មេរៀនទី 79
អាលម៉ា 14
សេចក្តីផ្ដើម
ក្រោយពីឮអាលម៉ា និងអាម៉ូលេកបង្រៀនហើយ ប្រជាជនអាំម៉ូណៃហាខ្លះបានជឿ ហើយបានប្រែចិត្ត ។ ប្រជាជនភាគច្រើនបានខឹង ហើយបានព្យាយាមសម្លាប់អាលម៉ា អាម៉ូលេក និងអ្នកដែលជឿលើពាក្យសម្ដីរបស់ពួកគេ ។ អាលម៉ា និង អាម៉ូលេកត្រូវបានចាប់ខ្លួន សាកសួរ ហើយនៅទីបញ្ចប់ត្រូវបានគេដាក់គុក ។ ប្រជាជនដ៏ទុច្ចរិតនៅក្នុងដែនដីអាំម៉ូណៃហាបានបណ្ដេញអ្នកដែលបានជឿ ហើយបានដុតប្រពន្ធ កូនចៅ និង ព្រះគម្ពីររបស់ពួកគេ ខណៈពេលដែលអាលម៉ា និង អាម៉ូលេកត្រូវបានគេចាប់បង្ខំឲ្យមើលនូវសា្ថនភាពនោះ ។ ជាច្រើនថ្ងៃក្រោយមក ព្រះអម្ចាស់បានដោះលែងអាលម៉ា និងអាម៉ូលេកពីគុក ហើយបានបំផ្លាញអ្នកដឹកនាំទុច្ចរិតនៃដែនដីអាម៉ូណៃហា ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 14:1–13
អាលម៉ា និងអាម៉ូលេកត្រូវបានគេដាក់គុក ហើយប្រជាជនអាំម៉ូណៃហាដែលបានជឿត្រូវបានបណ្ដេញចេញ ឬ ដុត
សូមអញ្ជើញឲ្យសិស្សគិតអំពីឧបសគ្គដែលពួកគេបានជួប ឬ កំពុងប្រឈមមុខនាពេលនេះ ។ បន្ទាប់មក សូមអញ្ជើញឲ្យសិស្សម្នាក់អានប្រយោគខាងក្រោមឮៗ ។
“ ឧបសគ្គចេញមកពីប្រភពខុសគ្នា ។ ពេលខ្លះអ្នកអាចជួបនឹងឧបសគ្គដែលជាលទ្ធផលនៃអំនួត និង ការមិនគោរពផ្ទាល់ខ្លួនរបស់អ្នក ។ ឧបសគ្គទាំងនេះអាចចៀសវាងបានតាមរយៈការរស់នៅដោយសុចរិត ។ ឧបសគ្គផ្សេងទៀតជាធម្មតាគឺជាផ្នែកនៃជីវិតធម្មជាតិ ហើយពេលខ្លះអាចមកនៅពេលអ្នកកំពុងរស់នៅដោយសុចរិត ។ ឧទាហរណ៍ អ្នកអាចជួបនឹងឧបសគ្គពេលឈឺ ឬ ភាពមិនប្រាកដ ឬ ការស្លាប់នៃមនុស្សជាទីស្រឡាញ់ ។ ពេលខ្លះឧបសគ្គអាចមកដោយសារតែជម្រើសដ៏ខ្សត់របស់អ្នកដទៃ និង សម្ដីនិងសកម្មភាពដែលធ្វើឲ្យរងទុក្ខ ។
“ ជោគជ័យ និងសុភមង្គលរបស់អ្នក ទាំងពេលឥឡូវនេះ និងពេលដ៏អស់កល្បជានិច្ច ពឹងជាខ្លាំងទៅលើចម្លើយរបស់អ្នកចំពោះការលំបាកនៃជីវិតនោះ ” ( True to the Faith: A Gospel Reference [2004], 8–9 ) ។
សូមពន្យល់ថា នៅក្នុងមេរៀនថ្ងៃនេះ សិស្សនឹងពិភាក្សាអំពីដំណើររឿងនៃប្រជាជនដែលជួបនឹងឧបសគ្គដ៏ធ្ងន់ធ្ងរ ។ ឧបសគ្គទាំងនេះភាគច្រើនត្រូវបានរងទុក្ខដោយសារអ្នកដទៃ ។ សូមលើកទឹកចិត្តសិស្សឲ្យគិតពីរបៀបដែលសេចក្ដីពិត ដែលពួកគេនឹងពិភាក្សានៅក្នុងមេរៀននេះ ទាក់ទងដល់ពួកគេ មិនថាឧបសគ្គអ្វីដែលពួកគេអាចនឹងជួបនោះទេ ។
សូមសរសេរពាក្យខាងក្រោមនៅលើក្តារខៀន ៖
សូមអញ្ជើញឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 14:1–10 ។ សូមឲ្យសិស្សក្នុងថា្នក់មើលតាម ដោយរកមើលឧទាហរណ៍ពីការរងទុក្ខដែលប្រជាជនបានជួបដូចបានសរសេរនៅលើក្ដារខៀន ។
-
តើប្រជាជនទាំងនេះបានរងទុក្ខអ្វីខ្លះ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។
សូមបង្ហាញថា នៅពេលអាម៉ូលេកបានឃើញស្ដ្រី និងកូនក្មេងរងទុក្ខ គាត់បានចង់អនុវត្តអំណាចនៃបព្វជិតភាពដើម្បីជួយដល់ពួកគេ ។ សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 14:11 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលចម្លើយរបស់អាលម៉ាទៅនឹងការស្នើសុំរបស់អាម៉ូលេក ។
-
ហេតុអ្វីបានជាព្រះអម្ចាស់អនុញ្ញាតឲ្យស្ដ្រី និងកូនក្មេងទាំងនេះត្រូវបានគេដុត ? ( អ្នកអាចត្រូវពន្យល់ថា នៅក្នុងខគម្ពីរនេះឃ្លា “ ទ្រង់ទ្រាំ ” មានន័យថា “ ទ្រង់អនុញ្ញាតិឲ្យ ” ។ ព្រះអម្ចាស់បានអនុញ្ញាតឲ្យប្រជាជនរងទុក្ខដើម្បីឲ្យការស្លាប់របស់ពួកគេអាចឈរជាសាក្សីទាស់នឹងអ្នកដែលបានសម្លាប់ពួកគេ ។ សូមមើលផងដែរ អាលម៉ា 60:13 ។
-
យោងតាមអាលម៉ា តើស្រ្ដី និងកូនក្មេងទាំងឡាយអាចត្រូវបានប្រទានពរចំពោះការទុកចិត្តរបស់ពួកគេទៅលើព្រះអម្ចាស់ដោយរបៀបណា ?
អ្នកអាចត្រូវបញ្ជាក់ថា នៅក្នុងគំរូដ៏ជាក់លាក់នេះ វាជាឆន្ទៈរបស់ព្រះអម្ចាស់ដើម្បីឲ្យប្រជាជនរងទុក្ខ ។ ទោះជាយ៉ាងណាក្ដី នេះមិនមែនជាករណីទូទៅជានិច្ចនោះទេ ។ សូមបញ្ជាក់ជាមួយសិស្សថា ព្រះអម្ចាស់ស្រឡាញ់ពួកគេ ហើយចង់ឲ្យពួកគេរីករាយ ហើយមានសេចក្ដីសុខសាន្ដនៅក្នុងជីវិតរបស់ពួកគេ ។ ប្រសិនបើពួកគេត្រូវឈឺចាប់ ឬ គេធ្វើតាមរបៀបណា ពួកគេគួរស្វែងរកជំនួយពីឪពុកម្ដាយ ឬ អ្នកដឹកនាំសាសនាចក្រដើម្បីឲ្យពួកគាត់អាចជួយដោះស្រាយបញ្ហានោះ ។
-
តើមូលហេតុផ្សេងទៀតណាខ្លះដែលព្រះអម្ចាស់អាចឲ្យយើងរងទុក្ខ ? ( ចម្លើយអាចរួមមាន ទ្រង់ចង់ឲ្យយើងយល់ពីលទ្ធផលនៃការសម្រេចចិត្តដ៏មិនឆ្លាតវៃ ថាទ្រង់ចង់ឲ្យយើងអភិវឌ្ឍការអត់ធ្មត់ ថាទ្រង់ចង់ឲ្យយើងបង្កើនសេចក្ដីមេត្តាករុណាសម្រាប់អ្នកដទៃដែលរងទុក្ខ ហើយថាទ្រង់ចង់ឲ្យយើងយល់ថា យើងត្រូវពឹងផ្អែកលើទ្រង់ ។
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងទុកចិត្តទៅលើព្រះអម្ចាស់ ទ្រង់នឹងពង្រឹងយើងពេលយើងមានឧបសគ្គ ។បន្ទាប់មក សូមឲ្យសិស្សម្នាក់អាន អាលម៉ា 14:12–13 ឮៗ ។
-
តើពាក្យសម្ដីរបស់អាលម៉ាបានបង្ហាញពីការទុកចិត្តរបស់គាត់ទៅលើព្រះអម្ចាស់ដោយរបៀបណា ?
អ្នកអាចសុំឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ គំរូរបស់អាលម៉ា និងអាម៉ូលេកជួយយ៉ាងច្រើន ។ ខណៈពេលខំតស៊ូធ្វើល្អក្នុងចំណោមប្រជាជនអាំម៉ូណៃហា ពួកគេត្រូវបានគេចាប់ ។ អាម៉ូលេកបានទុកចិត្តដៃគូដ៏ពិសេសរបស់គាត់គឺ អាលម៉ា ដែលបានដឹកនាំគាត់ឲ្យមានទំនុកចិត្តលើព្រះអម្ចាស់ជាខ្លាំង ។ ដោយត្រូវបានបង្ខំឲ្យមើលស្ដ្រី និងកូនក្មេងត្រូវដុតដោយភ្លើង អាម៉ូលេកបាននិយាយថា ‹ ប្រហែលជាគេនឹងដុតយើងដែរ › ។ អាលម៉ាបានឆ្លើយថា ៖ ‹ ចូរទុកឲ្យការណ៍នេះកើតឡើងស្របតាមព្រះហឬទ័យនៃព្រះអម្ចាស់ចុះ ›—គោលការណ៍ដ៏សំខាន់ ។ ‹ ប៉ុន្ដែ … កិច្ចការរបស់យើងមិនទានចប់នៅឡើយទេ ហេតុនេះហើយគេពុំដុតយើងទេ › [អាលម៉ា 14:12–13; សេចក្ដីបញ្ជាក់បន្ថែម ] ” (“To Be Healed,” Ensign,ខែ ឧសភា ឆ្នាំ 1994, ទំព័រ 8 ) ។
“ ជីវិតនេះគឺជាបទពិសោធន៍មួយនៅក្នុងការទុកចិត្តដ៏ខ្លាំង —ការទុកចិត្តទៅលើព្រះយេស៊ូវគ្រីស្ទ ។ … ទុកចិត្តមានន័យថា គោរពដោយឆន្ទៈដោយមិនដឹងពីទីបញ្ចប់នៃការចាប់ផ្ដើមនោះទេ ( សូមមើល វិវរណៈ 3:5–7 ) ។ ដើម្បីផលិតផលផ្លែ ការទុកចិត្តរបស់អ្នកទៅលើព្រះអម្ចាស់ត្រូវតែមានអំណាចជាង ហើយតស៊ូជាងទំនុកចិត្តរបស់អ្នកទៅលើអារម្មណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ” ( “ Trust in the Lord,” Ensign,ខែ វិច្ឆិកា ឆ្នាំ 1995, ទំព័រ 17 ) ។
សូមពន្យល់ថានៅក្នុង អាលម៉ា 14:14–29 សិស្សនឹងមើលឃើញគំរូជាច្រើនរបស់អាលម៉ា និង អាម៉ូលេកក្នុងការទុកចិត្តទៅលើព្រះអម្ចាស់ ។ ពួកគេក៏នឹងឃើញពីរបៀបដែលព្រះអម្ចាស់នឹងពង្រឹងដល់ពួកគេដើម្បីឲ្យពួកគេអាចធ្វើកិច្ចការរបស់ទ្រង់ ។
អាលម៉ា 14:14–29
ព្រះបានដោះលែងអាលម៉ា និងអាម៉ូលេកពីគុក ហើយបានបំផ្លាញអ្នកដឹកនាំទុច្ចរិតជាច្រើននៃដែនដីអាំម៉ូណៃហា
សូមបែងចែកសិស្សជាពីរក្រុម ។ សូមឲ្យក្រុមទីមួយសិក្សា អាលម៉ា 14:14–19 ខណៈពេលដែលក្រុមទីពីរសិក្សា អាលម៉ា 14:20–25 ។ សូមឲ្យក្រុមទាំងពីរកមើលអ្វីដែលអាលម៉ា និង អាម៉ូលេកបានរងទុក្ខពេលនៅក្នុងដៃអ្នកដឹកនាំទុច្ចរិតនៃដែនដីអាំម៉ូណៃហា ។ នៅពេលសិស្សបានមានពេលអានគ្រប់គ្រាន់ហើយ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀនក្រោម “ អាលម៉ា និង អាម៉ូលេក ” ។
-
តើឧបសគ្គមួយណាខ្លះដែលពិបាកបំផុតសម្រាប់អ្នក ? ហេតុអ្វី ?
-
តើនៅពេលណាដែលអ្នកបានឃើញប្រជាជនរងទុក្ខនឹងឧបសគ្គ ទោះបីជាពួកគេតស៊ូដើម្បីក្លាយជាអ្នកសុចរិតក្ដី ?
សូមអញ្ជើញឲ្យសិស្សប្ដូរវេនអានឮៗពី អាលម៉ា 14:25–29 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលលអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីដោះលែងអាលម៉ា និង អាម៉ូលេកពីគុក ។ ដើម្បីជួយសិស្សឲ្យរកឃើញ និងយល់ពីគោលការណ៍ទាំងឡាយនៅក្នុងខគម្ពីរនេះ សូមសួរពួកគេខ្លះ ឬ ពួកគេទាំងអស់គ្នានូវសំណួរដូចតទៅនេះ ៖
-
ហេតុអ្វីបានជាអាលម៉ា និង អាម៉ូលេកអាចទទួលបានអំណាច និងកម្លាំងពីព្រះអម្ចាស់ ? ( សូមមើលអាលម៉ា 14:26, 28 ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពីគំរូនៅក្នុងគុករបស់អាលម៉ា និង អាម៉ូលេក ? ( ចម្លើយរបស់សិស្សអាចខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញពីសេចក្ដីពិតថា ប្រសិនបើយើងធ្វើតាមព្រះអម្ចាស់ដោយសេចក្ដីជំនឿ ទ្រង់នឹងពង្រឹងយើងនៅក្នុងសេចក្ដីទុក្ខវេទនារបស់យើង ហើយដោះលែងយើងតាមរបៀបរបស់ទ្រង់ និង តាមពេលវេលាផ្ទាល់របសទ្រង់ ។អ្នកអាចស្នើថា សិស្សគួរគូសចំណាំឃ្លានៅក្នុង អាលម៉ា 14:26, 28 ដែលបញ្ជាក់ពីគោលការណ៍នេះ ។
-
តើរបៀបណាខ្លះដែលប្រជាជនអាចអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទអំឡុងពេលពិបាកនោះ ?
សូមអញ្ជើញឲ្យសិស្សចែកចាយបទពិសោធន៍ដែលពួកគេបានមាន នៅពេលពួកគេបានធ្វើជាសាក្សីនូវកម្លាំងដែលអាចកើតមានក្នុងជីវិតរបស់យើង នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយរង់ចាំដល់ទ្រង់ដោយបន្ទាបខ្លួន ។ ពួកគេអាចចែកចាយ បទពិសោធន៍ ផ្ទាល់ខ្លួនរបស់ពួកគេ ឬ បទពិសោធន៍ពីជីវិតមនុស្សដែលពួកគេស្គាល់ ។ អ្នកក៏អាចចែកចាយបទពិសោធន៍មួយពីជីវិតរបស់អ្នក ឬ ជីវិតរបស់នរណាម្នាក់ដេលលអ្នកស្គាល់ ។
សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់ពីអំណាចរបស់ព្រះអម្ចាស់ដើម្បីផ្ដល់កម្លាំងដល់យើង ហើយដោះលែងយើងពីឧបសគ្គទាំងឡាយនៅក្នុងរបៀប និង ពេលវេលាផ្ទាល់របស់ទ្រង់ ។ សូមធានាសិស្សថា នៅពេលយើងទុកចិត្តទៅលើឆន្ទៈរបស់ព្រះអម្ចាស់ ទ្រង់នឹងបង្កើនកម្លាំង និងអំណាចរបស់យើងឲ្យតស៊ូនឹងការលំបាកទាំងឡាយ ។