បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 7


មេរៀន​សិក្សា​នៅ​ផ្ទះ

នីហ្វៃទី 2 11–25 ( មេរៀន​ទី 7 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ការសិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

ការសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា នីហ្វៃទី 2 11–25 ( មេរៀន​ទី 7 ) មិនមែន​ធ្វើ​ឡើង​ដើម្បី​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​តែ​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​ពិចារណា​ពី​តម្រូវការ​សិស្ស​របស់​អ្នក ។

ថ្ងៃទី 1 ( នីហ្វៃទី2 11–16 )

អេសាយ​បាន​ពិពណ៌នា​ពី​អំនួត និង ភាពទុច្ចរិត​របស់​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ និង ការកាត់​សេចក្ដី​ដែល​រង់ចាំ​ពួកគេ ។ គាត់​ក៏​បាន​ព្យាករ​ពី​ព្រះវិហារ​បរិសុទ្ធ​មួយ​ដែល​នឹង​ត្រូវ​កសាង​ឡើង​នៅក្នុង​ថ្ងៃ​ចុងក្រោយ និង បាន​បង្រៀន​ថា ព្រះ​បាន​ស្ថាបនា​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​បង្រៀន​យើង​ពី​របៀប​របស់​ទ្រង់ និង ជួយ​យើង​ឲ្យ​ដើរ​នៅក្នុង​ផ្លូវ​របស់​ទ្រង់ ។ អេសាយ​បាន​ឃើញ​ព្រះអម្ចាស់ និង ត្រូវ​បាន​សម្អាត​ចេញពី​អំពើ​បាប ។ ចេញ​ពី​បទពិសោធន៍​របស់​អេសាយ សិស្ស​បាន​ដឹង​ថា យើង​អាច​ត្រូវ​បាន​សម្អាត​ចេញ​ពី​ភាពមិន​ស័ក្ដិសម​របស់​យើង​បាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ថ្ងៃទី 2 ( នីហ្វៃទី2 17–20 )

អេសាយ​បាន​ដាក់​ទោស​នគរ​យូដា​ដោយសារ​ការមិន​បាន​ដាក់​ទីទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​បាន​ដឹង​ថា ព្រះ​នឹង​គង់​នៅ​ជាមួយ​នឹង​យើង នៅពេល​យើង​ដាក់​ទីទុកចិត្ត​ទៅលើ​ទ្រង់ ទោះជា​អំឡុងពេល​ពិបាក និង ភ័យ​ខ្លាច​ក្ដី ។ អេសាយ​បាន​ពិពណ៌នា​ពី​ការបំផ្លាញ​នៃ​ពួកទុច្ចរិត នា​ពេល​យាង​មក​ជា​លើក​ទីពីរ និង បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះ​នៃ​ការកាត់​សេចក្ដី និង សេចក្ដី​មេត្តា​ករុណា​មួយ ហើយ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ត្រូវ​បាន​សន្ធឹង​ទៅ​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត និង កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

ថ្ងៃទី 3 ( នីហ្វៃទី2 21–24 )

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ នឹង​កាត់សេចក្ដី​នៅក្នុង​ភាពសុចរិត ហើយ​ថា​នៅ​ទីបញ្ចប់ តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​នឹង​ស្ដារឡើងវិញ​នូវ​សាសនាចក្រ​របស់​ទ្រង់​ដើម្បី​ប្រមូល​រាស្ដ្រ​របស់​ទ្រង់​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នោះ ។ នីហ្វៃ​ក៏​រីករាយ​ចំពោះ​ការ​ព្យាករ​របស់​លោក​អេសាយថា អំឡុង​សហសវត្សន៍ ភាព​សុខសាន្ដ និង​ចំណេះ​ដឹង​អំពី​ព្រះអម្ចាស់​នឹង​មាន​ពេញ​ផែនដី ។ សិស្ស​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​គិត​អំពី​សេចក្ដីពិត​នេះ និង​របៀប​ដែល​ពួកគេ​អាច​បាន​រៀបចំ​កាន់​តែ​ល្អ​សម្រាប់​គ្រា​នេះ ។

