បណ្ណាល័យ
មេរៀនទី 70 ៖ អាលម៉ា 3–4


មេរៀនទី 70

អាលម៉ា 3–4

សេចក្តី​ផ្ដើម

ក្រោយពី​បាន​ចូលរួម​នឹង​កងទ័ព​សាសន៍លេមិន​ហើយ ពួកអាំលីសៃ​បាន​ញែកខ្លួន​ពួកគេ​ចេញពី​សាសន៍​នីហ្វៃ ដោយ​មាន​ការគូសសញ្ញា​ក្រហម​នៅលើ​ថ្ងាស់​របស់​ពួកគេ ។ ពួក​អាំលីសៃ និង សាសន៍​លេមិន​បាន​ធ្វើ​ចម្បាំង​នឹង​សាសន៍​នីហ្វៃ ហើយ “ ព្រលឹង​រាប់ពាន់ និង រាប់ម៉ឺន ” បាន​ស្លាប់​នៅក្នុង​សង្គ្រាម ( សូមមើល អាលម៉ា 3:26 ) ។ ការដេញតាម​សង្គ្រាម​នេះ សាសន៍​នីហ្វៃ​ជាច្រើន​បាន​បន្ទាបខ្លួន​គេ ហើយ “ ត្រូវបាន​ភ្ញាក់​ឡើង ដោយ​នឹកឃើញ​ដល់​ភារកិច្ច​របស់​ខ្លួន ” ( អាលម៉ា 4:3 ) ។ ប្រហែល​ជា 3,500 នាក់​ត្រូវបាន​ជ្រមុជទឹក ហើយ​ចូលរួម​នៅក្នុង​សាសនាចក្រ ។ ទោះជាយ៉ាងណាក្ដី នៅក្នុង​ឆ្នាំក្រោយមក សមាជិក​សាសនាចក្រ​ជាច្រើន​បាន​មាន​អំនួត ហើយ​ចាប់ផ្ដើម​បៀតបៀន​អ្នកដទៃ ។ ទាក់ទង​នឹង​សេចក្ដីទុច្ចរិត​នេះ អាលម៉ា​បាន​លាលែង​ពី​កាតព្វកិច្ច​របស់​គាត់ ជា​មេចៅក្រម ហើយ​បាន​បន្ដ​បម្រើ​ជា​សង្ឃ​ជាន់ខ្ពស់​លើ​សាសនាចក្រ ។ នៅក្នុង​សមត្ថភាព​នេះ គាត់​បាន​គ្រោង​ធ្វើដំណើរ​ក្នុង​តំបន់ ដោយ​ថ្លែងទីបន្ទាល់​ដ៏​បរិសុទ្ធ និង ហៅ​ប្រជាជន​ឲ្យ​មក​ប្រែចិត្ត ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 3:1–19

សាសន៍​នីហ្វៃ​បាន​ទាស់នឹង​សាសន៍​អាំលីសៃ និង សាសន៍​លេមិន

សូម​បែងចែក​សិស្សទាំងឡាយ​ជា​ក្រុមតូចៗ ។ សូម​ចែក​ក្រដាស​មួយ​ដល់​ក្រុម​នីមួយៗ ដោយ​មាន​ពាក្យ​ដូចខាងក្រោម​សរសេរ​លើ​ក្រដាស​នោះ​ថា ៖ សំលៀកបំពាក់ ម៉ូត​សក់ ក្រវិល និង គ្រឿងអលង្ការ ការសាក់​ស្បែក ។សូម​ឲ្យ​ក្រុម​ទាំងឡាយ​ពិភាក្សា​ពី​សារលិខិត​អ្វី​ដែល​ប្រជាជន​អាច​ផ្ញើ ដោយ​មាន​ចេតនា ឬ ដោយ​អចេតនា ជាមួយ​នឹង​ពាក្យ​ទាំងនេះ ។

សូម​រំឭក​សិស្ស​ថា សាសន៍​អាំលីសៃ​បាន​បែងចែក​ពី​សាសន៍​នីហ្វៃ ហើយ​បាន​ចូលរួម​នឹង​កងទ័ព​សាសន៍​លេមិន ( សូមមើល អាលម៉ា 2 ) ។ សូម​អញ្ជើញឲ្យ​សិស្ស​អាន អាលម៉ា 3:4 ហើយ​រកមើល​ពី​របៀប​ដែល​អាំលីសៃ​បាន​ផ្លាស់ប្ដូរ​រូបរាង​របស់​ពួកគេ ។

  • តើ​សាសន៍​អាំលីសៃ​ចង់ “ ញែកចេញ​ពី” អ្នកណា ?

  • តើ​ប្រជាជន​ខ្លះ​នា​ពេល​សព្វថ្ងៃនេះ​អាច​ញែកខ្លួនគេ​ចេញ​ពី​ពួកសុចរិត តាមរយៈ​រូបរាង​ខាងក្រៅ​របស់​ពួកគេ​ដោយ​របៀបណា ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​ប្រាកដ​ថា វា​ច្បាស់​ថា មនុស្ស​ខ្លះ​មាន​ចេតនា​ផ្លាស់ប្ដូរ​រូបរាង​របស់​ពួកគេ​ដើម្បី​ញែកខ្លួន​គេ​ចេញពី​ពួកសុចរិត ឬ បះបោរ​ទាស់នឹង​បទដ្ឋាន​នៃ​សាសនាចក្រ ។ អ្នកផ្សេងទៀត​ធ្វើតាម​ទំនោរ​នៃ​លោកិយ ដោយ​មិន​បាន​ដឹង​ថា ពួកគេ​កំពុង​ផ្ញើរ​សារលិខិត​អំពី​ខ្លួនគេ ) ។

