បណ្ណាល័យ
មេរៀនទី 86 ៖ អាលម៉ា 25–26


មេរៀនទី 86

អាលម៉ា 25–26

សេចក្តី​ផ្ដើម

ក្រោយពី​បំផ្លាញ​នៃ​ទីក្រុង​អាម៉ូណៃហា​ ហើយសាសន៍​លេមិន​បាន​ធ្វើសង្គ្រាម​ជាច្រើន​ទៀត​ជាមួយ​នឹង​សាសន៍​នីហ្វៃ ហើយ​បាន​បង្ក្រាប​ទៅវិញ ។ ដោយ​រងទុក្ខ​នឹង​ការបាត់បង់​ដ៏​ខ្លាំង ពួកសាសន៍​លេមិន​ជាច្រើន​បាន​ដាក់ចុះ​អាវុធ​របស់​ពួកគេ​ចុះ​ពី​សង្គ្រាម បាន​ប្រែចិត្ត ហើយ​បាន​ចូលរួម​នឹង​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ។ នៅពេល​ពួកបុត្រា​នៃ​ស្ដេច​ម៉ូសាយ និង​ដៃគូ​របស់​គេ​បាន​បញ្ចប់​បេសកកម្ម 14ឆ្នាំ​របស់​ពួកទ្រង់​ក្នុង​ចំណោម​សាសន៍​លេមិន អាំម៉ូន​បាន​សរសើរ​ដល់​ព្រះអម្ចាស់ ហើយ​បាន​បង្ហាញ​អំណរដឹងគុណ​សម្រាប់​ពរជ័យ​នៃ​ការក្លាយជា​គ្រឿងឧបករណ៍​ក្នុង​ព្រះហស្ដ​របស់​ព្រះ ដើម្បី​នាំ​ដំណឹងល្អ​ទៅដល់​សាសន៍​លេមិន ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 25:1–12

ការព្យាករណ៍​របស់​អ័ប៊ីណាដៃ និង​អាលម៉ា​ត្រូវបាន​បំពេញ

មុនចាប់ផ្ដើម​ថ្នាក់ សូម​ចម្លង​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ការព្យាករណ៍

ការបំពេញ​នៃ​ការព្យាករណ៍

អាលម៉ា 9:12 ។ តើ​អាលម៉ា​បាន​ព្យាករណ៍​ដល់​ប្រជាជន​អាំម៉ូណៃហា​អ្វីខ្លះ ?

អាលម៉ា 25:1–2 ( សូមមើល​ផងដែរអាលម៉ា 16:2–3, 9–11 )

ម៉ូសាយ 17:14–19 ។ តើ​អ័ប៊ីណាដៃ​បាន​ព្យាករណ៍​ថា​នឹង​មាន​អ្វីកើតឡើង​ដល់​កូនចៅ​របស់​ស្ដេច​ណូអេ និង​ពួកសង្ឃ​របស់​ទ្រង់ ?

អាលម៉ា 25:4–9

សូមសរសេរ​ពាក្យ ទុកចិត្ត នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ប្រាប់​ឈ្មោះ​មនុស្ស​ខ្លះ​ដែល​យើង​ទុកចិត្ត​ជាញឹកញាប់ ។ ( ចម្លើយ​អាច​មាន ព្រះអម្ចាស់ ព្យាការី ឪពុកម្ដាយ គ្រូបង្រៀន និង​អ្នកបង្វឹក ។ សូម​សួរ​សិស្ស ៖

  • ហេតុអ្វី​បានជា​វា​ងាយស្រួល​ដើម្បី​ទុកចិត្ត​បុគ្គល​ខ្លះ​ជាជាង​អ្នកដទៃ ?

  • ក្នុង​ចំណោម​ប្រជាជន​នៅលើ​ផែនដី​សព្វថ្ងៃនេះ តើ​នរណា​ដែល​អ្នកងាយ​ទុកចិត្ត​បំផុត​នោះ ?

