បណ្ណាល័យ
មេរៀនទី 91 ៖ អាលម៉ា 33


មេរៀនទី 91

អាលម៉ា 33

សេចក្តី​ផ្ដើម

ក្រុម​សាសន៍​សូរាំ​មួយ​ក្រុម​ចង់​ដឹង​ពី​របៀប​ដើម្បី​ធ្វើតាម​ការប្រឹក្សា​របស់​អាលម៉ា ក្នុង​ការដាំ​ព្រះបន្ទូលនៃ​ព្រះអម្ចាស់​នៅក្នុង​ចិត្ត​គេ និង​អនុវត្ត​សេចក្ដីជំនឿ ។ ដោយ​ប្រើ​ព្រះគម្ពីរ អាលម៉ា​បាន​បង្រៀន​ប្រជាជន​អំពី​ការថ្វាយបង្គំ ការអធិស្ឋាន និង​សេចក្ដីមេត្តាករុណា​ដែល​យើង​អាច​ទទួល​បាន​ពី​ព្រះ ដោយសារតែ​ព្រះអង្គ​សង្គ្រោះ ។ គាត់​បាន​ណែនាំ​ប្រជាជន​ឲ្យ​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជឿ​លើ​ព្រះចេស្ដា​នៃ​ដង្វាយធួន ។

កំណត់ចំណាំ ៖ មេរៀន​ទី 94 ផ្ដល់​នូវ​ឱកាស​មួយ​សម្រាប់​សិស្ស​បី​នាក់​ឡើង​មក​បង្រៀន ។ អ្នក​អាច​រើស​សិស្ស​បី​នាក់​ឥឡូវនេះ ហើយ​ឲ្យដល់​ពួកគេនូវ​ច្បាប់ចម្លង​នៃ​ចំណែក​នៃ​មេរៀន​ទី 94 ដែល​បាន​រៀបចំ​ទុក​ដើម្បី​ឲ្យ​ពួកគេ​អាច​រៀបចំ​មេរៀន ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា​មេរៀន​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួកគេ​នឹង​ដឹង​ពី​របៀប​ដើម្បី​សម្រប​មេរៀន​នេះ​ទៅនឹង​តម្រូវការ​របស់​មិត្ត​រួម​ថ្នាក់ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 33

អាលម៉ា​បង្រៀន​ដល់​ពួកសាសន៍​សូរាំ​ឲ្យ​ចាប់ផ្ដើម​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

សូម​សរសេរ​ពាក្យ អនុវត្ត នៅលើ​ក្ដារខៀន ។

  • តើ​ការអនុវត្តអ្វី​មួយ មាន​ន័យ​យ៉ាងណា ? ( នៅពេល​សិស្ស​ឆ្លើយនឹង​សំណួរ​នេះ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់​បង្ហាញ​ពី​របៀប​ដើម្បី​បង្វឹកដៃ​របស់​គេ ប្រហែល​ដោយការធ្វើ​អាហ្វង់ ឬ បង្វឹក​ជើង​គាត់ ប្រហែល​ដោយ​ការរត់​នៅនឹង​កន្លែង ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 33:1 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ការបង្វឹក​ដែល​សាសន៍​សូរាំ​ចង់​យល់ ។ ក្រោយពី​សិស្ស​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ តើ​យើង​អនុវត្ត​សេចក្ដីជំនឿ​ដោយ​របៀបណា ?សូម​ឲ្យ​សិស្ស​រកមើល​ចម្លើយ​យ៉ាងហោចណាស់បី​ទៅនឹង​សំណួរ​នេះ នៅពេល​ពួកគេ​សិក្សា និង​ពិភាក្សា​អំពី អាលម៉ា 33 ។