សូម​ពន្យល់​ថា នៅពេល​សាសន៍​អាំលីសៃ​បាន​គូស​ចំណាំ​នៅលើ​ថ្ងាស​របស់​ពួកគេ ដើម្បី​ញែកខ្លួន​គេ​ចេញពី​សាសន៍​នីហ្វៃ ពួកគេ​បាន​បង្ហាញ​ថា ពួកគេ​បាន​នាំ​បណ្ដាសារ​របស់​សាសន៍​លេមិន​មកលើ​ខ្លួនគេ​ដែរ ។ សូម​អញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮ​ពី អាលម៉ា 3:14–19 ។ សូម​ជួយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​វិភាគ​ខគម្ពីរ​ទាំងនេះ ដោយ​ការសួរ​សំណួរ​ខាងក្រោម​ខ្លះ​ឬ​ទាំងអស់ ៖

  • តើ​ឃ្លា​នៅក្នុង អាលម៉ា 3:18 ពិពណ៌នា​សកម្មភាព និង អាកប្បកិរិយា​របស់​សាសន៍​អាំលីសៃ​ចំពោះ​ព្រះ​អ្វីខ្លះ ? ( “ បះបោរ​ចេញមុខ​មក​ទាស់​នឹង​ព្រះ ” 

  • តើ​សាសន៍​អាំលីសៃ​បាន​នាំយក​នូវ​បណ្ដាសា​មួយ “ មក​លើ​ខ្លួនគេ ” ដោយ​របៀបណា ? ( អាលម៉ា 3:19 ) ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( ចម្លើយ​អាច​រួមមាន អ្នកដែល​ចេញមុខ​មក​ទាស់​នឹង​ព្រះ នាំយក​លទ្ធផល​អវិជ្ជមាន​មកលើ​ខ្លួនគេ ហើយ​ថា ប្រសិនបើ​យើង​ត្រូវបាន​ញែកចេញ​ពី​ព្រះ វា​គឺ​ដោយសារ​យើង​បាន​ញែក​ខ្លួន​យើង​ចេញពី​ទ្រង់ 

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារសំខាន់​នៃ​ការញែក​ខ្លួន​គេ​ចេញ​ពី​ផ្លូវ​សុចរិត សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​របៀបណា​ខ្លះ ដែល​យើង​អាច​បង្ហាញ​តាមរយៈ​សំលៀកបំពាក់ និង រូបរាង​របស់​យើង​ថា យើង​គឺជា​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ ? ( ប្រសិនបើ​សិស្ស​ពិបាក​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​អាច​ឲ្យ​ពួកគេ​អាន​វគ្គ “ សំលៀកបំពាក់ និង រូបរាង​ខាងក្រៅ ” នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន[ ឆ្នាំ 2011 ], ទំព័រ 6–8 ។ សូម​បញ្ជាក់​ថា ទីបន្ទាល់​ខាងក្នុង​របស់​យើង​អំពី​ដំណឹងល្អ​គួរ​មាន​ឥទ្ធិពល​តាមរយៈ​សំលៀកបំពាក់ និង រូបរាង​របស់​យើង )

សូម​លើកទឹកចិត្ត​ឲ្យ​បង្ហាញ​ថា ពួកគេ​ធ្វើ​តាម​ព្រះអម្ចាស់ នៅពេល​ពួកគេ​មាន​ជម្រើស​ប្រចាំថ្ងៃ រួមមាន​ជម្រើស​ពី​ការស្លៀកពាក់ និង រូបរាង​របស់​ពួកគេ ។ សូម​បញ្ជាក់​ថា តាមរយៈ​សំលៀកបំពាក់ និង​រូបរាង​របស់​យើង យើង​អាច​ញែកខ្លួន​យើង​ថា​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

អាលម៉ា 3:20–27

មនុស្ស​រាប់ពាន់​នាក់​ត្រូវ​ស្លាប់​នៅក្នុង​សង្គ្រាម​មួយ​រវាង​សាសន៍​នីហ្វៃ និង សាសន៍​លេមិន និង សាសន៍​អាំលីសៃ

សូម​សង្ខេប អាលម៉ា 3:20–25 ដោយ​ការនិយាយ​ថា សាសន៍​នីហ្វៃ​បាន​បង្ក្រាប​សាសន៍​លេមិន ប៉ុន្ដែ​ទាំង​សងខាង​រងទុក្ខ​នូវ​ការស្លាប់​មនុស្ស​រាប់ពាន់​នាក់ ។ សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 3:26–27 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​មេរៀន​មួយ​ដែល​មរមន​ចង់​ឲ្យ​យើង​យល់ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​រង្វាន់​អ្វី​នឹង​មក​ដល់​អ្នកដែល​គោរពតាម​ព្រះអម្ចាស់ ?

  • តើ​លទ្ធផល​អ្វី​ដែល​មក​ដល់​អ្នក​ដែល​មិន​ធ្វើតាម​ព្រះអម្ចាស់​នោះ ?