ថ្ងៃទី 4 ( នីហ្វៃទី2 25 )

នៅពេល​នីហ្វៃ​សង្ខេប​សារលិខិត​សំខាន់​នៃ​ការសរសេរ​របស់​អេសាយ គាត់​បាន​រំឭក​ពី​សេចក្ដី​ពិត​សាមញ្ញ​ដែល​ទាក់ទង​នឹង​កិច្ចការ​របស់​ព្រះ​ក្នុង​ចំណោម​កូនចៅ​មនុស្ស​ថា ៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​នាម​តែ​មួយ​គត់​នៅក្រោម​មេឃ​នេះ « ដែល​មនុស្ស​អាន​បាន​សង្គ្រោះ » ( នីហ្វៃទី 2 25:20 ) ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ប្រភព​តែមួយ​គត់​ដែល​យើង​អាច​សំឡឹង​ទៅ​សម្រាប់​ការផ្ដាច់​បាប​របស់​យើង ។ នីហ្វៃ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ដឹង​ថា ប្រសិនបើ​យើង​ធ្វើ « អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » នោះ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ប្រទានពរ​ដល់​យើង​ដោយ​ព្រះគុណ —ជា​ជំនួយ និង កម្លាំង​ដ៏​ទេវភាព ( សូម​មើល នីហ្វៃទី 2 25:23 ) ។

សេចក្តីផ្ដើម

សប្ដាហ៍​នេះ សិស្ស​បាន​សិក្សា​ពី​ជំពូក​ជម្រើស​ក្នុង​អេសាយ​ដែល​នីហ្វៃ​បាន​បញ្ចូល​នៅក្នុង​ការសរសេរ​របស់​គាត់ ។ ប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​ជំពូក​អេសាយ​ទាំងនេះ​ថា ៖ « ចូរ​កុំ​ឈប់​អាន​ឡើយ ! ចូរ​ខិតខំ​អាន​ឱ្យ​ផុត​ជំពូក​ដ៏​ពិបាក​យល់​ទាំងឡាយ​នោះ ដែល​ជា​ការព្យាការណ៍​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​នោះ ទោះបី​ជា​អ្នក​អាច​យល់​វា​តែ​បន្តិច​ក៏ដោយ ។ សូម​បន្ដ​អាន ប្រសិន​បើ​អ្វី​ទាំងអស់​ដែល​អ្នក​ធ្វើ​គ្រាន់តែ​អាន​ត្រួសៗ ហើយ​គ្រាន់តែ​ប្រមែប្រមូល​ការបំផុស​ពី​នេះ​ពី​នោះ » ( « The Things of My Soul » Ensignខែ ឧសភា ឆ្នាំ 1986 ទំព័រ 61 ) ។

នៅពេល​អ្នក​ជួប​នឹង​សិស្ស​​នៅ​សប្ដាហ៍​នេះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អត់ធ្មត់​នៅពេល​ពួកគេ​សិក្សា​ពាក្យពេចន៍​របស់​អេសាយ ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការសរសេរ​របស់​អេសាយ​បាន​ជួយ​ដល់​ពួកគេ « លើក​ចិត្ត​គេ​ឡើង ហើយ​អរ​សប្បាយ » នៅក្នុង​ភាពល្អ​របស់​ព្រះ ( នីហ្វៃទី 2 11:8 ) ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 11–25

នីហ្វៃ​ដកស្រង់​ការព្យាករណ៍​របស់​អេសាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​បង្ហាញ​កែវ​ពង្រីក​មួយ ឬ សូម​គូស​រូបភាព​កែវពង្រីក​មួយ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 25:13 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​អ្វី​ដែល​នីហ្វៃ « ពង្រីក » ។ សូម​ពន្យល់​ថា ហេតុផល​មួយ​ដែល​នីហ្វៃ​បាន​កត់ត្រា​ពាក្យ​ពេចន៍​របស់​អេសាយ ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង នីហ្វៃទី 2 11–25 គឺ​ដើម្បី​ពង្រីក​នាម ការបម្រើ និង ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​អាន​ពាក្យ​របស់​នីហ្វៃ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 11:4–8 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ឃ្លា​ដែល​សម្គាល់​គោលបំណង​របស់​នីហ្វៃ​ក្នុង​ការដកស្រង់​ពាក្យពេចន៍​របស់​អេសាយ ។