សូម​ពន្យល់​ថា នៅពេលអាលម៉ា​បាន​ចាប់ផ្ដើម​ឆ្លើយ​នឹង​សំណួរ​របស់​ពួកសាសន៍​សូរាំ​អំពី​របៀប​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ គាត់​បាន​កែតម្រូវ​គំនិត​ដ៏​ខុសឆ្គង​មួយ​ដែល​ពួកគេ​បាន​មាន​អំពី​ការថ្វាយបង្គំ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 33:2 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​គំនិត​ខុសឆ្គង​របស់​ពួកសាសន៍​សូរាំ​អំពី​ការថ្វាយបង្គំ​ព្រះ ។

  • ហេតុអ្វី​បានជា​ពួកសាសន៍​សូរាំ​ទាំងនេះ​គិត​ថា ពួកគេ​មិន​អាច​ថ្វាយបង្គំ​ព្រះ​បាន ? ( ដោយសារ​ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​សាលា​ប្រជុំ ។

សូម​ឲ្យ​សិស្ស​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង អាលម៉ា 31 អំពី​ទម្រង់​នៃ​ការថ្វាយបង្គំ​របស់​ពួកសាសន៍​សូរាំ ។ ( សូមមើល អាលម៉ា 31:22–23 ។ ពួកសាសន៍​សូរាំ​បាន​ផ្ដល់​នូវ​ការអធិស្ឋាន​ដ៏​ដដែល​ម្ដង​ក្នុង​មួយ​សប្ដាហ៍​នៅក្នុង​សាលា​ប្រជុំ ហើយ​ពួកគេ​មិន​ដែល​និយាយ​អំពី​ព្រះ​ម្ដងទៀត​អំឡុងពេល​សប្ដាហ៍​ឡើយ ។

  • ហេតុអ្វី​បានជា​ការចូលរួម​ក្នុង​ព្រះវិហារ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការថ្វាយបង្គំ​របស់​យើង ? តើ​របៀប​ណាខ្លះ ដែល​យើង​អាច​ថ្វាយបង្គំ​ដល់​ព្រះ បន្ថែមលើ​ការទៅ​ចូលរួមការប្រជុំ​ក្នុង​ព្រះវិហារ​ជារៀងរាល់​សប្ដាហ៍​នោះ ?

សូម​ពន្យល់​ថា អាលម៉ា​បាន​ដកស្រង់​ការបង្រៀន​របស់​ព្យាការី​ម្នាក់​ឈ្មោះ ស៊ីណូស ដើម្បី​កែតម្រូវ​គំនិត​ខុសឆ្គង​របស់​ពួកសាសន៍​សូរាំ​អំពី​ការថ្វាយបង្គំ​ព្រះ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 33:3 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពាក្យ​ដែល​អាលម៉ា​បាន​ប្រើ​ជំនួស​នឹង​ពាក្យ ថ្វាយបង្គំ ។ ( ពាក្យ​នោះ​គឺអធិស្ឋាន ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 33:4–10 ដោយ​ស្ងាត់ៗ ដោយ​រកមើល​កាលៈទេសៈ​នីមួយ​ដែល​ស៊ីណូស​បាន​និយាយ​ថា គាត់​បាន​អធិស្ឋាន ។

  • តើ​នៅពេល​ណា និង​នៅកន្លែង​ណា​ដែល​ស៊ីណូស​បាន​អធិស្ឋាន ?

  • តើ​អាលម៉ា​បាន​បង្រៀនអ្វី​អំពី​ការថ្វាយបង្គំ នៅពេល​គាត់​បាន​ដកស្រង់​សម្ដី​របស់​ស៊ីណូស ? ( សូម​ជួយ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​ខាងក្រោម ៖ យើង​អាច​ថ្វាយបង្គំ​ព្រះ​បន្ដ​ឥតដាច់​តាមរយៈ​ការអធិស្ឋាន ។

សូម​យោង​ទៅ​សំណួរ​នៅលើ​ក្ដារខៀន ៖ តើ​យើង​អនុវត្ត​សេចក្ដីជំនឿ​ដោយ​របៀបណា ?នៅក្រោម​សំណួរ​នោះ សូម​សរសេរ អធិស្ឋាន​ជានិច្ច ។

