មេរៀនទី 102
អាលម៉ា 49–51
សេចក្តីផ្ដើម
ការរៀបចំការពាររបស់មរ៉ូណៃសំខាន់ក្នុងការការពារសាសន៍នីហ្វៃប្រឆាំងនឹងសត្រូវរបស់ពួកគេ ។ សាសន៍នីហ្វៃបានជោគជ័យក្នុងការការពារខ្លួនគេប្រឆាំងនឹងសាសន៍លេមិន រហូតដល់ការបះបោរ និងសេចក្ដីទុច្ចរិតក្នុងចំណោមប្រជាជនខ្លួនគេបានចាប់ផ្ដើមធ្វើឲ្យពួកគេទន់ខ្សោយ ។ ម៉ូរីអានតុន និងពួកបែកចេញរបស់វាព្យាយាមចង់បំបែកបំបាក់ និងបង្កការទាស់ទែងនៅក្នុងចំណោមប្រជាជន ។ មរ៉ូណៃបានព្យាយាមបំបាត់ការបែកបាក់ និងការទាស់ទែង ហើយស្ថាបនាសន្ដិភាព ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 49; 50:1–24
សាសន៍នីហ្វៃកសាងការពង្រឹង រីកចម្រើន ហើយរក្សាបាននូវសេរីភាពរបស់ពួកគេ
សូមអានរឿងខាងក្រោមដល់សិស្សក្នុងថ្នាក់ ហើយសូមសួរសំណួរដែលអមមក ( ឬ បង្កើតរឿងខ្លួនអ្នក ហើយបង្កើតសំណួរ ) ៖
យុវជនម្នាក់មានអារម្មណ៍ហត់នឿយ ប៉ុន្ដែមិនចង់ចូលទៅគេងនោះទេ ដូច្នេះគាត់បានចាប់ផ្ដើមបើកអ៊ិនធើណិត ។ គាត់ឃើញខ្លួនគាត់ចង់ទៅមើលទំព័រ ដែលមានរូបអាសអាភាសជាច្រើន ។
-
តើការរៀបចំអ្វីខ្លះដែលយុវជននេះអាចបានធ្វើដើម្បីចៀសវាងការល្បួងនេះ ?
-
តើគាត់អាចធ្វើអ្វីដើម្បីចៀសវាងការល្បួងនៅក្នុងថ្ងៃអនាគត ?
សូមពន្យល់ដល់សិស្សថា នៅពេលពួកគេសិក្សា អាលម៉ា 49–51 ពួកគេអាចរកមើលពីរបៀបដែលការរៀបចំរបស់មេទ័ពមរ៉ូណៃបានធ្វើប្រឆាំងនឹងសាសន៍លេមិនអាចត្រូវប្រៀបធៀបទៅនឹងការរៀបចំដែលយើងគួរធ្វើប្រឆាំងនឹងការល្បួងរបស់សាតាំងសព្វថ្ងៃនេះ ។
សូមពន្យល់ថា ខណៈពេលដែលអាម៉ាលិកាយកំពុងបង្កឲ្យកងទ័ពរបស់សាសន៍លេមិនមួយទៅច្បាំង មេទ័ពមរ៉ូណៃកំពុងពង្រឹងដល់ទីក្រុងទាំងឡាយនៃសាសន៍នីហ្វៃ ។ សូមឲ្យសិស្សអាន អាលម៉ា 49:1, 6–7 ដោយស្ងាត់ៗ ។ សូមឲ្យពួកគេគិតពីរបៀបដែលការរៀបចំរបស់មេទ័ពមរ៉ូណៃដើម្បីប្រឈមមុខនឹងសាសន៍លេមិន អាចដូចជាតម្រូវការរបស់យើងដើម្បីរៀបចំសម្រាប់ការវាយប្រហាររបស់សាតាំងលើយើង ។ សូមឲ្យសិស្សអាន អាលម៉ា 49:2–4; 50:1–6 ដោយស្ងាត់ៗ ដោយរកមើលរបៀបដែលសាសន៍នីហ្វៃបានរៀបចំសម្រាប់ការវាយលុករបស់ពួកសាសន៍លេមិន ។
-
ប្រសិនបើអ្នកជាកងទ័ពសាសន៍លេមិនម្នាក់ តើអ្នកអាចមានអារម្មណ៍យ៉ាងណា នៅពេលអ្នកបានឃើញការពង្រឹងទាំងនេះលើកដំបូង ?