សូម​ប្រាប់​សិស្ស​ថា អាលម៉ា 25 រួមមាន​ភស្ដុតាង​ថា ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដល់​ព្យាការី​នឹង​តែងតែ​ត្រូវបាន​បំពេញ ។ សូម​ពន្យល់​ថា សិស្ស​នឹង​ប្រើ​តារាង​នៅលើ​ក្ដារខៀន​ដើម្បី​សិក្សា​ពី​ការព្យាករណ៍​ពីរ​ដោយ​ព្យាការី​ពី​ព្រះគម្ពីរ​មរមន និង​ការបំពេញ​នៃ​ការព្យាករណ៍​ទាំងនោះ ។ សូម​ឲ្យ​សិស្ស​ចម្លង​តារាង​ចូលក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ នៅក្នុង​តារាង​ទីមួយ សូម​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​ទៅនឹង​សំណួរ ដោយ​ប្រើ​សេចក្ដីយោង​នៃ​ព្រះគម្ពីរ​ដែល​ផ្ដល់​ឲ្យ ។ នៅក្នុង​តារាង​ទីពីរ សូម​ឲ្យ​ពួកគេ​សរសេរ​អំពី​ការបំពេញ​នៃ​ការព្យករណ៍ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 25:11–12 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​មរមន​បាន​និយាយ​ថា​នឹង​កើតឡើង​តាម​ពាក្យ​របស់​អ័ប៊ីណាដៃ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គូស​ចំណាំ​ឃ្លា « ពាក្យ​ទាំងនេះ​ត្រូវបាន​បញ្ជាក់ » នៅក្នុង ខ​ទី 12 ។

  • តើ​ឃ្លា « ពាក្យ​ទាំងនេះ​ត្រូវបាន​បញ្ជាក់ » មាន​ន័យ​យ៉ាង​ដូចម្ដេច ?

អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​សរសេរ គ . និង ស . 1:38 នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នៅក្បែរ អាលម៉ា 25:12 ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា 1:38 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ឃ្លា​មួយ​ដែល​ស្រដៀងទៅនឹង​ឃ្លា « ពាក្យ​ទាំងនេះ​ត្រូវបាន​បញ្ជាក់ » ។ ( « ពាក្យ​ទាំងអស់​នឹង​បាន​សម្រេច » ) ។

  • តើ​យើង​រៀន​អ្វីខ្លះ​ពី អាលម៉ា 25:1–12អំពី​ការព្យាករណ៍ និង​សេចក្ដីសន្យា​ទាំងឡាយ​ដែល​ធ្វើ​ដោយ​ព្យាការី​នោះ ? ( សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នេះ​នៅលើក្ដារខៀន ៖ ពាក្យ​ដ៏​បំផុស​របស់​ព្យាការី​ទាំងឡាយ​នឹង​ត្រូវបាន​សម្រេច ។

សូម​បង្ហាញ​ថា គំរូ​នៅក្នុង​តារាងទាំងនេះ​បង្ហាញ​ថា ការព្រមាន​របស់​ព្យាការី​ដល់​ពួកមិន​សុចរិត​នឹង​តែងតែ​បាន​សម្រេច​ជានិច្ច ។ ព្យាការី​ក៏​ចែកចាយ​សេចក្ដីសន្យា​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​បែរទៅរក​ព្រះអម្ចាស់​ដែរ ។ សេចក្ដី​សន្យា​ទាំងនេះ​ក៏​នឹង​បាន​សម្រេច​ដែរ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​ការអនុវត្ត​នៃ​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​គណៈប្រធាន​ទីមួយ​ពី ដើម្បី​កម្លាំង​នៃ​យុវជន ។សូម​ឲ្យ​សិស្ស​ស្ដាប់​រក​នូវ​សេចក្ដីសន្យាទាំងឡាយ​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​រក្សា​បទដ្ឋាន​នៅក្នុង​កូន​សៀវភៅ​នេះ ។

