មេរៀនទី 77
អាលម៉ា 12
សេចក្តីផ្ដើម
ក្រោយពីពាក្យសម្ដីរបស់អាម៉ូលេកបានធ្វើឲ្យស៊ីអែសរ៉ុម “ ចាប់ផ្ដើមញ័ររន្ធត់ ដោយដឹងនូវកំហុសរបស់ខ្លួន ” ( អាលម៉ា 12:1 ) អាលម៉ាបានឈរភ្លឹកចំពោះអ្វីដែលអាម៉ូលេកបានបង្រៀន ។ អាលម៉ាបានផ្ដោតលើសេចក្ដីពិតដែលនឹងជួយដល់ប្រជាជនអាំម៉ូណៃហា ឲ្យប្រែចិត្តពីដួងចិត្តដ៏រឹងរបស់ពួកគេ និង អំពើបាបផ្សេងទៀត ។ គាត់បានបញ្ជាក់ពីអន្ទាក់ដែលមិនអាចមើលឃើញរបស់សាតាំង ការជំនុំជម្រះដែលនឹងធ្លាក់ដល់ពួកទុច្ចរិត និង ផែនការនៃសេចក្ដីប្រោសលោះ ដែលកើតមានដល់អ្នកដែលប្រែចិត្ត ដើម្បីទទួលបានការអភ័យទោសចំពោះអំពើបាបរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 12:1–7
អាលម៉ាអធិប្បាយពីផែនការរបស់ស៊ីអែសរ៉ូម —និង ផែនការនៃការល្បួង— ដល់ប្រជាជនអាំម៉ូណៃហា
សូមធ្វើតាមការបង្ហាញខាងក្រោមដើម្បីចងអន្ទាក់ដោយខ្សែ ។ សូមបង្ហាញពីរបៀបដែលអន្ទាក់ទាក់ដោយការដាក់ជារង្វង់ពីមុខស្ករគ្រាប់ ឬ អាហារនៅលើតុ ។ សូមឲ្យសិស្សម្នាក់ឈោងទៅយកអាហារកាត់អន្ទាក់នោះ ។ នៅពេលគេធ្វើដូច្នោះ សូមបន្ដឹងអន្ទាក់ ។ ( សូមប្រយ័ត្នកុំធ្វើឲ្យសិស្សឈឺ
សូមអញ្ជើញឲ្យសិស្សម្នាក់រំឭកដល់សិស្សក្នុងថ្នាក់ពីរបៀបដែលស៊ីអែសរ៉ុមបានព្យាយាមទាក់អាម៉ូលេកឲ្យចូលក្នុងអន្ទាក់ ( សូមមើល អាលម៉ា 11:21–25 ) ។ សូមពន្យល់ថា ក្រោយពីអាម៉ូលេកបានដឹងពីបំណងរបស់ស៊ីអែសរ៉ុមហើយបានឆ្លើយតបនឹងគាត់ហើយ អាលម៉ាក៏បានឈរថ្លែងដល់ស៊ីអែសរ៉ុម និង ប្រជាជនដែលបានស្ដាប់ ( សូមមើល អាលម៉ា 12:1–2 ) ។ សូមអញ្ជើញឲ្យសិស្សអាន អាលម៉ា 12:3–6 ដោយស្ងាត់ៗ ដោយរកមើលពាក្យ និងឃ្លាដែលអាលម៉ាបានប្រើដើម្បីពិពណ៌នាពីវិធីសាស្ដ្ររបស់ស៊ីអែសរ៉ុម ។ ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យ និងឃ្លាទាំងនេះ ) ។ សូមអញ្ជើញឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើគម្រោងរបស់អ្នកណាដែលស៊ីអែសរ៉ុមធ្វើតាមនោះ ?
-
តើអាលម៉ាបាននិយាយអ្វីដែលជាបំណងរបស់អារក្ស ?
-
តើអ្វីដែលធ្វើឲ្យអាលម៉ាមើលធ្លុះផែនការនេះ ?