នៅក្នុង​ការសិក្សា​នៅ​ផ្ទះ​របស់​ពួកគេ សិស្ស​ត្រូវ​សុំ​ឲ្យ​គូស​សម្គាល់​នាម « ព្រះគ្រីស្ទ » រាល់​ពេល​ដែល​វា​លេច​នៅក្នុង នីហ្វៃទី 2 25:20–30 ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅ នីហ្វៃទី 2 25:28–29 ហើយ​រក​មើល​ឃ្លា​មួយ​ដែល​ច្រំដែល​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( « ផ្លូវ​ត្រឹមត្រូវ គឺ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​មិន​បដិសេធ​ទ្រង់​ឡើយ » ) ។

សូម​សួរ​សិស្ស ៖ តើ​បទពិសោធន៍​អ្វី​នៅក្នុង​ជីវិត​អ្នក​ដែល​បាន​បង្រៀន​អ្នក​ថា ការជឿ​លើ និង ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ផ្លូវ​ត្រឹមត្រូវ​ដើម្បី​រស់នៅ​នោះ ?

បញ្ជី​ខាងក្រោម​រួមមាន​សេចក្ដីពិត គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​សិក្សា​នៅក្នុង នីហ្វៃទី 2 11–25 នៅ​សប្ដាហ៍​នេះ ។ សូម​សរសេរ​ប្រយោគ​ប្រាំបួន​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ឬ សូម​បញ្ចូល​វា​នៅក្នុង​ក្រដាស​ចែក​ឲ្យ​សិស្ស​ម្នាក់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​បញ្ជី ហើយ​ស្វែងរក​សេចក្ដីពិត គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​នៅក្នុង​ខគម្ពីរ​ដាក់​មក​នេះ ។

ការយល់​ពី​ការបង្រៀន​របស់​អេសាយ​នៅក្នុង​ជំនាន់​របស់​យើង

  1. ព្រះ​បាន​ស្ថាបនា​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​បង្រៀន​យើង​ពី​របៀប​របស់​ទ្រង់ និង ដើម្បី​ជួយ​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ ( សូម​មើល នីហ្វៃទី 2 12:2–3 ) ។

  2. យើង​អាច​ត្រូវ​បាន​សម្អាត​ចេញ​ពី​ភាពមិន​ស័ក្ដិសម​របស់​យើង​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល នីហ្វៃ2 16:5–7 ) ។

  3. ព្រះ​នឹង​គង់​នៅ​ជាមួយ​នឹង​យើង នៅពេល​យើង​ទុកចិត្ត​លើ​ទ្រង់ ទោះបីជា​ក្នុង​ពេល​លំបាក និង ភ័យខ្លាច​ក្ដី ( សូម​មើល នីហ្វៃ2 17:4, 7, 14 ) ។

  4. ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះ​នៃ​ការកាត់​សេចក្ដី និង សេចក្ដី​មេត្តា​ករុណា​មួយ ។ សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ ត្រូវ​បាន​ពង្រីក​ទៅ​អស់​អ្នកទាំងឡាយ​ណា​ដែល​ប្រែចិត្ត និង កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ( សូម​មើល នីហ្វៃ2 19:12, 17, 21; 20:4 ) ។

  5. ព្រះអម្ចាស់​បាន​ស្ដារឡើង​វិញ​នូវ​ដំណឹងល្អ​របស់​ទ្រង់ និង សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ហើយ​ឥឡូវនេះ​កំពុង​ប្រមូល​ប្រជាជន​របស់​ទ្រង់​នៅក្នុង​ជំនាន់​ចុងក្រោយ ( សូមមើល នីហ្វៃទី 2 21:10, 12 ) ។

  6. ពេលថ្ងៃ​សហស្សវត្សរ៍មក​ដល់ ផែនដី​នឹងក្លាយ​ជា​កន្លែង​មួយដែល​មាន​សន្ដិភាព ដោយសារ​វា​នឹង​ពោរពេញ​ទៅដោយ​ចំណេះដឹង​អំពី​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី 2 21:6–9 ) ។

