បណ្ណាល័យ
មេរៀនទី 96 ៖ អាលម៉ា 39


មេរៀនទី 96

អាលម៉ា 39

សេចក្តី​ផ្ដើម

អាលម៉ា​ស្ដីបន្ទោស​ដល់​កូនប្រុស​ដ៏​ខូចខិល​របស់​គាត់ កូរីអានតុន ដែល​បានលះបង់​ការបម្រើ ហើយ​ប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវភេទ ។ អាលម៉ា​បាន​បង្រៀន​គាត់​ពី​ភាពធ្ងន់ធ្ងរ​នៃ​សកម្មភាព​របស់​គាត់ ហើយ​បាន​បង្ហាញ​ពី​ការខកចិត្ត​ដែល​កូរីអានតុន​បាន​ធ្វើ​ខុស​នឹង​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​បែបនោះ ។ អាលម៉ា​បាន​បញ្ជា​ឲ្យ​កូនប្រុស​របស់គាត់​ឈប់​ដេញ​តាម​ចំណង់​អ្វី​ដែល​គាត់​ឃើញ​នឹង​ភ្នែក ហើយ​ប្រែចិត្ត ។ ( ការបង្រៀន​របស់​អាលម៉ា​ដល់​កូរីអានតុន​លើ​ប្រធានបទ​ផ្សេង​ទៀត​នៅក្នុង​ជំពូក 40–42 ។ )

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 39:1–8

អាលម៉ា​ពន្យល់​ដល់​កូនប្រុស​របស់​គាត់​កូរីអានតុន​ពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​ខាង​ផ្លូវភេទ

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ហេតុអ្វី​បានជា​អំពើបាប​ខ្លះ​ធ្ងន់ធ្ងរ​ជាង​អំពើបាប​ផ្សេង​ទៀត ?

សូម​ឲ្យ​សិស្ស​គិត​ដោយ​ស្ងាត់ស្ងៀម​ពី​ចម្លើយ​ចំពោះ​សំណួរ​នេះ ។ សូម​ផ្ដល់​យោបល់​ថា ការបង្រៀន​របស់​អាលម៉ា​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 39 អាច​ជួយ​យើង​ឲ្យ​យល់​ពី​លក្ខណៈ​ធ្ងន់ធ្ងរ​នៃ​អំពើបាប​មួយ​ចំនួន ។

សូម​ឲ្យ​សិស្ស​មើល​ទៅ​កំណត់ចំណាំ​លើ​ក្បាល​ជំពូកទី 39 ។ សូម​ឲ្យ​ពួកគេ​រកមើល​នរណា​ដែល​កំពុង​និយាយ​នៅក្នុង​ជំពូក​នេះ ហើយ​គាត់​កំពុង​និយាយ​ទៅ​នរណា ( អាលម៉ា​កំពុង​និយាយ​ទៅកាន់​កូនប្រុស​របស់​គាត់ កូរីអានតុន ) ។ សូម​ពន្យល់​ថា កូរីអានតុន​បាន​រួមដំណើរ​នឹង​បងប្រុស​របស់គាត់ ស៊ិបឡុន និង​អាលម៉ា​ដើម្បី​ទៅបង្រៀន​ដំណឹងល្អ​ដល់​ពួកសាសន៍​សូរាំ ប៉ុន្ដែ​គាត់​បាន​ធ្លាក់​ទៅក្នុង​អំពើបាប ។ សូម​បង្ហាញ​ថា ការ​យល់​ពី​អ្វី​ដែល​កូរីអានតុន​បាន​ធ្វើ​ខុស នឹង​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ការបង្រៀន​របស់​អាលម៉ា​ដល់​គាត់​នៅក្នុង​ជំពូក​នេះ និង​ជំពូក​បី​ក្រោយ​ទៀត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 39:1–5 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​កូរីអានតុន​បាន​ធ្វើ​ខុស ។ ( អ្នក​អាច​ពន្យល់​ថា ពាក្យ ស្រីខូច នៅក្នុង​ខ​ទី 3 សំដៅ​លើ​ស្រី​ដែល​អសីលធម៌ ឬ​ស្រី​រកស៊ី​ផ្លូវភេទ ។

  • តើ​កូរីអានតុន​បាន​ធ្វើ​អ្វី​ខុស ? តើ​អំពើបាប​របស់​គាត់​មួយ​ណា​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ ? ( ភាពអសីលធម៌​ខាង​ផ្លូវភេទ ។ )

  • ក្នុង​ចំណោម​ពួកសាសន៍​សូរាំ កូរីអានតុន​បាន​អួត​ពី​កម្លាំង និង​ប្រាជ្ញា​របស់​គាត់ ( សូមមើល អាលម៉ា 39:2 ) ។ តើ​ឥរិយាបថ​អួតអាង​អាច​នាំ​ទៅរក​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​ដូចជា​ភាពអសីលធម៌​ខាង​ផ្លូវភេទ​ដោយ​របៀប​ណា ? តើ​គំរូ​នៅ​សម័យ​នេះ​ណាខ្លះ​នៃ​ឥរិយាបថ​អួតអាង​នាំ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវភេទ ? ( នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​ទាំងនេះ សូម​បង្ហាញ​ថា នៅពេល​មនុស្ស​មាន​អំនួត ជាញឹកញាប់​ពួកគេ​ឲ្យតម្លៃ​លើ​កម្លាំង​ខ្លួនឯងខ្លាំង​ហួស រួមមាន​សមត្ថភាព​ក្នុងការប្រឆាំង​នឹង​ការល្បួង ។ គំរូ​សម័យ​នេះ​ខ្លះ​នៃ​ការណាត់ជួប​ដៃគូ​នៅ​ក្មេង​ពេក និង​ការណាត់ជួប​ដៃគូ​តែ​បុគ្គល​ម្នាក់ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 39:5 ដោយ​ស្ងាត់ៗ ដោយ​រកមើល​របៀប​ដែល​អាលម៉ា​បាន​ពន្យល់​ពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​ខាង​ផ្លូវភេទ ។ ( វា​អាច​ជួយ​អ្នក​បើ​អ្នក​ពន្យល់​ថា​ពាក្យ អំពើគួរ​ខ្ពើមឆ្អើម សំដៅ​លើ​អ្វី​ដែល​មាន​បាប ទុច្ចរិត ឬ​អាក្រក់ ។ )