សូមអញ្ជើញឲ្យសិស្សនិយាយពីគោលការណ៍ដែលសង្ខេបពីអ្វីដែលពួកគេបានរៀនពី អាលម៉ា 12:3 អំពីរបៀបដែល ពួកគេអាចរៀនពីការបោកបញ្ឆោតនៃការល្បួង ។ ទោះបីជាសិស្សអាចប្រើពាក្យផ្សេងគ្នាក្ដី ពួកគេគួររកឃើញនូវគោលការណ៍ខាងក្រោម ៖ ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យដឹងពីការបោកបញ្ឆោតនៃការល្បួង ។អ្នកអាចរំឭកសិស្សថា នៅក្នុងមេរៀនមុន ពួកគេបានរៀនថា នៅពេលយើងពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធ យើងអាចយកឈ្នះលើការល្បួងបាន ។ សូមពន្យល់ថា ដើម្បីយកឈ្នះលើការល្បួង ឬ ការបោកបញ្ឆោត ដំបូងយើងត្រូវស្គាល់វា និង ផលប៉ះពាល់ដែលវាអាចនាំមកដល់យើង ។ បន្ទាប់មក យើងត្រូវធ្វើអ្វីៗទាំងឡាយដែលយើងអាចដើម្បីចៀសវាងពីវា ។
-
តើនៅពេលណាដែលព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកឲ្យដឹង និង ចៀសពីការល្បួង ? ( ក្រោយពីសិស្សបានឆ្លើយតបហើយ អ្នកក៏អាចចែកចាយពីបទពិសោធន៍មួយផ្ទាល់ខ្លួនអ្នកដែរ ) ។
សូមឲ្យសិស្សមានពេលពីរបីនាទីសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីរបៀបដែលពួកគេអាចបង្កើនការដឹងរបស់ពួកគេចំពោះការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យពួកគេអាចដឹង និងចៀសវាងពីអន្ទាក់នៃការល្បួង ។
អាលម៉ា 12:8–18
អាលម៉ាបង្រៀនអំពីការជំនុំជម្រះចុងក្រោយនៃមនុស្សទាំងឡាយ
សូមឲ្យសិស្សគិតអំពីការងារដែលពួកគេចាប់អារម្មណ៍ចង់បាន ។ សូមអញ្ជើញឲ្យពួកគេពីរបីនាក់និយាយអំពីការងារដែលពួកគេចាប់អារម្មណ៍ ។ សូមឲ្យពួកគេស្មានពីចំនួនដែលពួកគេអាចបង់ថ្លៃមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬ សាលាជំនួញដើម្បីទទួលបានចំណេះដឹង និង ជំនាញដែលតម្រូវឲ្យមានដើម្បីមានជោគជ័យក្នុងការងារនោះ ។ សូមអញ្ជើញឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ូមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកពាក្យ “ ការបង់ថ្លៃ” ដែលអែលឌើរ បែដណា បាននិយាយថាយើងត្រូវបង់ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ។
“ ការយល់ដឹងខាងវិញ្ញាណ … មិនអាចត្រូវបានឲ្យដល់ [ យើង ] ដោយងាយស្រួលទេ ។ ការបង់ថ្លៃនៃការព្យាយាម និង ការរៀនដោយការសិក្សានិងដោយសេចក្ដីជំនឿផងត្រូវបានបង់ដើម្បីទទួលបានចំណេះដឹងបុគ្គល ‹ ផ្ទាល់ខ្លួន › បែបនោះ ។ មានតែតាមរបៀបនេះប៉ុណ្ណោះ ដែលអ្វីដែលត្រូវបានស្គាល់នៅក្នុងគំនិតក៏អាចមានអារម្មណ៍ក្នុងចិត្តដែរ ” ( “ Watching with All Perseverance,” Ensignឬលេអាហូណា,ខែ ឧសភា ឆ្នាំ 2010, ទំព័រ 4 ) ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 12:7–8 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលភស្ដុងតាងដែលស៊ីអែសរ៉ុមបានចាប់ផ្ដើមបង់ “ ថ្លៃ ” ខាងវិញ្ញាណដែលតម្រូវធ្វើដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមអញ្ជើញឲ្យសិស្សពន្យល់ពីអ្វីដែលពួកគេឃើញនៅក្នុងខគម្ពីរទាំងនេះដែលបង្ហាញពីដួងចិត្តរបស់ស៊ីអែសរ៉ុម បានចាប់ផ្ដើមផ្លាស់ប្ដូរ ។
