បណ្ណាល័យ
មេរៀនទី 83 ៖ អាលម៉ា 19–20


មេរៀនទី 83

អាលម៉ា 19–20

សេចក្តី​ផ្ដើម

ស្ដេច​ឡាម៉ូណៃ​បាន​ទទួល​នូវ​ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត ដែល​នាំទៅរក​ការប្រែចិត្ត​ជឿ​របស់​មហេសី​ទ្រង់ និង​ប្រជាជន​ជាច្រើន​របស់​ទ្រង់ ។ បន្ទាប់មក អាំម៉ូន និង​ស្ដេច​ឡាម៉ូណៃ​បាន​ធ្វើដំណើរ​ទៅ​មិឌដូណៃ​ដើម្បី​ដោះលែង​បងប្អូន​ប្រុស​ដែល​ជាប់គុក​របស់​អាំម៉ូន ។ នៅតាម​ផ្លូវ ពួកគាត់​បាន​ជួប​នឹង​បិតា​របស់​ឡាម៉ូណៃ ជា​ស្ដេច​នៃ​អស់​ទាំង​ដែនដី ។ ព្រះអង្គ​បាន​រំភើប​ដោយ​សម្ដី​របស់​ឡាម៉ូណៃ និង​អាំម៉ូន ដោយ​កម្លាំង​របស់​អាំម៉ូន និង​ដោយ​សេចក្ដីស្រឡាញ់​របស់​អាំម៉ូន​ចំពោះ​ឡាម៉ូណៃ ។ ដួងចិត្ត​របស់​ទ្រង់​ត្រូវបាន​បន្ទន់ ហើយ​ទ្រង់​បាន​ធានា​ដល់​ពួកគេ​ថា បងប្អូនប្រុស​របស់​អាំម៉ូន​នឹង​ត្រូវ​ដោះលែង​ពី​គុក ។ ទ្រង់​បង្ហាញ​ពី​បំណងប្រាថ្នា​ដើម្បី​រៀន​អំពី​ពាក្យ​ដែល​ទ្រង់​បាន​ឮ​ពី​បុត្រា​របស់​ទ្រង់ និង​អាំម៉ូន ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 19

ស្ដេច​ឡាម៉ូណៃ និង​ប្រជាជន​ជាច្រើន​របស់​ទ្រង់​ប្រែចិត្ត ហើយ​បាន​ជ្រមុជទឹក

សូម​សួរ​សិស្ស ៖

  • នៅពេល​ដែល​អ្នក​ទម្លាក់​ថ្ម​ទៅក្នុង​អាងទឹក​មួយ តើ​នឹង​មាន​អ្វីកើតឡើង​លើ​ទឹក​នោះ ?

នៅពេល​សិស្ស​រៀបរាប់​ពី​ឥទ្ធិពល​នៃ​ថ្ម​ដែល​ធ្លាក់​ទៅក្នុង​ទឹក សូម​គូស​តារាង​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ដោយ​រំលង​ពាក្យ​ទាំងឡាយ ។

ថ្ម​នៅក្នុង​ទឹក

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តាខៀន ៖

ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​យើង និង​ការបង្ហាញ​គំរូ​ដ៏​សុចរិត យើង​អាច …

សូម​ឲ្យ​សិស្ស​ចាំ​ប្រយោគ​នេះ​ពេលរៀន​មេរៀន​នេះ ហើយ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​បំពេញ​វា ។

  • តើ​សកម្មភាព​របស់​បុគ្គល​ម្នាក់​អាច​ដូចជា​ថ្ម​ដែល​បាន​ធ្លាក់​ទៅក្នុង​ទឹក​នោះ​ដោយ​របៀបណា ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ដូចជា​រលក​ដែល​កើត​ពី​ការទម្លាក់​ថ្ម​នោះ​ដែរ មនុស្ស​ផ្សេង​ទៀត​អាច​ទទួល​ឥទ្ធិពល​ពី​សកម្មភាព​របស់​យើង ។

សូម​សររសេរ អាំម៉ូន នៅក្នុង​រង្វង់​ទីមួយ​នៅក្នុង​តារាង ។

  • តើ​នរណា​ដែល​អាំម៉ូន​បាន​បង្រៀន​ដំបូង​គេបង្អស់ ? ( ប្រសិន​បើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុង​ការឆ្លើយ​នឹង​សំណួរ​នេះ អ្នក​អាច​ផ្ដល់​យោបល់​ថា ពួកគេ​គួរ​រំឭក​សេចក្ដីសង្ខេប​ជំពូក​នៃ អាលម៉ា 18 ។ សូម​សរសេរ ស្ដេច​ឡាម៉ូណៃ នៅលើ​រង្វង់​ទី​ពីរ​ក្នុង​តារាង ។

សូម​សង្ខេប អាលម៉ា 18:40–43 និង 19:1–5 ដោយ​ការពន្យល់​ថា នៅពេល​ស្ដេច​ឡាម៉ូណៃ​បាន​ស្ដាប់​តាម​អាំម៉ូន ទ្រង់​បាន​ទទួល​ស្គាល់​ពី​អំពើបាប​របស់​ទ្រង់​ផ្ទាល់ និង​ពី​តម្រូវការ​របស់​ទ្រង់​ដើម្បី​មាន​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​បាន​ព្រះកន្សែង​សុំ​ឲ្យ​ព្រះអម្ចាស់​មេត្តាករុណា ហើយ​បន្ទាប់មក​បាន​ដួល​ទៅលើ​ដី ។ ដោយ​ជឿ​ថា ទ្រង់​បាន​ស្លាប់ អ្នកបម្រើ​របស់​ទ្រង់​បាន​យក​ទ្រង់​ឲ្យ​ទៅ​ព្រះមហេសី​ទ្រង់ ហើយ​បាន​ដាក់​ទ្រង់​នៅលើ​ក្រលាបន្ទុំ ។ ពីរ​ថ្ងៃ​ពីរ​យប់​ក្រោយមក អ្នក​បម្រើ​ហៀប​នឹង​យក​ព្រះកាយ​របស់​ទ្រង់​ទៅ​ឯ​ស្ដូប នៅពេល​ម្ចាស់ក្សត្រី​បាន​មាន​បន្ទូល​ថា ទ្រង់​ចង់​និយាយ​ជាមួយ​នឹង​អាំម៉ូន ។ ទ្រង់​គិត​ថា ឡាម៉ូណៃ​មិន​ទាន់​សុគត​នោះ​ទេ ហើយ​ទ្រង់​ចង់​ឲ្យ​អាំម៉ូន​ទៅជួប​នឹង​ព្រះអង្គ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 19:6 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ឃ្លា​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពិពណ៌នា​ពី​បទពិសោធន៍​របស់​ស្ដេច​ឡាម៉ូណៃ​បាន​យ៉ាង​ល្អ​ពិសេស​ជាងគេ ។ សូម​ហៅ​ឲ្យ​សិស្ស​ពីរ​បី​នាក់​អាន​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើសរើស ។ សូម​សួរ​ពួកគេ​ថា ហេតុអ្វី​បានជា​ពួកគេ​បាន​រើស​យក​ឃ្លា​ពិសេស​ទាំងនោះ ។

សូម​សរសេរ ម្ចាស់ក្សត្រី នៅក្នុង​រង្វង់​បន្ទាប់​នៅលើ​តារាង ។ សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 19:7–11 ដើម្បី​ឃើញ​ពី​របៀប​ដែល​បទពិសោធន៍​នេះ​ជះឥទ្ធិពល​ដល់​ម្ចាស់ក្សត្រី ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ម្ចាស់ក្សត្រី​ចេញពី​ខគម្ពីរ​ទាំងនេះ ? ( ចម្លើយ​អាច​រួម​មាន ទ្រង់​ស្រឡាញ់​ព្រះស្វាមី​ទ្រង់ ថា​ទ្រង់​ទុកចិត្ត​អាំម៉ូន ហើយ​ថា​ទ្រង់​បាន​មាន​សេចក្ដីជំនឿ​ដ៏​ខ្លាំង ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 19:12–14 ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​មើល​តាម ដោយ​យកចិត្ត​ទុកដាក់​ជាពិសេស​ដល់​ការបង្ហាញ​ពី​សេចក្ដីជំនឿ​របស់​ស្ដេច​ឡាម៉ូណៃ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​ស្ដេច​ឡាម៉ូណៃ​បាន​រៀន​អំឡុងពេល​ពីរ​ថ្ងៃ​មុន​នេះ ?

  • ស្ដេច​ឡាម៉ូណៃ ម្ចាស់ក្សត្រី និង​អាម៉ូន « ត្រូវបាន​ស្រោច​ដោយ​ព្រះវិញ្ញាណ » និង « ពោរពេញ​ទៅដោយ​សេចក្ដីអំណរ » ។ តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាន​តាមរបៀប​មួយ​ដ៏​មាន​ឥទ្ធិពល ? តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​សេចក្ដីអំណរ​ដ៏​ខ្លាំង ?

សូម​សរសេរ អ្នកបម្រើ​របស់​ស្ដេច​ឡាម៉ូណៃ នៅលើ​រង្វង់​បន្ទាប់​នៅលើ​តារាង ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 19:15–16 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ភស្ដុតាង​ដែល​អ្នកបម្រើ​ទាំងនេះ​បាន​បែរ​ទៅរក​ព្រះ ។

  • តើ​ពាក្យ និង​ឃ្លា​អ្វីខ្លះ​ដែល​បង្ហាញ​ថា អ្នកបម្រើ​បាន​បែរទៅរក​ព្រះ ?

សូម​សរសេរ អ័ប៊ីស នៅលើ​រង្វង់​បន្ទាប់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 19:17 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​របៀប​ដែល​អ័ប៊ីស​ទទួល​ឥទ្ធិពល​ពី​ហេតុការណ៍​ទាំងនេះ ។

  • តើ​អ័ប៊ីស​បាន​ធ្វើ​អ្វី ? តើ​នាង​បាន​សង្ឃឹម​ថា​នឹង​មាន​អ្វី​កើតឡើង​ដោយសារតែ​សកម្មភាព​របស់​នាង​នោះ ?

សូម​គិត​ពី​ឲ្យ​ការឲ្យ​សិស្ស​មាន​ឱកាស​សង្ខេប អាលម៉ា 19:18–28 ។ សូមឲ្យ​ពួកគេ​មាន​ពេល​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​ស្ងាត់ៗ ។ បន្ទាប់មក សូម​ឲ្យ​មាន​អ្នកស្ម័គ្រចិត្ត​ម្នាក់​ដើម្បី​ប្រាប់​ពី​រឿង​នេះ​ជា​សម្ដី​ផ្ទាល់ខ្លួន ។ សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​ជួយ ។ នៅពេល​ចាំបាច់ សូម​ជួយ​ពួកគេ​ឲ្យ​រួមបញ្ចូល​នូវ​ព័ត៌មាន​ខាងក្រោម ៖ ក្រោយពី​បាន​ឮ​ដំណឹងល្អ​ពី​អ័ប៊ីស ប្រជាជន​បាន​ប្រមូលផ្ដុំ​គ្នា​នៅក្នុង​ដំណាក់​របស់​ស្ដេច ។ នៅពេល​ពួកគេ​បាន​ឃើញ​អាំម៉ូន ស្ដេច ម្ចាស់ក្សត្រី និង​អ្នកបម្រើ​បាន​ដួលសន្លប់ មាន​ការទាស់ទែង​គ្នា​ដ៏​ខ្លាំង​មួយ​ក្នុង​ចំណោម​ពួកគេ ។ បុរស​ម្នាក់​បាន​ព្យាយាម​សម្លាប់​អាំម៉ូន ប៉ុន្ដែ​គាត់​បាន​ដួល​ស្លាប់​ពេល​ប៉ុនប៉ង ។ អ្នកខ្លះ​បាន​អះអាង​ថា អាំម៉ូន​គឺជា​វិញ្ញាណ​ដ៏​អស្ចារ្យ ហើយ​អ្នកផ្សេង​បាន​និយាយ​ថា គាត់​គឺជា​បិសាច​មួយ ។ នៅពេល​អ័ប៊ីស​បាន​ឃើញ​ការទាស់ទែង​ទាំងអស់​នេះ​ដែល​កើត​ពី​ការនាំ​ប្រជាជន​របស់​នាង​មក​ផ្ដុំគ្នា នាង​ក្រៀមក្រំ​យ៉ាងខ្លាំង ។

សូម​ឲ្យ​សិស្ស​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​នៅក្នុង​ស្ថានភាព​របស់​អ័ប៊ីស ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 19:29 ឮៗ ។

  • តើ​សកម្មភាព​របស់​អ័ប៊ីស​បាន​បង្ហាញ​ពី​កម្លាំង​នៃ​ទីបន្ទាល់​របស់​នាង​ដោយ​របៀបណា ? តើ​ម្ចាស់ក្សត្រី​បាន​បង្ហាញ​ថា ទ្រង់​បាន​ទទួល​ទីបន្ទាល់​មួយ​ដោយ​របៀបណា ?

សូម​អាន អាលម៉ា 19:30–36 ឮៗ ។ សូម​ឲ្យ​សិស្សអាន​តាម ហើយ​គិត​ពី​ឥទ្ធិពល​នៃ​ទីបន្ទាល់​របស់​អាំម៉ូន និង​គំរូ​ដែល​បាន​មាន​ដល់​អ្នកដទៃ ។

សូម​សរសេរ សាសន៍​លេមិន​ផ្សេង​ទៀត​ជាច្រើន នៅក្នុង​រង្វង់​ចុងក្រោយ​នៅលើ​តារាង ។

សូម​ឲ្យ​សិស្ស​បំពេញ​ប្រយោគ​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​ពីពេល​មុន ។ គោលការណ៍​មួយ​ដែល​ពួកគេ​អាច​បង្ហាញ​គឺ​ថា ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​យើង និង​ការបង្ហាញ​គំរូ​ដ៏​សុចរិត យើង​អាច​ជួយ​អ្នកដទៃ​ឲ្យ​បែរទៅរក​ព្រះអម្ចាស់ ។

  • តើ​នៅពេល​ណា​ដែល​គំរូ ឬ ទីបន្ទាល់​របស់​នរណាម្នាក់​បាន​ជះឥទ្ធិពល​ដល់​អ្នក​សម្រាប់​ការល្អ ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​របៀប​ដែល​ទីបន្ទាល់ និង​គំរូ​របស់​ពួកគេ​អាច​ជះឥទ្ធិពល​ដល់​សមាជិក​គ្រួសារ មិត្តភក្ដិ និង​សហគមន៍​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​មួយ​ទៅនឹង​សំណួរ​ខាងក្រោម​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃនេះ ដែល​អាច​មាន​ឥទ្ធិពល​ល្អ​ដល់​មនុស្ស​នៅ​ជុំវិញ​អ្នក ?

សូម​លើកទឹកចិត្ត​សិស្ស​ដើម្បី​អនុញ្ញាត​ឲ្យ​ទីបន្ទាល់ និង​គំរូ​ដ៏​សុចរិត​របស់​ពួកគេ​មាន​ឥទ្ធិពល​ដល់​អ្នកដទៃ ដូចជា​ថ្ម​មួយ​ធ្វើ​ឲ្យ​មាន​រលក​នៅក្នុង​ត្រពាំង​មួយ ។ សូម​ប្រាប់​សិស្ស​ថា នៅក្នុង​មេរៀន​ក្រោយ ( មេរៀន​ទី 85 ) អ្នក​អាច​សុំ​ឲ្យ​ពួកគេ​រៀបរាប់​ពី​ការខំ​ប្រឹង​របស់​ពួកគេ ។

អាលម៉ា 20

បិតា​របស់​ស្ដេច​ឡាម៉ូណៃ​ចង់​រៀន​អំពី​ដំណឹងល្អ ហើយ​ចាប់ផ្ដើម​ទទួល​បាន​ការផ្លាស់ប្ដូ​នៅក្នុង​ចិត្ត

សូម​ឲ្យ​សិស្ស​គិត​ពី​ពេល​មួយ​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ថា ពួកគេ​រង​នូវ​ការអាក្រក់ ឬ​ការមិន​យុត្តិធម៌ ។

សូម​ពន្យល់​ថា អាំម៉ូន និង​ស្ដេច​ឡាម៉ូណៃ​បាន​ជួប​នឹង​ស្ថានភាព​មួយ​ដែល​ពួកគេ​រងការ​ប្រព្រឹត្ត​ដ៏​អាក្រក់ ។ សូម​បង្ហាញ​ថា យើង​អាច​រៀន​ពី​មេរៀន​ដ៏​សំខាន់​អំពី​ចម្លើយ​របស់​ពួកគេ​ទៅនឹង​របៀប​ដែល​ពួកគេ​ត្រូវ​បាន​គេ​ប្រព្រឹត្ត​ដាក់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ដំណើររឿង​នៅក្នុង អាលម៉ា 20 សូម​សង្ខេប អាលម៉ា 20:1–7 ដូច​ខាងក្រោម ៖ ស្ដេច​ឡាម៉ូណៃ​ចង់​យក​អាំម៉ូន​ទៅជួប​នឹង​បិតា​ទ្រង់ ដែល​ជា​ស្ដេច​នៃ​អស់​ទាំង​ដែនដី ។ ព្រះអម្ចាស​បាន​បង្ហាញ​ដល់​អាម៉ូន​ថា អាំម៉ូន​មិន​គួរ​ទៅ​ទេ ដោយសារ​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​នឹង​ព្យាយាម​សម្លាប់​គាត់ ។ ព្រះអម្ចាស់​ក៏​បាន​បង្ហាញ​ថា បងប្រុស​របស់​អាំម៉ូន​គឺ អើរ៉ុន និង​ដៃគូ​ពី​នាក់​បាន​ជាប់​គុក​នៅក្នុង​ដែនដី​មិឌដូណៃ ។ អាំម៉ូន​ចង់​ដោះលែង​បងប្អូន​ប្រុស​របស់​គាត់ ។ ដោយ​ឮ​ថា អាំម៉ូន​បាន​ដឹង​ពី​ការណ៍​ទាំងនេះ​ដោយ​វិវរណៈ ស្ដេច​ឡាម៉ូណៃ​បាន​ជួយ​ដល់​អាំម៉ូន​ដើម្បី​រំដោះ​បងប្អូនប្រុស​របស់​គាត់ ។

មុនចាប់ផ្ដើម​ថ្នាក់ សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ឬ នៅលើ​ក្រដាស​មួយ​សម្រាប់​សិស្ស​ម្នាក់ៗ ។

1. អាលម៉ា 20:8–13

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នក​នៅក្នុង​តំណែង​របស់​អាំម៉ូន ហើយ​នរណាម្នាក់​បាន​ចោទ​អ្នក​ថា​ជា​មនុស្ស​កុហក និង​ជា​ចោរ​នោះ ?

2. អាលម៉ា 20:14–16

តើ​យើង​អាច​រៀន​មេរៀន​អ្វីខ្លះ​ពី​ការឆ្លើយតប​របស់​ស្ដេច​ឡាម៉ូណៃ​ចំពោះ​បិតា​របស់​ទ្រង់ ?

3. អាលម៉ា 20:17–25

នៅពេល​ដែល​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​បាន​ឃើញ​ថា អាំម៉ូន​អាច​សម្លាប់​ទ្រង់ តើ​ទ្រង់​បាន​ផ្ដល់​អ្វី​ដល់​អាំម៉ូន ? តើ​អាំម៉ូន​បាន​សុំ​អ្វី​វិញ​ទៅ ?

4. អាលម៉ា 20:26–27

តើ​សេចក្ដីស្រឡាញ់​របស់​អាំម៉ូន​ចំពោះ​ស្ដេច​ឡាម៉ូណៃ​បាន​ជះឥទ្ធិពល​ដល់​បិតា​របស់​ទ្រង់​ដោយ​របៀបណា ? តើ​ពាក្យ​របស់​អាំម៉ូន និង​ស្ដេច​ឡាម៉ូណៃ​បាន​ជះឥទ្ធិពល​ដល់​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​តាម​របៀបណា ?

សូម​ឲ្យ​ធ្វើការ​ជា​គូៗ ។ នៅក្នុង​ភាពជាដៃគូ​នេះ សូម​ឲ្យ​ពួកគេ​អាន​ខគម្ពីរ​ដែល​មាន​នៅក្នុង​ជួរ​ទី 1–2 ហើយ​សូម​ពិភាក្សា​ពី​ចម្លើយ​ចំពោះ​សំណួរ​ដែល​មាន​មក​ជាមួយ​នោះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រៀបចំ​ដើម្បី​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។

ក្រោយពី​សិស្ស​បាន​ពិភាក្សា​ពី​ជួរ​ទី 1–2 ជា​ដៃគូ​ហើយ សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ បន្ទាប់មក សូម​សួរ ៖

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​ចែកចាយ​ចម្លើយ​ជាច្រើន ប៉ុន្ដែ​សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​គោលការណ៍​ខាងក្រោម ៖ យើង​អាច​ថ្លែងទីបន្ទាល់​របស់​យើង​ដោយ​ពាក្យ និង​គំរូ ទោះបីជា​នៅពេល​អ្នកផ្សេង​ព្យាយាម​បញ្ចុះបញ្ចូល​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ខុសឆ្គងក៏​ដោយ ។អ្នក​អាច​ផ្ដល់​យោបល់​ថា ពួកគេ​គួរ​សរសេរ​គោលការណ៍​នេះ​ក្បែរ អាលម៉ា 20:15 ។

សូម​ឲ្យ​ដៃគូ​ទាំងឡាយ​សិក្សា​ខគម្ពីរ​ដែល​មាន​នៅក្នុង​ជួរ​ទី 3–4 ហើយ​ពិភាក្សា​ពី​សំណួរ​ដែល​អម​មក​នោះ ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( ទោះបីជា​សិស្ស​អាច​ចែកចាយ​ពី​គោលការណ៍​ជាច្រើន​ក្ដី សូម​ប្រាកដ​ថា​គោលការណ៍​ខាងក្រោម​ត្រូវបាន​បញ្ជាក់​ច្បាស់ ៖ នៅពេល​យើង​បង្ហាញសេចក្ដីស្រឡាញ់ និង​បង្រៀន​ពី​សេចក្ដីពិត យើង​អាច​ជួយ​អ្នកដទៃ​ឲ្យ​បន្ទន់​ដួងចិត្ត​របស់​ពួកគេ ហើយ​ទទួល​យក​ដំណឹងល្អ ។អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​គោលការណ៍​នៅ​ក្បែរ អាលម៉ា 20:26–27 ។

សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន ដែល​បង្ហាញ​ពី​សេចក្ដីពិត​មួយ​នៃ​គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង អាលម៉ា 20 ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​មួយ​របស់​អ្នក​ដែរ ។

សូម​បញ្ចប់​ដោយ​ការលើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​ទាំងពីរ​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។