បណ្ណាល័យ
មេរៀនទី 76 ៖ អាលម៉ា 11


មេរៀនទី 76

អាលម៉ា 11

សេចក្តី​ផ្ដើម

នៅពេល​អាលម៉ា និង​អាម៉ូលេក​បាន​បន្ដ​បង្រៀន​ដល់​ប្រជាជន​អាំម៉ូណៃហា ចៅក្រម​ផ្នែក​ច្បាប់​ម្នាក់​ឈ្មោះ​ស៊ីអែសរ៉ុម បាន​ផ្ដល់​ប្រាក់​ដល់​អាម៉ូលេក​ឲ្យបដិសេធ​នឹង​វត្តមាន​នៃ​ព្រះ ។ ស៊ីអែសរ៉ុម​ក៏​បាន​ព្យាយាម​ក្រឡាស់​ពាក្យ​របស់​អាម៉ូលេក និង បាន​បង្ខូច​ការបង្រៀន​របស់​គាត់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អាម៉ូលេក​បាន​ការពារ​ខ្លួនគាត់​ទាស់​នឹង​ការប៉ុនប៉ង​របស់​ស៊ីអែសរ៉ុម​ដែល​ចង់​សម្លាប់​គាត់ គាត់​បាន​ថ្លែងទីបន្ទាល់​ថា សេចក្ដីសង្គ្រោះ​ចេញពី​អំពើបាប​មក​តែតាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។ អាម៉ូលេក​ក៏​បាន​ថ្លែងទីបន្ទាល់​ថា មនុស្ស​ទាំងអស់​នឹង​ត្រូវ​រស់ឡើងវិញ ហើយ​នឹង​បាន​នាំ​មក “ ហៅ​ឲ្យ​ឆ្លើយ​ខាង​មុខវេទិកា​នៃ​ព្រះគ្រីស្ទ ដ៏​ជា​ព្រះរាជបុត្រា និង ព្រះវរបិតា​ដ៏​ជា​ព្រះ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ” នៅ​ថ្ងៃ​ជំនុំជម្រះ ( “ អាលម៉ា 11:44 ) ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 11:1–25

អាម៉ូលេក​បដិសេធ​ការល្បួង​របស់​ស៊ីអែសរ៉ុម​ក្នុង​ការបដិសេធ​មិន​ទទួល​ស្គាល់​វត្តមាន​នៃ​ព្រះ

សូម​ឲ្យ​សិស្ស​គិត​អំពី​អ្វី​មួយ ដែល​ពួកគេ​មាន​ដែល​មាន​តម្លៃ​ខ្លាំង​ដល់​ពួកគេ ដែល​ពួកគេ​នឹង​មិន​លក់​វា​ឡើយ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​គិតដល់ ហើយនិងមូលហេតុ​ដែល​របស់​ទាំងនោះ​មាន​តម្លៃ​ខ្លាំង​ដល់​ពួកគេ ។

សូម​ពន្យល់​ថា អាលម៉ា 11 បន្ដ​ដំណើររឿង​នៃ​អាលម៉ា និង​អាម៉ូលេក​ដែល​បង្រៀន​ប្រជាជន​អាំម៉ូណៃហា ។ នៅពេល​អាម៉ូលេក​បាន​បង្រៀន គាត់​ត្រូវ​បាន​ដេញដោល​ដោយ​ចៅក្រម​ផ្នែក​ច្បាប់​ឈ្មោះ​ថា ស៊ីអែសរ៉ុម ដែល​បាន​ផ្ដល់​ប្រាក់​ជា​ថ្នូរ​នឹង​អ្វីមួយ​ដែលមាន​តម្លៃ​បំផុត​ដល់​អាម៉ូលេក ។

សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 11:21–22 ដើម្បី​រកមើល​តម្លៃ​ប្រាក់​ដែល​ស៊ីអែសរ៉ុម​បាន​ផ្ដល់​ដល់អាម៉ូលេក និង​ពី​មូលហេតុ​ផង ។ សូមឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​បង្ហាញ​ថា ការពន្យល់​របស់​មរមន​អំពី​ប្រព័ន្ធ​រូបិយវត្ថុ​សាសន៍​នីហ្វៃ​នៅក្នុង អាលម៉ា 11:4–19 ជួយ​យើង​ឲ្យ​យល់​ពី​ទំហំ​នៃ​ការសូកប៉ាន់​របស់​ស៊ីអែសរ៉ុម ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា អុនតៃ ជា​ចំណែក​នៃ​ប្រាក់​ដែល​មាន​តម្លៃ​បំផុត ( សូមមើល អាលម៉ា 11:6, 11–13 ) ។ មួយ​អុនតៃ​ស្មើ​នឹង​ប្រាក់ខែ​ប្រហែល​មួយ​សប្ដាហ៍​សម្រាប់​ចៅក្រម​ម្នាក់ ( សូមមើល អាលម៉ា 11:3, 11–13 ) ដែល​មាន​ន័យ​ថា ប្រាំមួយ​អុនតែ​ស្មើនឹង​ប្រាក់ខែ​ប្រហែល​ប្រាំមួយ​សប្ដាហ៍​សម្រាប់​ចៅក្រម ។

  • ហេតុអ្វី​បានជា​ការផ្ដល​របស់​ស៊ីអែសរ៉ុម​ទាក់ទាញ​ដល់​មនុស្ស​ខ្លះ ?

សូមឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 11:23–25 ឮៗ ។

  • តើ​ចម្លើយ​របស់​អាម៉ូលេក​បង្ហាញ​អ្វីខ្លះ​អំពី​គាត់ ?

  • យោងតាម អាលម៉ា 11:25 តើ​ស៊ីអែសរ៉ុម​បាន​គ្រោង​ធ្វើ​អ្វី ប្រសិនបើ​អាម៉ូលេក​ទទួល​យក​ការផ្ដល់​ឲ្យ​របស់​គាត់​នោះ ? តើ​ភាពស្រដៀងគ្នា​ទៅនឹង​អ្វី​ដែល​សាតាំង​ធ្វើ នៅពេល​មនុស្ស​ចាញ់​ក្នុង​ការល្បួង​របស់​គាត់​មាន​ដូចម្ដេចខ្លះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកមើល​ពី​របៀប​ដែល​អាម៉ូលេក​អាច​ប្រឆាំង​នឹង​សំណើរ​របស់​ស៊ីអែសរ៉ុម សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ខ្ញុំ​នឹងពុំ … អ្វី​ដែល​ផ្ទុយ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឡើយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 11:22 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ​ដែល​អាម៉ូលេក​បាន​ប្រើ​ដើម្បី​បំពេញ​ប្រយោគ​នេះ ។

  • តើ​មាន​ពាក្យ​ផ្សេងទៀត​អ្វីខ្លះ​ដែល​យើង​អាច​ដាក់​ក្នុង​ចន្លោះ​នោះ​ដែល​អាច​ជួយ​យើង​ឲ្យ​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ប្រឆាំង​នឹង​ការល្បួង ? ( “ ធ្វើ” “ គិត” ឬ “ មើល” ) ។

សូម​ឲ្យ​សិស្ស​និយាយ​ពី​គោលការណ៍​មួយ​ដោយ​ផ្អែកលើ អាលម៉ា 11:22 ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ពី​របៀប​ដែល​ពួកគេ​អាច​យកឈ្នះ​លើ​ការល្បួង ។ ខណៈពេល​ដែល​ចម្លើយ​របស់​សិស្ស​អាច​ខុសគ្នា ពួកគេ​គួរ​បង្ហាញ​ពី​គោលការណ៍​ដូចខាងក្រោម ៖ នៅពេល​យើង​ពឹងផ្អែក​ទៅលើ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​យកឈ្នះ​លើ​ការល្បួង ។( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 11:22 ) ។

  • តើ​អ្នក​គិត​ថា ការឆាប់​ធ្វើ​តាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការល្បួង​ដោយ​របៀបណា ?

សូម​អាន​ការប្រឹក្សា​ខាងក្រោម​ពី​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

“ ប្រសិនបើ​អ្នក​ធ្លាក់​ក្នុង​រឿង​ដែល​អ្នក​មិន​គួរ​ទៅ ឬ ប្រសិនបើ​អ្នក​ទាក់ទង​នឹង​មនុស្ស​ដែល​ទាញ​អ្នក​ចេញ​ទៅក្នុង​ទិសដៅ​ខុស នោះ​ជា​ពេល​ដែល​អ្នក​មាន​ឯករាជ្យភាព ពេល​ប្រើ​ឯកសិទ្ធិ​របស់​អ្នក ។ សូម​ស្ដាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ ហើយ​អ្នក​នឹង​មិន​ដែល​ត្រូវ​វង្វេង​ឡើយ ។

“ … ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់​ម្នាក់ ខ្ញុំ​សន្យា​ថា អ្នក​នឹង​ត្រូវបាន​ការពារ និង បាំង​ពី​ការវាយប្រហារ​នៃ​ឧបសគ្គ​នានា ប្រសិនបើ អ្នក​គោរព​តាម​ការបំផុសគំនិត​ដែល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ” (“Counsel to Youth,” Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 18 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង​មាន​អារម្មណ៍​ពី​សារៈសំខាន់នៃ​ការបំផុស​គំនិត​ខាងក្រោម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ស្ថានភាព​ណាខ្លះ​ដែល​យុវជន​អាច​ត្រូវបាន​ល្បួង​ឲ្យ​ធ្វើ​ផ្ទុយ​ទៅនឹង​ទីបន្ទាល់​របស់​ពួកគេ ?

