បណ្ណាល័យ
មេរៀនទី 103 ៖ អាលម៉ា 52–55


មេរៀនទី 103

អាលម៉ា 52–55

សេចក្តី​ផ្ដើម

នៅ​ពេល​នេះ​ក្នុង​សង្គ្រាម​ជាមួយ​នឹង​សាសន៍​លេមិន ពួកសាសន៍​នីហ្វៃ​បាន​បាត់បង់​ទីក្រុង​ជាច្រើន​ដោយសារតែ​ការទាស់ទែង​គ្នា​របស់​ពួកគេ ។ មរ៉ូណៃ ទីអានគុម និង​លីហៃ​បាន​វាយលុក​ទីក្រុង​មូលេក ហើយ​បង្ក្រាប​កងទ័ព​ដ៏​ធំ​បំផុត​មួយ​របស់​សាសន៍​លេមិន ។ មរ៉ូណៃ​បដិសេធ​សំណើរ​របស់​អាំម៉ូរ៉ុន ជា​អ្នកដឹកនាំ​សាសន៍​លេមិន ឲ្យ​ផ្លាស់ប្ដូរ​អ្នកទោស ហើយ​អនុវត្ត​គម្រោង​មួយ​ដើម្បី​រំដោះ​អ្នកទោស​សាសន៍​នីហ្វៃ​ដោយ​គ្មាន​ការបង្ហូរ​ឈាម ។ មរ៉ូណៃ​បាន​ឈរ​រឹងមាំ ហើយ​មិន​បាន​ចុះចាញ់​នឹង​អំពើទុច្ចរិត​របស់​អាំម៉ូរុន និង​អ្នកដើរតាម​របស់​វា​ឡើយ ។

កំណត់ចំណាំ ៖ មេរៀន​នេះ​ផ្ដោតលើ​ហេតុការណ៍​នៅក្នុង​ជីវិត​របស់​មរ៉ូណៃ ទីអានគុម និង​លីហៃ ។ នៅក្នុង​មេរៀន​បន្ទាប់ សិស្ស​នឹង​រៀន​បន្ថែម​អំពីកងទ័ព​ដ៏​ក្លាហាន​របស់​ហេលេមិន 2000 នាក់​ដែល​បាន​លើកឡើង​នៅក្នុង អាលម៉ា 53:16–23 ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 52–53

មរ៉ូណៃ ទីអានគុម និង​លីហៃ​ធ្វើការ​រួមគ្នា​ដើម្បី​យកឈ្នះ​លើ​សាសន៍​លេមិន

មុនចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

« យុវជន​សព្វថ្ងៃ​នេះ​ត្រូវបាន​ចិញ្ចឹម​នៅក្នុង​ដែនដីរបស់​សត្រូវ » ( ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ) ។

ពេល​ចាប់ផ្ដើម​ថ្នាក់ សូម​ឲ្យសិស្ស​ម្នាក់​អាន​ប្រយោគ​នេះ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​នរណា​ជា​សត្រូវ ? ( សាតាំង ។ )

  • តើ​ភស្ដុតាង​នៃ​ឥទ្ធិពល​របស់​សាតាំង​ណាខ្លះ ដែល​អ្នក​ឃើញ​នៅក្នុង​ពិភព​ជុំវិញ​អ្នក ? ( សិស្ស​អាច​និយាយ​ពី​ភាសា និង​សំលៀកបំពាក់​ដែល​មិន​សមរម្យ អាកប្បកិរិយា​ដែល​មិន​ស្មោះត្រង់ និង​អសីលធម៌ និង​ការល្បួង​ដែល​ជាញឹកញាប់​បង្ក​តាមរយៈ​ព័ត៌មាន និង​បច្ចេកវិទ្យា ។ )

