មេរៀនទី 101
អាលម៉ា 45–48
សេចក្តីផ្ដើម
ក្រោយពីអាលម៉ាបានផ្ដល់ការបង្រៀនចុងក្រោយដល់កូនប្រុសរបស់គាត់ ហេលេមិន គាត់បានចេញពីប្រជាជននីហ្វៃ ហើយមិនដែលបានឮពីគាត់ទៀតឡើយ ។ ហេលេមិនបានក្លាយជាទៅអ្នកដឹកនាំខាងវិញ្ញាណដ៏ចម្បង ហើយមេទ័ពមរ៉ូណៃក្លាយជាអ្នកដឹកនាំទាហានដ៏សំខាន់មួយអំឡុងពេលលំបាកមួយសម្រាប់ពួកសាសន៍នីហ្វៃ ។ អាម៉ាលេកៃ ជាអ្នកដឹកនាំក្រុមប្រឆាំងសាសន៍នីហ្វៃ បានដាក់គម្រោងដ៏មានកលល្បិចមួយដើម្បីទទួលបានអំណាចលើសាសន៍នីហ្វៃ ។ មេទ័ពមរ៉ូណៃបានជួយសាសន៍នីហ្វៃឲ្យពង្រឹងខ្លួនគេប្រឆាំងនឹងការវាយលុករបស់សត្រូវ ដើម្បីពួកគេអាចបន្ដមានសេរីភាព និងសិទ្ធិនៃការថ្វាយបង្គំរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 45
ហេលេមិនជឿលើពាក្យសម្ដីរបស់អាលម៉ា ហើយចាប់ផ្ដើមការបម្រើរបស់គាត់
សូមឲ្យសិស្សគិតអំពីការសម្ភាសន៍មួយដែលពួកគេបានធ្វើជាមួយនឹងឪពុកម្ដាយ ឬអ្នកដឹកនាំបព្វជិតភាពម្នាក់ ។
-
តើសំណួរបែបណាដែលឪពុកម្ដាយ និងអ្នកដឹកនាំបព្វជិតភាពនឹងសួរនៅក្នុងការសម្ភាសន៍ជាទូទៅ ?
ក្រោយពីការពិភាក្សាដ៏ខ្លីមួយ សូមពន្យល់ថា មុនពេលអាលម៉ាបានឲ្យកូនប្រុសរបស់គាត់ ហេលេមិន ទទួលបន្ទុកលើកំណត់ត្រាដ៏ពិសិដ្ឋទាំងឡាយ ហើយចាកចេញពីដែនដី ( សូមមើល អាលម៉ា 45:18–19 ) គាត់បានសួរហេលេមិននូវសំណួរទាំងនេះ ។ សូមឲ្យសិស្សអាន អាលម៉ា 45:2–8 ដោយស្ងាត់ៗ ដោយរកមើលសំណួរដែលអាលម៉ាបានសួរ និងចម្លើយដែលហេលេមិនបានផ្ដល់ ។
-
ពួកសាសន៍នីហ្វៃបានធ្វើសង្គ្រាមនឹងពួកសាសន៍លេមិន នៅពេលអាលម៉ានិងហេលេមិនបានធ្វើការសន្ទនានេះ ។ តើអ្នកគិតថា សេចក្ដីជំនឿរបស់ហេលេមិនអាចជួយគាត់ អំឡុងពេលសង្គ្រាម និងពេលគាត់បម្រើដោយរបៀបណា ?
-
តើនៅពេលណាដែលអ្នកទទួលបានកម្លាំងពីសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និងពាក្យសម្ដីរបស់ព្យាការី និងពីការប្ដេជ្ញាចិត្តរបស់អ្នកក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ?