  • តើ​ការអធិស្ឋាន​គឺជា​ការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀបណា ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​អធិស្ឋាន​នៅក្នុង​ស្ថានភាព​មួយ​ដូចជា​ស្ថានភាព​ដែល​ស៊ីណូស​បាន​លើកឡើង ? តើ​ការអធិស្ឋាន​របស់​អ្នក​ត្រូវបាន​ឆ្លើយតប​ដោយ​របៀបណា ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ។

សូម​ឲ្យ​សិស្ស​រំឭក អាលម៉ា 33:4–5, 8–9 ដោយ​ស្ងៀមស្ងាត់ ។ សូម​ឲ្យ​ពួកគេ​រកមើល​ឃ្លា​ដែល​បាន​និយាយ​អំពី​សេចក្ដីមេត្តាករុណា​របស់​ព្រះ ( ដូចជា « ព្រះអង្គ​ប្រកប​ដោយ​សេចក្ដីមេត្តាករុណា » និង « ព្រះអង្គ​បាន​ប្រកប​ដោយ​សេចក្ដីមេត្តាករុណា » ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​រវាង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីមេត្តា​ករុណា​នៃ​ព្រះវរបិតា សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 33:11–16 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ឃ្លា​មួយ​ថា លេច​ឡើង​បួន​ដងនៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( ឃ្លា​នោះ​គឺ « ដោយសារ​ព្រះរាជបុត្រា​របស់​ព្រះអង្គ » ។ អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា​នេះ ។

  • តើ​អ្នក​គិត​ថា ស៊ីណូស​ចង់​មាន​ន័យ​យ៉ាង​ណា នៅពេល​គាត់​បាន​និយាយ​ថា « ព្រះអង្គ​បាន​បង្វែរ​សេចក្ដីជំនុំជម្រះ​របស់​ព្រះអង្គ​ចេញ ដោយសារ​ព្រះរាជបុត្រា​របស់​ព្រះអង្គ » ? ( សូម​ជួយសិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ខាងក្រោម ៖ យើង​ទទួល​បាន​សេចក្ដីមេត្តា​ករុណា​របស់​ព្រះវរបិតាសួគ៌ រួមមាន​ការអភ័យទោស​ដល់​អំពើបាប​របស់​យើង ដោយសារតែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។អ្នក​អាច​ឲ្យ​សិស្ស​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នៅក្បែរ អាលម៉ា 33:11–16 ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សេចក្ដីមេត្តាករុណា​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយស៊ូវគ្រីស្ទ សូម​គិត​ពី​ការចែកចាយ​រឿង​ខាងក្រោម​ដែល​ដកស្រង់​ដោយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« គ្រូបង្រៀន​បាន​និយាយ​ថា ‹ អរុណសួស្ដី​ក្មេងៗ យើង​មក​ដឹកនាំ​សាលា › ។ ពួកគេ​បាន​ស្រែក ហើយ​បាន​សើច​អស់​សំឡេង ។ ‹ ឥឡូវ ខ្ញុំ​ចង់​បាន​សាលា​ដ៏​ល្អ​មួយ ប៉ុន្ដែ​ខ្ញុំ​សារភាព​ថា ខ្ញុំ​មិន​ដឹង​ពី​របៀប​ដើម្បី​ធ្វើ​វា រហូតដល់​អ្នក​ជួយ​ដល់​ខ្ញុំ ។ សូម​គិត​ថា យើង​មាន​ច្បាប់​ពីរ​បី ។ អ្នក​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​សរសេរ​វា​នៅលើ​ក្ដារខៀន › ។

« សិស្ស​ម្នាក់​បាន​ស្រែក​ថា ‹ ហាម​លួច ! › សិស្ស​ម្នាក់​ទៀត​បាន​ឆ្លើយ​ថា ‹ មក​ទាន់ពេល › ។ ទីបញ្ចប់ ច្បាប់​ដប់​បាន​លេចឡើង​នៅលើ​ក្ដារខៀន ។

« គ្រូបង្រៀន​បាន​និយាយ​ថា ‹ ឥឡូវ​នេះ ច្បាប់​មួយ​មិន​ល្អ​ទេ រហូតដល់​មាន​ការពិន័យ​អម​មក​ជាមួយ ។ តើ​យើង​គួរ​ធ្វើអ្វី​នឹង​អ្នក​ដែល​រំលង​ច្បាប់ ? ›

« សិស្ស​ក្នុង​ថ្នាក់​បាន​ឆ្លើយ​ថា ‹ សូម​វាយ​ខ្នង​គាត់​ដប់​ដង​ដោយ​មិន​ឲ្យ​គាត់​ពាក់​អាវក្រៅ › ។

« ‹ ប្អូន វា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ។ តើ​អ្នក​ប្រាកដ​ថា អ្នក​ត្រៀមខ្លួន​ប្រឈម​នឹង​វា​ហើយ​ឬ ? › សិស្ស​ម្នាក់​ទៀត​បាន​ឆ្លើយ​ថា ‹ ខ្ញុំ​គាំទ្រ​ប្រធានបទ​នេះ › ហើយ​គ្រូបង្រៀន​បាន​និយាយ​ថា ‹ អញ្ចឹង យើង​នឹង​ធ្វើ​តាម​វា​ទាំងអស់​គ្នា ! សិស្ស​ទាំងអស់​គ្នា ចូរ​មាន​របៀប ! ›

« មួយ​កន្លង​ទៅ ‹ ថម ធំ › បាន​ដឹង​ថា គាត់​បាត់​អាហារ​ថ្ងៃត្រង់​របស់​គាត់ ។ ចោរ​នោះ​ត្រូវ​ចាប់បាន— កូនក្មេង​តូច​ដ៏​ឃ្លាន​ម្នាក់ អាយុ​ប្រហែល​ដប់​ឆ្នាំ ។ ‹ យើង​បាន​រកឃើញ​ចោរ ហើយ​គាត់​ត្រូវតែ​ពិន័យ​យោងតាម​ច្បាប់​របស់​អ្នក— វាយ​ដប់​រំពាត់​លើ​ខ្នង ។ ជិម ឡើង​មក​នេះ ! › គ្រូបង្រៀន​បាន​និយាយ ។

« កូនសិស្ស​ដ៏​តូច​នោះ ដោយ​ញ័រខ្លាច បាន​ឡើង​មក​យឺតៗ​ដោយ​មានពាក់​អាវ​ក្រៅ​ដ៏​ធំ​បិទ​ជិត​ដល់​ក​គាត់ ហើយ​បាន​សុំ​អង្វរ​ថា ‹ លោកគ្រូ លោកគ្រូ​អាច​វាយ​ខ្ញុំ​យ៉ាងខ្លាំង​តាម​ដែល​លោកគ្រូ​ចង់ ប៉ុន្ដែខ្ញុំ​សូម​អង្វរ សូម​កុំ​ដោះ​អាវ​ខ្ញុំ​ចេញ​អី ! › កំណត់ចំណាំ ៖ អ្នក​អាច​ពន្យល់​ថា នៅក្នុង​រឿង​នេះ​ពាក្យ វាយ មាន​ន័យ​ថា វាយដំ​នរណាម្នាក់ ។

« គ្រូបង្រៀនបាន​និយាយ​ថា ‹ ដោះ​អាវក្រៅ​ចេញ › ។ ‹ ឯង​បាន​ជួយ​បង្កើត​ច្បាប់​ទាំងនោះ​ដែរ ! ›

« ‹ឱ! លោក​គ្រូ សូម​កុំ​ឲ្យ​ខ្ញុំ​ដោះ​អាវក្រៅ​អី ! › គាត់​បាន​ចាប់ផ្ដើម​ដោះ​ឡេវអាវ​ក្រៅ ហើយ​តើ​គ្រូបង្រៀន​បាន​ឃើញ​អ្វី ? ក្មេងប្រុស​នោះ​គ្មាន​អាវ​សឺមី​ពាក់​ទេ ហើយ​បាន​បង្ហាញ​នូវ​រូបកាយ​ដ៏​តូច​សុទ្ធ​ឆ្អឹង ។

« ‹ តើ​ខ្ញុំ​អាច​វាយ​កូនក្មេង​នេះ​ដោយ​របៀបណា ? › គ្រូបង្រៀន​បាន​គិត ។ ‹ ប៉ុន្ដែ​ខ្ញុំ​ត្រូវតែ​ធ្វើ​វា ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វីមួយ ប្រសិនបើ​ខ្ញុំ​ត្រូវរក្សា​សាលា​នេះ​នោះ ។ › អ្វីៗ​ទាំងអស់​បាន​ក្លាយជា​ស្ងាត់​ដូច​ចោរ​លួច​សេះ ។

« ‹ តើ​ឯង​កើត​អី​បាន​ជា​មិន​ពាក់​អាវ​សឺមី ជិម ? ›

« គាត់​បាន​ឆ្លើយថា ‹ ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់ ហើយ​ម្ដាយ​របស់​ខ្ញុំ​ក្រ​ខ្លាំង​ណាស់ ។ ខ្ញុំ​មាន​តែ​អាវ​សឺមី​មួយ​គត់ ហើយ​ម្ដាយ​ខ្ញុំ​បាន​បោក​វា​ថ្ងៃនេះ ហើយ​ខ្ញុំ​បាន​ពាក់​អាវក្រៅ​ធំ​របស់​បង​ប្រុស​ខ្ញុំ​ដើម្បី​កុំ​ឲ្យ​រងារ ។ ›

« គ្រូបង្រៀន​បាន​ស្ទាក់ស្ទើរ ដោយ​មាន​កាន់ដំបង​នឹង​ដៃ ។ ពេលនោះ​ភ្លាម ‹ ថម​ដ៏​ធំ › បាន​លោត​មក​ខាងមុខ ហើយ​បាន​និយាយ​ថា ‹ លោកគ្រូ ប្រសិនបើ​លោកគ្រូ​មិន​ជំទាស់​ទេ ខ្ញុំ​នឹង​ទទួល​ការវាយ​នេះ​ជំនួស​ជិម ។ ›

« ‹ ល្អ​ណាស់ មាន​ច្បាប់​ជាក់លាក់​មួយ ដែល​បុគ្គល​ម្នាក់​អាច​ធ្វើ​ជាអ្នកជំនួស​បុគ្គល​ម្នាក់​ទៀត​បាន ។ តើ​អ្នកទាំងអស់​គ្នា​យល់​ព្រម​ទេ ? ›

« ថម​បាន​ដោះ​អាវ​សឺមី​ចេញ ហើយ​ក្រោយ​ពី​វាយ​បាន​ប្រាំ​រំពាត់ រំពាត់​ក៏​បាក់ ! គ្រូបង្រៀន​បាន​ខ្ទប់មុខ​គាត់​នឹង​ដៃ ហើយ​បាន​គិត​ថា ‹ តើ​ខ្ញុំ​អាច​បញ្ចប់​កិច្ចការ​ដ៏​អាក្រក់​នេះ​ដោយ​របៀបណា ? › បន្ទាប់មក គាត់​បាន​ឮ​សិស្ស​ក្នុង​ថ្នាក់​យំ ហើយ​តើ​គាត់​បាន​ឃើញ​អ្វី ? ជិម​ដ៏​តូច​នោះ​បាន​ឡើង​មក ហើយ​បាន​ចាប់​ដៃ​ទាំងពីរ​របស់​ថម​ឱប​ជុំវិញ​ក​របស់​គាត់ ។ ‹ ថម ខ្ញុំ​សុំទោស​ដែល​ខ្ញុំ​បាន​លួច​អាហារ​របស់​ឯង ប៉ុន្ដែ​ខ្ញុំ​ពិត​ជា​ឃ្លាន​ខ្លាំងណាស់ ។ ថម ខ្ញុំ​នឹង​ស្រឡាញ់​ឯង រហូត​ដល់​ខ្ញុំ​ស្លាប់ ដោយសារ​ឯង​បាន​ទទួល​ការវាយ​របស់​ខ្ញុំ​ជំនួស​ខ្ញុំ ! មែនហើយ ខ្ញុំ​នឹង​ស្រឡាញ់​ឯង​ជារៀងរហូត​ទៅ ! › » [ អ្នកនិពន្ធ​អនាមិក ។ ]