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាង​ណា​អំពី​អំពើបាប​ខាង​ផ្លូវភេទ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​នូវ​សេចក្ដីពិត​ថា អំពើបាប​ខាងផ្លូវភេទ គឺជា​អំពើគួរ​ខ្ពើមឆ្អើម​មួយ​នៅក្នុង​ព្រះនេត្រ​នៃ​ព្រះអម្ចាស់ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​កាមគុណ និង​ការផិតក្បត់​ជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​ក្បែរ​នឹង​ឃាតកម្ម ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បទដ្ឋាន​របស់​ព្រះអម្ចាស់ និង​សេចក្ដីសន្យា​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ សូម​ឲ្យ​ពួកគេ​អាន​ឃ្លា​ពីរ​ដំបូង​នៃ​ផ្នែក « ភាពបរិសុទ្ធខាង​ផ្លូវ​ភេទ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ដោយ​ស្ងាត់ស្ងៀម ។សូម​ឲ្យ​ពួកគេ​រកមើល​ចម្លើយ​នឹង​សំណួរ​ខាងក្រោម នៅពេល​ពួកគេ​អាន ។ ( អ្នក​អាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​ចម្លើយ​ដែល​ពួកគេ​រកឃើញ​ក្នុង​កូនសៀវភៅ ។

  • តើ​មាន​ប្រយោជន៍​អ្វីខ្លះ ក្នុង​ការរក្សា​មាន​ភាពបរិសុទ្ធ​ខាងផ្លូវភេទ ?

ក្រោយពី​សិស្ស​មានពេល​អាន និង​រៀបរាប់​ចម្លើយ​ដែល​ពួកគេ​រកឃើញ​ហើយ សូម​ឲ្យ​ពួកគេ​អាន​ផ្នែក « ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ» ទាំងអស់​ដោយ​ស្ងាត់ៗ ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​បទដ្ឋានអ្វី​ដែល​ព្រះអម្ចាស់​បាន​ដាក់​សម្រាប់​ឲ្យ​យើង​រក្សា​បរិរសុទ្ធភាព​ខាងផ្លូវភេទ ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​សារលិខិត​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​នឹង​ឲ្យ​ពួកគេ​រៀន​ពី​អ្វី​ដែលពួកគេ​ទើបតែ​បាន​អាននោះ ។ សូម​ថ្លែងទីបន្ទាល់​ពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​ខាងផ្លូវភេទ និង​ពី​ពរជ័យ​ដែល​មក​ពី​ការមាន​បរិរសុទ្ធភាព​ខាងផ្លូវភេទ ។

សូម​បង្ហាញ​ថា ដោយ​ការប្រឹក្សា​ដល់​កូនប្រុស​របស់​គាត់​អំពី​បញ្ហា​ដ៏​ធ្ងន់​នេះ អាលម៉ា​បាន​បំពេញ​កាតព្វកិច្ច​របស់​គាត់​ជា​ឪពុក​ម្នាក់ ។ សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប​នឹង​ការប្រឹក្សា​ពី​ឪពុកម្ដាយ​របស់​ពួកគេ ឬ អ្នកដឹកនាំ​សាសនាចក្រ​ទាក់ទង​នឹង​ភាពបរិសុទ្ធ​ខាងផ្លូវភេទ ។ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា 39:7–8 ដោយ​ស្ងាត់ៗ ដោយ​រកមើល​គោលបំណង​របស់​អាលម៉ា​ក្នុង​ការបង្រៀន​កូរីអានតុន​ពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​ខាងផ្លូវភេទ​នេះ ។

  • តើ​អ្វី​ជា​មូលហេតុ​របស់​អាលម៉ា​សម្រាប់​ការបង្រៀន​កូរីអានតុន​អំពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​របស់​គាត់ ? ( ដើម្បី​ជួយ​កូរីអានតុន​ឲ្យ​ប្រែចិត្ត ដើម្បី​ឲ្យ​គាត់​នឹង​មិន​ត្រូវ​ឈរ​មាន​ទោស​ចំពោះមុខ​ព្រះ ។

  • តើ​យើង​គួរ​ឆ្លើយតប​យ៉ាងណា នៅពេល​នរណាម្នាក់​សុំ​យើង​ឲ្យ​ប្រែចិត្ត ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ឪពុកម្ដាយ ដូចជា អាលម៉ា នឹង​សុំ​ឲ្យ​កូនៗ​ប្រែចិត្ត សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែល​ឌើរ ឌី ថត គ្រីស្តូហ្វឺសិននៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

អែល​ឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​គឺជា​ការបង្ហាញ​នៃ​សេចក្ដីស្រឡាញ់​មួយ ។ … ប្រសិនបើ​យើង​មិន​អញ្ជើញ​ឲ្យ​អ្នកដទៃ​ផ្លាស់ប្ដូរ ឬ ប្រសិនបើ​យើង​មិន​ទាមទារ​ការប្រែចិត្ត​ពី​ខ្លួនយើង​ទេ យើង​នឹង​បរាជ័យ​ក្នុង​កាតព្វកិច្ច​គ្រឹះ​មួយ​ដែល​យើង​មាន​ចំពោះគ្នា​ទៅវិញទៅមក និង​ចំពោះ​ខ្លួន​យើង ។ ឪពុកម្ដាយ​ដ៏​មាន​សណ្ដោស មិត្តភក្ដិ​ដ៏​មានសណ្ដានចិត្ត អ្នកដឹកនាំ​សាសនាចក្រ​ដ៏​បារម្ភ​ម្នាក់​គឺ​តាម​ពិត​មាន​ការខ្វល់ខ្វាយ​ពី​ខ្លួនឯង​ជាង​សុខុមាលភាព និង​សុភមង្គល់​នៃ​អ្នកដែល​ពួកគេ​អាច​ជួយ ។ មែនហើយ ការហៅ​ឲ្យ​ប្រែចិត្ត​ពេលខ្លះ​ចាត់ទុក​ថា​ដូចជា​មិនសណ្ដោស ឬ​បំបាក់មុខ ហើយ​ពេលខ្លះ​អាច​ថែមទាំង​អន់ចិត្ត ប៉ុន្ដែ​បានដឹកនាំ​ដោយ​ព្រះវិញ្ញាណ ការពិត​វា​ជា​សកម្មភាព​មួយ​នៃ​ការថែទាំ​ដ៏​ខ្លាំងក្លា » ( « The Divine Gift of Repentance »Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 39 ) ។

អាលម៉ា 39:9–19

អាលម៉ា​ណែនាំ​កូរីអានតុន​ឲ្យ​ប្រែចិត្ត

ដើម្បី​ណែនាំ​ការបង្រៀន​ដែល​អាលម៉ា​បាន​ផ្ដល់​ដល់​កូនប្រុស​របស់​គាត់​អំពី​របៀប​ដើម្បី​ប្រែចិត្ត និង​ត្រឡប់​មកកាន់​ព្រះអម្ចាស់​វិញ សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ការប្រែចិត្ត​រួមមាន …

សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ប្ដូរវេន​គ្នា​អាន​ឮ​ពី អាលម៉ា 39:9–13 ។ សូម​ឈប់​នៅ​ចន្លោះ​ខគម្ពីរ​នីមួយៗ​ដើម្បី​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម ៖

អាលម៉ា 39:9

  • តើ « លះបង់​ចោលអំពើបាបទាំងឡាយ​របស់​កូន » មាន​ន័យ​យ៉ាងណា ? ( ឈប់​ប្រព្រឹត្ត​វា​ទៀត ។

  • តើ​ឃ្លា « កុំ​ទៅតាម​សេចក្ដីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » និង « ត្រូវ​ចៀសវាង​នូវ​អំពើ​ទាំងនេះ » មាន​ន័យ​យ៉ាងណា​ចំពោះ​ការលះបង់​ចោល​អំពើបាប ? ( វា​អាច​ជួយ​ច្រើន​បើ​អ្នក​ពន្យល់​ថា នៅក្នុង​ជំនាន់​របស់​យើង​ឃ្លា « សេចក្ដីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន » អាច​សំដៅ​លើ​រូបភាព និង​តន្ដ្រី​ដែល​មាន​រូប​អាសអាភាស​តាម​គ្រប់មធ្យោបាយ ។ ដើម្បី​បញ្ជាក់​ពី​គ្រោះថ្នាក់​នៃ​រូបអាសអាភាស សូម​គិត​ពី​ការសុំ​សិស្ស​ឲ្យ​អាន​ការបង្រៀន​លើ​ប្រធានបទ​នេះ​ក្នុង​ទំព័រ 12 នៃ កម្លាំង​នៃ​យុវជន ។អ្នក​ក៏​អាច​ពន្យល់​ថា​ឃ្លា « ចៀសវាង » មាន​ន័យ​យ៉ាង​ត្រូវ​អនុវត្ត​ការគ្រប់គ្រង់​ខ្លួនឯង ឬ ការបញ្ជា​ខ្លួនឯង ; សូមមើល លេខយោង  ។

  • តើ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក្មេងៗ​អាច​អនុវត្ត​ការគ្រប់គ្រង​ខ្លួនឯង​លើ​បញ្ហា​បរិសុទ្ធភាព​ខាងផ្លូវភេទ និង​ចៀសវាង​សេចក្ដីសម្រើប​នៃ​ភ្នែករបស់​ខ្លួន​តាម​របៀប​ណា​ខ្លះ ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​ពី​សំណួរ​នេះ​កាន់តែ​លម្អិត អ្នក​អាច​ពិពណ៌នា​ពី​ស្ថានភាព​ខ្លះ​ដែល​ទាក់ទង​នឹង​វប្បធម៌ និង​កាលៈទេសៈ​របស់​សិស្ស​អ្នក ។ ឧទាហរណ៍ អ្នក​អាច​និយាយ​ពី​អ្វីមួយ​ដូច​ខាងក្រោម ៖ យុវនារី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​សម្រេច​ចិត្ត​ដើម្បី « ចៀសវាង​ខ្លួនឯង » ប៉ុន្ដែ​ពេលនោះ​មាន​យុវជន​ដែល​នាង​កោតសរសើរ​ម្នាក់​បាន​អញ្ជើញ​នាង​ឲ្យ​ទៅ​ពិធីជប់លៀង​ដ៏​មិន​សមរម្យ​មួយ ។ តើ​នាង​គួរ​ឆ្លើយតប​យ៉ាងណា ? )

សូម​បង្ហាញ​ថា អាលម៉ា 39:9 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​រកឃើញ​វា​ងាយស្រួល ។

អាលម៉ា 39:10

  • តើ​ការស្វែងរក​ការថែទាំ​ខាងវិញ្ញាណ —អាច​ជា​ឪពុកម្ដាយ អ្នកដឹកនាំ​សាសនាចក្រ បងប្អូនបង្កើត ឬ មិត្ត​ដ៏​ទុកចិត្ត​ម្នាក់— អាច​ជួយ​យើង​ឲ្យ​ប្រែចិត្ត​តាមរបៀបណា ?

អាលម៉ា 39:11

  • តើ « កុំ​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង » មាន​ន័យ​យ៉ាងណា ? ( អ្នក​អាច​ពន្យល់​ថា​ពាក្យ បណ្ដោយ មាន​ន័យ​ថា​អនុញ្ញាតឲ្យ ។ )

  • តើអ្វី​ខ្លះ​ជា « ការឥតប្រយោជន៍ ឬ ឆ្កួតលីលា » ដែល​អ្នក​ឃើញ​ថា​មនុស្ស​ត្រូវ​ឈ្លក់វង្វេង​នាសព្វថ្ងៃនេះ ?

