មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 1 20–នីហ្វៃទី 2 3 ( មេរៀនទី 5 )
សេចក្តីផ្ដើម
មេរៀននេះ មានបំណងដើម្បីជួយសិស្សយល់ពីគោលបំណងដ៏នៅអស់កល្បជានិច្ចរបស់ព្រះ ។ លីហៃបានដឹងថា កូនចៅរបស់គាត់អាចធ្វើការជ្រើសរើសដែលនឹងនាំពួកគេទៅរកសេចក្ដីអំណរ ឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច ប្រសិនបើពួកគេយល់ និង ជឿលើគោលលទ្ធិគន្លឹះ —ដូចជា ការធ្លាក់ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ សិទ្ធិជ្រើសរើស និង ការគោរពប្រតិបត្តិ ( សូមមើល នីហ្វៃទី 2 2:25, 27 ) ។ សូមលើកទឹកចិត្តសិស្សឲ្យជ្រើសរើសជីវិតដ៏នៅអស់កល្បជានិច្ចដើម្បីនៅទីបញ្ចប់ ពួកគេអាច « ត្រូវបានឱបក្រសោបជាអង្វែងតទៅ ដោយព្រះពាហុនៃសេចក្ដីស្រឡាញ់របស់ [ ព្រះ ] » ( នីហ្វៃទី 2 1:15 ) ដូចជាលីហៃដែរ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 1–2
មុនពេលគាត់ស្លាប់ លីហៃបានដាស់តឿនកូនៗរបស់គាត់ឲ្យកាន់តាមព្រះបញ្ញត្តិរបស់ព្រះ និង បង្រៀនដល់ពួកគេនូវគោលលទ្ធិគ្រឹះអំពីផែនការសង្គ្រោះ
សូមចាប់ផ្ដើមដោយការឲ្យសិស្សអានប្រយោគចុងក្រោយគេនៅក្នុងនីហ្វៃទី 2 3:25 ( « ចូរនឹកចាំពាក្យរបស់ឪពុកដ៏ជិតស្លាប់នេះចុះ » ) ។ សូមសួរពួកគេថា តើការយកចិត្តទុកដាក់លើការប្រឹក្សារបស់សមាជិកគ្រួសារម្នាក់អាចផ្លាស់ប្ដូរបានយ៉ាងដូចម្ដេច ប្រសិនបើពួកគេដឹងថាបុគ្គលនោះជិតស្លាប់ហើយ ។
សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ពីសេចក្ដីពិតដែលលីហៃបានសង្កត់ធ្ងន់នៅក្នុងពាក្យពាក្យសម្ដីចុងក្រោយរបស់គាត់ទៅកាន់គ្រួសាររបស់គាត់ ។ វាក៏នឹងអនុញ្ញាតឲ្យពួកគេចែកចាយជាមួយគ្នាទៅវិញទៅមក ពីរបៀបដែលសេចក្ដីពិតទាំងនេះអាចជួយពួកគេឲ្យធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេ ។
-
សូមឲ្យវគ្គព្រះគម្ពីរខាងក្រោមដល់សិស្សម្នាក់ៗ ឬ ជាដៃគូ ៖នីហ្វៃទី 2 1:16–20 ; នីហ្វៃទី 2 2:6–10 ; នីហ្វៃទី 2 2:19–20, 22–25 ; និង នីហ្វៃទី 2 2:11–13 ,27–29 ។ ( ប្រសិនបើអ្នកមានសិស្សតិចជាងបួននាក់ អ្នកអាចសម្របសម្រួលសកម្មភាពនេះដោយដាក់ឲ្យសិស្សម្នាក់អានវគ្គព្រះគម្ពីរច្រើនជាងមួយ ដោយជ្រើសរើសវគ្គតិចជាងមុនដើម្បីពិភាក្សា ។ )
-
នៅពេលសិស្សសិក្សាវគ្គទាំងនេះ សូមឲ្យពួកគេឆ្លើយតបនឹងសំណួរខាងក្រោមនៅក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។ ( អ្នកអាចគិតសរសេរសំណួរនេះនៅលើក្ដារខៀន ។ )
-
តើសេចក្ដីពិតគន្លឹះណាមួយ ដែលលីហៃបានបង្រៀន ?
-
ហេតុអ្វីបានជាសេចក្ដីពិតទាំងនេះសំខាន់សម្រាប់និរន្ដរ៍ភាពនៃសុខុមាលភាពយើង ?
