បណ្ណាល័យ
មេរៀនទី 90 ៖ អាលម៉ា 32


មេរៀនទី 90

អាលម៉ា 32

សេចក្តី​ផ្ដើម

ក្រោយពី​ធ្វើ​ជា​សាក្សី​ដល់​ការក្បត់សាសនា​របស់​ពួកសាសន៍​សូរាំ​ក្នុង​ទម្រង់​នៃ​ការថ្វាយបង្គំ អាលម៉ា​និង​ដៃគូ​របស់​គាត់​បាន​ចាប់ផ្ដើម​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​ដល់​ពួកសាសន៍​សូរាំ ។ ពួកគេ​ចាប់ផ្ដើម​ទទួល​បាន​ជោគជ័យ​ខ្លះ​ក្នុង​ចំណោម​ប្រជាជន ដែល​ក្រីក្រ និង​ដែល​ត្រូវបាន​កាត់ចេញ​ពី​សាលប្រជុំ​របស់​ពួកគេ ។ ដោយ​ការប្រៀបធៀប​ព្រះបន្ទូល​នៃ​ព្រះ​ទៅនឹង​គ្រាប់ពូជ​មួយ អាលម៉ា​បាន​បង្រៀន​ប្រជាជន​ពី​របៀប​ដើម្បី​ទទួល​បាន​ព្រះបន្ទូល​នៃ​ព្រះ និង​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 32:1–16

ពួកសាសន៍​សូរាំ​ដែល​បន្ទាបខ្លួន​បង្ហាញ​ថា ពួកគេ​បាន​រៀបចំ​ដើម្បី​ស្ដាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ

សូមឲ្យ​សិស្ស​ស្រមៃ​ថា អ្នក​គឺជា​មិត្ត​ម្នាក់​ដែល​បានសួរ​គេ​ពី​របៀប​ដែល​អ្នក​អាច​ដឹង​ថា តើ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ពិត ។ សូមសួរ​ពួកគេថា តើ​ពួកគេ​គួរ​និយាយ​អ្វី​ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ទីបន្ទាល់​មួយ ។

ក្រោយពី​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​ហើយ សូម​សរសេរ​នៅលើ​ក្ដារខៀន របៀប​​ទទួល និង​ពង្រឹង​ទីបន្ទាល់ ។សូម​ប្រាប់​ថា ពេញ​មួយ​មេរៀន​នេះ អ្នក​នឹង​សរសេរ​នូវ​គោលការណ៍ និង​ទស្សនវិស័យ​ដែល​ពួកគេ​នឹង​រកឃើញ​អំពី​របៀប​​ទទួល និង​ពង្រឹង​ទីបន្ទាល់ ។

សូម​រំឭក​សិស្ស​ថា អាលម៉ា​និង​បងប្អូន​ប្រុស​របស់​គាត់​បាន​អង្កេត​ឃើញ​ពី​ការថ្វាយបង្គំ​ខុសឆ្គង​របស់​ពួកសាសន៍​សូរាំ ជា​ក្រុម​ក្បត់​មួយ​នៃ​ពួកសាសន៍​នីហ្វៃ ។ ដោយសារតែ​ការសោកស្ដាយ​របស់​គាត់​ចំពោះ​ភាពទុច្ចរិត​របស់​ប្រជាជន គាត់​បាន​អធិស្ឋាន​សុំ​ការលួងលោម និង​កម្លាំង​ដើម្បី​អាច​បង្រៀន​ដល់​ពួកគេ ។ ( សូម​មើល អាលម៉ា 31 ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 32:1–3 ឮៗ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​មើល​តើ​ក្រុម​សាសន៍​សូរាំមួយ​ណា​ដែល​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទៅលើ​សារលិខិត​របស់​ពួកអ្នកផ្សព្វផ្សាយ​សាសនា ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោងតាម អាលម៉ា 32:3 តើ​ប្រជាជន​ទាំងនេះ​កំសត់​ដោយ​របៀបណា ? ( « ពួកគេ​មាន​សេចក្ដីកំសត់​ខាង​អ្វីៗ​នៃ​លោកិយ ហើយ​ពួកគេ​ក៏​កំសត់​ក្នុង​ដួងចិត្ត​ដែរ » ) ។

  • តើ​អ្នក​គិត​ថា « សេចក្ដីកំសត់​ក្នុង​ដួងចិត្ត » មាន​ន័យយ៉ាងណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​ឲ្យ​ពួកគេ​បី​បួននាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 32:4–12 ។ ( សិស្ស​អាច​ផ្ដល់​យោបល់​ថា សេចក្ដីកំសត់​ក្នុង​ដួងចិត្ត​រួមមាន​ការបន្ទាបខ្លួន ការប្រែចិត្ត និង​ការត្រៀមខ្លួន​ដើម្បី​ស្ដាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ ។

  • តើ​សំណួរ​នៅក្នុង អាលម៉ា 32:5 បង្ហាញ​ថា ពួកសាសន៍​សូរាំ​មាន​សេចក្ដីកំសត់​ក្នុង​ដួងចិត្ត​ដោយ​របៀបណា ?