« បទដ្ឋាន​នៅ​ក្នុង​កូន​សៀវភៅ​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​ជ្រើសរើស​ដ៏​សំខាន់ៗ​ទាំងឡាយដែល​អ្នក​កំពុងតែ​ធ្វើ​នា​ពេល​ឥឡូវនេះ ហើយ​នឹង​ធ្វើ​នា​ពេល​អនាគត ។ យើង​សូម​សន្យា​ថា នៅពេល​ដែល​អ្នក​គោរព​តាម​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ និង​បទដ្ឋាន​ទាំងនេះ នោះ​អ្នក​នឹង​ត្រូវ​បាន​ប្រទាន​ពរជ័យ​ដោយ​មាន​ភាព​ជា​ដៃគូ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ សេចក្តី​ជំនឿ​របស់​អ្នក​នឹង​លូតលាស់​កាន់តែ​ខ្លាំង ហើយ​អ្នក​នឹង​រីករាយ​ជាមួយ​នឹង​សុភមង្គល​កាន់​តែ​ខ្លាំង » ( ដើម្បី​កម្លាំង​នៃ​យុវជន  [ កូនសៀវភៅ ឆ្នាំ 2011 ], ⅱ) ។

  • តើ​គណៈប្រធាន​ទីមួយ​បាន​សន្យា​អ្វីខ្លះ ?

  • តើអ្នក​បាន​ឃើញ​ការសន្យា​ទាំងនេះ​បាន​បំពេញនៅពេលណា ?

អាលម៉ា 25:13–17

ពួកសាសន៍​លេមិន​ជាច្រើន​ប្រែចិត្ត ហើយ​ចូលរួម​នឹង​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 25:13–14 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់មើល​តាម ដោយ​រកមើល​អ្វី​ដែល​ពួកសាសន៍​លេមិន​ជាច្រើន​បាន​ធ្វើ ក្រោយពី​ពួកគេ​បានដឹង​ថា ពួកគេ​មិន​អាច​បង្ក្រាប​សាសន៍​នីហ្វៃ​បាន ។

  • តើ​អ្វីដែល​ធ្វើឲ្យ​អ្នក​រំភើប​អំពី​សកម្មភាព​របស់​សាសន៍​លេមិន ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 25:17ដោយ​ស្ងាត់ៗ ដោយរកមើល​អារម្មណ៍​របស់​ពួកបុត្រា​របស់​ម៉ូសាយ​អំពី​ជោគជ័យ​ដែល​ពួកទ្រង់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​លេមិន ។

  • តើ​ជោគជ័យ​របស់​ពួកបុត្រា​របស់​ម៉ូសាយ ជា​គំរូ​នៃ​ពាក្យ​របស់​ព្រះអម្ចាស់​ថា​បាន​សម្រេច​ដោយ​របៀបណា ? ( ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុង​ការឆ្លើយនឹង​សំណួរ​នេះ សូម​ឲ្យ​ពួកគេ​បើក​ទៅ ម៉ូសាយ 28:5–7 និង អាលម៉ា 17:11 ។

អាលម៉ា 26

អាំម៉ូន​រីករាយ​នឹង​សេចក្ដីមេត្តាករុណា​របស់​ព្រះអម្ចាស់​ដល់​គាត់ និង​បងប្អូនប្រុស​របស់​គាត់ និង​ដល់​សាសន៍​លេមិន

សូម​បង្ហាញ​ឧបករណ៍​ខ្លះៗ ( ដូចជា ញញួរ ទុលវីស ក ប៊ិច ឬ​ខ្មៅដៃ ជក់​គំនូរ កន្ដ្រៃ​មួយ​គូ កុំព្យូទ័រ និង​ឧបករណ៍​តន្ដ្រី​មួយ ) ។ សូម​ពន្យល់​ថា ពាក្យ​ផ្សេង​ទៀត​សម្រាប់​ពាក្យ របស់ គឺ​ឧបករណ៍ ។

  • តើ​អ្វីខ្លះ​ដែល​សិប្បករ ឬ​វិចិត្រករ​ដ៏​ជំនាញ​អាច​ធ្វើ ជាមួយ​នឹង​ឧបករណ៍​ត្រឹមត្រូវ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដល់​អ្នកខ្លះ​ដែល​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​ផ្លស់ប្ដូរវេន​គ្នា​អាន​ឮ​ពី អាលម៉ា 26:1–5, 12 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​អាំម៉ូន និង​អ្នកផ្សព្វផ្សាយ​សាសនា​របស់​គាត់​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ ។

  • តើ​ព្រះអម្ចាស់​បាន​សម្រេច​អ្វីខ្លះ តាមរយៈ​អាំម៉ូន អ្នកផ្សព្វផ្សាយ​សាសនា​របស់​គាត់ ?

  • តើ​អ្នក​នឹង​ថា អាលម៉ា 26:12 ឡើងវិញ​ដោយ​របៀបណា ? តើ​ប្រសាសន៍​របស់​អាំម៉ូន​នៅក្នុង​ខ​នេះ​ទាក់ទង​នឹង​ការក្លាយជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 26:11, 13, 16 ដោយ​ស្ងាត់ៗ ដោយរកមើល​ពេលវេលា​ទាំងអស់​ដែល​ពាក្យ សេចក្ដីអំណរ និង អររីករាយ លេចឡើង ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​ពាក្យ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 26:13–16 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​ដែល​អាំម៉ូន​បាន​ផ្ដល់​សម្រាប់​ការអររីករាយ​របស់​គាត់ ។

  • ហេតុអ្វី​បានជា​អាំម៉ូន​បាន​អររីករាយ ?

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​និយាយ​ពី​គោលការណ៍​ខុសគ្នា​ជាច្រើន ។ គោលការណ៍​ខាងក្រោម​អាច​ធ្វើជា​សេចក្ដីសង្ខេប​មួយ​នៃ​ចម្លើយ​របស់​ពួកគេ ៖ យើង​អររីករាយ ដោយសារ​យើង​បម្រើ​ដល់​ព្រះអម្ចាស់ និង​កូនចៅ​របស់​ទ្រង់​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ។អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​យើង​អររីករាយ នៅពេល​យើង​នៅក្នុង​ការបម្រើ​ដល់​ព្រះអម្ចាស់ ?

សូម​សរសេរ​សេចក្ដី​យោង​ព្រះគម្ពីរ​ខាងក្រោម និង​សំណួរ​នៅលើ​ក្ដារខៀន ។ (សូម​គិត​ពី​ការសរសេរ​វាមុនពេល​ចាប់ផ្ដើម​ថ្នាក់ ។ សូម​បែងចែកសិស្ស​ជា​គូៗ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ជ្រើសរើស និង​អាន​វគ្គ​មួយ ហើយ​ពិភាក្សា​ពី​ចម្លើយ​ទៅនឹង​សំណួរ​ដែល​មាន ។

អាលម៉ា 26:17–20 ។ តើ​អាំម៉ូន និង​បងប្អូនប្រុស​របស់​គាត់​ជា​មនុស្ស​ប្រភេទ​ណា មុនពេល​ពួកគេ​បាន​ប្រែចិត្ត​ជឿ​នោះ ?

អាលម៉ា26:23–25 ។ យោងតាម​អ្វី​ដែល​សាសន៍​នីហ្វៃ​បាន​ប្រាប់​ដល់​អាំម៉ូន និង​បងប្អូនប្រុស​របស់​គាត់ តើ​ពួកសាសន៍​លេមិន​ដូចជា​អ្វី​មុនពេល​ពួកគេ​បាន​ប្រែចិត្ត​ជឿ​នោះ ?

សូម​ផ្ដល់​ពេល​សម្រាប់​សិស្ស​ពីរ​បី​នាក់​ពន្យល់​ពី​ចម្លើយ​របស់​ពួកគេ​ទៅនឹង​សំណួរ​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 26:23–29ដោយ​ស្ងាត់ៗ ដោយ​រកមើល​ឧបសគ្គ​ដែល​អាំម៉ូន និង​បងប្អូនប្រុស​របស់​គាត់ បានជួប​នៅក្នុង​ការបម្រើ​ដល់​ព្រះអម្ចាស់ និង​សាសន៍​លេមិន ។

  • តើ​ឧបសគ្គ​មួយ​ណា​ដែល​អ្នក​គិត​ថា ពួកអ្នកផ្សព្វផ្សាយ​សាសនា​អាច​ជួប​នាពេល​សព្វថ្ងៃនេះ ?