សូមបង្ហាញថា ស៊ីអែសរ៉ុមបានសួរអាលម៉ានូវសំណួរមួយអំពីការរស់ឡើងវិញ ។ ជាជាងឆ្លើយនឹងសំណួរនោះភ្លាមៗ អាលម៉ាបានបង្រៀនគាត់អំពីការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 12:9–11 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលអាលម៉ាបានបង្រៀនដល់ស៊ីអែសរ៉ុមអំពីការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមពន្យល់ថា “ អាថ៌កំបាំងនៃព្រះគឺជាសេចក្ដីពិតខាងវិញ្ញាណដែលដឹងតែតាមរយៈវិវរណៈប៉ុណ្ណោះ … ចំពោះអ្នកដែលគោរពតាមដំណឹងល្អ ” ( Guide to the Scriptures, “Mysteries of God,” scriptures.lds.org ) ។ ( អ្នកអាចសរសេរប្រយោគនេះនៅលើក្ដារខៀន ។ អ្នកក៏អាចស្នើថា សិស្សគួរសរសេរវានៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 12:9 ) ។
សូមឲ្យសិស្សបង្ហាញជាសម្ដីខ្លួនឯងពីអ្វីដែល អាលម៉ា 12:9 បង្រៀនអំពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានសេចក្ដីពិតខាងវិញ្ញាណ ។ ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែចម្លើយរបស់ពួកគេគួរបង្ហាញថា ព្រះអម្ចាស់បង្ហាញសេចក្ដីពិតខាងវិញ្ញាណដល់យើង តាមរយៈការគោរព និង សេចក្ដីឧស្សាហ៍ព្យាយាមដែលយើងធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ។អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 12:9 ) ។
-
តើអ្វីជាទំនាក់ទំនងរវាងស្ថានភាពនៃដួងចិត្តយើង និង សមត្ថភាពយើងដើម្បីទទួលបានសេចក្ដពីតខាងវិញ្ញាណ ?
នៅក្នុង អាលម៉ា 12:10–11 សូមបង្ហាញពីលទ្ធផលបញ្ច្រាសគ្នាសម្រាប់អ្នកដែលមិនបានធ្វើឲ្យដួងចិត្តគេរឹងទទឹងទាស់នឹងសេចក្ដីពិត និង អ្នកដែលបានធ្វើឲ្យចិត្តរឹងទទឹង ។
-
តើការដឹងពីលទ្ធផលទាំងនេះជះឥទ្ធិពលដល់បំណងរបស់អ្នកក្នុងការស្វែងរកចំណេះដឹងខាងវិញ្ញាណខ្លាំងជាងនេះដោយរបៀបណា ?
សូមពន្យល់ថា ក្រោយពីអាលម៉ាបានបង្រៀនពីរបៀបដែលយើងដឹងពីសេចក្ដីពីតខាងវិញ្ញាណ គាត់បានឆ្លើយតបនឹងសំណួរដែលស៊ីអែសរ៉ុមបានសួរពីមុនមក ។ សូមឲ្យសិស្សសួរសំណួររបស់ស៊ីអែសរ៉ុមម្ដងទៀតនៅក្នុង អាលម៉ា 12:8 ជាសម្ដីខ្លួនឯង ។ សូមអញ្ជើញឲ្យពួកគេអានអាលម៉ា 12:12–15 ដោយស្ងាត់ៗ ដោយរកមើលអ្វីដែលអាលម៉ាបានបង្រៀនដល់ស៊ីអែសរ៉ុមអំពីការស់ឡើងវិញ និង សេចក្ដីជំនុំជម្រះ ។ ខណៈពេលដែលសិស្សកំពុងអាន សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ យើងនឹងត្រូវទទួលខុសត្រូវនៅចំពោះមុខព្រះសម្រាប់ … , … និង … របស់យើង ។