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 49:8–12 ។ សូមឲ្យសិស្សមើលតាម ដោយរកមើលរបៀបដែលសាសន៍លេមិនឆ្លើយតបនឹងការរៀបចំរបស់សាសន៍នីហ្វៃ ។
-
តើសាសន៍លេមិនបានធ្វើអ្វី នៅពេលពួកគេបានឃើញថា អាំម៉ូណៃហាត្រូវបានពង្រឹងនោះ ? ( ពួកគេបានដកថយ ។
សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ ៖
« សាតាំងគឺជាសត្រូវដ៏ធំបំផុសរបស់យើង ហើយវាធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបំផ្លាញយើង ។ ប៉ុន្ដែយើងមិនត្រូវភ័យខ្លាចនឹងអំណាចរបស់សាតាំងឡើយ ។ វាមិនអាចមានអំណាចលើយើង រហូតដល់យើងអនុញ្ញាតឲ្យវាមានអំណាច ។ វាគឺពិតជាកំសាកណាស់ ហើយប្រសិនបើយើងឈរដោយរឹងមាំ វានឹងដកថយ » ( « Be Not Afraid » Ensign,ខែ តុលា ឆ្នាំ 2002, ទំព័រ 4 ) ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 49:18–20, 23 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយគិតពីរបៀបដែលយើងអាចប្រើការរៀបចំសម្រាប់សង្គ្រាមរបស់សាសន៍នីហ្វៃជាគំរូមួយដើម្បីជួយយើងឲ្យរៀបចំសង្គ្រាមខាងវិញ្ញាណប្រឆាំងនឹងសាតាំង ។
-
មេទ័ពមរ៉ូណៃបានធ្វើការដើម្បីការពារសាសន៍នីហ្វៃពីពួកសាសន៍លេមិន ។ តើអ្នកដឹកនាំបស់យើងធ្វើការដើម្បីការពារ និងថែរក្សាយើងពីឧបសគ្គដោយរបៀបណា ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីកសាងជញ្ជាំងខាងវិញ្ញាណឲ្យបានខ្ពស់ដើម្បីការពារការល្បួងរបស់សាតាំង ? ( ចម្លើយអាចរួមមានការអធិស្ឋានដ៏មានអត្ថន័យប្រចាំថ្ងៃ ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ការទៅព្រះវិហារជាទៀងទាត់ ការបម្រើដល់អ្នកដទៃ និងការតមអាហារ ។
សូមគិតពីការឲ្យសិស្សឆ្លើយតបនឹងសំណួរខាងក្រោមនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ ( អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀនមុនចាប់ផ្ដើមបង្រៀន ។
-
តើអ្នកនឹងរៀបរាប់ការខិតខំប្រចាំថ្ងៃរបស់អ្នកដើម្បីពង្រឹងជញ្ជាំងការពារខាងវិញ្ញាណរបស់អ្នកដោយរបៀបណា ?
-
សូមជ្រើសរើសរឿងមួយដែលអ្នកកំពុងធ្វើដើម្បីពង្រឹងខ្លួនអ្នកខាងវិញ្ញាណ ឬរឿងមួយដែលអ្នកមិនបានធ្វើ ។ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបង្កើនប្រសិទ្ធិភាពនៃសកម្មភាពនោះដើម្បីពង្រឹងខ្លួនអ្នកប្រឆាំងនឹងអំពើអាក្រក់ ?