ដោយ​សង្ខេប អ្នក​អាច​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ យើង​ទទួល​បាន​សុភមង្គល ឬ ការរងទុក្ខ​ផ្អែកលើ​អ្នក​ណា​ដែល​យើង​ជ្រើសរើស​គោរព​តាម ។

សូមអញ្ជើញ​ឲ្យ​សិស្ស​គិត​អំពី​ពរជ័យ​ដែល​មក​ពី​ការជ្រើសរើស​ធ្វើតាម​ព្រះអម្ចាស់ ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល​ពី​ព្រះអម្ចាស់ នៅពេល​អ្នក​បាន​ជ្រើសរើស​ធ្វើ​តាម​ទ្រង់ ?

អាលម៉ា 4:1–14

ក្រោយពី​មួយ​រយៈ​នៃ​ការរីកចម្រើន​នៃ​សាសនាចក្រ សមាជិក​នៃ​សាសនាចក្រ​បាន​មាន​អំណួត ហើយ​ទាស់​នឹង​គ្នាទៅវិញទៅមក

សូម​សរសេរ​ពាក្យ បន្ទាបខ្លួន និង អំនួត នៅលើ​ក្ដារខៀន ។

  • តើ​ការ​បន្ទាបខ្លួន​មានន័យ​ដូចម្តេច ? ( ការបន្ទាបខ្លួន​គឺជា​ការដែល​អាច​បង្រៀន​បាន ហើយ​ទទួលស្គាល់​ដោយ​ការដឹងគុណ​ពី​ការពឹងផ្អែក​របស់​យើង​ទៅលើ​ព្រះអម្ចាស់ —ដើម្បី​យល់​ថា យើង​ត្រូវការ​ជំនួយ​របស់​ទ្រង់​ជានិច្ច 

សូមអញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮ​ពី អាលម៉ា 4:1–5 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ភស្ដុតាង ដែល​ថា​សាសន៍​បាន​បន្ទាបខ្លួន ។ នៅពេល​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ វា​អាច​ជួយច្រើន ដើម្បី​បង្ហាញ​ថា យើង​មិន​ត្រូវ​រងទុក្ខ​នឹង​សោកនាដកម្ម​ដើម្បី​ចេះ​បន្ទាបខ្លួន​នោះ​ទេ —យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាបខ្លួន ។

សូម​បង្ហាញ​ថា ការពិពណ៌នា​នៃ​សាសន៍​នីហ្វៃ​នៅក្នុង អាលម៉ា 4:6គឺ​ខុសគ្នា​ពី​ការពិពណ៌នា​នៅក្នុង អាលម៉ា 4:3–5 ។ សូម​ចង្អុល​ទៅ​ពាក្យ អំនួត នៅលើ​ក្ដារខៀន ។

  • តើ​អំណួត​មានន័យ​ដូចម្តេច ? ( អំនួត​គឺជា​ពាក្យ​ផ្ទុយ​នឹង​ការបន្ទាបខ្លួន ។ មនុស្ស​ដែល​អួត​ដាក់ខ្លួនគេ​ផ្ទុយ​ពី​គ្នាទៅវិញទៅមក ហើយ​ផ្ទុយពី​ព្រះ ។ ពួកគេ​ដាក់​ខ្លួន​គេ​លើ​អ្នកនៅ​ជុំវិញ​ខ្លួនគេ ហើយ​ធ្វើតាម​បំណង​របស់​ពួកគេ​ផ្ទាល់​ជាជាង​បំណង​របស់​ព្រះ 

សូម​អញ្ជើញឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​អាន អាលម៉ា 4:6–8 ដោយ​ស្ងាត់ៗ ហើយ​សិស្ស​ពាក់កណ្ដាល់​ថ្នាក់​ទៀត​អាន អាលម៉ា 4:9–12 ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​ក្រុម​ទាំងពីរ​រកមើល​សកម្មភាព​នៃ​អំនួតនៃ​ប្រជាជន​នីហ្វៃ​ខ្លះ និង ពី​របៀប​ដែល​សកម្មភាព​ទាំងនោះ​ប៉ះពាល់​ដល់​អ្នកដទៃ ។ ក្រោយ​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ក្រុម​ទាំងពីរ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​អំនួត​ជះឥទ្ធិពល​លើ​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ដាក់​អ្នកដទៃ​នោះ ?

  • តើ​ការព្រមាន​អ្វីខ្លះ​ដែល​អ្នក​ឃើញ​នៅក្នុង អាលម៉ា 4:10 ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ថា ប្រសិនបើ​យើង​ធ្វើ​គំរូ​មិន​សុចរិត សកម្មភាព​របស់​យើង​អាច​រារាំង​ដល់​អ្នកដទៃ​ពី​ការទទួល​យកដំណឹងល្អ 

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 4:13–14 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ឧទាហរណ៍​ពី​របៀប​ដែល​ប្រជាជន​នីហ្វៃ​ខ្លះ​បន្ទាបខ្ឡួន ទោះបីជា​នៅពេល​អ្នកដទៃ​មាន​អំនួត​ក្ដី ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​របៀប​ដែល​ការបន្ទាបខ្លួន​ជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​ប្រព្រឹត្ត​នឹង​អ្នកដទៃ​នោះ ?

សូម​បញ្ជាក់​ថា ការសម្រេច​ចិត្ត​របស់​យើង​ដើម្បី​បន្ទាបខ្លួន ឬ មាន​អំណួត​ជះឥទ្ធិពល​ដល់​យើង និង​អ្នកដទៃ ។បើ​មាន​ពេល សូម​អញ្ជើញឲ្យ​សិស្ស​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​បទពិសោធន៍​ដែល​ពួកគេ​មាន​ដែល​បង្ហាញ​ពី​សេចក្ដីពិត​នៃ​ប្រយោគ​នេះ ។

អាលម៉ា 4:15–20

អាលម៉ា​លាលែង​ពី​តំណែង​ជា​មេចៅក្រម ដើម្បី​គាត់​អាច​លះបង់​ពេលវេលា​របស់​គាត់​ហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត

សូម​អញ្ជើញឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ស្ថិតនៅក្នុង​កន្លែង​របស់​អាលម៉ា ។ ពួកគេ​គឺជា​មេចៅក្រម ហើយ​មាន​មនុស្ស​ជាច្រើន​មាន​អំនួត ហើយ​បៀតបៀន​អ្នកដែល​នៅ​បន្ដ​ការបន្ទាបខ្លួន ។

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ផ្លាស់ប្ដូរ ?

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 4:15–19 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ជ្រើសរើស​ធ្វើ ។

  • តើ​អាលម៉ា​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី ? ( គាត់​បាន​សម្រេចចិត្ត​លះបង់​តំណែង​របស់​គាត់​ជា​មេចៅក្រម ដើម្បី​គាត់​អាច​លះបង់​ពេលវេលា​របស់​គាត់​បង្រៀន​ដល់​ប្រជាជន 

  • តើ​ឃ្លា “ ការធ្វើ​ទីបន្ទាល់​ដ៏​បរិសុទ្ធ ” ( អាលម៉ា 4:19 ) បាន​ស្នើ​អ្វី​អំពី​របៀប​ដែល​អាលម៉ា​នឹង​បង្រៀន ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឮ​មនុស្ស​ថ្លែង “ ទីបន្ទាល់​ដ៏​បរិសុទ្ធ” នោះ ? តើ​បទពិសោធន៍​ទាំងនេះ​បាន​ជះឥទ្ធិពល​ដល់​អ្នក​ដោយ​របៀបណា ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​អាលម៉ា​នៅក្នុង អាលម៉ា 4:19 ?

ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​នេះ​អាច​រួមមាន​ដូច​ខាងក្រោម ៖

ការបំពេញ​កាតព្វកិច្ច​ខាង​វិញ្ញាណ​របស់​យើង អាច​តម្រូវឲ្យ​មាន​ការលះបង់ ។

ការថ្លែងទីបន្ទាល់​ដ៏​បរិសុទ្ធ​ជួយ​អ្នកដទៃ​ឲ្យ​ខិតទៅ​ជិត​ព្រះ ។

សូម​លើកទឹកចិត្ត​សិស្ស ឲ្យ​រកមើល ទីបន្ទាល់​ដ៏​បរិសុទ្ធ​របស់​អាលម៉ា នៅពេល​ពួកគេ​អាន អាលម៉ា 5–16 នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ និង នៅពេល​ពួកគេ​ពិភាក្សា​ពី​ជំពូក​ទាំងនេះ​នៅក្នុង​មេរៀន​បន្ទាប់​ទៀត ។ សូម​លើកទឹកចិត្ត​ពួកគេ​ផងដែរ​ឲ្យ​យកចិត្តទុកដាក់​លើ​ឥទ្ធិពល​នៃ​ទីបន្ទាល់​របស់​អាលម៉ា​ដែល​បាន​មាន​ទៅលើ​ប្រជាជន ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរការរំឭក​ចំណេះចំណាន​ខគម្ពីរ

សូម​ណែនាំ​ដល់​សិស្ស​នូវ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ពីរ​បី​ថ្មី​បន្ថែម ឬក៏​រំឭក​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ពីរបី​ដែល​ពួកគេ​បាន​ចាំ​ហើយ ។ សូម​រៀបចំ​សំណួរ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​រកឃើញ​គោលការណ៍​នៅក្នុង​វគ្គ​នោះ ។ សូមអញ្ជើញ​ឲ្យ​ពួកគេ​សរសេរ​គោលដៅ​មួយ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​រស់នៅ​កាន់តែ​ប្រសើរ​ដោយ​សារ​គោលការណ៍​មួយ​នោះ ។ សូម​ដាក់​ពេលវេលា​ជាក់លាក់​ឲ្យ​ពួកគេ​បំពេញ​គោលដៅ​របស់​ពួកគេ ហើយ​សូម​ឲ្យ​ពួកគេ​រៀបចំ​ដើម្បី​រាយការណ៍​ដល់​សមាជិក​ក្នុង​ថ្នាក់ ឬ សិស្ស​ក្នុង​ថ្នាក់​ទាំងមូល​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ហើយ ។

កំណត់​ចំណាំ ៖ ប្រសិនបើ​អ្នក​មិន​មាន​ពេល​ដើម្បី​ប្រើ​សកម្មភាព​នេះ​ជា​ផ្នែក​នៃ​មេរៀន​នេះ​ទេ សូម​ប្រើ​វា​នៅពេល​ក្រោយ ។ សម្រាប់​សកម្មភាព​រំឭក​ផ្សេង​ទៀត សូម​មើល​សេចក្ដីបន្ថែម​នៅចុង​បញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 3:4 ។ ការសាក់ និង ការចោះ​លើ​រាងកាយ