អាលម៉ា 39:12

  • តើ​វា​មានន័យ​យ៉ាងណា​ដើម្បី​ឈប់ធ្វើ​នូវ​អំពើទុច្ចរិត ? ( ចៀសវាង​អំពើបាប ។

អាលម៉ា 39:13

សូម​ពន្យល់​ថា ការប្រែចិត្ត​មាន​ន័យ​ថា « ការប្រែ​ដួងចិត្ត និង​ឆន្ទៈ​ទៅរក​ព្រះ » ( សូមមើល​Bible Dictionary, “Repentance” ) ។ នៅក្នុង​ព្រះគម្ពីរ​ឃ្លា « បែរ​ទៅរក​ព្រះអម្ចាស់ » ជាធម្មតា​ជា​សញ្ញា​នៃ​ការប្រែចិត្ត ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យយ៉ាងណា​ដើម្បី « បែរទៅរក​ព្រះអម្ចាស់​ដោយ​អស់ពី​ដួងចិត្ត និង​អស់​សមត្ថភាព និង​អស់​កម្លាំង » ?

សូម​រំឭក​សិស្ស​ថា អំឡុងពេល​បេសកកម្ម​បម្រើ​ដល់​ពួកសាសន៍​សូរាំ ការប្រព្រឹត្ត​របស់​កូរីអានតុន​បាន​ដឹកនាំ​ប្រជាជន​ខ្លះ​មិន​ជឿ​លើ​សម្ដី​របស់​អាលម៉ា ( សូមមើល អាលម៉ា 39:11 ) ។

  • នៅពេល​អំពើបាប​របស់​យើង​ជះឥទ្ធិពល​ដល់​អ្នកដទៃ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ជា​ផ្នែក​នៃ​ការប្រែចិត្ត​របស់​យើង ? ( ការទទួលស្គាល់ ឬ សារភាព​ពី​កំហុស​របស់​យើង​ដល់​អ្នកដែល​យើង​បាន​ធ្វើបាប ហើយ​ត្រូវ​រកវិធី​ព្យាបាល​ការរងទុក្ខ​នោះ ។

សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ការប្រែចិត្ត​រួមមាន​ការទទួលស្គាល់ និង​ការលះបង់ចោល​នូវ​អំពើបាប​របស់​យើង ហើយ​បែរទៅរក​ព្រះអម្ចាស់​ដោយ​អស់ពី​ដួងចិត្ត និង​អស់​សមត្ថភាព និង​អស់​កម្លាំង ។អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​សរសេរ​ប្រយោគ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 39:13 ។ សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុងសៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​នឹង​ចង់​ឲ្យ​ពួកគេ​ធ្វើ​ដើម្បី​បែរ​ដួងចិត្ត និង​ឆន្ទៈ​របស់​គេ​ទៅរក​ទ្រង់​ដោយ​ពេញលេញ​ជាង​នេះ ។

ដើម្បី​បញ្ជាក់​ពី​តួនាទី​របស់​ព្រះអម្ចាស់​នៅក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 39:15–16, 19 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ឃ្លា​មួយ ដែល​លើកឡើង​បី​ដង​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( ឃ្លា​នោះ​គឺ « ដំណឹងដ៏​រីករាយ » ដែល​អ្នក​អាច​ពន្យល់​ថា​វា​មានន័យ​ថា « ដំណឹងល្អ » ។

  • តើ « ដំណឹងល្អ​ដ៏​រីករាយ» អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​កូនប្រុស​របស់​គាត់ ? ( ក្នុង​ចំណោម​ចម្លើយ​ដែល​សិស្ស​ឆ្លើយ​គួរ​បង្ហាញ​សេចក្ដីពិត​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មក​ដើម្បី​នាំ​អំពើបាប​ចេញពី​ពិភពលោក ។អ្នក​អាច​សរសេរ​វា​នៅលើ​ក្ដារខៀន ។

  • ហេតុអ្វីបានជា​ការយាងមក​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ដំណឹងល្អ​សម្រាប់​កូរីអានតុន ? ( នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​អាច​ប្រាប់​ពួកគេ​ថា កូរីអានតុន​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​គាត់​ក្រោយមក ហើយ​បាន​ត្រឡប់​ទៅជា​អ្នកផ្សព្វផ្សាយសាសនា​វិញ [ សូមមើលអាលម៉ា 49:30] ។

សូម​គិត​ពី​ការចែកចាយ​ដល់​សិស្ស​នូវ​របៀប​ដែល​សារលិខិត​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ក្លាយជា « ដំណឹង​ដ៏​រីករាយ » សម្រាប់​អ្នក ឬ​អ្នក​ដែល​ស្គាល់ ។ សូម​បន្ថែម​ទីបន្ទាល់​របស់​អ្នក​ទាក់ទង​នឹង​គោលការណ៍​ដែល​សិស្ស​បាន​ពិភាក្សា​ពី អាលម៉ា 39 ។ សូម​ណែនាំ​ឲ្យ​សិស្ស​ធ្វើតាម​ការបំផុសគំនិត​ដែល​ពួកគេ​បាន​ទទួល អំឡុងពេល​មេរៀន​ដើម្បី​ការពារ​ដល់​បរិសុទ្ធភាព​របស់​គេ ហើយ​បែរទៅរក​ព្រះអម្ចាស់​តាមរយៈ​ការប្រែចិត្ត ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណាន​ខគម្ពីរ—អាលម៉ា 39:9

សូម​បែងចែក​សិស្ស​ទៅជា​ក្រុម​មាន​សមាជិក​បួន​ទៅ​ប្រាំ​នាក់ ។ សូម​ឲ្យ​ក្រុមនីមួយៗ​នូវ​គ្រាប់ឡុកឡាក់​មួយ និង​ខ្មៅដៃ​មួយ ។ ( ប្រសិនបើ​គ្មាន​គ្រាប់ឡុកឡាក់​ទេ សូម​គិត​ពី​ការសម្រប​សកម្មភាព​នេះ​ដោយ​ការដាក់​ក្រដាស​តូចៗ​ប្រាំមួយ ដោយ​ក្រដាស​នីមួយៗ​មានសរសេរ​លេខ​ពី​មួយ​ដល់​ប្រាំមួយ នៅក្នុង​ស្រោមសំបុត្រ ឬ​ប្រអប់​ផ្សេង​ទៀត ។ សិស្ស​ម្នាក់ៗ​ក៏​នឹង​ត្រូវ​មាន​ក្រដាសទទេ​មួយ​ដែរ ។ សូម​សមាជិក​ក្រុមនីមួយៗ​អង្គុយ​ជិតគ្នា​ជុំវិញ​តុមួយ ឬ អង្គុយ​ជា​រង្វង់​មួយ ។ សូម​ឲ្យ​ពួកគេ​បើក​ព្រះគម្ពីរ​របស់​ពួកគេ​ទៅ អាលម៉ា 39:9 ។

សូម​ពន្យល់​ថា កម្មវត្ថុ​នៃ​សកម្មភាព​នេះ​គឺ​ដើម្បី​ឲ្យ​បុគ្គល​ទីមួយ​នៅក្នុង​ក្រុម​សរសេរ អាលម៉ា 39:9 ពេញលេញ​ពី​ខ​នេះ ។ ទោះយ៉ាងណាក្ដី ដោយសារ​មាន​តែ​ខ្មៅដៃ​មួយ​ក្នុង​មួយ​ក្រុម នោះ​បុគ្គល​ក្នុង​ក្រុម​ត្រូវ​សរសេរ​ម្ដង​ម្នាក់ៗ ។ បុគ្គល​ម្នាក់​អាច​ប្រើ​ខ្មៅដៃ​បាន​ដោយ​ការបោះ​គ្រាប់ឡុកឡាក់​ត្រូវ​នឹង​លេខ 1 ។

សូម​ឲ្យ​សមាជិក​ក្នុង​ក្រុមនីមួយៗ​ប្ដូរវេន​គ្នា​បោះ​គ្រាប់ឡុកឡាក់ ( ឬ​ចាប់យក​ក្រដាស​មួយ ហើយ​ដាក់​វា​ទៅក្នុង​ស្រោមសំបុត្រ​វិញ ) ។ នៅពេល​បុគ្គល​ម្នាក់​បោះ ( រើស​បាន ) លេខ 1 គាត់​ត្រូវ​យក​ខ្មៅដៃ ហើយ​ចាប់ផ្ដើម​សរសេរ ដោយ​អាន​ឮៗ​នូវ​ពាក្យ​ដែល​គាត់​កំពុង​សរសេរ ។ ទន្ទឹមពេល​នេះ​ដែរ អ្នកផ្សេង​ទៀត​នៅក្នុង​ក្រុម​ប្ដូរវេនគ្នា​បោះ​គ្រាប់ឡុកឡាក់​ដើម្បី​អាច​ប្រើ​ខ្មៅដៃ ។ នៅពេល​សិស្ស​ផ្សេង​ទៀត​នៅក្នុង​ក្រុម​បោះ​បាន​លេខ 1 បុគ្គល​នោះ​ត្រូវ​យក​ខ្មៅដៃ​ពី​អ្នកសរសេរ​មុន ហើយ​ចាប់ផ្ដើម​សរសេរ​ខគម្ពីរ​នោះ​នៅលើ​ក្រដាស​គេ ខណៈពេល​អាន​ឮៗ​នូវ​ពាក្យ​នោះ ។ អ្នកសរសេរ​មុន​ត្រូវ​ចូលរួម​នឹង​សមាជិកក្រុម​ម្ដងទៀត​ដើម្បី​បោះ​គ្រាប់ឡុកឡាក់ ។ នៅពេល​សិស្ស​អាច​ប្រើ​ខ្មៅដៃ ហើយ​បាន​សរសេរ​ផ្នែក​មួយ​នៃ​ខគម្ពីរ​នៅលើ​ក្រដាស​របស់​គេ​ហើយ ពួកគេ​ត្រូវ​អាន​វាឮៗ​នូវ​ផ្នែក​ដែល​ពួកគេ​បាន​សរសេរ មុនពេល​សរសេរ​ខគម្ពីរ​បន្ថែម​ទៀត ។ ( ការណ៍​នេះ​ផ្ដល់​នូវ​ការធ្វើសារឡើងវិញ ដែល​នឹង​ជួយ​សិស្ស​ឲ្យចងចាំ​ខគម្ពីរ​នេះ ។ សកម្មភាព​នេះ​បញ្ចប់​នៅពេល​សិស្ស​ម្នាក់​ពី​ក្រុមនីមួយៗ​សរសេរ អាលម៉ា 39:9 បាន​ពេញ​ទាំងមូល​ចប់ ។

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​ខ​ឡើងវិញ​ទាំងអស់​គ្នា​ក្រោយពី​បញ្ចប់​សកម្មភាព​នេះ ។

កំណត់ចំណាំ ៖ ដោយសារតែ​លក្ខណៈ និង​ប្រវែង​នៃ​មេរៀន​នេះ អ្នក​អាច​ប្រើសកម្មភាព​នេះ​នៅថ្ងៃ​ក្រោយ នៅពេល​អ្នក​មាន​ពេល​បន្ថែម ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 39:3 ។ លទ្ធផល​នៃ​អំពើបាប​ខាងផ្លូវភេទ

អែលឌើរ ជែហ្វ្រីអ័រហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​និយាយ​អំពី​ភាពធ្ងន់ធ្ងរ និង​លទ្ធផល​នៃ​អំពើបាប​ខាងផ្លូវភេទ ៖

« ដោយ​ដាក់​ការធ្ងន់ធ្ងរ​បែបនេះ​ទៅនឹង​ចំណង់​ខាងរាងកាយ​ដ៏​ធំធេង​យ៉ាងនេះ តើ​ព្រះ​កំពុង​ព្យាយាម​ប្រាប់​អ្វី​ដល់​យើង​អំពី​កន្លែង​វា​នៅក្នុង​ផែនការ​របស់​ទ្រង់​សម្រាប់​មនុស្ស​ទាំងអស់​ទាំង​បុរស និង​ស្ដ្រី ? ខ្ញុំ​សូម​ប្រាប់​ដល់​អ្នក​ថា ទ្រង់​កំពុង​ធ្វើ​ការណ៍​នោះ​ដោយ​ជាក់លាក់ —ដោយ​ការប្រាប់​អំពី​ផែនការ​នៃ​ជីវិត​នោះ​ដែ​ចាំបាច់ ។ របៀប​ដែល​មនុស្ស​ម្នាក់​ចូលទៅក្នុង​ពិភពលោក និង​របៀប​ដែល​គេ​ចេញ​ពី​វា​វិញ​គឺជា​ការបារម្ភ​ដ៏​ខ្លាំង​បំផុត​មួយ​ដ៏​ជាក់ច្បាស់​របស់​ទ្រង់​ទាក់ទង​នឹង​ជីវិត​រមែងស្លាប់​នេះ ។ ទ្រង់​បាន​ដាក់​កម្រិត​ដ៏​តឹងតែង​ពី​បញ្ហា​នេះ ។…

« រូបរាងកាយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដល់​ដួងព្រលឹង ។ គោលលទ្ធិ​ដ៏​ជាក់លាក់ និង​ដ៏​សំខាន់​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​សង្កត់ធ្ងន់​ពី​មូលហេតុ​ដែល​អំពើបាប​ខាង​ផ្លូវភេទ​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ យើង​ប្រកាស​ថា អ្នកដែល​ប្រើ​រាងកាយ​របស់​អ្នកដទៃ​ដែល​ព្រះ​បាន​ប្រទាននេះ​ដោយ​គ្មាន​ការយល់ព្រម​ដ៏​ទេវភាព បាន​បំពាន​លើ​ព្រលឹង​របស់បុគ្គល​នោះ​យ៉ាងខ្លាំង បំពាន​លើ​គោលបំណង​ដ៏​ចម្បង និង​ដំណើរការ​នៃ​ជីវិត ‹ កូនសោ​ដ៏​សំខាន់ › សម្រាប់​ជីវិត នៅពេល​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ធ្លាប់​បាន​ហៅ​វា​ម្ដង [ សូមមើល Ensign ខែ កក្កដា ឆ្នាំ 1972 ទំព័រ 113 ] ។ ការកេងប្រវញ្ច​រាងកាយ​របស់​អ្នកផ្សេង —ដែល​មានន័យ​ថា​ការកេង​លើ​ព្រលឹង​របស់​គេ—អ្នក​នោះ​ប្រមាទ​លើ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ដែល​បាន​សង្គ្រោះ​ព្រលឹង និង​ដែល​ធ្វើ​ឲ្យ​អំណោយ​នៃ​ជិវិត​ដ៏​អស់កល្បជា​និច្ច​អាច​កើតមាន ។ ហើយ​នៅពេល​ម្នាក់​នោះ​ចំអក​ឲ្យ​បុត្រា​នៃ​ភាពសុចរិត បុគ្គល​នោះ​ឈាន​ចូលទៅ​ភព​ដ៏​ក្ដៅ​មួយ និង​ឆេះ​ជាង​ព្រះអាទិត្យ​នា​ថ្ងៃត្រង់​ទៅទៀត ។ អ្នក​មិន​អាច​ធ្វើ​ដូច្នោះ​ឡើយ ហើយ​មិន​អាច​មិន​ឆេះ​បាន​ទេ ។

« សូម​កុំ​និយាយ​ថា ៖ ‹ ហេតុអ្វី​បាន​ជា​វា​ឈឺ ? ហេតុអ្វី​មាន​សេរីភាព​បន្តិច​ក៏​មិន​បាន ? ខ្ញុំ​អាច​ធ្វើ​អំពើ​រំលង​នៅ​ពេល​នេះ ហើយ​ចាំ​ប្រែ​ចិត្ត​នៅ​ពេល​ក្រោយ › ។ សូម​កុំ​ល្ងង់ឆោតគ្មាន​មេត្តា​បែប​នេះឡើយ ។ បងប្អូន​មិន​អាច​គ្មាន​ទោស ដោយ ‹ ឆ្កាង​ព្រះគ្រីស្ទ › បាន​ទេ › ។ [ សូមមើល ហេព្រើរ 6:6] ។ ប៉ុល​ស្រែក​ថា ‹ រត់ពី​ការសហាយស្មន់​ចេញ › [ សូមមើល កូរិនថូសទី 1 6:18] ហើយ​រត់ពី ‹ អំពើ​អ្វី​ដូច​នោះ › គោលលទ្ធិ និង សេចក្តីសញ្ញា​បន្ថែម [ សូមមើល គ. និង ស. 59:6 ការ​គូស​បញ្ជាក់​បាន​បន្ថែម ] ។ ហេតុអ្វី ? ពិតណាស់ ដោយសារ​ហេតុផល​មួយ គឺ​ដោយ​សារ​​ការ​រងទុក្ខ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​​ដ៏​មិន​អាច​គណនា​បាន​ដែល​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ​បាន​ស៊ូទ្រាំ ដើម្បី​ឲ្យ​យើង អាច រួច​ខ្លួន [ សូមមើល​ជា​ពិសេស គ. និង ស. 19:15–20] ។ យើង​ជំពាក់​គុណ​ទ្រង់​ចំពោះ​រឿង​នោះ ។ តាមពិត​ទៅ យើង​ជំពាក់​ទ្រង់​នូវ​អ្វីៗ​ទាំងអស់​ចំពោះ​ការណ៍​នោះ ។ ប៉ុល​និយាយ​ថា ‹ អ្នករាល់គ្នា​មិនមែន​ជា​របស់​ផង​ខ្លួន​ទេ › ។ ‹ ដ្បិត​ព្រះ​ទ្រង់ [ បាន ] ចេញ​ថ្លៃ​លោះ​អ្នករាល់គ្នា​ហើយ ដូច្នេះ ចូរ​តម្កើង​ព្រះ​នៅក្នុង​រូបកាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នករាល់គ្នា​ដែល​ជា​របស់​ផង​ទ្រង់​ចុះ › [កូរិនថូសទី 1 6:19–20 ការ​គូស​បញ្ជាក់​បាន​បន្ថែម សូមមើល​ផងដែរ vv. 13–18] ។ នៅក្នុង​ការរំលង​ខាងផ្លូវភេទ ព្រលឹង​មាន​គ្រោះថ្នាក់—ទាំង​រាងកាយ និង​វិញ្ញាណ ។…

«បញ្ហា​ជិតដិត​របស់​មនុស្ស អ្នក​ត្រូវតែ​រង់ចាំ ! អ្នក​ត្រូវតែ​រង់ចាំ រហូតដល់​អ្នក​អាច​ផ្ដល់​នូវ​អ្វីៗ​ទាំងអស់ ហើយ​អ្នក​មិន​អាច​ផ្ដល់​នូវ​អ្វីៗ​ទាំងអស់​រហូតដល់​អ្នក​រៀបការ​ស្របច្បាប់ និង​ត្រឹមត្រូវ​តាមច្បាប់ ។ ការផ្ដល់​ដោយ​ខុសសីលធម៌​ដែល​មិនមែន​ជា​របស់​អ្នក​ដើម្បី​ឲ្យ​នោះ ( សូមចាំ​ថា ‹ អ្នករាល់គ្នា​មិនមែន​ជា​របស់​ផង​ខ្លួន​ទេ › ) ហើយ​ការផ្ដល់​តែ​ផ្នែក​ខ្លះ​ដែល​មិន​អាច​ផ្ដល់​ដោយ​អំណោយទាន​នៃ​ខ្លួនអ្នក​ទាំងស្រុង​គឺជា​ចម្រៀក​រូស្សី​ដ៏​ពិបាក ។ ប្រសិនបើ​អ្នក​រឹង​ទទឹង​ក្នុង​ការដេញ​តាម​ចំណង់​ខាងរាងកាយ​ដោយ​គ្មាន​ការយល់ព្រម​ពី​ស្ថានសួគ៌ អ្នក​នឹង​រត់ចូល​ទៅក្នុង​ការប្រថុយប្រថាន​ដ៏​ខ្លាំងខាងវិញ្ញាណ ការបំផ្លាញ​ខាង​អារម្មណ៍​ដែល​អាច​អាច​បន្ទន់ ទាំង ចំណង់​អ្នក​ចំពោះ​ការជិតដិត​ខាង​រាងកាយ និង សមត្ថភាព​អ្នក​ដើម្បី​ផ្ដល់​នូវ​ការស្មោះស្មគ្រ័​អស់​ពី​ចិត្ត​ដល់​អ្នកក្រោយ​ទៀត សេចក្ដីស្រឡាញ់​ដ៏​ពិត ។ អ្នក​អាច​ដឹង​ពី​ពេល​ដ៏​ពិត​នៃ​សេចក្ដីស្រឡាញ់​ដ៏​មាន​ន័យ នៃ​ការរួបរួម​ដ៏​ពិត តែ​នៅពេល​អ្នក​ឃើញ​ការភ័យខ្លាច​របស់​អ្នក​ចំពោះ​អ្វី​ដែល​អ្នក​គួរ​រក្សា តែ​ដែល​អ្នក​បាន​ចំណាយ​ទៅហើយ​នោះ ហើយ​ថា​មានតែ​ព្រះគុណ​របស់​ព្រះ​តែ​ដែល​អាច​ព្យាបាល​ការបំបាត់​នៃ​គុណធម៌​ដ៏​ល្អិតៗ​ដែល​អ្នក​បាន​បោះបង់​ទៅ​នោះ ។ នៅ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់​អ្នក អំណោយ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ផ្ដល់​ដល់​ដៃគូ​ដ៏​អស់កល្ប​របស់​អ្នក​គឺជា​ខ្លួនដ៏​ល្អ​បំផុត​របស់​អ្នក ស្អាត និង​បរិសុទ្ធ និង​សក្តិសម​នៃ​ការតបស្នង​ដ៏​បរិសុទ្ធ​បែបនោះ » ( « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 76–77 ) ។

អាលម៉ា 39:6 ។ តើ​អំពើបាប​ដែល​មិន​អាច​អាច​ទទួល​ការអភ័យទោស​ឲ្យ​បាន​គឺជា​អ្វី ?

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ផ្ដល់​ចំណេះដឹង​ដ៏​ជ្រៅ​បន្ថែម​អំពី​អំពើបាប​ដែល​មិន​អាច​អាច​ទទួល​ការអភ័យទោស​ឲ្យ​បាន ។

« អំពើបាប​ទាំងអស់​គួរ​ត្រូវបាន​អភ័យទោស​ឲ្យ លើកលែង​តែ​អំពើបាប​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយសារ​ព្រះគ្រីស្ទ​នឹង​សង្គ្រោះ​មនុស្ស​ទាំងអស់ លើកលែង​តែ​ពួកកូន​អន្ដរធាន ។ តើ​អ្វី​ដែល​មនុស្ស​ម្នាក់​ត្រូវ​ធ្វើ​ដើម្បី​ប្រព្រឹត្ត​អំពើបាប​ដែល​មិន​អាច​អាច​ទទួល​ការអភ័យទោស​ឲ្យ​បាន ? គាត់​ត្រូវតែ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ឲ្យ​ស្ថានសួគ៌​បើក​ចំហរ​ដល់​គាត់ ហើយ​ស្គាល់​ព្រះ ហើយ​បន្ទាប់មក​បាន​ធ្វើ​អំពើបាប ។ ក្រោយពី​មនុស្ស​ម្នាក់​បាន​ធ្វើ​អំពើបាប​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​គ្មាន​ការប្រែចិត្ត​សម្រាប់​គេ​ទេ ។ គាត់​ត្រូវ​និយាយ​ថា ព្រះអាទិត្យ​មិន​រះ ខណៈពេល​គាត់​ឃើញ​វា​រះ ; គាត់​ត្រូវ​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ស្ថានសួគ៌​បាន​បើកចំហរ​ដល់​គាត់ ហើយ​បដិសេធ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដោយ​ភ្នែក​គាត់​បើក​ឃើញ​ពី​សេចក្ដីពិត​នោះ ; ហើយ​ពី​ពេល​នោះ​មក គាត់​ចាប់ផ្ដើម​ក្លាយជា​សត្រូវ​មួយ ។ នេះ​គឺជា​ករណី​ចំពោះ​ការក្បត់សាសនា​ជាច្រើន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ » ( នៅក្នុង History of the Church 6:314 ) ។