  • យោងតាម អាលម៉ា 26:27, 30 តើ​អ្វីដែល​បាន​ជម្រុញ​ដល់​អាំម៉ូន និង​ពួកអ្នកផ្សព្វផ្សាយ​សាសនា​របស់​គាត់​ឲ្យ​បន្ដ​បម្រើ ? ( ការលួងលោម និង​សេចក្ដីសន្យា​ពី​ព្រះអម្ចាស់ និង​បំណងប្រាថ្នា​ដើម្បី​ក្លាយជា « មាគ៌ា​ក្នុង​ការសង្គ្រោះ​ព្រលឹង​ខ្លះ » ) ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 26:31–34ដោយ​ស្ងាត់ៗ ដោយរកមើល​លទ្ធផល​ខ្លះ​នៃ​ការបម្រើ​របស់​ពួកបុត្រា​របស់​ម៉ូសាយ ។ នៅពេល​ពួកគេ​បាន​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 26:35–37 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​គិត​ពី​មូលហេតុ​ដែល​ពួកគេ​ត្រូវ​អររីករាយ​នៅក្នុង​សេចក្ដីល្អ​របស់​ព្រះ ។

  • តើ​សារលិខិត​អ្វីដែល​អ្នក​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

សូមបង្ហាញ​ថា សារលិខិត​មួយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​គឺ​ថា ព្រះអម្ចាស់​មាន​មេត្តាករុណា​ដល់​មនុស្ស​ទាំងអស់​ដែល​ប្រែចិត្ត ហើយ​ជឿ​ដល់​ព្រះនាម​របស់​ទ្រង់ ។ដើម្បី​ជួយ​សិស្ស​ឲ្យ​ដឹង​ពី​សេចក្ដីពិត និង​ពីសារៈសំខាន់​នៃ​គោលការណ៍​នេះ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« សំបុត្រ​មក​ពី​អ្នកដែល​បាន​ធ្វើ​ខុស​ដ៏​ខ្លាំង ។ ពួកគេ​សួរ​ថា ‹ តើ​ខ្ញុំ​អាច ត្រូវ បាន​អភ័យទោស​ឲ្យ​ទេ ?

« ចម្លើយ​គឺ បាន !

« ដំណឹង​ល្អ​បង្រៀន​យើង​ថា ការ​បាន​ធូរស្រាល​ពី​ទារុណកម្ម និង​កំហុស អាច​ទទួល​បាន​តាម​ការ​ប្រែចិត្ត ។ ការសង្គ្រោះ​សម្រាប់​អ្នកទាំងនោះ​ដែល​គេចពី​ការមានគ្រោះធ្ងន់ ក្រោយពី​ដឹង​ភាពពេញលេញ វា​គ្មាន​ទម្លាប់ គ្មាន​ការញៀន គ្មាន​ការបះបោរ គ្មាន​ការរំលង គ្មាន​កំហុស​ដែល​ជាគំរូ​ពី​ការសន្យា​នៃ​ការអភ័យទោស​ដ៏​ពេញលេញ​នោះ​ទេ » ( « The Brilliant Morning of Forgiveness » Ensign,ខែ វិច្ឆិកា ឆ្នាំ 1995, ទំព័រ 19 ) ។

សូម​ថ្លែងទីបន្ទាល់​អំពី​អំណាច​នៃ​ដង្វាយធួន​ដែល​ផ្ដល់​ការអភ័យទោស​ដល់​អំពើបាប ធំ​ឬ​តូច ដល់​អ្នកទាំងឡាយ​ដែល​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត ។ សូម​ថ្លែង​ទីបន្ទាល់​ផងដែរ​អំពី​សេចក្ដីអំណរ​ដែល​មកក្នុងជីវិត​របស់​យើង នៅពេល​យើង​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ។