មេរៀនទី 93
អាលម៉ា 36
សេចក្តីផ្ដើម
ក្រោយពីបេសកកម្មរបស់គាត់ចំពោះពួកសាសន៍សូរាំ អាលម៉ាបានណែនាំដល់កូនប្រុសរបស់ម្នាក់ៗ ។ ការណែនាំរបស់គាត់ដល់កូនប្រុសរបស់គាត់មាននៅក្នុង អាលម៉ា 36និង37 ។ អាលម៉ាបានថ្លែងទីបន្ទាល់ដល់ហេលេមិនថា ព្រះនឹងដោះលែងអ្នកដែលដាក់ទីទុកចិត្តទៅលើទ្រង់ ។ ដើម្បីបង្ហាញសេចក្ដីពិតនេះ អាលម៉ាបានរៀបរាប់ពីបទពិសោធន៍របស់គាត់ជាច្រើនឆ្នាំកន្លងទៅ នៅពេលគាត់ត្រូវបានដោះលែងពីការឈឺចាប់នៃអំពើបាបរបស់គាត់តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ គាត់ក៏បានប្រាប់ពីការខិតខំរបស់គាត់ដើម្បីនាំអ្នកដទៃឲ្យមកកាន់ព្រះគ្រីស្ទ និងទទួលបាននូវសេចក្ដីអំណរនៃការប្រែចិត្តសម្រាប់ខ្លួនគេ ។
កំណត់ចំណាំ ៖ មេរៀនទី 94ផ្ដល់នូវឱកាសមួយសម្រាប់សិស្សបីនាក់ដើម្បីបង្រៀន ។ ប្រសិនបើអ្នកមិនទាន់បានរើសសិស្សទេ អ្នកអាចរើសសិស្សបីនាក់ឥឡូវ ហើយឲ្យពួកគេនូវច្បាប់ចម្លងនៃចំណែកនាំមេរៀនទី 94ដែលបានរៀបចំដើម្បីឲ្យពួកគេអាចរៀបចំមេរៀននោះ ។ សូមលើកទឹកចិត្តពួកគេឲ្យសិក្សាមេរៀននេះប្រកបដោយការអធិស្ឋាន ហើយស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យពួកគេអាចដឹងពីរបៀបដើម្បីសម្របមេរៀននេះទៅនឹងតម្រូវការនៃមិត្តរួមថ្នាក់របស់គេ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 36:1–5
អាលម៉ាបង្រៀនហេលេមិនអំពីព្រះចេស្ដានៃព្រះក្នុងការដោះលែង
សូមឲ្យសិស្សគិតអំពីរបៀបវិជ្ជមានដែលទីបន្ទាល់ ឬ ការបង្រៀនដ៏ជាក់លាក់មួយពីឪពុកម្ដាយដែលមានឥទ្ធិពលដល់ពួកគេ ។ សូមឲ្យសិស្សម្នាក់ ឬ ពីរនាក់ចែកចាយគំនិតរបស់ពួកគេដល់សិស្សផ្សេងទៀត ។
សូមពន្យល់ថា ជំពូកទី 36–42 នៅក្នុងគម្ពីរអាលម៉ា រួមមានការណែនាំពីអាលម៉ាដល់កូនប្រសរបស់គាត់ទាំងឡាយ ។ ជំពូកទី 36–37ត្រូវបាននិយាយដល់លេហលេមិន ជំពូកទី 38ត្រូវបាននិយាយដល់ ស៊ិបឡុន ហើយជំពូកទី 39–42ត្រូវបាននិយាយដល់កូរីអានតុន ។
សូមលើកទឹកចិត្តសិស្សឲ្យស្រមៃថាខ្លួនគេនៅក្នុងតំណែរបស់ហេលេមិន នៅពេលគាត់បានស្ដាប់ទីបន្ទាល់របស់ឪពុកគាត់នៅក្នុង អាលម៉ា 36:1–5 ។ សូមឲ្យសិស្សអានខគម្ពីរទាំងនេះដោយស្ងាត់ៗ ដោយរកមើលអ្វីដែលធ្វើឲ្យពួកគេរំភើបអំពីទីបន្ទាល់របស់អាលម៉ា ។
-
នៅក្នុងខគម្ពីរទាំងនេះ តើអ្វីដែលធ្វើឲ្យអ្នករំភើបបំផុត ? ហេតុអ្វី ?
អាលម៉ា 36:6–22
អាលម៉ារៀបរាប់ពីការបះបោររបស់គាត់ ហើយពន្យល់ពីរបៀបដែលគាត់បានទទួលការអភ័យទោស ។
សូមពន្យល់ថា ដោយធ្វើជាទីបន្ទាល់បន្ថែមទៀតនៃព្រះចេស្ដានៃព្រះដើម្បីដោះលែងដល់អ្នកដែលបានដាក់ទីទុកចិត្តរបស់ពួកគេទៅលើទ្រង់ អាលម៉ាបានចែកចាយបទពិសោនធ៍របស់គាត់ពេលបានដោះលែងពីការឈឺចាប់នៃអំពើបាបរបស់គាត់ ។ សូមឲ្យសិស្សអានត្រួសៗក្នុង អាលម៉ា 36:6–9 និងសង្ខេបអ្វីដែលបានកើតឡើងដល់អាលម៉ា នៅពេលគាត់និងពួកបុត្រារបស់ម៉ូសាយបានចេញទៅរៀបនឹងបំផ្លាញសាសនាចក្រ ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 36:10 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពីរយៈពេលដែលអាលម៉ាបានរងទុក្ខពីអំពើបាបរបស់គាត់ ។ សូមពន្យល់ថា នៅក្នុង អាលម៉ា 36:11–17 យើងទទួលបានដំណើររឿងដ៏លម្អិតច្រើនអំពីអ្វីដែលអាលម៉ាបានជួបអំឡុងពេលបីថ្ងៃ និងបីយប់នៃការរងទុក្ខរបស់គាត់ ជាងអ្វីដែលយើងដឹងនៅក្នុងដំណើររឿងផ្សេងទៀតនៃការប្រែចិត្តរបស់គាត់ ( សូមមើល ម៉ូសាយ 27និងអាលម៉ា 38) ។ សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមឲ្យដៃគូទាំងឡាយសិក្សា អាលម៉ា 36:11–17 ដោយរកមើលសម្ដីរបស់អាលម៉ានៃការភ័យខ្លាច ឬការឈឺចាប់ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ សូមឲ្យសិស្សរៀបរាប់ពីពាក្យ និងឃ្លាទាំងឡាយដែលពួកគេរកឃើញ ។ ( អ្នកអាចសរសេរវានៅលើក្ដារខៀន ។ ) អ្នកអាចសួរសំណួរខាងក្រោមដើម្បីធ្វើឲ្យសិស្សយល់កាន់តែច្បាស់អំពីពាក្យ និងឃ្លាដែលពួកគេរៀបរាប់ ។
-
តើអ្នកគិតថា ឃ្លា ( ឬពាក្យ ) នោះមានន័យយ៉ាងណា ? តើអ្វីដែលបណ្ដាលឲ្យអាលម៉ាមានអារម្មណ៍យ៉ាងនោះ ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីពាក្យ ញាំញី កើតទុក្ខនិងការទុក្ខវេទនា សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ញាំញី មានន័យថា ‹ ដាក់ទោស › ។ ពីបុរាណកាល ទ្រុងគឺជាគម្រោងដែលជនរងគ្រោះត្រូវដាក់កជើង និងកដៃចងជាប់នឹងប្រដាប់រវៃដែលវាអាចបណ្ដាលឲ្យមានការឈឺចាប់ជាខ្លាំង ។
« រនាស់គឺជាគម្រោងដែលមានដែកគោលនៅជាប់នឹងវា ។ នៅពេលវាអូសរាស់កាត់ដី វាជីកបំបែកដីទៅជាបំណែកតូចៗ ។ ព្រះគម្ពីរនិយាយពីព្រលឹង និងគំនិតដែល ‹ កើតទុក្ខ › នឹងការជាប់ទោសជាញឹកញាប់ ។
« ការទុក្ខវេទនា មានន័យថា ‹ ត្របាញ់ចូលគ្នា › ជារបៀបដាក់ទោសដ៏ឈឺចាប់ជាខ្លាំង ដែលសូម្បីតែអ្នកសុចរិតក៏នឹងសារភាពដែរ » ( « The Touch of the Master’s Hand »Ensign,ខែ ឧសភា ឆ្នាំ 2001, ទំព័រ 23 ) ។
-
តើបទពិសោធន៍របស់អាលម៉ាអាចបង្រៀនយើងអ្វីខ្លះអំពីឥទ្ធិពលនៃអំពើបាប ? ( សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតខាងក្រោមនេះ ៖ អំពើបាបដឹកនាំទៅរកការឈឺចាប់ ការរងទុក្ខ និងការសោកស្ដាយដ៏ខ្លាំងបំផុត ។
-
តើវាបានប្រាប់ថា អាលម៉ាបានជួបនឹងការឈឺចាប់ និងការសោកស្ដាយចំពោះអំពើបាបរបស់គាត់ភ្លាមៗបន្ទាប់ពីការប្រព្រឹត្តវាទេ ? តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ថា យើងមិនអាចមានអារម្មណ៍ពីឥទ្ធិពលនៃអំពើបាបរបស់យើងភ្លាមៗនោះទេ ?
សូមឲ្យសិស្សសញ្ជឹងគិតអំពីបទពិសោនធ៍ដែលពួកគេបានមានអារម្មណ៍ពីការឈឺចាប់ ឬការសោកស្ដាយចំពោះអំពើបាបរបស់ពួកគេ ។ បន្ទាប់មក សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ផាកកឺ ៖
« យើងម្នាក់ៗយ៉ាងហោចណាស់បានភ្លក់នូវការឈឺចាប់នៃសតិសម្បជញ្ញៈដែលកើតក្រោយពីកំហុសរបស់យើង ។ …
« ប្រសិនបើអ្នកពោរពេញដោយអារម្មណ៍ក្រៀមក្រំដោយសារកំហុស ឬការបាក់ទឹកចិត្ត ដោយសារការបរាជ័យ ឬការអាម៉ាស់ នោះមានការព្យាបាលមួយ » ( « The Touch of the Master’s Hand » ទំព័រ 22 ) ។
សូមបង្ហាញថា ខណៈពេលដែលអាលម៉ាកំពុងមានអារម្មណ៍ឈឺចាប់ដ៏ខ្លាំង និងការសោកស្ដាយចំពោះអំពើបាបរបស់គាត់ គាត់បានចងចាំដល់ការព្យាបាលការឈឺចាប់របស់គាត់ ។
-
យោងតាម អាលម៉ា 36:17 តើគាត់បានចងចាំអ្វី ?
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 36:18 ឭៗ ។ សូមឲ្យសិស្សរកមើលអ្វីដែលអាលម៉ាបានធ្វើដើម្បីធ្វើសកម្មភាពតាមការបង្រៀនរបស់ឪពុកគាត់ ។ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាប់នូវខគម្ពីរទាំងនេះ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អាលម៉ាបានរំភើបនឹងការបង្រៀនរបស់ឪពុកគាត់ ប៉ុន្ដែវាសំខាន់ជាពិសេសថា ការព្យាករណ៍ដែលគាត់បានចងចាំគឺជាការណ៍មួយដែលទាក់ទងនឹង ‹ ការយាងមកនៃព្រះយេស៊ូវគ្រីស្ទតែមួយ ជាព្រះរាជបុត្រានៃព្រះ ដែលត្រូវធ្វើឲ្យធួននឹងអំពើបាបនៃពិភពលោក › ។ ( អាលម៉ា 36:17 ។ នោះគឺជាព្រះនាម ហើយនោះគឺជាសារលិខិតដែលមនុស្សគ្រប់រូបត្រូវតែឮ ។ … មិនថាការអធិស្ឋានណាផ្សេងទៀតដែលយើងបានធ្វើ មិនថាតម្រូវការផ្សេងទៀតដែលយើងមាន អ្វីៗទាំងអស់គឺពឹងផ្អែកលើការអង្វរកនោះ ៖ ‹ ឱ ព្រះយេស៊ូវអើយ ព្រះអង្គជាព្រះរាជបុត្រានៃព្រះ សូមព្រះអង្គមានសេចក្ដីមេត្តាករុណាមកលើទូលបង្គំផង › ។ ទ្រង់ត្រូវបានរៀបចំឲ្យផ្ដល់សេចក្ដីមេត្តាករុណានោះ ។ ទ្រង់បានប្រទានជីវិតរបស់ព្រះអង្គផ្ទាល់ដើម្បីផ្ដល់សេចក្ដីមេត្តាករុណា » ( However Long and Hard the Road [ ឆ្នាំ 1985 ], ទំព័រ 85) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីមិនគ្រាន់តែរៀនអំពីព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងសុំរកពរជ័យនៃដង្វាយធួនរបស់ទ្រង់ផងដែរ ?
សូមណែនាំសិស្សឲ្យគិតដោយស្ងាត់ៗថា តើពួកគេបានអធិស្ឋានដើម្បីទទួលបានពរជ័យនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ រួមមានទាំងពរជ័យនៃការអភ័យទោសផងដែរឬទេ ។
សូមឲ្យសិស្សសិក្សា អាលម៉ា 36:19–22 ដោយស្ងាត់ៗ ដោយរកមើលពាក្យ និងឃ្លាដែលរៀបរាប់ពីរបៀបដែលអារម្មណ៍របស់អាលម៉ាបានផ្លាស់ប្ដូរក្រោយពីគាត់បានអធិស្ឋានសុំសេចក្ដីមេត្តាករុណា ។
-
តើពាក្យ ឬ ឃ្លាណាដែលអ្នករកឃើញថា បានពិពណ៌នាពីអារម្មណ៍ដែលអាលម៉ាបានផ្លាស់ប្ដូរ ?
សូមសួរសំណួរខាងក្រោមអំពីពាក្យ និងឃ្លានីមួយៗដែលសិស្សបានរកឃើញ ៖
-
តើឃ្លា ( ឬ ពាក្យ ) នោះបង្រៀនអ្នកអំពីព្រះចេស្ដានៃដង្វាយធួននៃព្រះអង្គសង្គ្រោះអ្វីខ្លះ ? ( នៅពេលសិស្សឆ្លើយ សូមជួយពួកគេឲ្យឃើញថា មិនមែនគ្រាន់តែការឈឺចាប់របស់អាលម៉ាត្រូវបានដកចេញពីគាត់ទេ ប៉ុន្ដែគាត់ថែមទាំងពោរពេញដោយសេចក្ដីអំណរទៀតផង ។ )
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ នោះទ្រង់នឹង …
-
ចេញពីបទពិសោធន៍របស់អាលម៉ា តើយើងអាចរៀនអ្វីដែលព្រះអម្ចាស់ធ្វើសម្រាប់យើង នៅពេលយើងពិតជាប្រែចិត្តនោះ ? ( សិស្សអាចចែកចាយគោលការណ៍ខុសគ្នា ប៉ុន្ដែសូមប្រាកដថា ពួកគេបង្ហាញថា ប្រសិនបើយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ នោះទ្រង់នឹងដោះលែងយើងពីការឈឺចាប់នៃអំពើបាបរបស់យើង ហើយបំពេញយើងដោយសេចក្ដីអំណរ ។អ្នកអាចបំពេញប្រយោគនៅលើក្ដារខៀន ។
-
តើយើងអាចធ្វើអ្វីដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យយើងអាចត្រូវដោះលែងពីអារម្មណ៍នៃការឈឺចាប់ ឬ ការសោកស្ដាយដែលបង្កដោយអំពើបាបរបស់យើង ?
សូមអានស្ថានភាពខាងក្រោមឮៗ ហើយសូមឲ្យសិស្សគិតពីរបៀបដែលពួកគេនឹងឆ្លើយតប ៖
មិត្តម្នាក់ដែលបានកំពុងអានព្រះគម្ពីរមរមនបង្ហាញការបារម្ភអំពីពាក្យសម្ដីរបស់អាលម៉ាក្នុង អាលម៉ា 36:19 ។ មិត្តរបស់អ្នកសួរអ្នកថា « ប្រសិនបើខ្ញុំអាចចាំអំពើបាបរបស់ខ្ញុំ និងនៅតែមានអារម្មណ៍សោកស្ដាយចំពោះវា តើវាមានន័យថា ខ្ញុំមិនត្រូវបានអភ័យទោសឲ្យមែនទេ ? »
សូមឲ្យសិស្សពន្យល់ពីរបៀបដែលបទពិសោធន៍របស់អាលម៉ាទាក់ទងនឹងស្ថានភាពនេះ ។ ក្រោយពីសិស្សបានឆ្លើយហើយ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ៖
« សាតាំងនឹងព្យាយាមធ្វើឲ្យយើងជឿថា អំពើបាបរបស់យើងនៅតែមិនបានត្រូវអភ័ទោសឲ្យដោយសារ យើង អាចចងចាំវា ។ សាតាំងគឺជាមនុស្សកុហក វាព្យាយាមធ្វើឲ្យទស្សនវិស័យរបស់យើងព្រិល ហើយដឹកនាំយើងចេញពីផ្លូវនៃការប្រែចិត្ត និងការអភ័យទោស ។ ព្រះមិនបានសន្យាថា យើង នឹងមិនចងចាំដល់អំពើបាបរបស់យើងនោះទេ ។ ការចងចាំនឹងជួយយើងឲ្យចៀសវាងការធ្វើកំហុសដដែលៗម្ដងទៀត ។ ប៉ុន្ដែប្រសិនបើយើងនៅតែបន្ដពិត និងស្មោះត្រង់ នោះការចងចាំងអំពើបាបរបស់យើងនឹងត្រូវលុបឆ្លងតាមពេលវេលា ។ ការណ៍នេះនឹងជាផ្នែកនៃដំណើរការការព្យាបាល និងការបន្សុទ្ធដ៏ចាំបាច់ ។ អាលម៉ាបានថ្លែងទីបន្ទាល់ថា ក្រោយពីគាត់បានស្រែករកព្រះយេស៊ូវសុំសេចក្ដីមេត្តាករុណា គាត់នៅតែអាចចាំពីអំពើបាបរបស់គាត់ ប៉ុន្ដែការចងចាំអំពើបាបរបស់គាត់មិនបានធ្វើឲ្យគាត់ពិបាក និងដាក់ទោសគាត់ទៀតឡើយ ដោយសារគាត់បានដឹងថា គាត់ត្រូវបានអភ័យទោស ( សូមមើល អាលម៉ា 36:17–19 ) ។
« វាគឺជាការទទួលខុសត្រូវរបស់យើងដើម្បីចៀសវាងអ្វីៗដែលនឹងនាំយកនូវការចងចាំដ៏មានបាបចាស់ទាំងឡាយ ។ នៅពេលយើងបន្ដមាន ‹ ចិត្តសង្រេង និងវិញ្ញាណទន់ទាប › ( នីហ្វៃទី 3 12:19 ) យើងអាចទុកចិត្តថាព្រះនឹង ‹ លែងចងចាំ [ អំពើបាបរបស់យើង ] ទៀតហើយ › » ( « Point of Safe Return » Ensignឬលេអាហូណា,ខែ ឧសភា ឆ្នាំ 2007, ទំព័រ 101 ) ។
-
ដោយផ្អែកលើប្រសាសន៍របស់ប្រធាន អុជដូហ្វ តើអ្នកនឹងពន្យល់ថា « ការអស់កើតទុក្ខដោយការនឹកឃើញអំពើបាបរបស់ខ្លួនទៀតទៅ » ដោយរបៀបណា ? ( អាលម៉ា 36:19 ) ។
សូមថ្លែងទីបន្ទាល់ថា ប្រសិនបើយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ នោះទ្រង់នឹងដោះលែងយើងពីការឈឺចាប់នៃអំពើបាបរបស់យើង ហើយបំពេញយើងដោយសេចក្ដីអំណរ ។ សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីរបៀបដែលពួកគេអាចអនុវត្តអ្វីដែលពួកគេបានរៀនពីបទពិសោធន៍របស់អាលម៉ា ។ បើមានពេល សូមឲ្យសិស្សច្រៀងបទ « ខ្ញុំរកក្តីសុខឯណា ? » ( ទំនុកតម្កើង ទំព័រ ៦៩ ) ។
អាលម៉ា 36:23–30
អាលម៉ាពន្យល់ពីមូលហេតុដែលគាត់បម្រើដោយឥតឈប់ឈរ ដើម្បីនាំអ្នកដទៃឲ្យទទួលការប្រែចិត្ត
ដើម្បីជួយសិស្សឲ្យយល់ពីមូលហេតុដែលអាលម៉ាបានបម្រើដើម្បីនាំអ្នកដទៃឲ្យទទួលការប្រែចិត្ត សូមគិតពីការប្រើសកម្មភាពខាងក្រោម ។ ( ប្រសិនបើវាមិនអាចអនុវត្តសកម្មភាពនេះសម្រាប់ថ្នាក់របស់អ្នកបានទេ អ្នកអាចរៀបរាប់ពីសកម្មភាពនេះបាន ។
សូមបង្ហាញបង្អែម ( ដូចជានំ ឬ ស្ករគ្រាប់ ) ហើយសួរថា តើនរណាម្នាក់ក្នុងថ្នាក់នេះចូលចិត្តបង្អែមប្រភេទនេះ ។ សូមខាំមួយម៉ាត់ ហើយសូមពិពណ៌នាថាតើវាឆ្ងាញ់យ៉ាងណា ។ សូមប្រាប់សិស្សក្នុងថ្នាក់ថា បង្អែមនេះឆ្ងាញ់ខ្លាំងណាស់ ដែលអ្នកត្រូវចែកចាយវាដល់សិស្សក្នុងថ្នាក់ទាំងមូល ។ សូមបង្ហាញបង្អែមដដែលបន្ថែមទៀត ហើយសួរថា តើនរណាផ្សេងទៀតចង់ហូបវា ។ សូមចែកចាយបង្អែមនេះដល់មនុស្សគ្រប់គ្នាដែលចង់ហូបវា ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 36:23–24 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរបៀបដែលសកម្មភាពនៃការភ្លក់នេះទាក់ទងនឹងបទពិសោធន៍របស់អាលម៉ាបន្ទាប់ពីការប្រែចិត្តជឿរបស់គាត់ ។
-
តើសកម្មភាពរបស់អាលម៉ាស្រដៀងនឹងសកម្មភាពនៃការភ្លក់នេះដោយរបៀបណា ? តើអាលម៉ាបានចង់ឲ្យអ្នកដទៃភ្លក់អ្វី ?
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 36:25–26 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលការខិតខំរបស់អាលម៉ាដើម្បីបង្រៀនដំណឹងល្អជះឥទ្ធិពលដល់គាត់ និងអ្នកដទៃ ។
-
តើការបង្រៀនរបស់អាលម៉ាបានជះឥទ្ធិពល់ដល់គាត់ និងអ្នកដទៃដោយរបៀបណា ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនពីខគម្ពីរទាំងនេះ ? ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែសូមប្រាកដថាពួកគេបង្ហាញថា យើងអាចទទួលបានសេចក្ដីអំណរដ៏អស្ចារ្យ នៅពេលយើងស្វែងរកនាំអ្នកដទៃមកកាន់ព្រះគ្រីស្ទ ។
សូមសង្ខេប អាលម៉ា 36:27–30 ដោយការពន្យល់ថា អាលម៉ាបានថ្លែងទីបន្ទាល់ម្ដងទៀតដល់ហេលេមិនថា ព្រះអម្ចាស់នឹងដោះលែងអ្នកដែលដាក់ទីទុកចិត្តរបស់ពួកគេលើទ្រង់ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីអំណរដែលយើងអាចទទួលបាន នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងនៅពេលយើងណែនាំអ្នកដទៃឲ្យធ្វើដូច្នោះដែរ ។ ដើម្បីជួយសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានរៀនពី អាលម៉ា 36សូមឲ្យពួកគេបំពេញសកម្មភាពខាងក្រោមមួយ ។ ( អ្នកអាចសរសេរវានៅលើក្ដារខៀន ។
-
សូមគិតថាតើអ្នកបានមានអារម្មណ៍ថាព្រះអង្គសង្រ្គោះដោះលែងអ្នកពីអំពើបាប ហើយបំពេញអ្នកដោយសេចក្ដីអំណរទេ ។ សូមពន្យល់អ្វីដែលអ្នកនឹងធ្វើ ដើម្បីឲ្យអ្នកអាចទទួលបានពរជ័យទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមគិតដល់នរណាម្នាក់ ( ដូចជា មិត្តភក្ដិ បងប្អូនបង្កើត ឬ សមាជិកវួដម្នាក់ ) ដែលអាចទទួលប្រយោជន៍ពីទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។ សូមសរសេរសំបុត្រមួយទៅបុគ្គលនេះ ហើយបញ្ចូលនូវទីបន្ទាល់របស់អ្នកអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចដោះលែងយើងចេញពីការឈឺចាប់នៃអំពើបាប ហើយបំពេញយើងដោយសេចក្ដីអំណរ ។