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 49:28–30 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលនរណា ក្រៅពីមរ៉ូណៃ ដែលកំពុងបម្រើដើម្បីការពារដល់សាសន៍នីហ្វៃទាស់នឹងសាសន៍លេមិន ។ សូមបញ្ជាក់ថា ដោយការជួយសាសន៍នីហ្វៃឲ្យនៅបន្ដសុចរិត ហេលេមិន និងបងប្អូនប្រុសរបស់គាត់បានជួយពួកនីហ្វៃឲ្យទទួលបានពរជ័យជាច្រើន និងការការពារពីព្រះអម្ចាស់ ។
សូមឲ្យសិស្សមានពេលសិក្សា អាលម៉ា 50:10–12 ។ បន្ទាប់មក សូមឲ្យពួកគេពិភាក្សាពីរឿងខាងក្រោមជាមួយនឹងមិត្តភក្ដិម្នាក់ ។ ( ប្រសិនបើអាច សូមរៀបចំជាក្រដាសមុនចាប់ផ្ដើមថ្នាក់ ។ ប្រសិនបើមិនអាចទេ សូមអានរឿងម្ដងមួយៗ ដោយឲ្យសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាពីរឿងនោះ ។
-
មរ៉ូណៃ « បញ្ចប់ចំណងដ៏មាំទាំងឡាយនៃពួកសាសន៍លេមិន » ។ តើយុវនារីម្នាក់អាច « បញ្ចប់ » ស្ថានភាពការនិយាយដើមគេ នៅពេលនាងជួបជុំគ្នានឹងមិត្តភក្ដិនាងនាអាហារថ្ងៃត្រង់ដោយរបៀបណា ?
-
មរ៉ូណៃពង្រឹងខ្សែ ឬព្រំដែនរវាងសាសន៍នីហ្វៃ និងសាសន៍លេមិន ។ តើយុវជនម្នាក់ និងយុវនារីម្នាក់អាចពង្រឹងខ្សែរវាងការកាន់តាមច្បាប់ព្រហ្មចារីយភាព និងការរំលងចូលទៅភាពអសីលធម៌ដោយរបៀបណា ?
-
កងទ័ពរបស់មរ៉ូណៃបានកសាងភាពរឹងមាំដើម្បីធានាសន្ដិសុខប្រជាជនរបស់គាត់ប្រឆាំងនឹងសត្រូវគេ ។ យុវជនម្នាក់ទទួលស្គាល់ថា គាត់បានចំណាយពេលច្រើនហួសលើការប្រើព័ត៌មានសង្គម ( តាមអ៊ិនធើណិត ឬតាមរយៈការផ្ញើរតាមទូរសព្ទ ) ។ អាកប្បកិរិយានេះមើលទៅហាក់ដូចជាកាត់បន្ថយការបារម្ភរបស់គាត់ចំពោះគ្រួសារគាត់ ហើយគាត់ធ្វេសប្រហែសលើទំនួលខុសត្រូវក្នុងផ្ទះរបស់គាត់ ។ តើគាត់អាចធ្វើអ្វីដើម្បីពង្រឹង និងធានាដល់ទំនាក់ទំនងរបស់គាត់ជាមួយនឹងគ្រួសាររបស់គាត់ ?
សូមឲ្យសិស្សពីរបីនាក់សង្ខេបអ្វីដែលពួកគេបានរៀនពីសកម្មភាពរបស់មេទ័ពមរ៉ូណៃ អំពីរបៀបដែលយើងអាចការពារខ្លួនយើងប្រឆាំងនឹងការវាយប្រហារនៃឧបសគ្គ ។ សូមធានាថាសិស្សយល់ថា ប្រសិនបើយើងរៀបចំខ្លួនយើង យើងអាចប្រឈមមុខនឹងការវាយប្រហារ ( ការល្បួង ) ពីឧបសគ្គទាំងឡាយ ។អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 50:1 ឮៗ ។ សូមសួរសិស្ស ៖
-
ដោយទទួលបានជោគជ័យក្នុងការរៀបចំរបស់មេទ័ពមរ៉ូណៃ តើការយល់ដឹងបន្ថែមអ្វីខ្លះដែលយើងអាចរៀនពីខគម្ពីរនេះ ? ( មរ៉ូណៃ « មិនបានឈប់ » រៀបចំឡើយ គាត់បានបន្ដពង្រឹងការការពាររបស់គាត់ ទោះបីជានៅពេលមិនមានការគម្រាមភ្លាមៗក្ដី ។ )
ដើម្បីជួយសិស្សឲ្យរៀនពីតម្រូវការដើម្បីបន្ដពង្រឹងខាងវិញ្ញាណជាដរាប សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ៖
« នៅពេលកម្លាំងនៅជុំវិញយើងកើនឡើង មិនថាកម្លាំងខាងវិញ្ញាណដែលធ្លាប់មានប្រសិទ្ធិភាពនោះទេ វានឹងមិនគ្រប់គ្រានឡើយ ។ ហើយការរីកចម្រើនខាងកម្លាំងវិញ្ញាណណាដែលយើងធ្លាប់គិតថាអាចកើតមាន ការរីកចម្រើនដ៏អស្ចារ្យជាងនេះនឹងអាចកើតមានដល់យើង ។ ទាំងតម្រូវការកម្លាំងខាងវិញ្ញាណ និងឱកាសដើម្បីទទួលបានវា នឹងកើតឡើងក្នុងកម្រិតមួយដែលយើងមើលងាយគ្រោះថ្នាក់របស់យើង » ( « Always, »Ensign,ខែ តុលា ឆ្នាំ 1999, ទំព័រ 9 ) ។
សូមសរសេរប្រយោគខាងក្រោមនៅលើក្តាខៀន ៖
សូមឲ្យសិស្សបំពេញប្រយោគទាំងនេះនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ ក្រោយពីសិស្សបញ្ចប់ការសរសេរហើយ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ ( អ្នកអាចស្នើថា សិស្សគួរសរសេរប្រយោគនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 50:10–12 ។
« ការរៀបចំនិងការពារ វាប្រសើរជាងការព្យាបាល និងប្រែចិត្ត » ( The Teachings of Ezra Taft Benson [ ឆ្នាំ 1988 ], ទំព័រ 285 ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាប្រយោគនេះត្រឹមត្រូវ ? តើនៅពេលណាដែលអ្នកឃើញគំរូនៃគោលការណ៍ក្នុងប្រយោគនេះត្រូវបានបង្រៀន ?
សូមពន្យល់ថា ការរៀបចំរបស់សាសន៍នីហ្វៃបានដឹកនាំឲ្យមានការរីកចម្រើន និងសន្ដិភាពដ៏អស្ចារ្យរយៈពេលពីរបីឆ្នាំ ។ សូមបង្ហាញថា ខណៈពេលដែលអាម៉ាលិកាយបានប្រមាទព្រះដោយសារវាចាញ់ សាសន៍នីហ្វៃ « បានថ្លែងអំណរគុណដល់ព្រះអម្ចាស់ជាព្រះរបស់គេ » ( « អាលម៉ា 49:28 ) ។
សូមឲ្យសិស្សស្រមៃថា ពួកគេមិនមិត្តម្នាក់ដែលរស់នៅក្នុងតំបន់ដែលមានសង្គ្រាមកើតឡើង ។ គាត់មានអារម្មណ៍ថា វាមិនអាចរកឃើញសន្ដិភាព និងសុភមង្គលឡើយ ដោយសារតែចលាចលនៅជុំវិញខ្លួនគាត់ ។ សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ អាលម៉ា 50:18–23 ។សូមឲ្យសិស្សអានវគ្គនេះ ហើយបង្កើតចម្លើយមួយដែលពួកគេអាចធ្វើដល់មិត្តរបស់គេ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេនឹងនិយាយ ។ សេចក្ដីពិតមួយដែលពួកគេអាចរួមបញ្ចូលនៅក្នុងចម្លើយរបស់គេគឺថា ភាពស្មោះត្រង់ចំពោះព្រះនាំមកនូវសុភមង្គល ទោះបីជានៅក្នុងកណ្ដាលចលាចលក្ដី ។( អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ សូមជួយសិស្សឲ្យយល់ថា សេចក្ដីពិតនេះអនុវត្តមិនត្រឹមតែក្នុងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដល់ឧបសគ្គផ្ទាល់ខ្លួនដូចជាការធ្លាក់ចុះហិរញ្ញវត្ថុ ការបាត់បង់ការងារ ការស្លាប់នៃមនុស្សជាទីស្រឡាញ់ ទំនាក់ទំនងដ៏មានបញ្ហាជាមួយនឹងសមាជិកគ្រួសារ និងគ្រោះធម្មជាតិនានា ។
-
យោងតាម អាលម៉ា 50:18–23 ហេតុអ្វីបានជាសាសន៍នីហ្វៃទទួលបានពេលមួយដ៏មានសុភមង្គល ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់ទ្រង់បានពង្រីកព្រះចេស្ដារបស់ទ្រង់ និងពរជ័យទាំងឡាយដល់អ្នកដោយសារការគោរពតាម និងការពង្រឹងខ្លួនអ្នកទាស់នឹងការល្បួង ?
-
តើនៅពេលណាដែលព្រះអម្ចាស់បានប្រទានពរដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យមានការរីកចម្រើន សេចក្ដីសុខសាន្ដ និងសុភមង្គលនៅក្នុងពេលដ៏លំបាក ? ( ក្រោយពីសិស្សបានឆ្លើយហើយ សូមគិតពីការចែកចាយគំរូមួយពីជីវិតរបស់អ្នក ។
អាលម៉ា 50:25–40; 51
ការការពាររបស់ពួកនីហ្វៃត្រូវបានធ្វើឲ្យទន់ខ្សោយ ហើយមរ៉ូណៃប្រឈមមុខនឹងការបះបោរក្នុងចំណោមប្រជាជនរបស់គាត់
( កំណត់ចំណាំ ៖ ដោយសារប្រវែងនៃមេរៀនវែង អ្នកអាចសង្ខេបខ្លីៗនូវចំណុចនៃមេរៀនផ្សេងទៀត ។ ប្រសិនបើអ្នកធ្វើដូច្នោះ សូមពន្យល់ថា អាលម៉ា 50:25–40 រួមមានដំណើររឿងនៃការបះបោររបស់ម៉ូរីអានតុន និងការស្លាប់ និងការណាត់ជួបនៃស្ដេចពេហូរ៉ានជាមេចៅក្រម ។ អាលម៉ា 51ប្រាប់អំពីក្រុមមួយដែលហៅថាពួកនិយមស្ដេច ដែលព្យាយាមផ្លាស់ប្ដូរច្បាប់ដើម្បីឲ្យស្ដេចគ្រប់គ្រងលើសាសន៍នីហ្វៃ ។ ពួកគេបានបរាជ័យនៅក្នុងការប៉ុនប៉ងនោះ ។ ដោយការខឹងសម្បារនឹងបរាជ័យរបស់គេ ពួកនិយមស្ដេចបានបដិសេធមិនប្រយុទ្ធ នៅពេលអាម៉ាលិកាយ និងពួកសាសន៍លេមិនបានមកធ្វើសង្គ្រាមនឹងពួកសាសន៍នីហ្វៃ ។ យោងតាមច្បាប់ មរ៉ូណៃត្រូវឲ្យពួកគេទៅប្រយុទ្ធ ឬត្រូវដាក់ទោស ។ កងទ័ពរបស់អាម៉ាលិកាយបានដាក់ទីក្រុងសាសន៍នីហ្វៃជាច្រើនក្នុងសេវភាព និងបានសម្លាប់សាសន៍នីហ្វៃជាច្រើន ។ នៅពេលអាម៉ាលិកាយបានព្យាយាមដាក់ដែនដីបរិបូរណ៍ក្នុងសេវកភាព គាត់បានជួបនឹងទីអានគុម និងកងទ័ពរបស់គាត់ ។ ទីអានគុមបានសម្លាប់អាម៉ាលិកាយ ហើយបានរារាំងការរីកចម្រើននៃកងទ័ពសាសន៍លេមិន ។ )
សូមសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ៖ សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ។
សូមឲ្យសិស្សអាន អាលម៉ា 50:25–26 ដោយស្ងាត់ៗ ដោយរកមើលពាក្យនៅក្នុងខគម្ពីរនីមួយៗដែលរៀបរាប់ពីមូលហេតុនៃការបែកបាក់ក្នុងចំណោមសាសន៍នីហ្វៃ ។
-
តើអ្វីដែលបណ្ដាលឲ្យមានការបែកបាក់ក្នុងចំណោមប្រជាជន ?
សូមសង្ខេប អាលម៉ា 50 ទាំងអស់ដោយការពន្យល់ថា ម៉ូរីអានតុន និងប្រជាជនរបស់គាត់បានព្យាយាមចាកចេញសាសន៍នីហ្វៃ ហើយគេចចេញទៅដែនដីភាគខាងជើង ។ មរ៉ូណៃបានខ្លាចថា ការបែកបាក់នេះនឹងនាំទៅរកការបាត់បង់សេរីភាពរបស់សាសន៍នីហ្វៃ ។ គាត់បានបញ្ជូនកងទ័ពមួយ ដែលដឹកនាំដោយបុរសម្នាក់ឈ្មោះ ទីអានគុម ទៅបញ្ឈប់ប្រជាជនរបស់ម៉ូរីអានតុនកុំឲ្យចាកចេញ ។ កងទ័បរបស់ទីអានគុមបានរារាំងប្រជាជនរបស់ម៉ូរីអានតុនពីការទៅដល់គោលដៅរបស់គេ ហើយម៉ូរីអានតុនត្រូវបានសម្លាប់ ។ ប្រជាជនដែលនៅសេសសល់ « បានធ្វើសេចក្ដីសញ្ញាថានឹងរក្សាសន្ដិភាព » ( អាលម៉ា 50:36 ) ។ ភ្លាមៗក្រោយពីការបះបោររបស់ម៉ូរីអានតុន ការបែកបាក់ខាងនយោបាយដ៏គ្រោះថ្នាក់មួយបានលេចឡើងក្នុងចំណោមប្រជាជននីហ្វៃ ។ សាសន៍នីហ្វៃខ្លះចង់បណ្ដេញពេហូរ៉ានពីតំណែងចៅក្រម ហើយដាក់ស្ដេចជំនួសគាត់ ។ ប្រជាជនផ្សេងទៀតចង់ឲ្យបន្ដប្រព័ន្ធដឹកនាំគ្រប់គ្រងជាចៅក្រម ។
សូមឲ្យសិស្សសិក្សា អាលម៉ា 51:5–6 រកឈ្មោះនៃក្រុមប្រឆាំងពីរ ( ពួកនិយមស្ដេចនិងពួកសេរី ) ។ សូមឲ្យសិស្សមានពេលរកនៅក្នុង អាលម៉ា 51:8 នូវការជម្រុញរបស់ពួកនិយមស្ដេច ។
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ការបែកបាក់ និងការទាស់ទែងគ្នាបំផ្លាញសន្ដិភាពរបស់យើង ។
-
តើគោលការណ៍នេះត្រូវបានបង្ហាញនៅក្នុងដំណើររឿងនៃការបែកបាក់ និងការទាស់ទែងគ្នាដែលបានកត់ត្រានៅក្នុង អាលម៉ា 50និង51 ដោយរបៀបណា ?
-
តើអ្នកអាចធ្វើអ្វីនៅក្នុងគ្រួសាររបស់អ្នក ក្នុងចំណមមិត្តរបស់អ្នក ឬ នៅក្នុងសហគមន៍របស់អ្នកដើម្បីដោះស្រាយការទាស់ទែងគ្នា ?
-
តើនៅពេលណាដែលអ្នកឃើញពរជ័យដែលមកពីការសាមគ្គីគ្នាពង្រឹងដល់គ្រួសារ ឬ កូរ៉ុម ឬ ថ្នាក់ ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនោះដែលអ្នកមានអារម្មណ៍ថាត្រូវបញ្ជាក់ ។ សូមរំឭកសិស្សថា មេរៀនពីរបីបន្ទាប់ទៀតនឹងផ្ដល់ឱកាសដល់ពួកគេឲ្យរកនូវគោលការណ៍នានា ហើយរៀនមេរៀនពីសង្គ្រាមរវាងសាសន៍នីហ្វៃ និងសាសន៍លេមិន ។