បណ្ណាល័យ
មេរៀនទី 88 ៖ អាលម៉ា 30


មេរៀនទី 88

អាលម៉ា 30

សេចក្តី​ផ្ដើម

ក្រោយពី​សង្គ្រាម​ដ៏​ធំ​មួយ​រវាង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន សេចក្ដីសុខសាន្ដ​បាន​កើតមាន​នៅក្នុង​ដែនដី ។ ប្រហែល​ជា​ពីរ​ឆ្នាំ​ក្រោយមក បុរស​ម្នាក់​ឈ្មោះ កូរីហូរ​បាន​ចាប់ផ្ដើម​បង្រៀន​ថា គ្មាន​ព្រះ​ទេ ថា​នឹង​គ្មាន​ព្រះគ្រីស្ទ​ឡើយ ហើយ​ថា​គ្មាន​អំពើបាប​នោះទេ ។ គាត់​ស្អប់​អ្នកដឹកនាំ​នៃ​សាសនាចក្រ ដោយ​ប្រកាស​ថា​ពួកគេ​បាន​កំពុង​បង្រៀន​ពី​សណ្ដាប់​ដ៏​ឆ្កួតលីលា ។ ការបង្រៀន​ដ៏​ខុសឆ្គង​របស់​គាត់​បាន​ដឹកនាំ​មនុស្ស​ជាច្រើន​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ កូរីហូរ​ត្រូវបាន​នាំ​ទៅជួប​នឹង​អាលម៉ា ដែល​បាន​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បង្រៀន​ថា​អ្វីៗ​ទាំងអស់​ថ្លែងទីបន្ទាល់​អំពី​ព្រះបង្កបង្កើត​ដ៏​អស្ចារ្យ ។ នៅទីបញ្ចប់ កូរីហូរ​មិន​អាច​និយាយ​រួច​ដោយសារ​អំណាច​នៃ​ពញរះ ហើយ​បាន​ដឹង​ពី​សេចក្ដីពិត ។ ទោះជាយ៉ាងណាក្ដី នៅពេល​គាត់​បាន​ស្នើសុំ​ឲ្យ​គាត់​និយាយ​រួច​វិញ អាលម៉ា​បាន​បដិសេធ ដោយ​និយាយ​ថា គាត់​នឹង​បង្រៀន​គោលលទ្ធិ​ខុស​ម្ដង​ទៀត ប្រសិនបើ​គាត់​អាច​និយាយ​រួច​នោះ ។ កូរីហូរ​បាន​សុំទាន​អាហារ​ពេញ​មួយ​ជីវិត​របស់​គាត់ រហូត​ដល់​គាត់​ត្រូវបាន​ក្រុម​អ្នកបែកចេញពី​សាសន៍​នីហ្វៃ ដែល​ហៅ​ថា​សាសន៍​សូរ៉ាំ បាន​វាយ​គាត់​ស្លាប់ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 30:1–18

កូរីហូរ ជា​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះគ្រីស្ទ ចំអក​ដល់​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ

មុន​ចាប់ផ្ដើម​បង្រៀន សូម​ចោះ​រន្ធ​តូច​មួយ​នៃ​បាត​កំប៉ុង​សូដា ហើយ​ឲ្យ​វា​ហៀវចេញ​ចោលចុះ ។ សូម​បង្ហាញ​កំប៉ុង​ដល់​សិស្ស​ក្នុង​ថ្នាក់ ដោយ​មិន​ប្រាប់​ថា​វា​ទទេ​នោះ​ទេ ។ សូម​សួរ​ថា តើ​នរណា​ចង់​បាន​វា ហើយ​តើ​ពួកគេ​នឹង​ហ៊ាន​ចំណាយប៉ុន្មាន​សម្រាប់​វា ។ សូម​ឲ្យ​សិស្ស​ម្នាក់​ឈាន​មក​ខាង​មុខ ពិនិត្យ​មើល​កំប៉ុង ហើយ​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​មាន​នៅ​ខាងក្នុង ។ ( ជំនួស​ឲ្យ​កំប៉ុង​សូដា អ្នក​ក៏អាច​ប្រើ​ប្រអប់​ទទេ​មួយ កាតាប​មួយ ឬ​ប្រអប់​កាដូ​ទទេ​មួយ​ដែល​ជាធម្មតា​វា​មាន​អ្វី​ដែល​សិស្ស​នឹង​ចូលចិត្ត ។