សាសន៍​អាំលីសៃ​បាន​គូស​នៅលើ​ខ្លួនគេ​ដើម្បី​ពួកគេ​អាច « ញែកចេញ​ពី​សាសន៍​នីហ្វៃ » (អាលម៉ា 3:4) ។ នៅក្នុង​ជំនាន់​របស់​យើង ព្យាការី​បាន​ដាស់តឿន​ដល់​យុវជន និង យុវនារី​ឲ្យ​រក្សា​រាងកាយ​របស់​ពួកគេ​ឲ្យបាន​ពិសិដ្ឋ ដោយ​ការមិន​គូស​អ្វី​នៅលើ​ខ្លួនគេ​ដោយ​ការសាក់ ឬ ការចោះ​លើ​រាងកាយ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា ៖

« ខ្ញុំ​មិន​យល់សោះ​ថា​ហេតុអ្វី​បានជា​យុវជន— ឬ យុវនារី​មួយ​ចំនួន ដោយសារ​រឿង​នោះ— ព្រម​ទ្រាំឈឺ​ពេល​សាក់​នៅលើ​ស្បែក​ដោយ​ពណ៌ផ្សេងៗ​គ្នា​ជា​រូប​មនុស្ស សត្វ និង សញ្ញា​ផ្សេងទៀត ។ ជាមួយ​នឹង​ការសាក់ ដំណើរការនោះ​គឺ​អចិន្ដ្រៃយ៍ រហូតដល់​មាន​ការឈឺចាប់ និង ការចំណាយ​ម្ដងទៀត​ដើម្បី​លុប​វា​ចេញ ។ ឪពុក​ទាំងឡាយ សូម​ហាមប្រាម​ដល់​កូនប្រុស​របស់​អ្នក​កុំ​ឲ្យ​មាន​ការសាក់​នៅលើ​រាងកាយ​របស់​ពួកគេ​ឡើយ ។ ពួកគេ​អាច​ប្រកែក​នឹង​ការនិយាយ​របស់​អ្នក​ឥឡូវ ប៉ុន្ដែ​ពេលវេលា​នឹង​មក នៅពេល​ពួកគេ​នឹង​អរគុណ​ដល់​អ្នក ។ ការសាក់​គឺជា​គំនូរ​នៅលើ​ព្រះវិហារបរិសុទ្ធ​នៃ​រាងកាយ ។ ដូចគ្នាដែរ ការចោះ​នៅលើ​រាងកាយ​ដើម្បី​មាន​រន្ធ​ជាច្រើន​នៅលើ​ត្រចៀក លើ​ច្រមុះ ឬ​ក៏​នៅលើ​អណ្ដាត ។

« តើ​ពួកគេ​អាច​គិត​ថា វា​ស្អាត​ឬ ?… គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រកាស​ថា យើង​មិន​លើកទឹកចិត្ត​ដល់​ការសាក់ ហើយ​និង ‹ ការសាក់​នៅលើ​រាងកាយ លើកលែង​តែគោលបំណង​វេជ្ជសាស្ដ្រ​ផ្សេងទៀត › ។ ទោះជាយ៉ាងណាក្ដី យើង​មិន​បាន​ប្រឆាំង​នឹង ‹ ការចោះ​រន្ធ​ត្រចៀក​មួយ​ចំពោះ​ស្ដ្រី​ដើម្បី​ពាក់​ក្រវិល​មួយគូ​នោះ​ទេ › » ( « Great Shall Be the Peace of Thy Children » Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 52 ) ។

អាលម៉ា 3:5 ។ ការធ្វើតាម​ទំនោរ​ទាន់សម័យ

សាសន៍​អាំលីសៃ​បាន​ផ្លាស់ប្ដូរ​រូបរាង​របស់​ពួកគេ​ដើម្បី​មើល​ទៅដូច​សាសន៍​លេមិន ។ ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ជាច្រើន​សព្វថ្ងៃ​នេះ មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ដើម្បី​ធ្វើតាម​ទំនោរ​ទាន់សម័យ ដើម្បី​ពួកគេ​អាច​មើលទៅ​ដូច​នឹង​មនុស្ស​ដែល​ល្បីល្បាញ​ចំពោះ​ពិភពលោក ។ ប៉ុន្ដែ​ទំនោរ​ខ្លះ​ដឹកនាំ​មនុស្ស​ទៅកាន់ « ការមិន​គោរព​តាម​ព្យាការី ហើយ​ជំនួស​មក​វិញ​ធ្វើតាម​អ្វីដែល​ពិភពលោក​និយម​ក្នុង​ពេលមួយគ្រា » ( « សំណួរ និង ចម្លើយ » New Era ខែ មិនា ឆ្នាំ 2006 ទំព័រ 14 សូមមើល​ផងដែរ ដើម្បី​កម្លាំង​នៃ​យុវជន [ ឆ្នាំ 2011 ] ទំព័រ 6–8 ) ។

អែលឌើរ អែម រ័សុល បាឡាដ​បាន​បង្រៀន​ដល់​យុវជន​ដែល​កាន់​បព្វជិតភាព​ថា ទំនោរ​ទាន់សម័យ​ខ្លះ​បំផ្លាញ​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ឈរ​សម្រាប់​សេចក្ដីពិត ៖

« មាន​អនុវប្បធម៌​ទាំងមូល​មួយ​ដែល​ប្រារព្ធ​ការដើរលេង​បណ្ដោះអាសន្ន និង ការប្រព្រឹត្ត​ដែល​ល្មើស​នឹង​ច្បាប់​របស់​ពួកគេ​ជាមួយ​នឹង​តន្ដ្រី ម៉ូត​សំលៀកបំពាក់ ភាសា ឥរិយាបថ និង អាកប្បកិរិយា ។ ភាគច្រើន​ក្នុង​ចំណោម​អ្នក​បាន​ឃើញ នៅពេល​មិត្តភក្ដិ​ដែល​ពេញនិយម​បាន​ដេញតាម​ម៉ូត​ថា​ជា​អ្វីមួយ​ដែល ‹ ទាន់សម័យ › និង ‹ មើល​ទៅ​ឡូយ › នោះ​គ្រាន់តែ​ដើម្បី​ត្រូវបាន​ទាក់ទាញ​ទៅក្នុង​អនុវប្បធម៌ ។…

« … ខ្ញុំ​មិន​ជឿ​ថា អ្នក​អាច​ឈរ​សម្រាប់​សេចក្ដីពិត និង ការត្រឹមត្រូវ​ខណៈពេល​ស្លៀកពាក់​អ្វី​ដែល​ជាមិនមែន​អ្នកដែល​កាន់បព្វជិតភព​នៃ​ព្រះ​នោះ​ទេ » ( « Standing for Truth and Right » Ensign ខែ វិច្ឆិកា ឆ្នាំ 1997 ទំព័រ 38–39 ) ។

អាលម៉ា 3:6–17 ។ គំនូស​ចំណាំ និង បណ្ដាសា

នៅពេល​សិស្ស​សិក្សា អាលម៉ា 3 ពួកគេ​អាច​មាន​សំណួរ​អំពី​គំនូស​ចំណាំ និង​បណ្ដាសា​ដែល​បាន​ដាក់លើ​សាសន៍​លេមិន ។ អ្នក​អាច​ពន្យល់​ថា មាន​ភាពខុសគ្នា​រវាង​គំនូស​ចំណាំ និង បណ្ដាសា ។ គំនូស​ចំណាំ​ដែល​នៅលើ​សាសន៍​លេមិន​គឺ​ការមាន​ស្បែកខ្មៅ ( សូមមើល អាលម៉ា 3:6) ។ គោលបំណង​នៃ​គំនូស​ចំណាំ​នេះ​គឺ​ដើម្បី​ញែកចេញ និង បំបែក​សាសន៍​លេមិន​ពី​សាសន៍​នីហ្វៃ ( សូមមើល អាលម៉ា 3:8) ។ បណ្ដាសា ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​នោះ គឺជា​សភាព​នៃ « ការកាត់ចេញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ » (នីហ្វៃទី 2 5:20) ។ សាសន៍លេមិន និង សាសន៍​អាំលីសៃ​បាន​នាំ​បណ្ដាសា​នេះ​មកលើ​ខ្លួនគេ ដោយសារតែ​ការបះបោរ​របស់​ពួកគេ​ទាស់នឹង​ព្រះ ( សូមមើល នីហ្វៃទី 2 5:20; អាលម៉ា 3:18–19) ។ ទោះបីជា​ស្បែកខ្មៅ​ត្រូវបាន​ប្រើ​ដើម្បី​គំរូ​នេះ ជា​គំនូស​ចំណាំ​នៃ​បណ្ដាសា​ដែល​បាន​ដាក់​លើ​សាសន៍លេមិន​ក្ដី ព្រះគម្ពីរ​មរមន​បង្រៀន​ថា ព្រះអម្ចាស់ « ពុំ​បដិសេធ​អ្នកណា​ម្នាក់​ដែល​មករក​ទ្រង់​ឡើយ គឺ​ទាំងខ្មៅ​និង​ស ទាំង​បាវគេ​និង​សេរី ទាំង​ប្រុស​និង​ស្រី … មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ » (នីហ្វៃទី 2 26:33) ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្រាប់​មនុស្ស​គ្រប់​រូប ។ សាសនាចក្រ​ផ្តន្ទាទោស​យ៉ាង​ជាក់ច្បាស់​លើ​ការប្រកាន់​ពូជសាសន៍ រួម​ទាំង​ការប្រកាន់​ពូជសាសន៍​ណា​មួយ ឬ ទាំងអស់​កាល​ពី​អតីតកាល​ដោយ​បុគ្គល​ម្នាក់ៗ ទាំង​នៅក្នុង និង ក្រៅ​សាសនាចក្រ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រកាស​ថា ៖

« គ្មាននរណា​ម្នាក់​ដែល​បង្ខូច​ការថ្លែងនេះ ទាក់ទង​នឹង​អ្នកដែល​មាន​សាសន៍​ផ្សេងទៀត​អាច​គិត​ថា​ខ្លួនគេ​ជា​សិស្ស​ដ៏​ពិត​នៃ​ព្រះគ្រីស្ទ​នោះ​ទេ ។ ហើយ​ក៏​គ្មាន​នរណាម្នាក់​អាច​គិត​ថា​ខ្លួនគេ​មាន​ក្ដីសុខ​ដោយ​ការបង្រៀន​នៃ​សាសនាចក្រ​ដែរ ។…

« ចូរ​យើង​ទាំងអស់​គ្នា​ទទួលស្គាល់​ថា យើង​ម្នាក់​គឺជា​បុត្រា ឬ បុត្រី​នៃ​ព្រះវរបិតា​របស់​យើង​នៅលើ​ស្ថានសួគ៌ ដែល​ស្រឡាញ់​កូនចៅ​ទាំងអស់​របស់​ទ្រង់ » ( « The Need for Greater Kindness » EnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 58 ) ។ សម្រាប់​ជំនួយ​បន្ថែម​លើ​ប្រធានបទ​នេះ សូម​មើល​មេរៀន​ទី 27 ។

អាលម៉ា 4:9–12 ។ « ការជំពប់​មួយ​ដ៏​ធំ »

នៅពេល​សមាជិក​សាសនាចក្រ​សាសន៍​នីហ្វៃ​ខ្លះ​បាន​មាន​អំនួត គំរូ​អវិជ្ជមាន​របស់​ពួកគេ​បាន​ក្លាយជា​ការជំពប់​មួយ​ដល់​អស់​អ្នក​ដែល​ពុំ​នៅក្នុង​សាសនាចក្រ ( សូមមើល អាលម៉ា 4:9–12 សូមមើល​ផងដែរ អាលម៉ា 39:11) ។ ប្រធាន​ហ្គរដិន ប៊ី ហ៊ីងគ្លី បាន​ភ្ជាប់​រឿង​ខាង​ក្រោម ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​គំរូ​អាក្រក់ និង គំរូ​ល្អ ៖

« គាត់​មិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ​នោះ​ទេ ។ គាត់ និង ឪពុកម្ដាយ​របស់​គាត់​សកម្ម​នៅក្នុង​ជំនឿ​ផ្សេង​ទៀត ។

« គាត់​នឹកចាំ​ថា នៅពេល​គាត់​ធំ​ឡើង មិត្ត​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ខ្លះ​របស់​គាត់​បាន​និយាយ​មើលងាយ​គាត់ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ងាក​ចេញ​ពី​កន្លែង​នោះ ហើយ​ចំអកឲ្យ​គាត់ ។

« គាត់​បាន​ស្អប់​សាសនាចកច្រ​នេះ និង សមាជិក​យ៉ាងខ្លាំង ។ គាត់​មិន​បាន​ឃើញ​អ្វីល្អ​ពី​គេ​នោះ​ទេ ។

« បន្ទាប់មក​ឪពុកម​របស់​គាត់​បាន​បាត់បង់​ការងារ ហើយ​ត្រូវ​ប្ដូរ​ផ្ទះ ។ នៅក្នុង​តំបន់​ថ្មី​នេះ ពេល​គាត់​អាយុ 17 ឆ្នាំ គាត់​អាច​ចូលរៀន​នៅក្នុង​មហាវិទ្យាល័យ ។ នៅទីនោះ លើកទីមួយ​នៅក្នុង​ជីវិ​របស់​គាត់ គាត់​មាន​អារម្មណ៍​កក់ក្ដៅ​ពី​មិត្តភក្ដិ​របស់​គាត់ មិត្តភក្ដិ​ក្នុង​ចំណោម​នោះ​ឈ្មោះ​ថា រីឆាត បាន​សុំ​ឲ្យ​គាត់​ចូលរួម​នឹង​ក្លិប​មួយ​ដែល​គាត់​ធ្វើ​ជា​ប្រធាន ។ គាត់​សរសេរ​ថា ៖ ‹ លើកទីមួយ​ក្នុង​ជីវិត​ខ្ញុំ ដែល​មាន​នរណាម្នាក់​ចង់​រាប់រក​ខ្ញុំ ។ ខ្ញុំ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងណា​ទេ ប៉ុន្ដែ​ខ្ញុំ​បាន​ចូលរួម​ក្នុង​ក្លិប​នោះ​ដោយ​ក្ដីអំណរ ។… វា​ជា​អារម្មណ៍​មួយ​ថា ខ្ញុំ​ស្រឡាញ់ អារម្មណ៍​នៃ​ការមាន​មិត្តភក្ដិ ។ ខ្ញុំ​បាន​អធិស្ឋាន​លើកទីមួយ​ក្នុង​ជីវិត​ខ្ញុំ ។ ហើយ​ឥឡូវនេះ ក្រោយពី 17 ឆ្នាំ​នៃ​ការរង់ចាំ ព្រះ​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​នោះ › ។

« ពេល​មាន​អាយុ 19 ឆ្នាំ គាត់​ឃើញ​ថា គាត់​គឺជា​ដៃគូ​ដ៏​ជិតដិត​នឹង​រីឆាត ក្នុងពេល​ធ្វើការ​នា​រដូវក្ដៅ​របស់​ពួកគេ ។ គាត់​បាន​សម្គាល់​ថា រីឆាត​អាន​សៀវភៅ​មួយ​រាល់យប់ ។ គាត់​បាន​សួរ​ថា តើ​គាត់​កំពុង​អាន​អ្វី ។ គាត់​ត្រូវបាន​ប្រាប់​ថា គាត់​កំពុង​អាន​ព្រះគម្ពីរ​មរមន ។ គាត់​បន្ថែម​ថា ៖ « ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ប្រធានបទ​ភ្លាម ហើយ​បាន​ចូលទៅ​គេង ។ ក្រោយ​មក នោះ​គឺជា​សៀវភៅ​ដែល​បំផ្លាញ​កុមារភាព​របស់​ខ្ញុំ ។ ខ្ញុំ​ព្យាយាម​បំភ្លេច​វា ប៉ុន្ដែ​មួយ​សប្ដាហ៍​កន្លងទៅ ហើយ​ខ្ញុំ​មិន​អាច​គេង​លក់​ឡើយ ។ ហេតុអ្វីបានជា​គាត់​អាន​វា​រាល់យប់ ? ខ្ញុំ​មិន​អាច​ទ្រាំ​នឹង​សំណួរ​ដែល​គ្មាន​ចម្លើយ​នៅក្នុង​ខួរក្បាល​របស់​ខ្ញុំ​នេះ​ទៀតឡើយ ។ ដូច្នេះ យប់មួយ ខ្ញុំ​បាន​សួរ​គាត់​ថា មាន​អ្វី​ដែល​មាន​សារសំខាន់​បំផុត​នៅក្នុង​សៀវភៅ​នោះ ។ តើ​មាន​អ្វី​នៅក្នុង​សៀវភៅ​នោះ ?… គាត់​បាន​ចាប់ផ្ដើម​អាន កន្លែង​ដែល​គាត់​បាន​ឈប់ ។ គាត់​អាន​អំពី​ព្រះយេស៊ូវ និង អំពី​ការលេច​មក​នៅក្នុង​ដែនដី​អាមេរិក ។ ខ្ញុំ​បាន​ភ្ញាក់​ជាខ្លាំង ។ ខ្ញុំ​មិន​បាន​គិត​ថា ពួកមរមន​ជឿ​លើ​ព្រះយេស៊ូវ​សោះ › ។…

« នៅក្នុង​ឱកាស​បន្ទាប់មក យុវជន​នេះ និង​មិត្តភក្ដិ​របស់​គាត់​បាន​ធ្វើដំណើរ ។ រីឆាត​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​ដល់​គាត់ ហើយ​បាន​សុំ​ឲ្យ​គាត់​អាន​វា​ឮៗ ។ គាត់​បាន​ធ្វើ​ដូច្នោះ ហើយ​ភ្លាមៗ​នោះ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប៉ះពាល់​ដល់​ដួងចិត្ត​គាត់ ។

« ពេលវេលា​កន្លងទៅ ហើយ​សេចក្ដីជំនឿ​របស់​គាត់​បាន​កើនឡើង ។ គាត់​បាន​យល់ព្រម​ដើម្បី​ជ្រមុជទឹក ។…

« នោះគឺជា​ទីបញ្ចប់​នៃ​រឿង​នេះ ប៉ុន្ដែ​មាន​ប្រយោគ​ដ៏​អស្ចារ្យ​នៅក្នុង​រឿង​នោះ ។ មួយ​គឺជា​របៀប​ដែល​គួរ​ឲ្យ​សោកស្ដាយ ដែល​មិត្តភក្ដិ​មរមន​ក្មេង​របស់​គាត់​បាន​ប្រព្រឹត្ត​ចំពោះគាត់ ។

« បន្ទាប់មក គឺជា​របៀប​មួយ​ដែល​មិត្តភក្ដិ​ថ្មី​របស់​គាត់ រីឆាត​បាន​ប្រព្រឹត្ត​ដាក់​គាត់ ។ វា​គឺពិត​ជា​ផ្ទុយ​ពី​បទពិសោធន៍​មុន​របស់​គាត់​ខ្លាំងណាស់ ។ វា​នាំ​គាត់​ទៅរក​ការប្រែចិត្ត​ជឿ និង ការជ្រមុជទឹក​ក្នុង​ការប្រឈម​នឹង​ការប្លែក​ដ៏​អាក្រក់ » ( « The Need for Greater Kindness » EnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 59–60 ) ។

អាលម៉ា 4:19 ។ « ទីបន្ទាល់​ដ៏​បរិសុទ្ធ »

នៅពេល​អាលម៉ា​បាន​ឃើញ​ថា គាត់​ត្រូវ​ប្រកាស​ដល់​ប្រជាជន​ដោយ « ថ្លែង​នូវ​ទីបន្ទាល់​ដ៏​បរិសុទ្ធ​ទាស់​នឹង​គេ » (អាលម៉ា 4:19) គាត់​បាន​ហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត ។ ទោះជាយ៉ាងណាក្ដី នៅក្នុង​ការប្រជុំ​តមអាហារ និង ទីបន្ទាល់​របស់​យើង ទីបន្ទាល់​របស់​យើង​គួរ​តែ​ជា​ការប្រកាស​ដ៏​សាមញ្ញ​អំពី​សេចក្ដីជំនឿ​របស់​យើង មិនមែន​ជា​ការដាស់តឿន​នោះ​ទេ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​មាន​ប្រសាសន៍​ថា ៖

សូម​កុំ​ប្រាប់​អ្នកដទៃ​ពី​របៀប​ដើម្បី​រស់នៅ​ឡើយ ។ គ្រាន់តែ​ប្រាប់​ពី​អារម្មណ៍​ដែល​អ្នក​មាន​នៅក្នុង​ចិត្ត ។ នោះ​ហើយ​គឺ​ជា​ទីបន្ទាល់ ។ « សូម​កុំ​ប្រាប់​អ្នកដទៃ​ពី​របៀប​ដើម្បី​រស់នៅ​ឡើយ ។ គ្រាន់តែ​ប្រាប់​ពី​អារម្មណ៍​ដែល​អ្នក​មាន​នៅក្នុង​ទៅ​បាន​ហើយ ។ នោះ​គឺជា​ទីបន្ទាល់ ។ ពេល​អ្នក​ចាប់ផ្ដើម​បង្រៀន​អ្នកដទៃ ទីបន្ទាល់​របស់​អ្នក​នឹង​ចប់ » (The Teachings of Spencer W. Kimball បាន​បោះពុម្ព​ដោយ Edward L. Kimball [ ឆ្នាំ 1982 ] ទំព័រ 138 ) ។