  • តើ​អ្នក​ធ្វើ​អ្វីខ្លះ​ដើម្បី​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ​ការណ៍​នោះ​ជួយ​អ្នក​ដោយ​របៀបណា ?

  • តើ​នៅពេល​ណា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការល្បួង ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ អនុវត្ត អ្វី​ដែល​ពួកគេ​បាន​រៀន​ដោយ​ការចងចាំ​ពី​គំរូ​របស់​អាម៉ូលេក​នៅពេល​ពួកគេ​ត្រូវបាន​ល្បួង​ឲ្យ​ចុះចាញ់​លើ​ជំនឿ​របស់​ពួកគេ​លើកក្រោយ ។ សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​ពួកគេ​រស់នៅ​ដោយ​សាកសម​នឹង​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពួកគេ​អាច​ទទួល​បាន​ទំនុកចិត្ត​ដ៏​ខ្លាំងជាង​មុន ដើម្បី​ឈរ​សម្រាប់​សេចក្ដីពិត និង យកឈ្នះ​លើ​ការល្បួង ។

អាលម៉ា 11:26–40

អាម៉ូលេក​ថ្លែងទីបន្ទាល់​ពី​ព្រះរាជបុត្រា​នៃ​ព្រះ និង យកឈ្នះ​លើ​ការល្បួង​របស់​ស៊ីអែសរ៉ុម​ក្នុង​ការបង្ខូច​ពាក្យសម្ដី​របស់​គាត់

សូម​សួរ​សិស្ស​ថា តើ​មាន​នរណា​ធ្លាប់​ព្យាយាម​សួរ ឬ បដិសេធ​នឹង​ជំនឿ​របស់ពួកគេ​តាមរយៈ​អំណះអំណាង ឬ ការបំភាន់​ទេ ។ សូម​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ។

សូម​ពន្យល់​ថា ក្រោយពី​ស៊ីអែសរ៉ុម​បាន​បរាជ័យ​ក្នុង​ការ​ឲ្យ​អាម៉ូលេក​បដិសេធ​មិន​ទទួល​ស្គាល់​វត្តមាន​នៃ​ព្រះ​ហើយ គាត់​បាន​ផ្លាស់ប្ដូរ​វិធីសាស្ដ្រ និង​ចាប់ផ្ដើម​វាយប្រហារលើ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​របស់​អាម៉ូលេក ។

សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 11:26–35 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ស៊ីអែសរ៉ុម​បាន​ព្យាយាម​ដើម្បី​ក្រឡាស់​ពាក្យសម្ដី​របស់​អាម៉ូលេក ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ បន្ទាប់មក សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 11:36–37 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចំណាំ​ពី​របៀប​ដែល​អាម៉ូលេក​កែតម្រូវ​កំហុស​ដែល​ស៊ីអែសរ៉ុម​បាន​បង្រៀន ។ សូមអញ្ជើញឲ្យ​សិស្ស​មើលទៅ លេខយោង 34ក ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​លេខយោង 34 នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ ) សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 5:10–11 ឮៗ ។

  • ហេតុអ្វីបានជា​វា​មិន​អាច​សង្គ្រោះ​នៅក្នុង​អំពើបាប​របស់​យើង​នោះ ? តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​ការបាន​សង្គ្រោះ​នៅក្នុង​អំពើបាប​របស់​យើង និង ការបាន​សង្គ្រោះ​ចេញពី​អំពើបាប​របស់​យើង ?

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 11:40 ឮៗ ។ សូម​ពន្យល់​ថា ខគម្ពីរ​នេះ​រួមមាន​គោលការណ៍​មួយ​ដែល​យើង​ត្រូវ​ធ្វើ​តាម ដើម្បី​ត្រូវបាន​សង្គ្រោះ​ចេញពី​អំពើ​បាប​របស់​យើង ។ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ត្រូវបាន​ប្រោសលោះ​ចេញពី​អំពើបាប​របស់​យើង ។

  • តើ​វា​មាន​ន័យ​ដល់​អ្នក​យ៉ាងណា​ក្នុងការ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នោះ ?

  • ហេតុអ្វី​បានជា​យើង​ត្រូវ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​បាន​សង្គ្រោះ​ចេញពី​អំពើបាប​របស់​យើង ?

ដើម្បី​ជួយ​សិស្សឲ្យ​យល់​ពី​របៀប​ដែល​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​ទៅរក​សេចក្ដីប្រោសលោះ​តាមរយៈ​ការប្រែចិត្ត សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

“ យើង​ត្រូវការ​សេចក្ដីជំនឿ​ដ៏​រឹងមាំ​មួយ​នៅក្នុង​ព្រះគ្រីស្ទ​ដើម្បី​អាច​ប្រែចិត្ត ។ សេចក្ដីជំនឿ​របស់​យើង​ត្រូវ​រួមមាន ‹ គំនិត​ដ៏​ត្រឹមត្រូវ​មួយ​អំពី​ចរិតលក្ខណៈ ភាពតឥខ្ចោះ និង ឥរិយាបថ [ របស់​ព្រះ ] › ( Lectures on Faith [1985], 38 ) ។ ប្រសិនបើ​យើង​ជឿ​ថា ព្រះ​ទ្រង់​ជ្រាប​នូវ​ការណ៍​ទាំងឡាយ ស្រឡាញ់​យើង និង​មាន​សេចក្ដី​មេត្តា​ករុណា យើង​នឹង​អាច​ដាក់​ការទុកចិត្ត​របស់​យើង​ទៅលើ​ទ្រង់​សម្រាប់​សេចក្ដីសង្គ្រោះ​របស់​យើង​ដោយ​គ្មាន​រុញរា​ឡើយ ។ សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ​នឹង​ផ្លាស់ប្ដូរ​គំនិត ជំនឿ និង អាកប្បកិរិយា​របស់​យើង​ដែល​មិន​ត្រូវគ្នា​នឹង​ឆន្ទៈ​របស់​ព្រះ ” (“ Point of Safe Return,” Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2007, ទំព័រ 100 ) ។

សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ប្ដូរ​វេន​គ្នា​ពន្យល់​ដល់​គ្នា​ទៅវិញទៅមក​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ប្រសិនបើ​យុវជន​ម្នាក់​បាន​សួរ​គេ​នូវ​សំណួរ​ដូចខាងក្រោម ៖ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ។ )

  • ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ប្រែចិត្ត និង ត្រូវបាន​សង្គ្រោះ​ចេញពី​អំពើបាប​របស់​ខ្ញុំ ?

  • តើ​ការមាន​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត​ដោយ​របៀប​ណា ?

សូម​ថ្លែងទីបន្ទាល់​ថា ដោយ​ការមាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ប្រែចិត្ត ត្រូវបាន​សង្គ្រោះ​ពី​អំពើបាប​របស់​យើង និង ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

អាលម៉ា 11:41–46

អាម៉ូលេក​បង្រៀន​អំពី​ការរស់ឡើងវិញ និង ការជំនុំជម្រះ​នៃ​មនុស្សជាតិ​ទាំងឡាយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពី​មូលហេតុ​ដែល​វា​សំខាន់​ដើម្បី​ដឹង​ថា យើង​នឹង​ត្រូវបាន​រស់ឡើងវិញ និង​ជំនុំជម្រះ​នៅ​ទីបញ្ចប់ សូម​សួរ ៖

  • តើ​នរណាម្នាក់​អាច​រស់នៅ​ដោយ​ខុសគ្នា​យ៉ាងណា ប្រសិនបើ​ពួកគេ​ជឿ​ថា គ្មាន​ជីវិត​បន្ទាប់​ពី​សេចក្ដីស្លាប់​នោះ ?

សូម​សរសេរ​ពាក្យ ការរស់ឡើងវិញ និង ការជំនុំជម្រះ នៅលើ​ក្ដារខៀន ។ សូមអញ្ជើញឲ្យ​សិស្ស​សិក្សា អាលម៉ា 11:41–45 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ព័ត៌មាន​ឲ្យ​បាន​ច្រើន​តាម​ដែល​គេ​អាច​ធ្វើ​បានអំពី​ការរស់ឡើងវិញ និង ការជំនុំជម្រះ ។ នៅពេល​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ សូម​ប្រាកដ​ថា ឃ្លា​មួយ​នៅលើ​ក្ដារខៀន​បាន​ពាំនាំ​សេចក្ដីពិត​ថា ទីបញ្ចប់​ប្រជាជជន​ទាំងឡាយ​ដែល​រស់នៅ​លើ​ផែនដី​នឹងត្រូវបាន​រស់ឡើងវិញ ។ សូម​បង្ហាញ​ថា និយមន័យ​សាមញ្ញ​នៃ​ការរស់ឡើងវិញ​នៅក្នុង អាលម៉ា 11:45៖ “ ដើម្បី​កុំ​ឲ្យ​ពួកគេ​ស្លាប់​ទៀត​ឡើយ វិញ្ញាណ​របស់​ពួកគេ​នឹង​មក​រួមជាមួយ​នឹង​រូបកាយ​ពួកគេ​វិញ ហើយ​ពុំ​អាច​បែក​គ្នា​បាន​ទៀត​ឡើយ ” ។ ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា​នេះ ក្រោយពី​សិស្ស​បាន​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ហើយ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ទំព័រ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ៖ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​សង្គ្រោះ និង​ជំនុំជម្រះ​តាម​កិច្ចការ​របស់​ពួកគេ ។

  • តើ​សេចក្ដីពិត​មួយ​ណា​នៅលើ​ក្ដារខៀន​ដែល​ជម្រុញ​អ្នក​ឲ្យ​រៀបចំ​ទៅជួប​នឹង​ព្រះ ?

  • ហេតុអ្វី​បានជា​សេចក្ដីពិត​ទាំងឡាយ​អំពី​ការរស់ឡើងវិញ​នាំ​មក​នូវ​សន្ដិភាព និង​សេចក្ដីសង្ឃឹម​ដល់​ពួកសុចរិត ?

សូមអញ្ជើញឲ្យ​សិស្ស​អាន ដោយ​ស្ងាត់ៗ ដោយ​រកមើល​ឥទ្ធិពល​នៃ​ការបង្រៀន​របស់​អាម៉ូលេក​ចំពោះ​ស៊ីអែសរ៉ុម ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​នរណាម្នាក់​អាច​ប្រតិកម្ម​របៀបនេះ​ចំពោះ​ការបង្រៀន​របស់​អាម៉ូលេក ?

  • តើ​ការបង្រៀន​មួយ​ណា​នៅក្នុង អាលម៉ា 11:41–45 ដែល​អ្នក​គិត​ថា អាច​មាន​បញ្ហា​ដល់​ស៊ីអែសរ៉ុម ? ហេតុអ្វី ?

សូម​ថ្លែងទីបន្ទាល់​ថា ដោយសារតែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវបាន​រស់ឡើងវិញ ហើយ​ឈរ​នៅចំពោះ​មុខ​ព្រះ “ ដើម្បី​ជំនុំជម្រះ​ស្របតាម​កិច្ចការ​ទាំងឡាយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ” ( អាលម៉ា 11:44 ) ។ សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង ពី​របៀប​ដែល​វា​ទាក់ទង​នឹង​ពួកគេ ។ បន្ទាប់​មក​សូម​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន 

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​គិត​អំពី​ការរស់ឡើងវិញ និង ការទទួល​ការជំនុំជម្រះ ?

  • តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំ​ដើម្បី​ឈរ​នៅចំពោះ​មុខ​ព្រះ ?

  • តើ​សេចក្ដីជំនឿ​របស់​អ្នក​ដែល​ថា អ្នក​នឹង​ត្រូវបាន​រស់ឡើងវិញ និង​ត្រូវបាន​ជំនុំជម្រះ​ជះឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​ជ្រើសរើស​រស់នៅ​រាល់ថ្ងៃ​ដោយ​របៀបណា ?

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 11:28 ។ តើ​មាន​ព្រះ​ច្រើន​ជាង​មួយ​ឬ ?

គោលលទ្ធិ​នៃ​ក្រុមព្រះ​នៃ​ពូកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ដែល​ថា ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​អង្គ​បី​ដាច់ដោយ​ឡែក​ពី​គ្នា ដែល​រួបរួម​គ្នា​ក្នុង​គោលបំណង និង​គោលលទ្ធិ​ដោយ​ឥតខ្ចោះ ) បាន​ទទួល​រង​ការវាយប្រហារ​ពី​ពិភព​គ្រិស្តសាសនិក​នា​សម័យ​ទំនើប ។ គ្រិស្តសាសនិក​ដែល​តាមដាន​ការយល់ដឹង​របស់​ពួកគេ​អំពី​ព្រះ​ទៅដល់​ជំនឿ​កាល​ពី​សតវត្សរ៍​ទី​បួន និង​ទីប្រាំ​ដែល​ប្រកាស​ពី​គោលលទ្ធិ​នៃ​ព្រះ​បី ( ដែល​ថា ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​អង្គ​មិន​ដាច់ពី​គ្នា ) ជាញឹកញាប់​បាន​សួរ​សមាជិក​នៃ​សាសនាចក្រ​អំពី​ការយល់ដឹង​តែមួយ​របស់​យើង​អំពី​ព្រះ ។ សំណួរ​ដែល​បាន​លើកឡើង​ដោយ​មាន​ចម្លើយ​របស់​វា​នៅក្នុង អាលម៉ា 11:28–33 ក៏​បាន​បន្សល់​នូវ​សំណួរ​ជាច្រើន​ពី​គោលលទ្ធិ​នៃ​ក្រុមព្រះ​ដូចដែល​បាន​បង្ហាញ​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នេះ ។ រ៉យ ដាប់បលយូ ដកស៊ី ជា​ជំនួយការ​ដល់​ការិយាល័យ​នៃ​ក្រុមប្រឹក្សា​ពួកដប់ពីរ​នាក់ និង ជា​ងារ​ព្រឹទ្ធបុរស​នៃ​ការណែនាំ​សាសនា សាកលវិទ្យាល័យ​ព្រិកហាំយ៉ង់ បាន​ពន្យល់​ពី​មូលហេតុ​មួយ​ដែល​អាច​មាន​សម្រាប់​ចម្លើយ​របស់​អាម៉ូលេក​ថា មាន​ព្រះ ប៉ុន្ដែ​មាន​តែមួយ ៖

«តើ​មាន​ព្រះ​ច្រើន​ជាង​មួយ​ឬ ? ជាញឹកញាប់ សំណួរ​នេះ​ត្រូវបាន​លើកឡើង​ជា​ចម្លើយ​ដល់​អាលម៉ា​ជំពូក​ទី 11 ដែល​ស៊ីអែសរ៉ុម ជា​អ្នករិះគន់ ទាស់​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​អាម៉ូលេក ។…

« ដើម្បី​យល់​ពី​ប្រសាសន៍​របស់​អាម៉ូលេក [ ថា​មាន​ព្រះ ប៉ុន្ដែ​មាន​តែ​មួយ​ដែល​ពិត ហើយ​កំពុង​រស់នៅ ] យើង​ត្រូវ​មើលទៅ​បរិបទ​ទាំងមូល ។ ឆ្លងកាត់​តាម​ប្រវត្តិសាស្ដ្រ​ភាគច្រើន សាសន៍​អ៊ីស្រាអែល​ជាច្រើន ( ពួកអយ្យកោ​នៃ​សាសន៍​នីហ្វៃ ) ងាយ​នឹង​ទទួល​យក​ព្រះក្លែងក្លាយ​ជាច្រើន​នៃ​សាសន៍​អេស៊ីព្ទ និង សាសន៍​កាណាន ។ ទោះបីជា​ព្រះគម្ពីរ​មរមន​ស្ងាត់ស្ងៀម​អំពី​ការក្បត់​ជាក់លាក់​ដែល​ដឹកនាំ​ដោយ​ប្រជាជន​នៅក្នុង​ទីក្រុង​របស់​ស៊ីអែសរ៉ុម​នៃ​ដែនដី​អាំម៉ូណៃហា​ក្ដី វា​ច្បាស់​ណាស់​ថា សាសន៍​នីហ្វៃ​ដែល​ក្បត់​សាសនា​ខ្លះ​នៃ​ជំនាន់​របស់​អាលម៉ា គឺ​គោរព​រូបព្រះ —ដោយសារ​ឪពុក​សាសន៍​អ៊ីស្រាអែល​ខ្លះ​របស់​ពួកគេ​បាន​ធ្វើ​ដូច្នោះ ។ នៅពេល​អាលម៉ា ដែល​ជា​ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់​អាម៉ូលេក ជា​មេចៅក្រម​ក៏ដូចជា​សង្ឃ​ជាន់ខ្ពស់​នៅក្នុង​សាសនាចក្រ គាត់​បាន​ជួយ​សា្ថបនា​រាងកាយ​ដ៏​រឹងមាំ និង ស្មោះត្រង់​មួយ​នៃ​សមាជិក​សាសនចក្រ​ជាច្រើន ។ មិនតែ​ប៉ុណ្ណោះ​សោត ‹ ពួក​អ្នក​ពុំ​នៅក្នុង​សាសនាចក្រ​របស់​គេ​បាន​បណ្ដោយ​ខ្លួន​ទៅតាម​អំពើ​អាបធ្មប់ និង ការថ្វាយ​បង្គំ​រូបព្រះ › (អាលម៉ា 1:32) ។ ការក្បត់​សាសនា​គឺជា​បញ្ហា​ដ៏​ខ្លាំង​មួយ​ដែល​ក្រោយមក អាលម៉ា​បាន​លះបង់​តំណែង​ចៅក្រម​របស់​គាត់‹ ដើម្បី​ខ្លួន​លោក​ផ្ទាល់​អាច​ទៅក្នុង​ចំណោម​ប្រជាជន​របស់​លោក ឬ នៅក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ដើម្បី​លោក​អាច​ផ្សាយ​ព្រះបន្ទូល​នៃ​ព្រះ​ដល់​គេ › (អាលម៉ា 4:19) ។

« ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អាលម៉ា​បាន​ឃើញ​ថា ប្រជាជន​ជាច្រើន​បាន​ធ្លាក់យ៉ាងជ្រៅ​ក្នុង​ការគោរព​រូបសំណាក ។ គាត់​បានរកឃើញ​ថា ឧទហរណ៍ ប្រជាជន​នៅក្នុង​ទីក្រុង​សូរ៉ាំ ‹ កំពុង​តែ​បង្ខូច​ផ្លូវ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ ហើយ​សូរាំ​ដែល​ជា​អ្នកដឹកនាំ​របស់​គេ កំពុងតែ​ដឹកនាំ​ចិត្ត​ប្រជាជន​ឲ្យ​ក្រាប​ថ្វាយបង្គំ​ដល់​រូបព្រះ​ដែល​គ​ទាំងឡាយ › (អាលម៉ា 31:1) ។

« នេះគឺជា​បរិបទ​នៃ​ការពិភាក្សា​ដែល​បន្ទាប់មក អាលម៉ា​និង​អាម៉ូលេក​បាន​ធ្វើ​ជាមួយ​នឹង​ស៊ីអែសរ៉ុម ។ ដោយ​បានឃើញ​នៅក្នុង​ពន្លឺ​នេះ ចម្លើយ​របស់​អាម៉ូលេក​ត្រូវបាន​យល់​យ៉ាងច្បាស់ ហើយ​ពិតណាស់​ថា​ត្រឹមត្រូវ ៖ មាន ‹ ព្រះ​ពិត និង កំពុង​រស់នៅ › តែ​មួយ​គត់ —ដែល​មិន​ចែកចាយ​ភាពជា​ព្រះ​ដល់​ពួកបរិវារ​នៃ​ព្រះក្លែងក្លាយ​ដែល​ធ្វើ​ដោយ​មនុស្ស​នោះ​ឡើយ » ( « I Have a Question » Ensign ខែ សីហា ឆ្នាំ 1985 ទំព័រ 11 ) ។

អែលឌើរ ជែហ្វ្រីអ័រហូឡិន បាន​ពន្យល់​ពី​របៀប និង មូលហេតុ​នៃ​ជំនឿ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទៅលើ​ក្រុមព្រះ​ដែល​ខុសពី​ជំនឿ​របស់​ពួកគ្រិស្តសាសនិក​ប្រពៃណី​ទៅលើ​ព្រះ​ទាំងបី ៖

« មាត្រា​នៃ​សេចក្តី​ជំនឿ​ទីមួយ និង ដំបូង​គេ​របស់​យើង​នៅក្នុង សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ ‹ យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច និង ដល់​ព្រះរាជ​បុត្រា​ទ្រង់​គឺព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ › [មាត្រានៃសេចក្តីជំនឿ ១:១] ។ យើង​ជឿ​លើ​អង្គ​ដ៏​ទេវភាព​ទាំងបី​នេះ​ដែល​រួបគ្នា​ជា​ក្រុមព្រះ​តែមួយ ដែល​រួបរួម​គ្នា​ក្នុង​គោលបំណង ក្នុង​គ្រប់​សេចក្ដី ក្នុង​ទីបន្ទាល់ ក្នុង​បេសកកម្ម ។ យើង​ជឿ​ដល់​ទ្រង់​ដើម្បី​ត្រូវបាន​បំពេញ​ដោយ​អារម្មណ៍​នៃ​ព្រះ​ដូចគ្នា​នៃ​សេចក្ដីមេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់ សេចក្ដីយុត្តិធម៌ និង​ព្រះគុណ ការអត់​ធ្មត់ ការអភ័យទោស និង ការប្រោសលោះ ។ ខ្ញុំ​គិត​ថា​វា​ត្រឹមត្រូវ​ដើម្បី​និយាយ​ថា​យើង​ជឿ​ថា ពួក​ទ្រង់​មាន​ព្រះទ័យតែ​មួយ​ក្នុង​គ្រប់​កិច្ចការ​ដ៏​សំខាន់ និង អស់កល្បជានិច្ច ប៉ុន្តែ សូម​កុំ​ជឿ​ថា​ពួក​ទ្រង់​គឺ​ជា​តួអង្គ​បី ដែល​រួម​ចូល​គ្នាតែ​មួយ​ឡើយ ជំនឿ​ដែល​ថា​ពួកទ្រង់គឺជាត្រៃទេព​ជា​តួអង្គ​តែ​មួយ​ពុំ​មាន​ឡើយ​នៅក្នុង​ព្រះគម្ពីរ​ដោយ​សារ​វា​មិន​ពិត​ទេ ។…

« នៅក្នុង​ឆ្នាំ 325 ក្រោយ គ្រិស្ត​សករាជ​ ចក្រភព​រ៉ូម៉ាំង​ខនស្ទេនធិន​បានប្រជុំ​ក្រុមប្រឹក្សា​នៃ​នីស៊ែ​ដើម្បី​និយាយ —ក្នុង​ចំណោម​រឿង​ផ្សេង— ពី​បញ្ហា​លូតលាស់​នៃ ‹ ព្រះ​ទាំងបី​ក្នុង​ការរួមគ្នា › ដែល​ត្រូវបាន​ចោទ​នៃ​ព្រះ ។ អ្វីដែល​លេចឡើង​ពី​ការទាស់គ្នា​ដ៏​ក្ដៅគគុក​នៃ​ពួកសង្ឃ អ្នកទស្សនវិជ្ជា និង អ្នកមាន​បណ្ដា​ស័ក្ដិ​ខាង​សាសនា​បាន​ក្លាយជា​ល្បីល្បាញ ( ក្រោយ 125 ឆ្នាំ​មក និង​ក្រុមប្រឹក្សា​សំខាន់​បី​ផ្សេង​ទៀត ) [ Constantinople ឆ្នាំ 381 ក្រោយ គ្រិស្ត​សករាជ Ephesus ឆ្នាំ 431 ក្រោយ គ្រិស្ត​សករាជ Chalcedon ឆ្នាំ​451 ក្រោយ គ្រិស្ត​សករាជ ] ដោយសារ​សាសនា​នីសែន ដោយ​ការកែប្រែ​ក្រោយមក​ដូចជា​សាសនា​អាថាណាសាន ។ បដិវត្តន៍​ផ្សេងគ្នា​ទាំងនេះ និង ការច្រំដែល​នៃ​សាសនា —និង​អ្វីផ្សេង​ទៀត​ដែល​កើតឡើង​រាប់​សតវត្សរ៍— បាន​ប្រកាស​ព្រវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​បដិរូប ពិត វិសេសវិសាល ថិតថេរ ដូចគ្នា អនន្ដកាល និង មិន​អាច​ស្គាល់​បាន ដោយ​គ្មាន​រូបកាយ បំណែក ឬ ចំណង់ និង រស់នៅ​ក្រៅ​អវកាស និង ក្រៅ​ពេលវេលា ។ នៅក្នុង​សាសនា​បែបនោះ សមាជិក​ទាំងបី​គឺជា​អង្គ​បី​ដាច់ពី​គ្នា ប៉ុន្ដែ​ពួកទ្រង់​គឺជា​អង្គ​តែមួយ ‹ អាថ៌កំបាំង​នៃ​ព្រះ​ទាំងបី › ត្រូវបាន​កត់ចំណាំ​ញឹកញាប់ ។ ពួកទ្រង់​គឺជា​អង្គ​បី​ផ្សេងគ្នា ប៉ុន្ដែ​មិនមែន​ព្រះ​បី​ទេ គឺ​ព្រះតែមួយ​ប៉ុណ្ណោះ ។ អង្គ​ទាំងបី​គឺ​មិន​អាច​យល់​បាន ប៉ុន្ដែ​ជា​ព្រះតែមួយ​ដែល​មិន​ដែល​អាច​យល់​បាន ។

« យើង​យល់ស្រប​នឹង​អ្នករិះគន់​របស់​យើង យ៉ាងហោចណាស់​ចំពោះ​ចំណុច​នោះ —ដែល​ថា​ការកកើត​បែបនោះ​សម្រាប់​ទេវភាព​គឺពិត​ជា​មិន​អាច​យល់​បាន​ឡើយ ។…

« យើង​ប្រកាស​ថា វា​ជា​ភស្ដុតាង​ផ្ទាល់ខ្លួន​ពី​ព្រះគម្ពីរ​ថា ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បិរសុទ្ធ​គឺ​ជា​អង្គ​ដាច់​ពី​គញនា អង្គ​ទេវភាព​បី ដោយ​កត់ចំណាំ​ការបង្ហាញ​ដ៏​ច្បាស់​ថា​ជា​ការអធិស្ឋាន​សុំ​អភ័យទោស​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ … ការជ្រមុជទឹក​របស់​ទ្រង់​ដោយ​ដៃ​របស់​យ៉ូហាន បទពិសោធន៍​នៅលើ​ភ្នំ​លលាដ៏ក្បាល និង ការឈឺចាប់​របស់​ស្ទេផាន —ដោយ​គ្រាន់តែ​លើកឡើង​តែ​បួន​ប៉ុណ្ណោះ »( « The Only True God and Jesus Christ Whom He Hath Sent » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 40–41 ) ។

អាលម៉ា 11:38–39 ។ តើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​ដោយ​របៀបណា ?

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​យល់​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច អ្នក​អាច​បង្រៀន ឬ រំឭក​ពី​គំនិត​បន្ថែម​ទាំងឡាយ​សម្រាប់​ការបង្រៀន​សម្រាប់ ម៉ូសាយ 15:1–9 នៅក្នុង​មេរៀនទី 60 ។