  • តើ​ការបង្រៀន​ខុសឆ្គង​ដូចជា​កំប៉ុង​សូដា​នេះ​ដោយ​របៀបណា ? ( ជាញឹកញាប់ វា​ទាក់ទាញ​ពី​ខាងក្រៅ ប៉ុន្ដែ​ខាងក្នុង​វា​ទទេ​ស្អាត ។

សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ថ្ងៃនេះ សិស្ស​នឹង​រៀន​អំពី​បុរស​ម្នាក់​ឈ្មោះ​កូរីហូរ ។ នៅពេល​សិស្ស​សិក្សា អាលម៉ា 30 សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គិត​ពី​របៀប​ដែល​ការបង្រៀន​របស់​កូរីហូរ​បាន​ធ្វើ​ឲ្យ​គាត់ និង​អ្នកដទៃ​ទទេ​ស្អាត​ខាង​វិញ្ញាណ ។

សូម​ប្រាប់​សិស្ស​ថា ក្រោយពី​សង្គ្រាម​នឹង​សាសន៍​លេមិន​ហើយ ប្រជាជន​អាំម៉ូន ( ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ) និង​ពួកសាសន៍​នីហ្វៃ​បាន​មាន​សេចក្ដីសុខសាន្ដ​មួយ​រយៈ ។ បន្ទាប់មក កូរីហូរ​បាន​រំខាន​ដល់​សេចក្ដីសុខសាន្ដ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 30:6, 12 ដោយ​រកមើល​ពាក្យ​មួយ​ដែល​រៀបរាប់​ពី​បុរស​នេះ ។ ( ពាក្យ​នោះ​គឺ អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ ។សូម​ពន្យល់​ថា និយមន័យ​មួយ​នៃ​ពាក្យ​នេះ​គឺ « នរណាម្នាក់ ឬ អ្វី​មួយ​ដែល​បន្លំ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​នៃ​ដំណឹងល្អ​ដ៏​ពិត ហើយ​ដែល​ប្រឆាំង​នឹង​ព្រះគ្រីស្ទ​ដោយ​បើក​ចំហរ ឬ ដោយ​សម្ងាត់ » [Guide to the Scriptures, “Antichrist,” scriptures.lds.org] ។

សូម​រៀបចំ​លំហាត់​ខាងក្រោម​ជា​ក្រដាស ឬ សរសេរ​នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​ថ្នាក់ ។ ប្រសិនបើ​អ្នក​សរសេរ​វា​នៅលើ​ក្ដារខៀន សូម​ឲ្យ​សិស្ស​ចម្លង​វា​ទៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ វា​នឹង​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​របៀប​ដែល​សាតាំង និង​អ្នកទាំងឡាយ​ដែល​បម្រើ​វា ប្រើ​គោលលទ្ធិ​ខុសឆ្គង​ដើម្បី​ទាក់ទាញ​យើង​ឲ្យ​ធ្វើ​អំពើបាប ។

ការបង្រៀន​ខុសឆ្គង​របស់​កូរីហូរ ជា​ជន​ទទឹង​នឹង​ព្រះគ្រីស្ទ

ការបង្រៀន​ខុសឆ្គង

សារលិខិត

1. អាលម៉ា 30:13–14

. អ្នក​មិន​អាច​ដឹង​ពី​អ្វីមួយ​ថា​ពិត រហូត​ដល់​អ្នក​ឃើញវា ។ ហេតុដូច្នេះហើយ អ្នក​មិន​អាច​ដឹង​ថា នឹង​មាន​ព្រះគ្រីស្ទ​នោះ​ទេ ។