-
-
ក្រោយពីផ្ដល់ពេលឲ្យសិស្សបំពេញកិច្ចការរបស់ពួកគេហើយ សូមអញ្ជើញសិស្សម្នាក់ៗ ឬ ដៃគូឲ្យរាយការណ៍អំពីអ្វីដែលពួកគេបានរកឃើញ ។ សូមលើកទឹកចិត្តសិស្សឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ឲ្យចែកចាយពីអ្វីដែលពួកគេបានរកឃើញ និង ពីមូលហេតុដែលវាមានន័យចំពោះពួកគេ ។
ក្រោយពីសកម្មភាពនេះ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ការធ្លាក់របស់អ័ដាម និង អេវ៉ាគឺជាផ្នែកមួយដ៏សំខាន់នៃផែនការសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន យ៉ូសែបហ៉្វីលឌីង ស៊្មីធ ៖
« អ័ដាមគ្រាន់តែធ្វើនូវអ្វីដែលគាត់ត្រូវធ្វើតែប៉ុណ្ណោះ ។ គាត់ទទួលទានផ្លែឈើនោះដោយសារហេតុផលល្អមួយ ហើយនោះគឺដើម្បីបើកទ្វារដើម្បីនាំអ្នក និង ខ្ញុំ និង គ្រប់គ្នាផ្សេងទៀតមកកាន់ពិភពលោកនេះ ។ …
« … ប្រសិនបើវាមិនមែនដោយសារអ័ដាមទេនោះ ខ្ញុំនឹងមិនអាចនៅទីនេះបានទេ ។ អ្នកនឹងមិនអាចនៅទីនេះនោះទេ ។ យើងនឹងត្រូវរង់ចាំនៅស្ថានសួគ៌ក្នុងសភាពជាវិញ្ញាណ » ( នៅក្នុងរបាយការណ៍សន្និសីទ ខែ តុលា ឆ្នាំ 1967 ទំព័រ 121–22 ) ។
សូមសួរសិស្សនូវសំណួរខាងក្រោម ៖
-
តើអ្វីខ្លះជាលទ្ធផលនៃការធ្លាក់ ដែលលីហៃបានពិពណ៌នានៅក្នុង នីហ្វៃទី 2 2:21–24 ?
-
តើលទ្ធផលទាំងនេះអាចធ្វើឲ្យវាអាចទៅរួចសម្រាប់យើងដើម្បីរីកចម្រើន ស្របទៅតាមផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សេចក្ដីសង្រ្គោះរបស់យើងយ៉ាងដូចម្ដេច ?
សូមបន្ថែមសេចក្ដីពិតខាងក្រោមដាក់លើក្ដារខៀន ៖ តាមរយៈដង្វាយធួន ព្រះយេស៊ូវគ្រីស្ទអាចសង្គ្រោះយើងចេញពីការធ្លាក់ និង ផ្ដល់ការប្រោសលោះចេញពីអំពើបាបរបស់យើង ។
ដើម្បីជួយសិស្សឲ្យទទួលបាននូវការយល់ដឹងកាន់តែជ្រៅជ្រះអំពីសេចក្ដីពិតនេះ សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាទង្វើមួយនៃសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធ បានយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ និង ផ្ដល់នូវផ្លូវសម្រាប់មនុស្សទាំងអស់ឲ្យត្រឡប់ទៅកាន់វត្តមាននៃព្រះវិញ ។ ដោយសារតែជាផ្នែកនៃដង្វាយធួន ព្រះអង្គសង្គ្រោះបានយកឈ្នះលើសេចក្ដីស្លាប់ខាងសាច់ឈាម និង ផ្ដល់នូវអមតភាពសម្រាប់មនុស្សគ្រប់គ្នាជាកូនចៅរបស់ព្រះ តាមរយៈការរស់ឡើងវិញ ។ ទ្រង់ក៏បានយកឈ្នះលើសេចក្ដីស្លាប់ខាងវិញ្ញាណ និង ផ្ដល់ជាសមត្ថភាពមួយនៃជីវិតដ៏នៅអស់កល្បជានិច្ច ជីវិតដែលព្រះរស់នៅ និង ជាអំណោយទានមួយដ៏អស្ចារ្យបំផុតក្នុងចំណោមអំណោយទានដ៏អស្ចារ្យបំផុតនៃព្រះ » ( « គ្រីស្ទាននៅក្នុងជំនឿ និង សកម្មភាព » Ensignខែ វិចិ្ឆកា ឆ្នាំ 1996 ទំព័រ 71 ) ។
សូមសួរសិស្ស ៖ តើពរជ័យអ្វីខ្លះដែលមកពីដង្វាយធួន ?
