មេរៀនទី 73
អាលម៉ា 6–7
សេចក្តីផ្ដើម
ក្រោយពីការដាក់សាសនាចក្រឲ្យមានរបៀបនៅក្នុងទីក្រុងសារ៉ាហិមឡាហើយ អាលម៉ាបានទៅទីក្រុងរបស់គេឌាន ។ គាត់បានឃើញថា ប្រជាជននៅទីនោះមានភក្ដីភាពជាងប្រជាជននៅសារ៉ាហិមឡាពីមុនទៅទៀត ។ ហេតុដូច្នេះហើយ សារលិខិតរបស់គាត់នៅក្នុងគេឌានខុសពីសារលិខិតនៅក្នុងសារ៉ាហិមឡា ។ គាត់បានលើកទឹកចិត្តប្រជាជនឲ្យបន្ដពឹងផ្អែកទៅលើព្រះអម្ចាស់ ហើយស្វែងរកអនុវត្តដង្វាយធួនរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ ។ គាត់បានថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះបានលើកដាក់មកលើអង្គទ្រង់នូវការស្លាប់ និង អំពើបាបរបស់យើង ហើយថាទ្រង់ក៏បានលើកដាក់លើអង្គទ្រង់នូវការឈឺចាប់ ការរងទុក្ខ ជំងឺ និង ពិការភាពរបស់យើង ថាទ្រង់អាចដឹងពីរបៀបដើម្បីជួយយើង ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 6
អាលម៉ារៀបចំសាសនាចក្រនៅក្នុងទីក្រុងសារ៉ាហិមឡាឲ្យមានរបៀប ហើយទៅបង្រៀនក្នុងទីក្រុងគេឌាន
មុនចាប់ផ្ដើមមេរៀន សូមឲ្យសិស្សម្នាក់រៀបចំចែកចាយដោយសង្ខេបដល់សិស្សក្នុងថ្នាក់ នូវរបៀបខ្លះដែលគេមានអារម្មណ៍ថាបានប្រទានពរសម្រាប់ការខិតខំរបស់គេដើម្បីមកកាន់ព្រះវិហារ ។ ដើម្បីចាប់ផ្ដើមមេរៀន សូមឲ្យសិស្សដដែលនោះមកកាន់ខាងមុខថ្នាក់ ហើយចែកចាយនូវគំនិតដែលគេបានរៀបចំ ។ អ្នកក៏អាចចែកចាយពីរបៀបដែលអ្នកត្រូវបានប្រទានពរតាមរយៈការចូលរូលក្នុងសាសនាចក្រ ។
សូមណែនាំ អាលម៉ា 6 ដោយការពន្យល់ថា ជំពូកនេះបង្រៀនពីរបៀបដែលអាលម៉ា និងអ្នកដឹកនាំបព្វជិតភាពដទៃទៀតពង្រឹងសាសនាចក្រនៅក្នុងដែនដីសារ៉ាហិមឡា ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 6:4–6 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលសមាជិកនៃសាសនាចក្រក្នុងដែនដីសារ៉ាហិមឡាបានធ្វើសម្រាប់អ្នកដែលមិនបានស្គាល់ព្រះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ សាសនាចក្រត្រូវបានស្ថាបនាសម្រាប់សុខុមាលភាពនៃប្រជាជនទាំងឡាយ ។ដើម្បីជួយសិស្សឲ្យគិតពីរបៀបដែលសេចក្ដីពិតនេះអាចជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ សូមសួរ ៖
-
តើអ្នកគិតថា សាសនាចក្រសព្វថ្ងៃនេះអាចប្រទានពរដល់អ្នកដែលមិនស្គាល់ព្រះដោយរបៀបណា
សូមឲ្យសិស្សគិតអំពីនរណាម្នាក់ដែលត្រូវដឹងពីព្រះជាងមុន ។ បុគ្គលនេះអាចជាសមាជិកនៃសាសនាចក្រ ឬ សមាជិកនៃអ្នកមានជំនឿផ្សេងទៀត ។ សូមថ្លែងទីបន្ទាល់ពីពរជ័យដែលយើងទទួលបាន ដោយសារយើងជាសមាជិកនៃសាសនាចក្រ ហើយសូមលើកទឹកចិត្តសិស្សឲ្យអញ្ជើញអ្នកដទៃដើម្បីចែកចាយនូវពរជ័យទាំងនោះ ។
អាលម៉ា 7:1–13
អាលម៉ាព្យាករណ៍ពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ
សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមឲ្យដៃគូនីមួយៗពិភាក្សាពីចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ៖
-
តើហេតុការណ៍អនាគតកាលណាខ្លះដែលអ្នកនឹងមានអារម្មណ៍រំភើបនោះ ?