2. អាលម៉ា 30:15

. គ្មាន​រឿង​បែប​នោះ​ជា​អំពើ​បាប​នោះ​ទេ ។ គ្មាន​បទដ្ឋាន​ជា​សកល​ណា​ថា​អ្វី​ជា​ការត្រូវ ឬ​ខុស​នោះ​ទេ ។

3. អាលម៉ា 30:16

. ប្រជាជន​រីកចម្រើន​ដោយ​ការខិតខំ​ផ្ទាល់​របស់​ពួកគេ​តែឯង ។ គ្មាន​រឿង​បែប​នោះ​ថា​ជា​ដង្វាយធួន​នោះ​ទេ ។

4. អាលម៉ា 30:17 ( ការចាប់ផ្ដើម​ដោយ « មនុស្ស​គ្រប់​រូប​បាន​ចម្រើន​ឡើង … » )

. វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ដឹង​អំពី​អ្វីៗ​ដែល​នឹង​កើតឡើង​នៅក្នុង​អនាគត​កាល​នោះ ដូច្នេះ​អ្នក​មិន​គួរ​ជឿ​លើ​ព្រះគ្រីស្ទ ឬ​ធ្វើតាម​ពាក្យ​នៃ​មនុស្ស​ដែល​និយាយ​ថា ពួកគេ​ជា​ព្យាការី​នោះ​ទេ ។

5. អាលម៉ា 30:17 ( ចាប់ផ្ដើម​ដោយ « អ្វីៗ​ក៏​ដោយ​ដែល​មនុស្ស​បាន​ប្រព្រឹត្តិ … » )

. ការអភ័យទោស​នៃ​អំពើបាប​គឺជា​គំនិត​ដ៏​ឆ្កួតលីលា​មួយ ដែល​ចេញមក​ពី​សណ្ដាប់​ដ៏​ខុសឆ្កង ។

6. អាលម៉ា 30:18

. គ្មាន​ជីវិត​ក្រោយពី​ការស្លាប់​នោះ​ទេ ដូច្នេះ​យើង​មិន​ត្រូវ​បារម្ភ​ពី​ការកាត់សេចក្ដី​ក្រោយពី​ជីវិត​នេះ​ឡើយ ។

សូម​បែងចែក​សិស្ស​ជា​ដៃគូ ។ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា 30:12–18 រួមគ្នា ។ សូម​ណែនាំ​ពួកគេ​ឲ្យ​ផ្គូផ្គង​ការបង្រៀន​ខុស​របស់​កូរីហូរ ដែល​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​លំហាត់​ទៅនឹង​សារលិខិត​នៃ​ការបង្រៀន​ទាំងនោះ​ដែល​នៅ​ខាង​ស្ដាំ ។ ( ចម្លើយ ៖ 1–ឃ, 2–ក, 3–ង, 4–គ, 5–ខ, 6–ច ។

ដើម្បី​ជួយ​សិស្សឲ្យ​វិភាគ​ការបង្រៀន​របស់​កូរីហូរ និង​អនុវត្ត​អ្វី​ដែល​ពួកគេ​រៀន សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ការបង្រៀន​អ្វីខ្លះ​ដែល​អ្នក​បាន​ប្រឆាំង ដូចជា​ការបង្រៀន​របស់​កូរីហូរ​នេះ ?

  • យោងតាម អាលម៉ា 30:18តើ​ការបង្រៀន​របស់​កូរីហូរ​អ្វីខ្លះ​ដែល​ដឹកនាំ​ប្រជាជន​ឲ្យ​ធ្វើ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ការបង្រៀន​ទាំងនេះ​ដឹកនាំ​ប្រជាជន​ឲ្យ​ចុះចាញ់​នឹង​ការល្បួង ?

  • តើ​យើង​អាច​រៀន​អ្វី​បាន​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ អំពី​គ្រោះថ្នាក់​នៃ​គោលលទ្ធិ​ដ៏​ខុសឆ្គង​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​ដឹង​ពី​គោលការណ៍​ខាងក្រោម ៖ សាតាំង​ប្រើ​គោលលទ្ធិ​ខុសឆ្គង​ដើម្បី​ទាក់ទាញ​យើង​ឲ្យ​ធ្វើ​អំពើបាប ។

សូមឲ្យ​សិស្ស​ស្រមៃ​ថា​ខ្លួនគេ​នៅក្នុង​ស្ថានភាព​ដូចខាងក្រោម ៖

មិត្តភក្ដិ​ម្នាក់​អញ្ជើញ​អ្នក​ឲ្យ​លេង​ល្បែង​វីដេអូ ។ នៅពេល​អ្នក​មកដល់​ផ្ទះ​មិត្ត​របស់​អ្នក អ្នក​ដឹង​ថា ល្បែង​នោះ​គឺ​ហិង្សា ហើយ​ថា​វា​មាន​លក្ខណៈ​នៃ​ការស្លៀកពាក់​មិន​សមរម្យ ។ នៅពេល​អ្នក​ស្ទាក់ស្ទើរ​នឹង​លេង​ល្បែង​នោះ មិត្ត​របស់​អ្នក​សុំ​អ្នក​ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​មិន​ចង់​លេង ។

  • តើ​អ្នក​នឹង​និយាយ​ថា​ដូចម្ដេច ? ( សិស្ស​អាច​ពន្យល់​ថា ល្បែង​នោះ​រំលង​បទដ្ឋាន​នៃ​សេចក្ដីជំនឿ​របស់​ពួកគេ ។

  • ប្រសិនបើ​មិត្ត​របស់​អ្នក​ចាប់ផ្ដើម​រិះគន់​សេចក្ដីជំនឿ​របស់​អ្នក ដោយ​និយាយ​ថា វា​កម្រិត​សេរីភាព​របស់​អ្នក តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាងណា ?

អាលម៉ា 30:19–60

កូរីហូរ​ទាមទារ​ទីសម្គាល់​មួយ​ពី​អាលម៉ា ហើយ​បាន​គរ​ដោយ​អំណាច​នៃ​ព្រះ

សូម​សង្ខេប អាលម៉ា 30:19–30 ដោយ​ការពន្យល់​ថា កូរីហូរ​បានបង្រៀន​គោលលទ្ធិ​ខុសឆ្គង​នៅក្នុង​ទីក្រុង​នៃ​សាសន៍​នីហ្វៃ​បី​ខុសគ្នា ។ នៅទីបញ្ចប់ គាត់​ត្រូវបាន​នាំ​ទៅជួប​នឹង​មេចៅក្រម​នៃដែនដី និង​នៅមុខ​អាលម៉ា ដែល​ជា​អ្នកដឹកនាំ​នៃ​សាសនចក្រ ។ អ្នក​អាច​បង្ហាញ​ថា អំណះអំណាង​ចម្បង​របស់​កូរីហូរ​មួយ​គឺ​ថា អ្នកដឹកនាំ​សាសនាចក្រ​បាន​ដាក់​ប្រជាជន​នៅក្នុង​សេវកភាព—ដោយ​សាសនា​របស់​ពួកគេ​បាន​យក​សេរីភាព​ចេញពី​ប្រជាជន ។ គាត់​ក៏​បាន​ចោទ​អ្នកដឹកនាំ​សាសនាចក្រ​ពី​បទ​ការចង់​បាន​ផលចំណេញ​ផ្ទាល់ខ្លួន​ពី​ការបម្រើ​របស់​ប្រជាជន ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 30:31ដោយ​ស្ងាត់ៗ ដោយ​រកមើល​ការចោទប្រកាន់​ដែល​កូរីហូរ​បាន​ធ្វើ​ទាស់​នឹង​អាលម៉ា និង​អ្នកដឹកនាំ​ផ្សេង​ទៀត​នៅក្នុង​សាសនាចក្រ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 30:32–35 ដើម្បី​រកមើល​នូវ​របៀប​ដែល​អាលម៉ា​ឆ្លើយតប​នឹង​កូរីហូរ ។

  • តើ​អ្នក​បាន​ឃើញ​ពី​សេចក្ដីពិត​នៃ​ចម្លើយ​របស់​អាលម៉ា​នៅក្នុង​ជីវិត​នៃ​អ្នកដឹកនាំ​សាសនាចក្រ​ដោយ​របៀបណា ?

សូមឲ្យ​សិស្ស​ពីរ​នាក់​មក​ខាងមុខ​ថ្នាក់ ។ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា 30:37–45 ឮ ដោយ​មាន​ម្នាក់​អាន​សម្ដី​របស់​អាលម៉ា និង​ម្នាក់​ទៀត​អាន​សម្ដី​របស់​កូរីហូរ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​អាលម៉ា​បង្ហាញ​ជា​ភស្ដុតាង​នៃ​ការ​មាន​ព្រះមួយអង្គ ។

  • តើ​ភស្ដុតាង​អ្វី​ដែល​អាលម៉ា​បាន​ផ្ដល់​សម្រាប់​បញ្ជាក់​ជា​ការ​មានព្រះ ? នៅពេល​សិស្ស​ឆ្លើយតប អ្នក​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ដែរ ។ ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ សូម​បញ្ជាក់​ថា អ្វីៗ​ទាំងអស់​ថ្លែងទីបន្ទាល់​អំពី​ព្រះ ។

  • ក្នុង​ចំណោម​ភស្ដុតាង​ដែល​អាលម៉ា​បាន​បញ្ជាក់ តើ​មួយណា​ដែល​មាន​អំណាច​ជាពិសេស​ដល់​អ្នក ? ហេតុអ្វី ?

សូម​ឲ្យ​ពេល​សិស្ស​ពីរ​បី​នាទី​ដើម្បី​សរសេរ ។ សូម​ឲ្យ​ពួកគេ​សរសេរ​នូវ​ភស្ដុតាង​ដែល​ពួកគេ​បាន​ឃើញ​ដែល « ធ្វើ​ជាសាក្សី​ថា មាន​ព្រះ​មួយ​អង្គ » ( អាលម៉ា 30:44 ) ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​នូវ​បញ្ជី​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​ភស្ដុតាង​ទាំងនេះ​ជះឥទ្ធិពល​ដល់​អ្នក​ដោយ​របៀបណា ? តើវាអាច​ពង្រឹង​ដល់​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​អ្នក​តាម​វិធីណា ?

សូម​សង្ខេប អាលម៉ា 30:46–50 ដោយ​ការពន្យល់​ថា​កូរីហូរ​នៅតែ​មិន​ទទួល​យក​នូវ​ទីសម្គាល់​ទាំងឡាយ​ដែល​គាត់​បាន​ទទួល គាត់​បាន​ទាមទារ​ថា អាលម៉ា​ត្រូវ​បង្ហាញ​គាត់​ពី​ទីសម្គាល់មួយ​នៃ​ការមាន​ព្រះ ។ ជាចម្លើយ កូរីហូរ​បាន​ក្លាយជា​គរ​ដោយ​អំណាច​នៃ​ព្រះ ។ ដោយ​ដឹង​ពី​អំណាច​របស់​ព្រះ កូរីហូរ​បាន​សរសេរ​អំពី​មូលហេតុ​ដែល​គាត់​បាន​បង្រៀន​ប្រឆាំង​នឹង​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮ​នូវ​ការពន្យល់​របស់​កូរីហូរ​នៅក្នុង អាលម៉ា 30:51–53 ។

  • តើ​អ្នក​គិត​ថា កូរីហូរមាន​ន័យយ៉ាងណា នៅពេល​គាត់​បាន​និយាយ​ថា គាត់​បានបង្រៀន​អ្វី​ដែល « ធ្វើឲ្យ​ស្កប់ស្កល់​ដល់​គំនិត​ខាង​រូបកាយ » ? ( អ្នក​អាច​ពន្យល់​ថា ការបង្រៀន​របស់​កូរីហូរ​ប្រាប់​ពី​បំណង​ខាងរូបកាយ​ដ៏​មិន​សុចរិត​របស់​ប្រជាជន​ជាជាង​បំណង​ខាងវិញ្ញាណ​ដ៏​សុចរិត​របស់​ពួកគេ ។

សូម​សង្ខេប អាលម៉ា 30:54–59 ដោយ​ការពន្យល់​ថា កូរីហូរ​បាន​សុំ​ឲ្យ​អាលម៉ា​អធិស្ឋាន​ដើម្បី​ឲ្យ​បណ្ដាសា​អាចដោះ​ចេញ​ពី​គាត់ ។ អាលម៉ា​បាន​បដិសេធ ដោយ​និយាយ​ថា ប្រសិនបើ​កូរីហូរ​អាច​និយាយ​បាន​វិញ គាត់​នឹង​បង្រៀន​នូវ​គោលលទ្ធិ​ខុសឆ្គង​ម្ដងទៀត​ដល់​ប្រជាជន ។ កូរីហូរ​ត្រូវបាន​បណ្ដេញ​ចេញ ហើយ​បាន​ដើរ​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​សុំ​អាហារ ។ នៅទីបញ្ចប់​គាត់​បាន​ទៅជួប​នឹង​ពួកសាសន៍​សារ៉ាហិមឡា ដែល​បាន​បែកចែក​ពី​សាសន៍​នីហ្វៃ ហើយ​គាត់​ត្រូវបាន​វាយ​ដល់​ស្លាប់ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 30:60 ដោយ​ស្ងាត់ៗ ដោយរកមើល​គោលការណ៍​ដែល​មរមន​បង្រៀន ។

  • តើ​គោលការណ៍​អ្វីដែល​មរមន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ ?

សូម​ប្រាកដ​ថា​សិស្ស​យល់​ថា « អារក្ស​នឹង​មិន​គាំទ្រ​កូនចៅ​របស់​វា [ អ្នកដើរតាម​វា ] នៅថ្ងៃ​ចុងក្រោយ​នោះទេ » ។

  • តើ​ការណ៍​នេះ​ខុសពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យកចិត្ត​ទុកដាក់​ពី​យើង​ដោយ​របៀបណា ? ( នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​នេះ អ្នក​អាច​ឲ្យ​ពួកគេ​អានអាលម៉ា 36:3 ។

សូម​ថ្លែងទីបន្ទាល់​ពី​សេចក្ដីពិត​ដែល​អ្នក និង​សិស្ស​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 30:52 ។ « ខ្ញុំ​បានដឹង​ជារហូតមក មាន​ព្រះមួយ​អង្គ​មែន »

អែលឌើរ រ៉ូបឺត ឌី ហែលនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀនអំពី​សារសំខាន់​នៃ​ការទទួលស្គាល់​ទីសម្គាល់​ដែល​យើង​បាន​ទទួល​ទាក់ទង​នឹង​សេចក្ដីពិត​នៃ​ដំណឹងល្អ ៖

« ប្រសិនបើ​យើង​មិន​លះបង់​ដើម្បី​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ យើង​នឹង​ឈរ​នៅក្នុង​គ្រោះថ្នាក់​នៃ​ការក្លាយដូចជា​កូរីហូរ ជា​ជនទទឹង​នឹង​ព្រះគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ កូរីហូរ​មិនត្រឹម​តែ​មិន​ជឿ​លើ​ព្រះ​ទេ ប៉ុន្ដែ​គាត់​ថែមទាំង​ចំអក​ដល់​ព្រះអង្គ​សង្គ្រោះ ដង្វាយធួន និង​វិញ្ញាណ​នៃ​ការព្យាករណ៍ ដោយ​បង្រៀន​ខុសឆ្គង​ថា គ្មាន​ព្រះ និង​គ្មាន​ព្រះគ្រីស្ទ​ឡើយ ។

« កូរីហូរ​មិន​គ្រាន់តែ​ចង់​បដិសេធ​ព្រះ ហើយ​ដើរ​តាម​ផ្លូវ​គាត់​ផ្ទាល់ខ្លួន​ដោយស្ងាត់ៗ​នោះទេ ។ គាត់​បាន​ចំអក​ដល់​អ្នកជឿ និង​ទាមទារ​ថា ព្យាការី​អាលម៉ា​ត្រូវបង្ហាញ​ដល់​គាត់​នូវ​ទីសម្គាល់​មួយ​នៃ​ការរស់នៅ និង​អំណាច​របស់​ព្រះ ។ ចម្លើយ​របស់​អាលម៉ា​គឺ​មាន​ន័យ​ដល់​សព្វថ្ងៃ ដូចកាល​ពី​ជំនាន់​នោះ​ដែរ ៖ ‹ អ្នក​បាន​ទទួល​ទីសម្គាល់​ល្មម​គ្រប់គ្រាន់​ហើយ តើ​អ្នក​ចង់​សាកល្បង​ព្រះ​របស់​អ្នក​ធ្វើ​អ្វី ? តើ​អ្នក​នៅតែ​និយាយថា ចូរ​បង្ហាញ​ខ្ញុំ​នូវ​ទីសម្គាល់​មួយ​នៅពេល​ដែល​អ្នក​មាន​ទីបន្ទាល់​នៃ​បងប្អូន​របស់​អ្នក​អស់​ទាំងនេះ និង​អស់​ទាំងពួកព្យាការី​ដ៏​បរិសុទ្ធ​ផង​ឬ ? បទគម្ពីរ​ទាំងឡាយ​ត្រូវ​បាន​បើក​ត្រដាង​នៅ​ចំពោះ​អ្នក មែន​ហើយ ហើយ​គ្រប់ការណ៍​ទាំងអស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន មែនហើយ ហើយ​សូម្បី​តែ​ផែនដី និង​របស់​សព្វសារពើ​ដែល​នៅលើ​ផ្ទៃ​ផែនដី​មែនហើយ និង​ចលនា​របស់​ផែនដី មែនហើយ​ព្រមទាំង​ពិភពទាំងអស់​ដែល​ធ្វើ​ចលនា​តាម​ទម្រង់​ធម្មតា​របស់​គេ ក៏​ធ្វើ​ជា​សាក្សី​ថា មាន​ព្រះបង្ក​បង្កើត​ដ៏​មហិមា​មួយ​អង្គ › [អាលម៉ា 30:44] ។

នៅទីបញ្ចប់ កូរីហូរ​ត្រូវបាន​ផ្ដល់​នូវ​ទីសម្គាល់​មួយ ។ គាត់​បាន​ក្លាយ​ទៅជា​គ ។ ‹ ហើយ​កូរីហូរ​បាន​លូកដៃ​មក​សរសេរ​ថា ៖ … ខ្ញុំ​ដឹង​ថា គ្មា​អ្វី​សោះឡើយ​លើកលែង​តែ​ព្រះចេស្ដា​នៃ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​នាំ​ការណ៍​នេះ​មក​លើ​ខ្ញុំ​បាន មែនហើយ ហើយ​ខ្ញុំ​បាន​ដឹង​ជា​រហូត​មក​ថា មាន​ព្រះ​មួយ​អង្គ​មែន › [អាលម៉ា 30:52] ។

« បងប្អូន​ប្រុសស្រី អ្នក​អាច​ដឹង​នៅក្នុង​ជម្រៅ​នៃ​ព្រលឹង​របស់​អ្នក​រួចហើយ ថា​ព្រះ​ទ្រង់​នៅ​រស់ ។ អ្នក​មិន​អាច​ដឹង​គ្រប់ការណ៍​ទាំងអស់​អំពី​ទ្រង់​ឡើយ ហើយ​ក៏​មិន​យល់​ពី​របៀប​របស់​ទ្រង់​ទាំងអស់​ដែរ ប៉ុន្ដែ​ពន្លឺ​នៃ​សេចក្ដីជំនឿ​ស្ថិតនៅក្នុង​អ្នក រង់ចាំ​ដើម្បី​ដាស់ និង​ធ្វើ​ឲ្យ​មាន​កម្លាំងខ្លាំង​ឡើង​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ និង​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​អ្នក​បាន​កើត​នោះ » ( « Seeking to Know God, Our Heavenly Father, and His Son, Jesus Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2009, ទំព័រ 31–32 ) ។