បុគ្គល​ដែល​ទទួល​បាន​សាក្ដី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បន្ទាប់មក​ធ្លាក់ចេញ ឬ កា្លយជា​អសកម្ម​នៅក្នុង​សាសនាចក្រ​មិន​មាន​ទោស​នឹង​អំពើបាប​ដែល​មិន​អាច​អភ័យទោស​ឲ្យ​បាន​នោះ​ទេ ។

អាលម៉ា 39:13 ។ ការប្រែចិត្ត ៖ ដើម្បី « បែរ​ទៅរក​ព្រះ​វិញ »

អែលឌើរ នែល អេ ម៉ាក់ស្វែលនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ពិពណ៌នា​ពី​ការប្រែចិត្ត​ថា​ជា​ការបែទៅរក ឬ​ការត្រឡប់​ទៅរក​ព្រះ​វិញ ៖

« នៅពេល​យើង​ធ្វើ​បាប យើង​បែរ​ចេញ​ពី​ព្រះ ។ នៅពេល​យើង​ប្រែចិត្ត យើង​បែរទៅរក​ព្រះ​វិញ ។

« ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​គឺជា​សំឡេង​នៃ​ការស្ដីបន្ទោស​ដ៏​កម្រ​មួយ ប៉ុន្ដែ​ជា​ការប្រាប់​ដោយ​ក្ដីស្រឡាញ់​ឲ្យ​បែរ​ក្រោយ​ហើយ ‹ បែរទៅ​រក › ព្រះ​វិញ » ( « Repent … That I May Heal You » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2009, ទំព័រ 40 ) ។

អាលម៉ា 39:15 ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​យក​អំពើបាប​នៃ​ពិភពលោក​ចេញ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិននៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​យើង​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន ៖

« មានតែ​ការប្រែចិត្ត​ទេ​ដែល​នាំទៅរក​កន្លែងខ្ពស់​មានរស្មី​ព្រះអាទិត្យ​នៃ​ជីវិត​ដ៏​ភ្លឺថ្លា​មួយ ។ ហើយ​ប្រាកដណាស់ មានតែ​តាមរយៈ​ការប្រែចិត្ត​ប៉ុណ្ណោះ​ដែល​យើង​ទទួល​បាន​ព្រះគុណ​ដែល​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីសង្គ្រោះ ។ ការប្រែចិត្ត​គឺជា​អំណោយទាន​ដ៏​ទេវភាព ហើយ​វា​គួរ​មាន​ស្នាមញញឹម​នៅលើ​មុខ​យើង នៅពេល​យើង​និយាយ​អំពី​វា ។ វា​ដឹកនាំ​យើង​ទៅរក​សេរីភាព ទំនុកចិត្ត និង​សេចក្ដីសុខសាន្ដ ។ ជាជាង​ការរំខាន​ការជប់លៀង អំណោយទាន​នៃ​ការប្រែចិត្ត​គឺជា​មូលហេតុ​នៃ​ការជប់លៀង​ដ៏​ពិត ។

« ការប្រែចិត្ត​ជា​ជម្រើស​តែ​មួយ ដោយសារតែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​គឺជា​ការលះបង់​ដ៏​និរន្ដរ៍​របស់​ទ្រង់​ដែល ‹ នឹង​នាំ​មក​នូវ​មធ្យោបាយ​ទាំងឡាយ​ដល់​មនុស្ស​ដើម្បី​ឲ្យ​គេ​មាន​សេចក្ដីជំនឿ​ចំពោះ​ករប្រែចិត្ត › (អាលម៉ា 34:15) ។ ការប្រែចិត្ត​គឺជា​លក្ខខណ្ឌ​ចាំបាច់​មួយ ហើយ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ​គឺជា​អំណាច​ដែល ‹ សេចក្ដីមេត្តាករុណា​អាច​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌ › (អាលម៉ា 34:16) ។…

« …ការ​ប្រែចិត្ត​តម្រូវ​ឲ្យ​មាន​ភាព​ម៉ឺងម៉ាត់ក្នុងគោលបំណង និង​មាន​ឆន្ទៈ​ស៊ូទ្រាំ ឆ្លងកាត់​ការ​​ឈឺចាប់ ។ ចូរ​ព្យាយាម​បង្កើត​បញ្ជី​អំពី​ជំហាន​ជាក់លាក់​នៃ​ការ​ប្រែចិត្ត នោះអាច​ជា​ប្រយោជន៍​​ខ្លះៗ ប៉ុន្តែ​វា​ក៏​អាច​នាំ​ទៅ​រក​វិធី​គូសធីក​ដោយ​ស្វ័យប្រវត្តិ​​ដែល​គ្មាន​នូវអារម្មណ៍ ឬ​ការ​ផ្លាស់ប្ដូរ​ពិត ។ ការ​ប្រែចិត្ត ពុំ​មែនជា​រឿងរាក់កំផែល​នោះទេ ។​ ព្រះអម្ចាស់​ប្រទាន​តម្រូវការ​ពីរ ៖ ‹ តាម​របៀប​នេះ អ្នករាល់គ្នា​អាច​ដឹង បើសិនជា​មនុស្ស​ណាម្នាក់​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់ខ្លួន​មែន ឬ​អត់-- មើល​ចុះ​អ្នកនោះ​នឹង​សារភាព​អំពី​អំពើបាប​ទាំងឡាយ ហើយ​លះបង់ចោល​អំពើបាប​ទាំងនោះ › (គ និង ស 58:43) » ( « The Divine Gift of Repentance » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 38, 40 ) ។