នៅពេលសិស្សបានអានចប់ហើយ សូមឲ្យពួកគេបំពេញប្រយោគនៅលើក្ដារខៀន ៖ យើងនឹងត្រូវទទួលខុសត្រូវនៅចំពោះមុខព្រះសម្រាប់គំនិត ពាក្យសម្ដី និង កិច្ចការទាំងឡាយរបស់យើង ។
-
តើអ្នកគិតថា សេចក្ដីពិតនេះអាចមានឥទ្ធិពលដល់ស៊ីអែសរ៉ុមដោយរបៀបណា ? ( សូមឲ្យសិស្សបើកទៅ អាលម៉ា 14:6និង 15:3ដើម្បីរកចម្លើយ ) ។ តើអ្នកគិតថា ហេតុអ្វីបានជាសេចក្ដីពិតនេះមានឥទ្ធិពលដ៏ខ្លាំងដល់ស៊ីអែសរ៉ុម ? ( អ្នកអាចបង្ហាញថា ស៊ីអែសរ៉ុមបានបារម្ភមិនត្រឹមតែចំពោះខ្លួនគាត់នោះទេ ។ គាត់បានបារម្ភអំពីប្រជាជនដែលគាត់បានដឹកនាំដើរក្នុងផ្លូវខុស ) ។
-
តើគំនិត ពាក្យសម្ដី និង កិច្ចការបែបណាដែលប្រជាជនបានស៊ូតាម ដែលគេអាចដាក់ទោសខ្លួនគេ ប្រសិនបើពួកគេមិនប្រែចិត្តទេនោះ ? ( ដើម្បីជួយសិស្សឲ្យគិត និង ពិភាក្សាពីរបៀបដែលជម្រើសរបស់ពួកគេលើការកំសាន្ដ និង តន្ដ្រីអាចជះឥទ្ធិពលដល់គំនិត ពាក្យសម្ដី និង កិច្ចការរបស់ពួកគេ អ្នកអាចបើកទៅលើការប្រឹក្សាអំពីការកំសាន្ដ និងតន្ដ្រីនៅក្នុង ដើម្បីកម្លាំងនៃយុវជន ) ។
-
តើនឹងមានភាពខុសគ្នាបែបនាំក្នុងជម្រើសប្រចាំថ្ងៃរបស់អ្នក ប្រសិនបើអ្នកចងចាំពីសេចក្ដីពិតដែលបានសរសេរនៅលើក្ដារខៀន ?
សូមបង្ហាញពីសេចក្ដីយោងក្នុងព្រះគម្ពីរទៅ ម៉ូសាយ 4:30នៅក្នុងអាលម៉ា 12:14, លេខយោង 14ក,ហើយសូមអញ្ជើញឲ្យសិស្សម្នាក់អានម៉ូសាយ 4:30ឮៗ ។ ( អ្នកអាចស្នើថា សិស្សគួរគូសចំណាំសេចក្ដីយោងព្រះគម្ពីរនេះ ) ។ ប្រសិនបើមានពេល សូមឲ្យសិស្សបើកទៅអ្វីដែលអ្នកបានសរសេរអំពីការបង្កើនញាណដឹងរបស់គេចំពោះការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមអញ្ជើញឲ្យពួកគេបន្ថែមគំនិតពីរបីទៀតអំពីរបៀបដែលការយល់ដឹងពីការទួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេចំពោះមុខព្រះជះឥទ្ធិពលដល់បំណងប្រាថ្នារបស់ពួកគេដើម្បីស្គាល់ និងចៀសវាងពីការល្បួង ។
អាលម៉ា 12:19–37
អាលម៉ាពន្យល់ពីរបៀបដែលផែនការនៃសេចក្ដីប្រោសលោះជួយយើងឲ្យយកឈ្នះលើឥទ្ធិពលនៃការធ្លាក់
សូមឲ្យសិស្សមើលរូបភាពអ័ដាម និង អេវ៉ាគោរពដល់រូបព្រះ ( សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 4 ) ។ សូមពន្យល់ថា បុរសម្នាក់ឈ្មោះ អាន់ទីអូណា ដែលជាមេត្រួតត្រាម្នាក់ក្នុងដែនដីអាំម៉ូណៃហា បានសួរសំណួរទាក់ទងនឹងអ្វីដែលអាលម៉ា និង អាម៉ូលេកបានបង្រៀនអំពីការរស់ឡើងវិញ ។ គាត់បានសួរអាលម៉ាពីរបៀបដែលមនុស្សអានក្លាយទៅជាអមតភាព ។ ( សូមមើល អាលម៉ា 12:20–21 ) ។