ក្រោយពីដៃគូមានពេលល្មមក្នុងការពិភាក្សាចម្លើយចំពោះសំណួររបស់ពួកគេហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយចម្លើយរបស់គេដល់សិស្សក្នុងថ្នាក់ ។ បន្ទាប់មក សូមពន្យល់ថា ក្រោយពីអាលម៉ាបានរៀបចំសាសនាចក្រឲ្យមានរបៀបរៀបរយក្នុងដែនដីសារ៉ាហិមឡាហើយ គាត់បានទៅកាន់ទីក្រុងគេឌាន ។ គាត់បានប្រាប់ប្រជាជននៅទីនោះថា ក្នុងចំណោមអ្វីៗទាំងអស់ដែលនឹងកើតឡើងនៅក្នុងពេលអនាគត មានរឿងមួយដែល “ សំខាន់ជាងរឿងទាំងអស់ ” ( អាលម៉ា 7:7 ) ។ គាត់បានបង្រៀនគោលការណ៍នានាដែលនឹងជួយដល់ប្រជាជនឲ្យរៀបចំសម្រាប់ពរជ័យទាំងឡាយដែលនឹងមក ដោយសារតែហេតុការណ៍អនាគតនេះ ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 7:3–6 ឮៗ ។ សូមឲ្យសិស្សក្នុងថា្នក់រកមើលក្ដីសង្ឃឹមដែលអាលម៉ាមាន អំពីប្រជាជននៅក្នុងទីក្រុងគេឌាន ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់ទៀតអាន អាលម៉ា 7:18–19 ឮៗ ។ សូមឲ្យសិស្សពិពណ៌នាអ្វីដែលអាលម៉ាបានរៀនពីការបំផុសគំនិតអំពីប្រជាជនគេឌាន ។
សូមឲ្យសិស្សអាន អាលម៉ា 7:7, 9–10ដោយស្ងាត់ៗ ដោយរកមើលហេតុការណ៍ដែលអាលម៉ាមានអារម្មណ៍ថាសំខាន់ជាងគេដើម្បីឲ្យប្រជាជនដឹងនោះ ។
-
យោងតាមអាលម៉ា តើអ្វីជា “ រឿងមួយដែលសំខាន់ជាងគេ ” ជាងរឿងផ្សេងទៀតដែលនឹងកើតឡើងនោះ ? តើអ្នកគិតថា ហេតុអ្វីបានជាការយាងមកនៃព្រះអង្គសង្គ្រោះ គឺជាហេតុការណ៍ដ៏សំខាន់ជាងគេក្នុងពេលទាំងឡាយ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាអាលម៉ាប្រាប់ដល់ប្រជាជនដែលបានជឿ និងមានសេចក្ដីជំនឿដ៏រឹងមាំរួចហើយថាពួកគេត្រូវតែប្រែចិត្ត ?