សូម​ណែនាំ​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ប្រៀបធៀប​ឧបសគ្គ​ទាំងឡាយ​ដែល​ពួកគេ​ជួប​ទៅនឹង​ហេតុការណ៍ និង​ស្ថានភាព​ដែល​បាន​រៀបរាប់​នៅក្នុង អាលម៉ា 52–55 ។ បន្ទាប់​សូម​អាន​ការនិយាយថ្លែង​បន្ដ​របស់​ប្រធាន ផាកកឺ ៖

« « យុវវ័យ​សព្វថ្ងៃ​នេះ​ត្រូវបាន​ចិញ្ចឹម​ធំធាត់​ឡើង​នៅក្នុង​ដែនដី​សត្រូវ​ដោយ​មាន​បទដ្ឋាន​សីលធម៌​ធ្លាក់​ចុះ​យ៉ាងខ្លាំង ។ ប៉ុន្ដែ​ក្នុងនាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ខ្ញុំ​សន្យា​នឹង​អ្នក​ថា អ្នក​នឹង​ត្រូវបាន​ការពារ និង​បាំង​ពី​ការវាយប្រហារ​នៃ​ឧបសគ្គ ប្រសិនបើអ្នកធ្វើតាម​ការបំផុស​ដែល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « Counsel to Youth »Ensignលេអាហូណាខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 18 ) ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រឈមមុខ​នឹង​អំពើអាក្រក់ ។

សូម​រំឭក​សិស្ស​ថា ខណៈពេល​ដែល​មរ៉ូណៃ​កំពុង​បង្ក្រាប​ការបះបោរ​នៃ​ពួកនិយម​ស្ដេច ពួកសាសន៍​លេមិន​បាន​វាយយក​ទីក្រុង​ជាច្រើន​នៃ​សាសន៍​នីហ្វៃ​ដែល​បាន​ពង្រឹង​ហើយ ( សូមមើល អាលម៉ា 51:26 ) ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 52:14 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​ការរៀបរាប់​របស់​មរ៉ូណៃ​នៃ​ស្ថានភាព​របស់​សាសន៍​នីហ្វៃ​នាពេលនោះ ។ បន្ទាប់​សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 53:9 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​របស់​សាសន៍​នីហ្វៃ​មាន​គ្រោះថ្នាក់ ។

  • តើ​ប្រជាជន​ដាក់​ខ្លួនគេ​នៅក្នុង​ស្ថានភាព​ដែល​មាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ​តាម​របៀបណា ?

សូមសរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោមនៅលើ​ក្ដារខៀន ៖ អាលម៉ា 52:5–10, 16–19 ។ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ និង​ខ្សែ​រឿង​ក្នុង​ខគម្ពីរ​ទាំងនេះ សូម​ឲ្យ​សិស្ស​ពីរ​នាក់​អាន​សេចក្ដីសង្ខេប​ជំពូក​នៃ អាលម៉ា 52និង 53 ឮៗ ។ បន្ទាប់មក សូមឲ្យ​សិស្ស​សិក្សា​ខគម្ពីរ​ទាំងឡាយ​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ដោយ​រកមើល​គោលការណ៍​នានា​ដែល​អាច​ជួយ​ដល់​ពួកគេ​ឲ្យ​ចៀសវាង ឬ​ដកថយ​ចេញ​អំពើអាក្រក់ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ ៖

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( ក្នុង​ចំណោម​គោលការណ៍​ផ្សេង​ទៀត សិស្ស​អាច​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម ៖ ប្រសិនបើ​យើង​ចៀសវាង​ពី​ចំណង​នៃ​ឧបសគ្គ​ទាំងឡាយ យើង​អាច​ចៀសវាង និង​តស៊ូ​នឹង​ការល្បួង​បាន​កាន់តែ​ខ្លាំង ។