ដើម្បីជួយសិស្សយល់ពីសារសំខាន់នៃសិទ្ធិជ្រើសរើសនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អេ. ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ដោយគ្មានវត្តមាននៃការជ្រើសរើស ដោយគ្មានសិទ្ធិសេរីភាពរបស់យើងក្នុងការជ្រើសរើស និង ដោយគ្មានការផ្ទុយគ្នាទេ នោះក៏គ្មានការឋិតនៅពិតប្រាកដដែរ ។ … វាជាការពិតមួយដែលយើងមិនអាចធំលូតលាស់ខាងវិញ្ញាណ ឬ ដោយហេតុនោះមានការរីករាយពិតប្រាកដ លើកលែងតែ និង ទាល់តែយើងធ្វើការប្រើប្រាស់ដោយឆ្លាតវៃលើសិទ្ធិជ្រើសរើសរខាងសាច់ឈាមរបស់យើង » ( សំពាធមួយទៀតនៃការសរសើរ [1999]ទំព័រ 80 ) ។
សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ យើងមានសិទ្ធិនឹងរើសយកឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច ឬ ក៏រើសយកការជាប់ឃុំឃាំង និង សេចក្តីស្លាប់ ។
សុំឲ្យសិស្សបើកទៅកិច្ចការទី 4 នៅថ្ងៃទី 3 នៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់អ្វីដែលពួកគេបានរៀនអំពីសិទ្ធិជ្រើសរើសពីក្នុង នីហ្វៃទី 2 2:26–29 ។
សូមអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស្ម៊ីធ ៖
« ដើម្បីទទួលបានសេចក្ដីសង្គ្រោះ យើងមិនគ្រាន់តែមិនត្រូវធ្វើរឿងខ្លះៗនោះទេ ប៉ុន្ដែមិនធ្វើនូវអ្វីៗដែលព្រះបានបញ្ជា » ( ការបង្រៀនរបស់ប្រធាននៃសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [2007] ទំព័រ 161 ) ។
ដើម្បីជួយសិស្សយល់ពីសារសំខាន់នៃការគោរពប្រតិបត្តិ អ្នកអាចសួរសំណួរខាងក្រោម ៖
-
ហេតុអ្វីបានជាអ្នកគិតថា លីហៃបានបញ្ជាក់លើការគោរពប្រតិបត្តិនៅក្នុងបណ្តាំចុងក្រោយគាត់ទៅកាន់គ្រួសាររបស់គាត់ មុនពេលគាត់ស្លាប់ ?
-
តើបទពិសោធន៍អ្វីដែលអ្នកបានមានដែលបានជួយអ្នកឲ្យដឹងថា ព្រះអម្ចាស់ប្រទានពរយើង នៅពេលយើងកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ហើយថាទ្រង់នឹងឈប់ប្រទានពរយើង នៅពេលយើងមិនកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់នោះ ? ( សូមបន្ថែមសេចក្ដីពិតនេះទៅលើបញ្ជីនៅលើក្ដារខៀន ។ )
ដើម្បីបញ្ចប់មេរៀននេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ. ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការគោរពប្រតិបត្តិគឺជាឱសថខាងវិញ្ញាណដ៏មានអំណាច ។ វាគឺជាឱសថមួយដ៏ខ្លាំងព្យាបាលគ្រប់ជំងឺ » ( « Balm of Gilead » Ensignខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 18 ) ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីស្រឡាញ់របស់ព្រះសម្រាប់សិស្សរបស់អ្នក និង អំពីបំណងរបស់ទ្រង់ដើម្បីជួយពួកគេឲ្យយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ និង ទទួលបានជីវិតដ៏អស់កល្បជានិច្ច ។
មេរៀនក្រោយ ( នីហ្វៃទី 2 4–10 )
ក្រោយពីលីហៃស្លាប់ លេមិន និង លេមយួលបានព្យាយាមសម្លាប់នីហ្វៃម្ដងទៀត ។ តើព្រះអម្ចាស់បានផ្ដល់ការព្រមានអ្វីពេលបានសង្គ្រោះជីវិតរបស់នីហ្វៃ ? ផងដែរ តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ និង វិញ្ញាណរបស់យើង ប្រសិនបើគ្មានដង្វាយធួនទេនោះ ? សិស្សនឹងរកឃើញចម្លើយទៅនឹងសំណួរនេះ នៅក្នុងនីហ្វៃទី 2 9:7–9 ។