  • តើ​ភាពក្រីក្រ​បាន​ដឹកនាំ​ពរជ័យ​សម្រាប់​ក្រុម​នៃ​សាសន៍​សូរាំ​នេះ​ដោយ​របៀបណា ?

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ការទទួល​បាន និង​ការពង្រឹង​នូវ​ទីបន្ទាល់​មួយ ? ( នៅពេល​សិស្ស​ចែកចាយ​គោលការណ៍​ខុសគ្នា សូម​សរសេរ​វា​នៅក្រោម​ចំណងជើង​នៅលើ​ក្ដារខៀន ។ សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម ៖ ការបន្ទាបខ្លួន​រៀបចំ​យើង​ឲ្យ​ទទួល​ព្រះបន្ទូល​នៃ​ព្រះ ។

  • ហេតុអ្វីបានជា​ការបន្ទាបខ្លួន​សំខាន់​នៅក្នុង​ដំណើរការនៃ​ការទទួល​បាន និង​ការពង្រឹង​នូវ​ទីបន្ទាល់​មួយ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 32:13–16 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ពីរ​ខុសគ្នា​ដែល​មនុស្ស​អាច​បន្ទាបខ្លួន ។ ( មនុស្ស​អាច​ជ្រើសរើស​ដើម្បី​បន្ទាបខ្លួន ឬ ពួកគេ​អាច​ត្រូវបាន​បង្ខំ​ឲ្យ​បន្ទាបខ្លួន ។

  • តើ​យើងអាច​រៀន​អ្វីខ្លះ​អំពី​ការបន្ទាបខ្លួន​ពី​ខគម្ពីរ​ទាំងនេះ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម ៖ យើង​ត្រូវបាន​ប្រទានពរ​ច្រើនជាង នៅពេល​យើង​ជ្រើសរើស​ដើម្បី​បន្ទាបខ្លួន​ជាង​នៅពេល​យើង​ត្រូវបាន​បង្ខំ​ឲ្យ​បន្ទាបខ្លួន ។តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​ប្រសើរជាង​ក្នុង​ការ​ជ្រើសរើស​ដើម្បី​បន្ទាបខ្លួន ?

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា​ដើម្បី​បន្ទាបខ្លួន​អ្នក « ដោយសារតែ​ព្រះបន្ទូល » ? ( អាលម៉ា 32:14 ) ។ តើ​ការណ៍​នេះ​អាច​អនុវត្ត​ដល់​ឥរិយាបថ​របស់​យើង​នៅក្នុង​សាសនាចក្រ ថ្នាក់​សិក្ខាសាលា ឬ ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​ដោយ​របៀបណា ?

អាលម៉ា 32:17–43

អាលម៉ា​បង្រៀន​ដល់​ពួកសាសន៍​សូរាំ​ពី​របៀប​​សេចក្ដីជំនឿ​របស់​ពួកគេ

សូម​ពន្យល់​ថា អាលមា​រកឃើញ​គំនិត​ដ៏​ខុសឆ្គង​មួយ ដែល​មនុស្ស​ជាច្រើន​មាន​អំពី​ការទទួល​បាន​នូវ​ទីបន្ទាល់​មួយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 32:17–18 ឮៗ ខណៈពេល​ដែល​សិស្ស​ផ្សេង​ទៀត​ស្វែងរក​នូវ​គំនិត​ដ៏​ខុសឆ្គង​នេះ ។

  • តើ​គំនិត​ដ៏​ខុសឆ្គង​អ្វី ដែល​មនុស្ស​ជាច្រើន​បាន​មាន​អំពី​ការទទួល​បាន​នូវ​ទីបន្ទាល់ ?

  • តើ​វា​ខុសអ្វី​នឹង​ការទាមទារ​ទីសម្គាល់​មួយ​មុនពេល​ជឿ​នោះ ? ( អ្នក​អាច​រំឭក​សិស្ស​ពី​គំរូ​របស់​សេរេម​នៅក្នុង យ៉ាកុប 7:13–16 និង គំរូ​របស់​កូរីហូរ​នៅក្នុង អាលម៉ា 30:43–52 ។ អ្នកក៏​អាច​ឲ្យ​ពួកគេ​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា 63:9 ដើម្បី​បញ្ជាក់​ថា ទីសម្គាល់​ជាច្រើន​គឺជា​លទ្ធផល​នៃ​សេចក្ដីជំនឿ មិន​មែន​ជា​អ្វី​ដែល​យើង​អាច​ទាមទារ​មុនពេល​យើង​មាន​សេចក្ដីជំនឿ​នោះ​ទេ ) ។

សូម​ពន្យល់​ថា អាលម៉ា​បាន​បង្រៀន​ប្រជាជន​ថា អ្វីដែលជា​សេចក្ដីជំនឿ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 32:21 ដោយ​ស្ងាត់ៗ ដោយ​រកមើល​និយមន័យ​របស់​អាលម៉ា​នៃ​សេចក្ដីជំនឿ ។ សូម​បង្ហាញ​ថា ខគម្ពីរ​នេះ​គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​គូសចំណាំ​វា​តាម​របៀបមួយ ដើម្បី​ឲ្យ​គេ​ងាយ​នឹង​រកវា​ឃើញ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 32:22 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ការប្រឹក្សា​ពី​បរៀប​ដើម្បី​ទទួល​បាន និង​ពង្រឹង​ទីបន្ទាល់ ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​បន្ថែម ចងចាំ​សេចក្ដីមេត្តាករុណា​នៃ​ព្រះ និង ជឿ​លើ​ព្រះបន្ទូល​នៃ​ព្រះ ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន ។

  • ហេតុអ្វីបានជា​សកម្មភាព​ទាំងនេះ​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​សេចក្ដីជំនឿ​របស់​យើង ?

សូម​ពន្យល់​ថា ដើម្បី​ជួយ​ដល់​ពួកសាសន៍​សូរាំ​ឲ្យ​យល់​ពី របៀប​​ជឿ​ដល់​ព្រះបន្ទូល​នៃ​ព្រះ អាលម៉ា​បាន​ស្នើ​ថា ពួកគេ​គួរ​ធ្វើ​ការពិសោធ​មួយ ។

  • ហេតុអ្វីបានជា​ប្រជាជន​ធ្វើ​នូវ​ការពិសោធ​វិទ្យាសាស្ដ្រ ? ( ដើម្បី​ស្វែងរក​ថាតើ ទ្រឹស្ដី ឬ​គំនិត​មួយ​ពិត​ឬ​ទេ ។

សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​ការពិសោធ​ដែល​ពួកគេ​បាន​ធ្វើ​នៅក្នុង​ថ្នាក់​វិទ្យាសាស្ដ្រ ឬ កន្លែង​ផ្សេង​ទៀត ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ការពិសោធ​តម្រូវឲ្យ​អ្នកស្រាវជ្រាវធ្វើ​សកម្មភាព មិន​មែន​គ្រាន់តែ​ការទស្សន៍ទាយ ។ ដំណើរការ​នៃ​ការទទួល​បាន ឬ ពង្រឹង​នូវ​ទីបន្ទាល់​មួយ​ក៏​តម្រូវ​ឲ្យ​មាន​សកម្មភាព​ដែរ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 32:27 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​ការពិសោធ​ដែល​អាលម៉ា​បាន​អញ្ជើញ​ពួកសាសន៍​សូរាំ​ឲ្យ​ធ្វើ ។ សូម​បន្ថែម ការពិសោធ​ដល់​ពាក្យ​សម្ដី ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា អាលម៉ា​ចង់​មាន​ន័យ​យ៉ាង​ណា នៅពេល​គាត់​បាន​និយាយ​ថា « ធ្វើការ​ពិសោធ​ដល់​ពាក្យ​សម្ដី [ របស់​គាត់ ] » ?

  • តើ​អ្នក​គិត​ថា អាលម៉ា​ចង់​មាន​ន័យ​យ៉ាង​ណា នៅពេល​គាត់​បាន​និយាយ​ថា « ភ្ញាក់ឡើង ហើយ​ដាស់​សមត្ថភាព​ទាំងឡាយ​របស់​ខ្លួន » ? ( អ្នក​អាច​ពន្យល់​ថា​ពាក្យ សមត្ថភាព​ទាំងឡាយ សំដៅ​ទៅលើ​សមត្ថភាព​របស់​យើង​ក្នុង​ការគិត និង​ធ្វើ​សកម្មភាព និង​សម្រេច​បាន​នូវ​អ្វីៗ ។ អាលម៉ា​អញ្ជើញ​ប្រជាជន​ឲ្យ​ធ្វើ​សកម្មភាព​លើ​ពាក្យ​សម្ដី​របស់​គាត់ ។ អ្នក​អាច​បន្ថែម ភ្ញាក់ឡើង ហើយ​ដាស់​សមត្ថភាព​ទាំងឡាយ​របស់​ខ្លួន ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ក្នុង​ការ « អនុវត្ត​សេចក្ដីជំនឿ​មួយ​ភាគ​តូច » ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​របៀប​ដែល​ពួកគេ​អាច​ចាប់ផ្ដើម​អនុវត្ត​ការពិសោធ​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា 32:28 ដោយ​ស្ងាត់ៗ ។

  • តើ​អាលម៉ា​បាន​ប្រៀបធៀប​អ្វី​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ? ( គ្រាប់ពូជ​មួយ ។

  • តើ​អ្វីខ្លះ​ជា​ប្រភព​នៃ​ព្រះបន្ទូល​របស់​ព្រះ ? ( ចម្លើយ​អាច​រួមមាន ព្រះគម្ពីរ ការបង្រៀន​របស់​ព្យការីថ្ងៃ​ចុងក្រោយ​ទាំងឡាយ និង​វិវរណៈ​ផ្ទាល់ខ្លួន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​អាលម៉ា​បាន​និយាយថា​យើង​ត្រូវតែ​ធ្វើអ្វី​នឹង « គ្រាប់ពូជ » នេះ ?

សូមសរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ អ្នក​អាច​សរសេរ​វា​នៅក្រោម ការពិសោធ​ដល់​ពាក្យ​សម្ដី ដែល​អ្នក​បាន​សរសេរ​ពី​មុន​មក​នោះ ។ បញ្ជី​អាច​រួម​មាន​នូវ​ធាតុ​ដូច​ខាងក្រោម ៖

  1. ទុក​កន្លែង​សម្រាប់​ឲ្យ​ពាក្យសម្ដី ( ឬ គ្រាប់ពូជ ) នោះ​អាច​ដុះ​នៅក្នុង​ចិត្ត​របស់​អ្នក ។

  2. កុំ​បោះ​ពាក្យសម្ដី​ចោល​ដោយ​ការ​ឥតជំនឿ​របស់​អ្នក ។

  3. ចាប់​អារម្មណ៍​ថា ពាក្យ​សម្ដី​នោះ​រីកឡើង​នៅក្នុង​អ្នក ។

ដើម្បី​ជួយសិស្ស​ឲ្យ​យល់​ពី​អ្វី​ដែល​ពួកគេ​បាន​អាន​អំពី​ការពិសោធ​នេះ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ព្រះបន្ទូល​នៃ​ព្រះ​ដូចជា​គ្រាប់ពូជ​មួយ​ដែល​អាច​ដុះ​នៅក្នុង​ដួងចិត្ត​របស់​យើង​ដោយ​របៀបណា ? ( ចម្លើយ​អាច​រួមមាន វា​អាច​ដុះ​ឡើង វា​អាច​ពង្រឹង​យើង និង យើង​ត្រូវ​ថែទាំ​វា ។

នៅពេល​សិស្ស​ពិភាក្សា​ពី​ការប្រៀបធៀប​នៃ​ព្រះបន្ទូល​នៃ​ព្រះ​ទៅនឹង​គ្រាប់ពូជ​មួយ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា 33:22–23 ដោយ​ស្ងាត់ៗ ។ មុនពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​រកមើល​ការពន្យល់​របស់​អាលម៉ា​នៃ « ព្រះបន្ទូល​នេះ » ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា វា​សំដៅ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យយ៉ាងណា​ដើម្បី « ទុក​កន្លែង​មួយ » សម្រាប់​ព្រះបន្ទូល​បាន​ដុះ​នៅក្នុង​ទ្រូង​របស់​យើង ? ( សូម​មើល អាលម៉ា 32:28 ។ ចម្លើយ​អាច​រួមមាន យើង​ត្រូវ​បើក​ដួងចិត្ត​របស់​យើង ហើយ​ថា​យើង​ត្រូវ​ទុក​កន្លែង​នៅក្នុង​ជិវិត​របស់​យើង​សម្រាប់​ការសិក្សា​ព្រះគម្ពីរ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា​ដែល​មាន​អារម្មណ៍​ថា ព្រះបន្ទូល​នៃ​ព្រះ « រីកដុះ​ឡើង » នៅក្នុង​ខ្លួន​អ្នក ? ប្រសិនបើ​ព្រះបន្ទូល​នៃ​ព្រះ​រីកដុះ​ឡើង​ក្នុង​ខ្លួន​អ្នក តើ​នឹង​មាន​អ្វីកើតឡើង​ដល់​ទីបន្ទាល់ និង​សេចក្ដីជំនឿ​របស់​អ្នក​បន្ទាប់ពី​នោះ ?

  • តើ​នៅពេល​ណា​ដែល​ព្រះបន្ទូល​នៃ​ព្រះ​ពង្រីក​ព្រលឹង​របស់​អ្នក និង​បំភ្លឺ​ការយល់ដឹង​របស់​អ្នក​នោះ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ពី អាលម៉ា 32:29–34 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​យើង​រៀន​អំពី​ព្រះបន្ទូល​នៃ​ព្រះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ពួកគេ​បាន​រកឃើញ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​ឃ្លា​ទាំងនោះ ។ សូម​យោងទៅ​រូបភាព​នៅលើ​ក្ដារខៀន ហើយ​សូម​សួរ ៖

  • ហេតុអ្វីបានជា​សេចក្ដីជំនឿ​របស់​យើង​មិន​ទាន់បាន​ឥតខ្ចោះ ក្រោយពី​បាន​ពិសោធ​ហើយ​នោះ ? តើ​អ្នក​គិត​ថា យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ទៀត​ដើម្បី​ទទួល​បាន​ទីបន្ទាល់​ជារៀងរហូត​មួយ​នៃ​ដំណឹងល្អ ?

  • តើ​ដំណើរ​នៃ​ការជួយ​បណ្ដុះ​ដើមឈើ​មួយ ដូចគ្នា​នឹង​ដំណើរ​នៃ​ការពង្រឹង​ទីបន្ទាល់​មួយ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮ​ពី អាលម៉ា 32:35–40 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការប្រឹក្សា​របស់​អាលម៉ា អំពី​របៀប​ដើម្បី​បំពេញ​ការពិសោធ​នេះ ។

  • យោងតាម អាលម៉ា 32:37–40 តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះបន្ទូល​នៃ​ព្រះ​បន្ដ​រីកចម្រើន ? ( សូមបន្ថែម ថែទាំ​ព្រះបន្ទូល ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ថែទាំ​ព្រះបន្ទូល ? ( ចម្លើយ​អាច​រួមមាន​ថា យើង​អាច​សិក្សា​ព្រះគម្ពីរ​ជារៀងរាល់​ថ្ងៃ អធិស្ឋាន​សុំ​ការដឹកនាំ​នៅពេល​យើង​សិក្សា រកមើល​របៀប​ដែល​ព្រះគម្ពីរ និង​ការបង្រៀន​ទាំងឡាយ​របស់​ព្យាការី​ថ្ងៃចុងក្រោយ​អាច​អនុវត្ត​នៅក្នុង​ជីវិត​របស់​យើង ហើយ​ចែកចាយ​អ្វី​ដែល​យើង​រៀន ។

  • តើ​នឹង​មាន​អ្វី​កើតឡើង នៅពេល​យើង​ធ្វេសប្រហែស​នឹង​ដើមឈើ ឬ មិន​បាន​ថែទាំវា​ឲ្យ​បាន​ល្អ ? តើ​នឹង​មាន​អ្វី​កើតឡើង នៅពេល​យើង​ធ្វេសប្រហែស​នឹងព្រះបន្ទូល​នៃ​ព្រះ ដែល​បាន​ដាំ​នៅក្នុង​ទ្រូង​យើង ?

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុងសៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី អាលម៉ា 32 អំពី​របៀប​ដើម្បី​ទទួល និង​ពង្រឹង​ទីបន្ទាល់​មួយ ។ អ្នក​ក៏​អាច​ផ្ដល់​យោបល់​ថា ពួកគេ​គួរ​សរសេរ​ការសង្ខេប​ទាំងនេះទៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 32:37–43 ។

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ នៅពេល​ពួកគេ​ចែកចាយ សូម​ប្រាកដ​ថា​ពួកគេ​បង្ហាញ​ថា ប្រសិនបើ​យើង​ថែទាំ​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម​នៅក្នុង​ដួងចិត្ត​របស់​យើង នោះ​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​នឹង​លូតលាស់​ឡើង ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 32:41–43 ដោយ​រកមើល​ការពិពណ៌នា​របស់​អាលម៉ា​អំពី​ដើមឈើ និង​ផ្លែឈើ ។

  • តើ​មាន​កន្លែង​ណា​ទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​មាន​ការពិពណ៌នា​ពី​ដើមឈើ​មួយ​ដែល​មាន​ផ្លែ​ដែល « មាន​រសជាតិ​ផ្អែម​បំផុត គឺ​ផ្អែម​ជាង​អ្វីៗ​ទាំងអស់ » ? ( អ្នក​អាច​រំឭក​សិស្ស​អំពី​ការពិពណ៌នា​នៃ​ដើមឈើ​ជីវិត​នៅក្នុង នីហ្វៃទី 1 8:11–12នីហ្វៃទី 1 11:9–24 ។

  • នៅក្នុង​ការនិមិត្ត​របស់​លីហៃ និង​នីហ្វៃ​អំពី​ដើមឈើ​ជីវិត តើ​ដើមឈើ និង​ផ្លែឈើ​នោះ​តំណាង​ឲ្យ​អ្វី ? ( ដើមឈើ​តំណាង​ឲ្យ​សេចក្ដីស្រឡាញ់​នៃ​ព្រះ ដូចដែល​បាន​បង្ហាញ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ហើយ​ផ្លែឈើ​តំណាង​ឲ្យ​ពរជ័យ​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ដង្វាយធួន ។ សូម​មើល​មេរៀន​ទី 12 នៅក្នុង​សៀវភៅ​នេះ ។

  • នៅក្នុង​ការនិមិត្ត​របស់​លីហៃ និង​នីហ្វៃ តើ​មនុស្ស​ដើរ​ទៅដល់​ដើមឈើ​ដោយ​របៀបណា ? ( ដោយ​ការកាន់តាម​ដំបងដែក ដែល​តំណាង​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះ ។ តើ​ការណ៍​នេះ​ដូចជា​ការប្រៀបធៀប​របស់​អាលម៉ា អំពី​ព្រះបន្ទូល​នៃ​ព្រះ​ទៅនឹង​គ្រាប់ពូជ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ធ្វើតាម​ការអនុវត្ត​ដែល​បាន​ពិពណ៌នា​នៅក្នុង អាលម៉ា 32 ។ សូម​សួរពួកគេ​ថា តើ​ការអនុវត្ត​នេះ​បាន​ជះឥទ្ធិពល​ដល់​ជីវិត​គេ​យ៉ាងណា​ដែរ ។ សូម​គិត​ពី​ការចែកចាយ​បទពិសោធន៍​របស់​អ្នក​ផ្ទាល់ នៅពេល​អ្នក​មាន​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណាន​ខគម្ពីរ—អាលម៉ា 32:21

សូម​ឲ្យ​សិស្ស​ប្រើ អាលម៉ា 32:21 ដើម្បី​សម្រេច​ពី​របៀប​ដែល​មនុស្ស​នៅក្នុង​ស្ថានភាព​ខាងក្រោម​កំពុង​អនុវត្ត​សេចក្ដីជំនឿ ឬ មិន​អនុវត្ត​សេចក្ដីជំនឿ ។

  1. យុវនារី​ម្នាក់​ចង់​បាន​ភស្ដុងតាង​ខាង​រូបកាយ​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត មុនពេល​នាង​ជឿ​លើ​ព្រះគម្ពីរ​នេះ ។

  2. យុវជន​ម្នាក់​ឮ​ថា យុវជន​ដ៏​សាកសម​ទាំងអស់​ត្រូវ​បម្រើ​បេសកកម្ម​ពេញម៉ោង ។ ទោះបីជា​គ្រួសារ​គាត់​ក្រីក្រ​ក្ដី ក៏​គាត់​បាន​សម្រេច​ចិត្ត​ថា​នឹង​បម្រើ និង​រៀបចំ​ដើម្បី​បម្រើដែរ ។

  3. យុវនារី​ម្នាក់​ចង់​ស្អាតស្អំ​ពី​អំពើបាប​របស់​នាង តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នាង​ដឹង​ថា នាង​ត្រូវ​សារភាព​ការរំលង​ខ្លះ​ដល់​ប៊ីស្សព​របស់​នាង​ដើម្បី​បាន​ប្រែចិត្ត​ពេញលេញ ។ នាង​បាន​ណាត់ជួប​នឹង​ប៊ីស្សព​របស់​នាង ។

កំណត់ចំណាំ ៖ អ្នក​អាច​ប្រើ​គំនិត​នេះ​ពេល​បង្រៀន​មេរៀន​នេះ នៅពេល​អ្នក​បង្ហាញ​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ ឬ អ្នក​អាច​ប្រើ​វា​នៅ​ចុងបញ្ចប់​នៃ​មេរៀន ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 32:21–22, 26–27 ។ សេចក្ដីជំនឿ​ដូចជា​ជម្រើស​មួយ

ប៊ីស្សព រីឆាឌ ស៊ី អែជ្ជលី នៃ​គណៈប៊ីស្សពជាអធិបតី​បាន​បង្រៀន​ថា សេចក្ដីជំនឿ​គឺ​ដូចជា​ជម្រើស​មួយ ៖

« ដោយ​សារតែ​វិបត្តិ និង​ឧបសគ្គ​ដែល​យើង​ជួប​ប្រទះ​នៅក្នុង​ពិភពលោក​នា​សព្វថ្ងៃ​នេះ ខ្ញុំ​សូម​ណែនាំ​នូវ​ការ​ជ្រើស​រើស​មួយ— ជាជម្រើស​នៃ​សេចក្ដីសុខសាន្ដ និង​ការការពារ​មួយ ហើយ​ជា​ជម្រើស​ដែល​សមរម្យ​សម្រាប់​មនុស្សគ្រប់គ្នា ។ ជម្រើស​នោះ​គឺជា​សេចក្ដីជំនឿ ។ សូម​ប្រយ័ត្ន​ថា សេចក្ដីជំនឿ​មិន​មែន​ជា​អំណោយ​ដោយ​ឥតគិតថ្លៃ​មួយ​ដោយ​គ្មាន​ការគិត បំណង ឬ ការខិតខំ​នោះ​ទេ ។ វា​មិន​មែន​មក​ដូចជា​ទឹកសន្សើម​ធ្លាក់​ពី​ស្ថានសួគ៌​នោះទេ ។ … ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ‹ ចូរ​មក​ឯ​ខ្ញុំ › ( ម៉ាថាយ 11:28និង ‹ ចូរ​គោះ នោះ​តែង​នឹង [ ប្រទាន ] ឲ្យ​អ្នក › ( ម៉ាថាយ 7:7 ទាំងនេះ​គឺជា​កិរិយាសព្ទ​ដែល​ធ្វើ​សកម្មភាព—មក គោះ ។ វា​គឺជា​ជម្រើស ។ ដូច្នេះ​ខ្ញុំ​និយាយ​ថា ជ្រើសរើស​សេចក្ដីជំនឿ ។ សូម​ជ្រើសយក​សេចក្ដីជំនឿ​ឲ្យ​លើស​ពី​​ការសង្ស័យ ជ្រើសយក​សេចក្ដីជំនឿ​ឲ្យ​លើស​ភាព​ភ័យខ្លាច ជ្រើសយក​សេចក្ដីជំនឿ​ឲ្យ​លើស​ពីអ្វីដែល​មិន​ដឹង ហើយ​មើលមិនឃើញ និង​ជ្រើសយក​សេចក្ដីជំនឿ​ឲ្យ​លើស​ពី​ភាព​ទុទិដ្ឋិនិយម ។

« ការពិភាក្សា​ដ៏​បុរាណ​របស់​អាលម៉ា​អំពី​សេចក្ដីជំនឿ ដូចដែល​បាន​កត់ត្រា​នៅក្នុង​ជំពូក​ទី 32 នៃ​អាលម៉ា​ក្នុង​ព្រះគម្ពីរ​មរមន គឺជា​ស៊េរី​មួយ​នៃ​ជម្រើស​ដើម្បី​ធានា​ពី​ការអភិវឌ្ឍ និង​ការរៀបចំ​សេចក្ដីជំនឿ​របស់​យើង ។ អាលម៉ា​បាន​ឲ្យ​យើង​នូវ​ការដឹកនាំ​ដើម្បី​ជ្រើសរើស ។ សម្ដី​របស់​គាត់​គឺជា​ពាក្យ​នៃ​សកម្មភាព​ដែល​ផ្ដើម​ដោយ​ការជ្រើសរើស ។ គាត់​បាន​ប្រើ​ពាក្យ ភ្ញាក់ឡើង ដាស់ ពិសោធ អនុវត្ត ចង់ ធ្វើ និង ដុះ ។ បន្ទាប់មក អាលម៉ា​បាន​ពន្យល់​ថា ប្រសិនបើ​យើង​ជ្រើស​ជម្រើស​ទាំងនេះ ហើយ​ពុំបោះចោល​គ្រាប់ពូជ​ចេញ​ដោយ​ការឥតជំនឿ​ទេ​នោះ បន្ទាប់​មក ‹ វា​នឹងចាប់ផ្ដើម​រីកឡើង​នៅក្នុង​ទ្រូង [ របស់​យើង ] › (អាលម៉ា 32:28) ។

« មែនហើយ សេចក្ដីជំនឿ​គឺជា​ជម្រើស​មួយ ហើយ​វា​ត្រូវតែ​ស្វែងរក និង​អភិវឌ្ឍ ។ ហេតុដូច្នេះហើយ យើង​ទទួលខុសត្រូវ​ចំពោះ​សេចក្ដីជំនឿ​ផ្ទាល់ខ្លួន​យើង ។ យើង​ក៏​ទទួលខុសត្រូវ​ចំពោះ​ការខ្វះ​សេចក្ដីជំនឿ​របស់​យើង​ដែរ ។ ជម្រើស​គឺជា​របស់​អ្នក» ( « Faith—the Choice Is Yours » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010,ទំព័រ 31–32 ) ។

អាលម៉ា 32:40–43 ។ ការស្វែងរក​ទីបន្ទាល់​ដែល​នៅរស់​មួយ

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​បញ្ជាក់​ពី​របៀប​ដែល​យើង​អាច​ថែទាំ​ទីបន្ទាល់​របស់​យើង ៖

« ទីបន្ទាល់​ត្រូវការ​ការថែទាំ​ដោយ​ការអធិស្ឋាន​ដោយក្ដី​ជំនឿ ការស្រេកឃ្លាន​រក​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ព្រះគម្ពីរ និង​ការគោរព​តាម​សេចក្ដីពិត​ដែល​យើង​បាន​ទទួល ។ មាន​គ្រោះថ្នាក់​នៅក្នុង​ការធ្វេសប្រហែស​មិន​បាន​អធិស្ឋាន ។ មាន​គ្រោះថ្នាក់​ដល់​ទីបន្ទាល់​របស់​យើង បើ​យើង​គ្រាន់តែ​សិក្សា​ធម្មតា និង​អាន​ធម្មតា​ក្នុង​ព្រះគម្ពីរ​នោះ ។ វា​ជា​វីតាមីន​ដ៏ចាំបាច់​សម្រាប់​ទីបន្ទាល់​របស់​យើង ។

« ការខ្ជាប់ខ្ជួន​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ការអធិស្ឋាន​ដោយ​អស់​ពី​ចិត្ត និង​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់​ត្រូវតែ​បាន​អនុវត្ត​ជា​ចាំបាច់ និង​ដោយ​បន្ដ​ឥតដាច់ ដើម្បី​ឲ្យ​ទីបន្ទាល់​របស់អ្នក​បាន​ធំធាត់​ឡើង និង​រីកចម្រើន ។ យើង​ទាំងអស់​គ្នា​ពេល​ខ្លះ​ជួប​នឹងកាលៈទេសៈ​ខ្លះ​ហួស​ពី​ការគ្រប់គ្រង​របស់​យើង ដែល​រំខាន​ដល់​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​យើង ។ មាន​រយៈពេល​ខ្លះ​ដែល​យើង​ជ្រើសរើស​មិន​អធិស្ឋាន​ដោយសារ​មូលហេតុ​ខ្លះ ។ មាន​ព្រះបញ្ញត្តិ​ខ្លះ​ដែល​យើង​អាច​ជ្រើសរើស​មិន​ធ្វើ​តាម​នា​ពេលណាមួយ ។

« ប៉ុន្ដែ​អ្នក​នឹង​មិន​មាន​ឲ្យ​បំណង​របស់​អ្នក​សម្រាប់​ការមាន​ទីបន្ទាល់​ដែល​នៅរស់​មួយ​ឥត​ប្រយោជន៍​នោះទេ ប្រសិបើ​អ្នក​បំភ្លេច​ការព្រមាន និង​ការសន្យា​នៅក្នុង​អាលម៉ា [ 32:40–43 ] » ( “A Living Testimony” » EnsignLiahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 127–28 ) ។