សូម​ឲ្យ​សិស្ស​គិត​ពី​ទីកន្លែង​រស់នៅ ទីកន្លែង​សង្គម ឬ​ស្ថានភាព​ដែល​ទាក់ទង​នឹង​ការប្រើ​បចេ្ចកវិទ្យា ( ដូចជា​អ៊ិនធើណិត ) ដែល​ពួកគេ​មាន​អារម្មណ៍​ថា​នឹង​ដឹកនា​ទៅរក​ស្ថានភាព​គ្រោះថ្នាក់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​ពន្យល់​ថា មរ៉ូណៃ​បាន​រៀបរាប់​ជំហរ​របស់​ទីអានគុម​ប្រឆាំង​នឹង​ពួកសាសន៍​លេមិន​ដោយ​ការប្រើ​ពាក្យ​ដូចជា ការពារ លើកកម្លាំង ធានាសន្ដិសុខ វាយ និង​ពង្រឹង ។សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​អ្វី​ដែល​អាច​ត្រូវ « វាយ » ឬ​បណ្ដេញ​ចេញ​ពី​ជីវិត​របស់​គេ​ផ្ទាល់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 52:19 ឮៗ ។ សូម​សួរ​សិស្ស ៖

  • តើ​អ្នកដឹកនាំ​សាសន៍​នីហ្វៃ​បាន​ធ្វើ​អ្វី​មុនពេល​ទៅ​ប្រយុទ្ធ ? ( ពួកគេ​បាន​ប្រជុំ​ក្រុមប្រឹក្សា​សង្គ្រាម ។

  • តើ​ក្រុមប្រឹក្សា​គ្រួសារ​មួយ ឬ​ក្រុមប្រឹក្សា​សាសនាចក្រ​មួយ​អាច​ស្រដៀង​នឹង « ក្រុមប្រឹក្សា​សង្គ្រាម » តាម​របៀបណា ? តើ​ក្រុមប្រឹក្សា​បែបនោះ​អាច​ពង្រឹង​យើង​នៅក្នុង​សង្គ្រាម​របស់​យើង​ប្រឆាំង​នឹង​ឧបសគ្គ​ដោយ​របៀបណា ?

សូម​សង្ខេប អាលម៉ា 52:20–40 និង អាលម៉ា 53 ដោយ​ការពន្យល់​ថា ក្រោយពី​ក្រុមប្រឹក្សា​សង្គ្រាម មេទ័ព​មរ៉ូណៃ និង​កងទ័ព​របស់​កាត់​បាន​ដណ្ដើមយក​ទីក្រុង​មូលេក​មក​វិញ​ដោយ​ការវាយ​សាសន៍​លេមិន​ចេញ​ពី​តំបន់​ការពារ​របស់​ពួកគេ ។ ពួកសាសន៍​នីហ្វៃ​បាន​ចាប់យក​អ្នកទោស​សាសន៍​លេមិន​ជាច្រើន ហើយ​បាន​បញ្ជូន​ពួកគេ​ទៅ​ធ្វើការ​ដើម្បី​ពង្រឹង​ទីក្រុង​បរិបូរណ៍ ។ ទោះជាយ៉ាងណាក្ដី សាសន៍​លេមិន​បាន​បន្ដ​មាន​ជោគជ័យ​លើ​តំបន់​ផ្សេង​ទៀត ដោយសារតែ​ការប្រឆាំង​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។

អាលម៉ា 54–55

មរ៉ូណៃ​បដិសេធ​លក្ខខណ្ឌ​របស់​អាំម៉ូរ៉ុន​ក្នុង​ការផ្លាស់ប្ដូរ​អ្នកទោស ហើោយ​ប្រើ​យុទ្ធសាស្ដ្រ​រំដោះ​អ្នកទោស​សាសន៍​នីហ្វៃ

សូម​ពន្យល់​ថា អាលម៉ា 54 គឺជា​កំណត់ត្រា​មួយ​នៃ​សំបុត្រ​ដែល​បាន​ផ្ញើរ​រវាង​អាំម៉ូរ៉ុន ( ស្ដេច​នៃ​សាសន៍​លេមិន ) និង​មេទ័ព​មរ៉ូណៃ ។ មុន​ការណ៍​នេះ សាសន៍​លេមិន និង​សាសន៍​នីហ្វៃ​បាន​ការពារ​អ្នកទោស​សង្គ្រាម​ជាច្រើន ។ ជំពូក​នេះ​កត់ត្រា​នូវ​ចម្លើយ​របស់​មរ៉ូណៃ​ចំពោះ​សំណើរ​របស់​អាំម៉ូរ៉ុន​ដែល​ថា សាសន៍​លេមិន និង​សាសន៍​នីហ្វៃគួរ​ផ្លាស់ប្ដូរ​អ្នកទោស ។

សូម​ពន្យល់​ថា អាលម៉ា 54:9–12 រួមមាន​ពាក្យសម្ដី​របស់​មេទ័ព​មរ៉ូណៃ​ទៅ​អាំម៉ូរ៉ុន ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ខគម្ពីរ​ទាំងនេះ​ឮៗ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាន​ចម្លើយ​របស់​អាំម៉ូរ៉ុន​ទៅនឹង​មេទ័ព​មរ៉ូណៃ​នៅក្នុង អាលម៉ា 54:18–20 ។

  • តើ​ការជម្រុញ​របស់​មេទ័ព​មរ៉ូណៃ​ក្នុង​ការផ្លាស់ប្ដូរ​អ្នកទោស​ខុសពី​ការជម្រុញ​របស់​អាំម៉ូរ៉ុន​ដោយ​របៀបណា ? ( អ្នក​អាច​បង្ហាញ​ថា មរ៉ូណៃ​ព្រួយបារម្ភ​អំពី​គ្រួសារ ខណៈពេល​ដែល​អាំម៉ូរ៉ុន​គិត​តែ​ពី​ទាហាន​សង្គ្រាម​របស់​ទ្រង់ ដោយសារ​ទ្រង់​ចង់​បំផ្លាញ​សាសន៍​នីហ្វៃ ) ។

  • តើ​ប្រសាសន៍​របស់​អាំម៉ូរ៉ុន​នៅក្នុង អាលម៉ា 54:18–20 ឆ្លុះបញ្ចាំង​ពី​ការជម្រុញ​របស់​សាតាំង​នៅក្នុង​សង្គ្រាម​របស់​វា​ទាស់​នឹង​យើង​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 55:1–2 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​ចម្លើយ​របស់​មរ៉ូណៃ​ទៅនឹង​ការទាមទារ​របស់​អាំម៉ូរ៉ុន ។

  • ហេតុអ្វីបានជា​មរ៉ូណៃ​មិន​ចង់​ធ្វើ​អ្វី​ដែល​អាំម៉ូរ៉ុន​បាន​និយាយ ? ( គាត់​បាន​ដឹង​ថា​អាំម៉ូរ៉ូន​កុហក ហើយ​គាត់​មិន​ចង់​ឲ្យ​អាំម៉ូរ៉ុន​មាន​អំណាច​ជាងនេះ​ទៀត​ទេ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ចម្លើយ​របស់​មរ៉ូណៃ​ចំពោះ​អាំម៉ូរ៉ុន ? ( ទោះបីជា​សិស្ស​អាច​និយាយ​ពី​សេចក្ដីពិត​មួយ​ចំនួន​ក្ដី សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា នៅពេល​យើង​ឈរ​ដោយ​រឹងមាំ​ចំពោះ​អ្វី​ដែល​ត្រូវ យើង​អាច​ការពារ​ឥទ្ធិពល​អាក្រក់​កុំ​វា​មាន​អំណាច​លើ​យើង ។ )

សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ យ៉ូសែប ស្ម៊ីធ អាច​ជួយ​ដល់​អ្នក​នៅក្នុង​ការពិភាក្សា​ពី​ខគម្ពីរ​ទាំងនេះ ៖

« សាតាំង​មិន​អាច​ទាក់ចិត្ត​យើង​ដោយ​ការល្បួង​របស់​វា​ទេ រហូតដល់​យើង​ព្រមព្រៀន​នៅក្នុង​ចិត្ត​យើង ហើយ​ចុះចាញ់ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ 2007 ], ទំព័រ 213 ) ។

« អារក្ស​គ្មាន​អំណាច​លើ​យើង​ទេ លើកលែង​តែ​យើង​អនុញ្ញាត​ឲ្យ​វា​មាន​អំណាច » ( Teachings of Presidents of the Church: Joseph Smith,ទំព័រ 214 ) ។

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ អាលម៉ា 55:15–24, 28–31 ។

សូម​ពន្យល់​ថា​នៅក្នុង អាលម៉ា 55 យើង​រៀន​ថា មេទ័ព​មរ៉ូណៃ​បាន​រំដោះ​អ្នកទោស​សាសន៍​នីហ្វៃ​នៅក្នុង​ទីក្រុង​គីឌ​ដោយ​យុទ្ធសាស្ដ្រ ( របៀប​មួយ​ដែល​ប្រើ​នៅក្នុង​សង្គ្រាម​ដើម្បី​បោកបញ្ឆោត ឬ​មាន​ប្រៀប​លើ​សត្រូវ ) ។ នៅក្នុង អាលម៉ា 55:3–14 យើង​រៀន​ថា មរ៉ូណៃ​អាច​ប្រើ​ទាហាន​នីហ្វៃ​ម្នាក់​ឈ្មោះ លេមិន ឲ្យ​នាំ​ទាហាន​សាសន៍​លេមិន​ដែល​យាម​អ្នកទោស​សាសន៍​នីហ្វៃ​ផឹក​ស្រវឹង ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំងឡាយដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​មេទ័ព​មរ៉ូណៃ​បាន​ធ្វើ នៅពេល​គាត់​បាន​ឡោមព័ទ្ធ​សាសន៍​លេមិន​នៅក្នុង​ទីក្រុង​គីឌ ។ សូម​រំឭក​សិស្ស​ឲ្យ​រកមើល​គោលការណ៍ នៅពេល​ពួកគេ​សិក្សា ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​ក៏​អាច​សួរ​ថា ៖

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​មរ៉ូណៃ ?

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​សិស្ស​បំពេញ​ចន្លោះ ៖

យើង​មិន​រីករាយ​នឹង … ; ផ្ទុយទៅវិញ យើង​នឹង​រីករាយ​ក្នុង …

  • តើ​យើង​អាច​អនុវត្ត​គំរូ​របស់​មរ៉ូណៃ​នៃ​ការមិនរីករាយ​នឹង​ការបង្ហូរឈាម​តាម​របៀបណា ? ឧទាហរណ៍ តើ​យើង​អាច​អនុវត្ត​គំរូ​របស់​មរ៉ូណៃ​ចំពោះ​អ្វី​ដែល​យើង​អាន ហើយ​មើល​ល្បែង​ដែល​យើង​លេង​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​គិត​ពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា មរ៉ូណៃ​ចង់​ឲ្យ​អ្នក​រៀន​អ្វី​ពី​មេរៀន ​នៅ​ថ្ងៃនេះ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្មោះត្រង់ នៅពេល​អ្នក​ច្បាំង​នឹង​ឧបសគ្គ ?

សូម​គិត​ពី​ការឲ្យ​សិស្ស​មាន​ពេល​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ប្រឆាំង​មិន​ចូលទៅក្នុង​ដែនដី​របស់​សាតាំង ហើយ​ឈរ​ដោយ​រឹងមាំ​ប្រឆាំង​នឹង​ការវាយលុក​របស់​វា ។

សូម​បញ្ចប់​ដោយ​ការថ្លែងទីបន្ទាល់​ពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅក្នុង​ថ្នាក់​ថ្ងៃនេះ ។