សូមពន្យល់ថា បន្ទាប់ពីនោះមក អាលម៉ាបានបង្រៀនពីមូលហេតុនៃការយាងមកនៃព្រះយេស៊ូវគ្រីស្ទ គឺជាហេតុការណ៍ដ៏សំខាន់បំផុតក្នុងចំណោមប្រវត្តិសាស្ដ្រមនុស្សជាតិទាំងឡាយ ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 7:11–13 ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានលើកដាក់ទៅលើអង្គទ្រង់សម្រាប់យើងនោះ ។ ( អ្នកអាចពន្យល់ថា ជួយ មានន័យថា ផ្ដល់ជំនួយ ឬ ទៅជួយដល់នរណាម្នាក់
សូមបង្ហាញថា អាលម៉ា 7:11–13 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចស្នើថា សិស្សគួរគូសចំណាំវគ្គនេះតាមរបៀបមួយដែលពួកគេអាចរកវាឃើញដោយងាយ ។
សូមសរសេរចម្លើយរប់សសិស្ស ជាចំណងជើងលើក្ដារខៀន ។ ចម្លើយអាចរួមមាន ការឈឺចាប់ សេចក្ដីវេទនា ការល្បួង ជំងឺ ការស្លាប់ ការរងទុក្ខ ( ភាពទន់ខ្សោយ ឬ អសមត្ថភាព ) និង អំពើបាប ។
អ្នកអាចស្នើថា សិស្សគួរគូសចំណាំឃ្លា “ គ្រប់បែបយ៉ាង ” នៅក្នុង អាលម៉ា 7:11 ។ សូមឲ្យពួកគេលើកពីឧទាហរណ៍នៃស្ថានភាពនីមួយៗដែលបានសរសេរនៅលើក្ដារខៀន ។ នៅពេលសិស្សផ្ដល់ឧទាហរណ៍ សូមសរសេរវាពីក្រោមចំណងជើងដែលស៊ីគ្នា ។ ( ឧទាហរណ៍ ជំងឺមហារីក អាចសរសេរនៅក្រោម ជំងឺ ហើយអសមត្ថភាពខាងរាងកាយ អាចសរសេរនៅក្រោមការរងទុក្ខ ។ )
សូមអញ្ជើញឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ប៊្រុសូ ស៊ី ហាហ្វែន នៃក្រុមចិតសិបនាក់ ៖
“ ដង្វាយធួនមិនមែនសម្រាប់តែអ្នកមានបាបនោះទេ ” (“Beauty for Ashes: The Atonement of Jesus Christ,” Ensign,ខែ មេសា ឆ្នាំ 1990, ទំព័រ 7 ) ។ អ្នកអាចសរសេរសេចក្ដីថ្លែងការណ៍នេះនៅលើក្ដារខៀន ហើយសុំឲ្យសិស្សសរសេរវាក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 7:11–13 ។
-
ដោយផ្អែកលើអ្វីដែលយើងបានអាននៅក្នុង អាលម៉ា 7:11–13 តើអ្នកគិតថា អែលឌើរ ហាហ្វែន ចង់មានន័យយ៉ាងណា នៅពេលគាត់និយាយថា “ ដង្វាយធួនមិនមែនសម្រាប់តែអ្នកមានបាបនោះទេ ” ?
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខដើម្បីសង្គ្រោះយើងពីអំពើបាប និង សេចក្ដីស្លាប់ ហើយដើម្បីជួយយើងឲ្យឆ្លងកាត់ឧបសគ្គទាំងឡាយនៃជីវិតខាងសាច់ឈាម ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីរបៀបដែលពួកគេអាចពឹងផ្អែកទៅលើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ តើអ្នកប្រយុទ្ធនឹងបិសាចនៃការញៀន— ថ្នាំជក់ ឬ ថ្នាំញៀន ឬ ល្បែង ឬ ជំងឺបណ្ដោះអាសន្នដ៏សាហាវនៃកាមសាស្ដ្រ ? … តើអ្នកមានច្រឡំនឹងការបញ្ជាក់ពីភេទ ឬ ការស្វែងរកការគោរពផ្ទាល់ខ្លួនទេ ? តើអ្នក—ឬ នរណាម្នាក់ដែលអ្នកស្រឡាញ់—ប្រឈមមុខនឹងជំងឺ ឬសម្ពាធ ឬការស្លាប់ទេ ? មិនថាជំហានផ្សេងទឿតដែលអ្នកអាចត្រូវដើរដើម្បីដោះស្រាយបញ្ហាទាំងនេះទេ សូម ដំបូងបំផុត នោះចូលមកកាន់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ សូមទុកចិត្តលើសេចក្ដីសន្យានៃសា្ថនួគ៌ ។ …
“ ការពឹងផ្អែកទៅលើលក្ខណៈដ៏មានក្ដីមេត្តាករុណារបស់ព្រះនេះ គឺនៅក្នុងស្នូលនៃដំណឹងល្អ ដែលព្រះគ្រីស្ទបានបង្រៀន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះលើកយើងមិនត្រឹមតែឲ្យចេញពីបន្ទុកនៃអំពើបាបរបស់យើងនោះទេ ប៉ុន្ដែថែមទាំងចេញពីបន្ទុកនៃការសោកសៅ និង ទុក្ខសោករបស់យើង ជំងឺបេះដូងរបស់យើង និង ការឈឺចាប់របស់យើង ។ [ សូមមើលអាលម៉ា 7:11–12 ។ ] តាំងពីដើមដំបូង ការទុកចិត្តទៅលើជំនួយបែបនោះ គឺត្រូវឲ្យយើងទាំងមូលហេតុ និង ផ្លូវមួយដើម្បីពង្រីក ការជម្រុញដើម្បីដាក់ចុះនូវបន្ទុករបស់យើង ហើយលើកដាក់នូវសេចក្ដីសង្គ្រោះរបស់យើង ” (“Broken Things to Mend,” Ensignឬលេអាហូណា,ខែ ឧសភា ឆ្នាំ 2006, ទំព័រ 70–71 ) ។
-
តើការយល់ពី អាលម៉ា 7:11–13 អាចជួយយើង នៅពេលយើងប្រឈមមុខនឹងឧបសគ្គដោយរបៀបណា ?
ដើម្បីបង្ហាញពីរបៀបខ្លះដែលយើងអាចទទួលជំនួយ និង កម្លាំងតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ សូមអានស្ថានភាពខាងក្រោមនេះ ។ ក្រោយពីការអានស្ថានភាពនីមួយៗហើយ សូមឲ្យសិស្សពន្យល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ តាមរយៈដង្វាយធួនរបស់ទ្រង់ អាចជួយដល់បុគ្គលនោះឲ្យប្រឈមមុខនឹងឧបសគ្គបែបនោះ ។
-
យុវនារីម្នាក់ស្ថិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យជើងរបស់នាងពិការ ។
-
យុវជនម្នាក់ត្រូវខ្មាស់គេនឹងជម្រើសដែលអាក្រក់ខ្លះដែលគាត់បានធ្វើ ។ គាត់មានអារម្មណ៍ពិបាកចិត្ត និង គ្មានតម្លៃ ។
-
ឪពុករបស់យុវជនម្នាក់ បានស្លាប់នាពេលថ្មីៗនេះ ហើយយុវជននោះបានប្ដូរលំនៅទៅទីក្រុងថ្មីមួយជាមួយនឹងម្ដាយរបស់គាត់ ។ គាត់មានអារម្មណ៍ក្រៀមក្រំ និងឯកោ ហើយគាត់មិនអាចឃើញពីរបៀបដែលអ្វីៗនឹងអាចដូចដើមម្ដងទៀតនោះទេ ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីអំណាចនៃដង្វាយធួន និង ចម្ងាយដែលដង្វាយធួនអាចទៅដល់ ។ បន្ទាប់មកសូមឲ្យសិស្សមានពេលពីរបីនាទីដើម្បីឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេចំពោះសំណួរមួយខាងក្រោមនេះ ។ ( អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់ សូមរៀបចំជាក្រដាសដោយមានសំណួរចែកដល់សិស្ស ឬ អានសំណួរយឺតៗដើម្បីឲ្យសិស្សអាចចម្លងវា ។ )
-
តើនៅពេលណាដែលដង្វាយធួនបានជួយអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់តាមរបៀបមួយដែលបានលើកឡើងនៅក្នុង អាលម៉ា 7:11–13 ?
-
តើអ្នកនឹងធ្វើអ្វីដើម្បីពឹងផ្អែកទៅលើដង្វាយធួន នៅពេលអ្នកប្រឈមមុខនឹងឧបសគ្គទាំងឡាយ ?
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយដល់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។ ( សូមរំឭកពួកគេថា ពួកគេមិនចាំបាច់ចែកចាយនូវអ្វីៗដែលផ្ទាល់ខ្លួន ឬ ឯកជនពេកនោះទេ
អាលម៉ា 7:14–27
អាលម៉ាលើកទឹកចិត្តដល់ប្រជាជនឲ្យបន្ដដើរតាមផ្លូវទៅនគរនៃព្រះ
ដើម្បីរំឭកសិស្សពីរបៀបដែលអាលម៉ាបានពិពណ៌នាស្ថានភាពខាងវិញ្ញាណនៃប្រជាជនគេឌាន សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 7:19 ឮៗ ។ សូមសង្កត់ធ្ងន់ថា ប្រជាជន “ កំពុងនៅលើផ្លូវដែលនាំទៅរកនគរនៃព្រះ ” ។ សូមពន្យល់ថា អាលម៉ាចង់ជួយពួកគេឲ្យបន្ដនៅលើផ្លូវនោះ ។
ដើម្បីជួយសិស្សឲ្យឃើញថា ដោយការរស់នៅតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ យើងដើរតាមផ្លូវដែលនាំទៅរកនគរនៃព្រះ សូមគូសផ្លូវមួយនៅលើក្ដារខៀន ។ នៅដើមដំបូងនៃផ្លូវនេះ សូមសរសេរ ភាពខាងសាច់ឈាម ។នៅចុងបញ្ចប់នៃផ្លូវនេះ សូមសរសេរនគរនៃព្រះ ។សូមឲ្យសិស្សធ្វើការជាពីរក្រុម ។ សូមអញ្ជើញឲ្យក្រុមទីមួយសិក្សា អាលម៉ា 7:14–16 ហើយក្រុមទីពីរសិក្សា អាលម៉ា 7:22–24 ។ សូមឲ្យក្រុមទាំងពីររកមើលអ្វីដែលយើងត្រូវ ធ្វើ ហើយអ្វីដែលយើងត្រូវ ក្លាយជា ដើម្បីដើរតាមផ្លូវដែលនាំទៅរកនគរនៃព្រះ ។
ក្រោយពីសិស្សមានពេលអានគ្រប់គ្រាន់ហើយ សូមអញ្ជើញឲ្យពួកគេពីរបីនាក់ឡើងមកកាន់ក្ដារខៀន ។ សូមឲ្យពួកគេសរសេរតាមផ្លូវនូវសកម្មភាព និងឥរិយាបថនានាដែលពួកគេរកឃើញដែលនាំទៅរកនគរព្រះ ។ អ្នកអាចសួរសិស្សថា តើសកម្មភាព ឬឥរិយាបថអ្វីខ្លះតាមផ្លូវនេះដែលមានន័យដល់ពួកគេ ។ អ្នកក៏អាចសុំឲ្យពួកគេគិតអំពីរបៀបដែលពួកគេអាចធ្វើតាមផ្លូវនេះនៅក្នុងជីវិតរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលយើងរស់នៅដោយស្មោះត្រង់ យើង “ កំពុងនៅលើផ្លូវដែលនាំទៅរកនគរនៃព្រះ” ហើយ ( អាលម៉ា 7:19 ) ។