  7. ព្រះអម្ចាស់​នឹង​អាណិត​អាសូរ​ដល់​រាស្ដ្រ​របស់​ទ្រង់ តែ​ពួកទុច្ចរិត​ត្រូវតែ​វិនាស ( សូម​មើល នីហ្វៃទី 2 23:22 ) ។

ការបង្រៀន​របស់​នីហ្វៃ

  1. ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​បាន​សង្គ្រោះ​ដោយ​ព្រះគុណ​បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ( សូម​មើល នីហ្វៃទី 2 25:23 ) ។

  2. តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច​ទទួល​បាន​ការផ្ដាច់បាប​របស់​យើង ( សូម​មើល នីហ្វៃទី 2 25:26 ) ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​ឃើញ​គោលគំនិត​អ្វី នៅក្នុង​ការបង្រៀន​ទាំងនេះ​ពី​អេសាយ និង នីហ្វៃ ? ( គោលគំនិត​ដែល​អាច​មាន​គឺ ៖ ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ពង្រីក​សេចក្ដី​សង្គ្រោះ និង សេចក្ដី​សុខសាន្ដ​ដល់​កូនចៅ​របស់​ទ្រង់ ។ យើង​អាច​ទុកចិត្ត​លើ​ព្រះ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ។ ព្រះវិហារ​បរិសុទ្ធ​បង្រៀន​យើង​អំពី​ព្រះ ) ។

  • តើ​ប្រយោគ​ទាំង​ប្រាំបួន​នេះ​មួយ​ណា ដែល​អ្នក​ឃើញ​ថា​មាន​ន័យ​បំផុត​នោះ ? ហេតុអ្វី ?

សូម​ចាត់តាំង​សិស្ស​ម្នាក់​ឲ្យ​តាម​គោលលទ្ធិ ឬ គោលការណ៍​មួយ​ចេញពី​បញ្ជី​ខាងលើ ហើយ​សូម​ឲ្យ​សិស្ស​ធ្វើ​ដូច​ខាងក្រោម ៖

  1. អាន​វគ្គ​ព្រះគម្ពីរ​ដែល​គោលលទ្ធិ ឬ គោលការណ៍​បាន​ដក​យក​មក ។

  2. ឆ្លើយ​សំណយរ​នេះ ៖ តើ​គោលលទ្ធិ ឬ គោលការណ៍​នេះ​អាច​ជួយ​អ្នក​ឲ្យ « ត្រេកអរ » នៅក្នុង​ព្រះអម្ចាស់​បាន​ដោយ​របៀប​ណា ? ( សូម​មើល នីហ្វៃទី 2 11:4–6 

  3. សូម​គិត​អំពី​កាលៈទេសៈ​មួយ​ដែល​ការមាន​ចំណេះដឹង​អំពី​គោលលទ្ធិ ឬ គោលការណ៍​នេះ​អាច​នាំ​សេចក្ដី​សង្ឃឹម និង កម្លាំង​មក​ដល់​អ្នក ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ នៅពេល​ពួកគេ​ធ្វើ​ដូច្នោះ អ្នក​អាច​សួរ​ថា « តើ​មាន​នរណា​ទៀត​មាន​ទីបន្ទាល់ ឬ ការយល់ដឹង​មួយ​អំពី​អ្វី​ដែល​ទើប​តែ​បាន​បង្រៀន​នេះ ? » ការឲ្យ​ពួកគេ​ចែកចាយ​ការយល់ដឹង និង ទីបន្ទាល់​នឹង​បញ្ជាក់​ពី​សេចក្ដី​ពិត​ដល់​ដួងចិត្ត​របស់​ពួកគេ និង ដល់​ដួងចិត្ត​របស់​មិត្ត​ភក្ដិ​របស់​ពួកគេ ។ សូម​អរគុណ​ពួកគេ​សម្រាប់​ការចូលរួម ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 25:13 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​តាម ដោយស្វែងរកហេតុផល​ដែល​នីហ្វៃ​ត្រេកអរ​នៅក្នុង​ការពង្រីក​ព្រះនាម​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ទីបន្ទាល់​ខាងក្រោម​ដោយ​ប្រធាន ថូម៉ាស អេស. ម៉នសុន ៖

« ខ្ញុំ​ជឿ​ថា​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើងអាច​នឹកស្មានដ​ល់​អំពី​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង​នៅ​ក្នុង​ច្បារ​គែតសេម៉ានី​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អំណរ​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ជីវិត​របស់​ខ្ញុំ​ចំពោះ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ជំនួស​យើង ។

« នៅ​វិនាទី​ចុងក្រោយ ទ្រង់​អាច​ត្រឡប់​ក្រោយ​បាន ។ ប៉ុន្តែ​ទ្រង់​មិន​បាន​ត្រឡប់​ទេ ។ ទ្រង់​បាន​ឆ្លងកាត់​អ្វីៗ​ទាំងអស់ ដើម្បី​ឲ្យ​ទ្រង់​អាច​សង្គ្រោះ​អ្វី្ៗ​ទាំងអស់​បាន ។ ដោយ​ការធ្វើ​ដូច្នោះ ទ្រង់​ប្រទាន​ដល់​យើង​នូវ​ជីវិត​ដែល​ហួស​ពី​ការរស់នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ទ្រង់​បាន​លើក​យើង​ចេញ​ពី​ការធ្លាក់​របស់​អ័ដាម ។

« ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ទ្រង់ ដោយ​អស់​ពី​ជម្រៅ​នៃ​ព្រលឹង​របស់​ខ្ញុំ ។ ទ្រង់​បាន​បង្រៀន​យើង​ពី​របៀប​ដើម្បី​រស់នៅ ។ ទ្រង់​បាន​បង្រៀន​យើង​ពី​របៀប​ដើម្បី​ស្លាប់ ។ ទ្រង់​បាន​ធានា​សេចក្ដី​សង្គ្រោះ​របស់​យើង » ( « At Parting » Ensignខែ ឧសភា ឆ្នាំ 2011 ទំព័រ 114 ) ។

សូម​សួរ ៖ តើ​មាន​ភាពស្រដៀង​គ្នា​អ្វី​ដែល​អ្នក​ឃើញ​រវាង​ពាក្យ​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី 2 25:13និង ពាក្យ​ពាក្យសម្ដី​របស់​ប្រធាន​ម៉នសុន ?

សូម​បញ្ចប់​មេរៀន​ថ្ងៃនេះ​ដោយ​ការសុំ​សិស្ស​ឲ្យ​ពិពណ៌នា​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​វ័យក្មេង អាច​ពង្រីក​ព្រះនាម​របស់​ព្រះអម្ចាស់ ។ ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ពង្រីក​ព្រះនាម​របស់​ព្រះអម្ចាស់​ជា​រៀងរាល់​ថ្ងៃ ។

មេរៀន​ក្រោយ ( នីហ្វៃទី 2 26–31 )

នៅក្នុង​មេរៀន​ក្រោយ សិស្ស​នឹង​សិក្សា​ការព្យាករណ៍​របស់​នីហ្វៃ​ខ្លះ​អំពី​ថ្ងៃ​ចុងក្រោយ ។ នីហ្វៃ​បាន​ឃើញ​ថា សាសនាចក្រ​ខុសឆ្គង​ទាំងឡាយ និង ការរួម​គំនិត​សម្ងាត់​ទាំងឡាយ​នឹង​មាន​ច្រើន ។ គាត់​ក៏​បាន​ឃើញ​ថា ព្រះអម្ចាស់​នឹង​ធ្វើ « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » ( នីហ្វៃទី 2 27:26 ) ហើយ​ថា​មនុស្ស​ជាច្រើន​បាន​បដិសេធ​ព្រះគម្ពីរ​មរមន ដោយសារ​ពួកគេ​បាន​មាន​ព្រះគម្ពីរ​បរិសុទ្ធ​រួច​ហើយ ។ បន្ថែម​លើ​នេះ នីហ្វៃ​បាន​ពន្យល់​ពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

បោះពុម្ព