ ‹ ព្រះចេស្ដារបស់ទ្រង់នោះ ? ›យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:19] ។
« តើយើងពិតជាសុចរិតទេ ឬក៏យើងក្លែងធ្វើជាគោរព តែពេលណាដែលយើងគិតថាអ្នកដទៃកំពុងតែមើលមកអ្នកនោះ ?
« ព្រះអម្ចាស់បានបញ្ជាក់វាច្បាស់ថា ទ្រង់នឹងមិនចាញ់បោកលក្ខណៈខាងក្រៅនោះទេ ហើយទ្រង់បានព្រមានយើងមិនឲ្យកុហកទ្រង់ ឬ អ្នកដទៃឡើយ ។ ទ្រង់បានព្រមានយើងឲ្យប្រយ័ត្ននឹងអស់អ្នកទាំងឡាយណាដែលគ្រោងធ្វើជាត្រូវខាងក្រៅ ដែលដាក់ការធ្វើពុតដ៏ប៉ិនប្រសប់មួយដែលលាក់បាំងការពិតដ៏ខ្មៅងងឹតជាងនោះ » ( « True to the Truth » Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 15–16 ) ។
ដោយទូន្មានដល់សមាជិកឲ្យប្រព្រឹត្តដោយស្មោះអស់ពីចិត្ត និង មិនមែនគ្រាន់តែតាមរយៈចលនានោះ អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បាននិយាយថា ៖
« ការធ្វើតាមការបង្រៀនដ៏សាមញ្ញបំផុតទាំងនេះ ភាពរុងរឿងមួយនៃទំនាក់ទំនងទៅនឹងព្រះគ្រីស្ទនឹងបើកឡើងចំពោះយើងតាមរបៀបជាច្រើន ៖ ការអធិស្ឋាន និង ការតមអាហារ និង ការជញ្ជឹងគិតអំពីបំណងរបស់ទ្រង់ ដោយអានព្រះគម្ពីរ ការបម្រើដល់អ្នកដទៃ ‹ ការជួយអ្នកទន់ខ្សោយ ការលើកដៃដែលរោយ … ការចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រ › [គ. និងស. 81:5] ។ លើសអ្វីផ្សេងទៀតទាំងអស់ ការស្រឡាញ់ ‹ សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ › អំណោយនោះដែល ‹ មិនដែលផុតរលត់ឡើយ › អំណោយនោះដែល ‹ ទ្រាំទ្រការណ៍ទាំងអស់ ជឿដល់ការណ៍ទាំងអស់ សង្ឃឹមដល់ការណ៍ទាំងអស់ [ ហើយ ] ស៊ូទ្រាំទ្រការណ៍ទាំងអស់ › ។ [ សូមមើល មរ៉ូណៃ 7:45–47] ។ មិនយូរទេ ដោយមានសេចក្ដីស្រឡាញ់ប្រភេទនោះ យើងដឹងថា ជំនាន់របស់យើងនឹងដាក់ពិន្ទុនៃផ្លូវធ្លា ដែលនាំទៅរកលោកចៅហ្វាយ ហើយថារាល់ពេលដែលយើងទៅរកទ្រង់ ទោះបីជាខ្សោយក្ដី យើងនឹងរកឃើញថា ទ្រង់បានព្យាយាមមករកយើងដោយអន្ទះសារ ។ …
« បំណងប្រាថ្នារបស់ខ្ញុំនៅថ្ងៃនេះគឺសម្រាប់យើង ទាំងអស់គ្នា ឲ្យមានបទពិសោធន៍ផ្ទាល់ខ្លួនទៅមុខជាងនេះទៀតជាមួយនឹងគំរូរបស់ព្រះអង្គសង្គ្រោះ ។ ពេលខ្លះ យើងស្វែងរកស្ថានសួគ៌ដោយបញ្ឆិតបញ្ឆៀងពេក [ ដោយមិនចំផ្ទាល់ ] ដោយផ្ដោតលើកម្មវិធី ឬ ប្រវត្តិសាស្ដ្រ ឬ បទពិសោធន៍របស់អ្នកដទៃ ។ ទាំងនោះគឺសំខាន់ ប៉ុន្ដែវាមិនសំខាន់ដូចជាបទពិសោធន៍ផ្ទាល់ខ្លួន ភាពជាសិស្សដ៏ពិត និង កម្លាំងដែលចេញមកពីការជួបលើកដំបូងនឹងព្រះចេស្ដានៃការពាល់របស់ទ្រង់នោះទេ » ( « Broken Things to Mend » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 70 ) ។
នីហ្វៃទី 2 31:13, 17–18 ។ « ទទួលព្រះវិញ្ញាណបរិសុទ្ធ »
អែលឌើរ ដេវីឌ អេ. បែដណា បានបង្រៀនថា ៖
« ពិធីបរិសុទ្ធនៃការបញ្ជាក់ពីសមាជិកថ្មីម្នាក់នៃសាសនាចក្រ និង ការប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ គឺពិធីទាំងពីរនេះសាមញ្ញ និង មានន័យពន់ពេក ។ អ្នកកាន់បព្វជិតភាពមីលគីស្សាដែកដែលស័ក្ដិសម ដាក់ដៃរបស់ពួកគាត់លើក្បាលរបស់បុគ្គលម្នាក់ ហើយហៅគាត់ដោយឈ្មោះចំ ។ បន្ទាប់មក ដោយសិទ្ធិអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធ និង នៅក្នុងព្រះនាមនៃព្រះអង្គសង្គ្រោះ បុគ្គលនោះត្រូវបានបញ្ជាក់ថាជាសមាជិកម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយឃ្លាដ៏សំខាន់នេះត្រូវបានបន្លឺឡើងថា ៖ ‹ ចូរទទួលយកព្រះវិញ្ញាណបរិសុទ្ធចុះ › ។
« ភាពសាមញ្ញនៃពិធីបរិសុទ្ធនេះ អាចបណ្ដាលឲ្យយើងមើលរំលងសារៈសំខាន់របស់វា ។ ពាក្យទាំងបីនេះ—‹ ទទួលព្រះវិញ្ញាណបរិសុទ្ធ ›—មិនមែនជាការប្រកាសអសកម្មមួយនោះទេ ប៉ុន្ដែវារួមដល់ការបញ្ជាបព្វជិតភាពមួយ — ការទូន្មានដ៏មានសិទ្ធិអំណាចមួយឲ្យធ្វើសកម្មភាព ហើយពុំមែនទទួលសកម្មភាពទេ ( សូមមើល នីហ្វៃទី 2 2:26). ព្រះវិញ្ញាណបរិសុទ្ធមិនប្រតិបត្តិការនៅក្នុងជីវិតរបស់យើង ដោយគ្រាន់តែដោយសារដៃដែលដាក់លើក្បាលរបស់យើង ហើយពាក្យទាំងបីសំខាន់នោះនិយាយចេញមកនោះទេ ។ នៅពេលយើងទទួលពិធីបរិសុទ្ធនេះ យើងម្នាក់ៗទទួលយកទំនួលខុសត្រូវដ៏ពិសិដ្ឋ និង បន្ដឥតដាច់មួយដើម្បីមានបំណង ស្វែងរក ធ្វើការ និង រស់នៅតាមដើម្បីយើងពិតជាបាន ‹ ទទួលព្រះវិញ្ញាណបរិសុទ្ធ › និង អំណោយខាងវិញ្ញាណដែលមានវត្តមានរបស់ទ្រង់នោះ … ។
« ការអធិស្ឋាន ការសិក្សា ការប្រមូល ការថ្វាយបង្គំ ការបម្រើ និង ការគោរព មិនមែនឆ្ងាយពីគ្នា និង ឯករាជ្យពីរឿងដែលនៅលើបញ្ជីដែលត្រូវធ្វើដ៏វែងនៃដំណឹងល្អនោះឡើយ ។ ប៉ុន្ដែ ការអនុវត្តន៍ដ៏សុចរិតទាំងនេះមួយៗគឺជាធាតុសំខាន់នៅក្នុងដំណើរស្វែងរកខាងវិញ្ញាណដ៏កោងមួយដើម្បីបំពេញតាមការបញ្ជាឲ្យទទួលព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះបញ្ញត្តិទាំងឡាយដែលមកពីព្រះដែលយើងគោរព និង ការទូន្មានដ៏បំផុសគំនិតដែលមកពីអ្នកដឹកនាំសាសនាចក្រដែលយើងធ្វើតាមជាពិសេសនោះ ផ្ដោតលើការទទួលបានភាពជាដៃគូនៃព្រះវិញ្ញាណ ។ ជាមូលដ្ឋាន ការបង្រៀនដំណឹងល្អ និង សកម្មភាពទាំងអស់ផ្ដោតលើការចូលមករកព្រះគ្រីស្ទ ដោយការទទួលព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង » ( « Receive the Holy Ghost » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 95, 97 ) ។
សេចក្ដីថ្លែងការណ៍ខាងក្រោមនេះ រៀបរាប់ពីពរជ័យខ្លះៗដែលយើងអាចទទួលបាន នៅពេលយើងមានភាពស័ក្ដិសមទទួលភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ៖
« [ ព្រះវិញ្ញាណបរិសុទ្ធ ] អាចដឹកនាំអ្នកក្នុងការសម្រេចចិត្តរបស់អ្នក និង ការពារអ្នកពីគ្រោះថ្នាក់ខាងរាងកាយ និង ខាងវិញ្ញាណ ។…
« ទ្រង់គឺជាព្រះដ៏ជាជំនួយ ( យ៉ូហាន 14:26) ។… ការខ្សឹបប្រាប់ពីព្រះវិញ្ញាណ អាចរម្ងាប់ភាពភ័យខ្លាចរបស់អ្នក បំបាត់ការបារម្ភដដែលក្នុងជីវិតអ្នក ហើយលួងលោមអ្នក នៅពេលអ្នកកើតទុក្ខ ។ ព្រះវិញ្ញាណបរិសុទ្ធអាចបំពេញអ្នក ‹ ដោយសេចក្ដីសង្ឃឹម និង សេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ › និង ‹ បង្រៀនអ្នកអំពី ការណ៍ទាំងឡាយដ៏ប្រកបដោយសេចក្ដី សុខសានដ្ដនៃ នគរ › ( មរ៉ូណៃ 8:26; គ . និង ស . 36:2 ) ។ …
« សេចក្ដីអររីករាយពេញលេញនៃអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ រួមមានការទទួលបានវិវរណៈ និង ការលួងលោម ការបម្រើ និង ការប្រទានពរដល់អ្នកដទៃតាមរយៈអំណោយទានខាងវិញ្ញាណ និង ការបានញែកចេញជាបរិសុទ្ធពីអំពើបាប និង ធ្វើឲ្យសមនឹងការតម្កើងឡើងនៅក្នុងនគរសេឡេស្ទាល » ( ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងបទគម្ពីរ [ ឆ្នាំ 2004 ] ទំព័រ 82–83 ) ។
នីហ្វៃទី 2 31:15–16 ។ « កាន់ខ្ជាប់ដរាបដល់ចុងបំផុត »
ឃ្លាថា « កាន់ខ្ជាប់ដរាបដល់ចុងបំផុត » ជាញឹកញាប់ត្រូវបានប្រើដើម្បីស្នើពីតម្រូវការដើម្បីរងនឹងទុក្ខលំបាកដោយការអត់ធ្មត់ពេញមួយជីវិតរបស់យើង ។ អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន បានពន្យល់ថាការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ក៏មានន័យថាត្រូវបន្ដនៅក្នុងភាពស្មោះត្រង់ទៅលើព្រះគ្រីស្ទ ៖
« ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត គឺជាគោលលទ្ធិនៃការបន្ដនៅលើផ្លូវ ដែលនាំទៅរកជីវិតដ៏នៅអស់កល្បជានិច្ចបន្ទាប់ពីមនុស្សម្នាក់បានចូលទៅកាន់ផ្លូវនោះ តាមរយៈសេចក្ដីជំនឿ ការប្រែចិត្ត បុណ្យជ្រមុជទឹក និង ការទទួលបានព្រះវិញ្ញាណបរិសុទ្ធ ។ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ត្រូវការដួងចិត្តយើងទាំងមូល ឬ ដូចជាព្យាការីព្រះគម្ពីរមរមន អាម៉ាលេកៃបានបង្រៀនថា យើងត្រូវតែ ‹ មករកទ្រង់ ហើយចូរថ្វាយព្រលឹងអ្នកទាំងមូល ជាដង្វាយថ្វាយដល់ទ្រង់ ហើយចូរបន្ដការតមអាហារ និង ការអធិស្ឋាន ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ហើយប្រាកដដូចជាព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់នៅ នោះ [ យើង ] នឹងបានសង្គ្រោះ › [អោមណៃ 1:26] ។
« ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត មានន័យថាយើងបានបណ្ដុះជីវិតយើងយ៉ាងរឹងមាំនៅលើដីនៃដំណឹងល្អ ដោយការនៅក្នុងអំណាចនៃសាសនាចក្រ ដោយការបម្រើមនុស្សជាតិយើងដោយរាបសា ការចិញ្ចឹមជីវិតឲ្យដូចជាព្រះគ្រីស្ទ និង ការកាន់តាមសេចក្ដីសញ្ញាទាំងឡាយរបស់យើង ។ អ្នកទាំងឡាយណាដែលបានកាន់ខ្ជាប់គឺមានតុល្យភាព មិនផ្លាស់ប្ដូរ បន្ទាបខ្លួន រីកចម្រើនជាលំដាប់ និង ដោយគ្មានឧបាយកលឡើយ ។ ទី បន្ទាល់របស់ពួកគេមិនពឹងផ្អែកទៅលើមូលហេតុនៃលោកិយឡើយ —វាផ្អែកលើសេចក្ដីពិត ចំណេះដឹង បទពិសោធន៍ និង ព្រះវិញ្ញាណ » ( « Press On » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2004 ទំព័រ 101 ) ។
នីហ្វៃទី 2 31–33 ។ ព្រះវិញ្ញាណបរិសុទ្ធ
ការបង្រៀនចុងក្រោយរបស់នីហ្វៃនៅក្នុងព្រះគម្ពីរមរមន រួមមានសេចក្ដីពិតជាច្រើនអំពីព្រះវិញ្ញាណបរិសុទ្ធ ។ ឧទាហរណ៍ ៖
-
ព្រះវិញ្ញាណបរិសុទ្ធ អាចជួយអ្នកឲ្យនិយាយដោយ « ភាសានៃពួកទេវតា » ( សូមមើល នីហ្វៃទី 2 31:13 ) ។
-
ការផ្ដាច់បាបមកបានដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល នីហ្វៃទី 2 31:17 ) ។
-
ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីព្រះវរបិតា និង អំពីព្រះរាជបុត្រា ( សូមមើល នីហ្វៃទី 2 31:18 ) ។
-
ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ ( សូមមើល នីហ្វៃទី 2 32:5 ) ។
-
ព្រះវិញ្ញាណបរិសុទ្ធបង្រៀនមនុស្សឲ្យអធិស្ឋាន ( សូមមើល នីហ្វៃទី 2 32:8 ) ។
-
នៅពេលមនុស្សម្នាក់និយាយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ព្រះវិញ្ញាណបរិសុទ្ធនឹងនាំសារនោះទៅដល់ដួងចិត្តរបស់អ្នកដទៃ ( សូមមើល នីហ្វៃទី 2 33:1 ) ។