ក្រោយពី​ដកស្រង់​រឿង​នេះ​ហើយ ប្រធាន ហ៊ីងគ្លី បាន​មាន​ប្រសាសន៍​ថា « ដើម្បី​ដក​យក​ឃ្លា​មួយ​ពី​រឿង​ដ៏​សាមញ្ញ​នេះ ព្រះយេស៊ូវ ព្រះប្រោសលោះ​របស់​ខ្ញុំ​បាន​យក ‹ ការវាយ​របស់​ខ្ញុំ​ពី​ខ្ញុំ › ហើយ​ការវាយ​របស់​អ្នក​ពី​អ្នក » ( « The Wondrous and True Story of Christmas »Ensign,ខែ ធ្នូ ឆ្នាំ 2000, ទំព័រ 4 ) ។

  • តើ​ដំណើររឿង​នេះ​ទាកក់ទង​នឹង​ការបង្រៀន​របស់​អាលម៉ា​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? ( បើ​សិន​ជា​ចាំបាច់ សូម​ពន្យល់​ថា បំណង​របស់​ថម​ដើម្បី « យក​នូវ​ការវាយ​របស់​ជិម » តំណាង​ឲ្យ​ដង្វាយធួន ។ ព្រះអង្គ​សង្គ្រោះ​បាន​យក​នូវ​ការដាក់ទោស​ចំពោះ​អំពើបាប​របស់​យើង​ដាក់​លើ​អង្គ​ទ្រង់ ដើម្បី​ឲ្យ​យើង​នឹង​មិន​ត្រូវ​រងទុក្ខ​ការដាក់ទោស​នោះ ប្រសិនបើ​យើង​ប្រែចិត្ត ។

សូម​ពន្យល់ថា ក្រោយពី​ការដកស្រង់​សម្ដី​របស់​ស៊ីណូស អាលម៉ា​បាន​ដកស្រង់​សម្ដី​របស់​ស៊ីណុក ជា​ព្យាការី​ម្នាក់​ទៀត ។ សូម​អាន អាលម៉ា 33:15–16 ឮ​ដល់​សិស្ស ។ សូម​បញ្ជាក់​ពី​ការមិនសព្វព្រះទ័យ​នៃ​ព្រះវរបិតាសួគ៌ នៅពេល​មនុស្ស​បដិសេធ​មិន​ព្រម​យល់​ពី​អ្វីដែល​ព្រះរាជបុត្រា​របស់​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួកគេ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 33:12–14 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ប្រភព​ដែល​អាលម៉ា​បាន​ប្រើ​នៅពេល​គាត់​បាន​ចែកចាយ​ការបង្រៀន​នេះ ។

  • ហេតុអ្វីបានជា​អាលម៉ា​យល់​ពាក្យសម្ដី​របស់​ស៊ីណូស និង​ស៊ីណុក ? ( ដោយសារ​សម្ដី​ទាំងនោះ​នៅក្នុង​ព្រះគម្ពីរ ។ អ្នក​អាច​បង្ហាញ​ថា សម្ដី​របស់​អាលម៉ា​នៅក្នុង​ខ​ទី 12 និង ទី​14 ផ្ដល់​យោបល់​ថា ពួកសាសន៍​សូរាំ​ក៏​បាន​ទទួល​ព្រះគម្ពីរ​ទាំងនេះ​ដែរ ។ សូម​បញ្ជាក់​ថា ព្រះគម្ពីរ​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ពី​ក្រោម​សំណួរ​នៅលើ​ក្ដារខៀន សូម​សរសេរ សិក្សា និង​ជឿ​លើ​ព្រះគម្ពីរ ។

ម៉ូសេ និង​រូបពស់​ធ្វើ​ពី​លង្ហិន

សូម​បង្ហាញ​ថា អាលម៉ា​យោង​ទៅលើ​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​មួយ​ទៀត​ដើម្បី​ជួយ​ពួកសាសន៍​សូរាំ​ឲ្យ​អភិវឌ្ឍ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​បង្ហាញ​រូបភាព​ម៉ូសេ និង​រូបពស់​ធ្វើ​ពី​លង្ហិន ( 62202 សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ],លេខ 16 ) ។ សូម​សង្ខេប​ដំណើររឿង​នេះ​ដោយ​ការពន្យល់​ថា នៅពេល​ម៉ូសេ​បាន​ដឹកនាំ​ពួកសាសន៍​អ៊ីស្រាអែល​ទៅក្នុង​វាលរហោស្ថាន មាន​មនុស្ស​ជាច្រើន​បាន​ចាប់ផ្ដើម​បះបោរ​ប្រឆាំង​នឹង​គាត់ និង​ព្រះអម្ចាស់ ។ ឆ្លើយតប​នឹង​ការមិនគោរព​នេះ ព្រះអម្ចាស់​បាន​ឲ្យ​ពស់​ពិស​ដែល​ចឹក​មនុស្ស​ទៅ ។ ប្រជាជន​បាន​ទៅសុំ​ម៉ូសេ​ឲ្យ​ជួយ ។ ម៉ូសេ​បាន​អធិស្ឋាន ហើយ​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​រូប​ពស់​នោះ​លើ​សសរ​ដើម្បី​ឲ្យ​ប្រជាជន​មើល ។ គាត់​បាន​គោរព​តាម ដោយ​ធ្វើ​រូប​ពស់​នោះ​ពី​លង្ហិន ។ ( សូមមើល ជនគណនា 21:4–9 ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 33:19–20 ឮ ។ សូមអញ្ជើញឲ្យ​សិស្ស​រកមើល​អ្វី​ដែល​បាន​កើតឡើង​ដល់​អ្នកដែល​បាន​មើល​ទៅ​រូបពស់​ធ្វើ​ពីលង្ហិន​នោះ ហើយ​តើ​មាន​អ្វី​បាន​កើតឡើង​ដល់​អ្នកដែល​បាន​ជ្រើសរើស​មិន​ព្រម​មើល ។

  • យោងតាម អាលម៉ា 33:20 តើ​ហេតុអ្វីបានជា​មនុស្ស​ជាច្រើន​មិន​ព្រម​មើល ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា​តើ​ពួកគេ​នឹង​ជ្រើសរើស​ដើម្បី​មើល​ទេ ប្រសិនបើ​ពួកគេ​នៅក្នុង​ស្ថានភាព​នោះ ។

ការឆ្កាង

សូម​បង្ហាញ​រូបភាព​នៃ​ការឆ្កាង ( 62505 សៀវភៅ​រូបភាព​ដំណឹងល្អលេខ 57 ) ។ សូម​ពន្យល់​ថា រូបពស់​ធ្វើ​ពី​លង្ហិន​នៅលើ​សសរ​នោះ​គឺជា « និមិត្តរូប » មួយ ( អាលម៉ា 33:19 ) ។ និយាយ​ម្យ៉ាង​ទៀត​ថា វា​គឺជា​និមិត្តរូប​នៃ​អ្វី​មួយ ដែល​នឹង​កើតឡើង​នៅក្នុង​ពេល​អនាគត ។ វា​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ឈើឆ្កាង ( សូមមើល យ៉ូហាន 3:14 ) ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 33:21–23 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពី​របៀប​ដែល​អាលម៉ា​បាន​ប្រដូច​រឿង​នេះ​ទៅនឹង​ពួកសាសន៍​សូរាំ ។ ក្រោយពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​យោង​ទៅ​សំណួរ​នៅលើ​ក្ដារខៀន​ម្ដងទៀត ៖ តើ​យើង​អាច​អនុវត្ត​សេចក្ដីជំនឿ​បាន​ដោយ​របៀបណា ?

  • តើ​ដំណើររឿង​នៃ​ពួកសាសន៍​អ៊ីស្រាអែល និង​រូបពស់​ធ្វើ​ពី​លង្ហិន​អាច​បង្រៀន​អ្វីខ្លះ អំពី​អ្វីដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បាន​ព្យាបាល​ខាងវិញ្ញាណ ?

  • តើ អាលម៉ា 33:22–23 ឆ្លើយ​នឹង​សំណួរ​នេះ​ដោយ​របៀបណា ? ( សិស្ស​គួរ​បង្ហាញ​ពី​សេចក្ដីពិត​ខាងក្រោម ៖ យើង​អនុវត្ត​សេចក្ដីជំនឿ​ដោយ​ការជ្រើសរើស​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

នៅពី​ក្រោម​សំណួរ​នៅលើ​ក្ដារខៀន សូម​សរសេរ ជឿលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • តើ​សកម្មភាព ឬ ឥរិយាបថ​អ្វីខ្លះ​ដែល​អ្នក​ឃើញ​នៅក្នុង​ប្រជាជន​ដែល​ជឿ​លើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ?

ដើម្បី​បញ្ជាក់​ថា សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ជម្រើស​មួយ​ដែល​យើង​ធ្វើ សូម​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅលើ​ឃ្លា​ខាងក្រោម​នៅក្នុង អាលម៉ា 33:23 ៖ « ហើយ​ការណ៍​អស់​ទាំងនេះ អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន បើសិនជា​អ្នករាល់គ្នា​ចង់​ធ្វើ ។ » អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា​នេះ ។

សូម​សរសេរ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​សូម​ពី​ការណែនាំ​សិស្ស​ឲ្យ​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ ( សេចក្ដីថ្លែងការណ៍​មាន​នៅក្នុង « Inquire of the Lord » [ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នកអប់រំ​សាសនា CES នៅថ្ងៃទី 2ខែ កុម្ភៈឆ្នាំ 2001 ], ទំព័រ 1, si.lds.org ។

« កូន​ម្នាក់ៗ​នៅក្នុង​ជំនាន់​នីមួយៗ​ជ្រើសរើស​សេចក្ដីជំនឿ ឬ ការមិន​ជឿ ។ សេចក្ដីជំនឿ​មិន​មែនជា​មរតក​នោះ​ទេ វាគឺជា​ជម្រើស​មួយ» ( ប្រធាន ហិនរី ប៊ី អាវរិង ) ។

សូម​ឲ្យ​សិស្ស​ឆ្លើយនឹង​សំណួរ​ខាងក្រោម​មួយ​នៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​បង្រៀន សូម​រៀបចំ​ជា​ក្រដាស​មួយ​ដោយ​មាន​សំណួរ ឬ អាន​សំណួរ​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​កត់ត្រា​វា ។

  • តើ​ជម្រើស​របស់​អ្នក​ដើម្បី​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ​បាន​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ដោយ​របៀបណា ?

  • តើ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​បាន​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • តើ​ការអធិស្ឋាន និង​ការថ្វាយបង្គំ​ប្រចាំថ្ងៃ​បាន​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​នឹង​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វី ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​ជាង​នេះ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ សូម​ថ្លែងទីបន្ទាល់អំពីសារៈសំខាន់​នៃ​ការជ្រើសរើស​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ ។