មេរៀនទី 82
អាលម៉ា 18
សេចក្តីផ្ដើម
ស្ដេចឡាម៉ូណៃបានភ្ញាក់ផ្អើលនឹងអំណាចដែលអំាំម៉ូនបានបង្ហាញនៅក្នុងការការពារដល់ហ្វូងចៀមរបស់ទ្រង់ ។ ទ្រង់ថែមទាំងជឿថា អាំម៉ូនគឺជាវិញ្ញាណដ៏អស្ចារ្យ ។ អាំម៉ូនបានយល់ពីគំនិតរបស់ស្ដេចដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ហើយអាំម៉ូនបានចាប់ផ្ដើមបង្រៀនទ្រង់អំពីដំណឹងល្អ ។ ស្ដេចឡាម៉ូណៃបានជឿអ្វីដែលអាំម៉ូនបានបង្រៀន បានទទួលស្គាល់ពីតម្រូវការដើម្បីមានព្រះអង្គសង្គ្រោះ បានព្រះកន្សែងសុំក្ដីមេត្តាករុណាពីព្រះអម្ចាស់ ហើយបានយកឈ្នះដោយព្រះវិញ្ញាណ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 18:1–11
ស្ដេចឡាម៉ូណៃស្ងើចនឹងភក្ដីភាពរបស់អាំម៉ូន
ការរំឭកដ៏ខ្លីមួយអំពីដំណើររឿងនៅចុងបញ្ចប់នៃ អាលម៉ា 17 នឹងជួយសិស្សឲ្យឃើញពីបរិបទនៃ អាលម៉ា 18. ។ ក៏នឹងជួយពួកគេឲ្យយល់ពីសារលិខិតនៅក្នុង អាលម៉ា 18 ដែរ ។ ដើម្បីរំឭក អាលម៉ា 17 សូមសួរសិស្សថា តើប្រយោគខាងក្រោមនេះត្រូវ ឬក៏ខុស ។ អ្នកអាចឲ្យពួកគេសរសេរចម្លើយរបស់ពួកគេ ។
-
ដោយសារតែស្ដេចឡាំម៉ូណៃពេញចិត្តអាំម៉ូន ទ្រង់បានប្រទានបុត្រីរបស់ទ្រង់ឲ្យធ្វើជាភរិយារបស់អាំម៉ូន ។ ( ពិត ។ ( សូមមើល អាលម៉ា 17:24 ។
-
អាំម៉ូនបាននិយាយថា គាត់ចង់ក្លាយជាអ្នកបម្រើរបស់ស្ដេច ។ ( ពិត ។ សូមមើលអាលម៉ា 17:25 ។
-
អាំម៉ូនបានខ្លាចស្លាប់ នៅពេលក្រុមសាសន៍លេមិនបានធ្វើឲ្យហ្វូងចៀមរបស់ស្ដេចខ្ចាត់ខ្ចាយ ។ ( ខុស ។ សូមមើល អាលម៉ា 17:28–30 ។
-
ដោយអំណាចដ៏អស្ចារ្យ អាំម៉ូនបានបណ្ដេញសាសន៍លេមិន ហើយបានកាត់ដៃរបស់អ្នកដែលបានលើកដំបងវាយគាត់ ។ ( ពិត ។ ( សូមមើល អាលម៉ា 17:37–38 ។
ក្រោយពីធ្វើលំហាត់នេះហើយ សូមប្រាកដថា សិស្សដឹងពីចម្លើយដែលត្រូវ ។
សូមសួរសិស្សថា តើពួកគេធ្លាប់ខ្លាច ឬ មានអារម្មណ៍មិនស្រួល ឬ ថាតើពួកគេធ្លាប់មានអារម្មណ៍ថាកិច្ចការ ឬកាតព្វកិច្ចមួយពិបាកខ្លាំងសម្រាប់ពួកគេក្នុងការសម្រេចបានទេ ។ សូមប្រាប់ពួកគេថា នៅក្នុងមេរៀនថ្ងៃនេះ ពួកគេនឹងរៀនពីគោលការណ៍ដែលនឹងជួយពួកគេក្នុងស្ថានភាពបែបនោះ ។
សូមចែកសិស្សជាពីរក្រុម ។ សូមឲ្យក្រុមទីមួយអាន អាលម៉ា 18:1–4 ហើយក្រុមទីពីរអាន អាលម៉ា 18:8–11 ។ នៅពេលពួកគេអាន សូមឲ្យពួកគេគិតពីភក្ដីភាពរបស់អាំម៉ូនបានរៀបចំផ្លូវសម្រាប់គាត់ទៅបង្រៀនឡាម៉ូណៃ និងប្រជាជនរបស់ទ្រង់ ។ នៅពេលពួកគេមានពេលអានល្មមហើយ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើគំនិតអ្វីខ្លះស្ដេច និងអ្នកបម្រើរបស់ទ្រង់មានចំពោះអត្តសញ្ញាណរបស់អាំម៉ូន ?
-
យោងតាម អាលម៉ា 18:2, 4 តើអ្វីដែលស្ដេចឡាម៉ូណៃបានគិតថាគោលបំណងរបស់អាំម៉ូនបានកំពុងបំពេញ ? ( ដាក់ទោសប្រជាជនដោយសារតែឃាតកម្មរបស់ពួកគេ និងដើម្បីកុំឲ្យឡាម៉ូណៃសម្លាប់អ្នកបម្រើរបស់ទ្រង់ច្រើនទៀត ។
-
យោងតាម អាលម៉ា 18:10 តើអ្វីដែលធ្វើឲ្យឡាម៉ូណៃមានសេចក្ដីអស្ចារ្យដល់អាំម៉ូន ក្រៅពីអំណាចដែលបានបង្ហាញនៅក្នុងការការពារដល់ហ្វូងចៀមនោះ ? ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យ ចិត្តស្មោះត្រង់ និង មានចិត្តស្មោះត្រង់ ។
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងបម្រើដល់អ្នកដទៃដោយចិត្តស្មោះត្រង់ …
សូមឲ្យសិស្សគិតពីរបៀបដែលពួកគេអាចបំពេញប្រយោគនេះ នៅពេលពួកគេបន្ដការសិក្សាលើ អាលម៉ា 18 ។
អាលម៉ា18:12–43
នៅពេលអាំម៉ូនបង្រៀនពីផែនការនៃសេចក្ដីប្រោសលោះ ឡាម៉ូណៃទទួលស្គាល់តម្រូវការដើម្បីមានព្រះអង្គសង្គ្រោះ
ដើម្បីជួយសិស្សឲ្យយល់ពីអំណាចនៃការបង្រៀនរបស់អាំម៉ូន និងការផ្លាស់ប្ដូរដ៏អស្ចារ្យដែលស្ដេចឡាម៉ូណៃបានចាប់ផ្ដើមទទួល សូមបង្ហាញ អាលម៉ា 18:12–35 ជារោងល្ខោនរបស់អ្នកអាន ។ សូមជ្រើសរើសសិស្សបួននាក់ ហើយផ្ដល់ផ្នែកមួយដល់គេម្នាក់ៗ ។ សូមឲ្យម្នាក់ធ្វើជាអ្នកអាន ហើយសូមឲ្យបីនាក់ទៀតអានពាក្យរបស់អាំម៉ូន ស្ដេចឡាម៉ូណៃ និងអ្នកបម្រើម្នាក់របស់ស្ដេច ។ សូមគិតពីការជួយសិស្សឲ្យរៀបចំដោយការឲ្យផ្នែកទាំងឡាយដល់ពួកគេជាមុន ប្រហែលជាមួយថ្ងៃមុនពេលមកថ្នាក់ ឬ ពីមុនចាប់ផ្ដើមរៀន ។
សូមឲ្យសិស្សបួននាក់អានផ្នែករបស់ពួកគេនៅក្នុង អាលម៉ា 18:12–15 ។ សូមឲ្យសិស្សអានតាមនៅក្នុងព្រះគម្ពីររបស់ពួកគេ ដោយរកមើលឥទ្ធិពលនៃការបម្រើរបស់អាំម៉ូនបានមានដល់ឡាម៉ូណៃ ។ ក្រោយពីអាន ខ 15 ហើយ សូមបញ្ឈប់ការសម្ដែងរបស់អ្នកអានបន្ដិច ហើយសូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាឡាម៉ូណៃស្ងៀមស្ងាត់នៅពីមុខអាំម៉ូន ? ( ប្រសិនបើត្រូវការ សូមជួយសិស្សឲ្យចាំថា ឡាម៉ូណៃបានខ្លាចដោយសារតែការសម្លាប់ដែលទ្រង់បានធ្វើ និង ដោយសារទ្រង់បារម្ភថា អាំម៉ូនគឺជាវិញ្ញាណដ៏អស្ចារ្យ ហើយបានមកដើម្បីដាក់ទោសទ្រង់ ។
សូមបន្ដការសម្ដែង ដោយការអញ្ជើញអ្នកចូលរួមឲ្យអានផ្នែករបស់ពួកគេនៅក្នុង អាលម៉ា 18:16–21 ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលភស្ដុតាងដែលអំណាចនៃព្រះបាននៅក្នុងអាំម៉ូន ។
-
តើព្រះវិញ្ញាណនៃព្រះបានជួយអាំម៉ូននៅក្នុងស្ថានភាពនេះដោយរបៀបណា ?
-
តើឡាម៉ូណៃចង់ដឹងអ្វីពីអាំម៉ូន ?
-
មកដល់ចំណុចនេះនៃដំណើររឿង តើឡាម៉ូណៃបានដឹងអ្វីខ្លះពីអាំម៉ូន ? ( ទ្រង់ដឹងថា អាំម៉ូនបានធ្វើការដោយអំណាចដ៏អស្ចារ្យ ហើយអាចដឹងពីគំនិតរបស់មនុស្សផ្សេងទៀត ។
សូមឲ្យសិស្សមើលទៅប្រយោគមិនពេញលេញដែលអ្នកបានសរសេរនៅលើក្ដារខៀន ៖ នៅពេលយើងបម្រើដល់អ្នកដទៃដោយចិត្តស្មោះត្រង់ …
-
ដោយផ្អែកលើអ្វីដែលយើងបានរៀននៅថ្ងៃនេះពី អាលម៉ា 17–18 តើអ្នកអាចបំពេញប្រយោគនេះដោយរបៀបណា ? ( សិស្សអាចឆ្លើយតបតាមរបៀបខុសៗគ្នា ។ ដើម្បីសង្ខេបចម្លើយរបស់ពួកគេ សូមបំពេញប្រយោគនៅលើក្ដារខៀនដូចខាងក្រោម ៖ នៅពេលយើងបម្រើដល់អ្នកដទៃដោយមានចិត្តស្មោះត្រង់ យើងអាចជួយពួកគេរៀបចំដើម្បីទទួលសេចក្ដីពិតទាំងឡាយនៃដំណឹងល្អ ។
សូមអញ្ជើញឲ្យអ្នកចូលរួមអានផ្នែករបស់ពួកគេនៅក្នុង អាលម៉ា 18:22–32 ។ សូមឲ្យសិស្សអានតាម ដោយរកមើលសេចក្ដីពិតជាក់លាក់ដែលអាំម៉ូនបានបង្រៀនដល់ឡាម៉ូណៃ ។ អ្នកអាចស្នើថា សិស្សគួរគូសចំណាំសេចក្ដីពិតទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ បន្ទាប់មក សូមឲ្យពួកគេរៀបរាប់ពីសេចក្ដីពិតដែលពួកគេបានរកឃើញ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
សូមអញ្ជើញឲ្យអ្នកចូលរួមអានផ្នែករបស់ពួកគេនៅក្នុង អាលម៉ា 18:33–35 ។ សូមឲ្យសិស្សរកមើលពីរបៀបដែលអាំម៉ូនបានពន្យល់ពីសមត្ថភាពរបស់គាត់ក្នុងការដឹងពីគំនិតរបស់ស្ដេច និងពីសមត្ថភាពរបស់គាត់ដើម្បីការពារដល់ហ្វូងចៀមរបស់ស្ដេច ។ ក្រោយពីអ្នកចូលរួមនៅក្នុងការសម្ដែងរបស់អ្នកអានបានបញ្ចប់ការអានហើយ សូមអរគុណដល់ពួកគេសម្រាប់ជំនួយរបស់ពួកគេ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ ដើម្បីជួយសិស្សឲ្យឃើញពីរបៀបដែលព្រះបានប្រទានពរដល់អាំម៉ូនដើម្បីអាចបម្រើដល់ឡាម៉ូណៃ និងប្រជាជនរបស់ទ្រង់ សូមសួរ ៖
-
តើអាំម៉ូនអាចធ្វើអ្វីខ្លះដែលហួសពីសមត្ថភាពធម្មតារបស់គាត់ ?
សូមបង្ហាញថា នៅពេលអាំម៉ូនកំពុងបម្រើដល់ស្ដេចឡាម៉ូណៃ គាត់ក៏បានបម្រើដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរ ។ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងបម្រើដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយមានចិត្តស្មោះត្រង់ …
-
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនពីគំរូរបស់អាំម៉ូន តើអ្នកនឹងបំពេញប្រយោគនេះដោយរបៀបណា ? ( សិស្សអានឆ្លើយខុសៗគ្នា ។ ដើម្បីសង្ខេបចម្លើយរបស់ពួកគេ សូមបំពេញប្រយោគនេះនៅលើក្ដារខៀនដូចខាងក្រោម ៖ នៅពេលយើងបម្រើដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយមានចិត្តស្មោះត្រង់ នោះសមត្ថភាពរបស់យើងក្នុងការធ្វើកិច្ចការរបស់ទ្រង់នឹងកើនឡើង ។
-
តើគោលការណ៍នេះអាចអនុវត្តដោយរបៀបណា ដល់នរណាម្នាក់ដែលមានខ្លាច ឬ មានអារម្មណ៍មិនស្ងប់ ឬ អ្នកដែលមានអារម្មណ៍ថាកិច្ចការ ឬកាតព្វកិច្ចមួយពិបាកធ្វើខ្លាំង ?
-
តើនៅពេលណាដែលអ្នកមានអារ្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានជួយដល់អ្នកដើម្បីធ្វើកិច្ចការរបស់ទ្រង់នោះ ? ( អ្នកអាចប្រាប់អំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្កើនសមត្ថភាពរបស់អ្នកក្នុងកិច្ចការរបស់ទ្រង់ ។ ឬ អ្នកអាចចែកចាយគំរូមួយពីជីវិតរបស់នរណាម្នាក់ទៀត ។
ដើម្បីជួយសិស្សឲ្យអនុវត្តគោលការណ៍នេះ សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ។ សូមឲ្យសិស្សសរសេរចម្លើយរបស់ពួកគេចំពោះសំណួរមួយ ។
សូមពន្យល់ថា ការដែលអាំម៉ូនឈានទៅបង្រៀនដល់ឡាម៉ូណៃនៅក្នុង អាលម៉ា 18:36–39 វាគឺជាគំរូមួយដែលត្រូវបានប្រើដោយអ្នកផ្សព្វផ្សាយសាសនានាសព្វថ្ងៃនេះ ។ គាត់បានបង្រៀនអំពីផែនការនៃសេចក្ដីប្រោសលោះ រួមមានការបង្កើត ការធ្លាក់របស់អ័ដាម និងអេវ៉ា និងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សគិតពីសំណួរខាងក្រោម ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីបង្រៀនអំពីការបង្កើត និងការធ្លាក់ នៅពេលយើងបង្រៀនអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« មុនពេលយើងអាចយល់ពីដង្វាយធួននៃព្រះគ្រីស្ទ … យើងត្រូវតែយល់ជាមុនពីការធ្លាក់នៃអ័ដាម ។ ហើយមុនពេលយើងអាចយល់ពីការធ្លាក់របស់អ័ដាម យើងត្រូវយល់ជាមុនពីការបង្កើត ។ ធាតុដ៏សំខាន់ទាំងបីនៃផែនការនៃសេចក្ដីសង្គ្រោះទាក់ទងគ្នាទៅវិញទៅមក ។ …
« … ជីវិតដ៏នៅអស់កល្បជានិច្ច ដែលអាចកើតមានបានដោយសារដង្វាយធន គឺជាគោលបំណងដ៏ចម្បងនៃការបង្កើត » ( « “Atonement,” Ensign,ខែ វិច្ឆិកា ឆ្នាំ 1996, ទំព័រ 33, 35 ) ។
ប្រសិនបើគោលលទ្ធិទាំងបីនេះមិនទាន់បានសរសេរនៅលើក្ដារខៀនទេ សូមបន្ថែមវាទៅលើបញ្ជីដែលអ្នកបានសរសេរពេលសម្ដែងនោះ ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 18:36–39 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលធាតុនៃការបង្កើត ការធ្លាក់ និងដង្វាយធួននៅក្នុងការបង្រៀនរបស់អាំម៉ូនដល់ឡាម៉ូណៃ ។ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើការរៀនពីគោលលទ្ធិនៃការបង្កើត ការធ្លាក់ និងដង្វាយធួនបានជួយដល់ឡាម៉ូណៃឲ្យស្គាល់ពីតម្រូវការដើម្បីមានព្រះអង្គសង្គ្រោះដោយរបៀបណា ?
សូមឲ្យសិស្សអាន អាលម៉ា 18:40–43 ស្ងាត់ៗ ដោយរកមើលអ្វីដែលឡាម៉ូណៃបានអធិស្ឋានសុំជាការឆ្លើយតបទៅនឹងការបង្រៀនរបស់អាំម៉ូន ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំការសុំរបស់ឡាម៉ូណៃ ។
-
តើការអធិស្ឋានរបស់ឡាម៉ូណៃបានបង្ហាញអ្វីខ្លះ ថាទ្រង់បានយល់ពីអង្គទ្រង់ និងប្រជាជនរបស់ទ្រង់ ? ( ទ្រង់បានយល់ថា ពួកគេបានមានបាប ហើយត្រូវការការអភ័យទោស ។
-
តើយើងអាចរៀនអ្វីខ្លះពីឡាម៉ូណៃ អំពីអ្វីដែលកើតឡើងនៅពេលយើងយល់ថា យើងត្រូវការព្រះអង្គសង្គ្រោះនោះ ? ( នៅពេលសិស្សឆ្លើយនឹងសំណួរនេះ សូមជួយពួកគេឲ្យស្គាល់គោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងយល់ពីតម្រូវការដើម្បីមានព្រះអង្គសង្គ្រោះ យើងនឹងចង់ប្រែចិត្ត ។អ្នកអាចអញ្ជើញសិស្សឲ្យសរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 18:40–41 ។ សូមបង្ហាញថា ខណៈពេលដែលបទពិសោធន៍ផ្ទាល់ខ្លួនយើងម្នាក់ៗអំពីការប្រែចិត្តអាចខុសគ្នា យើងទាំងអស់គ្នាអាចធ្វើតាមគំរូរបស់ស្ដេចឡាម៉ូណៃនៅពេលយើងទូលសុំនូវសេចក្ដីមេត្តាករុណាពីព្រះដោយស្មោះត្រង់នោះ ។
សូមឲ្យសិស្សសរសេរចម្លើយរបស់ពួកគេទៅនឹងសំណួរខាងក្រោមនេះ ៖
-
តើអ្នកអាចធ្វើអ្វីខ្លះ ដែលនឹងជួយអ្នកឲ្យចងចាំពីតម្រូវការរបស់អ្នកដើម្បីមានព្រះអង្គសង្គ្រោះ ?