បណ្ណាល័យ
មេរៀនទី 89 ៖ អាលម៉ា 31


មេរៀនទី 89

អាលម៉ា 31

សេចក្តី​ផ្ដើម

អាលម៉ា​បាន​ដឹង​ថា ក្រុម​សាសន៍​នីហ្វៃ​ប្រឆាំង​មួយ​ក្រុម​ដែល​ហៅ​ថា សាសន៍​សូរាំ​បាន​វង្វេង​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​បាន​ធ្លាក់​ទៅក្នុង​ការអនុវត្ត​ខុស ។ ដោយ​កើតទុក្ខ​នឹង​ការរៀបរាប់​ពី​ភាពទុច្ចរិត​ទាំងនេះ អាលម៉ា​បាន​នាំ​ក្រុម​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​ក្រុម​ទៅបង្រៀន​ព្រះបន្ទូល​នៃព្រះ​ដល់​ពួក​សាសន៍​សូរាំ ។ អាលម៉ា និង​ដៃគូ​របស់​គាត់​បាន​សង្កេត​ពី​ការគោរព​ដែល​ក្បត់​នឹង​សាសនា​របស់​ពួក​សាសន៍​សូរាំ ការនិយម​នឹង​សម្ភារ និង​អំនួត​របស់​ពួកគេ ។ អាលម៉ា​បាន​អធិស្ឋាន​ដោយ​អស់ពីចិត្ត​ថា ព្រះអម្ចាស់​នឹង​លួងលោម​ដល់​គាត់ និង​ដៃគូ​របស់​គាត់ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ឧបសគ្គ​នេះ ហើយ​ថា​ពួកគេ​នឹង​មាន​ជ័យជំនះ​ក្នុង​ការនាំ​ពួក​សាសន៍​សូរាំ​ត្រឡប់​មក​កាន់​ព្រះអម្ចាស់​វិញ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 31:1–7

អាលម៉ា និង​ដៃគូ​របស់​គាត់​ចាកចេញ​ពី​សារ៉ាហិមឡា​ដើម្បី​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​ដល់​ពួក​សាសន៍​សារ៉ាហិមឡា​ដែល​ក្បត់​សាសនា

សូម​ឲ្យ​សិស្ស​គីត​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ប្រសិនបើ​មិត្ត ឬ សមាជិក​គ្រួសារ​ម្នាក់​បាន​ចាប់ផ្ដើម​វង្វេង​ចេញពី​ការរស់នៅ​តាម​ដំណឹងល្អ ។

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​បុគ្គល​នេះ​ឲ្យ​ត្រឡប់​មកកាន់​សាសនាចក្រ​វិញ ? តើ​អ្នក​អាច​ដាស់​បុគ្គល​នេះ​ឲ្យចាំ​ពី​បំណង​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ដោយ​របៀបណា ? តើ​អ្នក​អាច​បែរទៅរក​ជំនួយ​ពីនរណា ដើម្បី​ជួយ​ដល់​សមាជិកគ្រួសារ ឬ មិត្ត​ម្នាក់​នេះ​របស់​អ្នក ?

សូម​ប្រាប់​សិស្ស​ថា មេរៀន​ថ្ងៃនេះ​សង្កត់ធ្ងន់ពី​របៀប​ដែល​អាលម៉ា និង​អ្នកដទៃ​ជាច្រើន​នាក់​ទៀត​បាន​ព្យាយាម​ជួយ​ដល់​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​បាន​វង្វេង​ពី​ដំណឹងល្អ ។ សូម​ជួយ​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 31:1–4 ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​នូវ​ការបារម្ភ​ដែល​អាលម៉ា និង​អ្នកដទៃ​បាន​មាន​ដល់​ពួក​សាសន៍​សូរាំ ។

  • តើ​អារម្មណ៍​របស់​អាលម៉ា​យ៉ាងណា​ដែរ នៅពេល​គាត់​បាន​ឮ​អំពី​ភាពទុច្ចរិត​នៃ​ពួក​សាសន៍​សូរាំ ?

  • ហេតុអ្វីបានជា​ពួកសាសន៍​នីហ្វៃ​បាន​ចាប់ផ្ដើម​ខ្លាច ដោយសារតែ​ពួក​សាសន៍​សូរាំ ?

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​មាន​ឱកាស​ដើម្បី​ណែនាំ​ដល់​អាលម៉ា​ពី​របៀប​ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​របស់​គាត់​អំពី​ពួក​សាសន៍​សារ៉ាហិមឡា ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​ផ្ដល់​យោបល់​ឲ្យ​គាត់​ធ្វើ​អ្វី ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 31:5 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរកមើល​អ្វី​ដែល​អាលម៉ា​បាន​ដឹង ដែល​នឹង​ជា​របៀប​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ជួយ​ដល់​ពួក​សាសន៍​សូរាំ ។

  • តើ​អាលម៉ា​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដើម្បី​ជួយ​ដល់​ពួក​សាសន៍​សូរាំ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ព្រះបន្ទូល​នៃ​ព្រះ​មាន​ព្រះចេស្ដា​ជាង​កម្លាំង ឬ វិធីសាស្ដ្រ​ដទៃ​ទៀត​នៅក្នុង​ការខំ​ប្រឹង​ជួយ​ប្រជាជន​ឲ្យ​ផ្លាស់ប្ដូរ ?

ដោយ​ផ្អែកលើ អាលម៉ា 31:5 តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះចេសា្ដ​នៃ​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម ៖ នៅពេល​យើង​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ វា​នឹង​ដឹកនាំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ ។អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ព្រះចេស្ដា​នៃ​ព្រះបន្ទូល​នៃ​ព្រះ​ក្នុង​ការជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។ ( អ្នក​អាច​សរសេរ​សេចក្ដីថ្លែងការណ៍​នេះ​នៅលើ​ក្ដារខៀន ឬ រៀបចំ​ជា​ក្រដាស​មួយ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« គោលលទ្ធិ​ពិត​ត្រូវ​បាន​យល់​ច្បាស់ វា​កែប្រែ​ឥរិយាបថ និង​ចរិត​របស់​មនុស្ស ។

« ការសិក្សា​ពី​គោលលទ្ធិ​នៃ​ដំណឹងល្អនឹង​អភិវឌ្ឍ​ឥរិយាបថ​បាន​លឿន​ជាង​ការសិក្សា​ពី​ឥរិយាបថ ដើម្បី​អភិវឌ្ឍ​ឥរិយាបថ​ទៅទៀត ។ … ដូច្នេះហើយ​បានជា​យើង​ផ្ដោតទៅលើ​ការសិក្សា​គោលលទ្ធិ​នៃ​ដំណឹងល្អ​យ៉ាង​ខ្លាំង » ( « Little Children »Ensign,ខែ វិច្ឆិកា ឆ្នាំ 1986, ទំព័រ 17 ) ។

សូម​ឲ្យ​សិស្ស​ប្រាប់​ពី​ពេល​មួយ​ដែល​ពួកគេ ឬ នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​ទទួល​បាន​បំណងប្រាថ្នា​ដ៏​ខ្លាំង​មួយ​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រូវ​ដោយសារតែ​ព្រះគម្ពីរ ឬ ការបង្រៀន​របស់​អ្នកដឹកនាំ​សាសនាចក្រ ។

សូម​សង្ខេប អាលម៉ា 31:6–7 ដោយ​ការប្រាប់​សិស្ស​ថា ជាលទ្ធផល​នៃ​ទំនុកចិត្ត​របស់​អាលម៉ា​ទៅលើ​ព្រះចេស្ដា​នៃ​ព្រះបន្ទូល​នៃ​ព្រះ គាត់​និង​អ្នកផ្សេង​ប្រាំពីរ​នាក់​ទៀត​បាន​ចេញទៅ​បង្រៀន​ដំណឹងល្អ​ដល់​ពួកសាសន៍​សូរាំ ។

អាលម៉ា 31:8–23

ពួកសាសន៍​សូរាំ​អធិស្ឋាន និង​ថ្វាយបង្គំ​តាម​របៀប​មួយ​ដ៏​ខុសឆ្គង

សូម​ប្រាប់​សិស្ស​ថា នៅពេល​អាលម៉ា និង​ដៃគូរបស់​គាត់​បាន​ចេញទៅ​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ ពួកគេ​បាន​អង្កេត​ឃើញ​ថា ប្រជាជន​កំពុង​គោរព​តាម​ព្រះ​តាម​របៀប​មួយ​ដ៏​ប្លែក​មួយ ។

សូមឲ្យ​សិស្ស​អាន អាលម៉ា 31:8–11 ដោយ​ស្ងាត់ៗ ដោយរកមើល​ពាក្យ និង​ឃ្លា​ដែល​ពិពណ៌នា​ពី​ការថ្វាយបង្គំ​របស់​ពួកសាសន៍​សូរាំ ។ សូមបង្ហាញ​ថា លេខយោង 10 ផ្ដល់​យោបល់​ថា​ឃ្លា « ការប្រព្រឹត្ត​ទាំងឡាយ​នៃ​សាសនាចក្រ » គឺ​ទាក់ទង​នឹង​ពិធីការ​ទាំងឡាយ ក៏​ដូចជា « ការអធិស្ឋាន និង​ការទូល​អង្វរ​ដល់​ព្រះ​ជា​រៀងរាល់​ថ្ងៃ » ។

  • យោងតាម ខគម្ពីរ​ទី 10តើ​ពួកសាសន៍​សូរាំ​បាន​កំពុងធ្វើអ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាយនឹង​ចាញ់​ការល្បួង ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ ពី​កំហុស​របស់​ពួកសាសន៍​សូរាំ​ក្នុង​ការ « បន្ដ​ការអធិស្ឋាន និង​ការទូល​អង្វរ​ដល់​ព្រះ​ជារៀងរាល់​ថ្ងៃ » នោះ ? ( ចម្លើយ​របស់​សិស្ស​អាច​ខុសគ្នា ប៉ុន្ដែ​ពួកគេគួរ​បង្ហាញ​ថា ការខិតខំ​របស់​យើង​ប្រចាំថ្ងៃ​ក្នុង​ការអធិស្ឋាន និង​កាន់​តាម​ព្រះបញ្ញត្តិ​នឹង​ពង្រឹង​យើង​ឲ្យ​ប្រឆាំង​នឹង​ការល្បួង ។អ្នកអាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរសរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 31:9–11 ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ថា ការអធិស្ឋាន​ប្រចាំ​ថ្ងៃ​អាច​ជួយ​យើង​ឲ្យ​តស៊ូ​នឹង​ការល្បួង​បាន ?

ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​សិស្ស​ពី​សំណួរ​នេះ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយអែលឌើរ រ៉ូលុន ជី. ក្រាវិន នៃ​ពួកចិតសិប​នាក់ ៖

« អំឡុងពេល​ច្រើន​ឆ្នាំ​កន្លងទៅ នៅពេល​ខ្លះ​ខ្ញុំ​ត្រូវបាន​សុំ​ដោយ​បងប្អូនប្រុស​ដើម្បី​ជួយ​ជាមួយនឹង​សមាជិក​ដែល​ប្រែចិត្ត​នៃ​សាសនាចក្រ ហើយ​សម្ភាសន៍​ពួកគេ​អំពី​ការស្ដារឡើងវិញ​នៃ​ពរជ័យ​ព្រះវិហារ​បិរសុទ្ធ​របស់​ពួកគេ ។ ការណ៍​នេះ​តែងតែ​ជា​បទពិសោធន៍​រីកចម្រើន​ខាងវិញ្ញាណ​មួយ​ដើម្បី​ស្ដារឡើងវិញ​នូវ​ពរជ័យ​នៃ​មនុស្ស​ដ៏​អស្ចារ្យ​ទាំងនោះ​ដែល​បាន​ប្រែចិត្ត ។ ខ្ញុំ​បាន​សួរ​ដល់​ពួកគេ​ខ្លះ​នូវ​សំណួរ​ថា ‹ តើ​មាន​អ្វីខ្លះ​បាន​កើតឡើង​នៅក្នុង​ជីវិត​របស់​អ្នក ដែល​បណ្ដាល​ឲ្យអ្នក​បាត់បង់​សមាជិកភាព​របស់​អ្នក​នៅក្នុង​សាសនាចក្រ​មួយ​រយៈបណ្ដោះអាសន្ន​នោះ › ? ដោយ​ពោរពេញ​ដោយទឹកភ្នែក ពួកគេ​បាន​ឆ្លើយតប ៖ ‹ ខ្ញុំ​មិន​បាន​គោរព​តាម​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ ៖ ការអធិស្ឋាន ការមក​ព្រះវិហារ​រាល់​សប្ដាហ៍ ការបម្រើ​ក្នុង​សាសនាចក្រ និង​ការសិក្សា​ដំណឹងល្អ ។ ពេលនោះ ខ្ញុំ​បាន​ចាញ់​ការល្បួង ហើយ​បាន​បាត់បង់​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ › » ( « Temptation »Ensign,ខែ ឧសភា ឆ្នាំ 1996, ទំព័រ 76 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 31:12–14 ឮៗ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាន អាលម៉ា 31:15–18 ឮៗ ។ មុនពេល​សិស្ស​ទីពីរ​អាន សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ប្រសិនបើ​ពួកគេ​បាន​ឮ​នរណាម្នាក់​អធិស្ឋាន​តាម​របៀប​នេះ ។

  • តើ​ការបារម្ភ​អ្វីខ្លះ​ដែល​អ្នក​នឹង​មាន ប្រសិនបើ​អ្នក​បាន​ឮ​នរណាម្នាក់​អធិស្ឋាន​តាម​របៀប​នេះ ?

  • តើ​គោលលទ្ធិ​ដ៏​ខុសឆ្គង​អ្វីខ្លះ​ដែល​ពួកសាសន៍​សូរាំ​បាន​ទន្ទេញ​នៅក្នុង​ការអធិស្ឋាន​របស់​ពួកគេ ?

  • តើ​ឥរិយាបថ​របស់​ពួកសាសន៍​សូរាំ​ចំពោះ​មនុស្ស​ដទៃ​មាន​អ្វីខ្លះ ? ( អ្នក​អាច​ទាញ​ចំណាប់​អារម្មណ៍​សិស្ស​ទៅលើ​ភាពញឹកញាប់​ដែល​ពាក្យ យើង (ជា​ប្រធាន ) និង យើង ( ជា​កម្មបទ ) លេចឡើង​នៅក្នុង​ការអធិស្ឋាន​របស់​ពួកសាសន៍​សូរាំ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 31:19–23 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​ស្វែងរកមើល​បញ្ហា​ផ្សេ​ទៀត​ដែល​ទម្លាប់​នៃ​ការថ្វាយបង្គំ​របស់​ពួកសាសន៍​សូរាំ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ការផ្លាស់ប្ដូរ​អ្វី​ខ្លះ ដែល​អ្នក​គិត​ថា ពួកសាសន៍​សូរាំ​ត្រូវធ្វើ​ដើម្បី​ឲ្យ​ការថ្វាយបង្គំ​របស់​ពួកគេ​មាន​គារវភាព និង​សព្វព្រះហឬទ័យ​ដល់​ព្រះអម្ចាស់ ?

សូម​ពន្យល់​ថា យើង​ថ្វាយបង្គំ​ដល់​ព្រះ​ដោយ​ប្រគល់​នូវ​សេចក្ដីស្រឡាញ់ ការគោរព និង​ការលះបង់​របស់យើង​ដល់​ទ្រង់ ។ ( អ្នក​អាច​សរសេរ​ពី​ធាតុ​នៃ​ការថ្វាយបង្គំ​ទាំងនេះ​នៅលើ​ក្ដារខៀន ។ យើង​គួរ​ថ្វាយបង្គំ​មិនត្រឹម​តាមរយៈ​ឥរិយាបថ និង​សកម្មភាព​របស់​យើង​នៅពេល​យើង​អធិស្ឋាន តមអាហារ និង​ចូលរួម​ក្នុង​សាសនាចក្រ​ប៉ុណ្ណោះទេ ប៉ុន្ដែ​យើង​ត្រូវ​គោរព​តាមរយៈ​ឥរិយាបថ និង​សកម្មភាព​ជារៀងរាល់​ថ្ងៃ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​វាយតម្លៃ​ការយកចិត្តទុកដាក់ និង​ភាពស្មោះត្រង់​នៃ​ការថ្វាយបង្គំ​របស់​ពួកគេ​ផ្ទាល់ ។

សូម​ឲ្យ​សិស្ស​រក​នូវ​របៀប​ផ្សេង​ទៀត ដែល​យើង​អាច​ថ្វាយបង្គំ​ដល់​ព្រះ​ដោយ​សមរម្យ ។ សូម​ឲ្យ​ពួកគេ​មាន​ពេល​ចែកចាយ​គំនិត​របស់​ពួកគេ ។ អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់​សរសេរ​គំនិត​ទាំងនេះ​នៅលើក្ដារខៀន ។

  • តើ​ឥរិយាបថ​អ្វីខ្លះ​ដែល​យើង​គួរ​ប្រព្រឹត្ត នៅពេល​យើង​ថ្វាយបង្គំ ? តើ​យើង​អាច​រក្សា​ឥរិយាបថ​នោះ​ជា​រៀងរាល់​ថ្ងៃ​ដោយ​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ឥរិយាបថ​របស់​យើង​ប៉ះពាល់​ដល់​ការថ្វាយបង្គំ​របស់​យើង សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

ដាល្លិន អេក អូក

« ជារឿយៗ ការថ្វាយបង្គំ​រួមមាន​នូវ​សកម្មភាព ប៉ុន្ដែ​ការថ្វាយបង្គំ​ដ៏​ពិត​ប្រាកដ​ជានិច្ចកាល​ទាក់ទង​នឹង​ឥរិយាប​នៃ​គំនិត​ជាពិសេស ។

« ឥរិយាបថ​នៃ​ការថ្វាយបង្គំ​រំឭក​ឲ្យ​មាន​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​នៃ​ស្មោះត្រង់ ការស្រឡាញ់ និង​ការកោតសរសើរ ។ ការថ្វាយបង្គំ​រួមបញ្ចូល​នូវ​សេចក្ដីស្រឡាញ់ និង​ការគោរព​ក្នុង​សភាព​មួយ​នៃ​ការលះបង់​ដែល​នាំ​វិញ្ញាណ​របស់​យើង​ឲ្យ​ខិតកាន់តែ​ជិត​ទៅនឹង​ព្រះ » ( Pure in Heart [ ឆ្នាំ 1988 ], ទំព័រ 125 ) ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​នូវ​ការវាយតម្លៃ​ខ្លី​មួយ​នៃ​ទម្លាប់​នៃ​ការថ្វាយបង្គំ​ផ្ទាល់ខ្លួន​របស់​គេ​ថ្មីៗ​នេះ និង ឥរិយាបថ​នៃ​ការថ្វាយបង្គំ​របស់​គេ​នៅក្នុង​ប្រភេទ​ខាងក្រោម ៖ ការអធិស្ឋាន​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ និង​ការទៅ​ព្រះវិហារ និង​ការទទួល​យក​សាក្រាម៉ង់​រាល់​សប្ដាហ៍ ។ សូម​ឲ្យ​សិស្ស ដាក់​គោលដៅ​មួយ ដើម្បី​ពង្រីក​សមត្ថភាព​នៃ​ការថ្វាយបង្គំ​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ​របស់​ពួកគេ ។

អាលម៉ា 31:24–38

អាលម៉ា​អធិស្ឋាន​សម្រាប់​កម្លាំង និង​ជ័យជំនះ​ក្នុង​ការនាំ​សាសន៍​សូរាំ​ត្រឡប់​មកកាន់​ព្រះអម្ចាស់​វិញ

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 31:24–25 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ឥរិយាបថ និង​អាកប្បកិរិយា​ដែល​មាន​ក្នុង​ការក្បត់សាសនា​របស់​សាសន៍​សូរាំ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា នៅពេល​អាលម៉ា​បាន​ឃើញ​ពី​ភាពទុច្ចរិត​នៃ​សាសន៍​សូរាំ គាត់​បាន​អធិស្ឋាន ។ សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​ទាំងឡាយ​សិក្សា អាលម៉ា 31:26–35 និង​ពិភាក្សា​ពី​សំណួរ​ខាងក្រោម ។ ( អ្នក​អាច​ចែក​សំណួរ​នេះ​ជា​ក្រដាស ឬ សរសេរ​វា​នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​ថ្នាក់ ។

  • តើ​អ្វី​ជា​ការផ្ដោត​នៃ​ការអធិស្ឋាន​របស់​សាសន៍​សូរាំ ? ( ពួកគេ​បាន​ផ្ដោតលើ​ខ្លួន​ពួកគេ ។

  • តើអ្វី​ជា​ការផ្ដោត​នៃ​ការអធិស្ឋាន​របស់​អាលម៉ា ? ( គាត់​បាន​ផ្ដោតលើ​ការជួយ​អ្នកដទៃ ។ ទោះបីជា​នៅពេល​គាត់​បាន​អធិស្ឋាន​សម្រាប់​ខ្លួន​គាត់ និង​ដៃគូ​គាត់ ក៏​គាត់​នៅតែ​សុំ​កម្លាំង​ដើម្បី​បម្រើ​ដល់​សាសន៍​សូរាំ ។

  • តើ​ធាតុ​នៃ​ការអធិស្ឋាន​របស់​អាលម៉ា​អ្វីខ្លះ ដែល​អ្នក​ចង់​អនុវត្ត​នៅក្នុង​ការអធិស្ឋាន​របស់​អ្នក​ផ្ទាល់ ?

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តាខៀន ៖

ប្រសិនបើ​យើង​អធិស្ឋាន ហើយ​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ …

សូម​ពន្យល់ថា ក្រោយពី​អាលម៉ា​បាន​អធិស្ឋាន​សុំ​ជំនួយ​ក្នុង​ការទៅបង្រៀន​ពួកសាសន៍​សូរាំ​ហើយ គាត់​និង​ដៃគូ​របស់​គាត់​បាន​ចាប់ផ្ដើម​បម្រើ « ដោយ​ពុំ​គិត​ពី​ខ្លួន​គេ​ឡើយ » ( អាលម៉ា 31:37 ) ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 31:36–38 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពរជ័យ​ដែល​បាន​មក​ដល់​អាលម៉ា និង​ដៃគូ​របស់​គាត់ នៅពេល​ពួកគេ​បាន​ទទួល​នូវ​ពរជ័យ​បព្វជិតភាព និង​បង្រៀន​ដំណឹងល្អ ។ ( អ្នក​អាច​ពន្យល់​ថា​នៅក្នុង អាលម៉ា 31:36 ឃ្លា « បាន​ទះ​ដៃ​ទៅលើ​ពួកគេ » សំដៅ​លើ​ការដាក់​ដៃ​លើ ។ សូមមើល​លេខយោង 36ខ ។

  • តើ​ពរជ័យ​អ្វីខ្លះ​បានក​មក​ដល់​អាលម៉ា និង​ដៃគូ​របស់​គាត់​ដោយសារតែ​ការអធិស្ឋាន និង​សកម្មភាព​របស់​ពួកគេ ?

ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​គំរូ​របស់​អាលម៉ា និង​ដៃគូ​របស់​គាត់ តើ​អ្នក​នឹង​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​ឆ្លើយ​ចម្លើយ​ផ្សេងគ្នា​ដែល​វា​ជា​ចម្លើយ​ត្រឹម​ត្រូវ ។ សូម​សង្ខេប​ចម្លើយ​របស់​ពួកគេ​ដោយ​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​អធិស្ឋាន និង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ព្រះអម្ចាស់​នឹង​ពង្រឹង​យើង​នៅក្នុង​ឧបសគ្គ​របស់​យើង ។

សូម​ពន្យល់​ថា បន្ទាប់ពី​ការអធិស្ឋាន​របស់​គាត់ អាលម៉ា និង​ដៃគូ​របស់​គាត់​បាន​បង្ហាញ​សេចក្ដីជំនឿ​ដោយ​ការទៅ​ធ្វើការ និង​ទុកចិត្ត​លើ​ព្រះអម្ចាស់​ក្នុង​ការផ្ដល់​ដល់​ពួកគេ នៅពេល​ពួកគេ​បាន​បម្រើ​ដល់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​ធ្វើ​តាម​គំរូ​របស់​អាលម៉ា​ក្នុង​ការអធិស្ឋាន​ដោយ​សេចក្ដីជំនឿ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 31:22 ។ « ការអធិស្ឋាន​នូវ​ពាក្យ​ដដែលៗ »

អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីននៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ពិភាក្សា​ពី​សារសំខាន់​នៃ​ការអធិស្ឋាន​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ៖

« តើ​ការអធិស្ឋាន​របស់​អ្នក​នៅពេល​ខ្លះ​ស្ដាប់ទៅ និង​មាន​អារម្មណ៍​ដូចគ្នា​ទេ ? តើ​អ្នក​ធ្លាប់​អធិស្ឋាន​ដូចជា​ម៉ាស៊ីន​មួយ ដែល​ពាក្យ​និយាយ​ចេញមក​ហាក់ដូចជា​ពាក្យ​កាត់ចេញ​ពី​ម៉ាស៊ីន​ទេ ? តើ​ពេលខ្លះ​អ្នក​មាន​ដែល​ធុញ​នឹង​ខ្លួនឯង ពេល​អ្នក​អធិស្ឋាន​ទេ ?

« តើ​ការអធិស្ឋាន​ដែល​មិន​ទាមទារ​ច្រើន​ពី​គំនិត​របស់​អ្នក ទទួល​បាន​ការយកចិត្ត​ទុកដាក់​ច្រើន​ពី​ព្រះវរបិតា​សួគ៌​របស់​យើង​ទេ ? នៅពេល​អ្នក​ឃើញ​ថា​ខ្លួនឯង​ចូល​ទៅក្នុង​ទម្លាប់​នៃ​ការអធិស្ឋាន​ដដែល សូម​ដកខ្លួន​ចេញ ហើយ​គិត ។ សូម​សញ្ជឹង​គិត​មួយ​រយៈ​អំពី​អ្វីដែល​អ្នក​ពិត​មាន​សេចក្ដីអំណរ​ចំពោះ ។ សូម​ស្វែងរក​វា ។ វា​មិន​ចាំបាច់​ជា​ពរជ័យ​ធំ ឬ មហិមា​នោះទេ ។ ពេលខ្លះ យើង​គួរតែ​បង្ហាញ​អំណរគុណ​របស់​យើង​ចំពោះ​អ្វីដែល​តូច​ហើយ​សាមញ្ញ ដូចជា​ក្លិន​នៃ​ទឹកភ្លៀង រសជាតិ​នៃ​អាហារចំនូល​ចិត្ត​របស់​អ្នក ឬ សំឡេង​របស់​មនុស្ស​ជាទីស្រឡាញ់ » ( « Improving Our Prayers » Ensign ខែ មីនា ឆ្នាំ 2004, ទំព័រ 26 ) ។

អាលម៉ា 31:26–35 ។ ការអធិស្ឋាន​សម្រាប់​អ្នកដទៃ

អែលឌើរ ដេវីឌ អេ បែដណានៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ថ្លែងទីបន្ទាល់​អំពី​ពរជ័យ​ដែល​មក នៅពេល​យើង​អធិស្ឋាន​សម្រាប់​អ្នកដទៃ ៖

« ការទូល​សុំ​ព្រះវរបិតា​សួគ៌​សម្រាប់​ពរជ័យ​ដែល​យើង​ចង់បាន​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង​គឺ​ល្អ និង​សមរម្យ ។ ទោះជាយ៉ាងណាក្ដី ការអធិស្ឋាន​ដោយ​ស្មោះ​សម្រាប់​អ្នកដទៃ ទាំង​អ្នក​ដែល​យើង​ស្រឡាញ់ និង​អ្នកដែល​មាន​គំនុំ​ចង់​ប្រើ​យើង ក៏​ជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​ការអធិស្ឋាន​ដ៏​មាន​អត្ថន័យ​ដែរ ។ ការអធិស្ឋាន​សម្រាប់​អ្នកដទៃ​ដោយ​អស់​ពី​កម្លាំង​នៃ​ព្រលឹង​របស់​យើង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ស្ដាប់ និង​គោរព​តាម​សំឡេង​នៃ​ព្រះអម្ចាស់ » ( « Pray Always » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 43 ) ។