សូមសួរសិស្សពីទំនុកចិត្តដែលពួកគេនឹងមានពេលពន្យល់ដល់នរណាម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រ ពីរបៀបដែលយើងអាចត្រូវបានប្រោសលោះពីការធ្លាក់ ។ ដើម្បីជួយពួកគេឲ្យត្រៀមជាស្រេចដើម្បីបង្រៀនពីសេចក្ដីពិតនេះដល់នរណាផ្សេងទៀត សូមឲ្យពួកគេរៀនគម្ពីរនៅក្នុងតារាងខាងក្រោម ហើយសរសេរអ្វីដែលពួកគេបានរៀននៅក្នុងកូឡោនដែលត្រូវ ។ ( អ្នកអាចចម្លងតារាងនេះនៅលើក្ដារខៀន មុនចាប់ផ្ដើមថ្នាក់ ។ សូមអញ្ជើញឲ្យសិស្សចម្លងវាទៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ) ។
ឥទ្ធិពលនៃការធ្លាក់ ( អាលម៉ា 12:22, 24 ) |
អ្វីដែលព្រះបានធ្វើដើម្បីនាំមកនូវការប្រោសលោះរបស់យើង ( អាលម៉ា 12:24–25, 28–33 ) |
អ្វីដែលយើងត្រូវធ្វើដើម្បីត្រូវបានប្រោសលោះ ( អាលម៉ា 12:24, 30, 34, 37 ) |
---|---|---|
នៅពេលសិស្សបំពេញក្នុងតារាង ពួកគេខ្លះអាចត្រូវការជំនួយរបស់អ្នក ។ ( របៀបមួយដើម្បីជួយសិស្សឲ្យយល់ពីព្រះគម្ពីរគឺ ត្រូវបង្ហាញដល់ពួកគេនូវលេខយោង ។ ជាឧទាហរណ៍ សេចក្ដីយោងព្រះគម្ពីរដែលបានផ្ដល់នៅក្នុងលេខយោង 22គ អាចជួយសិស្សឲ្យយល់ពីអត្ថន័យសម្រាប់មនុស្សទាំងអស់ដែលបានវង្វេង និងធ្លាក់ ) ។ នៅពេលសិស្សបានបំពេញតារាងហើយ សូមសួរនូវសំណួរខាងក្រោម ៖ ( អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀនមុនពេលចាប់ផ្ដើមថ្នាក់ ដើម្បីឲ្យសិស្សអាចគិតពីចម្លើយរបស់ពួកគេ នៅពេលពួកគេបំពេញក្នុងតារាងនេះ ។
-
តើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឲ្យយើងយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ដោយរបៀបណា ? ( ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងនឹងយកឈ្នះលើការស្លាប់ខាងរាងកាយទាំងឡាយតាមរយៈការរស់ឡើងវិញ ។ ហើយតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និង ការប្រែចិត្តរបស់យើង យើងអាចត្រឡប់ទៅកាន់ព្រះពីស្ថានភាព “ វង្វេង និង ធ្លាក់ ” របស់យើង ។
-
យោងតាម អាលម៉ា 12:24 តើអាលម៉ាបានបង្រៀនអ្វី ដែលជាបំណងនៃជីវិតនេះ ? ( គាត់បាននិយាយថា ជីវិតនេះគឺជាពេលវេលាសម្រាប់យើងប្រុងប្រៀបទៅជួបនឹងព្រះ ។អ្នកអាចស្នើថា សិស្សគួរគូសចំណាំឃ្លានៅក្នុង អាលម៉ា 12:24 ដែលបង្រៀនពីសេចក្ដីពិតនេះ ។
ដើម្បីជួយសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានរៀន សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើការដឹងពីគោលបំណងនៃជីវិតបានជួយដឹកនាំអ្នកដោយរបៀបណា ?
-
តើសេចក្ដីជំនឿរបស់អ្នកទៅលើព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទបានជួយអ្នកប្រុងប្រៀបទៅជួបនឹងទ្រង់ដោយរបៀបណា ?
សូមបញ្ចប់ដោយទីបន្ទាល់របស់អ្នកថា ឥឡូវនេះជាពេលវេលាប្រុងប្រៀបទៅជួបនឹងព្រះ ។