សូមសង្ខេប អាលម៉ា 45:9–19 ដោយការប្រាប់សិស្សថា ក្រោយពីអាលម៉ាបានព្យាករណ៍អំពីការបំផ្លាញនៅទីបញ្ចប់នៃជាតិសាសន៍នីហ្វៃហើយ គាត់បានចាកចេញពីដែនដី ហើយមិនដែលបានឮពីគាត់ទៀតឡើយ ។ មុនពេលគាត់បានចាកចេញ គាត់បានព្យាករណ៍លើកចុងក្រោយ ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 45:16 ឮៗ ។
-
តើសេចក្ដីពិតណាដែលយើងអាចរៀនពីការព្យាករណ៍នេះ ? ( សិស្សអាចឆ្លើយគោលការណ៍បីបួន ប៉ុន្ដែសូមប្រាកដថា ពួកគេបង្ហាញការយល់ថា ព្រះអម្ចាស់ទ្រង់មិនអាចទតមើលអំពើបាប សូម្បីតែបន្ដិចបន្ដួចក៏មិនបានឡើយ ។
សូមពន្យល់ថា ហេលេមិនបានចាប់ផ្ដើមបម្រើដោយការតែងតាំងពួកសង្ឃ និងគ្រូបង្រៀនក្នុងសាសនាចក្រទូទាំងដែនដី ។ សូមឲ្យសិស្សសិក្សា អាលម៉ា 45:23–24 ដោយរកមើលរបៀបដែលប្រជាជនបានប្រតិកម្មនឹងអ្នកដឹកនាំសាសនាចក្រទាំងឡាយ ។
-
តើប្រជាជនបានឆ្លើយតបនឹងអ្នកដឹកនាំសាសនាចក្រទាំងឡាយដោយរបៀបណា ? ហេតុអ្វីបានជាប្រជាជនខ្លះបដិសេធមិនព្រមស្ដាប់តាមអ្នកដឹកនាំសាសនាចក្រទាំងឡាយ ?
អាលម៉ា 46
មេទ័ពមរ៉ូណៃប្រជុំជាមួយនឹងពួកសុចិរតដើម្បីការពារសិទ្ធិរបស់ពួកគេ និងសាសនារបស់ពួកគេ
សូមសង្ខេប អាលម៉ា 46:1–3ដោយការពន្យល់ថា អស់អ្នកទាំងឡាយដែលមិនគោរពតាមអ្នកដឹកនាំសាសនាចក្រទាំងឡាយត្រូវបានដឹកនាំដោយបុរសម្នាក់ឈ្មោះថា អាម៉ាលិកាយ ។ សូមឲ្យសិស្សអាន អាលម៉ា 46:4–5 ដោយស្ងាត់ៗ ដោយរកមើលអ្វីដែលអាម៉ាលិកាយ និងអ្នកដើរតាមគាត់ចង់បាន ។ សូមឲ្យសិស្សពន្យល់ពីអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សអាន អាលម៉ា 46:6–7 ដោយស្ងាត់ៗ ដោយរកមើលលទ្ធផលនៃឥទ្ធិពលរបស់អាម៉ាលិកាយទៅលើអ្នកដែលដើរតាមគាត់ ។
-
តើមានអ្វីកើតឡើងជាលទ្ធផលនៃឥទ្ធិពលរបស់អាម៉ាលិកាយ ?
សូមឲ្យសិស្សអាន អាលម៉ា 46:8–10 ដោយស្ងាត់ៗ ដោយរកមើលមេរៀនដែលមរមនចង់ឲ្យយើងរៀនពីសកម្មភាពរបស់អាម៉ាលិកាយ ។ អ្នកអាចបង្ហាញថា មេរៀនបីបួនទាំងនេះត្រូវបានបង្ហាញដោយពាក្យ « ហេតុដូច្នេះហើយយើងឃើញថា» ឬ « យើងឃើញថា » ។ ( អ្នកអាចស្នើថា សិស្សគួរគូសចំណាំមេរៀនទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ សិស្សអាចរកឃើញមេរៀនខាងក្រោម ៖
មនុស្សជាច្រើនងាយនឹងភ្លេចព្រះអម្ចាស់ ហើយប្រព្រឹត្តអំពើទុច្ចរិតណាស់ ។
មនុស្សទុច្ចរិតម្នាក់អាចនាំឲ្យមានអំពើទុច្ចរិតជាច្រើន ។
ដើម្បីបញ្ច្រាសអាម៉ាលិកាយនឹងមេទ័ពមរ៉ូណៃ សូមឲ្យសិស្សអាន អាលម៉ា 46:11–18 និង អាលម៉ា 48:11–13, 17 ដោយស្ងាត់ៗ ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់រិក្សាអ្វីដែលមរ៉ូណៃចង់បាន ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតរកមើលពាក្យ និងឃ្លាដែលពិពណ៌នាអ្វីដែលមរ៉ូណៃដូច ។ ( សូមជួយសិស្សឲ្យឃើញភាពខុសគ្នារវាងការជម្រុញដ៏សុចរិតរបស់មរ៉ូណៃ និងការជម្រុញដ៏ទុច្ចរិតរបស់អាម៉ាលិកាយ ។ មរ៉ូណៃបានគាំទ្របុព្វហេតុនៃសេរីភាព និងសុចរិតភាព ខណៈពេលដែលអាម៉ាលិកាយឃ្លានចង់បានអំណាច និងចង់នាំប្រជាជននីហ្វៃឲ្យធា្លក់ទៅក្នុងសេវកភាព ។
-
ដោយផ្អែកលើអ្វីដែលអ្នកបានអាន តើអ្នកនឹងរៀបរាប់មេទ័ពមរ៉ូណៃយ៉ាងណា ? តើគោលការណ៍អ្វីដែលយើងអាចរៀនពីខគម្ពីរទាំងនេះ ? ( សិស្សអាចឆ្លើយគោលការណ៍ខុសៗគ្នាជាច្រើន រួមមានសេចក្ដីពិតថា បុរសសុចរិតម្នាក់អាចនាំមកនូវសេចក្ដីសុចរិតជាច្រើន ។ )
-
យោងតាម អាលម៉ា 46:11–18 តើមរ៉ូណៃបានអធិស្ឋានសុំអ្វី ? ( សុំពរជ័យនៃសេរីភាព និងសិទ្ធិសេរីឲ្យបន្ដនៅជាមួយនឹងសាសន៍នីហ្វៃ និងសុំឲ្យ « ឧត្តមគតិនៃពួក » ដើម្បីឲ្យព្រះសព្វព្រះទ័យ ។
មរ៉ូណៃបានអធិស្ឋានអំពី « ឧត្តមគតិនៃពួកគ្រីស្ទាន » ។ យោងតាម អាលម៉ា 46:12 តើគោលការណ៍បីដែលមរ៉ូណៃមានអារម្មណ៍ថា ពួកគ្រីស្ទានគួរការពារ និងគាំទ្រមានអ្វីខ្លះ ? ( សូមជួយសិស្សឲ្យឃើញថា វាគឺជាកាតព្វកិច្ចរបស់យើងដើម្បីការពារគ្រួសារយើង សាសនាយើង និងសេរីភាពរបស់យើង ។សូមមើលផងដែរអាលម៉ា 43:45–48 ។
-
តើឧបសគ្គអ្វីខ្លះដែលគ្រួសារ ពួកគ្រីស្ទាន និងសេរីភាពនាសព្វថ្ងៃជួប ? តើរបៀបត្រឹមត្រូវណាខ្លះដែលយើងអាចការពារដល់គ្រួសារយើង សាសនាយើង និងសេរីភាពរបស់យើង ?
សូមឲ្យសិស្សអាន អាលម៉ា 46:18–22 ដោយស្ងាត់ៗ ដោយរកមើលអ្វីដែលមរ៉ូនៃបានសុំឲ្យប្រជាជនធ្វើ ។ ( អ្នកអាចស្នើថា សិស្សគួរគូសចំណាំពាក្យ សេចក្ដីសញ្ញា នៅក្នុងខគម្ពីរទាំងនេះ ។
-
តើប្រជាជនសេចក្ដីសញ្ញាបានធ្វើអ្វី ? ( បន្ដរក្សាសិទ្ធិរបស់ពួកគេ និងសាសនារបស់ពួកគេ ; មិនលះបង់ចោលព្រះអម្ចាស់ ; មិនរំលងព្រះបញ្ញត្តិទាំងឡាយនៃព្រះ ; ហើយមិនខ្មាសអៀននឹងលើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះគ្រីស្ទ ។
-
យោងតាម អាលម៉ា 46:22 តើប្រជាជនបានធ្វើអ្វីជាសញ្ញានៃសេចក្ដីសញ្ញាដែលពួកគេបានធ្វើ ? ( ពួកគេបានហែកអាវរបស់គេ ហើយបានបោះអាវរបស់ពួកគេទៅក្បែរជើងរបស់មរ៉ូណៃ ។
សូមលើកក្រណាត់មួយផ្ទាំងឡើង ហើយហែកវាជាពីរ ។ អ្នកអាចពន្យល់ថា ដោយការហែកអាវរបស់ពួកគេ ប្រជាជនកំពុងបង្ហាញពីការប្ដេជ្ញារបស់គេដើម្បីរក្សាសេចក្ដីសញ្ញាដែលពួកគេបានធ្វើ ។
-
យោងតាម អាលម៉ា 46:21–22 តើប្រជាជនបាននិយាយអ្វីខ្លះដែលគួរកើតឡើង ប្រសិនបើពួកគេរំលងសេចក្ដីសញ្ញារបស់គេ ?
-
តើការណ៍នេះជួយអ្នកឲ្យយល់ពីលក្ខណៈម៉ឺងម៉ាត់នៃសេចក្ដីសញ្ញាដែលយើងធ្វើជាមួយនឹងព្រះដោយរបៀបណា ?
សូមរំឭកសិស្សថា មរ៉ូណៃនិងប្រជាជនរបស់គាត់បានប្រឈមមុខនឹងសត្រូវដែលចង់បំផ្លាញពួកគេ ។
-
យោងតាម អាលម៉ា 46:18 តើមរ៉ូណៃបាននិយាយអ្វីខ្លះ ដែលអាចនាំប្រជាជនរបស់គាត់ឲ្យជួបនឹងការបំផ្លាញ ?
សូមសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងរក្សាសេចក្ដីសញ្ញារបស់យើង ព្រះនឹង …
សូមឲ្យសិស្សចែកចាយរបៀបដែលពួកគេអាចបំពេញប្រយោគនេះដោយផ្អែកលើអ្វីដែលពួកគេបានរៀនពី អាលម៉ា 46:18–22 ។ សូមឲ្យពួកគេផ្ដល់គំរូមួយនៃរបៀបដែលពួកគឹដឹងថា ប្រយោគនេះគឺពិត ។ ចម្លើយអាចខុសៗគ្នា ។ សូមសង្ខេបចម្លើយដោយការបំពេញឃ្លានៅលើក្ដារខៀនដូចខាងក្រោម ៖ ប្រសិនបើយើងរក្សាសេចក្ដីសញ្ញារបស់យើង ព្រះនឹងប្រទានពរដល់យើង ។សូមណែនាំឲ្យសិស្សរកមើលភស្ដុតាងដែលគាំទ្រដល់គោលការណ៍នេះ នៅពេលពួកគេសិក្សាជំពូកបន្ដទៀតនៅក្នុងអាលម៉ា ។ អ្នកអាចប្រាប់អំពីពេលមួយនៅពេលព្រះអម្ចាស់ប្រទានពរដល់អ្នកដោយសារការគោរពតាមសេចក្ដីសញ្ញារបស់អ្នក ។
សូមសង្ខេបអាលម៉ា 46:29–41 ។ សូមពន្យល់ថា អាម៉ាលិកាយ និងអ្នកដើរតាមវាបានយល់ថា ពួកគេមានចំនួនច្រើន ដូច្នេះពួកគេបានទៅដែនដីនីហ្វៃ ដោយចង់ចូលរួមនឹងសាសន៍លេមិន ។ កងទ័ពរបស់មរ៉ូណៃបានបញ្ឈប់ក្រុមរបស់អាម៉ាលិកាយភាគច្រើនពីការទៅដល់ដែនដីនីហ្វៃ ។ អ្នកដើរតាមអាម៉ាលិកាយជាច្រើនបានចូលទៅក្នុងសេចក្ដីសញ្ញាមួយដើម្បីគាំទ្រសេរីភាព ។ ពួកគេភាគតិចដែលមិនចូលទៅក្នុងសេចក្ដីសញ្ញាត្រូវបានប្រហារជីវិត ។ អាម៉ាលិកាយ និងអ្នកដើរតាមវាមួយចំនួនតូចបានរត់ចេញ ហើយចូលរួមនឹងសាសន៍លេមិន ។
អាលម៉ា 47
ដោយការក្បត់ អាម៉ាលិកាយបានក្លាយជាស្ដេចនៃសាសន៍លេមិន
សូមសួរពីរបៀបដែលពួកគេមានអារម្មណ៍ ប្រសិនបើពួកគេនៅក្នុងការលេងប្រកួតប្រជែងមួយ ឬការប្រកួតមួយ ហើយទទួលបានសៀវភៅជាកម្មសិទ្ធិរបស់ពួកគេដែលមានបញ្ជីនៃអ្វីដែលដៃគូប្រកួតរបស់គេមានបំណងចង់ធ្វើដើម្បីយកឈ្នះលើការប្រកួតនោះ ។ សូមប្រាប់សិស្សថា ដោយការប្រៀបធៀប អាលម៉ា 47 ទៅនឹងខ្លួនយើង យើងអាចរៀនពីមេរៀនដ៏សំខាន់ខ្លះអំពីយុទ្ធវិធីរបស់សាតាំងក្នុងការព្យាយាមយកឈ្នះលើយើង ។
សូមសង្ខេប អាលម៉ា 47:1–6 ដោយការប្រាប់សិស្សថា អាម៉ាលិកាយមិនបានលះបង់គោលដៅរបស់វាក្នុងការចង់បានអំណាចលើសាសន៍នីហ្វៃទេ។ វារៀបចំគម្រោងការដ៏មានកលល្បិចមួយដើម្បីទម្លាក់ស្ដេចនៃសាសន៍លេមិន ហើយក្លាយជាស្ដេចដើម្បីវាអាចដឹកនាំសាសន៍លេមិនឲ្យទៅច្បាំងនឹងសាសន៍នីហ្វៃនៅទីបញ្ចប់ ។ នៅពេលអាម៉ាលិកាយបានចូលរួមនឹងសាសន៍លេមិន វាបានបំពេញចិត្តរបស់ស្ដេច ដែលបានតែងតាំងឲ្យគ្រប់គ្រងលើចំណែកមួយនៃកងទ័ពសាសន៍លេមិន ។ ស្ដេចបានបញ្ជាឲ្យអាម៉ាលិកាយ និងកងទ័ពរបស់វាដេញតាមផ្នែកនៃកងទ័ពដែលមិនគោរពតាមសាសន៍លេមិនខ្លះ ដែលបានដឹកនាំដោយបុរសម្នាក់ឈ្មោះ លីហុនតៃ ។ អាម៉ាលិកាយត្រូវបានបញ្ជាឲ្យបង្ខំកងទ័ពរបស់លីហុនតៃទៅប្រយុទ្ធនឹងសាសន៍នីហ្វៃ ប៉ុន្ដែអាម៉ាលិកាយបានមានគម្រោងការផ្សេង ។
សូមឲ្យសិស្សសិក្សា អាលម៉ា 47:7–19 ហាក់ដូចជាពួកគេគឺជាលីហុនតៃ ហើយអាម៉ាលិកាយហាក់ដូចជាសាតាំង ។ សូមឲ្យពួកគេអាន អាលម៉ា 47:7–10 ដោយស្ងាត់ៗ ដោយរកមើលកន្លែងដែលលីហុនតៃបានទៅដើម្បីការពារកងទ័ពរបស់គាត់ ហើយអ្វីដែលអាម៉ាលិកាយបានព្យាយាមធ្វើដើម្បីចាប់លីហុនតៃ ។
-
តើលីហុនតៃបានរួមគ្នានឹងកងទ័ពរបស់គាត់រៀបចំច្បាំងនៅកន្លែងណា ? តើកងទ័ពមួយមានប្រយោជន៍អ្វី ប្រសិបើគេស្ថិតនៅលើទីទួលខ្ពស់ជាងសត្រូវរបស់វានោះ ?
-
តើអាម៉ាលិកាយចង់ឲ្យលីហុនតៃធ្វើអ្វី ? តើយុទ្ធវិធីអ្វីខ្លះដែលសាតាំងប្រើដើម្បីចាប់យើងឲ្យចុះមកពីទីទួលខ្ពស់នោះ ? ( ចម្លើយអាចមានការទាក់ទាញយើងឲ្យបន្ទាបបទដ្ឋានរបស់យើង ហើយទាក់ទាញយើងឲ្យទៅកន្លែងដែលយើងមិនមានសុវត្ថិភាពខាងវិញ្ញាណ ។
សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 47:11–19 ។ សូមឲ្យសិស្សមើលតាម ដោយគិតពីយុទ្ធវិធីរបស់អាម៉ាលិកាយអាចដូចទៅនឹងយុទ្ធវិធីរបស់សាតាំងប្រើដើម្បីបំផ្លាញយើង ។
-
តើយុទ្ធវិធីរបស់អាម៉ាលិកាយស្រដៀងទៅនឹងយុទ្ធវិធីរបស់សាតាំងប្រើដើម្បីបំផ្លាញយើងតាមរបៀបណា ? ( ចម្លើយអាចរួមមានថា សាតាំងគឺរឹងទទឹង បោកបញ្ឆោត ពុតត្បុត និងព្រៃផ្សៃ ។
-
តើគំរូណាខ្លះប្រាប់ពីរបៀបដែលសាតាំងចង់បំពុលយើង « ដោយបន្ដិចបន្ដួច » ?
សូមសង្ខេប អាលម៉ា 47:20–36 ដោយការពន្យល់ថា អាម៉ាលិកាយបានបន្ដបញ្ឆោត និងសម្លាប់រហូតដល់វាបានក្លាយជាស្ដេចនៃសាសន៍លេមិន ។ សូមបញ្ជាក់ថា បំណងនិងយុទ្ធវិធីរបស់អាម៉ាលិកាយគឺដូចខ្លាំងនឹងបំណងនិងយុទ្ធវិធីរបស់សាតាំងចំពោះយើងណាស់ ។ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ សាតាំងចង់បំផ្លាញយើង ហើយវាល្បួងយើងដោយបន្ដិចម្ដងៗដើម្បីបន្ទាបបទដ្ឋានរបស់យើង ។
អាលម៉ា 48
មេទ័ពមរ៉ូណៃបំផុសគំនិតដល់សាសន៍នីហ្វៃឲ្យរៀបចំខ្លួន និងមានចិត្តស្មោះត្រង់
សូមឲ្យសិស្សអាន អាលម៉ា 48:7–10 ដោយស្ងាត់ៗ ដោយរកមើលអ្វីដែលមរ៉ូណៃកំពុងធ្វើ ខណៈពេលដែលអាម៉ាលិកាយកំពុងចង់បានអំណាចក្នុងចំណោមសាសន៍លេមិន ។
-
តើមរ៉ូណៃបានធ្វើអ្វី ណៈពេលដែលអាម៉ាលិកាយកំពុងចង់បានអំណាចក្នុងចំណោមសាសន៍លេមិននោះ ?
-
តើមរ៉ូណៃបានធ្វើអ្វីដើម្បីពង្រឹងប្រជាជនរបស់គាត់ និងទីក្រុងទាំងឡាយរបស់ពួកគេប្រឆាំងនឹងការវាយលុកលើកក្រោយ ? តើទីតាំងជាក់លាក់ណាខ្លះដែលមរ៉ូណៃយកចិត្តទុកដាក់លើជាពិសេស ?
សូមឲ្យសិស្សមានពេលសញ្ជឹងគិតពីចំណុចខ្សោយនៅក្នុងជីវិតរបស់ពួកគេ ហើយតើពួកគេអាចធ្វើអ្វីដើម្បីពង្រឹងចំណុចទាំងនោះ ។ សូមឲ្យពួកគេសរសេរពីគំនិតរបស់គេ ។
-
យោងតាម អាលម៉ា 48:10 តើហេតុអ្វីបានជាមរ៉ូណៃខិតខំយ៉ាងខ្លាំងដើម្បីពង្រឹងប្រជាជនរបស់គាត់ដើម្បីត្រៀមប្រឆាំងនឹងការវាយលុករបស់សត្រូវ ? ( សូមបញ្ជាក់ថា មរ៉ូណៃចង់ជួយរក្សាសេរីភាពរបស់សាសន៍នីហ្វៃដើម្បីអនុវត្តសាសនារបស់ពួកគេ ។
-
តើគំរូណាខ្លះនៃអ្វីៗដែលអ្នកដឹកនាំសាសនាចក្រនាសម័យទំនើបបង្រៀនដើម្បីជួយយើងឲ្យពង្រឹងចំណុចខ្សោយខាងវិញ្ញាណរបស់យើង ?
-
ហេតុអ្វីបានជាអ្នកដឹកនាំសាសនាចក្រខិតខំយ៉ាងខ្លាំងដើម្បីពង្រឹងយើងខាងវិញ្ញាណ ?
សូមធានាសិស្សថា នៅពេលយើងធ្វើតាមការណែនាំរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ យើងនឹងត្រូវបានពង្រឹងទាស់នឹងការល្បួង ។
សូមលើកទឹកចិត្តសិស្សឲ្យមើលដោយប្រយ័ត្នប្រយែងនៅក្នុងជំពូកបន្ទាប់នៃអាលម៉ា ដើម្បីរកមើលគោលការណ៍អំពីតម្លៃនៃការកាន់តាមសេចក្ដីសញ្ញា និងសារសំខាន់នៃការពង្រឹងខ្លួនយើងប្រឆាំងនឹងសាតាំង ។